កម្មករនិយោជិតអរគុណរដ្ឋាភិបាលដែលលើកកម្ពស់បរិយាកាសនៅកន្លែងការងារកាន់តែល្អប្រសើរ
វិស័យឯកជន សាទរចំពោះរដ្ឋាភិបាលសម្រេចមិនយកកម្រៃស្កេនទូកុងតឺដឹកទំនិញ ចាប់អនុវត្តនៅថ្ងៃទី១ឧសភានេះ
កម្ពុជាកំពុងមានសន្ទុះកើនឡើងជាលំដាប់ក្របខណ្ឌ នៃការអភិវឌ្ឍវិស័យដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែ
នៅត្រីមាសទី១ ឆ្នាំនេះកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ មាន​ទឹកប្រាក់ជាង ៣.៨០០ លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

កសិករអ្នកដាំដំឡូងមីជាង៥០គ្រួសារ នៅឃុំអន្លង់រាប ស្រុកវាលវែង ស្ម័គ្រចិត្ត​ចងក្រង​ជា​សហគមន៍​ទំនើប និងងាកទៅដាំឈើហូបផ្លែ

2025/07/16 10:12:04 am        285
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មជាមួយស្ថានីយ៍ បានឱ្យដឹងថា បង​ប្អូន​ក​សិករអ្នកដាំដំឡូងមីជាង៥០គ្រួសារ នៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ម័គ្រ​ចិត្ត​ចង​ក្រងជាសហគមន៍ទំនើប និងរួមគ្នាធ្វើពិពិធកម្មចេញពីដំណាំដំឡូងមី ដែលជា​ប្រភេទ​ដំណាំ​តែង​ជួបបញ្ហាប្រឈមខាងផ្នែកទីផ្សារច្រើន និងងាកទៅដាំឈើហូបផ្លែជំនួសវិញ។ឯកឧត្តមថ្លែងថា បើតាមលទ្ធផលនៃការពិភាក្សាដែលបានឯកភាពគ្នាជាបឋម ផែន​ការ​ធ្វើ​ពិពិធកម្ម​ចេញពីផ្ទៃដីដាំដុះដំឡូងមីប្រមាណ១០០ហិកតានេះ នឹងត្រូវបាន​រៀបចំ​ឡើង​ជា​២​ជំហាន ដោយរដូវកាលទីមួយមានចំនួន៥០% និងបញ្ចប់​ការ​ដាំដុះ​ដំឡូង​មី​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​បន្ទាប់​។ សហគមន៍គ្រោងនឹងដាំដុះឈើហូបផ្លែដែលមានតម្លៃបន្ថែមខ្ពស់និងមានទីផ្សារស្រាប់ ដូច​ជា​សាវម៉ាវ មង្ឃុត ប័រ និងផាស្យុង។បើតាម ឯកឧត្តម ឃឹម ហ្វីណង់ ដើម្បីធានាឱ្យបាន​ថា​បង​ប្អូន​កសិករ​ជា​សមាជិក​មាន​ប្រាក់​ចំណូល​គ្រប់​គ្រាន់ និងអាចទ្រង់ទ្រង់ជីវភាពប្រចាំថ្ងៃ ក្នុងអំឡុងពេលផ្លាស់ប្តូរ​ពីដំណាំ​រដូវ​កាល​ទៅ​ដំណាំ​រយៈ​ពេលវែង ក្រសួងកសិកម្មនឹងជួយបង្កើតមុខរបរថ្មី២ទៀតសម្រាប់សហគមន៍ ដោយ​រៀប​ចំ​ផលិតកម្មបន្លែនិងមាន់ស្រែរួមគ្នានៅលើទីតាំងរួម ដែលមានប្រព័ន្ធស្រោចស្រពពេញលេញ ហើយ​យ៉ាងហោចណាស់មួយគ្រួសា​រ​នឹងមាន​ផ្ទះ​សំណាញ់​មួយ​ខ្នង​និង​ទ្រង់​មាន់​មួយ​ទៅ​តាម​លទ្ធភាព។ ឯកឧត្តមបន្តថា ដើម្បីទទួលបានចំណូលបន្ថែមដែរ សហគមន៍​ក៏​នឹង​ដាំ​ដំណាំ​រយៈពេល​ខ្លី​មួយ​ចំនួ​ន​នៅ​ចន្លោះឈើហូបផ្លែទាំងនោះ ដូចជាល្មៀត ស្លឹកគ្រៃ សណ្តែកសៀង និងចេកជាដើម។ ក្រសួង​កសិកម្មនឹងផ្តល់ការគាំទ្រទាំងស្រុងទាំងលើដើមទុន បច្ចេកទេស និងទីផ្សារ ជូនដល់​សហគមន៍​របស់យើង ដើម្បីអនុវត្តផែនការពិពិធកម្មនេះប្រកបដោយជោគជ័យ៕

មន្រ្ដីនាំពាក្យក្រសួងកសិកម្ម៖ មិនគួរមានការព្រួយបារម្ភណាមួយពីកង្វះ ឬការកើន​ឡើង​តម្លៃ​ស្បៀង​​ក្នុង​ស្រុក​ឡើយ ខណៈកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ធានាសន្តិសុខស្បៀង

2025/07/15 11:58:08 am        291
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានបញ្ជាក់តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV ថា បច្ចុប្បន្ន​ប្រទេសក​ម្ពុជា​មាន​សមត្ថភាព​ផលិត​គ្រប់​គ្រាន់ ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មដទៃទៀត សុទ្ធតែអាចជំនួសបានទាំងស្រុង ដោយផលិតកម្ម​ក្នុង​ស្រុក និងប្រភពនាំចូលដទៃជាច្រើនទៀត។ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងបញ្ជាក់ជាថ្មីថា ទោះបីកម្ពុជាបិទព្រំដែនជាមួយថៃ ក៏មិន​បង្ក​ជា​ផល​រំខាន​ធ្ងន់​ធ្ងរមកលើសន្តិសុខស្បៀងប្រទេសកម្ពុជាឡើយ ខណៈកម្ពុជាមានស​មត្ថ​ភាព​គ្រប់​គ្រាន់​ធានា​នូវស្ថិរភាពស្បៀងអាហារសម្រាប់ប្រជាជន។ ឯកឧត្តមបាន​បញ្ជាក់ថា ជាក់ស្ដែងនៅពេលដែលមានការប្រែប្រួលណាមួយ ប្រាកដ​ជា​មាន​ការ​រអាក់​រអួល​ខាង​ផ្នែកផ្គត់ផ្គង់ និងតម្រូវការខ្លះនៅលើទីផ្សារ ទំរាំទីផ្សារអាចធ្វើការ​សម្រប​ខ្លួន​ឡើង​វិញ​ ប៉ុន្តែកាលៈទេសៈនេះ ក៏ជាឱកាសសម្រាប់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពផលិតកម្ម នៅ​ក្នុង​ស្រុក​ ចំពោះទំនិញមួយចំនួន ដែលធ្លាប់​តែ​ពឹង​ផ្អែក​ពី​ការ​នាំចូល​ពី​ប្រទេស​ជិត​ខាង​នា​ពេល​កន្ល​ង​ទៅ​។ក្នុងនាមក្រសួងកសិកម្ម ឯកឧត្តមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែល​ជា​អ្នក​ប្រើប្រា​ស់ក្នុ​ង​ស្រុក​បន្ត​បង្កើនការគាំទ្រកសិផលរបស់ប្រជាកសិករខ្មែរ ជាពិសេសក​សិផ​ល​ដែល​ធ្លាប់​តែ​ធ្វើ​ការ​នាំ​ចេញ​ហើយ​ឥឡូវនេះមានការលំបាកក្នុងដំណាក់កាលអន្តរកាល។តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV ឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្ម បានសង្ឃឹមថា ប្រជា​កសិករ នឹងយកឱកាសនេះ ដើម្បីសម្របទៅតាមស្ថានភាពជាក់ស្ដែងនៃទីផ្សារ កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ដំណាំណាមួយ ដែលយើងធ្លាប់មានពីមុន ហើយធ្វើពិពិធកម្មទៅប្រភេទដំណាំណាមួយ ដែ​ល​ឥឡូវនេះកំពុងតែមានតម្រូវការ ហើយមិនទាន់មានស្ថេរភាពនៃការផ្គត់ផ្គង់នៅឡើយ។សូម​បញ្ជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាសន្តិសុខស្បៀង។ ដូច្នេះ​បង​ប្អូន​ប្រជា​ពលរ​ដ្ឋ​មិនគួរមានការព្រួយបារម្ភណាមួយពីកង្វះខាតនៃការផ្គត់ផ្គង់ ឬការកើន​ឡើង​តម្លៃ​នៃ​ស្បៀង​អា​ហារនៅក្នុងស្រុកឡើយ។ បើតាម ឯកឧត្តមអ្នកនាំពាក្យក្រសួងកសិកម្ម កសិផលកម្ពុជា មិន​ត្រឹម​តែ​ធានាលើការផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ កំពុងនាំចេញទៅកាន់ប្រទេសជិត ៨០ ក្នុង​សកលលោក៕

ក្រសួងកសិកម្ម ចុះអនុស្សរណៈយោគយល់គ្នា​ជាមួយបណ្តាធនាគារដៃគូ ដើម្បី​ផ្តល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់កសិករ

2025/07/11 01:05:11 pm        313
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០២៥ បាន​អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ និង​កសិកម្ម (ARDB) សាជីវកម្មធានាឥណទានកម្ពុជា(CGCC) និងធនាគារ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា(FTB) នៅទីស្តីការក្រសួង។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កម្មវិធីនេះ បានឱ្យដឹងថា នៅ​ចំពោះ​មុខ​អង្គពិធី ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងថា នេះជាសមិទ្ធផល​ថ្មី​នៃ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រសួង​កសិកម្ម សហការជាមួយដៃគូសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ធានា​ឱ្យ​បាន​នូវ​សន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ស្របតាមទស្សនទាន «មានហូប មាន​ប្រើ​ មានបាន និងមានរហូត។បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មទំនើប គឺជា​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ​ជួយ​ដល់​ប្រជា​កសិករ​ទទួលបានទុនកម្ចីសម្រាប់ផលិតកម្មចំគោលដៅ ធានាបាននូវ​ការ​ផ្គត់ផ្គង់​ទាំង​គុណ​ភាព​និង​បរិមាណ ទទួលបានការគាំទ្រជាច្រើនពីក្រសួង កាត់បន្ថយថ្លៃដើមផលិត មានហា​និភ័យ​ទាប​ពី​កត្តា​ទីផ្សារ និងកត្តាអាកាសធាតុ និងមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ សំដៅ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ទទួលបានផលចំនេញ និងសេដ្ឋកិច្ចមាត្រដ្ឋាន។ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ដៃគូទាំងអស់ និងបានសង្កត់​ធ្ងន់​ថា​នេះ​ជា​ឆន្ទៈ​មួយ​ដ៏​ធំជួយដល់វិស័យកសិកម្មកម្ពុជា ស្តែងចេញជាការកសាងទំនុកចិត្តជាមួយគ្នា បង្កើន​ល្បឿន​នៃ​ការអនុវត្តន៍ គិតគូរបែបបុរេសកម្ម ដើម្បីសម្រេចនូវ​លទ្ធផល​ល្អឱ្យ​ទទួល​បាន​ជោគ​ជ័យ​ទាំង​អស់គ្នា និងតម្កល់ផលប្រយោជន៍ជាតិជាធំ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣១​ពាន់​លាន​ដុល្លារ

2025/07/10 10:40:59 am        205
រយៈពេល ៦ខែឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៣១ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជិត ១៥ ពាន់​លាន​ដុល្លារ ខណៈតម្លៃនៃការនាំចូលមានទឹកប្រាក់សរុបជាង ១៦ពាន់លានដុល្លារ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃ​ការ​ធ្វើ​ពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ, ក្នុងនោះការធ្វើ​ពាណិជ្ជ​កម្ម​ទំនិញ​ជា​មួយប្រទេសដៃគូរសំខាន់ៗរបស់​កម្ពុជាមានទំហំទឹកប្រាក់សរុបប្រមាណជាង ៣១ ពាន់​លានដុល្លារអាមេរិក កើនឡើង ៤,៦១៩ លានដុល្លារអាម៉េរិក ស្មើនឹង ១៨ភាគរយ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល ៦ខែឆ្នាំ២០២៤ គឺមានទំហំទឹកប្រាក់ជាង ២៦ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ ចំណែក​ការ​នាំចេញ-ចូលវិញ នៅក្នុងរយៈពេល៦ខែនេះ ក្នុងនោះសម្រាប់ពាណិជ្ជកម្មនៃការនាំចេញ មាន​តម្លៃ​សរុប​ជិត ១៥ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ២.២ ពាន់លានដុល្លារ ស្មើនឹង ១៨ភាគរយ បើ​ប្រៀប​ធៀបនឹងរយៈពេល ៦ខែឆ្នាំ២០២៤ (គឺមានទឹកប្រាក់ត្រឹមជាង ១២ ពាន់លាន​ដុល្លារ​ប៉ុណ្ណោះ​)​។​ ចំណែកការនាំចូលវិញ, គឺមានតម្លៃសរុបជាង ១៦លានដុល្លារអាម៉េរិកកើនឡើងជាង ២.៣ ពាន់​លាន​ដុល្លារ​ស្មើនឹង ១៧ ភាគរយ បើប្រៀបធៀបនឹងរយៈពេល ៦ខែឆ្នាំ២០២៤ (គឺមានប្រមាណជិត ១៤ ពាន់​លាន​ដុល្លារ​) ធ្វើឱ្យជញ្ជីងពាណិជ្ជកម្ម (នាំចេញ-នាំចូល)៖ មានតម្លៃស្មើនឹង -១,៥៥៦ លាន​ដុល្លារ​អាម៉េរិ​ក​។ទាក់ទិនទំហំពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូសំខាន់ៗវិញ ឃើញថា នៅក្នុងរយៈពេល ៦ខែ ឆ្នាំ​២០២៥​នេះ,​ ប្រទេសចំនួន ១០ ដែលកម្ពុជាមានអតិរេកពាណិជ្ជកម្មទំនិញច្រើនជាងគេរួមមាន៖ អាម៉េរិក, កាណាដា, អេស្ប៉ាញ, អង់គ្លេស, ហូឡង់, អាល្លឺម៉ង់, ជប៉ុន, អូស្ត្រាលី, បែលហ្ស៊ិក និងបារាំង ខណៈ​ប្រទេសចំនួន ១០ ផ្សេងទៀត ដែលកម្ពុជាមានឱនភាពពាណិជ្ជកម្មទំនិញច្រើនជាងគេ ក្នុង​រយៈ​ពេល ៦ខែនេះ រួមមាន៖ ចិន, ថៃ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, តៃវ៉ាន់, កូរ៉េខាងត្បូង, ឡាវ, ហុងកុង, ហ្វាំង​ឡង់ និងឥណ្ឌា៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់ម្ចាស់រោងចក្រសូមរក្សាភាពស្ងាត់ស្ងៀម និង​ជឿជាក់​លើរាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង

2025/07/09 12:13:34 pm        245
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់បណ្តាម្ចាស់រោងចក្រ សហគ្រាសនៅកម្ពុជាទាំងអស់ សូមរក្សានូវភាពស្ងាត់ស្ងៀម និងសូម ជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលបាននិងកំពុងបន្តខិតខំប្រឹងប្រែងការពារផលប្រយោជន៍របស់បងប្អូន តាមរយៈការបន្តចរចារពន្ធ បដិការជាមួយអាមេរិក និងការបើកទីផ្សារថ្មីៗបន្ថែម។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងសន្និសីទសារព័ត៌ មាន ស្ដីអំពីពន្ធបដិការរបស់សហរដ្ឋអាមេរិក នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ម្សិលមិញនេះថា ចំពោះ អត្រាពន្ធគយដែលសហរដ្ឋអាមេរិកបានកំណត់ ៣៦ ភាគរយ គឺមិនទាន់ចូលជាធរមាននោះឡើយ ដោយកម្ពុជានៅមានឱកាសចរចារ បន្ថែមទៀត ដើម្បីបន្ថូបន្ថយនូវអត្រាពន្ធបដិការ បញ្ហានេះក្រុមការងារចរចាលើពន្ធបដិការរវាងកម្ពុជានិងអាមេរិក គឺបាននិងកំពុងធ្វើ ការងារជាបន្តទៀត ក្នុងគម្រោងចេញទៅចរចារបន្ត ដើម្បីធ្វើយ៉ាងណាជំរុញបន្ធូរបន្ថយនូវអត្រាពន្ធនេះបន្ថែមទៀត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ដែលកំពុងប្រតិបត្តិអាជីវកម្មនៅកម្ពុជា សូមរក្សានូវភាពស្ងាត់ស្ងៀម និងសូមកុំមានការជ្រួលច្របល់អ្វីទាំងអស់ ដោយរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពគ្រប់បែបយ៉ាង ដើម្បី ការពារនិយោជក-និយោជិត និងផលប្រយោជន៍របស់កម្ពុជា និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលបាននិងកំពុងបន្តខិតខំប្រឹងប្រែងការពារផលប្រយោជន៍ជាតិ។សូមបញ្ជាក់ថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ប្រធានាធិបតីអាមេរិក គឺលោកដូណាល់ត្រាំ បានសម្រេចយកពន្ធគយបដិការ លើប្រទេសដៃគូពាណិជ្ជកម្មចំនួន ១៤ ក្នុងនោះរួមមាន៖ កម្ពុជា ៣៦%, ឥណ្ឌូណេស៊ី ៣២%, ថៃ ៣៦%, មីយ៉ាន់ម៉ា ៤០%, ឡាវ៤០%, ម៉ាឡេស៊ី ២៥%, បង់ក្លាដែស ៣៥%, ជប៉ុន ២៥%, សាធារណរដ្ឋកូរ៉េ ២៥%, ទុយនេស៊ី ២៥%, កាហ្សាក់ស្ថាន ២៥%, អាហ្វ្រិកខាងត្បូង ៣០%, ស៊ែប៊ី ៣៥%, បូស្នៀ និងហឺហ្សេហ្គោវីណា ៣០%៕ អត្ថបទ៖ សុន រ៉ាឌី 

កម្ពុជាកំពុងបន្តស្វែងរកទីផ្សារថ្មីៗ ដើម្បីពង្រីកទីផ្សារនាំចេញបន្ថែម

2025/07/09 11:59:50 am        115
កម្ពុជាបាននិងកំពុងបន្តខិតខំប្រឹងប្រែងស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត តាមរយៈ​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរី ជាមួយ បណ្តាប្រទេសផ្សេងៗទៀត ដោយមិនពឹងផ្អែក​តែនៅ​លើ​ឧស្សាហ​កម្ម​កាត់​ដេរ និងសម្លៀកបំពាក់ ឬការទីពឹងទីផ្សារអាមេរិកទាំងស្រុងនោះឡើយ។  ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​នៅ​ក្នុង​សន្និសីទសារព័ត៌មាន ស្ដីអំពីពន្ធបដិការរបស់សហរដ្ឋអាមេរិក នៅទីស្ដីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅថ្ងៃទី៨ខែកក្កដាម្សិលមិញនេះថា ជុំវិញទីផ្សារពាណិជ្ជកម្មនេះ កម្ពុជាមិន​មែន​នៅ​ស្ងៀម​នោះ​ឡើយ ដោយកម្ពុជាកំពុងអនុវត្តលើទីផ្សារដែលមានស្រាប់ និ​ង​បាន​កំពុង​បន្ត​ស្វែង​រក​ទី​ផ្សារថ្មីៗបន្ថែម ស្របតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមាន​ការ​លើក​ទឹក​ចិត្ត​ល្អ​ជាង​គេនៅតំបន់អាស៊ាន ដោយបើក ទូលំទូលាយ ដើម្បីផ្តល់ឱកាស​ដល់​អ្នក​វិនិយោគ​មក​បណ្តាក់​ទុន​លើគ្រប់វិស័យ ជាពិសេសកម្ពុជាបើកឱកាសឱ្យវិនិយោគិនអាចមក បណ្តាក់ទុន ១០០ ភាគរយ ខណៈប្រទេសមួយចំនួនមិនអនុញ្ញាត្តិបែបនេះឡើយ។ ក្រៅពីនេះ រាជរដ្ឋាភិបាល​មាន​វិធាន​ការ​គ្រប់បែប យ៉ាង ដើម្បីកាត់បន្ថយតម្លៃផលិតនៅកម្ពុជាដូចជា កាត់បន្ថយតម្លៃឡូជីស្ទិក ពេល​វេលា និងចំណាយផ្សេងៗ ក្នុងគោលដៅថែរក្សា អ្នកវិនិយោគនៅកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តឱ្យដឹងថា ជុំវិញការស្វែងរកទីផ្សារថ្មីៗ, នៅថ្ងៃទី ១៦ ខាងមុខនេះ សម្តេច​ធិបតី នាយករដ្ឋមន្រ្តី នឹងដឹកនាំអង្គប្រជុំ ដើម្បីពិនិត្យលើនីតិវិធី និងសំណូមពររបស់កម្ពុជា ក្នុង​ការជំរុញចេញផលិតផលកសិផលចូលទីផ្សារចិន ឱ្យបានច្រើនបន្ថែមទៀត។ បញ្ហានេះ ក្រសួង​ពាណិជ្ជកម្ម ក៏បាននិងកំពុងខិតខំប្រឹងប្រែងចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ បណ្តា​ប្រទេសមួយចំនួន ក្នុងនោះកម្ពុជាបានកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយ​មិន​ពឹង​ផ្អែក​តែ​នៅ​លើ​ឧស្សាហកម្មកាត់ដេរ និងសម្លៀក បំពាក់ ឬការទីពឹងទីផ្សារអាមេរិកទាំងស្រុងនោះឡើយ។  លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើក​ឡើងថា ជុំវិញការធ្វើ ពិពិធកម្មលើវិស័យឧស្សាហកម្ម ឃើញថា កម្ពុជាបាន​កំពុង​ស្រូប​យក​ការ​វិនិយោគនៅលើឧស្សាហកម្មផ្សេងៗគ្នាជាបន្តបន្ទាប់ ដោយ តាមរយៈនេះបង្ហាញថា កម្ពុជា​មិន​ពឹង​ផ្អែកតែលើឧស្សាហកម្មកាត់ដេរ និងសម្លៀកបំពាក់ទាំងស្រុងនោះឡើយ ព្រោះឧស្សាហ​កម្ម​កាត់ដេរ គឺជាវិស័យមួយដែលផុយស្រួយ ហើយវិស័យ​នេះ​មិន​មែន​ជាមូល​ដ្ឋាន​គ្រឹះ​យូរ​អង្វែង​សម្រាប់​អភិវឌ្ឍសេដ្ឋកិច្ចនោះទេ ក្នុងនោះអ្វី ដែលជាមូលដ្ឋាន​សេដ្ឋកិច្ច​ដ៏​សំខាន់​ដើម្បី​សេដ្ឋកិច្ច​រឹងមាំ គឺវិស័យឧស្សាហកម្មពាក់កណ្តាលធុនធ្ងន់ ឬធុនធ្ងន់ ទេសចរណ៍ និងវិស័យ កសិកម្មជាដើម ដែល​កម្ពុជាបាននិងកំពុងក្តោបយកបម្រើដល់សេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ សុន រ៉ាឌី 

កម្ពុជាប្រកាសដាក់ប្រើប្រាស់ជាផ្លូវការចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល

2025/07/08 04:34:36 pm        430
ភ្នំពេញ៖ នៅថ្ងៃទី៨កក្កដានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំ ពិធី​ប្រកាស​ដាក់​ប្រើ​ប្រាស់​ជា​ផ្លូវការ នូវចក្ខុវិស័យ និង យុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់​គន្លឹះ​នៃ​រាជ​រដ្ឋាភិបាល ក្រោមអធិបតីភាពឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ។ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា៖ “សមិទ្ធផល និង បទពិសោធ ក្នុងរយៈ​ពេល​ជាង ២០ឆ្នាំកន្លងទៅ បានផ្តល់មេរៀនដ៏មានតម្លៃជាច្រើនអនេក និងបានធ្វើឱ្យយើងរឹត​តែជឿជាក់ លើភាពត្រឹមត្រូវ នៃទស្សនវិស័យរបស់យើង នោះគឺ៖ យើងត្រូវកែទម្រង់តាមសេចក្តី​ត្រូវ​ការ​របស់​កម្ពុជា​ ក្នុងបរិបទសង្គមសេដ្ឋកិច្ច ស្ថាប័ន និង រដ្ឋបាលរបស់កម្ពុជា, ក្នុងភាពជាម្ចាស់របស់កម្ពុជា, និងជាពិសេស ក្នុងការទទួលខុសត្រូវ របស់កម្ពុជា ចំពោះជោគវាសនាអនាគតជាតិយើង ដោយ ខ្លួន​ឯង ។ យើងទទួលស្គាល់ថា ការកែទម្រង់ ជាការងារដ៏លំបាកស្មុគស្មាញ, ដោយម្ខាង យើង​ត្រូវ​ជួប​ប្រទះ​បញ្ហាប្រឈមច្រើន, ទាំងផ្នែកផ្នត់គំនិត ឆន្ទៈ ភាពជាអ្នកដឹកនាំ ការប៉ះពាល់ ផល​ប្រយោជន៍​ សមត្ថភាព ធនធានមនុស្ស និង បញ្ហាបច្ចេកទេស ក៏ប៉ុន្តែម្ខាងទៀត យើង ត្រូវតែ​ចាប់​ផ្តើម​ធ្វើ​ដោយមិនបង្អង់រង់ចាំទាល់តែមានសមត្ថភាព, ធនធាន និង មធ្យោបាយ គ្រប់គ្រាន់​នោះ​ឡើយ​, ក្នុងស្មារតី «ធ្វើបណ្តើរ, រៀនបណ្តើរ, និង កែលម្អបណ្តើរ»។”រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីកែទម្រង់ រយៈពេលវែងជាច្រើនលើគ្រប់វិស័យ ជា​ពិសេស​កម្មវិធីកែទម្រង់ពាក់ព័ន្ធនឹងការបង្កើនគុណភាពអភិបាលកិច្ច ការកែទម្រង់លើរចនាសម្ព័ន្ធ និង​ការកែទម្រង់ដែលមាន លក្ខណៈជាប្រព័ន្ធដែលអាចចាត់ទុកជាកិច្ចការកែទម្រង់ គន្លឹះ​របស់​រាជ​រដ្ឋាភិបាល​គឺ​៖ ១, កម្មវិធីជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ២, កម្មវិធី​កែ​ទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៣, កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ៤, កម្មវិធី​កែ​ទម្រង់ប្រព័ន្ធយុត្តិធម៌ និង៥, កម្មវិធីកែទម្រង់ច្បាប់៕

ក្រសួងកសិកម្មអំពាវនាវកសិករដាំទុរេនកុំប្រើប្រាស់សារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់ទីផ្សារនាំចេញ

2025/07/08 02:19:03 pm        788
ខណៈដែលកម្ពុជាទទួលសញ្ញាភ្លើងខៀវ ដែលអនុញ្ញាត​ឱ្យ​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ទៅ​កាន់​ប្រទេស​ចិន​ជា​ផ្លូវការ។ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាថ្មីម្តងទៀត បាន​អំពាវ​នាវ​ដល់កសិករ ជាពិសេសម្ចាស់ចម្ការទុរេនទាំងអស់ កុំប្រើប្រាស់នូវសារធាតុគីមីហាមឃាត់ ដែល​អាច​ក្លាយ​ជា​ឧបសគ្គក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ នៅថ្ងៃទី៨ ខែកក្កដានេះ បាន​ប្រាប់ព័ត៌មាន​ប៊ីធីវី​ឱ្យដឹងថា គិតមកដល់ពេលនេះ ផ្ទៃ​ដី​ដាំ​ដុះ​ទុរេន​នៅទូទាំងប្រទេសកម្ពុជាមានប្រហែល ១ម៉ឺនហិកតា។ ចំពោះ ទិន្នផល​ប្រមូល​បាន​មាន​ចំនួន​ចន្លោះ ១៧ ទៅ ១៨ម៉ឺនតោន ក្នុង១ឆ្នាំ។ពាក់ព័ន្ធការ​គ្រោង​នាំចេញទុរេនទៅប្រទេសចិននេះ ឯកឧត្តមអ្នកនាំពាក្យ បានឱ្យដឹងថា មាន​ចម្ការ​ទុរេន​ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ត្រូវបាន​អនុម័ត​ដោយ​អគ្គ​រដ្ឋបាល​គយ​ចិន (GACC) ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសចិន។ ឯកឧត្តម បានបន្តថា រាល់​ចម្ការ​ដែល​ចង់​ធ្វើ​ការ​នាំ​ចេញ ទាមទារឱ្យមានការចុះបញ្ជីជាមុនសិន ហើយ​មាន​ការ​វាយ​តម្លៃ​អនុម័ត​ជា​មុន​សិន​ផង​ដែរ ទើបអាចមានសិទ្ធិក្នុងការនាំចេញជាផ្លូវការបាន។ឯកឧត្តម ឃឹម ហ្វីណង់ បានលើកទឹកចិត្តដល់កសិករដាំដុះទុរេន ជាពិសេស​ម្ចាស់​ចម្ការ​ទាំង​អស់​សូម​ធ្វើ​ការ​ចូល​រួម​អនុវត្តនូវតាមគោលការណ៍កសិកម្មល្អ (GAP) និងជៀសវាង​នូវ​ការ​ប្រើប្រាស់​នូវ​សារធាតុ​ហាម​ឃាត់​មួយ​ចំនួន​ដែល​អាច​ក្លាយ​ជា​ឧបសគ្គ​នាំ​ចេញ​ទុរេន​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ ​ឯកឧត្តមសង្ឃឹមថា នឹងចូលរួម​ទាំងអស់​គ្នា​ដើម្បី​ភាព​រីក​ចម្រើន​នៅ​លើ​ដំណាំ​ដែល​មាន​សក្តានុពល​មួយ​នេះ។លោក ហេង បញ្ញា កសិករដាំដុះទុរេន ស្ថិតនៅខេត្តរតនគិរី បានឱ្យប៊ីធីវីដឹងថា លោក​គ្រោង​នឹង​ស្នើ​សុំ​ចុះ​បញ្ជី​នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រីកទីផ្សារនាំចេញទុរេន បន្ទាប់​ពី​ផ្គត់​ផ្គង់​លក់ក្នុងស្រុក។ លោកបន្តថា សព្វថ្ងៃនេះ លោកមានទុរេនប្រហែល៧០០ដើម លើ​ផ្ទៃ​ដីដាំដុះប្រហែល ៥ហិចតាប៉ុណ្ណោះ ខណៈនៅពេលអនាគតខាងមុខ លោកគ្រោង​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះទុរេន​ប្រហែល ២០ហិចតា បន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ។សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់ គឺជាកសិផលទី៩របស់កម្ពុជា ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ និងកញ្ចុងអង្ករ ចំណិត​ដំឡូង​មី​ក្រៀម​ គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច និងផ្លែដូង។ នេះគឺ​ជា​សមិទ្ធ​ផល​ផ្លែ​ផ្កា​ដែល​កើត​ចេញ​ពី​កិច្ច​សហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងចិន៕ អត្ថបទ៖ ឈិត បូរ៉ាវី

គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួន៧គម្រោង មានទុនវិនិយោគ ១២៣លានដុល្លារ

2025/07/07 03:33:18 pm        256
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យ និងពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង មានទុនវិនិយោគសរុបប្រមាណ ១២៣ លានដុល្លារអាមេរិក ក្នុងនោះការវិនិយោគលើ វិស័យឧស្សាហកម្មមានចំនួនច្រើនជាងគេ។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥​នេះ បានដឹកនាំកិច្ចប្រជុំ ច្រកចេញចូលតែមួយ ដើម្បីពិនិត្យ ពិភាក្សា លើសំណើសុំចុះបញ្ជី​គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំនួន ៧ គម្រោង មានទុនវិនិយោគសរុបប្រមាណ ១២៣ លានដុល្លារអាមេរិក ដោយគម្រោងទាំងនោះនិងអាចបង្កើតការងារបានចំនួនប្រមាណ ២ ពាន់ កន្លែង បន្ថែមលើកម្លាំងពលកម្មដែលមានស្រាប់។ជុំវិញគម្រោងដែលបានស្នើចុះបញ្ជីខាងលើនេះ ក្នុងនោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មចំនួន៥ គម្រោងរួមមាន៖ ការ បង្កើតរោងចក្រផលិតគ្រឿងសង្ហារិម និងគ្រឿងបង្គុំសង្ហារិម, ផលិតសម្ភារៈផ្ទះបាយពីប្លាស្ទិក និងលោហធាតុ, ផលិតឧបករណ៍លើក ដាក់ ឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំពីលោហធាតុ និងពីប្លាស្ទិក, ផលិតសម្ភារៈបរិក្ខារអគ្គិសនី និងគ្រឿងអគ្គិសនីសម្រាប់ប្រើ ប្រាស់ក្នុងផ្ទះ) វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១ គម្រោង (កែច្នៃជ័រកៅស៊ូ) និងវិស័យទេសចរណ៍ចំនួន ១ គម្រោង (សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២២៧បន្ទប់)។សូមបញ្ជាក់ថា ទាក់ទិនការខាងលើនេះ ក្រុមហ៊ុនបានជ្រើសរើសយកទីតាំងវិនិយោគនៅតំបន់ផ្សេងៗគ្នារួមមាន៖ គម្រោងវិនិយោគ នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ៕អត្ថបទ៖ សុន រ៉ាឌី

សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ ដើម្បីលើកកម្ពស់វិស័យនវានុវត្តន៍និងធុរកិច្ច

2025/07/03 03:49:13 pm        376
សភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃម្សិលមិញ បានរៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ ក្នុងគោលបំណងជំរុញលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យធុរកិច្ច ដោយផ្តល់ជាវេទិកាសម្រាប់ធុរជន និងអ្នកចូលរួមចែករម្លែកបទពិសោធន៍ ឈ្វេងយល់ពីនិន្នាការថ្មីៗនៃបច្ចេកវិទ្យាទំនើប ដែលអាចអនុវត្តបានសម្រាប់ផ្លាស់ប្តូរ និងអភិវឌ្ឍន៍អាជីវកម្ម។វេទិកាធុរកិច្ច និងនវានុវត្តន៍ ២០២៥នេះ បានរៀបចំឡើងក្រោមវត្តមានរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងការចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មកាទី៣ នៃព្រឹទ្ធសភា ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។ នៅក្នុងពិធីបើកកម្មវិធីនេះ អ្នកឧកញ៉ា គិត ម៉េង បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ធុរជន វិនិយោគិន ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសភាពាណិជ្ជកម្មរាជធានី-ខេត្ត និងអ្នកចូលរួមទាំងអស់ ដើម្បីជាផែនទីចង្អុលផ្លូវសម្រាប់រៀបចំផែនការអាជីវកម្ម និងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យឈានឡើងមួយកម្រិតទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលអណត្តិទី៧ ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ។អ្នកឧកញ៉ាប្រធាន បានលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់បញ្ចេញមតិយោបល់ផ្លាស់ប្តូរបទពិសោធន៍ជាមួយវាគ្មិនក្នុងអំឡុងពេលពិភាក្សា ដើម្បីភាពជោគជ័យលើកិច្ចការធុរកិច្ច និងវិនិយោគរបស់ខ្លួន។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា សង្ឃឹមយ៉ាងមុតមាំថា វេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ នឹងដំណើរការទៅដោយរលូន ដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា។សូមបញ្ជាក់ថា វេទិកានេះ បានផ្តោតលើប្រធានបទ “ការផ្លាស់ប្តូរពីការធ្វើកសិកម្មតាមបែបប្រពៃណី ទៅជាកសិកម្មកែច្នៃតាមបែបទំនើប” ដែលធ្វើបាថកថាដោយវាគ្មិនកិត្តិយសគឺ ឯកឧត្តមឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី និងកិច្ចពិភាក្សាដោះស្រាយបញ្ហារប្រឈមនានាបស់វាគ្មិន និងអ្នកសម្របសម្រួលកម្មវិធីមកពីវិស័យសាធារណៈ និងឯកជន លើប្រធានបទស្តីពី “តួនាទីភាពជាអ្នកដឹកនាំក្នុងការជំរុញនវានុ វត្តន៍ភាព និងការផ្លាស់ប្តូរក្នុងមុខជំនួញ” គឺជាកូនសោ បើកទ្វារឆ្ពោះទៅយុគសម័យថ្មីមួយនៃការធ្វើ ជំនួញតាមបែបទំនើប មានភាពច្នៃប្រឌិត នវានុវត្តន៍ និងប្រកបដោយឧត្តរមានុវត្តភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកស្រុករស់នៅទីក្រុងដាម៉ាសវាយតម្លៃផលប៉ះពាល់ ខណៈការចំណាយកើនឡើងដោយសារជម្លោះនៅមជ្ឈិមបូព៌ា
05/01/2026 08:05 PM
សិស្សសាលាស៊ូដង់មិនបានចូលរៀនជាច្រើនឆ្នាំ ដោយសារសង្គ្រាម
05/01/2026 08:05 PM
អ៊ីស្រាអែលនឹងដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនដែលរងរបួសធ្ងន់
05/01/2026 08:05 PM
ចំនួនមនុស្សស្លាប់ក្នុងឧបទ្ទេវហេតុលិចទូកនៅឥណ្ឌា កើនឡើងដល់ ៦នាក់
05/01/2026 08:05 PM
អាមេរិកចាប់ផ្តើមឡើងវិញជើងហោះហើរដឹកអ្នកដំណើរទៅកាន់វេណេស៊ុយអេឡា ក្រោយផ្អាករយៈពេល ៧ឆ្នាំ
05/01/2026 08:05 PM
លោក Trumpនិយាយថា លោកប្រហែលជាដកទាហានសហរដ្ឋអាមេរិកចេញពីអ៊ីតាលី និងអេស្ប៉ាញ
05/01/2026 08:05 PM
ជំរំរដ្ឋ Texas ជាទីដែលទឹកជំនន់សម្លាប់មនុស្ស ២៨នាក់ ផ្អាកផែនការបើកឡើងវិញក្នុងរដូវក្តៅនេះ
05/01/2026 07:05 PM
ជនសង្ស័យត្រូវបានឃាត់ខ្លួន ក្រោយមនុស្ស ៦នាក់ រងការចាក់ដោយកាំបិតនៅវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក
05/01/2026 07:05 PM
មនុស្សរាប់ពាន់នាក់នាំគ្នាតវ៉ាក្នុងទីក្រុងម៉ានីល នៅទិវាពលកម្មអន្តរជាតិ ដោយទាមទារដំឡើងប្រាក់ខែ និងបញ្ចប់ជម្លោះមជ្ឈិមបូព៌ា
05/01/2026 07:05 PM
នាយករដ្ឋមន្ត្រីស្លូវ៉ាគី និយាយថា EU សួរសំណួរអំពីកិច្ចពិភាក្សារបស់លោកជាមួយលោក PUTIN
05/01/2026 07:05 PM