ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ កើនឡើងជាង ៣១% ក្នុងឆមាសទី១
ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​
ប្រធាន គ.ល.ក. ណែនាំដល់​អគ្គលេខាធិការដ្ឋាន​បន្តសហការជាមួយ​អាជ្ញាធរ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ឱ្យមានប្រសិទ្ធភាព
ក្រសួងកសិកម្ម ប្រកាសផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យ​ពិន័យអន្តរការណ៍​ចំពោះ​បទល្មើស​ច្បាប់ស្តីពីជលផល

សេដ្ឋកិច្ច និង កសិកម្ម

សហគ្រិនកម្ពុជាកំពុងពង្រីងខ្សែច្រវាក់ផលិតកម្ម គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក

2025/01/06 11:31:34 am        286
សហគ្រិនកម្ពុជា កំពុងចាប់ផ្តើមពង្រឹងខ្សែច្រវាក់ផលិតកម្ម ផលិត និងជំរុញផ្គត់ផ្គង់ទំនិញចូលទីផ្សារឱ្យកាន់តែប្រសើរ ខណៈដែល ស្ថានភាពសេដ្ឋកិច្ចបានកំពុងមានភាពប្រក្រតីជាបណ្តើរៗឡើងវិញ ដែលត្រូវការចូលរួមគំាទ្រពីសកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម និងការធ្វើធុរកិច្ចផ្សេងៗ។ សហគ្រិនកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីកិច្ចដំណើរការខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ ទំនិញលើទីផ្សារ នេះថា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការរកស៊ីទទួលទានរបស់សហគ្រិននោគម្ពុជាមួយចំនួន បានជួបឧបសគ្គ ជាច្រើន នៅក្នុងកិច្ចដំណើរផលិត ក៏ដូចជាការផ្គត់ផ្គង់ទំនិញចូលទីផ្សារ តែមិនដល់ការបិតទ្វាអាជីវកម្មនោះឡើយ ខណៈដែល ស្ថានភាពខាងក្រៅ និងខាងក្នុងស្រុកមិនទាន់មានភាពប្រាកដប្រជាក៏ដោយ។សហគ្រិនទាំងនេះ លើកឡើងស្រដៀងគ្នាទៀតថា សម្រាប់នៅក្នុងឆ្នាំ ២០២៥ នេះ ពួកគាត់មានក្តីរំពឹងខ្ពស់ នៅលើការធ្វើ អាជីវកម្ម ពាណិជ្ជកម្ម និងការរកស៊ីទទួលទានផ្សេងៗ និងជាឆ្នាំដែលត្រូវពង្រឹង និងពង្រីកអាជីវកម្មបន្ថែម ដើម្បីចាប់យកឱកាសការ ប្រកួតប្រជែងទំនិញលើទីផ្សារ និងនាំចេញ ស្របពេលរាជរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចក្នុងតំបន់ និងសកល លោក នៅក្នុងឆ្នាំនេះ ឬឆ្នាំក្រោយ នឹងបន្តលើមាគ៌ាបន្តជំរុញកំណើនឡើងវិញ។លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា សម្រាប់ឆ្នាំ ២០២៥ នេះ សមាគមនិងជួបសហគ្រិនប្រឹក្សា យល់បល់បន្ថែម អំពីការស្វែងរកឱកាស នឹងគន្លឹះថ្មីៗបន្ថែម ដើម្បីជំរុញឱ្យឆ្លើយតបទៅនិងតម្រូវការជាក់ស្តែង សម្រាប់សហគ្រិន តោងថ្ពក់ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ដែលជាការចូលរួមគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាការនាំចេញ ខណៈដែល សម្ទុះសេដ្ឋកិច្ចកម្ពុជា កំពុងមានកំណើនកើនឡើងវិញ។សូមបញ្ជាក់ថា តាមក្របខណ្ឌច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ត្រូវបានរៀបចំឡើងដោយគិតគូរថា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកល បានបន្តដំណើរលើមាគ៌ា និងជំរុញកំណើនឡើងវិញ បន្ទាប់ពីរងនូវការប៉ះទង្គិចផ្ទួនៗពីវិបត្តិ ប៉ុន្តែកំណើននេះ នៅមិនទាន់មានសក្តានុពលខ្ពស់នៅឡើយ ទោះបីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងរំពឹង ត្រូវបានរំពឹងថា មានស្ថានភាពប្រសើរជាង មុន, ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥នេះ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការងើបឡើង ដោយរំពឹងថា នឹងសម្រេចបានក្នុងរង្វង់ ៥,៦ ភាគរយ គាំទ្រដោយវិស័យអាទិភាពសំខាន់ៗចំនួន៣គឺ៖ វិស័យឧស្សាហកម្ម សេវាកម្ម និងវិស័យកសិកម្ម៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍មានទំហំប្រមាណ ២,៧ ប៊ីលានដុល្លារអាមេរិក ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច

2025/01/06 11:03:31 am        233
រាជរដ្ឋាភិបាលបានកំណត់នៃការខ្ចីប្រាក់ពីដៃគូរអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២៥ ក្នុងទំហំទឹកប្រាក់ ២ ប៊ីលានអេសដេអ៊ែ សមមូលប្រមាណ ២,៧ ប៊ីលានដុល្លារអាមេរិក និងការបោះផ្សាយមូលបត្ររបស់រដ្ឋចំនួន ៥០០ ប៊ីលានរៀលបន្ថែម សម្រាប់គម្រោងវិនិយោគ សាធារណៈ ដើម្បីបំពេញតម្រូវការជំរុញកំណើនសេដ្ឋកិច្ច។តាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ដែលបានឡាយព្រះហស្តលេខាដោយសម្រេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ចីប្រាក់ពីគេក្នុងកម្រិត ២ ពាន់លាន SDR (ពីរប៊ីលានអេសដេអ៊ែរ)សមមូលប្រមាណ ២,៧ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០០ លាន អេសដេអ៊ែរ បើធៀប និងឆ្នាំ២០២៤។ជុំវិញកម្ចីខាងលើនេះផ្អែកលើទិដ្ឋភាពរួមមាន៖ (១)-ទំហំនៃតម្រូវការវិនិយោគសាធារណៈដែលកម្ពុជាមានភាពចាំបាច់ ក្នុង ការកៀរគរធនធានបន្ថែមឱ្យបានច្រើន ដើម្បីបំពេញតម្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសដើម្បីជំនួសថវិកាគម្រោង វិនិយោគសាធារណៈ ដោយប្រភពចំណូលក្នុងប្រទេស ដែលត្រូវធ្វើវិចារណកម្ម ដើម្បីបំពេញតម្រូវការចំណាយចរន្ត ក្នុងបរិការណ៍ ដែលប្រភពចំណូលក្នុងប្រទេស ជាពិសេសចំណូលសារពើពន្ធមាននិន្នាកាថមថយ។ (២)-កម្មវិធី ឬគម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ច ព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២៥ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព (ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការ បង្កើនផលិតភាពសេដ្ឋកិច្ច និងផលិតភាពផលិតកម្ម) ដែលមានចរិតយុទ្ធសាស្ត្រក្នុងការទ្រទ្រង់ដល់ចីរភាពនៃកំណើនសេដ្ឋកិច្ច ក្នុង រយៈពេលមធ្យម និងវែង។ (៣)-ឥណទានមានកម្រិតសម្បទានខ្ពស់ ។ (៤)-ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរ យៈពេលមធ្យមនៅតែមាន (ចីរភាព) និង"ហានិភ័យកម្រិតទាបៗ។ (៥)-ការបន្តបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្ត គម្រោង។ក្រៅពីកម្ចីខាងលើ, នៅក្នុងឆ្នាំ ២០២៥ នេះដែរ រាជរដ្ឋាភិបាលគ្រោងធ្វើការបោះផ្សាយមូលបត្ររដ្ឋចំនួន ៥០០ ប៊ីលានរៀល សមមូលនឹងប្រមាណ ១២៣ លានដុល្លារអាម៉េរិក, សរុបជារួមទំហំទឹកប្រាក់ទាំងអស់ខាងលើនេះ គឺសម្រាប់ហិរញ្ញប្បទានលើ ចំណាយវិនិយោគសាធារណៈដូចជា៖ វិស័យថាមពល, ទឹកស្អាត, ធារាសាស្រ្ត, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជនបទ, អប់រំ, សុខាភិបាល, កសិកម្ម និងវិស័យអាទិភាពផ្សេងៗទៀត។គួរបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្ររដ្ឋ និងការខ្ចីពីក្រៅប្រទេសក្នុងទំហំខាងលើនេះ នឹងមិនបង្កើតជាបន្ទុកបំណុលវណ្ឌកដល់ កម្ពុជាទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែត្រូវបានវាយតម្លៃថា មានចីរភាព និងហានិភ័យ កម្រិតទាបដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់៕ អត្ថបទ៖ សុន រ៉ាឌី

ផលិតផលកសិកម្មចំនួន១០មុខ មានតម្រូវការនាំចេញច្រើនជាងគេទៅកាន់ទីផ្សារអន្តរជាតិ

2025/01/04 01:38:26 pm        225
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងឆ្នាំ២០២៤ ផលិតផលកសិកម្មសំខាន់ៗ ចំនួន១០មុខ មានទីផ្សារខ្លាំងជាងគេក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជា សម្រេចបានទំ ហំពាណិជ្ជកម្មអន្តរជាតិ ចំនួនប្រមាណ៥០,៤៥ពាន់លានដុល្លារ កើន១៥,៩៥% ធៀបទៅនឹងឆ្នាំមុន។របាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា មុខទំនិញសំខាន់ៗចំនួន១០ ដែលត្រូវបាននាំ ចេញច្រើនជាងគេ មានដូចជា៖ ស្រូវ អង្ករ ដំឡូងមី ស្វាយ ចេក ស្វាយចន្ទី ជ័រកៅស៊ូ ស្ករអំពៅ ពោត និងម្រេច ទៅទីផ្សារសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប តំបន់អាស៊ាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង ប្រទេសឥណ្ឌា ជាដើម។ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រៅ ពីផលិតផលកសិកម្ម នៅក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ (វ៉ាលី-កាបូប) ស្បែកជើង គ្រឿងអេឡិចត្រូនិច បន្ទះសូឡា និងសម្បកកង់ឡាន ផងដែរ ។ឯកឧត្តម បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រៅពីទីផ្សារក្នុងសមាជិកអាស៊ាន កម្ពុជាក៏មានទីផ្សារធំៗ ដទៃផ្សេងទៀតដែរ ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងណាស់​ក្នុងការផ្សារភ្ជាប់​ទំនាក់ទំនងដើម្បីពង្រីកទីផ្សារនាំចេញ ជាក់ស្តែងតាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយតំបន់ ហៅកាត់ អាសិប (RCEP) ដែលមានប្រទេសចំនួន១៥ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត រួមមាន អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ។ឯកឧត្តមបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យ សភាកម្ពុជា បានកត់សម្គាល់ថា សម្រាប់ឆ្នាំ២០២៥ ស្ថានភាពសេដ្ឋកិច្ចសកលលោកនឹងល្អ​ប្រសើរឡើង វិញដែលនឹងនាំឱ្យសេដ្ឋកិច្ចរបស់កម្ពុជាក៏នឹងរស់រវើក ទាំងការវិនិយោគ និង​ការនាំចេញ។ ឆ្នាំ២០២៥ សកលលោក នឹងមានការប្រែប្រួល នាំឱ្យសេដ្ឋកិច្ចរបស់កម្ពុជា ក៏នឹងមានការប្រែប្រួលទៅតាមហ្នឹងដែរ រីក ចម្រើនទៅលើវិស័យធំៗ ដូចជាទេសចរណ៍ ឧស្សាហកម្ម និងវិស័យកសិកម្ម ជាដើម។សូមបញ្ជាក់ថា គិតក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេច ៥០,៤៥ពាន់លានដុល្លារអាមេរិក កើនជិត ១៦% ក្នុងនោះកម្ពុជានាំចេញសម្រេចបាន២៤,៣៤ ពាន់លាន ដុល្លារ ។ ដោយឡែក ការនាំចូលមកកម្ពុជាវិញ មានចំនួន២៦,១០ពាន់លានដុល្លារ ៕អត្ថបទ៖ បូរ៉ាវី ថត

កសិករនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទទួលចំណូលបន្ថែមពីការមូរគល់ជញ្រ្ជាំង​បន្ទាប់ពីប្រមូលទិន្នផលស្រូវ

2025/01/03 02:15:28 pm        299
បន្ទាប់ពីប្រមូលទិន្នផលស្រូវធ្ងន់ (ស្រូវនាងខុន) កសិករក៏ទទួលបានកម្រៃបន្ថែមទៀត​ពីការ​ប្រមូល​គល់ជញ្រ្ជាំង ដែលប្រជាកសិករមួយចំនួនហាក់មិនបានចាប់អារម្មណ៍នាំគ្នាដុតចោល។ សម្រាប់លោក អន សៀវមិញ កសិកររស់នៅភូមិបឹងត្រស់ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ «ការដុតគល់ជញ្ជ្រាំង ឬចំបើង ដូចដុតលុយចោល» ។ កសិកររូប​នេះ​បន្ថែម​ទៀតថា រូបលោកទទួលបានចំណូលបន្ថែមពីការមូរគល់ជញ្ជ្រាំង ស្តុកទុកសម្រាប់​លក់ឱ្យអ្នក​ចិញ្ចឹមសត្វ និងអ្នកធ្វើកសិកម្មដាំដុះ៕ ចុច Link https://t.me/btvnewscambodia/206539 ដើម្បីស្ដាប់ការលើកឡើងរបស់លោក អន សៀវមិញ

វិស័យកសិកម្មក្នុងឆ្នាំនេះនឹងមានកំណើនល្អ គាំទ្រដោយអនុវិស័យដំណាំ ការចិញ្ចឹមសត្វ និងការនេសាទ

2025/01/03 11:34:37 am        365
វិស័យកសិកម្មនៅកម្ពុជាក្នុងឆ្នាំ ២០២៥ នេះ ត្រូវបានព្យាករថា កើនឡើង ១,១ ភាគរយ ដោយសារការរំពឹងទុកនូវកំណើនល្អ នៃអនុវិស័យដំណាំ ការចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ ដោយសារវិធានអន្តរាគមន៍របស់រាជរដ្ឋាភិបាល និងការ គាំទ្រពីដៃគូអភិវឌ្ឍន៍នានា។ តាមក្របខ័ណ្ឌនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ត្រូវបានរៀប ចំឡើងជាមួយនឹងការគិតគូរថា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកលលោក និងតំបន់ នឹងបន្តដំណើរលើមាគ៌ាស្ដារ និងជំរុញ កំណើនឡើងវិញ បន្ទាប់ពីទទួលរងការប៉ះទង្គិចផ្ទួនៗពីវិបត្តិបន្តបន្ទាប់ក្នុងឆ្នាំកន្លងមក ប៉ុន្តែកំណើននេះនៅមិនទាន់ឡើងដល់កម្រិត សក្តានុពលនៅឡើយ ទោះបីស្ថានភាពនយោបាយ សេដ្ឋកិច្ចនិងសង្គម ត្រូវបានរំពឹងទុកថានឹងកាន់តែមានភាពប្រសើរឡើងជាមុន។យោងលើការវាយតម្លៃ នៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ច កម្ពុជា នឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្ន ស្ថិតក្នុង រង្វង់ ២០៩ ១៦៣ ប៊ីលានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨ លានដុល្លារអាម៉េរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្ស ម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ២ ៩២៤ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ២ ៧១៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤។ចំពោះកំណើនកើនឡើងនេះបានគាំទ្រដោយវិស័យសំខាន់ៗជាច្រើន ក្នុងនោះចំពោះវិស័យកសិកម្មនៅក្នុងឆ្នាំ ២០២៥ នេះ ត្រូវបានរាជរដ្ឋាភិបាលព្យាករថា និងកើនឡើង ១,១ ភាគរយ ដោយសារការរំពឹងទុកនូវកំណើនល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ។ ចំណែកអនុវិស័យដំណាំ ត្រូវបានរំពឹងថា នៅរក្សាកំណើនល្អ ដោយសារការបន្តកើននៃ ការវិនិយោគ ទាំងក្នុងស្រុកនិងពីបរទេស លើការកែច្នៃផលិតផលកសិកម្ម ការបង្កើនការវិនិយោគសាធារណៈ និងអន្តរាគមន៍របស់ រាជរដ្ឋាភិបាលដូចជា៖ ការផ្តល់ហិរញ្ញប្បទានសម្បទាន ក្នុងការជំរុញផលិតកម្មក្នុងស្រុកនិងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នានា ដែលនឹងបន្តជំរុញដល់ការនាំចេញ។ ចំណែកអនុវិស័យចិញ្ចឹមសត្វ, ត្រូវបានព្យាករថា នឹងបន្តងើបសន្សឹមៗ ដោយសារវិធានអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើ ការនាំចូលសាច់បង្កក ដែលនឹងលើកទឹកចិត្តការចិញ្ចឹមក្នុងស្រុក ខណៈអនុវិស័យនេសាទត្រូវបានព្យាករថា នឹងមានកំណើនល្អ ក្រោម ការរំពឹងទុកនូវកំណើនផលត្រីទឹកសាប ដែលនឹងត្រូវបានបន្តស្តារឡើងវិញ ដោយសារការដាក់ចេញនូវគោលនយោបាយបង្ក្រាប បទល្មើសនេសាទ និងការវិនិយោគក្នុងវារីវប្បកម្ម ក្រោមការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ សំដៅ ដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ ផ្ដល់ការគាំទ្រផ្នែកហិរញ្ញប្បទាន និងជំរុញការផ្សព្វផ្សាយបច្ចេកទេស និងការប្រើប្រាស់ពូជត្រី ប្រកបដោយប្រសិទ្ធភាពខ្ពស់និងគុណភាព៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីបានជាង ៨១ម៉ឺនតោន គិតជាទឹកប្រាក់ជាង១ ពាន់លានដុល្លារ

2025/01/03 10:23:22 am        663
កម្ពុជានាំចេញគ្រប់ស្វាយចន្ទី ក្នុងរយៈពេលជិត ១២ខែ ឆ្នាំ ២០២៤ មានចំនួនសរុប ៨១ ម៉ឺនតោន កើនឡើង ២៦ ភាគរយ បើគិត ជាទឹកប្រាក់មានចំនួនប្រមាណ ១.១៥០ លានដុល្លារអាម៉េរិក កើនឡើង ៣១ ភាគរយ បើធៀបរយៈពេលក្នុងឆ្នាំ ២០២៣។ ក្នុងរយៈពេលជិត ១២ ខែ គិតចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីក្នុងស្រុក សរុបបានចំនួន ៨៥ ម៉ឺនតោន កើនឡើង ២៦ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ខណៈការនាំចេញទៅក្រៅប្រទេសមានបរិមាណជាង ៨១ ម៉ឺនតោន ក្នុងនោះកម្ពុជាបាននាំចេញទៅវៀតណាមជាប់លំដាប់ទី១ មានចំនួនប្រមាណជិត ៨០ ម៉ឺនតោន បើគិតជាទឹកប្រាក់សរុបនៃការនាំ ចេញទាំងអស់ មានចំនួន ១.១៥០ លានដុល្លារអាម៉េរិក កើនឡើង ៣១ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ។ ជុំវិញការផលិតនិងនាំចេញគ្រាប់ស្វាយចន្ទីនៅឆ្នាំ២០២៤នេះ, លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បាន ថ្លែងប្រាប់ BTV ឱ្យដឹងថា កម្ពុជាគឺជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីឆៅធំទី២ នៅលើពិភពលោក ជាក់ស្តែងនៅក្នុងឆ្នាំកន្លងមក នេះ កម្ពុជាទទួលបានការបញ្ជាទិញពីក្រៅប្រទេសជាច្រើន ដែលធ្វើការនាំចេញនៅក្នុងឆ្នាំ ២០២៤ បានកើនឡើងល្អប្រសើរ។ ចំណែក ការប្រមូលផលវិញ, ចំពោះនៅខេត្តកំពង់ធំ កសិករប្រមូលទិន្នផលគ្រាប់ស្វាយចន្ទី បានគ្របដណ្តប់ប្រហែល ៣០ ភាគរយ នៃ ទិន្នផលទូទាំងប្រទេស ខណៈដែលខេត្តកំពង់ធំ គឺជាទីតាំងមានសក្តានុពលជាងគេ នៅលើផ្នែកផលិតកម្មស្វាយចន្ទី ដោយកាលពី ពេលថ្មីៗ ប្រមុខរាជរដ្ឋាភិបាល ក៏ទើបអនុញ្ញាតឱ្យបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំផងដែរ។ទាក់ទិនការកែច្នៃវិញ, លោក បានឱ្យដឹងថា មកដល់បច្ចុប្បន្នកម្ពុជាមានរោងចក្រកែច្នៃក្នុងស្រុកចំនួន ៥២ សហគ្រាស ដោយ បានកែច្នៃគ្រាប់ស្វាយចន្ទីឆៅនៅក្នុងមួយឆ្នាំៗ បានចំនួន ៥០ ពាន់តោន តែក្នុងនោះចំពោះទំហំនៃការការកែច្នៃជាក់ស្តែង បានចំនួន ជាង ២០ ពាន់តោនប៉ុណ្ណោះ ខណៈដែលសហគ្រាសមួយចំនួនជួបបញ្ហាខ្វះទុនបង្វឹល តែប្រសិនកម្ពុជាអាចកែច្នៃខ្លួនឯងបានក្នុងរង្វង់ ៨០ ភាគរយនៃបរិមាណសរុប កម្ពុជានិងអាចទទួលប្រាក់ចំណេញដល់ ១២០ ភាគរយ។ជុំវិញការនាំចេញវិញ, លោក អួន ស៊ីឡុត មានក្តីរំពឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ដែលជាផលិតផលសម្រេចរបស់ កម្ពុជា ទៅទីផ្សារអន្តរជាតិ នឹងមានបរិមាណកាន់តែច្រើន ចាប់ពីដើមឆ្នាំ ២០២៥ តទៅ ខណៈក្រុមហ៊ុនក្នុងស្រុក Unique Noble Trading Co., Ltd បានប្រកាសចាប់ផ្តើមសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជាផ្លូវការ នៅក្នុងខេត្តកំពង់ធំ ដែលមានសមត្ថភាព កែច្នៃគ្រាប់ស្វាយចន្ទីបាន ៣០ តោន ក្នុង១ថ្ងៃ៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋបាលជលផល៖ ត្រីចាប់ផ្តើមត្រូវតាមដងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកណ្តាល និងភ្នំពេញ ចាប់ពីថ្ងៃទី២ ដល់ទី១០ ខែមករា ឆ្នាំ២០២៥

2025/01/02 02:55:54 pm        127
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់អញ្ជើញមកទិញត្រី ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ខណៈត្រីចាប់ផ្តើមត្រូវតាមដងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ។ រដ្ឋបាលជលផល បានឱ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត បន្ទាប់ពីខ្នើតខែ មិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ៤កើត ដល់ថ្ងៃសុក្រ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួល រងឥទ្ធិពលព្យុះភ្លៀង។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលានិងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។ ទន្ទឹមនេះរដ្ឋបាលជលផលសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ សម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូន តាមការគួរ។

ការធ្វើពាណិជ្ជកម្មអន្តរជាតិក្នុងឆ្នាំ២០២៤ របស់កម្ពុជា មានកំណើនកើនឡើងដល់ជាង ៥០ ពាន់លានដុល្លារ

2025/01/02 01:04:37 pm        173
ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ ២០២៤, មានទំហំ​ទឹកប្រាក់សរុបជាង ៥០ ពាន់លានដុល្លារអាមេរិក ខ្ពស់ជាងឆ្នាំ ២០២៣ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២៤ ពាន់លានដុល្លារ ខណៈការនាំចូល មានចំនួនជាង ២៦ ពាន់លានដុល្លារ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិ​ពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ ២០២៤ កន្លងមកនេះ ក្នុងនោះការធ្វើការពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា និង ជាមួយបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បានបន្ត​កំណើន​កើនឡើងល្អប្រសើរ ទាំងទំហំនៃការចេញ ទំនិញរបស់កម្ពុជា និងការនំាំទំនិញ​ចូល​មក​ទីផ្សារកម្ពុជាផងដែរ ដែលការកើនឡើងនេះ បានបង្ហាញឱ្យឃើញនៃស្ថានភាពពិភពលោក ស្រប​ពេល​កម្ពុជាកំពុងមានស្ថិរភាពល្អឡើងវិញជាបណ្តើរៗ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទោះបីស្ថានភាពពិភពលោកមិនទាន់ មានភាព​ប្រាកដ​ប្រជា ក៏ដោយ។ជុំវិញការធ្វើពាណិជ្ជកម្មនេះ, មកដល់បច្ចុប្បន្នសម្រាប់ទំហំនាំចេញ-ចូល មានភាពប្រកៀគប្រកិតគ្នា ដែលនេះបង្ហាញឱ្យឃើញ អំពីការ អភិវឌ្ឍរីកចម្រើននៅក្នុងប្រទេស ជាពិសេសកម្ពុជាបានកំពុងពង្រីកវិសាលភាព មានវត្ថុធាតុដើមសម្រាប់ការផ្គត់ផ្គង់ទៅដល់ខ្សែច្រវាក់ផលិតកម្ម ក្នុងស្រុក ជំនួសការនាំចូលបានជាបណ្តើរៗ ជាពិសេសរាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ជំរុញពង្រីកខ្លួន ដើម្បីទ្រទ្រង់ទៅដល់ឧស្សាហកម្មធំៗ ក្នុងនោះប្រសិនបើការផ្គត់ផ្គង់វត្ថុធាតុដើម ជំនួសការនាំចូលបានកាន់តែច្រើន កម្ពុជានិងស្រូបយកកំលាំង ពលកម្ម ការពង្រីកតម្លៃបន្ថែម និងប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចកាន់តែខ្ពស់។ជាក់ស្តែងនៅក្នុងរយៈពេល ១២ ខែ ក្នុងឆ្នាំ ២០២៤, ការធ្វើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា មានទឹក ប្រាក់សរុបមានចំនួនជាង ៥០ ពាន់លានដុល្លារអាមេរិក និងជាង ៤៧ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២៣, ក្នុងនោះការនាំចេញ ទំនិញរបស់កម្ពុជា នៅក្នុងឆ្នាំ ២០២៤, មានទំហំទឹកជាង ២៤ ពាន់លានដុល្លារ និង ២៣ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៣។ សម្រាប់ឆ្នាំ ២០២៤ នេះ ចំពោះវិស័យសំខាន់ៗដែលទ្រទ្រង់ដល់កំណើនរួមមាន៖ ការនាំចេញវាយនភណ្ឌ, សម្លៀកបំពាក់, ស្បែកជើង និងសម្ភារៈធ្វើដំណើរជាដើម ។ចំណែការនាំចេញចូល, នៅក្នុងបំណាច់ឆ្នាំ ២០២៤ នេះដែរ, មានទំហំទឹកជាង ២៦ ពាន់លានដុល្លារ ខណៈនៅឆ្នាំ ២០២៣ ការនាំ ចូលមានចំនួនប្រមាណជាង ២៤ ពាន់លានដុល្លារ ពោលគឺការនាំចូលនៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ មានភាពប្រកៀកប្រកិតគ្នា ស្រប ពេលនៅក្នុងឆ្នាំ ២០២៥ នេះ កម្ពុជារំពឹងថា ការធ្វើពាណិជ្ជកម្មអន្តរជាតិ និងមានកំណើនកើនឡើងកាន់តែប្រសើរ ដោយគាំទ្រដល់ការរីកលូត លាស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

ធនាគារជាតិចេញសេចក្តីជូនដំណឹងដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នប្រាក់ដុល្លារ​ក្លែងក្លាយ

2025/01/02 10:54:22 am        240
ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹងដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ​ក្រដាសប្រាក់ដុល្លារអាមេរិក ក្លែងក្លាយ ដោយត្រូវពិនិត្យពិច័យឱ្យបានហ្មត់ចត់ មុននឹង​ទទួល​យក​ក្រដាសប្រាក់ដុល្លារអាមេរិក ខណៈដែលក្រដាសប្រាក់នោះ កំពុងចរាចរនៅកម្ពុជា។ធនាគារជាតិ នៃ​កម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់​ការ​ប្រើប្រាស់​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិកក្លែងក្លាយ និង បានជម្រាបជូនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និង​សាធារណ​ជន​ឱ្យ​បាន​ជ្រាប ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុង ប្រទេសកម្ពុជា, ក្រដាស​ប្រាក់​ដុល្លារ​អាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ ការចរាចរ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ តាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក។ជុំវិញបញ្ហានេះ, ធនាគារជាតិនៃកម្ពុជា ស្នើដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដក​ហូត​ក្រដាស​ប្រាក់​ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារ​សម្ងាត់​អាមេរិក ​ជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារ សម្ងាត់អាមេរិក​ស៊ើប​អង្កេត​បន្ត​។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជន ដែ​ល​ចរាចរ​​ក្រដាសប្រាក់ ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័​ត៌​មាន​ទាំង​នេះ​មក​ធនាគារជាតិ នៃ​កម្ពុជា,​ និងសាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និង ពិនិត្យពិច័យឱ្យបានហ្មត់ចត់ មុន​នឹង​ទទួល​យក​ក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថា ក្រដាសប្រាក់ដុល្លារ អាមេរិក​នោះក្លែងក្លាយសូមផ្ដល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។បញ្ហានេះ, ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ណែនាំ​អតិថិជន​របស់​ខ្លួន​អំពីរបៀបកំណត់ អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិត ដើម្បីចូលរួម​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយនេះ៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីកសិកម្ម ជំរុញមន្រ្តីក្រោមឱវាទបន្តយកចិត្តទុកដាក់លើការផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ

2024/12/31 03:42:36 pm        497
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យមន្រ្តីក្រោមឱវាទ ត្រូវចេះសហការគ្នាគ្រប់អនុវិស័យទាំងអស់ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេសការអភិវឌ្ឍលើវិស័យកសិកម្ម ដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ ក្នុងឱកាសអញ្ជើញជាអធិបតីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបា លរួមមានការរក្សាស្ថិរភាពថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអង្គពិធីត្រូវយកចិត្តទុកដាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់អង្គពិធីត្រូវផ្តោតទៅលើគុណភាពនៃការផ្គត់ផ្គង់ ទៅលើគ្រប់អនុវិស័យ និងតាមរយៈសហគមន៍កសិកម្មទំនើប ដែលជាចំនុចសំខាន់ដើម្បីអាចឆ្លើយតបបានគ្រប់តម្រូវការទីផ្សារទាំងគុណភាព និងបរិមាណ មានបច្ចេកទេសច្បាស់លាស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន ថ្លឹងថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ត្រឹមត្រូវ និងអាចតភ្ជាប់ខ្សែចង្វាក់តម្លៃបានយ៉ាងពិតប្រាកដ។ ពាក់ព័ន្ធនឹងការងារធាតុចូលកសិកម្ម ឯកឧត្តម បានបញ្ជាក់ថា ការងារនេះ ត្រូវបន្តការយកចិត្តទុកដាក់ មានការកំណត់ថ្លៃច្បាស់លាស់ ជាពិសេសត្រូវមានអំណាចនៅក្នុងទីផ្សារ និងមានអំណាចនៃការចរចា។ជាទិសដៅការងារបន្ត ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាក្រសួងនឹងជំរុញការងារបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម និងមន្ទីរពិសោធន៍ជាតិ ដើម្បីជំរុញការងារស្រាវជ្រាវ និងការងារពិសោធឱ្យមានភាពបន្ស៊ីគ្នា មាននវានុវត្តន៍ខ្ពស់ និងអាចបម្រើគ្រប់អនុវិស័យទាំងអស់ក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ត្រូវបន្តខិតខំបំពេញការងារ និងចេះផ្សព្វផ្សាយនូវសមិទ្ធផលនានា ដើម្បីទទួលបានការគាំទ្រ និងការទទួលស្គាល់ពិតប្រាកដពីសាធារណជន ដែលជាគុណាធិបតេយ្យនៃមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ សំដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឆមាសទី១ ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញផ្តល់សេវាជូនពលរដ្ឋបានជាង ១២ម៉ឺនសេវា
07/13/2026 01:07 PM
រយៈពេល៣ថ្ងៃ​នៃពិព័រណ៍ផ្សព្វផ្សាយ និងចែកកកូនឈើ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែក​កូន​ឈើ​ចម្រុះ​ជូនពលរដ្ឋយកទៅដាំចំនួនជាង ១លាន​ដើម
07/13/2026 01:07 PM
Mathieu van der Poel ឈ្នះដំណាក់កាលទី ៩ Tour de France ខណៈ Pogacar បន្តនាំមុខ
07/13/2026 12:07 PM
Nieto និង Cristian ផ្ទេរចូលវិសាខា ក្រោយចាកចេញពីភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង
07/13/2026 12:07 PM
FIFA នឹងពិភាក្សាពីការពង្រីក World Cup ដល់ ៦៤ ក្រុមក្រោយបញ្ចប់ការប្រកួតឆ្នាំនេះ
07/13/2026 12:07 PM
ជំនន់ទឹកភ្លៀងនៅស្រុកសំឡូតស្រកចុះ ខណៈមន្ទីរជំនាញ និងអាជ្ញាធរស្រុកចុះវាយតម្លៃផលប៉ះពាល់
07/13/2026 12:07 PM
សីតុណ្ហភាពក្តៅខ្លាំង កំពុងគ្របដណ្ដប់នៅប្រទេសបារាំង ខណៈរលកកម្តៅឈានដល់សប្តាហ៍នេះ
07/13/2026 12:07 PM
សេណេហ្គាល់បញ្ចប់តំណែងគ្រូបង្គោល Pape Thiaw គ្រោងតែងតាំង Patrick Vieira
07/13/2026 12:07 PM
ប្រមុខUN ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីកធំជម្លោះធ្ងន់ធ្ងរនៅតំបន់ឈូងសមុទ្រ
07/13/2026 12:07 PM
ប្រទេសនៅមជ្ឈិមបូព៌ា ចាប់ផ្តើមប្រព័ន្ធការពារជាតិនិងស៊ីរ៉ែនអាសន្ន ខណៈអ៊ីរ៉ង់វាយប្រហារលើគោលដៅអាមេរិក
07/13/2026 12:07 PM