អ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
អ្នកនយោបាយមានសុទិដ្ឋិនិយមថាបេសកកម្មការទូតរបស់សម្តេចធិបតីនឹងមានប្រយោជន៍ចំពោះបញ្ហាព្រំដែន
ក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​ទំនប់អាងទឹក​វិទ្យាស្ថាន​ពហុ​ជំនាញ​យោធាតេជោសែន​ក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%
ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហម និងស្ពានបេតុង ជា​អំណោយ​របស់​សម្តេច​ធិបតី​ផ្ដល់​ជូន​ពលរដ្ឋ​នៅ​ស្រុក​ត្រពាំងប្រាសាទ

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ុយក្រែននិយាយថា ខ្លួនបានបំផ្លាញស្ពានមួយទៀតនៅក្នុងតំបន់ ឃើស របស់រុស្ស៊ី

2024/08/19 10:43:30 am        230
មេបញ្ជាការអ៊ុយក្រែន លោក មីកូឡា អូឡេសឈុក (Mykola Oleshchuk) បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងទ័ពអាកាសអ៊ុយក្រែនបានបំផ្លាញស្ពានយុទ្ធសាស្ត្រមួយទៀតឆ្លងកាត់ទន្លេស៊ីម(Seym)ក្នុងតំបន់ ឃើស (Kursk) របស់រុស្ស៊ី ដោយកម្រិតសមត្ថភាពផ្គត់ផ្គង់របស់កងទ័ពរុស្ស៊ីដែលប្រឆាំងនឹងការវាយរុលទៅមុខរបស់អ៊ុយក្រែន។ ទីក្រុង Kyiv បាននិយាយថា ខ្លួនដណ្ដើមយកបានភូមិជាង៨០ លើផ្ទៃដី ១.១៥០ គីឡូម៉ែត្រក្រឡានៅក្នុងតំបន់ ឃើស ចាប់តាំងពីការចាប់ផ្តើមការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយឆ្លងព្រំដែនកាលពីថ្ងៃទី ៦ ខែសីហា ដែលជាការវាយប្រហារដ៏ធំបំផុតក្នុងទឹកដីរបស់រុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានប្រើប្រាស់គ្រាប់រ៉ូកែតរបស់លោកខាងលិច ដែលទំនងជា HIMARS ផលិតដោយសហរដ្ឋអាមេរិក ដើម្បីបំផ្លាញស្ពានឆ្លងកាត់ទន្លេ Seym ក្នុងតំបន់ ឃើស (Kursk) ដោយបានសម្លាប់អ្នកស្ម័គ្រចិត្តមួយចំនួន ដែលព្យាយាមជម្លៀសជនស៊ីវិល។មេបញ្ជាការរូបនោះ បានបង្ហោះវីដេអូដែលបង្ហាញពីផ្សែងហុយឡើងចេញពីការផ្ទុះនៅលើស្ពាន ហើយផ្នែកមួយរបស់ស្ពាននេះត្រូវបំផ្លាញ។ សារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយឯករាជ្យពីការបំផ្លិចបំផ្លាញស្ពាន ឬស្ថានភាពនៅសមរភូមិ តំបន់ឃើស បានទេ៕

ឈ្វេងយល់ពីសមិទ្ធផលគម្រោងផ្លូវជាតិលេខ៧ ខណៈការសាងសង់សម្រេច​បាន ៩៧%ហើយ

2024/08/19 09:07:55 am        384
សមិទ្ធផលផ្លូវជាតិលេខ៧ ដែលបានស្ដារឡើងវិញ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង​ដល់​​សេដ្ឋកិច្ច​ជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ ភ្ញៀវ​ទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។គម្រោងស្ដារឡើងវិញផ្លូវជាតិលេខ៧នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូAC មានប្រវែង ១៩៨,១០ គីឡូម៉ែត្រ ចាប់ពីចំណុច​ព្រំ​ប្រទល់​​ខេត្ត​ត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ) និងបញ្ចប់ត្រង់ចំណុច​ព្រំ ប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់)។គម្រោងនេះបានចាប់ផ្ដើមស្ដារឡើងវិញចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់​ការ​សាងសង់នៅក្នុងខែសីហា ឆ្នាំ២០២៤នេះ ខណៈបច្ចុប្បន្នសម្រេចការសាងសង់​បាន ៩៧%ហើយ ។ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

លោក Blinken ទៅដល់មជ្ឈិមបូព៌ា ក្នុងដំណើរលើកទី៩ ដើម្បីជំរុញបទឈប់បាញ់ហ្កាហ្សា

2024/08/19 09:06:11 am        185
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បានទៅដល់ទីក្រុង តែលអាវីវ (Tel Aviv) កាលពីថ្ងៃអាទិត្យ (១៨ សីហា) ក្នុងដំណើរទស្សនកិច្ចមជ្ឈិមបូព៌ាមួយផ្សេងទៀត ដើម្បីជំរុញឱ្យមានបទឈប់បាញ់នៅតំបន់សង្រ្គាម ហ្កាហ្សា ខណៈក្រុមហាម៉ាស និងអ៊ីស្រាអែល បន្តចោទដាក់គ្នាថាបានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក។ក្រុមហាម៉ាស និងអ៊ីស្រាអែល បានបន្ទោសគ្នាទៅវិញទៅមកចំពោះការរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសម្រុះសម្រួលកាតា អាមេរិក និងអេហ្ស៊ីប ដែលរហូតមកដល់ពេលនេះបានបរាជ័យក្នុងការបិទគម្លាតនៃភាពខ្វែងគំនិតគ្នាដើម្បីឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងរយៈពេលជាច្រើនខែនៃការចរចា ខណៈអំពើហិង្សា និងការប្រយុទ្ធនៅតែបន្តកើតមាននៅក្នុងតំបន់ហ្កាហ្សា។នៅក្នុងដំណើរទស្សនកិច្ចលើកទីប្រាំបួនរបស់ខ្លួនទៅកាន់តំបន់នេះចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅក្នុងខែតុលាមក លោក Blinken នៅថ្ងៃចន្ទ (១៩ សីហា) នេះនឹងជួបជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែលជាន់ខ្ពស់រួមទាំងលោកនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ផងដែរ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ហើយបន្ទាប់ពីអ៊ីស្រាអែល លោក Blinken នឹងបន្តទៅកាន់អេហ្ស៊ីប។កិច្ចពិភាក្សាឆ្ពោះទៅរកបទឈប់បាញ់ គ្រោងនឹងបន្តនៅសប្តាហ៍នេះនៅទីក្រុងគែរ បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងដូហា កាលពីសប្តាហ៍មុន។ លោក Blinken នឹងព្យាយាមធានាបាននូវរបកគំហើញមួយ បន្ទាប់ពីអាមេរិក បានដាក់សំណើបទឈប់បាញ់ដែលបណ្ដាប្រទេសសម្របសម្រួលជឿថានឹងបិទគម្លាតរវាងភាគីជម្លោះ៕

រុស្ស៊ី ច្រានចោលរបាយការណ៍អំពីការចរចាដោយប្រយោលជាមួយអ៊ុយក្រែន

2024/08/19 08:44:51 am        249
ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យបានបដិសេធរបាយការណ៍ដែលថាការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ ឃើស (Kursk) បានធ្វើឱ្យកិច្ចពិភាក្សាដោយប្រយោលជាមួយទីក្រុង Kyiv ស្តីពីការបញ្ឈប់ការវាយប្រហារលើគោលដៅថាមពល និងរោងចក្រថាមពលនុយក្លេអ៊ែរ ដោយនិយាយថាមិនមានការពិភាក្សាជាមួយទីក្រុង Kyiv ស្ដីពីហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ។ សារព័ត៌មាន Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែន និងរុស្ស៊ី គ្រោងនឹងបញ្ជូនគណៈប្រតិភូទៅប្រទេសកាតាក្នុងខែនេះ ដើម្បីចរចាកិច្ចព្រមព្រៀងសំខាន់មួយ ដែលបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលលើភាគីសង្រ្គាមទាំង២។ សារព័ត៌មានខាងលើបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងមានវិសាលភាពដល់បទឈប់បាញ់មួយផ្នែក ប៉ុន្តែការចរចាត្រូវបានផ្អាកដោយសារការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីអធិបតេយ្យភាពរបស់រុស្ស៊ី។លោកស្រីម៉ារៀ ហ្សាការ៉ូវ៉ា ( Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា មិនមានការចរចាដោយផ្ទាល់ ឬដោយប្រយោលរវាងរុស្ស៊ី និងរបបក្រុងគីវ ស្តីពីសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជនស៊ីវិលនោះទេ។ រដ្ឋាភិបាលអ៊ុយក្រែនពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters ទេ។ សារព័ត៌មាន Washington Post បានរាយការណ៍ថាការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថាជំនួបកំពូលនៅទីក្រុងដូហា ត្រូវបានពន្យារពេលដោយសារតែស្ថានភាពនៅមជ្ឈិមបូព៌ា ហើយនឹងប្រព្រឹត្តទៅជាទម្រង់សន្និសីទតាមវីដេអូនៅថ្ងៃទី ២២ ខែសីហា៕

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សម្រេចវឌ្ឍនភាពសាងសង់ ៨៩,៥៦% គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ

2024/08/18 03:28:36 pm        865
ផ្លូវជាតិលេខ១០ គឺជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ ដោយតភ្ជាប់ខេត្តចំនួន៣ រួមមាន៖ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ។ ប្រវែងសរុបផ្លូវសរុបនៃគម្រោងផ្លូវជាតិលេខ១០ មានចំនួន ១៩៨,២១៨ គីឡូម៉ែត្រ រាប់ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ចំណុច PK35+900 នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ចំណុច PK1+700 ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ផ្លូវ គឺ​ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងបង្ខិតឱ្យកាន់តែជិតរវាងខេត្ត និងខេត្ត តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវ ដែលប្រៀបបានដូចជាសរសៃឈាម និងមានសារៈសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ៕

លោក អាបាស និយាយថា ការទទួលស្គាល់ប៉ាឡេស្ទីនបង្រួបបង្រួម គឺជាគន្លឹះឈានទៅរកសន្តិភាព

2024/08/16 02:41:04 pm        843
ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងអង់ការ៉ារបស់ប្រទេសទួរគី កាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើគ្មានការទទួលស្គាល់ជាអន្តរជាតិចំពោះប៉ាឡេស្ទីនបង្រួបបង្រួមទេនោះ នឹងមិនមានសន្តិភាព សាមគ្គីភាព និងវិបុលភាព នៅក្នុងតំបន់នោះទេ។ បន្ទាប់ពីជួបជាមួយប្រធានាធិបតីទួរគី រ៉េសិប តាយីប អឺរដូហ្កាន់ ( Recep Tayyip Erdogan) កាលពីថ្ងៃពុធ លោកប្រធានអាជ្ញាធរ បានធ្វើសុន្ទរកថានៅក្នុងសភាទួរគីជាលើកដំបូង ចាប់តាំងពីជម្លោះហ្កាហ្សា បានផ្ទុះឡើងក្នុងខែតុលា ឆ្នាំមុន។ក្នុងអំឡុងថ្លែងសុន្ទរកថានោះ លោកបានបញ្ជាក់ថា សង្គមអន្តរជាតិ មិនគួរនៅស្ងៀមចំពោះជម្លោះនៅតំបន់ហ្កាហ្សាទេ។ លោកបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិក បានប្រើប្រាស់អំណាចវេតូរបស់ខ្លួនចំនួនបីដង នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរារាំងសេចក្តីសម្រេចទាក់ទងនឹងតំបន់ហ្កា ហ្សា ហើយថា សេចក្តីសម្រេចដែលបានអនុម័តទាក់ទងនឹងបញ្ហាប៉ាឡេស្ទីន មិនត្រូវបានអនុវត្តទេ។លោកប្រធានអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជាគន្លឹះឈានទៅរក សន្តិភាព សាមគ្គីភាព និងវិបុលភាពនៃតំបន់។ លោកបានបន្ថែមថា ប្រសិនបើប្រជាជនប៉ាឡេស្ទីន មិនសម្រេចបាននូវឯកភាពជាតិទេ វាអាចពិបាកក្នុងការទទួលបានជ័យជម្នះចុងក្រោយណាស់។បច្ចុប្បន្ននេះ រដ្ឋប៉ាឡេស្ទីន ត្រូវបានទទួលស្គាល់ដោយរដ្ឋសមាជិក ១៤៥ របស់អង្គការសហប្រជាជាតិ ប៉ុន្តែវានៅតែជាអ្នកសង្កេតការណ៍របស់អង្គការសហប្រជាជាតិ ជំនួសឲ្យសមាជិកភាព។

រុស្ស៊ី គ្រោងបង្កើនសមត្ថភាពប្រយុទ្ធរបស់កងនាវា ស្របពេលមានការគំរាមកំហែងពីលោកខាងលិច

2024/08/16 02:34:13 pm        807
លោក Nikolay Patrushev អតីតលេខាធិការក្រុមប្រឹក្សាសន្តិសុខ និងជាជំនួយការរបស់ប្រធានាធិបតី រុស្ស៊ីទទួលបន្ទុកគោលនយោបាយដែនសមុទ្រជាតិ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Izvestia daily ថា ប្រទេសរុស្ស៊ី នឹងបង្កើនសមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងទឹករបស់ខ្លួន ស្របពេល មានការគំរាមកំហែងកាន់តែខ្លាំងឡើងពីលោកខាងលិច។ លោក បាននិយាយថា៖«ការគំរាមកំហែងកាន់តែកើនឡើងពីលោកខាងលិច ជំរុញឲ្យយើងបង្កើនការត្រៀមខ្លួនប្រយុទ្ធ និងលក្ខខណ្ឌបច្ចេកទេសនៃកងនាវារបស់យើង ក៏ដូចជាការយកចិត្តទុកដាក់ជាពិសេសចំពោះលក្ខណៈពិសេសនៃឧស្សាហកម្មផលិតនាវា ការអភិវឌ្ឍ និងការផលិតគ្រឿងយុទ្ធោបករណ៍ប្រភេទថ្មីសម្រាប់កងទ័ពជើងទឹក និងការបណ្តុះបណ្តាលបុគ្គលិកកងទ័ពជើងទឹក»។ដោយអត្ថាធិប្បាយអំពីក្រសួងគ្រប់គ្រងដែនសមុទ្រ (Maritime Collegium)ដែលទើបបង្កើតដោយក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី ជំនួយការរូបនេះ បាននិយាយថា ស្ថាប័នថ្មីនឹង «វិភាគមូលដ្ឋាននីតិប្បញ្ញត្តិទាក់ទងនឹងសកម្មភាពដែនសមុទ្រ និងធ្វើបច្ចុប្បន្នភាពឯកសារមួយចំនួន ក្នុងគោលបំណងបំពេញគោលដៅអភិវឌ្ឍន៍ជាតិរបស់ប្រទេសយើង និងប្រឆាំងការគំរាមកំហែងពីខាងក្រៅ»។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យស្តីពីការបង្កើតក្រសួងគ្រប់គ្រងដែន សមុទ្រ កាលពីថ្ងៃទី ១៣ ខែសីហា។ ស្ថាប័នដែលដឹកនាំដោយលោក Patrushev នឹងរួមបញ្ចូលក្រុមប្រឹក្សាទទួលបន្ទុគការអភិវឌ្ឍយុទ្ធសាស្ត្រនៃកងទ័ពជើងទឹករុស្ស៊ី ការការពារផលប្រយោជន៍ជាតិរបស់រុស្ស៊ីនៅតំបន់អាក់ទិក និង ការអភិវឌ្ឍនិងគាំទ្រសកម្មភាពសមុទ្រ។ ឯកសារនេះ លុបចោលគណៈកម្មាការអន្តរក្រសួង នៃក្រុមប្រឹក្សាសន្តិសុខ ទៅលើការធានាផលប្រយោជន៍ជាតិរបស់រុស្ស៊ីនៅតំបន់អាក់ទិក។ មុខងាររបស់គណៈកម្មាការនេះ ត្រូវបានផ្ទេរទៅឲ្យក្រសួងគ្រប់គ្រងដែនសមុទ្រដែលបានបង្កើតឡើងនេះ។

តើនាយករដ្ឋមន្រ្តីថៃថ្មី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ គឺជានរណា?

2024/08/16 02:32:04 pm        991
លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ត្រូវបានសមាជិកសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសថៃ ហើយក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រថៃ ដោយមានវ័យត្រឹមតែ ៣៧ឆ្នាំប៉ុណ្ណោះ។ លោកស្រី ផែថងថាន ត្រូវបានគេស្គាល់ថាជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដ៏មានឥទ្ធិពលរបស់ប្រទេស។ ទោះបីជាមិនធ្លាប់ធ្វើជាសមាជិកសភា ឬជារដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែលោកស្រី ផែថងថាន បានប្រឡូកក្នុងវិស័យនយោបាយជាយូរណាស់មកហើយ។ លោកស្រីបានអមដំណើរឪពុករបស់ខ្លួនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងជួបជាមួយសាធារណជនក្នុងអាណត្តិជានាយករដ្ឋមន្ត្រីថៃទី២៣ របស់លោក ថាក់ស៊ីន ក្នុងឆ្នាំ ២០០១ ដល់ឆ្នាំ២០០៦ រហូតដល់រដ្ឋប្រហារ។លោកស្រីបានចូលប្រឡូកក្នុងឆាកនយោបាយជាផ្លូវការនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណបក្សភឿថៃ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៦ លោកស្រី ផែថងថាន គឺជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និងលោកស្រី ផតចាម៉ាន ដាម៉ាផុង (Potjaman Damapong)។ លោកស្រី ផែថងថាន បានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយពីមហាវិទ្យាល័យ ឆូឡាឡុងកន (Chulalongkorn) ហើយបានបន្តការសិក្សានៅសាកលវិទ្យាល័យ សើរី (Surrey) ក្នុងចក្រភពអង់គ្លេស ជំនាញផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ។ លោកស្រីបានរៀបការជាមួយលោក ភីដុក សុកសាវ៉ាត់ (Pidok Suksawat) ក្នុងឆ្នាំ២០១៩ ហើយមានកូនស្រីម្នាក់ និងកូនប្រុសម្នាក់ ដែលលោកស្រីបានសម្រាលមុនការបោះឆ្នោតសកល ថ្ងៃទី១៤ ខែឧសភា។ដំណើការទទួលបានតំណែងកំពូលរបស់លោកស្រី ផែថងថាន ហាក់ដូចជាមិនពិបាកទេ ប៉ុន្តែបេសកកម្មនៃការធ្វើជានាយករដ្ឋមន្ត្រីវិញទេដែលជាបញ្ហាលំបាកពិតប្រាកដកំពុងរង់ចាំនៅខាងមុខ។ បញ្ហាសេដ្ឋកិច្ចគឺជាកិច្ចការដ៏លំបាកមួយសម្រាប់លោកស្រី ដោយសារប្រទេសថៃ ក៏ដូចប្រទេសជាច្រើនផ្សេងទៀតដែរ ប្រឈមមុខនឹងស្ថានភាពដ៏លំបាកក្នុងការស្តារឡើងវិញក្នុងសម័យក្រោយកូវីដ-១៩៕

ប្រធានាធិបតី វេណេស៊ុយអេឡា ច្រានចោលការអត្ថាធិប្បាយរបស់អាមេរិក និងប្រេស៊ីល ស្តីពីការបោះឆ្នោត

2024/08/16 11:50:32 am        219
ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ សីហា បានច្រានចោលការអត្ថាធិប្បាយពីមេដឹកនាំសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល អំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែកក្កដា ដែលមានភាពចម្រូងចម្រាស់របស់ប្រទេសលោក។លោក Maduro បាននិយាយតាមទូរទស្សន៍រដ្ឋថា លោកបដិសេធដាច់ខាត ដែលសហរដ្ឋអាមេរិកកំពុងព្យាយាម ក្លាយជាអាជ្ញាធរបោះឆ្នោតរបស់ប្រទេសវ៉េណេស៊ុយអេឡា។ លោក ម៉ាឌូរ៉ូ និយាយថា សហរដ្ឋអាមេរិក និងប្រេស៊ីល បានប្រជែងក្នុងការបោះឆ្នោត ដែលប្រទេសវេណេស៊ុយអេឡា បានបដិសេធ មិនឲ្យចូលមកពាក់ព័ន្ធ។កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ហាក់ដូចជាបានគាំទ្រឲ្យមានការបោះឆ្នោតថ្មី នៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីញ៉ូ លូឡា ដា ស៊ីលវ៉ា(Luiz Inacio Lula da Silva) ក៏បានបញ្ចេញយោបល់ផងដែរ ទោះបីជាមានការបដិសេធពីគណបក្សកាន់អំណាចរបស់ប្រទេសវេណេស៊ុយអេឡា ដែលបានអះអាងជ័យជម្នះក្នុងការប្រកួតប្រជែង កាលពីថ្ងៃទី២៨ ខែកក្កដា ក៏ដោយ។ការផ្តល់យោបល់អំពីការបោះឆ្នោតថ្មី គឺស្ថិតនៅក្នុងចំណោមសហគមន៍អន្តរជាតិមួយចំនួន ដែលពុំមានការគាំទ្ររហូតមកដល់ពេលនេះ ទាំងលោក ម៉ាឌូរ៉ូ ឬគូប្រជែងក្រុមចម្រុះគណបក្សប្រឆាំង។អាជ្ញាធររៀបចំការបោះឆ្នោតរបស់ប្រទេសវេណេស៊ុយអេឡា បានប្រកាសថា លោក Maduro បានទទួលសំឡេងគាំទ្រចំនួន៥១% ប៉ុន្តែមិនបានបង្ហាញពីចំនួនសរុបនៃសន្លឹកឆ្នោតនោះទេ។ គណបក្សប្រឆាំង និយាយថា ចំនួនសន្លឹកឆ្នោតសរុបរបស់គណបក្សប្រឆាំង ដែលបានបង្ហោះលើគេហទំព័រសាធារណៈ បង្ហាញថាបេក្ខជន លោក Edmundo Gonzalez ទទួលបានសំឡេងឆ្នោតចំនួន ៦៧%។

លោក Biden និងលោកស្រី Harris សាទរការបន្ថយថ្លៃឱសថ ដែលនឹងជួយសន្សំប្រាក់រាប់ពាន់លានដុល្លារ

2024/08/16 11:42:01 am        136
សហរដ្ឋអាមេរិក បានចរចាបញ្ចុះតម្លៃឱសថពីវេជ្ជបញ្ជាដែលលក់ដាច់បំផុតចំនួន១០មុខ ដែលប្រើប្រាស់ដោយកម្មវិធីធានារ៉ាប់រងសុខភាព Medicare នៅត្រឹម ៧៩% ដោយសង្ឃឹមថានឹងអាចសន្សំប្រាក់បាន៦ពាន់លានដុល្លារ ក្នុងឆ្នាំដំបូង ជាផ្នែកនៃផែនការ ដែលត្រូវបានសាទរ កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រធានាធិបតី លោក Biden ក្នុងគោលបំណងបន្ធូរបន្ថយកំហឹងអំពីតម្លៃឡើងខ្ពស់នៅមុនការបោះឆ្នោត នៅខែវិច្ឆិកា។ច្បាប់កាត់បន្ថយអតិផរណាមានហត្ថលេខារបស់លោក Biden ត្រូវបានចុះហត្ថលេខាចូលជាច្បាប់ក្នុងឆ្នាំ២០២២ គឺជាច្បាប់ដំបូងគេដែលអនុញ្ញាតឱ្យកម្មវិធីធានារ៉ាប់រងសុខភាព Medicare ចរចាតម្លៃសម្រាប់ឱសថថ្លៃបំផុតមួយចំនួនដែលកម្មវិធីនេះប្រើប្រាស់សម្រាប់មនុស្ស៦៦លាននាក់។ តម្លៃថ្មី នឹងចូលជាធរមាននៅឆ្នាំ២០២៦។ការបោះឆ្នោតព្រឹទ្ធសភាផ្តាច់យកសំឡេងភាគច្រើនរបស់អនុប្រធានាធិបតី លោកស្រី Kamala Harris បានអនុម័តច្បាប់ ដែលអនុញ្ញាតឱ្យមានការចរចាតម្លៃឱសថ ដែលគ្មានសមាជិកគណបក្សសាធារណរដ្ឋ គាំទ្រ។ នៅក្នុងសេចក្តីថ្លែងការណ៍ លោកស្រី បានបញ្ជាក់ពីការងាររបស់លោកស្រី ក្នុងនាមជាអគ្គរដ្ឋអាជ្ញារដ្ឋកាលីហ្វ័រនីញ៉ា ដែលទទួលខុសត្រូវឱសថស្ថានដ៏ធំ ជុំវិញការក្លែងបន្លំនិងការអនុវត្តខុសច្បាប់។ទោះបីជា វាជាព្រឹត្តិការណ៍ផ្លូវការក៏ដោយ លោក Biden បានប្រែក្លាយសុន្ទរកថារបស់លោក នៅក្នុងកន្លែងហាត់ប្រាណ ទៅជាការប្រមូលផ្តុំយុទ្ធនាការ ដោយនិយាយថា លោកស្រី Harris នឹង«ជួបការលំបាកច្រើនក្នុងនាមជាប្រធានាធិបតី» និងបានរិះគន់គណបក្សសាធារណរដ្ឋ ចំពោះការមិនគាំទ្រសិទ្ធិរបស់កម្មវិធីធានារ៉ាប់រងសុខភាព Medicare ក្នុងការចរចាតម្លៃឱសថ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ និង UNDP សហការក្នុងការពង្រឹងការគ្រប់គ្រងមូលនិធិសោធនឱ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព
03/04/2026 10:03 AM
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិស័យឯកជនអាស៊ានតភ្ជាប់បណ្តាញធុរកិច្ច និង​វិនិយោគ​ក្នុង​តំបន់​ឱ្យ​កាន់​តែ​ស៊ីជម្រៅ ខណៈសក្តានុពលវិនិយោគនៅមិនទាន់បានប្រើប្រាស់ពេញលេញ
03/04/2026 10:03 AM
ការសិក្សាជំនាញឌីជីថលជាដើមទុន ក្នុងការពង្រឹងសមត្ថភាព​បច្ចេកវិទ្យាថ្មីៗ​រៀបចំ​ការ​ប្រកួត​កីឡា​អន្តរជាតិនានា
03/04/2026 10:03 AM
អ៊ីរ៉ង់៖ បុគ្គលិកយោធាអាមេរិកជាង ៦៥០នាក់ត្រូវបានសម្លាប់ ឬរបួសក្នុងរយៈពេលពីរថ្ងៃដំបូងនៃប្រតិបត្តិការ True Promise-4
03/04/2026 10:03 AM
មន្ត្រីក្រសួងបរិស្ថានកំពុងចុះពិនិត្យគុណភាពបរិស្ថាននៅរោងចក្រផលិតកាបូបមួយកន្លែង នៅ ខេត្តកណ្ដាល បន្ទាប់ពីមានករណីកម្មករចំនួន១៩នាក់ មានបញ្ហាសុខភាពខ្សោយទន់ដៃទន់ជើង
03/04/2026 09:03 AM
មនុស្សរាប់ម៉ឺននាក់ដែលចង់ចាកចេញពីឈូងសមុទ្រពែរ្ស ត្រូវជាប់គាំង ស្របពេលជម្លោះនៅមជ្ឈិមបូព៌ា
03/04/2026 09:03 AM
លោក Trump គំរាមផ្ដាច់ចំណងពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញ បន្ទាប់ពីមិនឱ្យអាមេរិក ប្រើមូលដ្ឋានទ័ព
03/04/2026 09:03 AM
អ៊ីស្រាអែលពង្រីកប្រតិបត្តិការជើងគោកនៅលីបង់ខណៈសង្គ្រាមជាមួយក្រុមហេសបូឡា រីកកាន់តែធំ
03/04/2026 09:03 AM
អាមេរិក-អ៊ីស្រាអែល នៅតែបន្តវាយប្រហារទីក្រុងតេអេរ៉ង់ ខណៈលោក Trump ថា ការចរចាយឺតពេលហើយ
03/04/2026 09:03 AM
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អញ្ជើញទទួលសារតាំងពីឯកអគ្គរដ្ឋទូតអូទ្រីស តែងតាំងថ្មី​ប្រចាំ​កម្ពុជា
03/04/2026 09:03 AM