សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជាគ្រោងអភិវឌ្ឍន៍ប្រភពថាមពលអគ្គិសនីពីខ្យល់ ដោយចាប់ផ្ដើមពីខេត្តភូមិភាគឦសាន្ត

2024/10/05 04:53:59 pm        715
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា រាជរដ្ឋាភិបាលបាន អនុម័តរួចរា ល់ ក្នុងការអភិវឌ្ឍប្រភពថាមពលអគ្គិសនីមួយប្រភេទទៀត លើប្រភពដែលមានស្រាប់ គឺការ​ទាញ​យក​ថាមពលមកពីខ្យល់ បង្កើតបានជាអគ្គិសនី ហើយគម្រោងនេះ គ្រោង អនុវត្ត​នៅ​ក្នុង​ខេត្ត​ភូមិភាគឦសាន្ត​មុនគេ ដែលសម្បូរទៅដោយខ្យល់ ។ក្នុងសន្និសីទសារព័ត៌មានស្តីពី គោលនយោបាយថាមពលកម្ពុជា ក្រោមកិច្ចសហការ រៀប​ចំ​ដោយ​ក្រសួងរ៉ែ និងថាមពល ក្លឹបអ្នកកាសែតកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅរសៀល​ថ្ងៃ​ទី៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាល តាំងពី​អាណត្តិ​មុន រហូតដល់បច្ចុប្បន្ន មានគោលនយោបាយច្បាស់លាស់ លើវិស័យថាមពល អគ្គិសនី ដោយ​ក្នុង​នោះ គឺទី១. ការអភិវឌ្ឍប្រភពអគ្គិសនី ឲ្យបានគ្រប់គ្រាន់ហើយស្អាត, ទី២. ការរក្សាតម្លៃ និង​ខិត​ខំ​បញ្ចុះតម្លៃ និងទី៣. ការផ្គត់ផ្គង់ឲ្យមានស្ថិរភាព ។ឯកឧត្តមបានបន្តថា បច្ចុប្បន្នប្រភពអគ្គិសនីដែលកម្ពុជាមាន និងផលិតបានពីថាមពល កកើត​ឡើង​វិញ រួមមានប្រភពវារីអគ្គិសនី, ប្រភពថាមពលពន្លឺព្រះអាទិត្យ, និងប្រភពថាមពល ជីវម៉ាស់ ។ ការផលិតថា មពលដែលមិនមែនថាមពលកកើតឡើងវិញ រួមមាន ប្រភពដុតធ្យូងថ្ម និងដុត​ប្រេង ហើយជាបន្ទាប់អភិវឌ្ឍន៍ពីប្រភពមួយទៀត គឺពីខ្យល់ មានចំនួន៦គ្រោងជាមុន ដោយ ចាប់ផ្ដើម​នៅឆ្នាំ២០២៦ ក្នុងខេត្តមណ្ឌលគិរី ។ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ កម្ពុជាមានសមត្ថភាពអាចអភិវឌ្ឍន៍ វិស័យ​អគ្គិសនី​កើន​ឡើង​ចំនួន ៨.០៣ដង និងបរិមាណថាមពលកើនឡើង ៨.០៧ដង ខណៈ បានប្ដេជ្ញានាំ​ចូល​ប្រភព​ថាមពល​អគ្គិសនី ពីប្រទេសជិតខាង មិនឲ្យលើស៣០ភាគរយ ជាមួយ នឹងការខិតខំ​កសាង​នូវ​ប្រភព​អគ្គិសនីជាច្រើនទៀត នៅតាមបណ្ដាខេត្តមួយចំនួន។ បច្ចុប្បន្ន​សម្រាប់​ការ​ផ្គត់​ផ្គង់​អគ្គិស​នី​វិញ គឺគ្រប់ដណ្ដប់ភូមិបានចំនួនប្រមាណជា ៩៩.៨៨ភាគរយ និង ចំពោះផ្ទះប្រជាពលរដ្ឋ ដែល​មិនទាន់មានបណ្ដាញអគ្គិសនីទៅដល់ ដូចជានៅតំបន់ទន្លេសាប និងតំបន់​ភ្នំដាច់​ស្រយាល​ជា​ដើម ក៏បានចែកជូននូវបន្ទះសូឡា ដើម្បីអាចឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់​ជា​បណ្ដោះ​អាសន្ន​៕ អត្ថបទ បាន សុខរិទ្ធិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូល​អាស៊ាននៅឡាវ នាសប្តាហ៍ក្រោយ

2024/10/05 03:40:48 pm        840
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទី​ក្រុង​វៀងចន្ទន៍ ប្រទេសឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤នេះ។ ដំណើរទស្សនកិច្ចនេះគឺបាន ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នា​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ការអញ្ជើញអមដំណើរសម្ដេចមហាបវរធិបតី និងលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋ​មន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រម​ទាំង​តំណាងវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។តាមក្រសួង​ការបរទេស បានឱ្យដឹងទៀតថា កិច្ចប្រជុំកំពូលអាស៊ាន នឹងធ្វើឡើងក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅ លើការជំរុញ​បន្ថែម​ទៀត​នូវ​វឌ្ឍនភាព នៃ​ការ​កសាង​សហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការ​សម្រេច​បាន​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈ​យន្តការ​នានា​ដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និង​ក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើត មានប្រកប​ដោយ​ប្រសិទ្ធភាព។សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលខាងលើ សម្តេច​មហា​បវរធិបតី នឹងអញ្ជើញ​ចូលរួម​ក្នុង​ជំនួប​ថ្នាក់​ដឹកនាំ​អាស៊ានជាមួយតំណាងនៃមហាសន្និបាត​អន្តរសភា​អាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំ​កម្រិត​ថ្នាក់​ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យ អាស៊ី (AZEC) លើកទី២។ ក្រៅពីកិច្ច​ជំនួបខាងលើនេះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏គ្រោងមានជំនួប​ទ្វេភាគី​ជា​មួយ​ថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនទៀត ដើម្បីពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​បន្ថែម​ទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំដង្ហែអង្គកឋិនទាន ទៅកាន់វត្តខ្មែរក្រោម

2024/10/04 04:30:37 pm        293
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច បង្កើត​គណៈកម្មការរៀបចំដង្ហែអង្គកឋិនទាន ទៅកាន់វត្តខ្មែរក្រោម ដោយមានសម្តេច​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ជាប្រធាន និងមានអនុប្រធាន-សមាជិក ២១រូបផ្សេងទៀត។ នេះបើតាម​សេចក្តី​សម្រេច​​ដែល​ទទួលបាននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ។គណៈកម្មការនេះ មានភារកិច្ច ដឹកនាំ ចាត់តាំង និងរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា, ពិនិត្យ ​និងលើក​សំណើ​ដោះស្រា​យ​បញ្ហានានាទាក់ទងនឹងការរៀបចំអង្គកឋិនទាន ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ, ធ្វើ​លិខិតអ​ញ្ជើញ និងរៀបចំទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងភ្ញៀវដែលអញ្ជើញចូលរួម,  លើក​គម្រោង និង​ចាត់ចែងគ្រប់គ្រងចំណូល ចំណាយថវិកាពីប្រភពនានា, អនុវត្ត​ភារកិច្ច​ផ្សេង​ទៀត​តាម​ការ​ចាំបាច់សម្រាប់បម្រើឱ្យការរៀបចំអង្គកឋិនទាន៕

ឯកឧត្តម ប៉ែន បូណា៖ ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មាន​ក្លែងក្លាយ​ ដើម្បីញុះញង់​ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល?

2024/10/03 12:04:38 am        1293
នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋ​មន្ត្រី និងជាប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល បានលើកឡើងជាសំនួរថា​ ហេតុ​អ្វី​មាន​អ្នក​ចេញ​មុខ​ការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីញុះញង់​ឱ្យពលរដ្ឋមាន​កំហឹង​ជាមួយ​រាជ​រដ្ឋាភិបាល?ឯកឧត្ដមបន្តថា ពិតជាគួរឱ្យឆ្ងល់ណាស់នៅ​ពេលឃើញ​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​ដែល​មិន​ត្រឹម​តែ​មិន​បាន​ចូលរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិតបំផ្លើសបំភ្លៃ ដែល​មាន​ចរិតញុះញង់បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែ បែរជាបាន​ចេញ​មុខ​ការពារអ្នកដែលបង្កើតព័ត៌មានក្លែងក្លាយទៅវិញ។ លើសពីនេះ​ពួក​គេ​បែរ​ជាចាត់​ទុក​ចំណាត់​ការ​ផ្លូវ​ច្បាប់ទៅលើអ្នកបង្កើតព័ត៌មានក្លែងក្លាយនោះថាជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និង​ជា​ការ​រឹត​ត្បិតសេរីភាពសារព័ត៌មានទៅវិញ?ឯកឧត្តម ប៉ែន បូណា លើកឡើងថា សព្វថ្ងៃ​ក្រុម​ការងារ​​​យើងធ្វើ​ការ​ហត់នឿយ​ខ្លាំង​ណាស់​ដោយ​គ្មាន​ពេល​សម្រាក​ថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទេ ហើយស្ទើរតែមិនបានសម្រាកពេលយប់ផង ដោយ​សារ​តែត្រូវលាងជម្រះព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃដែលក្រុមទុច្ចរិតបង្កើតឡើង។ ពេល​យើង​​បំភ្លឺរឿង​មួយ ពួកគេទៅបង្កើតរឿងមួយទៀតមិនចេះចប់មិនចេះហើយ។ ក្រុមនេះ​មាន​បណ្តាញ ​និងមានការចាត់តាំងច្បាស់លាស់​ពីព្រោះព័ត៌មាន​មួយដែលគេប្រឌិត​ឡើងត្រូវ​បាន​បណ្តាញ​របស់គេ​យកទៅបង្ហោះ​ចែកចាយ​ព្រោង​ព្រាត​ពេញ​បណ្តាញស​ង្គមក្នុ​ង​គោល​បំណ​ង​ញុះ​ញង់​បញ្ឆេះ​កំហឹងប្រជាពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាល។ សូម្បីតែរដូវ​ភ្ជុំបិណ្ឌ​ដែល​ប្រជារដ្ឋ​កំពុង​ជួប​ជុំគ្រួសារ និងធ្វើបុណ្យទានយ៉ាងសប្បាយរីករាយក៏ពួកគេមិនលើកលែងដែរ។ សព្វថ្ងៃនេះ ប្រទេសណាក៏និយាយ​ពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ​ដែរដោយចា​ត់​ទុក​បញ្ហា​នេះ​ជា​រឿងអាទិភាពមួយ ហើយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មិនត្រូវបានចាត់​ទុក​ជា​សេរីភាពបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះឡើយ។ ដើម្បីធានាភា​ព​សប្បាយ​រីក​រាយ​ និង​ធានា​សិទ្ធិទទួលបា​ន​ព័ត៌មាន​ពិត​របស់​ប្រជាពលរដ្ឋ​ក៏ដូច​ជាការពារ​តួនាទី​ដ៏​សំខាន់​របស់​សារ​ព័ត៌មាន​ក្នុង​ការផ្តល់ព័ត៌មានពិតឥតក្លែងបន្លំ គ្រប់ភាគីពាក់ព័ន្ធ​ត្រូវ​រួមគ្នា​លុប​បំបាត់​ព័ត៌មាន​ក្លែង​ក្លាយ​ តាម​រយៈ​ការចាត់វិធានការ​គ្រប់​បែប​យ៉ាង​ប្រឆាំ​ង​អ្នក​ផ្សព្វ​ផ្សាយ​ព័ត៌មា​ន​ក្លែង​ប​ន្លំ​ទាំង​នោះដោ​យមិ​នលើកលែង។ ក្នុងន័យនេះ ចំណាត់ការផ្លូវច្បាប់​ទៅ​លើ​បុគ្គល ឬ​បណ្តាញដែល​បង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដើម្បីបំពុល សង្គមគឺជាវិធានការចាំបាច់ដែលត្រូវធ្វើ។ឯកឧត្ដមបន្តថា ដូច្នេះ តើអង្គការសង្គម​ស៊ីវិល​ឬ​អ្នកទាំងឡាយដែលចេញមុខការពារមេក្លោង​ឬ​បណ្តាញ​អ្នក​បង្កើត​ព័ត៌មាន​ក្លែងក្លាយចង់បានអ្វី? តើពួកគេចង់ឃើញព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់ដ៏​អាក្រក់​បែបនេះ ត្រូវបានបង្ហោះជារៀងរាល់ថ្ងៃតទៅទៀតឬយ៉ាងណា? តើពួកគេមិន​ច់ឃើញ​ប្រជាពលរដ្ឋ​មានភាពស្ងប់សុខនិងចៀសផុតពីព័ត៌មានក្លែងក្លាយដ៏គ្រោះថ្នាក់ទាំងនេះទេឬ? ឬមួយក៏ជារបៀបវារៈដែលពួកគេចង់បាន? ទាំងនេះជា​សំណួរដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​បាន​ចម្លើយ​៕

សម្ដេចធិបតី អញ្ជើញទទួលថវិកាសប្បុរសជនចំនួន ៤៥ម៉ឺនដុល្លារទទួលបានពីព្រឹត្តិការណ៍ Gumball 3000

2024/09/30 06:40:24 pm        215
សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ថវិកាសប្បុរសជនដែលបរិច្ចាគចំនួន ៤៥ ម៉ឺនដុល្លារ តាមរយ:ក្រុមហ៊ុនជីបម៉ុងគ្រុប ដើម្បីផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ ដោយទទួលបានពីការចូលរួមនៃព្រឹត្តិការណ៍ Gumball 3000 កន្លងមក។ សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 បានរៀបចំឡើងនៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ចប់ទៅពោរពេញដោយស្នាមញញឹម និងបរិយាកាសកក់ក្តៅជាទីបំផុត ក្រោមការរក្សាបានសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចម្រុះ ក្នុងការរៀបចំ និងការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធីទាំងមូល និងបានកៀគរថវិកាពីសប្បុរសជន ៤៥ ម៉ឺនដុល្លារ ដើម្បីប្រគល់ឱ្យមន្ទីរពេទ្យកុមារអង្គរ។ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយសហគ្រិនសញ្ជាតិអង់គ្លេស លោក Maximillion Cooper បានក្លាយជាព្រឹត្តិការណ៍ដ៏មានប្រជាប្រិយភាពកម្រិតពិភពលោក ដែលប្រារព្ធឡើងសម្រាប់ អបអរសាទរទៅលើប្រណីតភាពប្លែកៗរបស់រថយន្តដែលមានសមត្ថភាពខ្លាំងក្លា ក៏ដូចជាតម្លៃខ្ពស់ៗ និងការធ្វើដំណើរផ្សងព្រេង៕

សម្ដេចតេជោ៖ នៅក្នុងប្រទេសអាស៊ានទាំង១០ កម្ពុជាជាប់បានពិន្ទុល្អ​ក្នុងការយកចិត្ត​ទុកដាក់លើស្ត្រី

2024/09/26 11:21:05 pm        734
ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី យ៉ាម៉ាណាកា អាគិកុ (YAMANAKA AKIKO) អតីត​អនុ​រដ្ឋមន្ត្រី​ការ​បរទេស និងជាឯកអគ្គរាជទូតពិសេសទទួលបន្ទុកកសាងសន្តិភាព នៃរាជរដ្ឋាភិបាលជប៉ុន ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹក​ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា នៅក្នុង​ប្រទេស​អាស៊ាន​ទាំង​១០​កម្ពុជា​ជាប់​បាន​ពិន្ទុ​ល្អ​ក្នុ​​ងការយកចិត្តទុកដាក់លើស្ត្រី។ពាក់ព័ន្ធនឹងការវិនិយោគលើស្ត្រីសម្តេចតេជោមានប្រសាសន៍ថា នៅក្នុងប្រទេសអាស៊ានទាំង១០ កម្ពុជា​ជាប់បានពិន្ទុល្អក្នុងការយកចិត្តទុកដាក់លើស្ត្រី។ ជាក់ស្តែង កម្ពុជាមានគោល​នយោបាយ​ជាតិ​គាំពារ​សង្គមដែលយកស្ត្រីជាមូលដ្ឋាន ជាពិសេសការយកចិត្ត​ទុ​ក​ដា​ក់​ទៅ​លើ​ស្ត្រីដែ​ល​មា​ន​ផ្ទៃពោះ ដោយផ្តល់ការឧបត្ថម្ភចាប់តាំងពីមានផ្ទៃពោះរហូតដល់ពេលសម្រាលកូន ទាំងការ​ពិនិត្យ​សុខ​ភាព​នៅមន្ទីរពេទ្យ រហូតដល់កុមារកើតមកអាយុ២ឆ្នាំ។ សម្ដេចតេជោ​មានប្រសាសន៍ថា បច្ចុប្បន្ន ស្ត្រីដែលជាកម្មការិនី ក្នុងអំឡុងពេល​សម្រាក​មាតុ​ភាព​៣​ខែ មានប្រាក់បៀវត្សចំនួន១២០% ដែលសម្តេចបានលើកឡើងថាប្រហែលជាប្រទេសដទៃមិនទាន់មានគោលការណ៍នេះនៅឡើយទេ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងតែខិតខំប្រឹងប្រែងដើម្បីអនុវត្តដូចគ្នានេះដែរ ចំពោះមន្ត្រីរាជការ។ សម្តេចតេជោ បានបន្តថា សម្ដេចក៏បានណែនាំឱ្យក្រសួងកិច្ចការនារី និងក្រសួងអប់រំ យកចិត្តទុកដាក់ក្នុងការជំរុញឱ្យស្ត្រី ទទួលបានការសិក្សាខ្ពស់ ដោយបច្ចុប្បន្ននេះ ចាប់ពីថ្នាក់បឋមដល់មធ្យមសិក្សាចំនួនស្ត្រីមានច្រើនប៉ុន្តែចំនួននេះបានថយចុះនៅពេលដែលចូលដល់កម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត ដោយសារកត្តាប្រពៃណីសង្គម។សម្តេចបានជម្រាបថា ក្នុងនាមជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចបានបន្តរួមចំណែកនិងធ្វើការរួមគ្នាដើម្បីស្ត្រីតាមរយៈការទម្លាក់ថវិកាផ្ទាល់ ការបង្កើតក្រុមមេធាវី ការស្វះស្វែងផ្តល់ឱកាសដល់ស្ត្រីជាពិសេសគឺការដាក់ចេញនូវកូតាចំនួនស្ត្រីក្នុងគណៈអភិបាលខេត្ត-ស្រុក និងក្នុងជួរថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននានា។ តួយ៉ាងកម្ពុជាមានស្ត្រីជាប្រធានសភាដំបូងក្នុងប្រវត្តិសាស្ត្រ និងរដ្ឋមន្ត្រីជាច្រើននាក់ផ្សេងទៀតជាស្ត្រី។ សម្តេចមានប្រសាសន៍ថា កម្ពុជាជាប្រទេសមាតាធិបតេយ្យ ដូចនេះត្រូវវិនិយោគលើស្ត្រីបន្ថែមទៀត ដែលសម្តេចមានពាក្យស្លោកមួយថា «ជួយស្ត្រី គឺជួយខ្លួនឯង» ហើយអ្វីដែលត្រូវយកចិត្តទុកដាក់បន្តគឺស្ត្រីត្រូវជួយស្ត្រីគ្នាឯង។ សម្តេចបានជម្រាបជូនលោកស្រីសាស្ត្រាចារ្យថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងអាស៊ាន ចំពោះចំនួននៃការបញ្ជូនកងទ័ពស្ត្រីនៅក្នុងប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។ក្នុងឱកាសនោះលោកស្រី យ៉ាម៉ាណាកា អាគិកុ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកស្រីចូលជួបសម្តែងការគួរសមនេះ។ លោកស្រីបានរំលឹកពីជំនួបជាមួយសម្តេចកាលពីជាង២០ឆ្នាំមុន ដែលសម្តេចបានផ្តល់កិត្តិយសក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី «Voice of Asia to the West» ក្រោមការរៀបចំរបស់មូលនិធិសាសាកាវ៉ា។ លោកស្រីសាស្ត្រាចារ្យបានវាយតម្លៃខ្ពស់ និងអបអរសាទរ សម្ដេចដែលបានដឹកនាំប្រទេស សម្រេចបានការអភិវឌ្ឍន៍យ៉ាងត្រចះត្រចង់ និងអបអរសាទរចំពោះភាពជោគជ័យដែលសម្ដេចបានបណ្ដុះបណ្ដាលបុត្រាបុត្រីសម្ដេចសម្រាប់បន្តវេន ដែលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស៕ 

ការវិភាគ៖ ក្រុមហេសបូឡា អាចដើរតាមយុទ្ធសាស្ត្រដែលរុស្ស៊ី ប្រើក្នុងសង្រ្គាមអ៊ុយក្រែន ដើម្បីគ្របសង្កត់លើអ៊ីស្រាអែល

2024/09/26 07:22:26 pm        259
ក្រុមអ្នកជំនាញបានប្រាប់សារព័ត៌មាន The Wall Street Journal ថា ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា នៅលីបង់ កាន់តែខ្លាំងក្លា។ ក្រុមហេសបូឡា អាចជ្រើសរើសយកយុទ្ធសាស្ត្រដែលរុស្ស៊ីប្រើក្នុងសង្រ្គាមអ៊ុយក្រែន ដើម្បីគ្របសង្កត់លើអ៊ីស្រាអែលវិញ។ វិមានក្រឹមឡាំងបានគាំទ្រក្រុមហេសបូឡា និងក្រុមប្រដាប់អាវុធផ្សេងទៀតនៅមជ្ឈិមបូព៌ា។ក្រុមហេសបូឡាអាចប្រើប្រាស់ផ្នែកមួយនៃសៀវភៅយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅអ៊ុយក្រែន ដើម្បីគ្របដណ្ដប់លើការការពារដែនអាកាសរបស់អ៊ីស្រាអែល។ សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា ក្រុមអ្នកវិភាគយោធារំពឹងថា ក្រុមហេសបូឡា នឹងទទួលបានការបំផុសគំនិតពីកងកម្លាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការបាញ់ហ្វូងយានដ្រូន និងការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំទៅលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល។ ការចេញផ្សាយបាននិយាយថា ក្រុមដែលមានមូលដ្ឋាននៅលីបង់មួយនេះ ក៏អាចកំណត់គោលដៅមូលដ្ឋានយោធាសំខាន់ៗ កំពង់ផែ និងបណ្តាញអគ្គិសនីរបស់អ៊ីស្រាអែលផងដែរ។ ការយល់ឃើញពីក្រុមអ្នកវិភាគបែបនេះ កើតឡើងបន្ទាប់ពីប្រទេសលីបង់កាលពីថ្ងៃចន្ទបានទទួលរងការវាយប្រហារនៅថ្ងៃដ៏សោកនាដកម្មបំផុតពីអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ ២០០៦មក ដែលបានសម្លាប់មនុស្សជិត៦០០នាក់ និងរាប់ម៉ឺននាក់រត់ភៀសខ្លួន។ ការរំពឹងទុកកំពុងកើនឡើងថា អ៊ីស្រាអែលត្រៀមបើកការឈ្លានពានដោយថ្មើរជើងលើលីបង់ភាគខាងត្បូង ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ក្រុមហេសបូឡា បានក្លាយជាកម្លាំងដ៏មានឥទ្ធិពល និងស្មុគ្រស្មាញជាងមុនចាប់តាំងពីសង្គ្រាមចុងក្រោយរបស់ខ្លួន ហើយអាចវាយបកយ៉ាងខ្លាំងក្លាជាការឆ្លើយតប៕

ប្រភពចារកម្ម៖ រុស្ស៊ី មានគម្រោងសម្ងាត់ដែលផលិតយានដ្រូនសង្គ្រាមនៅក្នុងប្រទេសចិន

2024/09/26 07:13:00 pm        231
ប្រភពចំនួនពីរពីទីភ្នាក់ងារចារកម្មសម្ងាត់អឺរ៉ុប និងឯកសារដែលត្រូវបានពិនិត្យដោយសារព័ត៌មានរ៉យទ័របង្ហាញថា រុស្ស៊ីបានបង្កើតកម្មវិធីសព្វាវុធនៅក្នុងប្រទេសចិន ដើម្បីអភិវឌ្ឍ និងផលិតយានដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ក្រុមហ៊ុន អាយអ៊ីអ៊ឹមហ្ស៊ី គូភូល (IEMZ Kupol) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសព្វាវុធរដ្ឋរុស្ស៊ី អាល់ម៉ាស-អានទី (Almaz-Antey) បានបង្កើត និងធ្វើតេស្តហោះហើរសាកល្បងនូវគំរូយានដ្រូនថ្មីដែលមានឈ្មោះថា ហ្កាភីយ៉ា-៣ (Garpiya-3) ឬហៅថា ជីស្រ៊ី (G3) នៅក្នុងប្រទេសចិន ដោយមានជំនួយពីអ្នកឯកទេសក្នុងស្រុក នេះបើយោងតាមឯកសារមួយក្នុងចំណោមឯកសារដែលក្រុមហ៊ុន Kupol ផ្ញើទៅក្រសួងការពារជាតិរុស្ស៊ីកាលពីដើមឆ្នាំនេះ ដើម្បីបង្ហាញពីការងាររបស់ខ្លួន។Kupol បានប្រាប់ក្រសួងការពារជាតិនៅក្នុងបច្ចុប្បន្នភាពជាបន្តបន្ទាប់មួយថា ខ្លួនអាចផលិតយានដ្រូនជាច្រើនប្រភេទ រួមទាំង G3 តាមខ្នាតនៅរោងចក្រក្នុងប្រទេសចិន ដូច្នេះគ្រឿងយុទ្ធោបករណ៍ទាំងនោះអាចត្រូវបានដាក់ពង្រាយនៅក្នុង «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន ជាឃ្លាដែលទីក្រុងមូស្គូ ប្រើក្នុងសង្គ្រាម។ក្រុមហ៊ុន Kupol និង Almaz-Antey រួមទាំងក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយជុំវិញរបាយការណ៍នេះទេ។ ក្រសួងការបរទេសចិន បានប្រាប់សារព័ត៌មានរ៉យទ័រថា ខ្លួនមិនបានដឹងពីគម្រោងបែបនេះឡើយ ដោយបន្ថែមថាទីក្រុងប៉េកាំង មានវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចេញយានដ្រូនសង្រ្គាម ឬហៅថាយន្តហោះគ្មានមនុស្សបើក (UAVs)៕

លោក Biden ជួបមេដឹកនាំវៀតណាម ដើម្បីទប់ទល់ទំនាក់ទំនងទីក្រុងហាណូយ ជាមួយចិន និងរុស្ស៊ី

2024/09/26 06:57:37 pm        186
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានជួបជាមួយប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សម្រាប់កិច្ចពិភាក្សាកាលពីថ្ងៃពុធ (២៥ កញ្ញា) ក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសអាស៊ីអាគ្នេយ៍ និងជាមជ្ឈមណ្ឌលផលិតកម្មមួយនេះ និងដើម្បីទប់ទល់ទំនាក់ទំនងរបស់ទីក្រុងហាណូយ ជាមួយប្រទេសចិន និងរុស្ស៊ី។មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាពីមធ្យោបាយបង្កើនល្បឿននៃភាពជាដៃគូយុទ្ធសាស្ត្រដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំមុន។ ក្នុងជំនួបជាមួយលោក Biden កាលពីថ្ងៃពុធ លោក Lam បានសាទរចំពោះអ្វីដែលលោកហៅថា ការរួមចំណែកជាប្រវត្តិសាស្ត្ររបស់លោក Biden ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ លោក Biden បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមសករាជថ្មីក្នុងទំនាក់ទំនងកាលពីឆ្នាំមុនមក ប្រទេសទាំងពីរបានធ្វើការបណ្តាក់ទុនយ៉ាងសំខាន់នៅក្នុងបន្ទះឈីបពាក់កណ្ដាលចម្លង និងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមកលើសន្តិសុខតាមអ៊ីនធឺណិត។ប្រធានាធិបតីអាមេរិករូបនេះសង្កត់ធ្ងន់ថា ភាគីទាំងពីរឈររួបរួមក្នុងការប្តេជ្ញាចិត្តចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងនីតិរដ្ឋ ដែលជាការយោងទៅលើជម្លោះដែនសមុទ្រក្នុងតំបន់ជាមួយចិន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម រាយការណ៍ថា លោក Lam បានប្រាប់លោក Biden ថា វៀតណាមកំពុងឈានទៅដល់ដំណាក់កាលនៃការអភិវឌ្ឍថ្មី ហើយថាទីក្រុងហាណូយ ជាមិត្ត និងដៃគូដែលអាចទុកចិត្តបាន។គួររម្លឹកថា លោក Biden បានទៅទស្សនកិច្ចនៅទីក្រុងហាណូយ កាលពីមួយឆ្នាំមុន ហើយបានធានាកិច្ចព្រមព្រៀងលើបន្ទះឈីប និងរ៉ែ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូត បើទោះបីជាសហរដ្ឋអាមេរិក មានការព្រួយបារម្ភអំពីបញ្ហាសិទ្ធិមនុស្សមួយចំនួនក៏ដោយ៕

Trump សន្យានាំយកការងារ និងរោងចក្រពីប្រទេសសម្ព័ន្ធមិត្ត និងចិន

2024/09/25 07:45:11 pm        227
លោក Donald Trump កាលពីថ្ងៃអង្ការ (ទី២៤ ខែកញ្ញា) បាននិយាយថា លោកនឹងព្យាយាម «នាំយក» ការងារផលិតកម្មពីបរទេស ក្នុងនោះរួមទាំងពីប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរ ប្រសិនបើលោកឈ្នះការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា ដោយផ្តល់រង្វាន់លើកទឹកចិត្ត ដើម្បីជំរុញឲ្យក្រុមហ៊ុនព្រមផ្លាស់ទីទាំងទៅកាន់សហរដ្ឋអាមេរិកវិញ។លោក Trump បានសន្យា «ធ្វើឲ្យមានឡើងវិញនូវផលិតកម្ម» ដែលជាចំណុចសំខាន់នៃផែនការសេដ្ឋកិច្ចរបស់លោក ហើយបាននិយាយថា លោកនឹងផ្តល់ឲ្យក្រុមហ៊ុនបរទេសនូវការបង់ពន្ធទាប និងបទប្បញ្ញត្តិតិចតួច ដើម្បីទាក់ទាញពួកគេ។អំឡុងពេលថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រ នៅទីក្រុង Savannah ក្នុងរដ្ឋ Georgia (ចចចៀ) ដែលមានកំពង់ផែមួយ ក្នុងចំណោមកំពង់ផែធំជាងគេបំផុត នៅសហរដ្ឋអាមេរិក និងជាមជ្ឈមណ្ឌលផលិតរថយន្ត លោក Trump បានប្រាប់ថា៖ «យើងនឹងនាំយកការងារចេញពីប្រទេសផ្សេងទៀត។ យើងនឹងនាំយករោងចក្ររបស់ពួកគេមកកាន់ប្រទេសរបស់យើង»។ជាមួយគ្នានេះ បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋរូបនេះ បាននិយាយថា ការបោះឆ្នោតជ្រើសរើសរូបលោក នឹងនាំឲ្យមាន «ការចាកចេញយ៉ាងច្រើន« នៃក្រុមហ៊ុនផលិតពីប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺកូរ៉េខាងត្បូង និងអាល្លឺម៉ង់ ក៏ដូចជាគូប្រជែងផ្នែកសេដ្ឋកិច្ច គឺប្រទេសចិនផងដែរ។គួរបញ្ជាក់ថា សុន្ទរកថារបស់លោក Trump ដែលជាសុន្ទរកថាសំខាន់ទី២ របស់លោក ស្តីពីសេដ្ឋកិច្ច ក្នុងខែនេះ កើតឡើងនៅពេលដែលរូបលោក និងអនុប្រធានាធិបតី លោកស្រី Kamala Harris ដែលជាគូប្រជែងខាងគណបក្សប្រជាធិបតេយ្យ ប្រជែងគ្នាបញ្ចុះបញ្ចូលអ្នកបោះឆ្នោតនៅក្នុងរដ្ឋសមរភូមិ ដូចជារដ្ឋចចចៀនេះជាដើម ដោយបង្ហាញថា ពួកគេនឹងក្លាយជាបុគ្គលដ៏ល្អបំផុត ក្នុងការជំរុញសេដ្ឋកិច្ចអាមេរិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
09/25/2026 05:09 PM
លោក XI JINPING ៖ ទំនាក់ទំនងចិន-អាមេរិកឈានចូលដំណាក់កាលថ្មី ក្នុងប្រវត្តិសាស្ត្រ
09/25/2026 05:09 PM
ទីភ្នាក់ងារ EU៖ អឺរ៉ុបត្រូវការផ្លាស់ប្តូរដាច់ណាត់​ ក្នុង​កិច្ចប្រឹងប្រែងការពារជាតិ ដើម្បីទប់​ការគំរាមកំហែងរបស់​រុស្ស៊ី
09/25/2026 05:09 PM
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ ការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូន ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយភាពថ្លៃថ្នូរនៅក្នុងស្រុក ចៀសវាងចំណាកស្រុកខុសច្បាប់ប្រឈមគ្រោះថ្នាក់ និងការរើសអើង
09/25/2026 05:09 PM
នគរបាល​ចាប់ខ្លួនតារាសម្តែង និងអ្នកនយោបាយដែលតវ៉ាប្រឆាំងលោក Netanyahu នៅខាង​ក្រៅ UN
09/25/2026 05:09 PM
កូរ៉េខាងជើង៖ កូរ៉េខាងត្បូងនឹងក្លាយជាគោលដៅ បើក្លាយជាមជ្ឈមណ្ឌលការពាររួមរបស់សហរដ្ឋ​អាមេរិក
09/25/2026 05:09 PM
ទឹកជំនន់នៅបន្តប៉ះពាល់ខេត្តចំនួន ៤ និងប្រជាពលរដ្ឋប៉ះពាល់ ៧,១៣៩ គ្រួសារ
09/25/2026 05:09 PM
CNN, MS NOW និង Politico មាន​សិទ្ធិ​ចូលសេតវិមានវិញ ក្រោយចៅក្រមចេញ​​សេចក្ដី​សម្រេច
09/25/2026 04:09 PM
បេសកជន UN៖ ការអប់រំមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតរបស់ប្រជាជនប៉ាឡេស្ទីន
09/25/2026 04:09 PM
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងការដាច់សេវាអ៊ីនធឺណិត កើតឡើង ខណៈជម្លោះនៅអេត្យូពីកំពុងផ្ទុះឡើងយ៉ាងខ្លាំង
09/25/2026 04:09 PM