ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាស បន្ដផ្អាកបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់រយៈពេលមួយសប្ដាហ៍ទៀតចាប់ពីថ្ងៃនេះទៅ។
ក្នុងសេចក្ដីប្រកាសនៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវបន្ដផ្អាកបណ្ដោះបន្តទៀតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់នៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរសម្រេចផ្អាកដំណើរការជាបន្តបន្ទាប់ ក្រោយពីរាជធានីភ្នំពេញបានមើលឃើញកំណើននៃការឆ្លងមេរោគកូវីដ-១៩ផ្ទុះឡើងនៅតាមផ្សារធំៗជាបន្តបន្ទាប់មកនោះ៕