សម្ដេច​តេជោ ហ៊ុន សែន អបអរ​សាទរ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា ​និង​ឧបត្ថម្ភ​ប្រាក់ ១០​ម៉ឺន​ដុល្លារ ក្រោយ​យក​​ឈ្នះលើ​​កោះ​ហ្គាំ

2021/10/13 02:02:26 am        367

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន ១​សែន​ដុល្លារ​ទៅ​ដល់​​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​បាល់​ទាត់​កោះ​ហ្គាំ​ ហើយ​ឡើង​ទៅ​ជុំ​បន្ទាប់​នៃ​ពាន​រង្វាន់​បាល់​ទាត់​ទ្វីប​អាស៊ី​ឆ្នាំ​២០២៣។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ឈ្នះ​ក្រុម​បាល់​ទាត់​កោះ​ហ្គាំ​ជាមួយ​លទ្ធផល ២ ទល់នឹង ១ នៅ​រាត្រី​ថ្ងៃ​ទី​១២​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែ​តុលា​នេះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ សម្ដេច​តេជោ ហ៊ុន សែន បាន​​អបអរ​សាទរ​ទៅ​ដល់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​សម្រាប់​ជ័យ​ជម្នះ​នេះ ហើយ​សម្ដេច​ក៏​ប្រកាស​ពី​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន ១០​ម៉ឺន​ដុល្លារ​ទៅ​ដល់​ក្រុម​គោ​ព្រៃ​កម្ពុជា​ផង​ដែរ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា ថវិកា​ចំនួន ១០​ម៉ឺន​ដុល្លារ​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ទៅ​ដល់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា ក្រោយ​ប្រកួត​ឈ្នះ​ក្រុម​កោះ​ហ្គាំ។

ជាង​នេះ​ទៅ​ទៀត សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​កោត​សរសើរ​ដល់​​លោក Keisuke Honda ផង​ដែរ ដែល​បាន​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ឱ្យ​ទទួល​បាន​ជ័យ​ជម្នះ​នេះ។

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​បាល់​ទាត់​កោះ​ហ្គាំ ត្រូវ​ជួប​ប្រកួត​គ្នា​​នៅ​ឯ​កីឡដ្ឋាន Khalifa Sport City ស្ថិត​នៅ​ក្នុង​ប្រទេស​បារ៉ែន សម្រាប់​វគ្គ​ជម្រុះ​​នៃ​ពាន​រង្វាន់​ទ្វីប​អាស៊ី​ឆ្នាំ​២០២៣ ឬ AFC Asian Cup ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ២០២៣។

សម្រាប់​ជំនួប​ជើង​ទី​១ កាល​ពី​រាត្រី​ថ្ងៃ​ទី​០៩​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​តុលា កម្ពុជា​បាន​ប្រកួត​ឈ្នះ​ក្រុម​កោះ​ហ្គាំ​ជាមួយ​លទ្ធផល ១ ទល់ ០ ដែល​គ្រាប់​បាល់​ ១​គ្រាប់​នោះ រក​បាន​ដោយ​កីឡាករ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាការ។

ចំណែក​ឯ​ជំនួប​ជើង​ទី​២ ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Khalifa Sport City ដដែល កម្ពុជា​បន្ត​ឈ្នះ​កោះ​ហ្គាំ​ជាមួយ​លទ្ធផល ២ ទល់ ១ ដែល​រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ​​ចាស់​វស្សា សុះ ស៊ូហាណា និង​កីឡាករ​ កែវ សុខផេង។

ជ័យ​ជម្នះ​ទាំង​ពីរ​ជើង​នេះ បាន​ធានា​ឱ្យ​កម្ពុជា​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​បន្ត​ទៀត​នៃ​ពាន​រង្វាន់​​ AFC Asian Cup ដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០២៣ខាង​មុខ៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm