សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ ដរាបណាបក្សប្រជាជន បន្តដឹកនាំប្រទេស នឹងមិនយកពន្ធដីកសិកម្មពីកសិករជានិច្ច

2024/07/01 04:40:51 pm        146
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋឲ្យបន្តដឹកនាំប្រទេសនោះ គឺរាជរដ្ឋាភិបាលនឹងបន្ត មិនយកពន្ធដីកសិកម្មពីបងប្អូនកសិករជានិច្ច រួមទាំងការលើកលែងពន្ធសម្ភារកសិកម្មផងដែរ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទិវាមច្ឆជាតិ ១កក្កដា លើកទី១៩ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ នៅខេត្តកំពង់ចាម នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តពីរាជរដ្ឋាភិបាលអាណត្តិមុនៗ ដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយកសិកម្ម ខណៈវិស័យកសិកម្មជាផ្នែកមួយ នៃការលើកស្ទួយដល់សេដ្ឋកិច្ចកម្ពុជា។ សម្តេច បានបន្ថែមទៀតថា បងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំប្រទេសជាបន្តទៀតនោះ គឺរាជរដ្ឋាភិបាលនឹងបន្តលើកលែងពន្ធដីកសិកម្មជារៀងរហូត។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានប្រកាសថា ​រាជរដ្ឋាភិបាល នឹងបន្តរក​ដំណោះស្រាយ​បញ្ហាមួយចំនួនរបស់បងប្អូនកសិករ ក្នុងនោះដៃម្ខាងត្រូវធានា​តម្លៃគិតគូរ​ពី​ចំណូលរបស់កសិករ និងដៃម្ខាងទៀតត្រូវធានាមិនឱ្យទំនិញឡើងថ្លៃ ដែលជាការធ្វើឲ្យប៉ះពាល់​ដល់ការចំណាយរបស់អ្នកទិញ។ ដោយត្រង់ន័យនេះ សម្ដេចធិបតី បានលើកឡើងថា ដើម្បី​ធានាលើរឿងទាំងពីរនេះ រាជរដ្ឋាភិបាលត្រូវមានដំណោះស្រាយ លើតម្លៃផលិតរបស់កសិករ តាមរយៈការបន្ថយពន្ធអាករ និងការនាំចូលគ្រឿងចក្រកសិកម្មជាដើម៕អត្ថបទបាន ចក់

សមាជិកជាន់ខ្ពស់នៃបក្សប្រជាធិបតេយ្យ ច្រានចោលការជំនួសតំណែងបេក្ខជនរបស់លោក Biden

2024/07/01 04:09:24 pm        143
បណ្ដាសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យ (៣០ មិថុនា) បានច្រានចោលលទ្ធភាពនៃការជំនួសបេក្ខភាពលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដែលត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីពីបក្សប្រជាធិបតេយ្យ បន្ទាប់ពីលោកធ្វើមិនបានល្អក្នុងការជជែកដេញដោល ហើយបានអំពាវនាវឱ្យសមាជិកគណបក្សផ្តោតលើផលវិបាកនៃអាណត្តិប្រធានាធិបតីលើកទីពីររបស់លោក ដូណាល់ ត្រាំ (Donald Trump) ជំនួសវិញ។បន្ទាប់ពីមានការវែកញែកជាច្រើនថ្ងៃអំពីរាត្រីដ៏រអាក់រអួលរបស់លោក បៃដិន នៅលើវេទិកាជជែកដេញដោលជាមួយលោក ត្រាំ បណ្ដាមេដឹកនាំគណបក្សប្រជាធិបតេយ្យបានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការអំពាវនាវឱ្យគណបក្សពួកគេជ្រើសរើសបេក្ខជនប្រធានាធិបតីវ័យក្មេងសម្រាប់ការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា។ ការអំពាវនាវឱ្យលោក បៃដិន ចុះចេញពីតំណែងបានបន្តចាប់តាំងពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនមក ហើយការស្ទង់មតិក្រោយការជជែកដេញដោលរបស់សារព័ត៌មាន ស៊ីប៊ីអេស (CBS) បានបង្ហាញពីការកើនឡើង ១០ ពិន្ទុនៅក្នុងចំនួនសមាជិកបក្សប្រជាធិបតេយ្យ ដែលជឿថាលោក បៃដិន មិនគួរឈរឈ្មោះជាប្រធានាធិបតីទៀតទេ ដោយទទួលបាន ៤៦ ភាគរយពីចំនួន ៣៦ ភាគរយកាលពីខែកុម្ភៈ។ប៉ុន្តែបណ្ដាមេដឹកនាំបក្សប្រជាធិបតេយ្យបានច្រានចោលលើកង្វល់ទាំងនោះ។ មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក ហាឃីម ជេសហ្វ្រីស៍ (Hakeem Jeffries) ដែលអាចក្លាយជាប្រធានសភានៅឆ្នាំក្រោយ ប្រសិនបើបក្សលោកអាចគ្រប់គ្រងសភាក្នុងខែវិច្ឆិកា បានទទួលស្គាល់ថាលោក បៃដិន បានទទួលរងនូវជំហានថយក្រោយតិចតួច ប៉ុន្តែនោះគឺជា «ការដកថយសម្រាប់វាយលុក» ប៉ុណ្ណោះ៕

ប្រសាសន៍សំខាន់ៗរបស់​សម្តេចធិបតី ក្នុងទិវាមច្ឆជាតិនាថ្ងៃទី១កក្កដានេះ នៅខេត្តកំពង់ចាម

2024/07/01 04:00:27 pm        124
កំពង់ចាម៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ នៅខេត្តកំពង់ចាម ។ប្រសាសន៍សំខាន់ៗរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៖ ត្រីគឺជាប្រភពអាហារជាចម្បងរបស់ប្រជាពលដ្ឋខ្មែរ ដូច្នេះបងប្អូនប្រជាពលរដ្ឋគប្បីថែរក្សា និងធ្វើការអភិរក្សត្រីនេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងសម្បូរបន្ថែមទៀត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ដរាបណាគណបក្សប្រជាជននៅបន្តកាន់អំណាច ដរាបនោះពន្ធលើផ្ទៃដីដាំដុះកសិផល នឹងត្រូវលើកលែង ដើម្បីជួយដល់កសិករ និងពង្រឹងជីវភាពពលរដ្ឋកាន់តែប្រសើរ។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយកសិកម្ម ខណៈវិស័យកសិកម្មជាផ្នែកមួយ នៃការលើកស្ទួយដល់សេដ្ឋកិច្ចកម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើដល់ស្ថាប័នជំនាញ ឱ្យចុះទៅពិនិត្យនៅទីតាំងជាក់ស្ដែង ដែលមានតម្រូវការផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ឱ្យត្រូវតាមការចង់បានរបស់ទីផ្សារទាំងនៅកម្រិតជាតិ និងអន្តរជាតិ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អំពាវនាវដល់ស្ថាប័នជំនាញឱ្យបង្កើនការស្រាវជ្រាវ និងបង្កាត់ពូជត្រីដែលជិតផុតពូជឱ្យមានចំនួនច្រើនឡើងវិញ ដើម្បីជំរុញការងារអភិរក្ស និងលែងទៅក្នុងទឹកធម្មជាតិ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងរយៈពេលប៉ុន្មានខែនេះ កម្ពុជានាំផលិត ផលកសិកម្មជិតប្រាំបួនលានតោន ទៅកាន់ ៧៨ ប្រទេសនៅទូទាំងពិភពលោក។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណចំពោះពលរដ្ឋទាំងអស់ ដែលគាំទ្រដល់គម្រោងប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោ ដែលការគាំទ្រនេះបង្ហាញពីស្មារតីជាតិនិយមទាំងអស់គ្នា ដោយការគាំទ្រនេះ មានទាំងប្រជាពលរដ្ឋ និងបក្សនយោបាយគ្រប់និន្នាការទាំងអស់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ទោះអ្នកដឹកនាំវ័យក្មេង ឬ ចាស់ក្ដី គឺមានភារកិច្ចថែរក្សា ការពារ និងអភិវឌ្ឍប្រកបដោយចីរភាពទាំងអស់គ្នា។

កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់ ក្រោយការអះអាងពីការជោគជ័យនៃការបាញ់មីស៊ីលបំពាក់ក្បាល

2024/07/01 03:36:30 pm        173
នៅថ្ងៃចន្ទ ១ កក្កដា នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងពីរគ្រាប់ ដោយយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ជាការសាកល្បងអាវុធចុងក្រោយពីសំណាក់ក្រុងព្យុងយ៉ាង ដែលបានធ្វើឱ្យទំនាក់ទំនងជាមួយទីក្រុងសេអ៊ូលកាន់តែយ៉ាប់យ៉ឺន។នាយសេនាធិការចម្រុះយោធាកូរ៉េខាងត្បូង (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលផ្លោងរយៈចម្ងាយខ្លី មួយត្រូវបានបាញ់បង្ហោះនៅព្រឹកព្រលឹមថ្ងៃចន្ទនេះ។ ប្រហែល ១០ នាទីក្រោយមកមីស៊ីលទីពីរដែលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានប្រទះឃើញ។នាយសេនាធិការចម្រុះយោធាកូរ៉េខាងត្បូង បាននិយាយថា យោធារបស់យើងបានពង្រឹងការឃ្លាំមើល និងការត្រៀមយ៉ាងប្រុងប្រយ័ត្នសម្រាប់ការបាញ់បន្ថែមទៀត ដោយបន្ថែមថាខ្លួនបានចែករំលែកព័ត៌មានអំពីឧបទ្ទវហេតុជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ទីភ្នាក់ងារសារព័ត៌មានកណ្ដាលផ្លូវការរបស់កូរ៉េខាងជើង (KCNA) មិនបានផ្តល់ការបញ្ជាក់ភ្លាមៗអំពីការបាញ់នោះទេ។កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានអះអាងថាបានបាញ់សាកល្បងដោយជោគជ័យនូវ មីស៊ីលបំពាក់ក្បាលគ្រាប់ជាច្រើន ប៉ុន្តែកូរ៉េខាងត្បូងបាននិយាយថា ការបាញ់បង្ហោះកាលពីថ្ងៃពុធសប្ដាហ៍មុនត្រូវបានបញ្ចប់ដោយការផ្ទុះនៅកណ្តាលអាកាស។ទំនាក់ទំនងរវាងកូរ៉េទាំងពីរគឺស្ថិតនៅចំណុចទាបបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយទីក្រុងព្យុងយ៉ាងបានបង្កើនការសាកល្បងអាវុធ ខណៈ មានការទម្លាក់សំរាមជាបន្តបន្ទាប់ដោយប្រើបាឡុងក្នុងទឹកដីកូរ៉េខាងត្បូង។ការបាញ់មីស៊ីលថ្មីនេះកើតមានឡើង ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃអាទិត្យ ៣០ មិថុនានេះថា កូរ៉េខាងជើង បានរិះគន់យ៉ាងខ្លាំងលើសមយុទ្ធយោធារួមគ្នាដោយកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកដែលបានធ្វើឡើងក្នុងខែនេះ ដោយនិយាយថា សមយុទ្ធបែបនេះបង្ហាញពីទំនាក់ទំនងក្នុងចំណោមប្រទេសទាំងបីនេះ បានវិវត្តទៅជា ដៃជើងសម្ព័ន្ធយោធា ណាតូ នៅទ្វីបអាស៊ី៕

ទិវាមច្ឆជាតិនាថ្ងៃទី១កក្កដានេះ សម្តេចធិបតីនឹងអញ្ជើញលែងកូនត្រី១.៥លានក្បាល នៅខេត្តកំពង់ចាម

2024/07/01 02:33:27 pm        297
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា លើកទី១៩ ហើយជាមួយនឹងការប្រារព្ធនូវពិធីនេះ សម្តេចនឹងមានការលែងកូនត្រី ១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមផងដែរ។ចាប់តាំងពីឆ្នាំ២០០៣មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើការប្រារព្ធទិវាមច្ឆជាតិ ១កក្កដា ដើម្បីផ្សព្វផ្សាយទិវាមច្ឆជាតិ១កក្កដា និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋជាដើម។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។សម្រាប់ឆ្នាំ២០២៤នេះ ក្រសួងកសិកម្មរៀបចំទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងនោះត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង២០ប្រភេទ ចំនួនប្រមាណ ១.៥លានក្បាល ដូចជាត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយ និងប្រភេទត្រីជាច្រើនទៀតជាដើម៕អត្ថបទបាន ចក់

ប្រមុខណាតូ៖ ការគាំទ្រសព្វាវុធរបស់កូរ៉េខាងត្បូង សម្រាប់អ៊ុយក្រែន ខុសពីការផ្គត់ផ្គង់អាវុធរបស់កូរ៉េខាងជើងដល់រុស្ស៊ី

2024/06/28 09:36:03 pm        232
ប្រមុខនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាង(ណាតូ) បាននិយាយថា ការគាំទ្រអាវុធដ៏សំខាន់របស់កូរ៉េខាងត្បូងសម្រាប់អ៊ុយក្រែន មិនគួរត្រូវបានមើលឃើញថា មានលក្ខណៈដូចគ្នានឹងការបញ្ជូនអាវុធរបស់កូរ៉េខាងជើង ទៅឲ្យប្រទេសរុស្ស៊ីដែលពាក់ព័ន្ធនឹងស្ថានភាពខុសច្បាប់នៃការឈ្លានពានរបស់រុស្ស៊ីនោះទេ។ អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) ក៏បាននិយាយផងដែរថា អង្គការណាតូ នឹងស្វាគមន៍ «ការគាំទ្រដ៏សំខាន់ណាមួយ» ពីកូរ៉េខាងត្បូង ដើម្បីជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ដោយចង្អុលបង្ហាញថា បញ្ហាដូចជាការគំរាមកំហែងរបស់កូរ៉េខាងជើង និងសង្រ្គាមនៅអ៊ុយក្រែន បញ្ជាក់ថា ការធានាសន្តិសុខ គឺពិតជាចំបាច់ណាស់។ លោក ស្តូលថិនប៊ឺក បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Yonhap នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃព្រហស្បតិ៍ថា៖«យើងមិនគួរមានសមភាពផ្នែកសីលធម៌ណាមួយរវាងការគាំទ្ររបស់កូរ៉េខាងជើងចំពោះប្រទេសរុស្ស៊ី និងការគាំទ្រដ៏មានសក្តានុពលពីកូរ៉េខាងត្បូងដល់អ៊ុយក្រែននោះទេ ដោយសារនេះ គឺជាសង្គ្រាមឈ្លានពាន»។លោក បាននិយាយថា៖«ប្រទេសរុស្ស៊ី បានបំពានច្បាប់ វាយប្រហារប្រទេសជិតខាង ដូច្នេះការគាំទ្រចំពោះសង្គ្រាមខុសច្បាប់របស់រុស្ស៊ី គឺខុសច្បាប់។ ការគាំទ្រដល់អ៊ុយក្រែន ការការពារខ្លួន គឺស្របច្បាប់។ លក្ខខណ្ឌនេះ មានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ»។លោក ស្តូលថិនប៊ឺក ក៏បានបញ្ជាក់ដែរថា៖ «ការប៉ុនប៉ងណាមួយ ដើម្បីធ្វើឲ្យការគាំទ្រដល់រុស្ស៊ីស្នើគ្នាជាមួយការគាំទ្រអ៊ុយក្រែន គឺខុសទាំងស្រុង»។

សារព័ត៌មានNBC៖ អាមេរិក ត្រៀមជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីប្រទេសលីបង់

2024/06/28 09:32:22 pm        160
សារព័ត៌មាន NBC បានរាយការណ៍ដោយដកស្រង់ប្រភពមួយចំនួនថា ក្រសួងការពារជាតិសហរដ្ឋ អាមេរិក កំពុងឲ្យកងកម្លាំងរបស់ខ្លួនចល័តចូលខិតទៅជិតព្រំដែនអ៊ីស្រាអែល-លីបង់ ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសលីបង់ភ្លាមៗ ប្រសិនបើចាំបាច់។យោងតាមរបាយការណ៍ ទីក្រុងវ៉ាស៊ីនតោន បារម្ភថា អ៊ីស្រាអែល អាចនឹងចាប់ផ្តើមប្រតិបត្តិការជើងគោកនៅប្រទេសលីបង់ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។កាលពីថ្ងៃពុធ នាវាវាយប្រហារពហុបំណង USS Wasp របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងអង្គភាពបេសកកម្មដែនសមុទ្រទី២៤ ត្រូវបានដាក់ពង្រាយឡើងវិញ ទៅកាន់សមុទ្រមេឌីទែរ៉ាណេ។ លើសពីនេះទៅទៀតនោះ នាវា USS Oak Hill ក៏បានចូលនៅក្នុងតំបន់នេះដែរ។ ក្រៅពីនេះ មន្ត្រីអាមេរិក នៅតែទាក់ទងជាមួយសម្ព័ន្ធមិត្ត ដើម្បីសម្របសម្រួលការជម្លៀសរួមគ្នា ប្រសិនបើចាំបាច់នោះ។គួរបញ្ជាក់ផងដែរថា មានការរាយការណ៍មុននេះថា កងទ័ពអ៊ីស្រាអែល បានអនុម័តផែនការប្រតិបត្តិការមួយសម្រាប់ការវាយលុកនៅក្នុងប្រទេសលីបង់ នៅពាក់កណ្តាលខែមិថុនា។ បន្ទាប់ពីប្រតិបត្តិការប្រឆាំងនឹងចលនាបដិវត្តន៍ ប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប អាជ្ញាធររបស់ប្រទេសរំពឹងថា នឹងវាយប្រហារក្នុងពេលដំណាលគ្នាជាមួយក្រុមហេសបូឡានៅប្រទេសលីបង់។ ក្រុមហេសបូឡា ដូចជាក្រុមហាម៉ាស ប្រឆាំងអ៊ីស្រាអែល ហើយតែងតែបាញ់ផ្តោងចូលទឹកដីរបស់ប្រទេសនេះ ពីភាគខាងជើង។

ក្រុមប្រឹក្សាUN បន្តរបបទណ្ឌកម្មថ្មី លើសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

2024/06/28 09:19:09 pm        88
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចបន្តរបបទណ្ឌកម្មថ្មី ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ និងអាណត្តិនៃក្រុមអ្នកជំនាញផ្នែកឆ្លើយឆ្លង នឹងបន្តរហូតដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥។ក្រុមប្រឹក្សា បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេចលេខ២៧៣៨ ដែលបានសម្រេចបន្តថ្មីវិធានការទាក់ទងទៅនឹងអាវុធ ហិរញ្ញវត្ថុ និងការធ្វើដំណើរទៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រហូតដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៥។ក្រុមប្រឹក្សា ក៏បានបន្តថ្មី ពីការបញ្ជាក់ឡើងវិញកាលពីមុនរបស់ខ្លួន នូវវិធានការដាក់លើសព្វាវុធ លែងឲ្យអនុវត្តការផ្គត់ផ្គង់ ការលក់ ឬការផ្ទេរសព្វាវុធ និងសម្ភារៈដែលពាក់ព័ន្ធ ការផ្តល់ជំនួយណាមួយ ឬការបណ្តុះបណ្តាលទាក់ទងទៅនឹងសកម្មភាពយោធាដល់រដ្ឋាភិបាលកុងហ្គោ។ ក្រុមប្រឹក្សា បានស្នើសុំបន្ថែមទៀតដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យចាត់វិធានការរដ្ឋបាលដែលចាំបាច់ ដើម្បីបង្កើតក្រុមអ្នកជំនាញឡើងវិញ ហើយបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការធានាបានសុវត្ថិភាព និងសន្តិសុខនៃសមាជិករបស់ខ្លួន ហើយក៏បានស្នើសុំ ឲ្យក្រុមអ្នកជំនាញផ្តល់ដល់ក្រុមប្រឹក្សាសន្តិសុខ នូវរបាយការណ៍ពាក់កណ្តាលអាណត្តិ មិនឲ្យហួសពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍ចុងក្រោយ មិនហួសពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។សេចក្តីសម្រេច ក៏បានរំលឹកពីការប្តេជ្ញាចិត្តរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិថា នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធានាបានថា អ្នកប្រព្រឹត្តការសម្លាប់សមាជិកក្រុមអ្នកជំនាញចំនួនពីរនាក់ និងជនជាតិកុងហ្គោបួននាក់ដែលអមដំណើរពួកគេ ត្រូវបាននាំមកកាត់ទោស ហើយបានបញ្ជាក់ពីសារៈសំខាន់ នៃការដាក់ពង្រាយដែលនៅតែបន្ត នៃយន្តការតាមដាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីជួយដល់ការស៊ើបអង្កេតជាតិ។

ការធ្វើមិនបានល្អរបស់លោក Biden ក្នុងពេលជជែកដេញដោល ធ្វើឱ្យបក្សប្រជាធិបតេយ្យ ព្រួយបារម្ភ

2024/06/28 09:15:58 pm        173
ការធ្វើមិនបានល្អរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ប្រឆាំងនឹងគូប្រជែងលោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) បានធ្វើឱ្យគណបក្សប្រជាធិបតេយ្យមានភាពច្របូកច្របល់ និងបានជំរុញឱ្យក្រុមអ្នកយុទ្ធសាស្រ្តមួយចំនួនចោទសួរថាតើគណបក្សរបស់ពួកគេគួរតែចាត់វិធានការដែលមិនធ្លាប់មានពីមុនមក គឺរើសអ្នកជំនួសលោកជាបេក្ខជនប្រធានាធិបតីរបស់ពួកគេ ឬទេ។អ្នកគាំទ្រលោក បៃដិន សង្ឃឹមថាការជជែកដេញដោលនៅយប់ថ្ងៃព្រហស្បតិ៍នេះ នឹងបំបាត់ការព្រួយបារម្ភដែលថាមេដឹកនាំវ័យ ៨១ ឆ្នាំរូបនេះចំណាស់ពេកក្នុងការកាន់អាណត្តិមួយទៀត ប៉ុន្តែការប៉ះទង្គិចគ្នាក្នុងការជជែកដេញដោលរយៈពេល ៩០ នាទីនោះ ហាក់ដូចជាបង្ហាញភាពផ្ទុយពីនេះ។ ទាំងលោក បៃដិន និងលោក ត្រាំ បានប្រឈមនឹងការព្រួយបារម្ភអំពីវ័យចំណាស់ និងកាយសម្បទារបស់ពួកគេនៅក្នុងការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា ប៉ុន្តែបញ្ហានោះបានដាក់បន្ទុកយ៉ាងធ្ងន់ទៅលើលោក បៃដិន។ ឥឡូវនេះ តិចជាងប្រាំខែមុនពេលការបោះឆ្នោតអាមេរិក អ្នកយុទ្ធសាស្រ្តបក្សប្រជាធិបតេយ្យ និងអ្នករៃអង្គាសប្រាក់មួយចំនួនកំពុងចោទសួរជាឯកជនថា តើប្រធានាធិបតីរូបនេះគួរតែត្រូវបានជំនួសឬទេ។ក្នុងសំឡេងដ៏ស្អករបស់ខ្លួននៅក្នុងអ្វីដែលមន្រ្តីសេតវិមានបានប្រាប់អ្នកយកព័ត៌មានថាមានភាពត្រជាក់ លោក បៃដិន បានប្រញាប់ប្រញាល់រំលងចំណុចនិយាយខ្លះរបស់ខ្លួននៅលើវេទិកា ដោយបានរអាក់រអួលខ្លាំងលើចម្លើយមួយចំនួន។ នៅដើមដំបូងនៃការជជែកដេញដោល លោក បៃដិន បានផ្អាកនៅពេលដែលលោកកំពុងរកនឹកប្រធានបទនិយាយអំពីវិស័យថែទាំសុខភាព និងកំណែទម្រង់ពន្ធ ហើយហាក់ដូចជាភ្លេចភ្លាំងបាត់បង់ការគិតរបស់ខ្លួន៕

បក្សកុម្មុយនិស្តចិន បណ្តេញអតីតរដ្ឋមន្ត្រីការពារជាតិពីររូបចេញពីបក្ស ជុំវិញអំពើពុករលួយ

2024/06/28 09:07:13 pm        118
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ (Xinhua) បានរាយការណ៍ថា គណបក្សកុម្មុយនិស្តចិន កាលពីថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) បានបណ្តេញអតីតរដ្ឋមន្ត្រីការពារជាតិ លោក លី សាងហ្វ៊ូ (Li Shangfu) និងអ្នកកាន់តំណែងមុនគឺលោក វ៉ី ហ្វឹងហឺ (Wei Fenghe) ពីបទ «បំពានវិន័យយ៉ាងធ្ងន់ធ្ងរ» ដែលជាឃ្លាប្រើជំនួសអំពើពុករលួយ។របាយការណ៍បាននិយាយដោយដកស្រង់គណៈកម្មាធិការមជ្ឈិមដែលបញ្ជាឱ្យស៊ើបអង្កេតថា លោក លី ត្រូវបានគេសង្ស័យថាបានទទួល «ចំនួនលុយដ៏ច្រើន» ក្នុងការសូកប៉ាន់ ក៏ដូចជាបានសូកប៉ាន់អ្នកដទៃ ហើយការស៊ើបអង្កេតបានរកឃើញថា លោក «មិនបានបំពេញទំនួលខុសត្រូវផ្នែកនយោបាយ» និង «កេងផលប្រយោជន៍បុគ្គលិកសម្រាប់ខ្លួនឯង និងអ្នកដទៃ»។លោក លី ត្រូវបានបណ្តេញចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិ យ៉ាងអាថ៌កំបាំងដោយគ្មានការពន្យល់កាលពីខែតុលា ឆ្នាំមុន បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលពីរខែ។ នេះជាលើកទីមួយហើយ ដែលប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ថា លោក លី ស្ថិតនៅក្រោមការស៊ើបអង្កេត ក៏ដូចជាព័ត៌មានលម្អិតអំពីលក្ខណៈនៃបទល្មើសរបស់លោក។ជាមួយគ្នានេះ លោក វ៉ី ហ្វឹងហឺ ដែលជាអ្នកកាន់តំណែងពីមុនរបស់លោក លី ក៏បានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈចាប់តាំងពីលោកត្រូវបានជំនួសកាលពីខែមីនា ឆ្នាំមុន ក្នុងអំឡុងពេលការរុះរើគណៈរដ្ឋមន្ត្រីដែលបានគ្រោងទុក។ សារព័ត៌មានស៊ីនហួ បានរាយការណ៍ថា ការស៊ើបអង្កេតមួយដែលបានបើកដំណើរការលើលោក វ៉ី កាលពីខែកញ្ញា ឆ្នាំមុន បានរកឃើញថាលោកបានទទួលយក «ប្រាក់ក្នុងចំនួនដ៏ច្រើន និងវត្ថុមានតម្លៃ» នៅក្នុងសំណូក និង «បានជួយអ្នកដទៃឱ្យទទួលបានអត្ថប្រយោជន៍មិនសមរម្យនៅក្នុងការរៀបចំជួរបុគ្គលិក»។ របាយការណ៍បានបន្ថែមថា មន្ត្រីទាំងពីររូបនេះក៏ត្រូវបានរកឃើញថាបានប្រព្រឹត្តការរំលោភបំពានមិនជាក់លាក់ផ្សេងទៀតដែរ បុន្តែមិនបានបញ្ជាក់លម្អិតនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធា​​នី​​​​ភ្នំ​​​​​ពេ​​​​​​​ញ
09/29/2026 08:09 PM
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
09/29/2026 08:09 PM
នេប៉ាល់ផ្អាកប្រតិបត្តិការស្វែងរក បន្ទាប់​ពី​មនុស្ស ១៦នាក់ បានប៉ើង​ទៅតាម​បំណាក់​​ទឹកកក ​
09/29/2026 07:09 PM
ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
09/29/2026 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
09/29/2026 06:09 PM
កងកម្លាំងអាមេរិកចាកចេញពីអ៊ីរ៉ាក់ ក្រោយរយៈពេល​ ២ទសវត្សរ៍ ដោយបើកផ្លូវឱ្យអ៊ីរ៉ង់បង្កើន​ឥទ្ធិពល​
09/29/2026 06:09 PM
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
09/29/2026 06:09 PM
អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM
បេសកជនរុស្ស៊ី៖ អាល្លឺម៉ង់ និងសហភាពអឹរ៉ុប មិនមានតួនាទីក្នុងកិច្ចចរចាអំពីអ៊ុយក្រែន
09/29/2026 06:09 PM