សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា

នយោបាយ​ និង ការអភិវឌ្ឍន៍

អភិបាលខេត្តស្ទឹងត្រែង ចាត់ទុកដំណើរទស្សនកិច្ចរបស់ពលរដ្ឋទៅកម្សាន្ត​ទិសឦសាន​នាពេលនេះ​គឺជាសាក្សីរស់

2024/09/02 10:45:19 pm        1367
អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានចាត់ទុកដំណើរ​ទស្សនកិច្ច​របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលដឹកនាំដោយ​ក្រុម​សេនា​សន្តិភាព​ឆ្ពោះ​ទៅកាន់តំបន់បួនខេត្ត គឺខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី នាពេល​នេះ​គឺជាសាក្សីរស់ និងឃើញដោយផ្ទាល់នឹងភ្នែកនូវការធានា និងការពារបាន​យ៉ាង​គត់មត់​នូវ​អធិបតេយ្យ​ជាតិបានយ៉ាងរឹងមាំ ដោយមិនបានបាត់ បង់ដូចការ​លើក​ឡើង​របស់​ជន​អគតិ​មួយក្តាប់​តូចនោះឡើយ។ការលើកឡើងរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងរូបនេះ គឺបានធ្វើឡើងក្នុង ឱកាសអញ្ជើញទទួលបដិសណ្ឋារកិច្ចបងប្អូនប្រជាពលរដ្ឋខ្មែរមកពីស៊ុយអែត បារាំង ជប៉ុន និង​ពលរដ្ឋ​ខ្មែរ នៅតាមបណ្តាខេត្ត​នានាអញ្ជើញ​ទៅ​ទស្សន​កិច្ច​សិក្សា​ស្វែង​យល់​អំពី​ការ​អភិវឌ្ឍ​នៅ​តាម​ខេត្ត​តំបន់​ភូមិភាគឦសាន ដែលជាខេត្តកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ចាប់ពី ថ្ងៃទី១ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ឯកឧត្តម សរ សុពុត្រា បានបញ្ជាក់ថា« ជំនួសមុខឱ្យប្រជាពលរដ្ឋ និងអាជីវករ នៅខេត្តស្ទឹងត្រែង ខ្ញុំ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងៗសេនាសន្តិភាព ដែលបាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ចតាមតំបន់ទេសចរ និងតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ វត្តមាន​របស់​បង​ៗ គឺពិតជាបានរួមចំណែកក្នុងការបង្កើនជីវភាពរបស់ប្រជាពលរដ្ឋយើងខ្ញុំ យ៉ាងជាក់​ប្រាកដ​។ ហើយបងៗ ក៏ជាសាក្សីរស់ និងជាអ្នកនាំពាក្យ​ពី​ភាព​ច្បាស់​លាស់​ដែល​បាន​ឃើញ​នឹង​ភ្នែក​ផ្ទាល់ នូវការធានា និងការការពារដ៏គត់មត់បំផុតនូវដែនអធិបតេយ្យជាតិ និងបូរណភាព​ទឹកដី​នៃ​កម្ពុជា ផងដែរដោយសេចក្តីគោរពបងៗ»៕ អត្ថបទបាន ចក់

សម្ដេចធិបតី ថ្លែងអំណរគុណ និងមានមោទនភាពចំពោះការគាំទ្រយ៉ាងផុលផុសជាមួយ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

2024/09/02 08:54:27 pm        326
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ២០២៤នេះ បានបង្ហោះសារលើបណ្ដាញសង្គម ថ្លែងអំណរព្រះគុណ និង​អរគុណដល់ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់​អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ជាពិសេស លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូន​ជាច្រើន​នៅ​តាមមូលដ្ឋានភូមិស្រុក តាមរយៈការសស្រាក់សស្រាំចូលរួមបរិច្ចាគថវិកា មានតិច មានច្រើ​ន​ទៅតាមលទ្ធភាព និងប្រកបដោយ​ស្នាម​ញញឹម​សប្បាយ​រីករាយ​ក្នុង​ធ្លុង​មហា​សាមគ្គី​ជាតិ និងស្មារតីខ្មែរតែមួយ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ ទូល​ព្រះបង្គំ សម្ដេចបានប្រកាសបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយ​ផ្តោត​លើ​ការ​កសាង​ផ្លូវក្រវាត់ព្រំដែន ហើយដែលចាប់ពីថ្ងៃទី២៦ សីហា ២០២៤ មក ក្រុម​ការងារ​មូល​និធិ​បាន​ចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និង​ក្រៅ​ប្រទេស ។សម្ដេចធិបតីបញ្ជាក់ថា សម្ដេចពិតជាមានមោទនភាពក្រៃលែង ដែលមូល​និធិ​មួយ​នេះ​បាន​ទទួល​ការ​គាំទ្រ​យ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះ​សង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវ​ករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ជាពិសេស លោក​យាយ ​លោកតា អ៊ំ ពូ មីង និងបងប្អូនជាច្រើននៅតាមមូលដ្ឋានភូមិស្រុក តាមរយៈ​ការ​សស្រាក់​សស្រាំ​ចូលរួមបរិច្ចាគថវិកា មានតិច មានច្រើនទៅតាមលទ្ធភាព និងប្រកបដោយ​ស្នាម​ញញឹម​សប្បាយ​រីករាយក្នុងធ្លុងមហាសាមគ្គីជាតិ និងស្មារតីខ្មែរតែមួយ ។ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចផ្ទាល់ បានថ្លែងអំណរព្រះគុណ និងអរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ប្រគេនថ្វាយជូនចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និង​បង​ប្អូន​ជនរួម​ជាតិ​ទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ដែលនេះគឺ​ជា​វិភាគ​ទាន​ដ៏​មាន​តម្លៃ​បំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះ​បញ្ចាំ​ង​អំពី​ទឹក​ចិត្ត​មន​សិការ​ស្នេហា​ជាតិ​មាតុភូមិរបស់ជនរួមជាតិខ្មែរយើង ដែលតែងតែត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​បូជា​លះបង់​គ្រប់​បែប​យ៉ាងនៅក្នុងមហាចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយ​ឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ។សម្ដេច​ធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា៖«ក្រុមការងារមូលនិធិបាន និងកំពុង​ខិតខំ​រៀបចំ​លិខិត​ថ្លែង​អំណរ​គុណ​ជូនដល់បងប្អូនប្រជាពលរដ្ឋជាសប្បុរសជនជាបន្តបន្ទាប់យ៉ាងសស្រាក់សស្រាំ។ ទន្ទឹមគ្នានេះ ខ្ញុំក៏សូមបន្តអំពាវនាវដល់ជនរួមជាតិ មេត្តាបន្តចូលរួម​ឱ្យ​បាន​កាន់​តែ​ច្រើន​មូល​មី​បន្ថែម​ទៀត ហើយក្រុមការងារមូលនិធិនឹងបន្តទទួលស្វាគមន៍ដោយក្តីរីករាយ»៕

ស្ពានអណ្តោត ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ ពិសេសក្នុងរដូវវស្សា

2024/09/02 07:47:49 pm        406
ស្ពានអណ្តោត ត្រូវបានកសាងឡើងជំនួសឱ្យស្ពានចាស់ ដែលមានកម្ពស់ទាប និងមានប្រវែង​ប្រហែល​ត្រឹមជាង ១០ម៉ែត្រ ។ ស្ពាននេះត្រូវបានកសាងដើម្បីភ្ជាប់ពីស្រុកក្រូចឆ្មារ ឆ្ពោះទៅកាន់​ទីរួម​ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេស​នា​ពេលកម្ពស់ទឹកឡើងខ្ពស់នារដូវវស្សា បន្ថែមពីនេះ តំបន់ស្រុកក្រូចឆ្មារ និងស្រុកតំបែរ គឺជាតំបន់​ពោរពេញទៅកាន់ដំណាំកសិឧស្សាហកម្ម ដែលស្ពាននេះបានក្លាយ​ជាមធ្យោបាយ​ដ៏មាន​សារៈប្រយោជន៍ក្នុងការដឹកជញ្ជូនកសិផលសម្រាប់ធ្វើការលក់ទៅកាន់ទីផ្សារ ដោយ​ធ្វើ​ដំណើរ​ឆ្ពោះចេញទៅផ្លូវជាតិលេខ៧១C តទៅស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងឆ្ពោះទៅភូមិ​ភាគ​កណ្តាល​នៃព្រះរាជាណាចក្រកម្ពុជា។ 

លោក Netanyahu៖ «អ្នកណាក៏ដោយដែលសម្លាប់ចំណាប់ខ្មាំង មិនចង់បានកិច្ចព្រមព្រៀងនោះទេ»

2024/09/02 07:45:50 pm        265
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល នឹងមិននៅស្ងៀមនោះទេ រហូតដល់ប្រទេសនេះចាប់បានអ្នកដែលទទួលខុសត្រូវចំពោះការសម្លាប់ចំណាប់ខ្មាំងចំនួន៦នាក់ ដែលសាកសពរបស់ពួកគេត្រូវបានយកចេញពីទីឃុំឃាំងរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ លោក Netanyahu នៅក្នុងសេចក្តីថ្លែងការណ៍ តាមទូរទស្សន៍បាននិយាយថា អ៊ីស្រាអែល បានប្តេជ្ញាចិត្តក្នុងការទទួលបានកិច្ចព្រមព្រៀងដើម្បីដោះលែងចំណាប់ខ្មាំង ដែលនៅសល់ និងធានាបានសន្តិសុខ របស់ប្រទេសអ៊ីស្រាអែល។លោក Netanyahu បាននិយាយថា «អ្នកណាក៏ដោយដែលបានសម្លាប់ចំណាប់ខ្មាំង មិនចង់បានកិច្ចព្រមព្រៀងនោះទេ»។ កាលពីព្រឹកថ្ងៃអាទិត្យ យោធាអ៊ីស្រាអែល បានប្រកាសថា ខ្លួនបានរកឃើញសាកសពចំណាប់ខ្មាំង៦នាក់ ពីផ្លូវរូងក្រោមដីមួយកន្លែងនៅភាគខាងត្បូងតំបន់ហ្កាហ្សា ជាកន្លែងដែលពួកគេ ត្រូវបានគេសម្លាប់មិនយូរប៉ុន្មាននោះទេ មុនពេលទាហានអ៊ីស្រាអែល បានចូលទៅដល់ពួកគេ។លោកនិយាយថា សាកសពចំណាប់ខ្មាំងទាំង៦នាក់ ត្រូវបានគេរកឃើញនៅក្រោមដីក្នុងទីក្រុង Rafah ហើយបាននាំត្រលប់ទៅអ៊ីស្រាអែលវិញ។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបានតាមដានយ៉ាងដិតដល់នូវជោគវាសនារបស់ចំណាប់ខ្មាំង ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែតុលា បាននិយាយថា ចំណាប់ខ្មាំងទាំង៦នាក់នេះ នោះរួមមានជនជាតិអាមេរិក-អ៊ីស្រាអែល ម្នាក់ ។

លោក Lai៖ ប្រសិនបើចិន ចង់បានកោះតៃវ៉ាន់ ខ្លួនក៏គួរតែទាមទារយកទឹកដីពីរុស្ស៊ី វិញដែរ

2024/09/02 06:55:47 pm        185
មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ប្រសិនបើការអះអាងសិទ្ធិលើកោះតៃវ៉ាន់ របស់ប្រទេសចិន សំដៅលើបូរណភាពទឹកដី នោះចិនគួរតែទាមទារយកទឹកដីពីប្រទេសរុស្ស៊ីមកវិញ ដែលបានចុះហត្ថលេខាដោយរាជវង្សចិនចុងក្រោយនៅក្នុងសតវត្សទី១៩។ចិន ចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ការប្រើកម្លាំងដើម្បីក្រសោបយកកោះនេះឱ្យស្ថិតក្រោមការគ្រប់គ្រងឡើយ។ រដ្ឋាភិបាលតៃវ៉ាន់បដិសេធការអះអាងសិទ្ធិទាំងនោះ ដោយនិយាយថាមានតែប្រជាជនកោះនេះទេដែលអាចសម្រេចអនាគតពួកគេបាន។ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍តៃវ៉ាន់ ដែលចាក់ផ្សាយកាលពីយប់ថ្ងៃអាទិត្យ (០១ កញ្ញា) លោក Lai ដែលចិនហៅថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» បានលើកឡើងពីសន្ធិសញ្ញា អៃគុន (Aigun) ឆ្នាំ១៨៥៨ ដែលចិនបានចុះហត្ថលេខាលើទឹកដីដ៏ច្រើនសន្ធឹកសន្ធាប់ដែលឥឡូវនេះស្ថិតនៅចុងបូព៌ារបស់រុស្ស៊ី ដោយបង្កើតបានជាភាគច្រើននៃព្រំដែនសម័យបច្ចុប្បន្នតាមបណ្តោយទន្លេ អាម័រ (Amur) ឬហៅថាទន្លេ ហ៊ីឡុង (Heilong)។លោក Lai បាននិយាយថា «ប្រសិនបើចិនចង់បានបូរណភាពទឹកដីមែន ហេតុអ្វីមិនយកទឹកដីពីរុស្ស៊ីដែលបានចុះហត្ថលេខាក្នុងសន្ធិសញ្ញា Aigun មកវិញ»។ គួរម្លឹកថា រាជវង្សឈីង (Qing) ចុងក្រោយរបស់ចិន ដើមឡើយបានបដិសេធមិនផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះទេ ប៉ុន្តែពីរឆ្នាំក្រោយមកសន្ធិសញ្ញានោះត្រូវបានបញ្ជាក់នៅក្នុងអនុសញ្ញាក្រុងប៉េកាំង ក្នុងអ្វីដែលចិនហៅថាសន្ធិសញ្ញា «មិនស្មើភាព» ជាមួយមហាអំណាចបរទេសក្នុងសតវត្សទី១៩៕

ប្រធានាធិបតីបារាំង បន្តកិច្ចប្រឹងប្រែងស្វែងរកនាយករដ្ឋមន្ត្រីថ្មី ខណៈនយោបាយជាប់គាំង

2024/09/02 04:17:35 pm        166
ប្រភព និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នឹងជួបជាមួយអតីតប្រធានាធិបតីបារាំង និងអ្នកនយោបាយជាន់ខ្ពស់ផ្សេងទៀតដែលត្រូវបានគេសន្មត់ថាជាបេក្ខជននាយករដ្ឋមន្ត្រីបន្ទាប់នៅថ្ងៃចន្ទ (០២ កញ្ញា) នេះ ខណៈមេដឹកនាំរដ្ឋាភិបាលថ្មីជិតនឹងត្រូវបានប្រកាស។ប្រភពស្និទ្ធនឹងប្រធានាធិបតីបារាំងរូបនេះបាននិយាយថា លោក Macron នឹងជួបជាមួយអតីតប្រធានាធិបតីពីររូប គឺខាងសង្គមនិយម លោក ហ្រ្វង់ស្វ័រ ហូឡង់ (Francois Hollande) និងខាងស្តាំនិយម លោក នីកូឡាស សាកូហ្ស៊ី (Nicolas Sarkozy) ព្រមទាំងលោក ប៊ែកណា កាហ្សង់នាហ្វ (Bernard Cazeneuve) អតីតសមាជិកបក្សសង្គមនិយម និងអ្នកនយោបាយជើងចាស់ម្នាក់។លោក ម៉ាក្រុង បានស្ថិតនៅក្រោមសម្ពាធដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយជាច្រើនសប្តាហ៍ បន្ទាប់ពីលោកបានអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិមួយ ដែលធ្វើឱ្យសភាមានភាពស្រពិចស្រពិល។ លោក កាហ្សង់នាហ្វ ត្រូវបានអ្នកនយោបាយ និងអ្នកសង្កេតការណ៍លើកឡើងកាន់តែខ្លាំងថាជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាពដែលទំនងបំផុតក្នុងការដឹកនាំរដ្ឋាភិបាលថ្មី ដោយសារលោកទទួលបានការគោរពពីបណ្ដាគណបក្សស្តាំនិយម ហើយក៏ជិតស្និទ្ធនឹងក្រុមឆ្វេងនិយមផងដែរ។នាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសបារាំងនឹងមានភារកិច្ចដ៏ធ្ងន់មួយក្នុងការព្យាយាមជំរុញកំណែទម្រង់និងថវិកាឆ្នាំ២០២៥ តាមរយៈសភាដ៏បែកបាក់ ខណៈប្រទេសបារាំងកំពុងស្ថិតនៅក្រោមសម្ពាធពីគណៈកម្មការអឺរ៉ុប និងទីផ្សារមូលបត្របំណុលដើម្បីកាត់បន្ថយឱនភាពរបស់ខ្លួន៕

ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានយុទ្ធសាស្ត្រក្នុងការតភ្ជាប់ការដឹកជញ្ជូន និងចរាចរណ៍ពីប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា

2024/09/02 03:33:20 pm        539
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬហៅថា ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុបចំនួន ១១៣១ម៉ែត្រ និងមានទទឹងទំហំ ១៣,៥០ម៉ែត្រ ដោយតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ស្ពាននេះ បានបើកការដ្ឋានសាងសង់នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នាថ្ងៃទិ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានក្លាយមធ្យោបាយដ៏សំខាន់ក្នុងការតភ្ជាប់ទៅប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយតភ្ជាប់ផ្លូវជាតិលេខ៧១C ដែលជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូន ពិសេស ទំនិញកសិឧស្សាហកម្ម ទៅកាន់ទីផ្សារ​ ។ បន្ថែមពីនេះ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ក៏បានផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍របស់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាការធ្វើដំណើររបស់អ្នកទេសចរបានកាន់តែល្អប្រសើរ ដោយកាត់បន្ថយនូវរយៈពេលធ្វើដំណើរ និងឆាប់ទៅដល់គោលដៅទេសចរណ៍។

និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ១៩រូប ចេញដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន

2024/08/31 05:55:04 pm        1403
ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស​សមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត បានចាត់​តាំង​ក្រុម​ការងារ ដែលដឹកនាំដោយ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងា​​រគ្រប់គ្រងនិស្សិត​អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រចាំ​សាធារណ​រដ្ឋ​ប្រជាមានិតចិន ហៅកាត់ថា ក្រុមការងារ អ.ម.ត ចិន បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចូលរួមជូនដំណើរនិស្សិត អ.ម.ត ចំនួន ១៩រូប (ជើងទី៧) ចេញទៅបន្តការ​សិក្សានៅ​សាធារណ​រដ្ឋ​ប្រជាមានិតចិន។នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឡាវ វ៉ាន់ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់និស្សិតទាំងអស់ឱ្យមើលថែសុខភាពឱ្យបានល្អ និងខិតខំ​ប្រឹង​ប្រែង​រៀនសូត្រ ជាពិសេសយកចិត្តទុកដាក់លើការសិក្សាភាសា និងជំនាញឱ្យបានចប់ចុង ចប់​ដើម និងត្រូវដាក់គោលដៅខិតខំរៀនឱ្យពូកែប្រកួតប្រជែងក្នុងចំណោមនិស្សិតបរទេស ដោយ​ពាំនាំ​មោទកភាពជូនជាតិកម្ពុជា។ ឯកឧត្តម បានផ្តាំផ្ញើបន្ថែមដល់និស្សិតទាំងអស់ ចូលរួមផ្សព្វ​ផ្សាយ​ប្រពៃណីវប្បធម៌ខ្មែរឱ្យអន្តរជាតិបានស្គាល់ ឱ្យបានទូលំទូលាយ និងត្រូវរស់នៅប្រកប​ដោយ​សីល​ធម៌ល្អ គោរពច្បាប់របស់ប្រទេសកំពុងសិក្សា។ចំណែកនិសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ៤រូប ក្នុងចំណោមនិសិ្សតទាំង១៩រូប ដែលទៅបន្តការសិក្សានៅ​សាធារណរដ្ឋ​ប្រជា​មានិតចិន បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុតជូនចំពោះសម្តេចតេជោ និង​សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលបាន​លើក​ទឹក​ចិត្ត​ដល់​យុវជន ដើម្បីឲ្យយុវជនគ្រប់រូបទទួលបានចំណេះដឹងថ្មីៗនៅក្រៅប្រទេស មកចូលរួម​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ តាមវិស័យនីមួយៗដែលនិសិ្សតបានបញ្ចប់ការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤កន្លងទៅ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដែលផ្តល់ជូន តាមរយៈសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ៧៤រូប សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ មាននិស្សិតសរុប ចំនួន៥៦នាក់ បានចេញដំណើរ និងត្រូវចេញដំណើរបន្តទៀតរហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤៕  អត្ថបទ រដ្ឋា

ចិនជំរុញឲ្យអាមេរិក កាត់បន្ថយអាវុធនុយក្លេអ៊ែររបស់ខ្លួន

2024/08/30 09:58:32 pm        713
រដ្ឋាភិបាលក្រុងប៉េកាំង ក៏បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន «ចៀសវាងពីការពង្រីកការការពារនុយក្លេអ៊ែរ ឬពង្រីកសម្ព័ន្ធភាពនុយក្លេអ៊ែរ។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។លោក វ៉ូ ចៀន ( Wu Qian) អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន បាននិយាយថា ទីក្រុងប៉េកាំង «ប្រឆាំងយ៉ាងម៉ឺងម៉ាត់»ចំពោះការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងការគេចវេសពីការទទួលខុសត្រូវលើការរំសាយអាវុធ ក្រោមលេសនៃ«ការគំរាមកំហែងនុយក្លេអ៊ែររបស់ចិន»ដែលមិនពិត ដូចដែលទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានរាយការណ៍។លោកបានសង្កត់ធ្ងន់ថា ប្រទេសចិនរក្សានូវ «យុទ្ធសាស្ត្រនុយក្លេអ៊ែរស្វ័យការពារ» និងរក្សាកម្លាំងនុយក្លេអ៊ែររបស់ខ្លួននៅកម្រិតអប្បបរមាដែលចាំបាច់សម្រាប់សន្តិសុខជាតិ។លោក វ៉ូ ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា៖«នេះគឺជាការដឹងទូទៅដែលថា សហរដ្ឋអាមេរិក មានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុត ក្នុងពិភពលោក ហើយអនុវត្តតាមគោលនយោបាយនុយក្លេអ៊ែរដែលអនុញ្ញាតឲ្យមានការប្រើអាវុធនុយក្លេអ៊ែរ ជាលើកដំបូង»។លោក បានរិះគន់បន្ថែមទៀតចំពោះសហរដ្ឋអាមេរិកសម្រាប់ការបណ្តាក់ទុនយ៉ាងច្រើនក្នុងការផលិតអាវុធនុយក្លេអ៊ែរខ្នាតតូចសម្រាប់ការប្រយុទ្ធពិតប្រាកដ ហើយបានចោទប្រកាន់ថា បានអនុវត្តស្តង់ដាពីរលើការរីកសាយអាវុធនុយក្លេអ៊ែរ ដែលលោកបានពិពណ៌នាថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពជាយុទ្ធសាស្ត្រពិភពលោក។

លោកប្រធានាធិបតី Xi ជំរុញមន្ត្រីកំពូលអាមេរិកឲ្យប្រកាន់យកគោលនយោបាយសមហេតុផល របស់ចិន

2024/08/30 04:54:52 pm        322
លោកប្រធានាធិបតីចិន Xi Jinping បានប្រាប់មន្ត្រីសន្តិសុខកំពូលរបស់អាមេរិកថា សហរដ្ឋអាមេរិកគួរតែមើលឃើញការអភិវឌ្ឍន៍របស់ចិនជាឱកាសមួយ ខណៈភាគីទាំងពីរស្វែងរកស្ថិរភាពទំនាក់ទំនងនៅមុនការបោះឆ្នោតអាមេរិកនៅខែវិច្ឆិកា។ ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ របស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ កើតឡើងអំឡុងភាពតានតឹងខ្លាំងរវាងអាមេរិក និងចិន រាប់ចាប់ពីបញ្ហាកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង ក្រោយការប៉ះទង្គិចគ្នាថ្មីៗរវាងចិន និងហ្វីលីពីន ការដំឡើងពន្ធលើទំនិញ និងឃ្លាំងអាវុធនុយក្លេរអ៊ែររបស់ចិន ជាដើម។ ប្រមុខដឹកនាំចិន បានជួបពិភាក្សាលើកដំបូងជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan កាលពីរសៀលថ្ងៃព្រហស្បតិ៍នៅទីក្រុងប៉េកាំង ស្របពេលរដ្ឋបាលលោក Biden បានបន្តកៀរគរសម្ព័ន្ធមិត្តអាមេរិក ដើម្បីរារាំងសន្ទុះសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលកំពុងកើនឡើង របស់ប្រទេសមហាអំណាចលេខ២ របស់ពិភពលោកមួយនេះ។យោងតាមទូរទស្សន៍រដ្ឋចិន លោក Xi បាននិយាយនៅពេលកិច្ចប្រជុំចាប់ផ្តើម ទន្ទឹមនឹងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនសម្លឹងមើលពីវឌ្ឍនភាពប្រទេសរបស់លោកដោយអាកប្បកិរិយាសមហេតុផល និងលោកសង្កត់ធ្ងន់ថា ចិន សង្ឃឹមថាសហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសចិនដើម្បីដើរលើផ្លូវរួមគ្នា។ លោក Sullivan បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី Joe Biden ក្នុងការទប់ស្កាត់ការប្រកួតប្រជែង ជៀសវាងឈានទៅរកជម្លោះ ឬការប្រឈមដាក់គ្នា ដោយបន្ថែមថា ប្រទេសទាំងពីរគួរតែមានគោលបំណងធ្វើការជាមួយគ្នាជាទីដែលប្រទេសទាំងពីរទទួលបានផលប្រយោជន ស្របគ្នា។លោកបញ្ជាក់ថា លោក Joe Biden កំពុងរកឱកាសជជែកជាមួយលោក Xi Jinpingនៅប៉ុន្មានសប្ដាហ៍ខាងមុខ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត
09/26/2026 05:09 PM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
09/26/2026 05:09 PM
សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
09/26/2026 05:09 PM
ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជាច្រើនម៉ឺនកន្លែងក្នុងស្រុក ដល់យុវជន និងអតីតពលករ នៅខេត្តប៉ៃលិន-បាត់ដំបង
09/26/2026 05:09 PM
ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ប្តេជ្ញាបន្តសកម្មភាពបម្រើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់
09/26/2026 05:09 PM
ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៤ ទីតាំងបន្ថែមទៀត ក្នុងស្រុកអង្គរជ័យ ខេត្តកំពត
09/26/2026 05:09 PM
ប្រមុខ UN ទទួលបន្ទុកជនភៀសខ្លួន ព្រមានពីស្ថានភាព «កាន់តែធ្ងន់ធ្ងរឡើង» នៅតំបន់ Sahara ខាងលិច
09/26/2026 04:09 PM
មនុស្ស​រាប់លាននាក់នៅភាគឦសានរបស់​សហរដ្ឋអាមេរិក ត្រៀមប្រឈម​នឹង​ព្យុះដ៏ខ្លាំងក្លា
09/26/2026 04:09 PM
កុមារនៅភាគខាងត្បូងលីបង់ ត្រឡប់ទៅសាលារៀនដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល
09/26/2026 04:09 PM
UN បន្ថែមក្រុមហ៊ុន ៦១ទៀតក្នុងបញ្ជីពាក់ព័ន្ធនឹងការតាំងទីលំនៅអ៊ីស្រាអែលធ្វើឲ្យចំនួនសរុបកើនដល់ ២១៤
09/26/2026 04:09 PM