NOCC ពិចារណាផែនការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មី នៅកោះរ៉ុង

2026/03/13 06:09:27 pm        93

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននឹងកំពុងពិចារណាផែនការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងថ្មីមួយ នៅកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីពង្រីក និងផ្សព្វផ្សាយសក្ដានុពេលទេសចរណ៍តំបន់កោះដ៏ស្រស់ស្អាតមួយនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហើប កាលពីថ្មីៗថា បន្ទាប់ពីរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមីនាខាងមុខ ឯកឧត្តម និងដឹកនាំក្រុមការងារជំនាញ ទៅពិនិត្យស្ថានភាពផ្លូវ នៅកោះរ៉ុង ក្រោមកិច្ចសហការ និងសម្របសម្រួលពីរដ្ឋបាលខេត្ត។

ឯកឧត្តមបន្ដថា ជាការពិតការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ពិសេសកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុង  និងម៉ារ៉ាតុង សុទ្ធតែផ្ដល់នូវផលចំណាយច្រើន ក្នុងការផ្សាភ្ជាប់គោលដៅទេសចរណ៍នានា ប៉ុន្ដែសម្រាប់គម្រោងរៀបចំព្រឹត្តិការណ៍រត់ប្រណាំង នៅកោះរ៉ុង ក្នុងនាមគណៈកម្មការជំនាញ ចាំបាច់ត្រូវសិក្សាឲ្យបានល្អិតល្អន់ ជាពិសេសមធ្យោបាយធ្វើដំណើរពីដីគោក ទៅកោះ និងស្នាក់នៅជាដើម។

យ៉ាងណាមិញឯកឧត្តមទទួលស្គាល់ថា កោះរ៉ុងពិតជាមានសក្ដានុពល និងហេដ្ឋារចនាសម្ព័ន្ធល្អ ដែលអាចរៀបចំកម្មវិធីរត់ប្រណាំងបាន ដូចដែលរដ្ឋបាលខេត្តធ្លាប់បានរៀបចំសាកល្បងម្ដងរួចមកហើយ ដោយបានទាក់ទាញអ្នកចូលរួមជាង ១ពាន់នាក់ ។ គួរផ្សំមានភ្ញៀវទេសចរបរទេសរស់នៅកោះរ៉ុងច្រើនផង ឯកឧត្តមថា ប្រសិនបើការត្រួតពិនិត្យទៅរលូន ហើយអាចរៀបចំព្រឹត្តិការណ៍នេះ នឹងអាចទាក់ទាញអ្នកចូលរួមកាន់តែច្រើនថែមទៀត ដែលទាមទារឲ្យគណៈកម្មការរៀបចំ ត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព នៃការធ្វើដំណើរ។

គួរដឹងថា ចំពោះមុខនាពេលឆាប់ៗខាងមុខ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅឆ្នេរអូឈើទា ជាមួយការពង្រីកតម្រាយផ្លូវតាមឆ្នេរកាន់តែវែង ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកចូលរួម ហើយទៅថ្ងៃអនាគត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មានគម្រោងពង្រីកព្រឹត្តិការណ៍នេះ ទៅជាព្រឹត្តិការណ៍ម៉ារ៉ាតុង ចម្ងាយ ៤២គីឡូម៉ែត្រទៀតផង៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm