សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣
គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និង​បទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែក​ទៅកាន់បណ្ដា​ប្រទេសនានានៅលើពិភពលោក
សម្ដេចតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯក​ប្រជាធិបតេយ្យ​លើ​លោកក្នុងការបង្កការឈឺចាប់លើកម្ពុជា
សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមអន្តរសភា និង​អង្គការអន្តរជាតិ នៃកិច្ចប្រជុំ IPTP

នយោបាយ​ និង ការអភិវឌ្ឍន៍

អបអរសាទរ! ទារិកាភ្លោះ៣នាក់ មានម្ដាយជាកម្មការិនីរោងចក្រទទួលបានអំណោយពី​សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

2024/08/12 01:11:59 pm        208
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ នេះ បានផ្ដល់អំណោយដល់គ្រួសារទារិកាភ្លោះ ៣ នាក់ ដែលមានឪពុកម្ដាយជាកម្មករ កម្មការិនីរោងចក្រ ដែលបានប្រសូត្រកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យ​ព្រះអង្គឌួង​។អំណោយដ៏ថ្លៃថ្លារបស់សម្ដេចទាំងទ្វេរត្រូវបាននាំយកមកផ្ដល់ជូន តាមរយៈ លោក សេង ទៀង យក ទៅប្រគល់ជូនដល់ដៃគ្រួសារទារិកាភ្លោះ៣ ដែលកំពុងបន្តសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។អំណោយដែលសម្តេចទាំងទ្វារបានឧបត្ថម្ភរួមមាន៖ ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ ទារិកាភ្លោះទាំងបី ដែលទទួលអំណោបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកទី២ ក្នុងគ្រួសារមានឪពុកឈ្មោះ សា វ៉ាន់ អាយុ៣៦ឆ្នាំ ម្តាយឈ្មោះ ស៊ាន ចំណាន អាយុ២៣ឆ្នាំ។ អ្នកទាំងពីរមានមុខរបរជាកម្មកររោងចក្រ រស់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

យុវជនយល់កាន់តែច្បាស់ពីសារៈសំខាន់នៃតំបន់អភិវឌ្ឍន៍CLVបន្ទាប់ពីមានការពន្យល់ល្អិនល្អន់

2024/08/10 01:25:01 pm        1237
យុវជនយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បន្ទាប់ពីការបកស្រាយពន្យល់ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាលយ៉ាងល្អិនល្អន់ និង បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការនេះ ។យុវជនរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហានេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់​ពី​បាន​ស្តាប់​ការពន្យល់បកស្រាយច្បាស់ៗរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV បានធ្វើឱ្យពួកគេយល់ដឹងកាន់តែច្បាស់​ពី​សារៈសំខាន់​នៃ​ការ​អភិវឌ្ឍន៍ CLV និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល មិនធ្វើឱ្យប្រទេស​កម្ពុជា​បាត់​បង់​ទឹកដី ដូចជនអគិតមួយចំនួនចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ។លើសពីនេះ យុវជន បាន​គាំទ្រឱ្យមានតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រ​សួង​ពាណិជ្ជ​កម្ម បានថ្លែងថា សមិទ្ធផលរយៈពេល ២៥ ឆ្នាំ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានតភ្ជាប់សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​បី​ធ្វើ​ឱ្យកំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មមានការកើនឡើង។ ម្យ៉ាងវិញទៀត កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់ត្រីកោណអភិវឌ្ឍន៍ CLV គឺត្រូវបានគោរពដោយច្បាប់របស់ប្រទេសភាគីនីមួយៗ ហើយ​ការចេញចូលឆ្លងកាត់ព្រំដែនក៏ត្រូវគោរពតាមច្បាប់កំណត់ មិនអាចចេញ​ចូ​ល​ដោយ​សេរី​ឡើយ​។កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជា​គំនិត​ផ្តួច​ផ្តើម​ដំបូងរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមានសម្តេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងជំរុញសមាហរណកម្ម ខេត្ត​ជាប់​ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាង​ណា​ប្រែក្លាយ​ព្រំដែន​នេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ កិច្ចសហប្រតិបត្តិការនេះ មានគោលកា​រ​ណ៍​គ្រឹះសំ​ខាន់ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផល​ប្រយោជ​ន៍​រួម ការពារ បូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និង​ច្បាប់​អន្តរជាតិ៕ អត្ថបទ៖ ទូច សោភ័ណ  

ពលរដ្ឋ៖ CLV DTA ផ្តល់អត្ថប្រយោជន៍បន្ថែមជាច្រើនសម្រាប់​ការអភិវឌ្ឍខេត្តជាប់ព្រំដែន​របស់កម្ពុជា

2024/08/10 12:51:19 pm        636
ក្រោយពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើបទបង្ហាញរបាយការណ៍ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA រួចមក បានធ្វើ​ឲ្យ​ពលរដ្ឋ​តាម​មូល​ដ្ឋាន មានការយល់ច្បាស់អំពីដំណើរការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV DTA និង​ជំរុញខេត្តទាំងបួនរួមមាន៖ ខេត្តរតនាគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ​មាន​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍។បើតាមពលរដ្ឋមកពីខេត្តកណ្តាល និងខេត្តព្រៃវែង បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែសីហានេះ បាន​ថ្លែង​ថា នៅពេលនេះ យើងទាំងអស់គ្នាជាពលរដ្ឋតាមមូលដ្ឋាន មានយល់ច្បាស់ អំពី​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ បង្កើត​ឱកាស​ការ​ងារ នៅតាមតំបន់ខេត្តទាំងបួនរួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ក្នុង​ក្រប​ខណ្ឌ​រាជរដ្ឋាភិបាលកម្ពុជា និងការអភិវឌ្ឍន៍បំពេញក្នុងក្របខ័ណ្ឌ CLV DTA និង​ធ្វើ​ឲ្យ​ខែ្ស​បន្ទាត់​ព្រំដែន​កម្ពុជា ជាប់ជាមួយប្រទេសឡាវ និងវៀតណាម មានភាពរឹងម៉ាំ ជាខ្សែបន្ទាត់​ព្រំដែន​សន្តិភាព ទទួលស្គាល់គ្នា ហើយមិនជឿតាមការប្រឌិតព័ត៌មានមិនពិត ពីក្រុមពួកជ្រុលនិយម ធ្វើ​ការ​ដើម្បី​បំពុលសង្គម។ សូមបញ្ជាក់ថា តាមបទបង្ហាញរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃ​ម្សិលមិញ បានបញ្ជាក់ថា នៅក្នុងដំណើរការអនុវត្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោន កម្ពុជា ឡាវ វៀតណាម CLV DTA គឺប្រមុខ​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ទំលាក់​ថវិកា​ជាតិ​សម្រាប់​អភិវឌ្ឍតំបន់ខេត្តទាំង៤នោះរបស់កម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ហើយ​សម្រាប់​ការ​អភិវឌ្ឍន៍ក្នុងក្របខណ្ឌ CLV DTA វិញ គឺជាការបន្ថែមនូវអត្ថប្រយោជន៍ ប្រសិទ្ធ​ភាព​ការ​តភា្ជប់​គ្នាទំនាក់ទំនងទីផ្សារ ការដឹកជញ្ជូនដោះដូរទំនិញ នាំចូល នាំចេញ បង្កើតឱកាស​វិនិយោគ បង្កើតឱកាសការងារជូនពលរដ្ឋក្នុងតំបន់នោះ និងជំរុញកំណើនទេសចរជាតិ អន្តរជាតិ​ទៅ​ទស្សនាជាដើម៕ អត្ថបទ ស៊ុម សុខជា 

អ្នកនយោបាយ៖ CLV ជាស្ពានធ្វើឱ្យខេត្តទាំង៤ មានរចនាសម្ព័ន្ធច្រើនជា​ប្រយោជន៍​ដល់ពលរដ្ឋក្នុងមូលដ្ឋាន

2024/08/10 12:39:34 pm        298
អ្នកនយោបាយលើកឡើងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ជាស្ពាន​ធ្វើ​ឱ្យ​ខេត្ត​ទាំង៤មានរចនាសម្ព័ន្ធ និងរូបវ័ន្តកាន់តែច្រើនជាប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ស្របពេលមជ្ឈដ្ឋាននានាបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) មានមេដឹកនាំគណបក្សនយោបាយ បានប្រាប់BTVឱ្យដឹងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២៤​ថា ​ក្នុងនាមគណបក្សនយោបាយដែលមាននិន្នាការផ្សេងគ្នា ប៉ុន្តែបានមើល​ឃើញ​ពី​សក្តានុពល​ដែល​នឹងលេចចេញជារូបរាងស្ទើរគ្រប់វិស័យ។ ក្នុងនោះ លោក ហួត សុខដុម ប្រធាន​ស្ដីទីគណបក្សនគរប្រជាធិបតេយ្យ លើកឡើងថា កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV នេះ គឺជួយឱ្យមានការអភិវឌ្ឍន៍ដូចទៅនឹងតំបន់ទីប្រជុំជន រួមមានហេដ្ឋារចនាសម្ព័ន្ធជាដើម ដែល​ឆ្លុះ​បញ្ចាំង​ពី​សុខសន្តិភាពនៅតំបន់នោះ។ ជាមួយគ្នា លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ លើកឡើងថា តាមការ​កត់​សម្គាល់​ឃើញ​ថា​តំបន់ត្រីកោណអភិវឌ្ឍន៍នេះមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា។ ប្រធាន​គណបក្ស​រូប​នេះ​​បញ្ជាក់ថា តំបន់នេះជាតំបន់អភិវឌ្ឍន៍សហគមន៍រួមគ្នា ដើម្បីជោគ​ជ័យ​នា​ថ្ងៃ​អនាគ​ត​ក្នុង​នាម​ជា​សហគមន៍តំបន់អាស៊ីព្រមទាំង តាមរយៈកិច្ចសហប្រតិបត្តិការCLVនេះ​ជា​ការ​អភិវឌ្ឍ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹងអំពីតំបន់ព្រំដែន និងសហប្រតិបត្តិការគ្នាទៅវិញទៅមក។ សូមជម្រាបថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺ​ជា​គំនិត​ផ្តួច​ផ្តើម​ដំបូង​របស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋ​មន្ត្រី​ ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និង​ការ​អភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បាន​ធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយ​ឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២៕ អត្ថបទ សេក ឧត្តម ថត 

កម្ពុជា-ចិនរៀបចំកិច្ចសន្ទនាស្តីពី ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

2024/08/09 03:32:03 pm        564
ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នៅរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំកិច្ចសន្ទនាស្តីពី ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។តាមរយៈវីដេអូ ឯកឧត្តម Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានស្វាគមន៍កម្មវិធី និងបានលើកឡើងថា សម័យប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នីតិកាលទី ២០ ទើបបញ្ចប់យ៉ាងជោគជ័យនៅក្រុងប៉េកាំង។ នេះជាចំណុចសំខាន់សម្រាប់ប្រទេសចិនក្នុងយុគសម័យថ្មី។ ការធ្វើឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់របស់ចិនក្នុងយុគសម័យថ្មី ជាមធ្យោបាយគន្លឹះ ដែលប្រើប្រាស់ទំនើបកម្មបែបផែនចិនជំរុញដោយគ្រប់ជ្រុងជ្រោយនូវការងើបឡើងវិញនៃប្រជាជាតិ និងកិច្ចកសាងប្រទេសជាតិដ៏ខ្លាំងក្លា ហើយក៏នឹងផ្ដល់ជំនួយថ្មីដល់មាគ៌ាស្វែងរកទំនើបកម្ម និង ប្រព័ន្ធសង្គមកាន់តែល្អ របស់មនុស្សជាតិ ផ្ដល់កាលានុវត្តភាពថ្មី ដល់ការអភិវឌ្ឍគ្រប់ប្រទេសទាំងអស់។ឯកឧត្តម វ៉ាង វិនពីនឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានចាត់ទុកវេទិកានេះ ពិតជាបានជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំ ។ ជាពិសេសបានចែករំលែក និង ជជែកពិភាក្សាជាមួយអ្នកទាំងអស់គ្នានូវ អត្ថន័យស្មារតី ក៏ដូចជាការបំផុសគំនិតសម្រាប់ពួកយើង កើតចេញពីកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិននីតិកាលទី២០។ ឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតចិនបានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិននីតិកាលទី២០ គឺជាកិច្ចប្រជុំសំខាន់មួយដែលមានអត្ថន័យជាទីកត់សម្គាល់។ តាមរយៈកិច្ចប្រជុំនេះ ពិភពលោកបានមើលឃើញពីប្រទេសចិន ដែលក្លាហានពុះពារជំនះឧបសគ្គ មានការប្ដេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់និងអភិវឌ្ឍន៍ទៅមុខ បានមើលឃើញពីប្រទេសចិនដែលបន្តពង្រីកនវានុវត្តន៍ និង កាន់តែប្រកបដោយថាមពល បានមើលឃើញពីប្រទេសចិនដែលប្រកាន់ខ្ជាប់ការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព និង តែងតែបើកទូលាយប្រកបដោយបរិយាបន្ន។ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និង ការបើកទូលាយប្រកបដោយកម្រិតខ្ពស់ របស់ប្រទេសចិន នឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនជូនគ្រប់ប្រទេសលើពិភពលោក ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ប្រទេសចិន ស្ម័គ្រចិត្តផ្លាស់ប្ដូរបទពិសោធន៍អភិបាលកិច្ចជាតិជាមួយភាគីកម្ពុជា ដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របតាមស្ថានភាពប្រទេសរបស់រៀងៗខ្លួន។ ប្រទេសចិនស្ម័គ្រចិត្តចែករំលែកផលប្រយោជន៍បានមកពីការអភិវឌ្ឍន៍ជាមួយភាគីកម្ពុជា ដើម្បីចាប់ដៃគ្នាសម្រេចគោលដៅទំនើបកម្មរៀងៗខ្លួន រួមគ្នាជាមួយភាគីកម្ពុជាបន្តធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នារវាងគំនិតផ្ដួចផ្ដើម”ខ្សែក្រវាត់ និង ផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជា ដើម្បីបង្កើនជីវភាពរបស់ប្រជាជាតិនៃប្រទេសទាំងពីរ។ ប្រទេសចិនស្ម័គ្រចិត្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង លើឆាកអន្តរជាតិជាមួយភាគីកម្ពុជា រួមគ្នាអនុវត្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងសម័យកាលបច្ចុប្បន្ន ដើម្បីចូលរួមកាន់តែច្រើនបន្ថែមទៀតសម្រាប់សន្តិភាព និង វិបុលភាព ក្នុងតំបន់ ក៏ដូចជា ក្នុងពិភពលោកទាំងមូល។ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងចិនដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរ តែងពូនជ្រុំរក្សាទំនាក់ទំនងឱ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចសន្ទនានាពេលនេះ គឺជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា ចិន ឱ្យកាន់តែរឹងមាំទ្វេឡើង ។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោក សយ សុភាព ប្រធានសមាគមអ្នកកាសែតកម្ពុជា-ចិនកញ្ញា Yao Shiya អ្នកទទួលខុសត្រូវវិទ្យុមិត្តភាពកម្ពុជា-ចិនក៏បានធ្វើបទបង្ហាញអំពីការស្វែងយល់ រៀងៗខ្លួនចំពោះការកែទម្រង់នៃប្រទេសចិននិងកាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន។កម្មវិធីវិធីសហការរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា, ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា,និងវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវ លោក/លោកស្រី ជាគណៈវាគ្មិន លោកគ្រូ អ្នកគ្រូ និងអ្នកសារព័ត៌មានជាតិ និងអន្តរាជាតិសរុបប្រមាណ២៥០នាក់៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងការចុះអនុស្សរណៈរវាងក្រសួងការងារ និងធនាគារ ដើម្បីផ្តល់ឥណទានមានការប្រាក់ទាបបំផុតមិនធ្លាប់មានសម្រាប់ពលករ និងសិក្ខាកាម

2024/08/09 03:21:47 pm        502
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយធនាគារធំៗចំនួន៨នៅកម្ពុជាដើម្បីផ្តល់អត្រាការប្រាក់ទាបបំផុតមិនធ្លាប់មានត្រឹម៨,៥%ក្នុងមួយឆ្នាំសម្រាប់ពលករ និងសិក្ខាកាមដែលមានតម្រូវការកម្ចី។ ធនាគារដែលបានចុះអនុស្សរណៈជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank), ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia) ,ធនាគារ ប្រៃសណីយ៍កម្ពុជា ម.ក (CP Bank) ,ធនាគារ កាណាឌីយ៉ា (Canadia Bank) ,ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.), ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA), ធនាគារ វីង (ខេមបូឌា) ម.ក (Wing Bank), និងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)។ការចុះអនុស្សរណៈនេះ មានគោលបំណងជួយដល់ពលករ និងសិក្ខាកាមដែលទៅធ្វើការនៅបរទេសឱ្យទទួលបានទំហំឥណទានដែលសមស្របជាមួយនឹងអត្រាការប្រាក់ត្រឹមតែ៨,៥% ដែលជាអត្រាការប្រាក់មិនធ្លាប់មាន និងមានលក្ខខណ្ឌឥណទានល្អប្រសើរសម្រាប់ចំណាយលើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរទៅធ្វើការនៅបរទេស។អនុស្សរណៈនេះ នឹងជួយកាត់បន្ថយបន្ទុកចំណាយរបស់ពលករដោយអាចជួយសន្សំជាមធ្យម១០% នៃការប្រាក់ក្នុង១ឆ្នាំ ព្រមទាំងលើកទឹកចិត្តពលករឱ្យប្រើប្រាស់កម្ចីផ្លូវការដោយជួយធានាថាពលករនឹងបន្តធ្វើការស្របច្បាប់នៅប្រទេសគោលដៅ។ តាមរយៈអនុស្សរណៈនេះ ពលករនឹងអាចខ្ចីប្រាក់ក្នុងកម្រិតអតិបរមាត្រឹម ៥ ០០០ដុល្លារអាម៉េរិក ដោយមិនត្រូវការទ្រព្យធានា និងមានរយៈពេលឥណទានអតិបរមា ២៤ខែ។ សូមបញ្ជាក់ថា ការចុះអនុស្សរណៈរវាងធនាគារធំៗទាំង៨ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ បានឆ្លុះបញ្ចាំងនូវឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមអនុវត្តនូវទំនួលខុសត្រូវសង្គមដោយផ្តល់នូវការសម្របសម្រួលជាពិសេសលើបញ្ហាហិរញ្ញវត្ថុទៅដល់បងប្អូនពលករខ្មែរ និងសិក្ខាកាមឱ្យកាន់តែងាយស្រួលបន្ថែមមួយកម្រិតទៀតដែលជាការគិតគូ និងយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល៕

ក្រុមហ៊ួទីអះអាងថា បានវាយប្រហារលើនាវាជាង១៧០គ្រឿង ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល

2024/08/09 02:02:42 pm        199
លោក អាប់ឌុល ម៉ាលីក អាល់ហ៊ួទី (Abdul-Malik al-Houthi) មេដឹកនាំក្រុមនេះ បាននិយាយថា ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បានវាយប្រហារលើនាវាសរុបចំនួន ១៧៧គ្រឿង ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន។នៅក្នុងការអត្ថាធិប្បាយនៅលើទូរទស្សន៍ Al Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ួទី លោកបាននិយាយថា ក្រុមនេះ បានរារាំងការធ្វើដំណើររបស់នាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម និងអារ៉ាប់ ដូច្នេះពួកគេ បានផ្តោតលើប្រតិបត្តិការរបស់ពួកគេឡើងវិញ ទៅកាន់មហាសមុទ្រឥណ្ឌា និងសមុទ្រមេឌីទែរ៉ាណេ។ យោងតាមមេដឹកនាំហ៊ួទីរូបនេះ ក្រុមនេះ បានធ្វើប្រតិបត្តិការបែបនេះជាច្រើនក្នុងសប្តាហ៍មុន ដោយវាយប្រហារដោយមីស៊ីលបាលីស្ទីកចំនួន ១៦គ្រឿង និងយានដ្រូនជាច្រើនគ្រឿង។បន្ទាប់ពីការកើនឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ក្រុមនេះ បាននិយាយថា ពួកគេ នឹងវាយប្រហារទឹកដីអ៊ីស្រាអែល និងរារាំងនាវាដែលពាក់ព័ន្ធជាមួយប្រទេសនោះ មិនឲ្យឆ្លងកាត់សមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab រហូតដល់ប្រតិបត្តិការនៅក្នុងដែនដីប៉ាឡេស្ទីន បានបញ្ចប់។ ក្រុមហ៊ួទី បាននិងកំពុងវាយប្រហារលើនាវាស៊ីវិលនៅសមុទ្រក្រហម និងឈូងសមុទ្រ Aden តាំងពីខែវិច្ឆិកាមកម្ល៉េះ។គួរកត់សម្គាល់ផថងដែរ កាលពីថ្ងៃទី ១៤ ខែមីនា លោកអាប់ឌុល ម៉ាលីក អាល់ហ៊ួទី បាននិយាយថា ក្រុមនឹងវាយប្រហារលើនាវា ដែលមានការពាក់ព័ន្ធជាមួយអ៊ីស្រាអែល ដោយធ្វើដំណើរឆ្លងកាត់មហាសមុទ្រឥណ្ឌា ទៅកាន់ឆ្នេរសមុទ្រ Cape of Good Hope ប្រទេសអាហ្វ្រិកខាងត្បូង។ ក្រោយមក ក្រុមហ៊ួទី បានប្រកាសពី «ដំណាក់កាលទី៤នៃការកើនឡើងភាពតានតឹង ដោយគំរាមវាយប្រហារលើនាវាដែលមានទិសដៅទៅកាន់កំពង់ផែអ៊ីស្រាអែល នៅកន្លែងណាមួយដែលពួកគេអាចទៅដល់ រួមទាំងសមុទ្រមេឌីទែរ៉ាណេផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យអគ្គនាយករងគ្រប់គ្រងទូទៅ ក្រុមហ៊ុន Chery Holding Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/08/09 11:56:33 am        136
នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី​នៃកម្ពុជា បានអនុញ្ញាតឲ្យលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅ ក្រុមហ៊ុន Chery Holding Group Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្រុមហ៊ុន Chery Holding Group ជាក្រុមហ៊ុនយក្សក្នុងវិស័យឧស្សាហកម្មផលិតរថយន្ត ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧។ ក្រុមហ៊ុនបានចាប់អារម្មណ៍លើការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ពិសេសវិស័យឧស្សាហកម្មយានយន្ត និងគ្រឿងបន្លាស់ ដែលនឹងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងផ្តល់ជំនាញដល់យុវជនកម្ពុជា ជាច្រើនកន្លែង។

លោក ម៉ាឌូរ៉ូ ចុះហត្ថលេខាលើក្រឹត្យ ហាមឃាត់ការចូលប្រើប្រាស់បណ្តាញ X នៅក្នុងប្រទេសរយៈពេល ១០ ថ្ងៃ

2024/08/09 11:44:08 am        64
ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយនៅថ្ងៃព្រហស្បតិ៍ ថា លោកបានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីហាមឃាត់ការចូលប្រើប្រាស់ទៅកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X រយៈពេល ១០ថ្ងៃ បន្ទាប់ពីបាននិយាយកាលពីពេលមុនថា ប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានប្រើប្រាស់ដើម្បីញុះញង់ឲ្យមានអំពើហិង្សា ក្រោយការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស។ លោក Maduro បានរិះគន់ជាញឹកញាប់លើម្ចាស់ក្រុមហ៊ុន បណ្តាញ X លោក Elon Musk ចាប់តាំងពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ដែលក្រុមប្រឆាំងនិយាយថាខ្លួនបានទទួលជ័យជម្នះ ជាការទាមទារត្រូវបានគាំទ្រដោយរដ្ឋាភិបាលប្រទេសលោកខាងលិចជាច្រើន។ លោក Maduro បាននិយាយថា លោកបានចុះហត្ថលេខាលើក្រឹត្យ ដែលបង្ហាញដោយនិយតករ គណៈកម្មការទូរគមនា គមន៍ជាតិ ដែលបានសម្រេចយកបណ្តាញសង្គម X ដែលកាលពីពេលមុនត្រូវបានគេស្គាល់ថា Twitter មិនឲ្យធ្វើចរាចរណ៍ រយៈពេល១០ថ្ងៃ។ លោកបាននិយាយនៅក្នុងសុន្ទរកថាមួយ ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋថា បណ្តាញ X ត្រូវបានផ្អាកដំណើរការក្នុងប្រទេសវេណេស៊ុយអេឡា រយៈពេល១០ថ្ងៃ! អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសវ៉េណេស៊ុយអេឡា និងលោក Maduro បាននិយាយថា លោកប្រធានាធិបតី បានឈ្នះអាណត្តិទី៣ នៅក្នុងការបោះឆ្នោត ទោះបីជាក្រុមប្រឆាំងទាមទារជ័យជម្នះ និងបាននិយាយថា ខ្លួនមានការរាប់សន្លឹកឆ្នោត ដើម្បីបញ្ជាក់ក៏ដោយ។ ទាំងលោក Maduro និងស្ថាប័នរៀបចំការបោះឆ្នោត ពុំបានបញ្ចេញចំនួនសន្លឹកឆ្នោតសរុបលម្អិតនោះទេ។ ប៉ុន្មានថ្ងៃក្រោយការបោះឆ្នោត ការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេស និងក្រៅប្រទេស ដោយប្រជាជនវេណេស៊ុយអេឡា បានអំពាវនាវឱ្យលោក Maduro ចុះចេញពីដំណែង និងឲ្យជ័យជម្នះទៅបេក្ខជនគណបក្សប្រឆាំងលោក Edmundo Gonzalez ដែលត្រូវបានទទួលស្គាល់។ លោក Maduro មានជម្លោះជាសាធារណៈជាមួយ លោក Musk ចាប់តាំងពីការបោះឆ្នោត ហើយបានហាមឃាត់បណ្តាញសង្គមនេះរយៈពេល១០ថ្ងៃ ដែលលោក Maduro បានចោទប្រកាន់លោក Musk ពីបទញុះញង់ឱ្យមានការស្អប់ខ្ពើម សង្គ្រាមស៊ីវិល និងការស្លាប់ប្រជាជន។

ប្រជាជនវេណេស៊ុយអេឡា រៀបចំពិធីដុតទៀន ដើម្បីទាមទារឲ្យដោះលែងអ្នកទោសនយោបាយ

2024/08/09 11:41:59 am        87
ប្រជាជនវេណេស៊ុយអេឡា បានរៀបចំពិធីដុតទៀន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយ ដែលត្រូវបានឃុំខ្លួនដោយរដ្ឋាភិបាលរបស់ប្រធានាធិបតី លោកNicolas Maduro ។ ក្រុមប្រឆាំង និងសកម្មជនសិទ្ធិមនុស្ស បានរៀបចំព្រឹត្តិការណ៍នេះ នៅទីលានសាធារណៈមួយកន្លែង នៅភាគខាងកើតទីក្រុង ការ៉ាកាស។ អ្នកចូលរួម បានបង្កើតពាក្យថា «សន្តិភាព» និង «សេរីភាព» ជាមួយនឹងពន្លឺភ្លើងទៀនរបស់ពួកគេ។ការរៀបចំពិធីនេះ បានបញ្ជាក់ពីស្ថានភាពរបស់បាតុករ សកម្មជន និងមន្ត្រីជាន់ខ្ពស់នយោបាយជាច្រើននាក់ ដែលត្រូវបានឃុំខ្លួន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីដែលមានភាពចម្រូងចម្រាស។ លោក Maduro បាននិយាយថា មនុស្សប្រហែល ២.០០០នាក់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការធ្វើបាតុកម្ម។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់២០នាក់ ត្រូវបានសម្លាប់។អង្គការក្រៅរដ្ឋាភិបាលក្នុងតំបន់ Foro Penal បានចុះបញ្ជីអ្នកជាប់ឃុំឃាំងចំនួន ១.២២៩នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ដែលក្នុងនោះរួមមានអនីតិជនចំនួន១០៥នាក់។ លទ្ធផលបោះឆ្នោត ដែលបានចេញផ្សាយ បង្កឱ្យមានការចោទប្រកាន់យ៉ាងទូលំទូលាយអំពីការក្លែងបន្លំ និងការតវ៉ា។ ក្រោយមក កងកម្លាំងសន្តិសុខ បានបង្រ្កាបការតវ៉ា ដែលរដ្ឋាភិបាលរបស់លោក Maduro បានចាត់ទុកថាជាផ្នែកមួយនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ គាំទ្រដោយសហរដ្ឋអាមេរិក។កងកម្លាំងសន្តិសុខប្រទេសវេណេស៊ុយអេឡា កំពុងកំណត់គោលដៅលើអ្នកទាំងឡាយណា ដែលពួកគេនិយាយថា បានប្រព្រឹត្តបទឧក្រិដ្ឋកម្មហិង្សា ក្នុងអំឡុងពេលការតវ៉ាកាលពីពេលថ្មីៗនេះ ជុំវិញការបោះឆ្នោត ដែលមានភាពចម្រូងចម្រាស នៅក្នុងប្រតិបត្តិការមួយដែលគេហៅថា «ផ្តួលរំលំ» ដែលក្រុមតស៊ូមតិ បាននិយាយថា ធ្វើឱ្យក្រុមអ្នកតវ៉ា មានការភ័យខ្លាច។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទាហានស៊ីឈ្នួលអង់គ្លេសអះអាងថា ខ្លួនត្រូវបានបញ្ជូនទៅកាន់តំបន់ Kursk របស់រុស្ស៊ីផ្ទុយនឹងឆន្ទៈ
11/25/2024 06:11 PM
វិមានក្រឹមឡាំង៖ក្រុមមេដឹកនាំអឺរ៉ុប កំពុងពិចារណាអំពីការបញ្ជូនកងទ័ពទៅអ៊ុយក្រែន ប៉ុន្តែពុំទាន់មានការព្រមព្រៀងជាឯកច្ឆន្ទទេ
11/25/2024 06:11 PM
អគ្គលេខាធិការ IPU ចង់ពង្រីកទំនាក់ទំនងបន្ថែមរវាងសហភាពអន្តរសភា និងស្ថាប័ននីតិបញ្ញត្តិកម្ពុជា
11/25/2024 05:11 PM
មន្ត្រី៖ មានអ្នកស្លាប់យ៉ាងហោចណាស់ ២២នាក់ បន្ទាប់ពីទូកលិច នៅកោះ Madagascar
11/25/2024 05:11 PM
ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ភ្ញាក់ផ្អើលចំពោះការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ
11/25/2024 05:11 PM
លោក Khamenei របស់អ៊ីរ៉ង់អំពាវនាវឲ្យកាត់ទោសប្រហារជីវិតមេដឹកនាំអ៊ីស្រាអែល
11/25/2024 05:11 PM
កូរ៉េខាងត្បូង និងម៉ាឡេស៊ី ឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងថាមពលរ៉ែ
11/25/2024 05:11 PM
បេសកជនពិសេសរដ្ឋាភិបាលជប៉ុន៖សម្តេចតេជោជាអ្នកឈ្នះនៅក្នុងដំណើរស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ
11/25/2024 05:11 PM
អ្នកជំនាញអាមេរិក៖ពុំមានប្រព័ន្ធការពារមីស៊ីលដែលមានស្រាប់ អាចប្រឆាំងនឹងមីស៊ីល Oreshnikបានទេ
11/25/2024 05:11 PM
Top News: ឯកឧត្តម អ៊ុច បូររិទ្ធ ជាប់ឆ្នោតជា អនុប្រធានទី១ នៃព្រឹទ្ធសភា ខណៈឯកឧត្តម ធន់ វឌ្ឍនា ជាប់ជាអនុប្រធានទី២
11/25/2024 05:11 PM