សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបាននឹងកំពុងផ្ទេរធនធានសុខាភិបាលទៅមូលដ្ឋាន ដើម្បីផ្ដល់សេវាមានគុណដល់ពលរដ្ឋ

2024/09/16 11:25:00 am        136
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបាន នឹងកំពុងផ្ទេរធនធាននានា ក្នុងវិស័យសុខាភិបាលឱ្យបានទៅដល់មូលដ្ឋាន ដើម្បីផ្ដល់សេវាមានគុណល្អជូនដល់ពលរដ្ឋ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសណ៍ថា រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ បានយកចិត្តទុកដាក់ជាសំខាន់ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានសេវាសុខាភិបាល ក្នុងនោះលទ្ធភាពទី១ គឺការពង្រីកសេវាសុខាភិបាល តាមរយៈការជំរុញសេវាសុខាភិបាល​ទៅ​មូលដ្ឋាន ការកសាងប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ដែលការងារនេះ​បានពង្រីកជាប្រចាំ បូកផ្សំជាមួយនឹងការកសាងពង្រឹងហេដ្ឋារចនាសមព័ន្ធតភ្ជាប់ ដែលនេះជាកិច្ចការងារដ៏សំខាន់សម្រាប់គាំទ្រដល់ពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់។ សម្ដេចធិបតីមានប្រសាសន៍ថា រាជរដ្ឋភិបាល បាននឹងកំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបំពាក់ឧបករណ៍ពេទ្យ ការបណ្ដុះបណ្ដាល ការជ្រើសរើស និងការពង្រាយគ្រូពេទ្យ និង​បុគ្គលិកបច្ចេកទេស ក៏ដូចជាការផ្គត់ផ្គង់ឱសថជាសារវន្ត នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ​បង្អែក ស្រុក ខេត្ត ដើម្បីពង្រឹងសមត្ថភាពផ្ដល់សេវាថែទាំសុខភាពដោយគុណភាពជូន​ប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្ដេចបន្តថា លើសនេះរាជរដ្ឋាភិបាលបានពង្រីកបន្ថែមនៃការគ្រប់ដណ្ឌប់នៃកម្មវិធីមូល​និធិសមធម៌​សង្គមសុខាភិបាលជូនដល់គ្រួសារងាយរងគ្រោះ និងក្រុមគោលដៅក្នុងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ប.ស.ស. ដល់សមាជិកគ្រួសារ និងអ្នកនៅ​ក្នុងបន្ទុកសមាជិក ប.ស.ស និងប្រជាជនស្វ័យនិយោជន៍ ដែលឈរលើគោលការណ៍​ស្ម័គ្រចិត្ត​ ព្រមទាំងវិធីជំនួយ​សង្គមផ្សេងទៀត ​ដល់ប្រជាជនគោលដៅ។សម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជានីកាលមុនៗនៃរដ្ឋសភា ចាត់ទុការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ នៅក្នុងនោះសុខភាពល្អរួមចំណែក​យ៉ាងសំខាន់​ដល់សមត្ថភាពក្នុងការស្រូបយកចំណេះដឹងទូលំទូលាយ និងជំនាញឯកទេសពិតប្រាកដប្រកបដោយសីលធម៌វិជ្ជាជីវ ដែលទាំងនេះ គឺជាអាទិភាពគន្លឹះទីមួយដែល ដើម្បីជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន ភាពធន់ និងចីរភាព។ សម្ដេចបន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលតែងតែខិតខំរិះរកយន្តការចាំបាច់នានា ដែលមានប្រសិទ្ធភាព និងការវិភាជថវិកាយ៉ាងច្រើនជាបន្តបន្ទាប់ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូបឱ្យកាន់តែប្រសើរជាលំដាប់ ដោយផ្ដោតជាសំខាន់​លើការកាត់​បន្ថយការឈឺ និងការស្លាប់ដែលបណ្ដាលមកពីជំងឺជាពិសេសជំងឺមិនឆ្លងចំបងៗ ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា​ និងទារកកម្ពុជា ​និងអាហារូបត្ថម្ភ ការការពារ​សុខភាពសាធារណៈ និងការការពារ និងគ្រប់គ្រងគ្រោះអាសន្នសុខភាពជាដើម។សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញគោលនយោបាយអាទិភាពចំនួន ៦ ចំណុច​សម្រាប់ចាប់ផ្ដើមអនុវត្តភ្លាមៗនៅក្នុងឆ្នាំ ២០២៣ នៅក្នុងនោះកម្មវិធីគោលនយោបាយ​អាទិភាពទី១ ​គឺការពង្រីកសេវាសុខភាពសុខាភិបាល ឆ្ពោះទៅរកការគ្រប់ដណ្ដប់សុខភាព​ជា​សកលដោយចាប់ផ្ដើមពីទី១ ​ការផ្គត់ផ្គង់សេវាជូនគ្រោះសារងាយរងហានិភ័យប្រមាណជាង ៤០ ម៉ឺនគ្រួសារ ដែលមានសមាជិកសរុប​ចំនួន ១,៥ លាននាក់ តាមរយៈការប្រើប្រាស់​មូលនិធិសមធម៌​សុខាភិបាល។ ទី២ ការពង្រីករបបថែទាំសុខភាព ប.ស.ស. ទាំងសម្រាប់​កម្មករនិយោជិត និងមន្រ្ដីសាធារណៈដែលគ្រប់ដណ្ដប់បន្ថែមដោយសមាជិក​គ្រួសារនៅក្នុងបន្ទុកប្រមាណ ៣ លាននាក់តាមគោលការណ៍ស្ម័គ្រចិត្ត។ សរុប គម្រោងទាំងពីរនឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤ លាននាក់ ទទួលបានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព៕

រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងខិតខំពង្រឹងគុណភាពតាមមណ្ឌលសុខភាព ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត

2024/09/16 11:07:04 am        113
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល​អាណត្តិទី៧ នីតិកាលរដ្ឋសភានេះ នឹងខិតខំពង្រឹងគុណភាពនៅតាមមណ្ឌលសុខភាព​នៅ​ទូទាំងប្រទេសទាំងអស់ ​ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពោលគឺត្រូវតែផ្តល់សេវាជូនបងប្អូន​ប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារ​ចំណតរោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង​ នៃមន្ទីរពេទ្យកាល់ម៉ែត​ នៅព្រឹកច្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា នឹងបន្តយកចិត្តទុកដាក់ និង​ពង្រឹងគុណភាពមណ្ឌលសុខភាព​នៅតាមមូលដ្ឋានទូទាំងប្រទេស ដោយពង្រឹងការពង្រាយ​គ្រូពេទ្យ​បន្ថែមទៀត គ្រប់ពេល វេលាទាំងអស់ ​ហើយចំពោះវិស័យសុខាភិបាលនេះ ​រាជរដ្ឋាភិបាលមិនអាច​ទម្លាក់ស្តង់ដានោះទេ​ គឺត្រូវតែ ពង្រឹងគុណភាព​ និងស្តង់ដាឲ្យកាន់តែច្បាស់លាស់ ដែលត្រូវតែធ្វើការបណ្តុះបណ្តាលគ្រូពេទ្យប្រកប​ ដោយស្តង់ដា និងជាក់លាក់បំផុត និងគ្រប់ទីកន្លែងទាំងអស់។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ដើម្បីទទួលបានជំនឿ​ទុកចិត្តពី​ប្រជាពលរដ្ឋ​មកលើប្រព័ន្ធសុខាភិបាលក្នុងស្រុក រាជរដ្ឋាភិបាលត្រូវតែបង្កើន​សមត្ថភាព​នៃការព្យាបាល​ និង​ គុណភាពពេទ្យ ដោយ​ក្រសួងសុខាភិបាលត្រូវតែធ្វើទំនើបកម្មនូវ​វិស័យ​សុខាភិបាលនេះឲ្យកាន់តែខ្លាំងក្លា ​បន្ថែមទៀតតាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន។ សម្តេចធិបតី ​បានលើកឡើងទៀតថា ​យើងសុខចិត្តមាន ​ពេទ្យ១០នាក់ ដែលមានជំនាញ​ច្បាស់​លាស់ វាប្រសើរជាជាងមានពេទ្យច្រើនតែមិនមានជំនាញជាក់លាក់ ​និងក្រមសីលធម៌។សូមបញ្ជាក់ថា អគារមន្ទីរពេទ្យដែលបើកការដ្ឋាន សាងសង់ថ្មីដែលស្ថិតនៅបរិវេនមន្ទីរពេទ្យ​កាល​ម៉ែតនេះ អាចចត​ឧទ្ធម្ភាគចក្រ​បាន ​ខណៈអគារនេះ មានកម្ពស់២៥ជាន់ ដោយចំណាយ​ថវិកា​រាប់សិបលានដុល្លារអាមេរិក។ បើតាមការអះអាងរបស់នាយករដ្ឋមន្រ្តីអគារសាងសង់ថ្មីនេះ ​គឺជាការឆ្លើយ ​តបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យា​ និងត្រូវបម្រើដល់សេវាសុខភាពជូនបងប្អូន​ប្រជាពលរដ្ឋទាំង អស់គ្រប់ពេល​វេលា​ប្រកបដោយគុណភាព ​និងក្រមសីលធម៌៕អត្ថបទបាន ចក់

លោក Zelenskyy ជំរុញឱ្យលោកខាងលិច យល់ព្រមចំពោះការទាមទារវាយលុកចូលក្នុងទឹកដីរុស្ស៊ី

2024/09/16 10:33:52 am        160
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យ ទី ១៥ ខែកញ្ញា ជាថ្មីម្តងទៀត បានជំរុញឱ្យសម្ព័ន្ធប្រទេសមិត្តលោកខាងលិច អនុញ្ញាតឱ្យទីក្រុងគីវ វាយប្រហារលើគោលដៅយោធាចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី ជាពិសេសមូលដ្ឋានទ័ពអាកាស បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមលើទីក្រុង Kharkiv ។លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកថា «មានតែដំណោះស្រាយជាប្រព័ន្ធទេ ដែលធ្វើឱ្យខ្លួនអាចធ្វើទៅបានដើម្បីប្រឆាំងភេរវកម្មនេះ រួមមានដំណោះស្រាយមីស៊ីលរយៈចម្ងាយឆ្ងាយដើម្បីបំផ្លាញមូលដ្ឋានអាកាសយោធារុស្ស៊ី។ យើងកំពុងរង់ចាំការសម្រេចចិត្តសមស្របណាមួយ ចេញមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងប្រទេសអ៊ីតាលី។គ្រាប់បែកស៊ីបគោលដៅរបស់រុស្ស៊ី បានវាយប្រហារធ្លាក់លើអគារលំនៅឋានមួយក្នុងទីក្រុង Kharkiv ដែលជាការវាយប្រហារជាបន្តបន្ទាប់ចុងក្រោយលើទីក្រុងភាគឦសាន បង្កការឆាបឆេះ ដែលក្រុមអ្នកពន្លត់អគ្គីភ័យ បានពន្លត់។អភិបាលក្រុង Kharkiv លោក Igor Terekhov បាននិយាយនៅលើបណ្តាញ Telegram ថាក្រុមអ្នកជួយសង្គ្រោះ បានទាញយកសាកសពអ្នកស្លាប់ជាស្ត្រីចំណាស់ម្នាក់ចេញពីកម្ទេចកម្ទី និងបាននិយាយថា មនុស្ស៤២នាក់ បានរងរបួស។នៅក្នុងសុន្ទរកថា លោក Zelenskyy បាននិយាយថា ប្រទេសរុស្ស៊ីក៏បានវាយប្រហារតំបន់ Sumy និង Donetsk កាលពីថ្ងៃអាទិត្យដោយគ្រាប់បែកស៊ីបគោលដៅ។លោក និយាយថា កងទ័ពរុស្ស៊ី បានធ្វើការវាយប្រហារតាមអាកាសយ៉ាងហោចណាស់ ១០០ លើក ជារៀងរាល់ថ្ងៃ។ ខ្លួនត្រូវការពារការវាយប្រហារប្រភេទនេះ ដែលអ៊ុយក្រែនកំពុងស្នើសុំការអនុញ្ញាតការវាយប្រហារលើគោលដៅយោធា ចូលជ្រៅនៅខាងក្នុងប្រទេសរុស្ស៊ី ពីសម្ព័ន្ធមិត្តប្រទេសលោកខាងលិច ដែលនៅតែស្ទាក់ស្ទើរ ព្រោះតែព្រួយបារម្ភថាជម្លោះរីកកាន់តែធំ។

លោក Zelenskiy និយាយថា អ៊ុយក្រែន រងការខាតបង់យ៉ាងខ្លាំងដោយសារការផ្គត់ផ្គង់អាវុធយឺត

2024/09/16 10:29:16 am        188
លោកប្រធានាធិបតី Volodymyr Zelenskiy បានប្រាប់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ុយក្រែន កំពុងទទួលរងការខាតបង់ធ្ងន់ធ្ងរ ដោយសារតែការមកដល់នៃអាវុធរបស់លោកខាងលិចយឺតយ៉ាវពេក មិនទាន់ពេលវេលាសម្រាប់ការបំពាក់ដល់កងកម្លាំងប្រដាប់អាវុធឱ្យបានត្រឹមត្រូវ។ រុស្ស៊ី បាននិងកំពុងដណ្តើមយកទឹកដីនៅផ្នែកខ្លះនៃភាគខាងកើតអ៊ុយក្រែន រួមទាំងជុំវិញតំបន់ ប៉ូក្រូវស៍(Pokrovsk)។ ការដណ្ដើមយកមជ្ឈមណ្ឌលដឹកជញ្ជូន អាចធ្វើឱ្យទីក្រុងមូស្គូមានលទ្ធភាពបើកការវាយប្រហារថ្មី។ លោក Zelenskiy បាននិយាយថាស្ថានភាពនៅភាគខាងកើតគឺ តឹងតែងណាស់ ដោយបន្ថែមថាពាក់កណ្តាលនៃកងពលតូចរបស់អ៊ុយក្រែននៅទីនោះពុំត្រូវបានបំពាក់អាវុធគ្រប់គ្រាន់ទេ។ ក្នុងបទសម្ភាសន៍ ធ្វើឡើងកាលពីថ្ងៃសុក្រជាមួយទូរទស្សន៍ CNN លោក Zelenskiy បាននិយាយថា យើងបាត់បង់មនុស្សជាច្រើន។ យើងបាត់បង់មនុស្សដោយសារតែពួកគេមិននៅក្នុងរថយន្តប្រយុទ្ធ ។ពួកគេមិនមានកាំភ្លើងធំ និងគ្រាប់ទេ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយថា កញ្ចប់ជំនួយសព្វាវុធដែលសន្យាដោយសហរដ្ឋអាមេរិក និងប្រជាជាតិអឺរ៉ុបបានមកដល់យឺតណាស់។ លោកថាយើងត្រូវការកងពលតូចចំនួន ១៤ ត្រៀមខ្លួន។ រហូតមកដល់ពេលនេះ យើងមិនបានបំពាក់អាវុធដល់ពួកគេសូម្បីតែ៤កងពលតូច។ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan កាលពីថ្ងៃសៅរ៍បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការលើកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន៕

អ្នកនយោបាយ៖ ការបំភ្លឺជុំវិញស្ថានភាពព្រំដែន ជាការបង្ហាញរឹតតែច្បាស់ នៃ​អត្ថប្រយោជន៍​បង្គោល​ព្រំដែន

2024/09/13 02:14:15 pm        198
បណ្តាមេដឹកនាំគណបក្សនយោបាយមួយចំនួន លើកឡើងថា ការបំភ្លឺជុំវិ​ញ​ស្ថានភាព​ព្រំដែន​ដែល​នឹង​ប្រព្រឹត្តទៅនាសប្តាហ៍ក្រោយនេះ ជាការបង្ហាញរឹតតែ​ច្បាស់​នៃ​អត្ថប្រ​យោជន៍​បង្គោល​ព្រំដែន​របស់កម្ពុជា។ ស្របពេលឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងអញ្ជើញ​ធ្វើ​បទ​បង្ហាញ​ជូនប្រតិភូគណបក្សនយោបាលដែលជាសមាជិកនៃឧត្តមក្រុមប្រឺក្សាពិគ្រោះ និង​ផ្តល់​យោបល់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ មានមេដឹកនាំ​គណបក្ស​នយោបាយ​មួយ​ចំនួន​ក្នុង​ចំណោមសមាជិកទាំង២៨គណបក្សនយោបាយ បានប្រាប់BTV ឱ្យដឹងនៅថ្ងៃទី១៣ ខែ​កញ្ញា ឆ្នាំ២០២៤ថា ក្នុង​នាម​គណបក្ស​នយោបាយ​ពិត​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ការ​បន្ត​បង្ហាញ​ពី​ភាព​ពិត និងអត្ថប្រយោជន៍នៃស្ថានភាពតាមក្រវាត់ព្រំដែន ជាពិសេស​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​ជិតខាង។ ក្នុងនោះ ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ លើកឡើងថា កិច្ច​ប្រជុំ​ដើម្បី​បំភ្លឺពាក់ព័ន្ធនឹងព្រំដែននាពេលខាងមុខពិតជាមានសារៈសំខាន់ ក្នុងការបង្ហាញពី​លទ្ធផល​នៃ​ការបោះបង្គោលព្រំដែនជូនជាតិ និងប្រជាជន ជាពិសេសនេះក៏ជា​ឱកាស​រំលេច​ពី​អត្ថ​ប្រយោជន៍​នៃ​កិច្ចការបោះបង្គោលព្រំដែនសំដៅឱ្យក្លាយជាព្រំដែនសន្តិភាព។ជាមួយគ្នា ឯកឧត្តម គង់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យ ចាត់ទុកការ​អញ្ជើញ​បំភ្លឺ​ជុំវិញ​កិច្ចការព្រំដែន គឺមិនមែនជារឿង​ថ្មី​សម្រាប់​កម្ពុជា​នោះ​ទេ​ដែល​ក្រុម​ជ្រុល​និយម​មួយ​ចំនួន​ចោទ​ប្រកាន់​ដដែលៗពីបញ្ហាព្រំដែនក្នុងន័យជាលេសបង្កភាពច្របូកច្របល់។សូមជម្រាបថា ការធ្វើបទបង្ហាញរបស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលប​ន្ទុក​រដ្ឋ​លេខា​ធិការដ្ឋាន​​កិច្ចការ​ព្រំដែន អំពីព្រំដែនស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា រវាងប្រទេសឡាវ-វៀតណាម និងថៃនេះ តបតាមការស្នើសរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ យ៉ាង​ណាមិញ ក្រៅពីការបំភ្លឺរបស់មន្រ្តីជំនាញកិច្ចការព្រំដែន ក៏មានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជា​ពិសេស​យុវជនបានធ្វើទស្សនកិច្ចសិក្សាជាបន្តបន្ទាប់ទៅកាន់ព្រំដែន ដើម្បីស្វែង​យល់​ពី​ការ​អភិវឌ្ឍន៍​តាម​ក្រវាត់ព្រំដែន ការរស់នៅ ឬអាស្រ័យផលរបស់ប្រជាពលរដ្ឋ ព្រមទាំងពិនិត្យ​លើត​ថភា​ព​ពិត​នៃបង្គោលព្រំដែននីមួយៗផងដែរ៕ អត្ថបទ សេក ឧត្តម 

ការស្ទង់មតិថ្មីរបស់ Reuters/Ipsos៖ លោកស្រី Harris នាំមុខដាច់លោកTrump ក្រោយពិភាក្សាដេញដោល

2024/09/13 12:34:52 pm        288
លោកស្រីអនុប្រធានាធិបតី Harris បានពង្រីកការនាំមុខលើអតីតប្រធានាធិបតីលោកTrump បន្ទាប់ពីការពិភាក្សាដេញដោលប្រធានាធិបតីកាលពីរាត្រីថ្ងៃអង្គារសប្ដាហ៍នេះ នៅក្នុងការស្ទង់មតិថ្មីរបស់សារព័ត៌មាន Reuters និងស្ថាប័នតាមដានការបោះឆ្នោតអាមេរិក Ipsos ។ ការស្ទង់មតិធ្វើឡើងនៅថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកញ្ញា បានរកឃើញថាលោកស្រី Harris កើនឡើង ៥ ពិន្ទុលើសលោក Trump ដោយលោកស្រី Harris ទទួលបានការគាំទ្រ ៤៧ % ទល់នឹងលោក Trump ៤២% ។ការស្ទង់មតិរបស់ Reuters/Ipsos មួយផ្សេងទៀតដែលបានកើតឡើងកាលពីចុងខែមុនបានរកឃើញថា Harris ទទួលបានការគាំទ្រ៤៥%ធៀបនឹងលោកTrump ៤១ ក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះ។ លោកស្រី Harris ត្រូវបានមនុស្សជាច្រើនមើលឃើញថាទទួលបានជោគជ័យក្នុងការពិភាក្សាដេញដោលកាលពីថ្ងៃអង្គារ ដោយ៦៣%នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះនៅក្នុងការស្ទង់មតិមួយបាននិយាយថា អនុប្រធានាធិបតីធ្វើបានល្អជាងនៅលើវេទិកា ខណៈមានតែប្រហែល ៣៧% ប៉ុណ្ណោះដែលនិយាយថាលោកTrumpធ្វើបានល្អដូចគ្នា។ ការស្ទង់មតិរបស់ Reuters/Ipsos បានរកឃើញថា អនុប្រធានាធិបតីឈរលើកំពូលតារាងក្នុងការជជែកដេញដោលនាពេលថ្មីៗនេះ ដោយមានអ្នកបោះឆ្នោតចំនួន ៥៣ %ដែលបាននិយាយថាពួកគេបានឮអំពីការជជែកដេញដោលជ្រើសរើសលោកស្រីជាអ្នកឈ្នះ។ មានតែ២៤%នៃក្រុមនេះដែលជ្រើសរើសអតីតប្រធានាធិបតីជាអ្នកឈ្នះក្នុងការជជែកដេញដោលនោះ៕

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រតិភូ​និវត្តមកដល់កម្ពុជាវិញហើយដោយសុវត្ថិភាព ក្រោយបំពេញបេសកកម្មនៅសាធារណរដ្ឋកូរ៉េ

2024/09/13 11:52:49 am        287
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមាតុភូមិនិវត្តវិញដោយសុវត្ថិភាព ក្រោយបំពេញ បេសកកម្មប្រកបដោយភាពជោគជ័យនៅសាធារណរដ្ឋកូរ៉េអស់រយៈពេលបួនថ្ងៃ ដើម្បីចូលរួមវេទិកាចំណេះដឹងពិភពលោក លើកទី២៥នៅកូរ៉េនោះ។សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញបេសកកម្មនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់ស្ថាបនិកវេទិកាចំណេះដឹងពិភពលោក ដើម្បី ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ«មាគ៌ាឆ្ពោះទៅរកសហត្ថិភាព»ព្រមទាំង អញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗផ្សេងទៀតនៅសាធារណរដ្ឋកូរ៉េ។ក្នុងឱកាសចូលរួមវេទិកាខាងលើនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែង សុន្ទរកថាពិសេស ក្រោមប្រធានបទ«មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន» ដោយវេទិកានេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេង ៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាពជាដើម។សូមបញ្ជាក់ថា ក្នុងអំឡុងបំពេញបេសកកម្មនៅកូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សា ការងារជាច្រើនជាមួយថ្នាក់ដឹកនាំរបស់សាធារណរដ្ឋកូរ៉េ រួមមានប្រធានាធិបតី និងប្រធានរដ្ឋសភា និង ទទួលជួបតំណាងក្រុមហ៊ុនធំៗរបស់កូរ៉េជាដើម។ ក្នុងអំឡុងពេលនោះដែរ សម្តេចតេជោ ហ៊ុន សែន ស្ថាប និកសន្តិភាពរបស់កម្ពុជា ក៏បានធ្វើដំណើរទៅកាន់ខេត្តឃ្យុងសាងបុកដូ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិ យស«ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ដែលបានរៀបចំដោយសាកលវិទ្យាល័យ Dongguk University WISEនិងបានផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី«បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះ ជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» ពីប្រទេសដែលហែកហួរ ដោយ សង្រ្គាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោពេញដោយសន្តិភាព ការរួមរស់ជាមួយគ្នា (សហត្ថិភាព) និងការអត់ឱនជាដើម។ក្រៅពីជំនួបផ្លូវការជាមួយថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនធំៗរបស់កូរ៉េ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទស្សនាតំបន់ទេសចរណ៍«បូមុន» និងមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ នៅខេត្តឃ្យុងសាបុកដូផងដែរ៕អត្ថបទបាន ចក់

សម្ដេចធិបតី៖ «សន្ដិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាង និងសម្រេចបាន​នូវវឌ្ឍនភាពនានា»

2024/09/13 10:59:33 am        264
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​បញ្ជាក់​ថា សន្ដិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកសាង និងសម្រេចបាននូវវឌ្ឍនភាពនានា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសុន្ទរកថាពិសេសរបស់ នៅ​ក្នុង«កិច្ចប្រជុំអំពាវនាវជាសកលនៃកិច្ចប្រជុំកំពូល ស្តីពីអនាគត» នៅអង្គការសហប្រជាជាតិ នាទី​ក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈសុន្ទរកថាដដែល សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កម្ពុជា​ពិត​ជា​មាន​កិត្តិយស​ដែល​បានចូលរួមក្នុងការអំពាវនាវជាសកលនាពេលនេះ ខណៈការមករួមគ្នានេះ គឺ​ដើម្បី​រៀប​ចំ​អនាគតសម្រាប់ពិភពលោកទាំងមូល។ សម្ដេចបន្តថា កិច្ចប្រជុំកំពូលស្ដីពីអនាគតនេះ គឺ​ជា​វេលា​ដ៏​សំខាន់មួយ ក្នុងការបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នាជាថ្មី ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​ថ្ងៃ​មុខ​។ បញ្ហាប្រឈមដែលប៉ះពាល់ដល់គ្រប់ប្រជាជាតិទាំងអស់។ សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាចូលរួមចំណែកជាមួយកិច្ចព្រមព្រៀងសម្រាប់អនាគតនូវទស្សនៈ ស្ដែង​ចេញ​ពីដំណើរ​ដែលប្រទេសកម្ពុជាបានឆ្លងកាត់បន្ទាប់ពីបានងើ​ប​ចេញ​ពី​ស្រមោល​នៃ​ជម្លោះ​។ សម្ដេចធិបតីបន្តថា មនុស្សទាំងអស់គ្នាបានដឹងហើយថា សន្ដិភាពជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុង​ការកសាង និងសម្រេចបាននូវវឌ្ឍនភាពនានា។ ប្រវត្តិសាស្រ្ដក៏បានបង្ហាញឱ្យឃើញថា ប្រសិន​បើ​គ្មានសន្ដិភាពនោះទេ នោះគោលដៅនៃការលុបបំបាត់ភាពក្រីក្រ ការផ្ដល់នូវ​ការ​អប់រំ​ប្រកប​ដោយ​គុណភាព ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាពនឹងកាន់តែពិបាកសម្រេចបានផងដែរ។ សម្ដេចធិបតីបញ្ជាក់ថា បទពិសោធន៍ទាំងនេះ បានក្រើនឭកយើង​អំពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​ការ​រួមគ្នា ឆ្ពោះទៅកាន់គោលដៅសកលរួមរបស់យើង។ កម្ពុជា ក៏មានមោទនភាពផងដែរ ដែល​បាន​ដើរ​តួនាទី​យ៉ាងសំខាន់ នៅក្នុងការថែរក្សាសន្ដិភាពសកលលោក។ ចាប់តាំងពីឆ្នាំ ២០០៦ មក យើង​បានបញ្ជូនកងកម្លាំងរក្សាសន្ដិភាពរបស់កម្ពុជាជាង ៩ ០០០ នាក់ ទៅ​បម្រើ​ការងារ​នៅ​ក្នុង​បេសក​កម្មរបស់អង្គការសហប្រជាជាតិចំនួន ១១ ដែលក្នុងនោះមានស្រ្ដីចំនួន ៨០០ នាក់។ សម្ដេច​បានបញ្ជាក់ថា «កងរក្សាសន្ដិភាពរបស់យើងបានដើរតួនាទីផ្ដល់នូវសេវាសារវន្តនានា ជាពិសេស នៅក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន។ ការចូលរួមចំណែកនេះ មិនត្រឹមតែ​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្តរបស់យើង ចំពោះសន្ដិភាពពិភពលោកប៉ុណ្ណោះទេ ប៉ុន្ដែថែម​ទាំង​បាន​បង្ហាញ​អំពី​សារៈសំខាន់នៃការចូលរួមប្រកបដោយបរិយាបន្ន ក្នុងការថែរក្សាសុខសុវត្ថិភាព និង​ស្ថិរភាព​នៅ​ទូទាំងពិភពលោកផងដែរ»។ សម្ដេចធិបតី បន្ថែមថា ការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារបរិស្ថាន ក៏មានភាពរឹងមាំដូចគ្នា តាម​រយៈ​កម្មវិថីរេដបូក (REDD+) កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ទប់ទល់​នឹងការប្រែប្រួលអាកាសធាតុ លើសពីនេះផែនការយុទ្ធសាស្ត្រ​​ឆ្លើយ​តប​ការ​ប្រែ​ប្រួល​​អាកាសធាតុកម្ពុជា (២០១៤-២០២៣) បង្ហាញពីអភិក្រម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រែ​ប្រួល​​អាកាសធាតុរបស់យើង ដោយផ្ដោតសំខាន់លើវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម ធនធានទឹក និងសុខភាពសាធារណៈ។ កិច្ចខិតខំប្រឹងប្រែងាំអនេះ គឺជាផ្នែកមួយ​នៃ​យុទ្ធសាស្រ្ដ​ដ៏​ទូលាយ​របស់កម្ពុជា ដើម្បីធានាបានថា ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ត្រូវបានសម្រេច​ស្រប​ជា​មួយនឹងការការពារបរិស្ថានផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃព្រះរាជាណាចក្រកម្ពុជា

2024/09/12 05:14:11 pm        649
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងនៅ ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ។ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះ ដើម្បីរួមចំណែកលើកកម្ពស់ចំណងមិត្តភាព និងការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំងពីរតាមរយៈការចែករំលែកបទពិសោធន៍ជោគជ័យ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជនបទ និងចលនាភូមិថ្មីរបស់កូរ៉េ។គោលបំណងនៃ MOU នេះគឺដើម្បីលើកកម្ពស់ចលនាភូមិថ្មីសម្រាប់ការអភិវឌ្ឍជនបទនៅកម្ពុជា ក្នុងនោះភាគីទាំងពីរនឹងចូលរួមនិងសហការគ្នាយ៉ាងសកម្ម ដើម្បីធានានូវភាពជោគជ័យលើកិច្ចការនេះ។វិសាលភាព នៃកិច្ចសហប្រតិបត្តិការវិសាលភាព នៃគម្រោងសហប្រតិបត្តិការធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរមានដូចជា ៖ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទរួមមាន ការបង្កើត និងដំណើរការកសិដ្ឋានឆ្លាតវៃ កសិកម្មមេកានិក និងប្រព័ន្ធគាំទ្រកសិកម្ម។ ការលើកកម្ពស់គម្រោងសុខភាពសាធារណៈ រួមមានសេវាចល័តបុគ្គលិកពេទ្យសាធារណៈ ការងារពេទ្យស្ម័គ្រចិត្ត និងកិច្ចដំណើរគ្លីនិកមន្ទីរពេទ្យក្នុងស្រុក។ ដំណើរការសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសមស្របមួយ ការពង្រីកការផ្លាស់ប្តូរធនធានមនុស្សរវាងសាកលវិទ្យាល័យ។ល។ ការគាំទ្រការផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតសម្រាប់កម្មវិធីចលនាភូមិថ្មី បង្កើត និងដំណើរការ មជ្ឈមណ្ឌលចលនាភូមិថ្មី និងការបណ្តុះបណ្តាលបុគ្គលិកសំខាន់ៗអំពីចលនាភូមិថ្មី។ កិច្ចសហប្រតិបត្តិការក្នុងវិស័យ AI និងឌីជីថល ព្រមទាំងការផ្លាស់ប្តូរវប្បធម៌។បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជាបានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញជាកិត្តិយសក្នុងពិធីជប់លៀងអាហារស្វាគមន៍ដោយ ឯកឧត្តម លី ឈុលរ៉ូ អភិបាលខេត្តស្យុងសាងប៊ុកដូ ៕

អ្នកនយោបាយទាំងពីរបក្សនៅអាមេរិក ចង់ឱ្យលោក Biden បន្ធូរបន្ថយការរឹតបន្តឹងអាវុធរបស់អ៊ុយក្រែន

2024/09/12 02:43:56 pm        192
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសមាជិកបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យរបស់ខ្លួនកាលពីថ្ងៃពុធ (១១ កញ្ញា) ដែលទាមទារឱ្យបន្ធូរបន្ថយដែនកំណត់លើការប្រើប្រាស់អាវុធរបស់អ៊ុយក្រែន ដែលផ្តល់ដោយសហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ព្រឹទ្ធសមាជិក លោក បែន ខាឌីន (Ben Cardin) ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាខាងបក្សប្រជាធិបតេយ្យ បានលើកឡើងពីការវាយប្រហាររបស់រុស្ស៊ីនាពេលថ្មីៗនេះដែលបានសម្លាប់ជនស៊ីវិល និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដោយអំពាវនាវឱ្យមានសកម្មភាពបន្ទាន់ដើម្បីអនុញ្ញាតឱ្យអ៊ុយក្រែនអាចការពារខ្លួនបាន។សមាជិកបក្សសាធារណរដ្ឋបានអំពាវនាវឱ្យបន្ធូរបន្ថយការរឹតបន្តឹងបែបនេះចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការយោធាលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក ខណៈសមាជិកសភាដែលមានឥទ្ធិពលនៅខាងបក្សប្រជាធិបតេយ្យនាពេលថ្មីៗនេះ ក៏បានជំរុញឱ្យមានការផ្លាស់ប្តូរគោលនយោបាយនេះដែរ។ ក្រុមសមាជិកសភាមួយក្រុមមកពីបក្សសាធារណរដ្ឋ រួមទាំងប្រធានសេវាប្រដាប់អាវុធ កិច្ចការបរទេស និងគណៈកម្មាធិការចារកម្មសម្ងាត់ បានចេញលិខិតមួយកាលពីថ្ងៃអង្គារ ដោយអំពាវនាវឱ្យបញ្ចប់ការរឹតបន្តឹងនេះ។ទោះបីជាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានទទូចម្ដងហើយម្ដងទៀតក៏ដោយ ក៏សេតវិមានមានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យអាវុធដែលផ្គត់ផ្គង់ដោយអាមេរិក យកទៅប្រើប្រាស់ដើម្បីវាយប្រហារគោលដៅជ្រៅៗក្នុងទឹកដីរុស្ស៊ី ដោយសារភ័យខ្លាចថាអាចបង្កើនជម្លោះ ប៉ុន្តែមានសញ្ញាថាជំហររបស់អាមេរិកអាចនឹងផ្លាស់ប្តូរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជា នាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ខេត្តព្រះវិហារ
07/19/2025 08:07 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារមូលដ្ឋានខេត្តបន្ទាយមានជ័យ
07/19/2025 07:07 PM
កូនប្រុសពៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ ចំណាត់ថ្នាក់លេខមួយ ៣ឆ្នាំជាប់គ្នា
07/19/2025 05:07 PM
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
07/19/2025 05:07 PM
ចិនប្តេជ្ញាចាត់វិធានការកាន់តែតឹងរ៉ឹង ប្រឆាំងនឹងការរត់ពន្ធរ៉ែយុទ្ធសាស្ត្រ
07/19/2025 05:07 PM
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាណែនាំដល់យុវជនត្រូវធ្វើអំពើល្អនិងខិតខំរៀនសូត្រដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិ
07/19/2025 05:07 PM
លោក Zelenskyy៖ រុស្ស៊ីបាញ់មីស៊ីលជាង ៣០គ្រាប់ និងយានដ្រូន ៣០០គ្រឿង អំឡុងការវាយប្រហារលើអ៊ុយក្រែន
07/19/2025 05:07 PM
មនុស្សយ៉ាងតិច ១៩នាក់ រងរបួសដោយសារការផ្ទុះកាំជ្រួចនៅកន្លែងតាំងពិព័រណ៍ ភាគខាងលិចអាល្លឺម៉ង់
07/19/2025 05:07 PM
កុងហ្គោ និងក្រុមឧទ្ទាម M23 ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ នៅកាតា
07/19/2025 05:07 PM
កូនត្រីចម្រុះប្រមាណ៣ម៉ឺនក្បាល និងត្រីមេពូជ១០០គីឡូក្រាម ត្រូវបានលែងចូលស្រះជំរកត្រីសហគមន៍នេសាទបឹងកំពែង ក្នុងទិវាមច្ឆជាតិ១កក្កដា
07/19/2025 05:07 PM