វិសាខា តាំងចិត្តខ្ពស់ ក្រោយទទួលបានដៃគូឧបត្ថម្ភធំថ្មី

2026/03/13 10:47:49 am        64

ក្លិបបាល់ទាត់ វិសាខា បានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្ដបេសកកម្មអភិវឌ្ឍ និងការប្រកួតប្រជែង ដើម្បីឆ្ពោះទៅដណ្ដើមពានរង្វាន់នានា ក៏ដូចជាមានឱកាសទៅលេងពានរង្វាន់អន្ដរជាតិ ក្រោយទទួលបានដៃគូឧបត្ថម្ភធំថ្មី។

នេះបើតាមការលើកឡើងរបស់អគ្គនាយិកាក្លិបកញ្ញា អ៊ូ បញ្ញាសុកិត្យា បន្ទាប់ពីក្លិបបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេស៊ិន & ត្រេឌីង លើភាពជាដៃគូឧបត្ថម្ភធំរបស់ក្លិប ចាប់ពីរដូវកាលឆ្នាំ២០២៦ តទៅ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅកីឡដ្ឋានវិសាខា។

ក្នុងនាមថ្នាក់ដឹកនាំក្លិប កញ្ញាបានសម្ដែងក្ដីរីករាយ ក្រោយទទួលបានដៃគូឧបត្ថម្ភធំថ្មី ដែលជាជំហានដ៏៏សំខាន់សម្រាប់ការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា ដែលនឹងជំរុញដំណើរការអភិវឌ្ឍក្លិបកាន់តែប្រសើរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ហើយក្លិបក៏តាំងចិត្តនឹងបន្ដការខំប្រឹងកាន់តែខ្លាំង ដើម្បីឈ្នះពានរង្វាន់នានា ហើយបានទៅលេងពានរង្វាន់អន្ដរជាតិ ហើយនាំកេរ្ដិ៍ក្រុមហ៊ុនដៃគូទៅកឆាកអន្ដរជាតិផងដែរ។

ជាមួយគ្នា លោកស្រី យូ វលក្ខណ៍ អគ្គនាយិកាក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេស៊ិន បានសម្ដែងសេចក្ដីរីករាយ ដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា តាមរយៈក្លិបបាល់ទាត់ វិសាខា ដែលជាវិស័យដ៏មានសារៈសំខាន់ សម្រាប់កសាងនូវធនធានមនុស្ស និងការអភិវឌ្ឍសង្គមជាតិផងដែរ។

គួរដឹងថា ក្រោយយទទួលបានដៃគូឧបត្ថម្ភធំថ្មីនេះ វិសាខា គ្រោងនឹងរៀបចំកម្មវិធីជាច្រើន ពិសេសចប់រដូវកាលនេះ ក្លិបគ្រោងរៀបចំពានរង្វាន់ Pre-Season ដ៏ពិសេសមួយ ដើម្បីអបអរសាទរខួប ១០ឆ្នាំនៃការបង្កើតក្លិបផង និងជាការសាទរដល់កិច្ចសហការជាមួយម្ចាស់ឧបត្ថម្ភធំរបស់ខ្លួនផង៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

ព្រឹត្តិការណ៍«នគរសង្ក្រាន្ត»​ អបអរពិធីបុណ្យចូលឆ្នាំខ្មែរនឹងមានការប្រកួតអុកចត្រង្គ ដែល​ជាប្រភេទកីឡាព្រលឹងវប្បធម៌ខ្មែរ
2026/03/13 11:45:22 am        1
កីឡាការិនី ហែម រីតាដាវីណា ចូលរួមការប្រកួត 56th Singapore Ages Group Swimming Championships 2026 នៅសិង្ហបូរី
2026/03/13 11:38:53 am        1
ស៊ុយអែតបន្តកិច្ចសន្យាឱ្យលោក Graham Potter ដឹកនាំក្រុមជម្រើសជាតិដល់ឆ្នាំ ២០៣០
2026/03/13 11:24:17 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គការណាសា ត្រៀមវិលត្រឡប់ទៅកាន់ឋានព្រះចន្ទជាលើកដំបូងក្នុងរយៈពេលជាង ៥០ឆ្នាំ

2026/03/13 04:36:09 pm
​ចិនព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាកាន់តែយូរ នឹងប៉ះពាល់ស្ថិរភាពក្នុងតំបន់ និងសកលលោកកាន់តែធ្ងន់ធ្ងរ
2026/03/13 04:29:40 pm
​គុយបាដោះលែងអ្នកទោស ៥១នាក់ នៅក្នុងកិច្ចព្រមព្រៀងសម្របសម្រួលដោយវិមានវ៉ាទីកង់
2026/03/13 04:26:28 pm
​សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជាង ៨០០នាក់ ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រើល្បិចកលលួងលោមស្នេហាឱ្យវិនិយោគ
2026/03/13 04:01:02 pm
​រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក នឹងជួបឧបនាយករដ្ឋមន្ត្រីចិន នៅបារាំង មុនជំនួបកំពូល Trump-Xi
2026/03/13 03:49:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/12 08:55:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/13 12:56:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/10 10:08:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/12 02:23:41 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am