ឯកឧត្តម ស៊ុន ចាន់ថុល បន្តដឹកនាំគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចទៅ​កាន់ក្រុមហ៊ុន​វិនិយោគ​ឆ្នើមៗនៅក្នុងក្រុងចឹងចូវ និងចូលរួមកិច្ចពិភាក្សាតុមូលធុរកិច្ច​ស្តីពីកិច្ច​សហប្រតិបត្តិការរវាងកម្ពុជា និងខេត្តហ៊ឺណាន
ក្រសួងពាណិជ្ជកម្ម៖ គ្រាប់ស្វាយចន្ទីររបស់កម្ពុជាកំពុងមានទីផ្សារនៅប្រទេសជប៉ុន
វិនិយោគិនបរទេសនឹងមកវិនិយោគកាន់តែច្រើនក្រោមបរិយាកាសអំណោយផលនៅកម្ពុជា
កម្ពុជាផ្សព្វផ្សាយពីសក្តានុពលកាលានុវត្តភាព វិនិយោគ និងទេសចរណ៍​ដល់ធុរកិច្ច​ក្នុង​ខេត្តហ៊ឺណាន

សេដ្ឋកិច្ច និង កសិកម្ម

សម្ដេចនាយករដ្ឋមន្រ្តី លើកទឹកចិត្តដល់ធនាគារទាំងអស់ពិនិត្យឡើងវិញ នូវឥណទាន​ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍

2023/12/20 09:02:07 am        156
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសលើកទឹកចិត្តដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំងអស់​ ពិនិត្យរៀបចំ​ឥណទាន​ឡើងវិញ ដើម្បីធ្វើយ៉ាងណាងជួយ​ដល់វិស័យទេសចរណ៍​នៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍​នៅ​ខេត្តសៀមរាបតែម្តង ​ខណៈខេត្តនេះកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារវីងថៅវើ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីលើកស្ទួយវិស័យ​ទេសចរណ៍​នៅកម្ពុជាឲ្យកាន់តែរីកចម្រើន​ខ្លាំងក្លា​បន្ថែមទៀតនោះ ​មិនថា​ធនាគារវីង​ ឬធនាគារណានោះទេ គប្បី​ធ្វើការ ពិនិត្យ និងរៀបចំឡើងវិញ ក្នុងការផ្តល់ឥណទានដល់វិស័យនេះ។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានស្នើដល់បណ្តាធនាគារទាំង​អស់ពិនិត្យ​លទ្ធភាព​ក្នុងការផ្តល់​ឥណទាន​ទៅ​សហគ្រាស​ធុនតូច ​និង​ធម្យមផងដែរ ​ដើម្បី​ធ្វើ​យ៉ាង​ណាជួយ​សម្រាល​ស្ថាន​ភាព​របស់​សហគ្រាសទាំងនោះ​ឲ្យកាន់តែប្រសើរ ​និង​ដើម្បីជួយជំរុញដល់​ចរន្តសេដ្ឋកិច្ច​នៅកម្ពុជា​កាន់តែល្អជាងមុនជាដើម៕អត្ថបទបាន ចក់

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល បើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះ

2023/12/15 09:46:33 am        92
ភ្នំពេញ៖ តាមការកំណត់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្ពោធជាផ្លូវការ ការរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ដែលប្រារព្ធធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម និងមានការ​អញ្ជើញ​ចូលរួមពីឯកអគ្គរាជទូត អគ្គរដ្ឋទូតចំនួន ១១ប្រទេស , តំណាងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន, ប្រតិភូពាណិជ្ជករមកពីបណ្តាប្រទេសផ្សេងៗ និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូបផងដែរ។ពិធីនេះ បានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងសហគមន៍អន្តរជាតិ។

តម្លៃស្រូវក្នុងឆ្នាំនេះបានហក់ឡើងខ្ពស់ ដោយបានកំពុងជួយដល់ជីវភាពរស់នៅរបស់កសិករ

2023/12/14 01:54:54 pm        200
ភ្នំពេញ៖ តម្លៃស្រូវនៅក្នុងរដូវឆ្នាំនេះ បានហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ ប្រមាណជាង៣០ ភាគរយ ដែលជាផ្នែកមួយកំពុងជួយសម្រួល ដល់ជីវភាពរស់នៅរបស់កសិករ និងជួយលើក​កម្ពស់​ដល់ការ​ដាំដុះ​ផលិតកម្មស្រូវនៅកម្ពុជា។ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ​លើកឡើងក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីតម្លៃស្រូវនៅក្នុងឆ្នាំ២០២៣នេះថា ជាង ១៥ ឆ្នាំកន្លងមកនេះ តម្លៃស្រូវ​មិនមានការប្រែប្រួលខ្លាំងនោះទេ ​តែនៅក្នុងរដូវឆ្នាំនេះ តម្លៃស្រូវគ្រប់ប្រភេទ​បានហក់​ឡើងខ្ពស់ និងមានកំណើនប្រមាណជាង៣៥ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនិងឆ្នាំមុនៗ។ឧកញ៉ា បន្តថា ចំពោះការឡើងថ្លៃនេះ ដោយសារបច្ចុប្បន្នពិភលោក​មានការបម្រែបម្រួល​អាកាសធាតុ ​បានធ្វើឲ្យប្រទេសមួយចំនួននៅក្នុងតំបន់ក្នុងអាស៊ីអាគ្នេយ៍ ​កំពុងជួបវិបត្តិបញ្ហាស្បៀង ដោយធ្វើឲ្យប្រទេសទាំងអស់នោះប្រមូលទិញអង្ករពី ប្រទេសដែលមាន ​ផលិតកម្មស្រូវច្រើន រួមជាមួយ​កម្ពុជាផងដែរ, ​ដោយការប្រមូលទិញនេះ ​ជាក់ស្តែងប្រទេសឥណ្ឌូនេស៊ី និងប្រទេស​ហ្វីលីពីន​ជាដើម បានប្រមូលទិញស្តុកទុក​ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ពួកគាត់។ បញ្ហាទាំងនេះ​បានធ្វើឲ្យតម្លៃស្រូវឆ្នាំនេះ ​បានហក់ឡើង ​ខ្ពស់ខុសពីធម្មតា ដែលជាផ្នែកមួយជួយ​សម្រួលដល់ជីវភាពរស់នៅរបស់កសិករ ​និងជួយលើកកម្ពស់ដល់ការដាំដុះផលិតកម្មស្រូវ នៅកម្ពុជា។ជុំវិញតម្លៃស្រូវនេះ,ឧកញ៉ា សុង សារ៉ន ​បានបញ្ជាក់ឲ្យដឹងថា​ សម្រាប់ទីផ្សារស្រូវបច្ចុប្បន្ន ប្រភេទ​ស្រូវរំដួល ​មានតម្លៃថ្លៃជាងគេ ​ក្នុងនោះ​ កសិករបានដាំដុះក្នុងរង្វង់ប្រមាណជាង២លានតោន, ស្រូវសែនក្រអូបជាប្រភេទស្រូវទី២ ​មានចំនួនប្រមាណក្នុងជាង​ ៣០ ម៉ឺន តោន ក្រៅពីនេះ​មាន​ប្រភេទស្រូវ ស្រង៉ែ, មានស្រូវ ៥១ និង ៥៤ សរុបទាំងអស់​មានប្រមាណជាង១០លានតោន ដោយ​តម្លៃស្រូវមាន ស្ថិរភាពល្អ គឺចាប់ពីខែកក្កដា រហូតដល់ខែធ្នូ ​ជាក់ស្តែងមកពេលនេះ តម្លៃស្រូវ​បានហក់ឡើងជាង ៣០ %៕អត្ថបទ៖ សុន រ៉ាឌី,

ក្រសួងកសិកម្មជំរុញការធ្វើវារីវប្បកម្មបង្កងចិញ្ចឹមតាមបែបធម្មជាតិ ខណៈរសជាតិឆ្ងាញ់មិនចាញ់បង្កងធម្មជាតិ

2023/12/12 11:35:38 am        251
តាកែវ៖ ទៅថ្ងៃ​អនាគត​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងជំរុញឲ្យប្រជាកសិករងាកមកធ្វើវារីវប្បកម្មបង្កងចិញ្ចឹមតាមបែបធម្មជាតិ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនេសាទធនធានធម្មជាតិ និងម្យ៉ាងទៀត ដោយសារបង្កងចិញ្ចឹម ក៏មានរសជាតិឆ្ងាញ់ប្រហាក់ប្រហែលនឹងបង្កងធម្មជាតិ។ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៣នេះថា បច្ចុប្បន្ននេះអ្នកចិញ្ចឹមបង្កងតាមបែបធម្មជាតិមានចំនួនសរុប ២០កន្លែង ក្នុងនោះខ្នាតមធ្យមមាន ៨កន្លែង។ ឯកឧត្តម បានបន្តថា បង្កងធម្មជាតិមានចំនួនតិចតួច មិនអាចបំពេញតម្រូវការបាន ដោយក្នុង១ឆ្នាំ អាចរកបានតែក្នុងអំឡុង ៣ទៅ៤សប្តាហ៍ ហើយមានតម្លៃថ្លៃ ចាប់ពី ៤០ ទៅ៥០ដុល្លារក្នុង១គីឡូ អាស្រ័យតាមទំហំ និងភាពងាយរកបាននៃការនេសាទ។ ដោយឡែក បង្កងចិញ្ចឹមតាមបែបធម្មជាតិវិញ ​ឯកឧត្តមបានលើកឡើងថា ​ក៏មានរសជាតិឆ្ងាញ់​ប្រហាក់ប្រហែល​គ្នា ចិញ្ចឹមតាមស្តង់ដាបច្ចេកទេសច្បាស់លាស់​ មានសុវត្ថិភាព និងមានសក្តានុពលពង្រីក​ផលិតកម្ម​បានច្រើន ទៅតាមតម្រូវការទីផ្សារ ​និងមានតម្លៃប្រហែលពាក់កណ្តាលនៃបង្កងធម្មជាតិ ចន្លោះពី ២០ទៅ២៥ដុល្លារ ក្នុង១គីឡូ។ឯកឧត្តម បានបញ្ជាក់បន្ថែមថា ទិន្នផលបង្កងធម្មជាតិមានប្រមាណ ​៦០តោន ក្នុង១ឆ្នាំ ហើយ​មានតែ១ម្តងប៉ុណ្ណោះនៅក្នុង១ឆ្នាំៗ ក្នុងរង្វង់ ៤សប្តាហ៍នៃខែវិច្ឆិកា ​និងដើមខែធ្នូ។ ចំណែក​ឯបង្កងចិញ្ចឹមវិញ អាចធ្វើបាន ២ដង ក្នុង១ឆ្នាំ ប្រសិនបើប្រើកូនទំហំចាប់ពី១០ក្រាម ទៅ២០ក្រាម។ បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមបង្កងផ្គត់ផ្គង់បានប្រហែល ​២០តោន ក្នុង១ឆ្នាំ ​ដោយសារតែទើបចាប់ផ្តើម។ សម្រាប់ការចិញ្ចឹមបច្ចុប្បន្នតាមបែបធម្មជាតិ (ដង់ស៊ីតេទាប និងមិនមែនជាលក្ខណៈប្រពលវប្បកម្ម) ក្នុង១ហិកតា​ កម្ពុជាទទួលបានទិន្នផលចន្លោះពី ១,២តោន ទៅ១,៤តោន ក្នុង១ឆ្នាំ៕អត្ថបទ ឈិត បូរ៉ាវី 

សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ មាននិន្នាការកើនឡើង ទោះបីសេដ្ឋកិច្ចពិភពលោក​រងប៉ះពាល់ក៏ដោយ

2023/12/12 10:25:37 am        215
អ្នកជំនាញសេដ្ឋកិច្ច រំពឹងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នៅតែមាននិន្នាការកើនឡើង ខណៈ​កម្ពុជា​ស្ថិត​ក្នុងក្របខណ្ឌ RCEP, FTA, ការទទួលបានអនុគ្រោះពន្ធពីចក្រភពអង់គ្លេស និង​កំណើន​កើត​ចេញពីកិច្ចសហប្រតិបត្តិការថ្មីៗ ទោះបីសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាព ប្រាកដ​ប្រជាក៏ដោយ។លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជ បណ្ឌិត​សភា​កម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីស្ថាន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២៤ នេះថា យោងតាមការធ្វើពាណិជ្ជកម្មទៅកាន់អន្តរជាតិរបស់កម្ពុជា និង​ការ​បើកទីផ្សារថ្មីៗ ដោយផ្អែក​ទៅ​លើកិ​ច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​ (RCEP) និងតាមកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីកម្ពុជា-ចិន (FTA) ជាដើម ជា​ពិសេស​ការ​គ្រប់គ្រង​ប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចស្ទើរពេញមួយឆ្នាំក្នុងឆ្នាំ ២០២៣ ដែលមានភាពល្អប្រសើរ អាច ជួយជ្រោមជ្រែងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ ២០២៤ ឲ្យមានកំណើនប្រហាក់ប្រហែលគ្នាឆ្នាំ ២០២៣នេះផងដែរ។ក្រៅពីនេះ កម្ពុជានៅមានវិស័យមួយចំនួនទៀតជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចផងដែរដូចជា កំណើន​ភ្ញៀវទេសចរបរទេស និងកំណើនកើតចេញ​ពី​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា ជាមួយប្រទេសដៃគូរ និងស្របពេលកម្ពុជាបានត្រៀមខ្លួនជាច្រើន ដើម្បីចាប់​យក​ឱកាស​ផ្សេង​ៗ និងការត្រៀមទប់ស្កាត់ហានីភ័យ និងបញ្ហាប្រឈមនានា ដើម្បីធ្វើ​ឲ្យ​សម្រេច​នូវ​កត្តា​កំណើន​សេដ្ឋកិច្ច​ក្នុងឆ្នាំ២០២៤ ខាងមុខ។សូមបញ្ជាក់ថា ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ ២០២៤, រាជរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នឹងបន្តនិន្នាការកើនឡើង នឹងសម្រេច បានកំណើនក្នុងរង្វង់ ៦,៦% ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥%, វិស័យសេវាកម្ម ៦,៩ % និងវិស័យកសិកម្មរំពឹងនឹងសម្រេចបានកំណើន ១,១% ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុន Hanwha របស់កូរ៉េខាងត្បូង ចុះហត្ថលេខាលើកិច្ចសន្យាការពារជាតិមានតម្លៃ២,៤ពាន់លានដុល្លារជាមួយអូស្ត្រាលី

2023/12/08 12:00:03 pm        118
ប្រទេសអូស្ត្រាលី បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន អវកាស Hanwha របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីទទួលបានយានយន្តប្រយុទ្ធថ្មើរជើង Redbackចំនួន១២៩គ្រឿងនៅឆ្នាំ២០២៨ ក្នុងកិច្ចព្រមព្រៀងមានតម្លៃ ៣,១៦សែនកោដិ៍វ៉ុន ឬ ២,៤ ពាន់លានដុល្លារ។ការចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីប្រទេសអូស្ត្រាលីកាលពីខែកក្កដា បានជ្រើសរើសក្រុមហ៊ុន Hanwha ជាអ្នកដេញថ្លៃដ៏ពេញចិត្តសម្រាប់គម្រោងដែលមានតម្លៃសរុបរហូតដល់ ៤,៦២ ពាន់លានដុល្លារ ដែលបង្ហាញនូវអ្វីដែលប្រទេសនេះបាននិយាយថា គឺជាការវិនិយោគធំបំផុតតែមួយគត់ នៅក្នុងសមត្ថភាពកងទ័ព មកដល់បច្ចុប្បន្ននេះ។ឧបនាយករដ្ឋមន្ត្រី លោក Richard Marles បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុង Geelong ថា យានយន្តទាំងនោះនឹងមានតួយ៉ាងធំធេងក្នុងការធ្វើឲ្យប្រសើរឡើងសមត្ថភាពរបស់កងកម្លាំងការពារជាតិអូស្ត្រាលី។ក្រសួងការពារជាតិរបស់ប្រទេសអូស្ត្រាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គម្រោងនេះត្រូវបានគេរំពឹងថានឹងគាំទ្រដល់ការងារប្រហែល ២.១០០ រួមទាំងការងារផ្ទាល់ចំនួន ១.៨០០ ដោយយានយន្តដំបូងនឹងត្រូវដឹកជញ្ជូននៅឆ្នាំ២០២៧។

នាយកប្រតិបត្តិក្រុមហ៊ុនបណ្ដាញសង្គម X និយាយថា មានមនុស្សជាង១០លាននាក់ បានចំឈ្មោះប្រើក្នុងខែធ្នូនេះ

2023/12/08 11:18:43 am        62
នាយកប្រតិបត្តិ ក្រុមហ៊ុនបណ្ដាញសង្គម X លោកស្រី លីនដា យ៉ាការីណូ (Linda Yaccarino) បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ថាមនុស្សជាង ១០ លាននាក់បានចុះឈ្មោះប្រើប្រាស់បណ្ដាញសង្គម X នៅក្នុងខែធ្នូនេះ ។ យោងតាមសារព័ត៌មាន the New York Times ការប្រកាសនេះកើតឡើងនៅពេលក្រុមហ៊ុនដែលកន្លងទៅ ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន Twitter ប្រឈមនឹងការបាត់បង់​ប្រាក់ចំណូល​ពីការផ្សាយពាណិជ្ជកម្ម​ចំនួន ៧៥លានដុល្លារនៅចុងឆ្នាំនេះ ខណៈក្រុមហ៊ុនល្បីៗធំៗ ផ្អាកយុទ្ធនាការទីផ្សាររបស់ពួកគេនៅលើវេទិកានេះ ។ ក្រុមហ៊ុន X ដែលពុំបានបញ្ចេញទិន្នន័យ​អ្នកប្រើប្រាស់ជាប្រចាំ មិនអាចទាក់ទងភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយ​អំពីរបៀបដែលការចុះឈ្មោះនៅខែធ្នូធៀបនឹងកម្រិតមធ្យម ឬមូលហេតុដែល លោកស្រីYaccarino បង្ហាញតួលេខនោះទេ។ ម្ចាស់ក្រុមហ៊ុនបណ្ដាញសង្គមយក្ស គឺលោក មហាសេដ្ឋី ElonMusk បាននិយាយកាលពីខែកក្កដា ថាបណ្ដាញសង្គមមួយនេះមានអ្នកប្រើប្រាស់ប្រចាំខែចំនួន ៥៤០ លាននាក់។ ក្រុមហ៊ុនជាច្រើនរួមទាំង Apple, Disney, Warner Bros Discovery, Comcast, Lions Gate Entertainment, Paramount Global និង IBM បាននិយាយកាលពីខែវិច្ឆិកាថា ពួកគេបានផ្អាកការព្សព្វផ្សាយ​ពាណិជ្ជកម្មរបស់ខ្លួនគេនៅលើបណ្ដាញសង្គម X ។លោក Musk បានរិះគន់បណ្ដាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដែលបានចាក​ចេញពីវេទិកាបន្ទាប់ពីលោកបានយល់ព្រមជាមួយអ្នកប្រើប្រាស់ដែលអះអាងខុសថា ជនជាតិជ្វីហ្វកំពុងបង្កឱ្យមានការស្អប់ខ្ពើមប្រឆាំងនឹងជនជាតិស្បែកស។របាយការណ៍ពីក្រុមឃ្លាំមើលបណ្ដាញទំនាក់ទំនងសង្គម Media Matters បានរកឃើញការផ្សាយ​ពាណិជ្ជកម្ម​ពីក្រុមហ៊ុនធំៗនៅជាប់នឹងសារបង្ហោះសង្គម X ដែលគាំទ្ររបបណាស៊ី។ក្រុមហ៊ុននេះបានដាក់ពាក្យប្ដឹងកាលពីចុងខែវិច្ឆិកាប្រឆាំង នឹងក្រុមឃ្លាំមើល Media Matters នេះ ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍៕

ពិភពលោករំពឹងថា នឹងមានចំនួនអ្នកដំណើរតាមយន្តហោះ៤,៧ពាន់លាននាក់នៅឆ្នាំក្រោយ ខណៈឧស្សាហកម្មអាកាសចរណ៍ងើបឡើងវិញ

2023/12/07 11:04:28 am        103
សមាគមពាណិជ្ជកម្មឧស្សាហកម្មបាននិយាយកាលពីថ្ងៃពុធទី៦ខែធ្នូសប្ដាហ៍នេះថា ក្រុមហ៊ុនអាកាសចរណ៍នានាគួរតែដឹកជញ្ជូនចំនួនអ្នកដំណើរឲ្យបានច្រើនបំផុតនៅឆ្នាំក្រោយខណៈវិស័យនេះបានធូរស្រាលឡើងវិញក្រោយការរាតត្បាតវីរុសសកល COVID-19 ទោះបីជាកម្រិតនៃប្រាក់ចំណេញនៅតែជាក្ដីបារម្ភក៏ដោយ។ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) នៅក្នុងការពិនិត្យឡើងវិញជាប្រពៃណីរបស់ខ្លួនអំពីនិន្នាការឧស្សាហកម្មនៅពេលដែលឆ្នាំថ្មីខិតជិតមកដល់ បាននិយាយថា គំរូកំណើនធម្មតាបន្ថែមទៀតត្រូវបានគេរំពឹងថានឹងចាប់ផ្តើមពីទីនេះនៅពេលវិស័យនេះបានងើបឡើងវិញដល់កម្រិតមុនការរាតត្បាតជំងឺ COVID-19។ ប្រធានសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ លោក វីលី វ៉ាល់ស៍ ( Willie Walsh) បាននិយាយថា មនុស្សចូលចិត្តធ្វើដំណើរ ហើយបានជួយក្រុមហ៊ុនអាកាសចរណ៍ឱ្យត្រលប់ទៅកម្រិតមុនមានជំងឺរាតត្បាត ខណៈស្ថាប័ននេះបានព្យាករណ៍ថាមនុស្ស៤,៧ពាន់លាននាក់នឹងធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍នៅឆ្នាំ២០២៤។ សមាគមនេះ បានកត់សម្គាល់ថានេះគឺជាកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រដែលលើសពីកម្រិតមុនការរាតត្បាតជំងឺសកលដែលមានកម្រិត៤,៥ពាន់លាននាក់ ដែលបានកត់ត្រាកាលពីឆ្នាំ ២០១៩។សម្រាប់ឆ្នាំនេះ សមាគមនេះ រំពឹងថានឹងមានអ្នកដំណើរចំនួន៤,២៩ ពាន់លាននាក់ ដែលជាការធ្លាក់ចុះតិចតួចពីការព្យាករណ៍ខែមិថុនារបស់ខ្លួនចំនួន៤,៣៥ ពាន់លាននាក់។ ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរឹតបន្តឹងការធ្វើដំណើរដែលប្រទេសនានាបានអនុវត្តន៍ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលវីរុស COVID-19 ដោយក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានបញ្ឈប់អាជីវកម្ម ហើយក្រុមហ៊ុនផ្សេងទៀតត្រូវបានធានា ខណៈឧស្សាហកម្មនេះបានខាតបង់រហូតដល់១៨៣ ពាន់លានដុល្លារក្នុងអំឡុងឆ្នាំ ២០២០ រហូតដល់ឆ្នាំ២០២២៕

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ​ ជាឱកាសបង្ហាញផលិតផលស្នាដៃកូនខ្មែរអាចធ្វើបាន

2023/12/07 10:37:10 am        171
ភ្នំពេញ៖ តាមរយៈពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិលើកទី១០ នៅអគារមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ បានមើលឃើញថា មានក្រុមហ៊ុនចូលរួមជាច្រើនទាំងជាតិ និងអន្តរជាតិ បានដាក់តាំងបង្ហាញផលិតផល ក៏ដូចជាផ្នែកសេវាកម្ម ដើម្បីឆ្លើយតបតម្រូវការអ្នកប្រើប្រាស់នៅកម្ពុជាក្នុងវិស័យសំណង់ និងជាឱកាសដ៏ល្អបំផុតក្នុងការចូលរួមតាំងបង្ហាញផលិតផលស្នាដៃកូនខ្មែរ ដែលមានសមត្ថភាពអាចធ្វើបាន និងមិនចាញ់ផលិតផលដែលនាំចូលនោះទេ។ លោក ភួន ដារ៉ាវុឌ្ឍ ប្រធានផ្នែកលក់រាយផលិតផលក្បឿង ដែលជាផលិតផលក្នុងស្រុក របស់ក្រុមហ៊ុន វីគី ត្រេដ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា សម្រាប់ពិព័រណ៍សំណង់ ក្រុមហ៊ុន​លោកតែងតែចូលរួមតាំងបង្ហាញជារៀងរាល់ឆ្នាំ ដោយសារទទួលបានអត្ថប្រយោជន៍​យ៉ាង​ច្រើនពីអ្នកចូលរួមទស្សនា និងពីដៃគូអាជីវកម្មនានាក្នុងព្រឹត្តិការណ៍នេះ។ លោកបានចាត់ទុកកម្មវិធីនេះថា គឺជាឱកាសដ៏ល្អបំផុតក្នុងការចូលរួមតាំងបង្ហាញផលិតផល ជាពិសេសចង់បង្ហាញពីស្នាដៃកូនខ្មែរ ដែលមានសមត្ថភាពអាចធ្វើបាន និងមិនចាញ់ផលិតផល​ដែល​នាំចូលនោះទេ។លោក ស៊ុ ចាន់ថា វិស្វករផ្នែកលក់ក្រុមហ៊ុន ផែបស្ទីល (Pebsteel) ដែលផ្តោតលើសេវាកម្មសាងសង់​ចេញពីដែក ដូចជា សាងសង់ឃ្លាំង ផ្សារ និងរោងចក្រជាដើម បានលើកឡើងថា នេះជាលើក​៤ហើយ​ ដែលក្រុមហ៊ុនចូលរួមកម្មវិធីពិព័រណ៍​នេះ ហើយលោកពិតជាសប្បាយ​ចិត្តដែល​មានអតិថិជនជាច្រើនចាប់អារម្មណ៍ ​និងគាំទ្រកន្លងមក។ លោករំពឹងខ្ពស់ថា ឆ្នាំនេះនឹងអាចទទួលបានអតិថិជនកាន់តែច្រើនថែមទៀត​បន្ទាប់ពីការដាក់​តាំងចំនួន ៣ថ្ងៃនេះ ហើយសង្ឃឹមទៀតថា ​អតិថិជនផ្សេងៗទៀត យ៉ាងហោចក៏បានស្គាល់ និងយល់ដឹងអំពីសេវាកម្មក្រុមហ៊ុនរបស់លោកផងដែរ។សូមបញ្ជាក់ថា ពិព័រណ៌ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លើកទី១០នេះ មានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី៦ ដល់៨ ខែធ្នូ ឆ្នាំ២០២៣ ​ដែលមានការក្រុមហ៊ុនចូលរួមចំនួន ១៣៣ក្រុមហ៊ុន ស្មើនឹង ២៣៩ស្តង់ និងមានផលិតផលជាង ១ពាន់មុខ និង៥០ប្រភេទនៃសេវាកម្ម ​ហើយផលិតផលទាំងនេះ មួយចំនួនជាផលិតផលក្នុងស្រុក ​និងមួយចំនួនផ្សេងទៀត ជាផលិតផល ដែលនាំចូលមកពីបណ្តា​ក្រៅប្រទេស មានដូចជា មកពីប្រទេសវៀតណាម ចិន ឌូបៃ អាល្លឺម៉ង់ អាម៉េរិក និងអ៊ីតាលីជាដើម។ កម្មវិធីនេះដែរ ​នឹងឲ្យក្រុមហ៊ុនដែលនាំចូលនូវសម្ភារៈ បរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់​ប្រភេទ ជាពិសេសអ្នកមានតម្រូវការទិញដូចជា ​ម្ចាស់គម្រោងសាងសង់ និងក្រុមហ៊ុនសាងសង់ ងាយស្រួល​ធ្វើការប្រៀបធៀបគុណភាព និងបញ្ជាទិញ ដោយពុំចាំបាច់ធ្វើដំណើរទៅក្រៅ​ប្រទេសទៀតឡើយ៕អត្ថបទ ឈិត បូរ៉ាវី 

ពលរដ្ឋបូលីវី ព្យាយាមតម្រង់ជួរដ៏វែងដើម្បីទទួលបានប្រេងឥន្ធនៈ

2023/11/29 09:58:34 am        173
ប្រជាជនបូលីវី ដែលត្អូញត្អែរបានមកតម្រង់ជួរដើម្បីទទួលបានប្រេងឥន្ធនៈនៅទូទាំងទីក្រុង La Paz កាលពីថ្ងៃអង្គារ ខណៈអាជ្ញាធរបានបដិសេធការខ្វះខាត និងបានដាក់កំហុសតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ ទៅលើលើសង្រ្គាមពិភពលោកដែលកំពុងបន្ត។ រថយន្តក្រុង រថយន្តដឹកទំនិញ និងរថយន្តអ្នកដំណើររាប់សិបគ្រឿង បានចូលមកតាមដងផ្លូវ និងស្ថានីយ៍បម្រើសេវាកម្មមួយចំនួននៅក្នុងទីក្រុង La Paz ។យោងតាមអ្នកបើកបរក្នុងតំបន់ លោក Ramiro បាននិយាយថា បន្ថែមពីលើប្រេងឥន្ធនៈដែលពិបាកទទួលបាន វាមានការកំណត់លើបរិមាណប្រេងឥន្ធនៈ ដែលលោកអាចទិញបាននៅស្ថានីយ៍។ប្រធានាធិបតី លោក Luis Arce បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសបូលីវី ចំណាយខ្ពស់មិនធម្មតា សម្រាប់ការនាំចូលប្រេងឥន្ធនៈ ហើយត្រូវបានសន្និដ្ឋានថាការកើនឡើងតម្លៃនេះបណ្តាលមកពីផលប៉ះពាល់នៃសង្គ្រាមដែលកំពុងបន្តរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន។ប្រធានាធិបតី លោក Luis Arce បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសបូលីវី ចំណាយខ្ពស់មិនធម្មតា សម្រាប់ការនាំចូលប្រេងឥន្ធនៈ ហើយត្រូវបានសន្និដ្ឋានថាការកើនឡើងតម្លៃនេះបណ្តាលមកពីផលប៉ះពាល់នៃសង្គ្រាមដែលកំពុងបន្តរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN៖ ការភៀសខ្លួនចេញពីគ្រោះមហន្តរាយអាកាសធាតុ ឡើងដល់ចំនួនជាកំណត់ត្រា
03/19/2025 03:03 PM
អង្គការ IOM៖ អំពើហិង្សានៅប្រទេសហៃទី ធ្វើឲ្យមនុស្ស ៦ម៉ឺននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង ក្នុងខែកុម្ភៈ
03/19/2025 03:03 PM
ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ួទី៖ អាមេរិកវាយប្រហារតំបន់គោលដៅជាច្រើន នៅយេម៉ែន
03/19/2025 03:03 PM
អេហ្ស៊ីប កូវ៉ែត និងបារ៉ែន ព្រមានថា ការវាយប្រហារថ្មីរបស់អ៊ីស្រាអែលលើហ្កាហ្សា គំរាមកំហែងស្ថិរភាពក្នុងតំបន់
03/19/2025 03:03 PM
ពិធីបិទផ្សាយជាសាធារណៈឯកសារការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ
03/19/2025 03:03 PM
ពាន FIFA Club World Cup ធ្វើដំណើរដល់ទីក្រុង Atlanta សហរដ្ឋអាមេរិក
03/19/2025 03:03 PM
នាយករដ្ឋមន្ត្រីអ៊ីតាលី អំពាវនាវឲ្យមាន «វិធីសាស្ត្រជាក់ស្តែង» ស្ដីពីពន្ធ និងគាំទ្រកិច្ចប្រឹងប្រែងសន្តិភាពរបស់លោក Trump
03/19/2025 03:03 PM
គ្រូកម្ពុជាថា ចង់ឈ្នះវៀតណាម ជារឿងពិបាក តែលោក Kim Sang Sik បានប្រុងប្រយ័ត្នខ្ពស់
03/19/2025 03:03 PM
ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម៖ ការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ​បានជួយសម្រួលដល់ជីវភាព​រស់​នៅ​រ​បស់បងប្អូនអតីតយុទ្ធជន
03/19/2025 03:03 PM
កូរ៉េខាងត្បូង នឹងដាក់ពង្រាយនគរបាលបង្ក្រាបកុបកម្ម នៅពេលតុលាការសម្រេចដាក់ការចោទប្រកាន់ លោក Yoon
03/19/2025 02:03 PM