សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
ក្រុមហ៊ុន Huawei វាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ វត្តមានសាកលវិទ្យាល័យ De Montfortគឺជាកាលានុវត្តភាពមួយទៀត សម្រាប់និស្សិតកម្ពុជា

2024/08/08 06:21:06 pm        171
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការបើកសាកលវិទ្យាល័យDe Montfort របស់អង់គ្លេសនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាកាលានុវត្តភាពថ្មីមួយទៀតសម្រាប់ សិស្សនិស្សិតកម្ពុជា ហើយសម្តេចធិបតី រំពឹងថា សាកលវិទ្យាល័យនេះ ក្លាយទៅជាហឹប និងដែកឆក់នៃការវិនិយោគមកពីចក្រភពអង់គ្លេស​មកលើទឹកដីកម្ពុជា ឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀតផងដែរ។ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៃសាកលវិទ្យាល័យ De Montfort របស់អង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះសម្តេចធិបតី បានបញ្ជាក់ថា វត្តមានជារូបវន្តនៃសាកលវិទ្យាល័យរបស់ប្រទេសមហាអំណាចមួយនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ខាងវិស័យអប់រំដល់កម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នាសម្តេច ក៏បានលើកទឹកចិត្តឲ្យសាកលវិទ្យាល័យនេះ ធ្វើការសហការជាមួយ ស្ថាប័ន​ពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផេ្សងៗទាក់ទងនឹងការបណ្តុះសហគ្រិនភាព ដើម្បីចូលរួម បង្កើតការងារជាក់ស្តែងនៅកម្ពុជាផងដែរ។នៅក្នុងឱកាសសម្ពោធជាផ្លូវការនូវសាកលវិទ្យាល័យដ៏ល្បីល្បាញរបស់អង់គ្លេស លើទឹកដីកម្ពុជា​នេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​សម្តែងមោទនភាព​ចំពោះសាកល​វិទ្យាល័យ មួយនេះដែលមាននៅកម្ពុជា ខណៈវត្តមាននេះ គឺកើតឡើងដំបូងគេបង្អស់នៅតំបន់​អាស៊ីអាគ្នេយ៍នេះ។សូមបញ្ជាក់ថា សាកលវិទ្យាល័យDe Montfort ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៧០ និងមាន​ប្រវត្តិនៃការ បង្រៀនជាង១៥០ឆ្នាំ។មាន​និស្សិតប្រមាណបីម៉ឺនប្រាំពាន់នាក់កំពុង​សិក្សា​នៅក្នុងចក្រភពអង់គ្លេស និងក្រៅប្រទេស។ សាកលវិទ្យាល័យនេះ មានកម្រិតស្តង់ដាអន្តរជាតិពិតៗ មានសាខានៅចក្រភពអង់គ្លេស មជ្ឈិមបូព៌ា (ឌុបៃ) អាស៊ីបូព៌ា (កាហ្សាក់ស្ថាន) និងបច្ចុប្បន្ន​នៅអាស៊ីអាគ្នេយ៍គឺនៅ​ប្រទេសកម្ពុជានេះតែម្តង៕ អត្ថបទបាន ចក់

ចក្រភពអង់គ្លេស និងអេហ្ស៊ីប ចេញការព្រមានសម្រាប់ការហោះហើរលើដែនអាកាសអ៊ីរ៉ង់ និងលីបង់

2024/08/08 06:08:28 pm        117
ចក្រភពអង់គ្លេស និងអេហ្ស៊ីប កាលពីថ្ងៃពុធ (០៧ សីហា) បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេជៀសវាងកុំហោះហើរលើដែនអាកាសអ៊ីរ៉ង់ និងលីបង់ ស្របពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៃជម្លោះកាន់តែទូលំទូលាយនៅក្នុងតំបន់ បន្ទាប់ពីការសម្លាប់សមាជិកជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធហាម៉ាស និងហេសបូឡា។សេចក្ដីណែនាំរបស់ចក្រភពអង់គ្លេស ចំពោះក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនឱ្យចៀសវាងដែនអាកាសរបស់លីបង់ បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីអេហ្ស៊ីប បានណែនាំក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនទាំងអស់ឱ្យជៀសវាងដែនអាកាសអ៊ីរ៉ង់ រយៈពេលបីម៉ោងនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (០៨ សីហា) នេះ។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅទូទាំងពិភពលោកកំពុងកែប្រែកាលវិភាគរបស់ពួកគេដើម្បីជៀសវាងការហោះហើរលើដែនអាកាសអ៊ីរ៉ង់ និងលីបង់ ខណៈកំពុងផ្អាកជើងហោះហើរទៅកាន់អ៊ីស្រាអែល និងលីបង់ផងដែរ។ជើងហោះហើរឆ្លងកាត់តំបន់ជម្លោះបានក្លាយជាបញ្ហាសុវត្ថិភាពឧស្សាហកម្មចម្បងក្នុងមួយទសវត្សរ៍មុន បន្ទាប់ពីជើងហោះហើរ MH17 របស់ម៉ាឡេស៊ី ត្រូវបានបាញ់ទម្លាក់នៅអ៊ុយក្រែន ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះចំនួន ២៩៨នាក់។ ក្រុមហ៊ុនអាកាសចរណ៍ យូណាយធីត អ៊ែរឡាញស៍ (United Airlines) ដែលមានមូលដ្ឋាននៅអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ជើងហោះហើររបស់ខ្លួនទៅកាន់ទីក្រុងតែលអាវីវ ដែលត្រូវបានផ្អាកកាលពីថ្ងៃទី៣១ ខែកក្កដា ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព ក៏នៅតែត្រូវបានផ្អាកដដែល។គួររម្លឹកថា ក្នុងឆ្នាំ២០២០ អង្គភាពការពារដែនអាកាសអ៊ីរ៉ង់បាននិយាយថា ខ្លួនបានបាញ់ទម្លាក់ជើងហោះហើរ PS752 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនដោយច្រឡំ ដោយបានសម្លាប់មនុស្សទាំងអស់ ១៧៦នាក់នៅលើយន្តហោះនោះ ភ្លាមៗបន្ទាប់ពីបានហោះចេញពីអាកាសយានដ្ឋានទីក្រុងតេអេរ៉ង់។ នៅពេលនោះ ពួកគេកំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែភាពតានតឹងកើនឡើងខ្លាំងជាមួយសហរដ្ឋអាមេរិក៕

សម្ដេចធិបតី៖ ការបើកសាខាសាកលវិទ្យាល័យអង់គ្លេសនៅកម្ពុជា បានរួមចំណែកលើកស្ទួយទំនាក់ទំនងប្រទេសទាំងពីរ

2024/08/08 06:03:10 pm        236
ក្នុងឱកាសអញ្ជើញជាអធីបតីពិធីសម្ពោធដាក់ឱ្យដំណើរការបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យដ៏ល្បីរបស់ចក្រភពអង់គ្លេស ដឹ ម៉ុងហ្វត (DE MONTFORT) នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការបើកសាខាសាកលវិទ្យាល័យដ៏ល្បីរបស់ចក្រភពអង់គ្លេសនៅកម្ពុជា គឺបានរួមចំណែកលើកស្ទួយទំនាក់ទំនងរបស់ប្រទេសកម្ពុជា និងចក្រភពអង់គ្លេស។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកត្តាមនុស្សនៅក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅប្រទេសមានចំណូលកម្រិតខ្ពស់ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ សម្ដេចបន្តថា ដើម្បីឈានទៅដល់គោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុន រហូតមកដល់អាណត្តិទី៧នេះ បានចាត់ទុកគ្រឹះស្ថានសិក្សា និងឧត្តមសិក្សា វិស័យឯកជន គឺជាដៃគូយ៉ាងសំខាន់មិនអាចខ្វះបាន។ សម្ដេចធិបតីបន្តថា ស្ថាប័នគ្រឹះស្ថានឧត្តមសិក្សា ដ៏ល្បីរបស់ចក្រភពអង់គ្លេសដែលទើបបើកដំណើរការនៅកម្ពុជានេះ គឺមានតម្លៃបន្ថែមទាក់ទងទៅនឹងការចូលរួមចែករំលែកបទពិសោធន៍របស់អង់គ្លេស នៅក្នុងការកសាងសង្គម សេដ្ឋកិច្ច និងឧស្សាហកម្មជឿនលឿនដែលផ្អែកលើចំណេះដឹង និងជំនាញ។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ការវិនិយោគរបស់សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORT) នៅកម្ពុជា ក៏ជាការផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដែលមានសក្ដានុពលយូរអង្វែង រវាងកម្ពុជា និងអង់គ្លេស។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យនេះសហការឱ្យបានជិតស្និទ្ធជាមួយបណ្ដាញធុរកិច្ចរបស់ចក្រភពអង់គ្លេសដើម្បីជំរុញការផ្សារភ្ជាប់ជាមួយការអប់រំ និងទីផ្សារការងារ និងលើកទឹកចិត្តឱ្យសាកលវិទ្យាល័យសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាដើម្បីទទួលបានការគាំទ្រផ្សេងៗពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលសហគ្រិនភាព ឈានទៅចូលរួមបង្កើតការងារជាក់ស្ដែងនៅកម្ពុជា៕ អត្ថបទ៖វ៉ន ដារ៉ា

កូរ៉េខាងត្បូង៖ ការបង្កើតអាវុធនុយក្លេអ៊ែរនឹងធ្វើឱ្យខូចទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក

2024/08/08 05:25:14 pm        201
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉ុនស៊ីក (Shin Won-sik) បានប្រាប់សារព័ត៌មានរ៉យទ័រថា «កូរ៉េខាងត្បូង អាចនឹងធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក និងបង្កការភ្ញាក់ផ្អើលទីផ្សារហិរញ្ញវត្ថុ ប្រសិនបើខ្លួនចាប់ផ្តើមបង្កើតសព្វាវុធនុយក្លេអ៊ែរ» ដោយច្រានចោលការអំពាវនាវក្នុងស្រុកជាថ្មីដែលថាឱ្យប្រទេសនេះមានឃ្លាំងអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនដើម្បីរារាំងកូរ៉េខាងជើង។ខណៈប្រទេសជិតខាងកូរ៉េខាងជើង ខិតខំពង្រីកសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលយ៉ាងឆាប់រហ័ស ក្រុមមន្ត្រីកូរ៉េខាងត្បូងកាន់តែច្រើន និងសមាជិកបក្សកាន់អំណាចអភិរក្សនិយម របស់លោកប្រធានាធិបតី យ៉ុន សុកយ៉ុល (Yoon Suk Yeol) បានអំពាវនាវក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ឱ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ការរំពឹងទុកនៃអាណត្តិមួយទៀតសម្រាប់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានត្អូញត្អែរអំពីការចំណាយនៃវត្តមានយោធារបស់អាមេរិកនៅកូរ៉េខាងត្បូង ហើយនិងបានចាប់ផ្តើមកិច្ចចរចាដែលមិនធ្លាប់មានពីមុនមកជាមួយកូរ៉េខាងជើង ក៏បានជំរុញឱ្យមានការជជែកពិភាក្សាបន្ថែមទៀតផងដែរលើបញ្ហាឃ្លាំងអាវុធនោះ។ប៉ុន្តែលោក Shin អតីតឧត្តមសេនីយយោធាផ្កាយបីដែលធ្លាប់ធ្វើជាតំណាងរាស្រ្តក្នុងបក្សរបស់លោក Yoon បាននិយាយថា ការមានឃ្លាំងអាវុធនុយក្លេអ៊ែរក្នុងស្រុកគឺប្រថុយនឹងការបំផ្លិចបំផ្លាញដល់ជំហរការទូត និងសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង។លោក Shin ទទួលស្គាល់ថាការជជែកវែកញែកក្នុងចំណោមអ្នកនយោបាយ និងអ្នកជំនាញខាងគោលនយោបាយការបរទេស គឺជាសញ្ញាមួយដែលថាប្រជាជនកូរ៉េខាងត្បូងជាច្រើននៅតែព្រួយបារម្ភអំពីការប្ដេជ្ញាបន្តទប់ស្កាត់របស់អាមេរិក។ លោកបន្ថែមថា៖ ប៉ុន្តែការជំរុញរបស់សម្ព័ន្ធមិត្តក្នុងការពង្រឹងការរារាំងនោះ គឺជាវិធី «ងាយស្រួល មានប្រសិទ្ធភាព និងសន្តិភាពបំផុត» ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង៕

វត្តមានសាកលវិទ្យាល័យអង់គ្លេសនៅកម្ពុជាបញ្ជាក់ឲ្យឃើញថា អង់គ្លេសទទួលស្គាល់ស្ថិរភាពនយោបាយកម្ពុជា

2024/08/08 05:11:46 pm        264
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា វត្តមានរបស់សាកលវិទ្យាល័យDe Montfortរបស់អង់គ្លេសជាការបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាល និងប្រជាជនអង់គ្លេសទទួលស្គាល់អំពីស្ថិរភាពនយោបាយនៅកម្ពុជា និងជឿទុកចិត្តលើទីផ្សារកម្ពុជា។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៃសាកលវិទ្យាល័យ De Montfortរបស់អង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា សម្តេចពិតជាមានសេចក្តីរំភើបចំពោះសាកលវិទ្យាល័យDe Montfort នៅលើទឹកដីកម្ពុជា ដោយសម្តេចមើល ឃើញថា វត្តមាននៃសាកលវិទ្យាល័យដ៏ល្បីល្បាញរបស់អង់គ្លេសនេះ គឺបានបង្ហាញថា គេទទួលស្គាល់លើគុណ ភាពអប់រំនៅកម្ពុជា, ការទទួលស្គាល់ស្ថិរភាពនយោបាយនៅកម្ពុជា ការរីកចម្រើនសេដ្ឋកិច្ចសក្តានុពល និងកំណើនតទៅអនាគតរបស់កម្ពុជាជាដើម។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា វត្តមានសាកលវិទ្យាល័យDe Montfort នឹងក្លាយជា​កតលិករ​ជំរុញការប្រកួតប្រជែកវិស័យអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និងជាការបង្កើនជម្រើស កាន់តែសម្បូរបែបដល់ទីផ្សារអប់រំដល់និស្សិតកម្ពុជា។ មួយវិញទៀតវត្តមានសាកលវិទ្យាល័យនេះនឹងផ្តល់តម្លៃ បន្ថែមដល់គ្រឹះស្ថានអប់រំឧត្តមសិក្សានៅកម្ពុជា ខណៈសាកលវិទ្យាល័យនេះត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌល សាកលមួយរបស់អង្គការសហប្រជាជាតិនោះ៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ ប្រទេសយើងមិនអាចក្លាយទៅជាប្រទេសអ្នកមានបានទេ ប្រសិនបើខ្វះនូវធនធានមនុស្ស

2024/08/08 04:52:34 pm        251
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសយើងមិនអាចក្លាយទៅជាអ្នកមាន បាននោះទេ ប្រសិនបើខ្វះនូវធនធានមនុស្ស ដូច្នេះហើយបានជារាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ ដោយផ្តោតសំខាន់ក្នុងការលើកកម្ពស់វិសាលភាពចំពោះវិស័យអប់រំឲ្យកាន់តែខ្លាំងក្លា បន្ថែមទៀត។ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនៃសាកលវិទ្យាល័យ De Montfortរបស់អង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញយុទ្ធសាស្រ្តយ៉ាងច្បាស់លាស់ក្នុងការ លើកកម្ពស់វិស័យអប់រំនៅកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺការបណ្តុះបណ្តាលប្រកបដោយ មូលធនមនុស្ស។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី៖ ការអប់រំនូវធនធានមនុស្សគឺជាយុទ្ធសាស្រ្តវិនិយោគវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតមូលដ្ឋានសង្គមសេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្តោត លើជំនាញ និងចំណេះដឹង និងដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់នៃប្រភេទចំណូលមធ្យម នៅក្នុង ដំណើរការដ៏វែងឆ្ងាយរបស់កម្ពុជា ឈានឆ្ពោះទៅឋានៈជាប្រទេសចំណូលខ្ពស់ នៅក្នុងឆ្នាំ២០២៥៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសសម្ពោធបើកឲ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា

2024/08/08 03:36:23 pm        317
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធបើកឲ្យដំណើរការជាផ្លូវការសាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានសេចក្ដីរីករាយដែលបានចូលរួមក្នុងពិធីសម្ពោធ បើកឱ្យដំណើរការជាផ្លូវការនូវ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) អាយុជាង១៥០ឆ្នាំ របស់ចក្រភពអង់គ្លេស បានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាសាកលវិទ្យាល័យដំបូងគេហើយរបស់ចក្រភពអង់គ្លេស ដែលបានបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ក៏ជាការរួមចំណែកមួយដ៏សំខាន់លើវិថីអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យក្លាយទៅមូលធនមនុស្សដ៏ពិតប្រាកដ។ វត្តមានសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត បានរួមចំណែកបន្ថែមជម្រើសមួយកាន់តែប្រសើរ និងមានភាពងាយស្រួល សម្រាប់អ្នកសិក្សានៅកម្ពុជា ខណៈដែលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជាជាច្រើន បានបញ្ជូនកូនចៅរបស់ពួកគេចេញទៅសិក្សានៅតាមបណ្តាប្រទេសនានា រួមមាននៅចក្រភពអង់គ្លេសផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបើកសាកលវិទ្យាល័យបាន គឺជារឿងអស្ចារ្យម្យ៉ាង ប៉ុន្ដែការធ្វើឱ្យសាកលវិទ្យាល័យនោះអាចឈរជើងបានយូរអង្វែង មាននិរន្តរភាពទៅបានទើបជាការប្រសើរពិតប្រាកដ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើការបណ្ដុះបណ្ដាលធនធានមនុស្ស។ សម្ដេចជឿជាក់ថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) នឹងជួយកម្ពុជា ក្នុងការផលិតនូវធានធានមនុស្សដែលមានគុណភាព។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែនិយាយអះអាងថា ប្រទេសនីមួយៗមិនអាចមានភាពរីកចម្រើនទៅមុខបានទេ ប្រសិនបើខ្វះនូវធនធានមនុស្ស និងខ្សោយនូវវិស័យអប់រំនោះ ដូច្នេះវត្តមានសាកលវិ ទ្យាល័យ DE MONTFORTគឺនឹងផ្តល់តម្លៃជាច្រើនដល់និស្សិតកម្ពុជា និងផ្តល់តម្លៃទៅវិញទៅមករវាងកម្ពុជា និងអង់ គ្លេសផងដែរ។-សម្ដេចធិបតី៖ លើកទឹកចិត្តឲ្យសាកលវិទ្យាល័យសហការជាមួយធុរកិច្ចអង់គ្លេស និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រនានាបណ្ដុះបណ្ដាលសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងគំនិតនវានុវត្តន៍របស់និស្សិតដែលទទួលបានពីសាកលវិទ្យាល័យ។-សម្ដេចធិបតី៖ សាកលវិទ្យាល័យ បានជ្រើសរើសកម្ពុជាទីមួយនៅអាស៊ានក្នុងការបើកការបណ្ដុះបណ្ដាល បញ្ជាក់ពីទំនុកទុកចិត្ត ទទួលស្គាល់ស្ថេរភាពនយោបាយកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងកំណើនការចាយវាយរបស់កម្ពុជាវត្តមានសាកលវិទ្យាល័យគឺបង្ហាញពីការផ្ដល់តម្លៃអប់រំនៅកម្ពុជា។

ប្រភព៖ លោក ពូទីន ស្នើឱ្យអ៊ីរ៉ង់ បញ្ចៀសការស្លាប់ជនស៊ីវិលក្នុងការឆ្លើយតបលើអ៊ីស្រាអែល

2024/08/07 05:32:59 pm        279
យោងតាមប្រភពជាន់ខ្ពស់ចំនួនពីររបស់អ៊ីរ៉ង់ បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានស្នើឱ្យមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ឆ្លើយតបដោយប្រុងប្រយ័ត្នចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស ដែលសង្ស័យថាជាទង្វើរបស់អ៊ីស្រាអែល ដោយផ្តល់ដំបូន្មានប្រឆាំងនឹងការវាយប្រហារលើជនស៊ីវិល។ប្រភពទាំងនោះបានឱ្យដឹងថា សារនេះត្រូវបានផ្ញើកាលពីថ្ងៃចន្ទ ដោយលោក សើហ្គេ សយហ្គូ (Sergei Shoigu) ដែលជាសម្ព័ន្ធមិត្តជាន់ខ្ពស់របស់មេដឹកនាំវិមានក្រឹមឡាំងរូបនេះ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ខណៈសាធារណរដ្ឋអ៊ីស្លាមមួយនេះកំពុងថ្លឹងថ្លែងចំពោះការឆ្លើយតបរបស់ខ្លួនលើការធ្វើឃាត លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh)។នៅទីក្រុងមូស្គូ និងវិមានក្រឹមឡាំង មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក Shoigu បានពិភាក្សាអំពីការសម្លាប់លោក Haniyeh ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅទីក្រុងតេអេរ៉ង់។ ប្រភពទាំងពីរដែលដឹងពីបញ្ហានេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើការពិភាក្សារបស់លោក Shoigu ទេ។ពួកគេបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Shoigu គឺជាមួយក្នុងចំណោមផ្លូវជាច្រើនដែលទីក្រុងមូស្គូធ្លាប់បានប្រើដើម្បីបញ្ជូនសារនៃតម្រូវការសម្រាប់ការអត់ធ្មត់ទៅកាន់អ៊ីរ៉ង់ ដោយស្របពេលជាមួយគ្នានោះក៏បានថ្កោលទោសការសម្លាប់លោក Haniyeh ថាជា «ការធ្វើឃាតដ៏គ្រោះថ្នាក់បំផុត» ក្នុងគោលបំណងទប់ស្កាត់សង្រ្គាមមជ្ឈិមបូព៌ា៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម

2024/08/07 04:31:38 pm        184
នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២ ៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំព្រះរាជាណាចក្រកម្ពុជានៃធនាគារពិភពលោក ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នគរបាលបំផ្លាញមន្ទីរពិសោធន៍កែច្នៃគ្រឿងញៀន នៅភាគខាងលិចអាហ្វហ្កានីស្ថាន

2024/08/06 09:13:51 pm        582
មន្ត្រីម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា នគរបាលប្រឆាំងគ្រឿងញៀន បានរកឃើញ និងបំផ្លាញមន្ទីរពិសោធន៍កែច្នៃគ្រឿងញៀនមួយ នៅក្នុងខេត្ត Nimroz ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន។ លោក Mawlawi Samiullah Samim ប្រធាននគរបាលប្រឆាំងគ្រឿងញៀនស្រុក បាននិយាយថា ដោយផ្អែកលើព័ត៌មានដែលទទួលបាន នគរបាលបានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងស្រុក Dilaram នៃខេត្តកាលពីថ្ងៃអាទិត្យ។ ក្រៅពីការបំផ្លាញមន្ទីរពិសោធន៍គ្រឿងញៀន នគរបាលក៏បានរកឃើញ និងដុតបំផ្លាញសម្ភារមួយចំនួនធំ ដែលប្រើប្រាស់ក្នុងការផលិតហេរ៉ូអ៊ីនផងដែរ។មន្ត្រីដដែលបាននិយាយថា គ្មានអ្នកជួញដូរគ្រឿងញៀន ត្រូវបានចាប់ខ្លួននៅកន្លែងប្រតិបត្តិការនោះទេ ដោយបន្ថែមថា កិច្ចខិតខំប្រឹងប្រែង កំពុងបន្តដើម្បីចាប់ខ្លួនអ្នកដែលពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀន។ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នគរបាល បានបំផ្លាញកសិដ្ឋានអាភៀនរាប់រយកន្លែង នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដែលជាប្រទេសមួយដែលស្គាល់ថា បានដាំដុះអាភៀនយ៉ាងទូលំទូលាយ។រដ្ឋាភិបាលចាំផ្ទះអាហ្វហ្គានីស្ថាន បានហាមឃាត់ការដាំដុះអាភៀន ការកែច្នៃគ្រឿងញៀន និងការជួញដូរគ្រឿងញៀន នៅក្នុងខែមេសា ឆ្នាំ ២០២២។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខការទូតកម្ពុជាប្រាប់មហាសន្និបាត UN ថា កម្ពុជាជ្រើសយកយន្តការផ្សះផ្សា​ដោយបង្ខំ​ក្រោម​អនុសញ្ញា UNCLOS ដើម្បីការពារអធិបតេយ្យ និងសិទ្ធិលើដែនសមុទ្រ​ស្រប​តាម​ច្បាប់​អន្តរជាតិ
09/27/2026 10:09 AM
ប្រមុខការទូតកម្ពុជាប្រាប់មហាសន្និបាត UN ថា ជម្លោះកម្ពុជា-ថៃធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជំនឿ​ទុក​ចិត្តរវាងប្រទេសទាំងពីរ ខណៈសម្រាប់​កម្ពុជា​ការ​ស្តារទំនុក​ចិត្ត​ឡើង​វិញ​ត្រូវ​តែ​ផ្អែក​លើ​ការ​ប្តេជ្ញា​ចិត្ត​ជាក់ស្តែង
09/27/2026 10:09 AM
រដ្ឋមន្ត្រីការបរទេសកម្ពុជា-នីហ្សេ ចុះហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាងប្រទេសទាំងពីរ
09/27/2026 10:09 AM
ក្រោយមានបទបញ្ជារបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី កងពលតូចដឹកជញ្ជូនលេខ៩៩ បាន​ត្រៀម​កម្លាំង និងសម្ភារៈ​រួច​ជា​ស្រេច២៤ម៉ោងលើ២៤ម៉ោង ដើ​ម្បី​ចុះ​អន្តរាគមន៍​ពលរដ្ឋ​រង​គ្រោះដោយទឹកជំនន់
09/27/2026 10:09 AM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាព និង​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​រងគ្រោះទឹកជំនន់ នៅក្រុងប៉ោយប៉ែត
09/27/2026 10:09 AM
ជំនន់ស្ទឹងសង្កែបណ្ដាលឱ្យប៉ះពាល់ផ្ទះពលរដ្ឋនៅស្រុកឯកភ្នំជាង ៣ពាន់ខ្នង និង​ដំណាំ​ជាង ៣ពាន់​ហិកតា
09/27/2026 10:09 AM
ឯកឧត្តម ប្រាក់ សុខុន ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក្នុងឱកាស​អញ្ជើញចូលរួម​កិច្ចពិភាក្សាទូទៅ​នៃមហាសន្និបាត UN
09/27/2026 09:09 AM
ប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
09/27/2026 09:09 AM
ប្រមុខការទូតកម្ពុជា ប្រាប់មហាសន្និបាត UN ថា ការស្តារទំនុកចិត្តឡើងវិញរវាងកម្ពុជា-ថៃ ត្រូវ​ផ្អែក​លើកា​រប្តេជ្ញាចិត្តជាក់ស្តែង និងការអនុវត្តប្រកបដោយ​ប្រសិទ្ធភាព​ពេញ​លេញ​នូវ​រាល់​ការ​ព្រមព្រៀ​ង​ជាមួយគ្នា
09/27/2026 09:09 AM
ទូតកម្ពុជាប្រចាំនៅជប៉ុន៖ ​យុវជនមាន​តួនាទីសំខាន់​​ក្នុង​ការ​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុជា​-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត
09/26/2026 05:09 PM