សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

2024/08/21 05:45:18 pm        179
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

ប្រធានាធិបតីម៉ិកស៊ិក ថ្កោលទោសការជ្រៀតជ្រែករបស់រដ្ឋាភិបាលអាមេរិក ក្នុងលិខិតទៅលោក Biden

2024/08/20 09:38:16 pm        76
ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador នៅក្នុងលិខិតមួយផ្ញើទៅកាន់សមភាគីអាមេរិករបស់លោក លោក Joe Biden បានរិះគន់ខ្លាំងៗពីការជ្រៀតជ្រែករបស់ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសម៉ិកស៊ិក ជាពិសេសការផ្តល់ហិរញ្ញវត្ថុរបស់ពួកគេដល់សមាគមមិនមែនរដ្ឋាភិបាល (NGO) ដែលគ្រប់គ្រងដោយក្រុមប្រឆាំង។ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Lopez Obrador បានបង្ហាញលិខិតមួយ ចុះថ្ងៃទី១៦ ខែសីហា ដែលលោកបានថ្កោលទោសរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការជួយផ្នែកហិរញ្ញវត្ថុ ដល់អង្គការមិនមែនរដ្ឋាភិបាលម៉ិកស៊ិក ប្រជាជនម៉ិកស៊ិកប្រឆាំងអំពើពុករលួយ និងនិទណ្ឌភាព ដែលបានរិះគន់យ៉ាងខ្លាំងចំពោះរដ្ឋបាលរបស់លោក។លោកប្រធានាធិបតី បានសរសេរនៅក្នុងលិខិតថា «នីតិវិធីនេះ គឺជាការប្រមាថទាំងស្រុង និងផ្ទុយទៅនឹងទំនាក់ទំនងដែលគោរពអធិបតេយ្យភាព»។ លោក Lopez Obrador ក៏បានរំលឹកលោក Biden ពីការប្រឆាំងជាប់ជានិច្ចរបស់លោកចំពោះការជ្រៀតជ្រែកបែបនេះ និងបានជំរុញឱ្យលោកចាត់វិធានការដើម្បីបញ្ឈប់សកម្មភាពនានារបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ដែលគាំទ្រការអនុវត្តទាំងនេះ។លោកនិយាយថា លោកអាចធ្វើអ្វីមួយដើម្បីបញ្ឈប់ការព្រួយបារម្ភនេះ ដែលគំរាមកំហែងដល់គោលការណ៍រដ្ឋធម្មនុញ្ញរបស់យើងនៃការមិនធ្វើអន្តរាគមន៍ និងការប្តេជ្ញាចិត្តដោយខ្លួនឯងរបស់ប្រជាជន។ លោក Lopez Obrador ដែលអាណត្តិរបស់លោកនឹងបញ្ចប់នៅចុងខែកញ្ញាខាងមុខនេះ បានលើកឡើងដដែលៗអំពីការព្រួយបារម្ភជំនួយហិរញ្ញវត្ថុ ដែលអង្គការក្រៅរដ្ឋាភិបាល កំពុងទទួលបានពីសហរដ្ឋអាមេរិក។

យន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូង រាប់រយគ្រឿង ចូលរួមក្នុងថ្ងៃទីពីរនៃសមយុទ្ធរួមគ្នា

2024/08/20 07:16:40 pm        434
កងទ័ពអាកាសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ (២០ សីហា) នេះថា យន្តហោះចម្បាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាង ២០០គ្រឿងនឹងត្រូវហោះក្រឡឹងអាកាសសម្រាប់រយៈពេល ៥ថ្ងៃក្នុងសប្តាហ៍នេះ ក្នុងថ្ងៃទីពីរនៃសមយុទ្ធរួមគ្នារវាងសម្ព័ន្ធមិត្តទាំងពីរ ដែលនឹងក្លាយចំនួនដ៏ធំបំផុតនៃការហោះហើរក្នុងពេលលំហាត់សមយោធា។ការហ្វឹកហ្វឺននេះគឺជាផ្នែកមួយនៃសមយុទ្ធខែលការពារសេរីភាព អ៊ុលឈី (Ulchi Freedom Shield) ប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងដើម្បីជំរុញការត្រៀមខ្លួនរួមគ្នារបស់យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង។កងទ័ពអាកាសកូរ៉េខាងត្បូងនិយាយថា យន្តហោះនៅលើជើងហោះហើរល្បាតការពារកំពុងត្រូវបានបង្វែរទៅសេណារីយ៉ូប្រយុទ្ធតាមអាកាស ក្រោមសមយុទ្ធនិមិ្មតដែលពាក់ព័ន្ធនឹងការរារាំងយន្តហោះសត្រូវ និងការការពារមីស៊ីលតម្រង់គោលដៅ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដាក់កងទ័ពចំនួន ២៨.៥០០នាក់នៅកូរ៉េខាងត្បូង សម្រាប់ការការពាររួមគ្នាប្រឆាំងនឹងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។កូរ៉េខាងជើង តែងតែរិះគន់សមយុទ្ធប្រចាំឆ្នាំ អ៊ុលឈី មួយនេះដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ (១៩ សីហា) ហើយនឹងដំណើរការរហូតដល់ថ្ងៃទី២៩ ខែសីហា ថាជាការបង្កភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ដោយហៅសមយុទ្ធទាំងនោះថាជាការហាត់សមសម្រាប់សង្គ្រាមនុយក្លេអ៊ែរ៕

លោកស្រី Harris បង្ហាញខ្លួនក្នុងសន្និបាតបក្សប្រជាធិបតេយ្យ ដោយប្ដេជ្ញាផ្ដួលលោក Trump

2024/08/20 07:12:36 pm        397
បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនៅឯសន្និបាតជាតិរបស់គណបក្សកាលពីយប់ថ្ងៃចន្ទ (១៩ សីហា) ដោយបានទាក់ទាញការអបអរសាទរពីហ្វូងមនុស្ស ខណៈលោកស្រីប្តេជ្ញាថានឹងយកឈ្នះលើគូប្រជែងគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការបោះឆ្នោតខែវិច្ឆិកា។អនុប្រធានាធិបតីអាមេរិក លោកស្រី Harris បាននិយាយនៅក្នុងសុន្ទរកថាខ្លីៗដែលទាក់ទាញការស្រែកហ៊ោពីហ្វូងមនុស្សថា «ចូរយើងបន្តប្រយុទ្ធដើម្បីឧត្តមគតិដែលយើងប្រកាន់យក ហើយត្រូវចងចាំជានិច្ចថាពេលដែលយើងតស៊ូប្រយុទ្ធគឺយើងជាអ្នកឈ្នះ»។ លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) និងអតីតរដ្ឋមន្រ្តីការបរទេស លោកស្រី ហ៊ីលឡារី ឃ្លីងតុន (Hillary Clinton) ក៏បានបង្ហាញខ្លួននៅយប់ថ្ងៃចន្ទ ដែលជាយប់ដំបូងនៃព្រឹត្តិការណ៍រយៈពេលបួនថ្ងៃនៅទីក្រុងឈីកាហ្គោ (Chicago)។សុន្ទរកថារបស់លោក Biden ក្នុងព្រឹត្តិការណ៍នេះឆ្លុះបញ្ជាំងពីការប្រគល់តំណែងបេក្ខភាពឱ្យលោកស្រី Harris បន្ទាប់ពីរងសម្ពាធឱ្យចាកចេញពីការប្រជែងតំណែងសេតវិមានកាលពីខែមុន ដោយសារក្ដីបារម្ភពីវ័យចំណាស់របស់ប្រធានាធិបតីរូបនេះ។ដោយធ្លាប់ធ្វើជាអនុប្រធានាធិបតីរបស់ប្រធានាធិបតីអាមេរិកស្បែកខ្មៅទីមួយ លោក បារ៉ាក់ អូបាម៉ា (Barack Obama) លោក Biden បានដកខ្លួនចេញពីការប្រជែងតំណែងដើម្បីអនុញ្ញាតឱ្យលោកស្រី Harris ព្យាយាមបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាស្ត្រីទីមួយដែលជាជនជាតិអាមេរិកស្បែកខ្មៅ និងអាស៊ី ដែលកាន់តំណែងខ្ពស់បំផុតរបស់ប្រទេស៕

រុស្ស៊ី៖ គ្មានកិច្ចចរចាសន្តិភាពទេនៅពេលនេះ ខណៈនាយករដ្ឋមន្ត្រីឥណ្ឌានឹងទៅកាន់អ៊ុយក្រែន

2024/08/20 06:45:36 pm        447
ជំនួយការប្រធានាធិបតីរុស្សីម្នាក់ បាននិយាយថា ទីក្រុងមូស្គូ នឹងមិនចរចាសន្តិភាពជាមួយទីក្រុងគីវនោះទេ បន្ទាប់ពីការវាយលុករបស់អ៊ុយក្រែនឆ្លងកាត់ព្រំដែន ចូលទៅភាគខាងលិចប្រទេសរុស្ស៊ី។ លោក Yury Ushakov បាននិយាយកាលពីថ្ងៃចន្ទថា ការចរចានាពេលនេះ មិនអាចធ្វើទៅបាននោះទេ ដោយសារតែស្ថានភាពនៅក្នុងតំបន់ ឃើស(Kursk)។លោកនិយាយថា សំណើសម្រាប់ការចាប់ផ្តើមការចរចាសន្តិភាព ដែលបង្ហាញដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅតែមានសុពលភាព។ កាលពីខែមិថុនា លោកពូទីន បានដាក់លក្ខខណ្ឌសម្រាប់ការចរចាសន្តិភាព ដែលរួមមានការដកទ័ពអ៊ុយក្រែនចេញពីតំបន់ទាំងបួន ដែលរុស្ស៊ី បានដាក់បញ្ចូលជាឧបសម្ព័ន្ធជាឯកតោភាគី។លោក Ushakov និយាយថា លទ្ធភាពនៃកិច្ចពិភាក្សាដ៏មានសក្តានុពលណាមួយ «អាស្រ័យលើស្ថានភាព រួមទាំងនៅសមរភូមិផងដែរ»។ កងកម្លាំងអ៊ុយក្រែន បានចេញផ្សាយវីដេអូ កាលពីថ្ងៃសុក្រ និងថ្ងៃអាទិត្យ បង្ហាញពីអ្វីដែលពួកគេអះអាងថាជាស្ពានចំនួនពីរកន្លែងនៅលើទន្លេ Seym ត្រូវបានបំផ្លាញ។ ពួកគេ និយាយថា ការវាយប្រហារនេះកំពុងធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនរបស់យោធារុស្ស៊ី។អាជ្ញាធររុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ស្ពានទីបីត្រូវបានបំផ្លាញក្នុងការវាយប្រហាររបស់អ៊ុយក្រែន។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលប្រទេសឥណ្ឌា និងអ៊ុយក្រែន បានប្រកាសថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងទៅធ្វើទស្សនកិច្ចជាផ្លូវការនៅអ៊ុយក្រែននៅថ្ងៃសុក្រ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសឥណ្ឌាម្នាក់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការគាំទ្រ និងការរួមចំណែកដែលអាចធ្វើទៅបាន ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុនវិនិយោគចិនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/08/20 06:05:21 pm        497
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុនវិនិយោគចិន តំណាងដោយ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ប្រតិភូក្រុមហ៊ុនវិនិយោគចិនបាននឹងកំពុងចាប់អារម្មណ៍ចំពោះសក្តានុពល និងបរិយាកាសវិនិយោគលើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងថាមពល ស្របពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលការវិនិយោគ ធ្វើពាណិជ្ជកម្ម ដែលជាដង្ហើមដ៏ចាំបាច់បំផុត សម្រាប់ជំរុញខឿនសេដ្ឋកិច្ចជាតិ។

សម្ដេចធិបតី អរគុណដល់កងកម្លាំងគ្រប់ប្រភេទ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាតិកម្ពុជា

2024/08/19 10:15:16 pm        1005
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី១៩ ខែសីហានេះ អរគុណដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបាន ខិតខំ​ប្រឹងប្រែង​​ប្រកបដោយ​ ការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិសុខ ​សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាតិកម្ពុជា។សម្ដេចធិបតី នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សូមអរគុណដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ​ដែលបានខិតខំប្រឹងប្រែងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាតិកម្ពុជា។ សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការធានាឱ្យបាននូវសុខសន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីរក្សាបាននូវប្រក្រតីភាព​នៃការប្រកបរបរប្រចាំថ្ងៃរបស់ប្រជាជន​ និងភាពចម្រុងចម្រើនរបស់ប្រទេសជាតិ ដោយមិនអនុញ្ញាត​ឱ្យជនណាមួយមកបំផ្លិចបំផ្លាញសន្តិភាព និងបង្កចលាចលសង្គមបានឡើយ។

រដ្ឋមន្ត្រីសហភាពអឺរ៉ុប នឹងពិភាក្សាអំពីលទ្ធភាពផ្គត់ផ្គង់យោធាដល់ទីក្រុងគីវ នៅថ្ងៃទី ២៩-៣០ ខែសីហា

2024/08/19 09:52:44 pm        941
ប្រភពការទូតនៅទីក្រុងប្រ៊ុចសែល បានប្រាប់សារព័ត៌មានTASSថា រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃសហភាពអឺរ៉ុប នឹងពិភាក្សាអំពីលទ្ធភាពផ្គត់ផ្គង់យោធាថ្មីដល់ទីក្រុងគីវ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល នាខែសីហា ឆ្នាំ ២០៣០ ចំពេលមានការខាតបង់យ៉ាងខ្លាំងនៃកងកម្លាំងអ៊ុយក្រែន ដោយសារការវាយឆ្មក់នៅក្នុងតំបន់ Kursk។ លោក បាននិយាយថា៖«ការគាំទ្រដល់អ៊ុយក្រែន រួមទាំងលទ្ធភាពការផ្គត់ផ្គង់ផ្នែកយោធាថ្មី គឺជាបញ្ហាដ៏សំខាន់ នៅក្នុងរបៀបវារៈ ដែលមានសារៈសំខាន់ជាពិសេស ចំពេលមានសកម្មភាពយោធាដ៏តានតឹងនៅក្នុងតំបន់ Kursk» ដោយបន្ថែមថា អ៊ុយក្រែន«ជាពិសេសត្រូវការគ្រឿងយុទ្ធោបករណ៍ និងសម្ភារៈផ្គត់ផ្គង់បន្ថែមទៀត»នៅពេលនេះ ដោយសារ«ការខាតបង់យ៉ាងច្រើន»របស់កងទ័ព ដែលបានវាយប្រហារចូលទៅក្នុងទឹកដីរុស្ស៊ី។ប្រភពបានបន្ថែមថា រដ្ឋមន្ត្រីក៏នឹងពិភាក្សាផងដែរអំពីដំណើរការនៃការជំរុញផលិតកម្មយោធា នៅក្នុង បណ្តាប្រទេសសហភាពអឺរ៉ុប «ដែលមានគោលបំណងបំពេញបន្ថែមគ្រឿងយុទ្ធោបករណ៍នៃប្រទេសសហភាព និងធានាដល់តម្រូវការរបស់ប្រទេសអ៊ុយក្រែន»។កាលពីថ្ងៃទី៦ ខែសីហា តំបន់ Kursk ដែលជាខ្សែបន្ទាត់ព្រំដែនរបស់រុស្ស៊ី បានរងការវាយប្រហារដ៏ធំពីអ៊ុយក្រែន។ យោងតាមរបាយការណ៍ចុងក្រោយ ជនស៊ីវិលចំនួន ១២នាក់ ត្រូវបានសម្លាប់ ខណៈដែលមនុស្ស ១៤០នាក់ រួមទាំងកុមារ ១០នាក់ បានរងរបួស។ យោងតាមក្រសួងការពារជាតិរុស្ស៊ី ទីក្រុងគីវ បានបាត់បង់ទាហានរហូតដល់ ៣.១៦០នាក់ រថក្រោះចំនួន ៤៤ គ្រឿង និងរថពាសដែកចំនួន ៤៣ គ្រឿង ចាប់តាំងពីការប្រយុទ្ធ បានចាប់ផ្តើមនៅក្នុងតំបន់ Kursk។

កូរ៉េខាងត្បូង អាមេរិក និងជប៉ុន អះអាងជាថ្មីនូវការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី

2024/08/19 09:49:52 pm        820
មេដឹកនាំកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានសាទរចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរបស់ពួកគេ ចាប់តាំងពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅរមនីយដ្ឋានលំហែកម្សាន្ត Camp David របស់ពួកគេកាលពីមួយឆ្នាំមុន ហើយបានប្តេជ្ញាពង្រឹងទំនាក់ទំនងរបស់ពួកគេ នៅទូទាំងតំបន់ដ៏ធំទូលាយ។ប្រធានាធិបតីកូរ៉េខាងត្បូង លោក យុន សុក យ៉ូល ( Yoon Suk Yeol) ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ( Joe Biden) និងនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា ( Fumio Kishida) បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអបអរសាទរការរីកចម្រើនក្នុងកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេ ចាប់តាំងពីកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានជាលើកដំបូងរបស់ពួកគេ នៅឯរមនីយដ្ឋានកម្សាន្ត Camp David របស់ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីមួយឆ្នាំកន្លងទៅនេះ។សេចក្តីថ្លែងការណ៍ បាននិយាយថា៖«យើងកំពុងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវគោលដៅរួមរបស់យើងក្នុងការជំរុញសន្តិសុខ និងវិបុលភាពសម្រាប់តំបន់ និងពិភពលោក»។ «យើងប្តេជ្ញាចិត្តក្នុងការពិគ្រោះយោបល់លើបញ្ហាប្រឈមក្នុងតំបន់ ការបង្កហេតុ និងការគំរាមកំហែងដែលប៉ះពាល់ដល់ផលប្រយោជន៍និងសន្តិសុខរួមរបស់យើង»។

ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្ររឹងមាំណាស់​ក្នុងការការពារសុខសន្តិភាព

2024/08/19 09:22:53 pm        981
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​ក្រុមអ្នកនាំពាក្យ​រាជ​រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អះអាងថា រាជរដ្ឋាភិបាលថ្មី ក្នុងរយៈ​ពេល​ត្រឹម១ឆ្នាំនេះ ​សម្រេច​បាន​សមិទ្ធផលជាច្រើន ជាពិសេស ការរក្សាបានទាំងស្រុងនូវសុខសន្តិភាព និងស្ថិរភាព​នយោបាយ​​យ៉ាងរឹងមាំ។នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាលនីតិកាលទី៧នៃ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត,​ ឯកឧត្តម ប៉ែន បូណា បានមាន​ប្រសាសន៍​លើក​ឡើងថា ប្រវត្តិរបស់កម្ពុជា នៅពេលមានការផ្លាស់ប្តូរ​មេដឹក​នាំម្ត​ងៗ ​គឺតែង​តែមាន​សង្គ្រាម​កើត​ឡើង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង​​រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មាន​យុទ្ធ​សាស្ត្រ​រឹង​មាំ​ណាស់ ទាំងនៅលើការ អភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គម និងការការពារ​អធិបតេយ្យ​ភាព បូរណភាពដឹកដី មិនឱ្យមាន​ការបាត់​បង់​ ។ឯកឧត្តម ប៉ែន បូណា បានបន្តថា យុទ្ធសាស្ត្រការពារទឹកដី ទី១ គឺចាប់ផ្តើមពី​ជំហរ​ម៉ឺង​ម៉ាត់ ច្បាស់លាស់ដាច់ខាតរបស់ថ្នាក់ដឹកនាំសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ដែលឥឡូវនេះ សម្តេច​ធិបតី ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្ត្រី​ដែល​ប្រជាពលរដ្ឋទាំង​អស់​គ្នា​បាន​ដឹង​ឮ​ច្បាស់​ពី​ជំហរ​ម៉ឺង​ម៉ាត់​ណាស់​​ក្នុងការការពារ​បូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ៕ អត្ថបទ៖ មុត សុទ្ធ  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត
09/26/2026 05:09 PM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
09/26/2026 05:09 PM
សិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ រួមទាំង​អាណាព្យាបាល​ នៅក្រុងស្ទឹងត្រែង ចំនួន ៣ ៥៩៩នាក់ ទទួលបានសេវាព្យាបាលពីក្រុមគ្រូពេទ្យ TYDA
09/26/2026 05:09 PM
ក្រសួងការងារបន្តផ្សព្វផ្សាយឱកាសការងារជាច្រើនម៉ឺនកន្លែងក្នុងស្រុក ដល់យុវជន និងអតីតពលករ នៅខេត្តប៉ៃលិន-បាត់ដំបង
09/26/2026 05:09 PM
ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ប្តេជ្ញាបន្តសកម្មភាពបម្រើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់
09/26/2026 05:09 PM
ប្រធានក្រុមការងារជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ ចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៤ ទីតាំងបន្ថែមទៀត ក្នុងស្រុកអង្គរជ័យ ខេត្តកំពត
09/26/2026 05:09 PM
ប្រមុខ UN ទទួលបន្ទុកជនភៀសខ្លួន ព្រមានពីស្ថានភាព «កាន់តែធ្ងន់ធ្ងរឡើង» នៅតំបន់ Sahara ខាងលិច
09/26/2026 04:09 PM
មនុស្ស​រាប់លាននាក់នៅភាគឦសានរបស់​សហរដ្ឋអាមេរិក ត្រៀមប្រឈម​នឹង​ព្យុះដ៏ខ្លាំងក្លា
09/26/2026 04:09 PM
កុមារនៅភាគខាងត្បូងលីបង់ ត្រឡប់ទៅសាលារៀនដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល
09/26/2026 04:09 PM
UN បន្ថែមក្រុមហ៊ុន ៦១ទៀតក្នុងបញ្ជីពាក់ព័ន្ធនឹងការតាំងទីលំនៅអ៊ីស្រាអែលធ្វើឲ្យចំនួនសរុបកើនដល់ ២១៤
09/26/2026 04:09 PM