ឥស្សរជនជាន់ខ្ពស់ និងអ្នកជំនាញជាច្រើនធ្វើបទបង្ហាញយ៉ាងផុសផុលក្នុងសិក្ខាសាលាសភាស្តីពី «ភាពធន់ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា»

2026/03/13 05:45:27 pm        120

វិមានរដ្ឋសភា៖ អង្គសិក្ខាសាលាស្តីពី «ភាពធន់ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» បានប្រព្រឹត្តទៅយ៉ាងផុសផុល ជាមួយការធ្វើបទបង្ហាញ ស៊ីជម្រៅពីសំណាក់ឥស្សរជនជាន់ខ្ពស់ និងអ្នកជំនាញមកពីស្ថាប័នគន្លឹះៗរបស់រាជរដ្ឋាភិបាល ដើម្បីតម្រង់ទិសដៅកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងការកសាងភាពធន់ជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានរំលេចនូវយុទ្ធសាស្ត្រពង្រឹងភាពធន់ពាណិជ្ជកម្មកម្ពុជា តាមរយៈការអនុវត្តគោលការណ៍ «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី»។ ឯកឧត្តមបានសង្កត់ធ្ងន់លើការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងការធ្វើពិពិធកម្មទីផ្សារនាំចេញ ដើម្បីកាត់បន្ថយការពឹងផ្អែក និងបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។

ដោយឡែក លើវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីភាពចាំបាច់នៃការផ្លាស់ប្តូររចនា      សម្ព័ន្ធឧស្សាហកម្មកម្ពុជា ទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា។ ឯកឧត្តមបានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (MSMEs) ការបង្កើនផលិតភាពតាមរយៈនវានុវត្តន៍ និងការរៀបចំប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យសិប្បកម្ម និងឧស្សាហកម្មទំនើប។

ពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថល ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មា      ធិការរដ្ឋាភិបាលឌីជីថល បានបង្ហាញពីចក្ខុវិស័យដ៏មហិច្ឆតានៃ «រដ្ឋាភិបាលមិនប្រើក្រដាស» និងការជំរុញសេវាសាធារណៈឌីជីថលឱ្យកាន់តែជិតកៀកនឹងប្រជាពលរដ្ឋ។ ឯកឧត្តមបានផ្ដោតសំខាន់លើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត AI ដោយបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យា AI ត្រូវតែឈរលើគោលការណ៍ទទួលខុសត្រូវ ធានាសុវត្ថិភាពទិន្នន័យ និងបម្រើឱ្យផលប្រយោជន៍រួមរបស់មនុស្សជាតិ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ បានធ្វើបទបង្ហាញស្តីពី «សុខដុមនីយកម្មច្បាប់ និងគោលនយោបាយ»។ ឯកឧត្តមបានពន្យល់ពីសារៈសំខាន់នៃកំណែទម្រង់រដ្ឋបាលសាធារណៈ និងការធ្វើសមស្របកម្មនៃបទប្បញ្ញត្តិច្បាប់នានា ដើម្បីសម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្ម ដែលជាគ្រឹះដ៏រឹងមាំក្នុងការធានានូវយុត្តិធម៌សង្គម និងតម្លាភាពក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច។

អង្គសិក្ខាសាលាបានបិទបញ្ចប់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ដែលបានវាយតម្លៃខ្ពស់ចំពោះបទបង្ហាញដ៏មានខ្លឹមសារទាំងនេះ ដោយចាត់ទុកថាជាធាតុចូលដ៏សំខាន់សម្រាប់អង្គនីតិប្បញ្ញត្តិ ក្នុងការតាក់តែងច្បាប់ដើម្បីឆ្លើយតបនឹងការវិវត្តនៃសកលលោក និងតម្រូវការជាក់ស្តែងរបស់កម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm