ប្រទេសដៃគូធំរបស់កម្ពុជាធ្វើការផ្លាស់ប្ដូរលើកិច្ចសហប្រតិបត្តិការ និងជំរុញរំហូរវិនិយោគចិនមកកម្ពុជា
ក្រសួងកសិកម្ម៖ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីសើមមានតម្លៃល្អជាងឆ្នាំកន្លងទៅប្រមាណ ៥ ០០០រៀល ក្នុងមួយគីឡូក្រាម
NBC និង UPI ការដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូត​ដំណាក់កាលទី២
កម្ពុជាធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិក្នុងរយៈពេល២ខែ មានទំហំទឹកប្រាក់ជាង ៩,៤ ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាសហការជាមួយចក្រភពអង់គ្លេសរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញ​ការ​នាំចេញ

2024/11/18 12:30:37 pm        209
ភ្នំពេញ៖ សមាគមសហគ្រិនស្រ្តីកម្ពុជា (Cambodia Women Entrepreneurs' Network (CamWEN)) សហការជាមួយចក្រភពអង់គ្លេស (SheTrades UK) បានរៀ​ប​ចំ​ពិព័រណ៍​ពាណិជ្ជ​កម្ម​អន្តរជាតិកម្ពុជា ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ ថ្ងៃទី១៨ និង១៩ ខែវិច្ឆិកានេះ នៅ​អគារ​ពិព័រណ៍​កោះពេជ្រ ដើម្បីជំរុញដល់ការនាំចេញ និងបង្កើតទំនាក់ទំនង រវាងអ្នកបញ្ជាទិញ និង​អ្នក​ផលិត។នៅក្នុងពិធីបើកពិព័រណ៍នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បានមានប្រសាសន៍ថា ព្រឹត្តការណ៍នេះរៀបចំឡើង តាមរយៈការ​សម្រប​សម្រួល​ការ​ត​ភ្ជាប់ រវាងធុរកិច្ចកម្ពុជា ជាពិសេសសហគ្រាសដែលដឹកនាំដោយស្ត្រី និងអ្នកបញ្ជាទិញ ក្នុង​គោល​បំណង​ជំរុញផលិតផលវាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើង​ទៅ​កាន់​ចក្រ​ភព​អង់គ្លេស និងដើម្បី​បង្កើត​បណ្តាញ​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​បញ្ជា​ទិញ​សំខាន់ៗ​របស់​ចក្រភ​ព​អង់គ្លេស​លើ​ផលិតដែលដាក់តាំងបង្ហាញក្នុងព្រឹត្តការណ៍នេះ។លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជា និងចក្រភពអង់គ្លេស មាន​ទំនាក់​ទំនង​យ៉ាងជិតស្និទ្ធលើគ្រប់វិស័យដែលមិត្តភាពដ៏រឹងមាំនេះ ត្រូវបានថែរក្សា​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ លោកជំទាវ បាន​បន្ថែម​ថា ព្រឹត្តិការណ៍នេះដែរ នឹងជួយជំរុញ ក៏ដូចជាផ្តល់ជូន​អ្នកចូលរួមនូវ​ចំណេះ​ដឹង​បន្ថែម​ស្តីពី​ព័ត៌មា​ន​ទីផ្សារថ្មីជាច្រើនពាក់ព័ន្ធនឹងវិស័យខាងលើ រួមទាំងប្រព័ន្ធអនុគ្រោះពន្ធ DCTS របស់​ចក្រភព​អង់គ្លេសផងដែរ។ឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា សង្ឃឹមថា តាមរយៈ​កិច្ចស​ហការ​នៃ​ការរៀបចំកម្មវិធីនាពេលនេះ នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែល្អប្រសើរឡើងបន្ថែមទៀត។ ជាពិសេស តាមរយៈវេទិកាពាណិជ្ជកម្ម និងការ​វិនិយោគ​កម្ពុជា-ចក្រភពអង់គ្លេស នឹងបង្ហាញពីសក្ដានុពល​ដែល​កំពុង​រីក​ចម្រើន​របស់​កម្ពុជា​ក្នុង​ពាណិជ្ជកម្ម​សកល ការបង្ហាញផលិតផលវាយនភណ្ឌ សំលៀកបំពាក់ សិប្បកម្ម និងស្បែកជើង​ទៅ​កាន់​ទីផ្សារអន្តរជាតិ។អ្នកចូល​រួមតាំងបង្ហាញផលិតខ្មែរ ក្នុងកម្មវិធីពិព័រណ៌អន្តរជាតិនេះ បានដាក់ក្តីរំពឹងទុកថា ព្រឹត្តិការណ៍​នេះនឹងជួយគាំទ្រដោយផ្ទាល់ដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការ​ពង្រីក​ទីផ្សារ​ផ្គត់​ផ្គង់ ក៏ដូចជាសេវាកម្មជាដើម ដែលមានការប្រកួតប្រជែង ផ្តល់អត្ថ​ប្រយោជន៍​ទាំង​ពាណិជ្ជកម្ម​ក្នុង​តំបន់ និងអន្តរជាតិ។យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតក្នុងរយៈពេល១០ខែ ឆ្នាំ​២០២៤ ការនាំចេញ នាំចូលទំនិញរវាងកម្ពុជា-ចក្រភពអង់គ្លេស សម្រេច​បាន​ក្នុង​ទំហំ​ទឹក​ប្រាក់​សរុប ៨៥០,៧៤ លានដុល្លារ កើនឡើង ១៥,៧ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះទំនិញកម្ពុជានាំទៅអង់គ្លេស មានប្រមាណ ៨០៧,៣៥ លានដុល្លារ កើនឡើង ២១,១​ភាគរយ និងទំនិញអង់គ្លេសនាំមកកម្ពុជា មានចំនួន ៤៣,៣៨ លានដុល្លារ ធ្លាក់ចុះ ៣៦,៧ ភាគរយ៕ អត្ថបទ ឈិត បូរ៉ាវី 

រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies

2024/11/18 11:08:49 am        213
រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Total Energies EP Cambodge (TEP Cambodge) បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង ពន្យារបន្តនៃកិច្ចព្រមពៀង ប្រេងកាតតំបន់ III នៃតំបន់ទាមទារ​ដែន​សមុទ្រ​ត្រួត​គ្នា រវាងកម្ពុជា-ថៃ (OCA) ។រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ​នឹងក្រុមហ៊ុន TEP Cambodge ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកអគ្គរដ្ឋទូត នៃ​សាធារណ​រដ្ឋ​បារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងក្រុមហ៊ុន TEP Cambodge នៅ​សប្តាហ៍ កន្លងមកនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពន្យារបន្តនៃកិច្ចព្រមព្រៀងប្រេងកាត មាន​លក្ខ​ខណ្ឌតំបន់ III នៃតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ (OCA)។ជុំវិញការចុះកិច្ចព្រមព្រៀង ពន្យារបន្តនៃកិច្ចព្រមព្រៀងប្រេងកាតមានលក្ខខណ្ឌនេះ ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការជំរុញការ អភិវឌ្ឍវិស័យប្រេងកាត នៅអាណត្តិដឹកនាំថ្មីរបស់រាជរដ្ឋាភិបាល។ ការ​វិនិយោគ និងវត្តមានរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានេះ បានបង្ហាញពីការជឿជាក់ និង​ទំនុក​ចិត្ត​របស់​ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា និងវិស័យប្រេងកាតកម្ពុជា ជាក់ស្តែងការចុះ ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀងពន្យារបន្តនេះ នឹងជំរុញការអភិវឌ្ឍវិស័យប្រេងកាត ស្របតាមចក្ខុ​វិស័យ​របស់​ក្រសួងរ៉ែ និងថាមពល ក្នុងការគ្រប់គ្រងធនធានប្រេងកាតរបស់ជាតិ ចូលរួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និងជំរុញលើកកម្ពស់វឌ្ឍនភាពសង្គមប្រកបដោយ សមធម៌ និងការទទួល​ខុស​ត្រូវ​បរិស្ថាន និងសង្គម។សូមបញ្ជាក់ថា នៅឆ្នាំ ២០០៩ ក្រសួងរ៉ែ និងថាមពល បានចុះកិច្ចព្រម​ព្រៀង​ប្រេង​កាត​មាន​លក្ខ​ខណ្ឌ​ជាមួយ​នឹងក្រុមហ៊ុន Total E&P Cambodge ដែលមានរយៈពេលសុពលភាពចំនួន១០ឆ្នាំ ចាប់​ពីឆ្នាំ២០០៩ រហូតដល់ ឆ្នាំ២០១៩។ បច្ចុប្បន្នក្រុមហ៊ុនបានប្ដូរ នាមករណ៍មកជា Total​Energies EP Cambodge (TEP Cambodge)។ កិច្ចព្រមព្រៀង ប្រេងកាតមានលក្ខខណ្ឌនេះ ជាកា​រផ្ដល់ សិទ្ធិចូលរួមឱ្យក្រុមហ៊ុន ត្រៀមវិនិយោគលើការអភិវឌ្ឍធនធានប្រេងកាតនៅតំបន់ III នៃ​តំបន់ OCA នៅពេលដែលភាគីទាំងពីរកម្ពុជា-ថៃ បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​ធ្វើ​ការ​អភិវឌ្ឍ​រួម​គ្នា​នៅ​តំបន់ OCA នេះ។ជុំវិញបញ្ហានេះ, ក្រុមហ៊ុន TEP Cambodge បានដាក់លិខិតស្នើសុំពន្យារបន្តសុពលភាព កិច្ច​ព្រម​ព្រៀងប្រេងកាតមាន លក្ខខណ្ឌ (CPA) តំបន់ III នៃតំបន់ OCA ក្នុងនោះក្រសួងរ៉ែ និង​ថាមពល បានរៀបចំបង្កើតគណៈកម្មការអន្ដរក្រសួង ដែលមាន សមាសភាពពីក្រសួងរ៉ែ និង​ថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចរចា​កិច្ច​ព្រម​ព្រៀង​ប្រេង​កាត​មាន​លក្ខខណ្ឌ​​នេះ​សារជាថ្មី ជាមួយនឹងក្រុមហ៊ុន TEP Cambodge តែដោយសារវិបត្តិកូវីដ-១៩ ទើបការ​ចរ​ចា​ពន្យារ​បន្ត​នេះ​ត្រូវបានពន្យារពេល ។ បញ្ហានេះ រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រ​កម្ពុជា តាមរយៈគណៈកម្មការអន្តរក្រសួងថ្មី ត្រូវបានបង្កើតឡើងនៅខែ មករា ឆ្នាំ ២០២៤ ដើម្បី​បន្ត​ការ​ចរចាកិច្ចព្រម ព្រៀងពន្យារបន្ត ហើយការចរចានេះ បានឈានដល់ការ​ឯកភាព​គ្នា​ចុះហ​ត្ថ​លេខា​ខាងលើ៕ អត្ថបទ៖ សុន រ៉ាឌី

ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយ RCEP មានទំហំទឹកប្រាក់ជាង ២៥ពាន់លានដុល្លារអាមេរិក

2024/11/18 10:52:08 am        174
ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេស RCEP នៅក្នុងរយៈពេល៣ត្រីមាស ឆ្នាំ ២០២៤ មាន​ទំហំទឹកប្រាក់ប្រមាណជាង ២៥.៥ ពាន់ លានដុល្លារអាមេរិក កើនឡើង ៦១ ភាគរយ ក្នុង​នោះ​ទីផ្សារ​ប្រទេសចិន មានកំណើនខ្ពស់ជាងគេ មានទឹកប្រាក់ជាង ១១.១ ពាន់លានដុល្លារ កើនជិត ២៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣។ក្រសួង​ពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍ នៃការធ្វើពាណិជ្ជកម្ម នៅក្នុងរយៈ​ពេល​៣​ត្រី​មាស​ឆ្នាំ​២០២៤ នេះ, ការធ្វើពាណិជ្ជកម្ម ជាមួយភា​ពជា​ដៃ​គូ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ ហៅថា RCEP មានទំហំសរុបជាង ២៥.៥ ពាន់លានដុល្លារអាមេរិក កើន ឡើង ៦១ ភាគ​រយ ក្នុងនោះការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអាស៊ាន មានទំហំទឹកប្រាក់កើនឡើងជាង ១១.៧ ពាន់​លានដុល្លារអាមេរិក កើន ឡើងជាង ២៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣, ចំណែកប្រទេសដែលមានកំណើនខ្ពស់ជាងគេមាន ប្រទេសវៀតណាម ជាង ៥.៨ ពាន់​លាន​ដុល្លារ កើនជាង ១៤ ភាគរយ, ប្រទេសថៃ ជាង ៣.១ ពាន់លានដុល្លារ កើនជាង ៧ ភាគរយ, សាំង​ហ្គាពួរ ជិត ១ ពាន់ដុល្លារ កើនជាង ២ ភាគរយ និងការនាំចេញទៅកាន់ប្រទេសចំនួន ៦ផ្សេង​ទៀតនៅក្នុងអាស៊ាន បានកើនឡើងគួរកត់សម្គាល់ផងដែរ។ចំណែកការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗក្រៅពីអាស៊ានរួមមាន៖ ប្រទេសចិន មាន​ទឹក​ប្រាក់ជាង ១១.១ ពាន់លាន ដុល្លារ កើនជិត ២៧ ភាគរយ, ជប៉ុន ១.៥ ពាន់លានដុល្លារ កើន​ជិត ៣ ភាគរយ, កូរ៉េ ៦២៧ លានដុល្លារ កើនជាង ១ ភាគរយ, អូស្រ្តាលី ៤២០ លានដុល្លារ កើន១ភាគរយ និងប្រទេសឥណ្ឌា ២៦៨ លានដុល្លារ កើនជិត ១ ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នាឆ្នាំ២០២៣។សូមបញ្ជាក់ថា RCEP មានសមាជិកចំនួន ១៥ ប្រទេស ស្ថិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះ​ចំនួន១០ប្រទេសជាសមាជិកអាស៊ាន និង៥ ប្រទេសទៀត ជាប្រទេសទីផ្សារធំដូចជា ចិន ជប៉ុន កូរ៉េ អូស្រា្តលី និងនូវែលសេឡង់, ខណៈដែលការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិ របស់​កម្ពុជា​ក្នុង​រយៈពេល ១០ ខែ ឆ្នាំ ២០២៤ នេះ មានទំហំទឹកប្រាក់សរុបជាង ៤៥ ពាន់លានដុល្លារ កើន​ជាង ១៦ ភាគរយ ក្នុងនោះការ នាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២១ ពាន់​លាន​ដុល្លារ​ ខណៈការនាំចូលពីបរទេសមានចំនួនជាង ២៣ ពាន់លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-អង់គ្លេស បើកកិច្ចប្រជុំតុមូល ដើម្បីបង្ហាញពីមានសក្ដានុពលលើការធ្វើធុរកិច្ចនៅកម្ពុជា

2024/11/13 10:52:08 am        126
កម្ពុជា-អង់គ្លេស បើកកិច្ចប្រជុំតុមូលធុរកិច្ច ពិភាក្សា និងការផ្លាស់ប្ដូរ​មតិយោបល់​លើ​កិច្ចការងារ​វិនិយោគ​ឯកជន ការផ្សព្វផ្សាយអំពី បរិយាកាសវិនិយោគនៅកម្ពុជា និងបង្ហាញ​ពី​មាន​សក្ដានុពល​ដល់​វិនិយោគិនអង់គ្លេស សិក្សាលទ្ធភាពនៃការបណ្ដាក់នៅកម្ពុជា។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ  បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតុមូលធុរកិច្ច កម្ពុជា-អង់គ្លេស ដោយ​មាន​ការទទួលស្វាគមន៍ពីតំណាងរដ្ឋាភិបាលចក្រភពអង់គ្លេស គឺលោក Simon Brown នៃ​ការិយាល័យធុរកិច្ច និងពាណិជ្ជកម្ម ក្រោមការសហការរៀបចំពីក្រុមហ៊ុន KPMG។ កិច្ចប្រជុំតុមូលនេះ ត្រូវបានរៀបចំឡើងអនុញ្ញាតឱ្យភាគីទាំងពីរ បាន​ពិភាក្សា​ផ្លាស់​ប្ដូរ​ម​តិ​យោបល់​លើ​កិច្ចការងារវិនិយោគ ឯកជន ផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា និងណែនាំ​ក្រុម​ហ៊ុន​មួយ​ចំនួនរបស់អង់គ្លេស ដែលមានសក្ដានុពលអាចមក កម្ពុជា ដើម្បីសិក្សា​លទ្ធភាព​បណ្ដាក់​ទុន​លើ​វិស័យដែលទទួលបានការលើកទឹកចិត្តណាមួយផងដែរ។ ជុំវិញការទស្សនកិច្ចនេះ, ចក្រភពអង់គ្លេសគឺជាប្រទេសចុងក្រោយក្នុងឆ្នាំ២០២៤នេះ ដែល​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង គណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចទាក់ទាញ និង​ជំរុញ​វិនិយោគ ដើម្បីផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជា បញ្ជ្រាបព័ត៌មាន វិជ្ជមានអំពីភាពរីកចម្រើន និង​កិច្ចខិតខំរបស់រាជរដ្ឋាភិបាល ពិសេសលើវិស័យវិនិយោគឯកជន ក្នុងទិសដៅ​ស្វែង​រក​ឱកាស​បង្កើត ការងារជូនប្រជាពលរដ្ឋខ្មែរឱ្យបានជាអតិបរិមា។សូមបញ្ជាក់ថា ទាក់ទិនការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អង់គ្លេស, បើតាម​អគ្គ​នាយកដ្ឋាន​គយ និងរដ្ឋាករកម្ពុជា បង្ហាញឱ្យដឹងថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ នេះ, ការធ្វើ​ពាណិជ្ជ​កម្ម​រវាងប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ៨៥០ លានដុល្លារ កើន ១៥ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអង់គ្លេស មានទឹកប្រាក់ជាង ៨០០ លាន​ដុល្លារ កើន ២១ ភាគរយ និងការនាំចូលពីអង់គ្លេស មានចំនួនជាង ៤៣ លានដុល្លារ ថយ​ចុះ​ជាង ៣០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងសេដ្ឋកិច្ច ធ្វើបច្ចុប្បន្នភាពជំរុញការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានចប់ឆាប់ៗ

2024/11/12 03:02:08 pm        120
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើបច្ចុប្បន្នភាពទីតាំងដីរបស់រដ្ឋ ការរៀបចំ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និងការចុះបញ្ជី សារពើភណ្ឌរបស់រដ្ឋ ដើម្បីជំរុញនៃការគ្រប់​គ្រង​ឱ្យ​បាន​ច្បាស់​លាស់ និងឱ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ ជាពិសេសការប្រមូល ចំណូលពីការ​ជួល​ដី​របស់​រដ្ឋ​ជាដើម​។ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក​ឡើង​នៅ​ក្នុង​វេទិកា​ពិភាក្សា ស្ដីពីបច្ចុប្បន្នភាព ទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និង​ការ​ចុះ​បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅថ្ងៃម្សិលមិញនេះថា ជុំវិញ បញ្ហាដីរដ្ឋនេះ វាគ្មិន​បាន​លើក​ឡើង និងពិភាក្សាយ៉ាងផុលផុសនូវបញ្ហាជាច្រើន ជាពិសេសបញ្ហាប្រឈម ដែលយើង​ត្រូវ​តែ​រួម​គ្នា​ដោះស្រាយ ក្នុងគោលដៅរួមជំរុញឱ្យសម្រេចចេញលទ្ធផល ដើម្បី​ជា​គុណ​ប្រយោជន៍​របស់​រាជ​រដ្ឋាភិបាលរបស់កម្ពុជាទាំងមូល។ឯកឧត្តម បន្តថា ទាក់ទិនបញ្ហានេះ វាគឺជាសូចនកររួមគ្នា រវាងអង្គភាពកាន់កាប់, អង្គភាព​គ្រប់​គ្រង និងតួអង្គដែលមានការ ពាក់ព័ន្ធទាំងអស់ ជាក់ស្តែងនាឆ្នាំកន្លងមក គណៈកម្មការ​អន្តរ​ក្រសួង​បាន​ដាក់ទិសដៅ ដោយក្នុងនោះបណ្តារាជធានី-ខេត្ត ក៏បាន ជំរុញនៅតាម​មូលដ្ឋាន​របស់​ខ្លួន ឃើញការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋមានការកើនឡើង ។ ចំណែក​បញ្ហា​ដែល​នៅ​សេស​សល់ យើងត្រូវរួមគ្នានូវគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាទាំងនេះ និង​ដាក់​ចេញ​ជា​វិធានការដោះស្រាយ រៀបចំជាផែនការ សកម្មភាព​សម្រាប់​អនុវត្ត​ជាក់​ស្ដែង​ក្នុង​ឆ្នាំ​២០២៥​។ នៅក្នុងកិច្ចពិភាក្សានេះ, ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ បានពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បី​​ស្វែង​រក​សូចនករ មួយឱ្យបានជាក់លាក់ ដើម្បីអនុវត្ត​ការងារ​នេះ​ជំរុញ​ឱ្យ​សម្រេច​បាន​ជា​ផ្លែ​ផ្កា ជុំវិញការធ្វើប័ណ្ណកម្មសិទ្ធដីរបស់រដ្ឋ ដែលបានចុះបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យ​បាន​ចប់​សព្វ​គ្រប់​ក្នុងពេលឆាប់ៗ។ជុំវិញទ្រព្យសម្បត្តិរដ្ឋ រាជរដ្ឋាភិបាលបានកំពុងពង្រឹងជាបន្តបន្ទាប់ លើការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ដើម្បីធានាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យទាំងឡាយរបស់រដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិ​សិទ្ធភាព តម្លាភាព និងគណនេយ្យភាព, ក្នុងនោះ រាជរដ្ឋាភិបាលបានដាក់​ឱ្យ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានផ្សេងទៀត ដើម្បីពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងបានដាក់​ឱ្យ​អនុវត្ត​អនុក្រឹត្យ ស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃ ការចុះបញ្ជីដីរដ្ឋ ដើម្បីធានា​ការពារ​បន្ថែម​ទៀត​នូវ​កម្ម​សិទ្ធិ និងសិទ្ធិផ្សេងទៀតលើដីរបស់រដ្ឋ។ យន្តការគ្រប់គ្រង និងសម្របសម្រួលនានា ក៏​ត្រូវ​បាន​រាជ​រដ្ឋាភិបាលបង្កើតឡើងរួមមាន៖ គណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព ទីតាំង​ដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុ, គណៈកម្មាធិការ​គ្រប់​គ្រង​ដី​រដ្ឋ​ថ្នាក់​រាជធានី-ខេត្ត និងក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក ខណ្ឌ។ សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​មិន​មែន​សារ​ពើ​ពន្ធ ឱ្យបានចំនួនជាង ៣ ទ្រីលាន រៀល, ក្នុងនោះការប្រមូល​ចំណូល​ផល​ទុន​នៃ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ជាង ៥២០ ប៊ីលានរៀល និងផលទុនជួលទ្រព្យសម្បត្តិ ការផ្តល់សេវា និង ផលទុន​ពី​ការ​រួម​ចំណែក​ផ្សេង​ៗ ប្រមាណ ២.៧ ទ្រីលានរៀលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងឧស្សាហកម្ម នឹងដាក់ចេញវិធានការ អភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមឱ្យរស់រវើក

2024/11/12 02:47:51 pm        112
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តរៀបចំ ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងវិស័យពាក់ព័ន្ធ ដើម្បីរៀបចំភាពប្រទាក់ក្រឡា ការដាក់ចេញវិធានការជាក់លាក់ ដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រកប​ដោយ​សង្គតិភាព ស្ថេរភាព និរន្តរភាព និងបរិយាបន្ន។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅ​ក្នុង​ទិវាសហគ្រិនស្ត្រី កម្ពុជា ឆ្នាំ២០២៤ "ការពង្រឹងភាពអង់អាចស្រ្តីក្នុងសេដ្ឋកិច្ចបៃតង" ម្សិល​មិញនេះថា សម្រាប់វិស័យសហគ្រាសធុនមីក្រូ តូច និង មធ្យម រាជរដ្ឋាភិបាល​កំពុង​សស្រាក់​សស្រាំ អនុវត្តកម្មវិធីនយោបាយ ២០២៣-២០២៨, យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១, ផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥, ក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២១-២០៣៥, យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨, គោល​នយោបាយជាតិសម្រាប់ផលិតផលយុទ្ធសាស្ត្រអាទិភាព, ការកែសម្រួល និងកែលម្អ​សេវា​សាធារណៈ​របស់ក្រសួង ស្ថាប័ន ក៏ដូចជាការលើកទឹកចិត្ត និងការបន្តរៀបចំ​លិខិតបទដ្ឋាន​គតិ​យុត្ត​គាំទ្រពា​ក់ព័ន្ធនានាបន្ថែមទៀត។ ឯកឧត្តម បន្តថា ក្នុងអន្តរកាល​ដែលកម្ពុជាកំពុងត្រៀមខ្លួ​ន​ចាក​ចេញ​ពី​ស្ថាន​ភាព​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច និងការប្រើ ប្រាស់បច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្ម ៤.០, សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏នឹងជួបប្រទះបញ្ហាប្រឈមជាបន្តបន្ទាប់ដូចជា ការកសាង​សមត្ថភាព​ទាំង​ផ្នែក​បច្ចេក​ទេស និងបច្ចេកវិទ្យា, ការពង្រឹងភាពអនុលោម និងស្តង់ដារផលិតផល សេវារបស់ខ្លួន, ការ​ពង្រីក មាត្រដ្ឋាន និងការពង្រឹងប្រសិទ្ធភាព រួមទាំងលទ្ធភាពប្រកួតប្រជែងអាជីវកម្ម ផលិតកម្ម និង​ផលិតផល, ការប្រកួតប្រជែងទីផ្សារជាតិ និងអន្តរជាតិជាដើម សុទ្ធសឹងជាកត្តាចាំបាច់ ដែល​ត្រូវ​មាន​ការត្រៀមខ្លួនថែមទៀត ដោយសហគ្រិនខ្លួនឯង និងការគាំទ្រជ្រោម ជ្រែងពីគ្រប់​បណ្តា​ភាគី​ពាក់ព័ន្ធ។ ជុំវិញបញ្ហានេះ, ឯកឧត្តម ហែម វណ្ណឌី អំពាវនាវឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម និង​សិប្បកម្ម​ប្រើប្រាស់ការចុះបញ្ជី និងការ ខិតខំបំពេញអនុលោមភាព ជាគុណ​ប្រយោជន៍​ដល់​សហ​គ្រាស​ខ្លួន និងជួយឱ្យក្រសួងស្ថាប័ន អាចគ្រប់គ្រងទិន្នន័យច្បាស់លាស់ ត្រឹមត្រូវដឹង​ពី​សុខទុក្ខ និង​តម្រូវ​ការគាំទ្រពិតប្រាកដ និងទទួលបានធាតុចូលគ្រប់គ្រាន់ សម្រាប់រៀបចំវិធានការគាំទ្រ សម្រួ​ល​ស្ថានភាព អាជីវកម្ម ផលិតកម្ម បានគ្រប់ជ្រុងជ្រោយ និងអាចទទួល​បាន​ភាព​អនុ​គ្រោះ​ជា​ផ្លូវការ​។ ឯកឧត្តម ក៏បានសំណូមពរឱ្យសមាគម តំណាងសហគ្រិនទាំងអស់ បន្តសិក្សា និង​កំណត់​អំពី​បញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងវិស័យកម្មន្តសាលឱ្យបានច្បាស់លាស់ និង ស៊ីជម្រៅ ជូន​ក្រុម​ការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា "ក្រុមការងារ គ" ដើម្បី​ទទួលបានធាតុចូលបន្ថែម សម្រាប់រៀបចំផែនការយុទ្ធសាស្រ្តដោះស្រាយបញ្ហាជាក់ស្តែង ក៏​ដូច​ជា​ដាក់​ស្នើ​ជូនរាជរដ្ឋាភិបាល ពិនិត្យ និងដោះស្រាយក្នុងករណី ចាំបាច់ និងបានសំណូមពរ​ដល់​សហ​គ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម ចូលរួមទទួលសេវាសាធារណៈ តាមប្រព័ន្ធថ្នាល បច្ចេក​វិទ្យាដែលក្រសួង-ស្ថាប័នជាច្រើន បានរៀបចំរួចជាស្រេច ព្រោះប្រព័ន្ធនេះ ផ្តល់ផល​ប្រយោជន៍​ដល់ផ្នែកឯកជនដូចជា ចំណេញ ថវិកា ចំណេញពេលវេលា និងអាចអនុវត្ត​បាន​គ្រប់​ទី​កន្លែង​៕ អត្ថបទ៖ សុន រ៉ាឌី 

ធនាគារជាតិដាក់ឱ្យដំណើរការទូទាត់បាគងទេសចរ ជាមួយម៉ាស្ទ័រកាត ដើម្បីគាំទ្រ​វិស័យ​ទេសចរណ៍

2024/11/11 04:31:27 pm        343
ធនាគារជាតិនៃកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយ​ក្រុមហ៊ុ​ន​បណ្តាញ​ប័ណ្ណ​ទូទាត់អន្តរជាតិ ម៉ាស្ទ័រកាត ដោយអ្នកប្រើប្រាស់អាចផ្ទេរប្រាក់ពីគណនី Mastercard ទៅ​កាន់​គណនីផ្សេងៗតាមប្រព័ន្ធ Bakong Tourists wallets ដោយធ្វើឱ្យការ ទូទាត់កាន់តែងាយ​ស្រួល​សម្រាប់​អ្នកទេសចរណ៍។លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅ​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរ​ការ​កម្មវិធីទូទាត់បាគង ទេសចរ ជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិម៉ាស្ទ័រកាត នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា នៅពេលដែលបច្ចេកវិទ្យា និងទេសចរណ៍មានការវិវឌ្ឍន៍ ក្នុង​នោះសម្រាប់អ្នកធ្វើដំណើរពួកគេនឹងស្វែងរកភាពរលូនប្រកបដោយប្រសិទ្ធភាព និង​បទ​ពិសោធន៍ ផ្ទាល់ខ្លួនផ្សេងៗ។ បញ្ហានេះ, ធនាគារជាតិនៃកម្ពុជាបានបង្កើត “បាគងកម្ម​វិធី​ទេសចរណ៍​” ដើម្បីកែលម្អសេវាកម្មទូទាត់ និងគាំទ្រ វិស័យទេសចរណ៍ ដោយបើកដំណើរការ, ការទូទាត់តាម​ឌីជីថលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ កម្មវិធីនេះ ផ្តល់នូវព័ត៌មាន និងសេវា កម្មជាច្រើនដូចជា ការតភ្ជាប់អ្នកធ្វើដំណើរ និងអាជីវកម្មក្នុងស្រុក ដើម្បីទទួលបានបទពិសោធន៍ធ្វើដំណើរកាន់តែប្រសើរ។  លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា បន្ទាប់ពីការប្រកាសនេះ Mastercard និងធនាគារជាតិនៃកម្ពុជា បានធ្វើការរួមគ្នា ដើម្បីឈានដល់ចំណុចដ៏ប្រសើរ ហើយបន្ទាប់ពីការដាក់ឱ្យដំណើរការនេះទៅ អ្នកប្រើប្រាស់អាចផ្ទេរប្រាក់ពីគណនី Mastercard របស់ពួកគេទៅកាន់គណនីផ្សេងៗ, ដោយកាបូបអ្នកទេសចរបាគង (Bakong Tourists wallets) ធ្វើឱ្យការទូទាត់កាន់តែងាយស្រួល ពេលធ្វើដំណើរ។ លក្ខណៈពិសេសនេះផ្តល់នូវភាពរហ័សរហួន លទ្ធភាពទទួលបានមូលនិធិ បើកការទិញ ការកក់ និងការគ្រប់គ្រងការ ចំណាយដោយមិនយកសាច់ប្រាក់ ឬប្រើបញ្ជរប្តូររូបិយប័ណ្ណ ជាពិសេសផ្តល់ភាពងាយស្រួលនៃការប្រើកម្មវិធី និងមានច្រើនភាសា ធ្វើឱ្យមនុស្សទូទៅអាចប្រើប្រាស់បានគ្រប់ៗគ្នា ដោយធានាបាននូវបទពិសោធន៍ធ្វើដំណើរគ្មានភាពតានតឹង។ ទាក់ទិនបញ្ហានេះ អ្នកទេសចរអាចភ្ជាប់ Mastercard ដែលមានស្រាប់ ដើម្បីបញ្ចូលទឹកប្រាក់បាគងរបស់ពួកគេ, កាបូបលុយ អ្នកទេសចរ និងលែងមានបញ្ហាក្នុងការបញ្ចូលលុយតាមរយៈដៃគូអាជីវកម្មបាគង។ នៅដំណាក់កាលបន្ទាប់នៃកម្មវិធី នឹងអនុញ្ញាតឱ្យ អ្នកប្រើប្រាស់ភ្ជាប់ជាមួយកាតទូទាត់អន្តរជាតិ ដែលមានស្រាប់ផ្សេងទៀត។ គំនិតផ្តួចផ្តើមមានគោលបំណងកាត់បន្ថយការពឹងផ្អែក លើសាច់ប្រាក់ ដែលអនុញ្ញាតឱ្យអ្នកទេសចរណ៍ធ្វើការទូទាត់ដោយការស្កេន KHQR Codes នៅទីតាំងពាណិជ្ជករប្រមាណ ៣,៣ លានកន្លែងនៅទូទាំងប្រទេសកម្ពុជា។  លោកជំទាវបណ្ឌិត ជា សេរី មានជំជឿថា ការបើកដំណើរការកម្មវិធី “Bakong Tourists App with Mastercard” នឹងជំរុញ ឱ្យមានការបង្កើតថ្មីនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ផ្តល់ជូនអ្នកដំណើរនូវភាពងាយស្រួល និងសុវត្ថិភាពនៃឌីជីថលការបង់ប្រាក់, ដែលការអនុវត្តនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណងជំរុញសេដ្ឋកិច្ចឌីជីថល និងសង្គម៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាត្រៀមបន្សុទ្ធពូជស្រូវបន្ថែមដើម្បីជំរុញការនាំចេញ ខណៈអង្ករខ្មែរ​ជាប់ពានរង្វាន់ល្អដាច់គេ​លើពិភពលោក

2024/11/08 11:58:30 am        159
លោកអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ឲ្យដឹងថា គិតមកដល់បច្ចុប្បន្ន និងខណៈអង្ករកម្ពុជា ទទួលបានពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោកក្នុងឆ្នាំ២០២៤នេះ។ រដ្ឋាភិបាលកម្ពុជា បានកំពុងគិតគូរក្នុងការពង្រឹង និងរៀបចំបន្សុទ្ធពូជស្រូវអង្ករបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យស្រូវអង្ករកាន់តែមានសក្តានុពល ក៏ដូចជាការពង្រីកទីផ្សារនាំចេញ។លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ បានមានប្រសាសន៍ប្រាប់ ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា គិតមកដល់ពេលនេះ គឺជាលើកទី៦ហើយ ដែលអង្ករខ្មែរទទួលបានពានរង្វាន់ ជាអង្ករល្អដាច់គេលើលោក ដោយសារផ្អែកទៅលើក្លិន រសជាតិ ភាពទន់ និងសោភ័ណភាពនៃការកិនកែច្នៃស្រូវចេញទៅជាអង្ករ។ ពាក់ព័ន្ធការទទួលបានពានរង្វាន់អង្ករកម្ពុជាល្អដាច់គេនេះដែរ លោកអគ្គលេខាធិការ បានបញ្ជាក់ឲ្យដឹងទៀតថា ចំនួនសំណាកអង្ករដែលដាក់ពាក្យចូលរួមប្រកួតប្រជែងមានចំនួន ៤៥សំណាក។ ហើយអង្ករកម្ពុជាដែលទទួលជ័យជម្នះនេះ គឺប្រភេទពូជផ្ការំដួល ដែលជាម៉ាកមួយ (Bran) ជាទីផ្សារមួយ សម្រាប់ទាក់ទាញឲ្យគេទទួលស្គាល់អំពីគុណភាពអង្ករកម្ពុជាកាន់តែច្រើនផងដែរ។ លោកបានបន្ថែមថា គិតក្នុងរយៈពេល ៤ទៅ១០ឆ្នាំចុងក្រោយនេះ អង្ករកម្ពុជាបានកសាងកេរ្តិ៍ឈ្មោះគ្រប់ទីកន្លែង ហើយក៏កំពុងរីកចម្រើន និងកើនម្តងបន្តិចៗ ក្នុងការនាំចេញទៅលក់លើទីផ្សារអន្តរជាតិ។ជុំវិញវិស័យស្រូវអង្ករនេះដែរ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់ប្រជាកសិករ ឱ្យងាកមកដាំស្រូវផ្ការំដួល និងសែនក្រអូប ដែលជាពូជរបស់ខ្មែរមានរសជាតិឆ្ងាញ់ មានទីផ្សារ និងកិត្តិនាមល្អ ទាំងនៅក្នុងតំបន់ និងពិភពលោក។សូមជម្រាបជូនថា នៅថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅ អង្ករក្រអូបប្រណិតកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធីសន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤ នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដែលរៀបចំឡើងដោយវិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាមេរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្មវិធីCanvas of Dream -Cocktails Gala ប្រមូលមូលនិធិបានជាង ៣.១២៥ ដុល្លារសម្រាប់ផ្តល់ការអប់រំផ្នែកសិល្បៈដល់កុមារក្រីក្រនៅក្នុងប្រទេសកម្ពុជា

2024/11/07 08:16:48 pm        36
ភ្នំពេញ : យុទ្ធនាការ “Canvas of Dreams” ដែលបានធ្វើឡើងនៅក្នុងកម្មវិធី Cocktail Gala ដ៏អស្ចារ្យនាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ បានទាក់ទាញការប្រមូលផ្តុំដ៏គួរឱ្យចាប់អារម្មណ៍នៃអ្នកចូលរួមជាង 300 នាក់ដោយជោគជ័យក្នុងការប្រមូលនិធិទឹកប្រាក់បានជាង ៣.១២៥ ដុល្លារសម្រាប់ Tiny Toones Cambodia ដែលជាអង្គការក្រៅរដ្ឋាភិបាលដ៏ឆ្នើមមួយដែលផ្តល់ការ អប់រំផ្នែកសិល្បៈដល់កុមារក្រីក្រនៅ ក្នុងប្រទេសកម្ពុជា។   អង្គពិធីនេះក៏មានការអញ្ជើញចូលរួមពីកិត្តិយសពី សំ ណាក់ភ្ញៀវកិត្តិយសជាច្រើនរូបរួមមាន៖ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ លោក Daniel Kerr នាយកប្រតិបត្តិការសម្រាប់ប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ានៅក្រុមហ៊ុន The Ascott Limited; លោកស្រី Anita Cui អគ្គនាយករងនៃក្រុមហ៊ុន GRED ដែលជាម្ចាស់ក្រុមហ៊ុនរបស់សណ្ឋា គារ Oakwood; និងលោក De mian Jung ប្រធានគ្រប់គ្រងទូទៅនៃសណ្ឋាគារ Oakwood Premier Phnom Penh ផងដែរ ។   លោក Daniel Kerr បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិង ការលះបង់របស់សណ្ឋាគារ Oak wood Premier Phnom Penh ក្នុងការគាំទ្រដល់ជនក្រីក្រនិងជំរុញទឹកចិត្តស្រលាញ់សិល្បៈពិតជាគំរូដ៏ល្អ ដ៏គួរឲ្យកោតសសើរ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែរៃអង្គាសថវិកា សម្រាប់អង្គការ Tiny Toons Cambodia តែ មួយមុខប៉ុណ្ណោះទេ វាថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់សណ្ឋាគារក្នុងការគាំទ្រដល់សិល្បករវ័យក្មេង និងពង្រឹងមុខមាត់វប្បធម៌ក្នុងស្រុករបស់កម្ពុជាផងដែរ។ រួម​គ្នាយើង​អាច​បង្កើត​ឱកាស​ដែល​ជំរុញ​ទឹកចិត្តនិង​លើក​ស្ទួយ​មនុស្ស​ជំនាន់​ក្រោយ ” ។លោកបានបន្តថា អំឡុងពេលមួយខែនៃយុទ្ធនាការ Canvas of Dreams នេះសណ្ឋាគារ Oak wood Premier Phnom Penh បានចូលរួមយ៉ាង សកម្មដល់សហគមន៍ជាមួយនឹងសកម្មភាពដ៏សម្បូរបែប រួមទាំងការតាំងពិពណ៌សិល្បៈ និងកម្មវិធីជួបសំណេះ សំណាលជាមួយសិល្បករផងដែរ។គំនិតផ្តួចផ្តើមទាំងនេះបានផ្តល់វេទិកាសម្រាប់សិល្បករក្នុងស្រុកដើម្បីបង្ហាញពីទេពកោសល្យរបស់ពួកគេ និងលើកទឹកចិត្តឱ្យមានការចូលរួមជាសាធារណៈនៅក្នុងសិល្បៈ។ Cocktail Gala​បានបម្រើការជាចំណុចកំពូលដែលសម ស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយអបអរសាទរនូវទេពកោស ល្យដ៏អស្ចារ្យនៅក្នុងសហគមន៍សិល្បៈក្នុងស្រុក និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សណ្ឋាគារចំពោះការពង្រឹងវប្បធម៌។ មូលនិធិដែលរៃអង្គាសបានក្នុងអំឡុងពេលពិធី ត្រូវផ្តល់ជូនទាំងស្រុងដល់អង្គការ Tiny Toones Cambodia ដែលអាចឱ្យអង្គការបន្តការងារសំខាន់ៗរបស់ខ្លួន ក្នុងការផ្តល់ការអប់រំផ្នែកសិល្បៈ និង ឱកាសច្នៃប្រឌិតដល់កុមារដែលត្រូវការវាច្រើនបំផុត។ កម្មវិធីនេះ គឺមានសារៈសំខាន់ក្នុងការផ្តល់អំណាចដល់បុគ្គលវ័យក្មេង ជំរុញភាពច្នៃប្រឌិតរបស់ពួកគេ និងផ្តល់ឱ្យពួកគេនូវឧបករណ៍ដែលពួកគេត្រូវ ការដើម្បីទទួលបានជោគជ័យ។  សូមជម្រាបថា នៅពេលដែលយុទ្ធនាការ Canvas of Dreams បានបញ្ចប់សណ្ឋាគារ Oakwood Premier Phnom Penh នៅតែមិនផ្លាស់ប្តូរនៅក្នុងការលះបង់របស់ខ្លួនក្នុងការលើកស្ទួយសហគមន៍សិល្បៈក្នុងស្រុក។ សណ្ឋាគារទន្ទឹង រង់ចាំកិច្ចសហការ និងគំនិតផ្តួចផ្តើមនាពេលខាងមុខដែលបន្តផ្តល់អំណាច ជាពិសេសការបំផុស គំនិតដល់ទេព កោ សល្យវ័យក្មេង ដោយធានាថា សិល្បៈនៅតែជាផ្នែកមួយដ៏រស់រវើក និងសំខាន់នៃវប្បធម៌កម្ពុជា។ យើងរួមគ្នាបង្កើតឥទ្ធិពលយូរអង្វែងដល់ជីវិតរបស់សិល្បករវ័យក្មេង និងអបអរសាទរបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា៕

រយៈពេល១០ខែ កម្ពុជានាំចេញអង្ករមានទំហំទឹកប្រាក់ជាង ៣៧៦ លានដុល្លារអាមេរិក

2024/11/07 01:50:48 pm        317
កម្ពុជាបាននាំចេញអង្ករ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤, មានបរិមាណសរុបប្រមាណជាង ៥០៧ ពាន់តោន គិតជាទឹក ប្រាក់មានចំនួនជាង ៣៧៦ លានដុល្លារអាមេរិក ក្នុង​នោះ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារអឺរ៉ុប មានកំណើនកើនឡើងខ្ពស់ជាងទីផ្សារ ផ្សេងៗ។ជុំវិញ​ការនាំចេញអង្ករនេះ, បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញឱ្យដឹងថា នៅ​ក្នុង​រយៈពេល ១០ ខែ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញអង្ករ មានបរិមាណប្រមាណជាង ៥០៧ ពាន់តោន ក្នុងនោះមានក្រុមហ៊ុនចំនួន ៥៥ បាននាំអង្ករចេញ ទៅកាន់​ប្រទេស​គោល​ដៅ​សំខាន់​ចំនួន៦៦ ។ ចំណែកទីផ្សារចែកចាយវិញ, ការនាំចេញអង្ករ​ទៅ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប ចំនួន ២៦, មានបរិមាណអង្ករជាង ២៥៤ ពាន់តោន គិតជាទឹកប្រាក់ជាង ១៩៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ប្រទេសចិន រួមទាំង ហុងកុង និងម៉ាកាវ ជាង ៩៣ ពាន់តោន មានទឹក​ប្រាក់​ជាង ៩១ លានដុល្លារសហរដ្ឋអាមេរិក។ដោយឡែកការនាំចេញប្រទេសក្នុងអាស៊ានវិញ, នៅក្នុងរយៈពេលនេះដែរ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចំនួន ៧ មានបរិមាណសរុបជាង ១០០ ពាន់តោន គិតជាទឹកប្រាក់ចំនួន ៦៦ លាន​ដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីនេះកម្ពុជាក៏បាននាំចេញទៅ កាន់គោលដៅចំនួន ៣០ ប្រទេសផ្សេងទៀត មានបរិមាណសរុបជាង ៥៧ ពាន់តោន ក្នុងទំហំទឹកប្រាក់ជាង ៥១ លាន​ដុល្លារអាមេរិក , ចំពោះប្រភេទអង្ករដែលបាននាំចេញរួមមាន៖ អង្ករក្រអូបគ្រប់ប្រភេទ ចំនួន ៧៧ ភាគ​រយ ប្រភេទអង្ករសគ្រាប់ជាង ២១ ភាគរយ អង្ករចំហ៊ុយ ៣ ភាគរយ អង្ករសរីរាង្គជិត ២ ភាគរយ និងរួមមានអង្ករផ្សេងៗទៀតផងដែរ។ដោយឡែកការនាំចេញស្រូវវិញ, នៅក្នុងរយៈពេល ១០ ខែនេះដែរ កម្ពុជា​បាន​នាំ​ចេញ​ស្រូវ​ទៅ​កាន់​ប្រទេស​ជិតខាង ជា ប្រភេទស្រូវសើម មានបរិមាណសរុបជាង ៤ លានតោន គិតជាទឹក​ប្រាក់​ប៉ាន់​ស្មាន មានចំនួនប្រមាណជាង ១ ១៨៤ លានដុល្លារ អាមេរិក ក្នុងនោះចំនួន ៨៦ ភាគរយ បាន​នាំ​ចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។សូមបញ្ជាក់ថា នៅក្នុងរយៈពេល ១០ ខែ ក្នុងឆ្នាំ ២០២៣ កន្លងមកនេះ បើ​តាម​របាយការណ៍​អគ្គ​នាយកដ្ឋាន​កសិកម្ម, កម្ពុជាបាន នាំចេញអង្ករមានបរិមាណសរុបជិត ៥៣០ ពាន់តោន ទៅកាន់​ប្រទេស​គោល​ដៅ​ចំនួន ៧១ គិតជាទឹកប្រាក់មានចំនួនជាង ៤៥៨ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ បានបន្តដំណេីរចុះទស្សនកិច្ចដំណាំកសិកម្ម​ នៅខេត្តកែប
03/12/2025 11:03 PM
​ឯកឧត្តម ប៉ែន បូណា ចាត់ទុក ទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងកំពុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ
03/12/2025 08:03 PM
បុរសជនជាតិអូស្រ្តាលីក្លាយជាមនុស្សដំបូងលើពិភពលោកចាកចេញពីពេទ្យជាមួយបេះដូងសិប្បនិម្មិត
03/12/2025 08:03 PM
លោក Rubio ៖ អាមេរិកនឹងទាក់ទងរុស្ស៊ីនៅថ្ងៃពុធនេះ ពាក់ព័ន្ធនឹងបទឈប់បាញ់អ៊ុយក្រែន
03/12/2025 08:03 PM
អតីតនាយករដ្ឋមន្ត្រី ចូលរួមការប្រកួតប្រជែងតំណែងប្រធានាធិបតីរូម៉ានី ក្រោយលោក Georgescu ត្រូវបានរារាំង
03/12/2025 08:03 PM
ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
03/12/2025 07:03 PM
រដ្ឋអាជ្ញាបូស្នី បញ្ជាឲ្យចាប់ខ្លួនមេដឹកនាំបូស្នីដើមកំណើតស៊ែប៊ី លោក Dodik
03/12/2025 07:03 PM
វិមានក្រឹមឡាំងថាខ្លួនត្រូវការឮសម្តីអាមេរិកមុនពេលធ្វើសេចក្តីអត្ថាធិប្បាយលើការទទួលយកបទឈប់បាញ់ស្នើសុំ
03/12/2025 07:03 PM
រដ្ឋបាលលោក Trump នៅមិនទាន់ជជែកគ្នាជាមួយគុយបាលើបញ្ហាអន្តោប្រវេសន៍
03/12/2025 07:03 PM
ពលរដ្ឋរស់នៅក្នុងទីក្រុងម៉ូស្គូមានការបែងចែកលើទស្សនីយភាពនៃបទឈប់បាញ់ជាមួយអ៊ុយក្រែន
03/12/2025 07:03 PM