សហព័ន្ធបាល់ទាត់ស៊ុយអែតបានសម្រេចបន្តកិច្ចសន្យាឱ្យគ្រូបង្គោល Graham Potter បន្តដឹកនាំក្រុមជម្រើសជាតិដល់ឆ្នាំ ២០៣០ ទោះបីស៊ុយអែតមិនទាន់ដឹងថាបានកៅអី World Cup រឺក៏អត់នៅឡើយ។

បុរសវ័យ ៥០ ឆ្នាំអតីតអ្នកចាត់ការ West Ham, Chelsea និង Brighton រូបនេះ បានចូលមកកាន់តំណែងនេះបន្តពីលោក Jon Dahl Tomasson កាលពីខែតុលាក្នុងកិច្ចសន្យារយៈពេលខ្លី។
ស៊ុយអែតអាចមានកៅអី World Cup បានតែមិនមែនជាការប្រកួតវិលជុំឡើយ ដោយពួកគេត្រូវលេងវគ្គ Play-Off ទល់នឹងអ៊ុយក្រែន មុនបន្តជួបក្រុមឈ្នះរវាងប៉ូឡូញរឺអាល់បានី។
រំលឹកថាលោក Graham Potter មុនមកកាន់តំណែងស៊ុយអែត កាលពីខែកញ្ញាលោកត្រូវបាន West Ham បញ្ចប់តំណែងក្រោយដឹកនាំក្រុមចាប់ផ្តើមរដូវកាលថ្មី Premier League មិនជោគជ័យ។
យ៉ាងណាក្តីបទពិសោធធ្លាប់ដឹកនាំក្លិបស៊ុយអែត Ostersund ពីក្របខណ្ឌទីបួនរហូតឡើងមកដល់ក្របខណ្ឌកំពូល ធ្វើឱ្យលោក Graham Potter បានទទួលការទុកចិត្តឱ្យដឹកនាំក្រុមជម្រើសជាតិទោះក្នុងពេលក្រុមមានការលំបាកនៅវគ្គជម្រុះ World Cup ក៏ដោយ៕ អត្ថបទ៖នាង សុភាវុធ
