ចិនសន្យានាំចូលកសិផលដែលមានគុណភាពពីកម្ពុជា និងជំរុញអ្នកវិនិយោគបន្ថែម
កម្ពុជា-ចិនចុះកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ច្បាប់ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ
ឯកអគ្គរាជទូតថៃ៖ កម្ពុជា-ថៃនៅមានវិស័យសក្ដានុពលច្រើន ដើម្បីជាផលប្រយោជន៍ប្រទេសទាំងពីរ
ក្រុមហ៊ុនថ្មីចំនួន៦ថែមទៀត នឹងចុះបញ្ជីមូលបត្រនៅផ្សារមូលបត្រកម្ពុជាក្នុងឆ្នាំ២០២៥នេះ

សេដ្ឋកិច្ច និង កសិកម្ម

កម្មករ-កម្មការិនីក្នុងវិស័យឧស្សាហកម្មទទួលបានប្រាក់ពលកម្មសរុប ប្រមាណ៣ប៊ីលានដុល្លារ មួយឆ្នាំៗ

2023/06/09 04:26:38 pm        330
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្មករកម្មការិនី និងនិយោជិតទទួលបានប្រាក់ពលកម្មសរុបប្រមាណ៣ប៊ីលានដុល្លារ ក្នុងមួយឆ្នាំ ចេញពលកម្ម​ក្នុងវិស័យឧស្សាហកម្ម នៅទូទាំងប្រទេសកម្ពុជា។ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិត ​នៅខេត្តកំពង់ឆ្នាំង​ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា​ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​ ប្រាក់ពលកម្មរបស់កម្មករកម្មការិនី បានចូលរួមចំណែក​ដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បច្ចុប្បន្ន មានពលករខ្មែរ ប្រមាណជាង ១,៣លាននាក់ ​កំពុងធ្វើការនៅក្រៅប្រទេស ក្នុងនោះ ​១,២ លាននាក់នៅប្រទេសថៃ ​៤,៦ម៉ឺននាក់ នៅប្រទេសកូរ៉េ ជាង២ម៉ឺននាក់ ​នៅម៉ាឡេស៊ី និងជាង ​១ម៉ឺននាក់នៅជប៉ុន​។ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស​បានផ្ញើប្រាក់ចូលមកក្នុងប្រទេស​ផ្គត់ផ្គង់​គ្រួសារ មាន​ប្រមាណ ២,៧ប៊ីលានដុល្លារក្នុងមួយឆ្នាំៗ។សូមបញ្ជាក់ថា ​វិស័យកាត់ដេរ ​សំលៀកបំពាក់ ​និងស្បែកជើង ជាវិស័យរកចំណូលជាតិ​បានច្រើនជាងគេនៃការនាំចេញ​សរុបរបស់ប្រទេសកម្ពុជា។ វិស័យនេះ ​មានរោងចក្រ ប្រមាណ​ជាង១,៣២០០ គិតត្រឹមខែឧសភា​ ឆ្នាំ២០២៣ ​ដែលបង្កើតការងារធ្វើដល់កម្មករកម្មការនី និយោជិត ប្រមាណជាង ៨៥ម៉ឺននាក់៕ ​អត្ថបទ៖ វណ្ណៈ

កម្ពុជានាំចេញអង្ករជាង ២៧ម៉ឺនតោន ទទួលបានចំណូលជាង ១៩០លានដុល្លារក្នុងរយៈពេល៥ខែ

2023/06/09 12:26:19 pm        180
ភ្នំពេញ៖ កម្ពុជាបានការនាំចេញអង្ករចំនួនជាង ២៧ម៉ឺនតោន ទទួលបានថវិកាចំនួន ជាង ១៩០លានដុល្លារនៅរយៈពេល៥ខែដើម ឆ្នាំ២០២៣​ ដែលទីផ្សារប្រទេសចិន ជាទីផ្សារធំបំផុតសម្រាប់អង្ករកម្ពុជា។សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករ ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា បង្ហាញថា កម្ពុជានាំអង្ករ តាមរយៈក្រុមហ៊ុននាំចេញចំនួន ៤៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៩ ។យោងតាមរបាយការណ៍ បញ្ជាក់ថា ការនាំចេញនេះអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៨៣.៤៩%, អង្ករសចំនួន ១០.៨៧%, អង្ករចំហុយ៣.៧១% និងអង្ករសរីរាង្គចំនួន ១.៩៣% ។ប្រទេសចិននៅតែជាទីផ្សារចម្បងរបស់កម្ពុជា ដែលគ្របដណ្តប់លើការនាំចេញសរុបចំនួន ៤២.៤៣% មានទឹកប្រាក់សរុបចំនួន ៧៧.៤២ លានដុល្លារសហរដ្ឋអាមេរិក។ទីផ្សារដទៃទៀត មាន ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស គ្របដណ្តប់ចំនួន ៣៧.៩៣% ដែលគិតជាទឹកប្រាក់ប្រមាណជា ​៧១.៩៩លានដុល្លារសហរដ្ឋអាមេរិក ប្រទេសអាស៊ានចំនួន៤ ស្មើនឹង ៧.៨៦% ក្នុងនោះប្រទេសហ្វីលីពីនជាទីផ្សារទើបនាំចេញ ក្នុងបរិមាណធំលើកទី១ចំនួន ២ ៥៧៥តោន ក្រៅពីនេះទីផ្សារផ្សេងៗចំនួន ២០គោលដៅស្មើនឹង ១០.៧៨%។ដោយឡែកការនាំចេញស្រូវ មានចំនួន ជាង២,១លានតោន ក្នុងរយៈពេល៥ខែ ស្មើនឹងប្រមាណជា ១.៣៧ លានតោនអង្ករ ​ទៅកាន់ប្រទេសវៀតណាម ​ដែលគិតជាទឹកប្រាក់ប្រមាណជាជាង ៥៤០ លានដុល្លារសហរដ្ឋមេរិក៕ អត្ថបទ៖ វណ្ណៈ

ក្រុមហ៊ុន GM បញ្ចូលប្រព័ន្ធសាកថ្មរថយន្តអគ្គិសនី (EV) របស់ Tesla

2023/06/09 12:18:45 pm        136
អាមេរិក៖ ក្រុមហ៊ុនផលិតរថយន្ត General Motors (GM) នឹងចូលរួមជាមួយក្រុមហ៊ុន Ford ក្នុងការព្រមទទួលយកខ្សែសាកអគ្គិសនីស្តង់ដាររបស់ក្រុមហ៊ុន Tesla នៅអាមេរិកខាងជើង ហើយអនុញ្ញាតឲ្យអ្នកទិញរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន GM អាចប្រើប្រាស់បណ្តាញសាកអគ្គិសនីដ៏លឿន (Supercharger)របស់ក្រុមហ៊ុន Tesla ក្រោមកិច្ចព្រមព្រៀងដែលបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែមិថុនា)។ការសម្រេចរបស់ក្រុមហ៊ុន GM ដែលដើរតាមនឹងការសម្រេចស្រដៀងគ្នារបស់ក្រុមហ៊ុន Ford ក្នុងការទទួលយកខ្សែសាកអគ្គិសនីស្តង់ដាររបស់ក្រុមហ៊ុន Tesla មានន័យថា ក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនី (EV) ឈានមុខទាំងបី នៅក្នុងទីផ្សារអាមេរិកខាងជើង ឥឡូវនេះ បានយល់ព្រមប្រើប្រាស់ឧបករណ៍សាកអគ្គសនីស្ដង់ដារ។ កិច្ចព្រមព្រៀងនេះ ត្រូវបានប្រកាសដោយនាយកប្រតិបត្តិក្រុមហ៊ុន GM លោកស្រី Mary Barra និងប្រធានក្រុមហ៊ុន Tesla លោក Elon Musk នៅក្នុងព្រឹត្តិការណ៍ Twitter Spaces។ក្រុមវិនិយោគិនអបអរសាទរចំពោះការមានកិច្ចព្រមព្រៀងនេះ និងការរំពឹងទុកពីការទទួលបានឧបករណ៍សាកអគ្គិសនីស្តង់ដារ សម្រាប់ទីផ្សារអាមេរិកខាងជើង។ ភាគហ៊ុនរបស់ក្រុមហ៊ុន GM បានឡើងជាង ៤ភាគរយ បន្ទាប់ពីមានការប្រកាសនេះ ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានឡើង ៤ភាគរយ។ ក្រុមហ៊ុន Tesla, GM និង Ford រួមគ្នាមានចំនួនប្រហែល ៧០ភាគរយនៃការលក់រថយន្តអគ្គិសនី (EV) នាពេលបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក៕

កម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម សហការជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍

2023/06/08 01:39:09 pm        176
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​នៅព្រឹកថ្ងៃទី៨ ខែមិថុនានេះ បានទទួលពិភាក្សាការងារជាមួយ ឯកឧត្តម ថានី ប៊ិន អាម៉េដ អាល ហ្សេយូឌី រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមនៅទីស្តីការក្រសួង ។ ក្នុងជំនួបនេះភាគីទាំងពីរបានលើកពីកិច្ចសហប្រតិបត្តិការអនុវត្តខ្លឹមអនុសារណៈជំរុញចលនាទេសចរ និងក្នុងវិនិយោគទុនក្នុងវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិបានបញ្ចប់ទៅ។ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ថ្លែងថា បច្ចុប្បន្នកម្ពុជា មានតំណាងស្ថានទេសចរណ៍ប្រចាំនៅទីក្រុង ឌូបៃ ហើយគ្រប់អ្នកវិនិយោគ នៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម គឺអាចអញ្ជើញទៅទំនាក់ទំនង​តំណាង​ស្ថានទេសចរណ៍កម្ពុជា នោះ ដើម្បីសាកសួរព័ត៌មាន និងភ្ជាប់ការងារវិនិយោគពីអេមីរ៉ាត់អារ៉ាប់រួម មកកម្ពុជាកាន់តែច្រើនថែមទៀត។នៅក្នុងជំនួបនេះឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ថ្លែងថា អេមីរ៉ាត់អារ៉ាប់រួម នឹងសម្របសម្រួលឲ្យល្អបំផុតក្នុងការជំរុញចលនាទេសចរ និងការវិនិយោគពី អេមីរ៉ាត់អារ៉ាប់រួម មកកម្ពុជា និងពីកម្ពុជាទៅអេមីរ៉ាត់អារ៉ាប់រួម ជាពិសេសជំរុញការតភ្ជាប់ជើងហោះ​ហើរត្រង់កម្ពុជា អេមីរ៉ាត់អារ៉ាប់រួមឲ្យបានច្រើនថែមទៀត។ក្រោយជំនួបនេះដែរ ឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ ក៏បានថ្លែងថា ៖ នៅពេលនេះ កម្ពុជា បាននិងកំពុងអនុវត្តច្បាប់លើកទឹកចិត្តច្រើនដល់បណ្តាអ្នកវិនិយោគបរទេស មកវិនិយោគនៅកម្ពុជា និងផ្តល់ឱកាសល្អៗជាច្រើនក្នុងការវិនិយោគផងដែរ ។នៅក្នុងជំនួបនេះដែរ ភាគីកម្ពុជា អេមីរ៉ាត់អារ៉ាប់រួម ក៏បានជំរុញធ្វើបច្ចុប្បន្នភាព ខ្លឹមសារ​អនុសារណៈការ​យោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុង​វិស័យទេសចរណ៍ឲ្យ​បានច្រើនថែមទៀត ជាពិសេសគឺជំរុញការតភ្ជាប់ជើងហោះហើរ​រវាងប្រទេសទាំងពីរឲ្យបានច្រើនថែមទៀត៕ អត្ថបទ ស៊ុម សុខជា

សុវត្ថិភាពចំណីអាហារ និងស្តង់ដារគុណភាព ដើរតួនាទីសំខាន់ចំពោះសុខភាព និងការធ្វើអាជីវកម្ម

2023/06/08 01:31:44 pm        239
ភ្នំពេញ៖ មន្រ្តីជំនាញលើកឡើងថា សុវត្ថិភាពចំណីអាហារ និងស្តង់ដារគុណភាព ដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងជាកត្តាចាំបាច់សម្រាប់ការធ្វើអាជីវកម្ម ដើម្បីប្រកួតប្រជែងផលិតផលនៅលើទីផ្សារ។ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លើកឡើងថា ទាក់ទង់បញ្ហាចំណីអាហារនេះ នៅក្នុងវិបត្តិកូវីដ ១៩, វិបត្តិសង្គ្រាមរុស្សី អ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុជាដើម ក៏កម្ពុជានៅតែមានលទ្ធភាពផលិត ជាពិសេសវិស័យម្ហូបអាហារដែលមានគុណភាព សម្រាប់ការផ្គត់ផ្គង់លើទីផ្សារ។ តែទោះជាយ៉ាងណាបញ្ហានេះ គឺត្រូវការចូលរួមបន្ថែមទៀត ពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណា ឲ្យម្ហូបអាហារនៅកម្ពុជាមានសុវត្ថិភាព និងគុណភាព សម្រាប់បម្រើការហូបចុក និងបម្រើដល់សន្តិសុខស្បៀងក្នុងស្រុក។លោកស្រី Maria Theresa S. Medialdia ប្រធាននាយកដ្ឋានអភិវឌ្ឍកសិកម្ម និងពាណិជ្ជកម្ម នៃវិទ្យាស្ថាន​មេគង្គ លើកឡើងនៅក្នុងវេទិកាសុវត្ថិភាពចំណីអាហារ ស្តីពីការជំរុញកំណើននៃវិស័យ​ផលិតផលកសិកម្មនៅកម្ពុជា តាមរយៈការបង្កើតអនុលោមស្តង់ដារចំណីអាហារ នៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៣ នេះថា ​សុវត្ថិភាពចំណីអាហារ និងស្តង់ដារគុណភាព បានដើរតួនាទីយ៉ាងសំខាន់​លើការធានា​សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ចំណែកស្តង់ដារ មិនត្រឹមតែការពារអ្នកប្រើប្រាស់លើផលិតផលអាហារ ដែលអាចបង្កគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវក្របខ័ណ្ឌសម្រាប់អាជីវកម្ម ការប្រកួតប្រជែងជាសកល និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។លោកស្រី បន្តថា សុវត្ថិភាពចំណីអាហារមានសារៈសំខាន់ណាស់ ក្នុងកិច្ចការពារសុខភាពសាធារណៈ និងបង្ការជំងឺដែលបណ្តាលមកពីអាហារ ក្នុងនោះចំពោះប្រទេសកម្ពុជាក៏បានជួបប្រទះ នឹងបានផ្ទុះឡើងនៃជំងឺដោយសារចំណីអាហារផងដែរ ដូច្នេះការពង្រឹងស្តង់ដារសុវត្ថិភាពចំណីអាហារ និងគុណភាព គឺជាការចាំបាច់ សម្រាប់ការវិភាគលើចំណីអាហារគ្រោះថ្នាក់ និងការត្រួតពិនិត្យពី (HACCP) និង ISO:22000 ដើម្បីផ្តល់នូវវិធីសាស្រ្តជាប្រព័ន្ធក្នុងការកំណត់ និងគ្រប់គ្រងគ្រោះថ្នាក់ជីវសាស្ត្រគីមី និងរូបវន្តក្នុងដំណើរការផលិតអាហារ ពីកសិដ្ឋានរហូតដល់ការហូបចុក។ជុំវិញស្តង់ដារចំណីអាហារសនេះ ឯកឧត្តម ចាន់ សូផា អគ្គនាយកនៃវិទ្យាស្ថានស្តង់ដារកម្ពុជា លើកឡើងឲ្យដឹងថា វិទ្យាស្ថានស្តង់ដារកម្ពុជា គឺជាអង្គភាពមួយ នៃការបើករបាំងបច្ចេកទេស ចំពោះពាណិជ្ជកម្ម សម្រាប់ការងារផ្សព្វផ្សាយ និងជូនដំណឹងអំពីសកម្មភាព និងការងារពាក់ព័ន្ធនឹងស្តង់ដារូបនីយកម្ម បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោមនៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងគិតមកដល់ពេលនេះ កម្ពុជាមានស្ដង់ដារផលិតផលផ្នែកម្ហូបអាហារ និងម្ហូបអាហារវេចខ្ចប់ជាមុន មានចំនួនជាង ៣០០ស្ដង់ដារហើយ បច្ចុប្បន្នវិទ្យាស្ថាននៅតែបន្តអនុម័តយកស្តង់ដារផ្សេងៗបន្ថែមទៀត ដើម្បីការឆ្លើយតបទៅនិងការប្រើប្រាស់ក្នុងការធ្វើអាជីវកម្ម៕អត្ថបទ៖ សុន រ៉ាឌី

សម្តេចតេជោ នឹងទាក់ទាញវិនិយោគិនអារ៉ាប់អេមីរ៉េតបន្ថែមមកវិនិយោគនៅកម្ពុជា

2023/06/08 01:14:42 pm        186
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបជាមួយរដ្ឋមន្រ្ដីពាណិជ្ជកម្មប្រទេសអារ៉ាប់អេមីរ៉េត ដែលសម្ដេចនឹងលើកឡើងពីការទាក់ទាញវិនិយោគបន្ថែមទៀតមកកាន់កម្ពុជាជាពិសេសលើវិស័យកសិកម្ម ហើយនេះក៏ជាឱកាសបង្កើតការងារបន្ថែមទៀតនៅកម្ពុជាផងដែរ។ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅរសៀល​ថ្ងៃទី៨នេះ សម្តេចតេជោ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម។សូមបញ្ជាក់ថា កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម​ប្រកាសបើកជាផ្លូវការអំពីការចាប់ផ្តើម​ដំណើរ​ការចរចា​កិច្ច​ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កាលពីថ្ងៃទី២៤តុលា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះ ​មានបញ្ចូលការចរចាលើការធ្វើសេរីភាវហូបនីយកម្មទំនិញ សេវាកម្ម ការជំរុញ​ការវិនិយោគ និងការ​ចរចាលើបញ្ញត្តិសំខាន់ៗ មួយចំនួនដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក របាំងបច្ចេកទេសពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញាជាដើម៕ អត្ថបទ៖ វណ្ណៈ

កម្ពុជា ពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន

2023/06/07 02:54:27 pm        372
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៣០ ដើម្បីពិភាក្សាលើខ្លឹមសារ​នៃសេចក្តីព្រាងផែនការសកម្មភាពស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារ ណរដ្ឋប្រជាមានិតចិន។សេចក្តីព្រាងផែនការសកម្មភាពនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងការកសាងកិច្ច​សហប្រតិបត្តិការ​នៃប្រទេសទាំងពីរ កម្ពុជា-ចិន ដែលជាមិត្តដែកថែប សម្រាប់រយៈពេល ៥ ឆ្នាំតទៅមុខទៀត ឱ្យកាន់តែទូលំទូលាយ, ស៊ីជម្រៅ, កាន់តែជិតស្និត, មានគុណភាពខ្ពស់, កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ នៅក្នុងក្របខ័ណ្ឌនៃ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលជា​លទ្ធផលនៃជំនួបកំពូលនៅកប្រទេសចិន រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។ សេចក្តីព្រាងផែនការសកម្មភាពស្តីពីការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី ដែលជាក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន ខាងលើនេះ គ្របដណ្តប់លើវិស័យអាទិភាពចំនួន ៦ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ, គុណភាព និងសមត្ថភាពផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន ​និងប្រជាជន។ សេចក្តីព្រាងផែនការសកម្មភាពនេះ នឹងត្រូវដាក់ជូនថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិនិត្យ និងសម្រេច នាពេលខាងមុខ។គួរបញ្ជាក់ដែរថា កាលពីខែ មេសា ឆ្នាំ២០២៣ កន្លងទៅនេះ ឯកឧត្តម Nong Rong ឧបការីរដ្ឋមន្ត្រី​ការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ​ដែលទើបនឹងត្រូវបានតែងតាំងជាអគ្គលេខាធិការចិនថ្មី នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានដឹកនាំគណៈប្រតិភូចិនមក​បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ​និងបានជួបពិភាក្សា ​ជាមួយឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីជំរុញការរៀបចំសេចក្តីព្រាងផែនការសកម្មភាពស្តីពីការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មីនេះ ​ឱ្យបានឆាប់​ តាមដែលអាចធ្វើទៅបាន ដើម្បីជាឧត្តមប្រយោជន៍​នៃប្រទេសទាំងពីរកម្ពុជា-ចិន៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋាករទឹកស្វយ័ត កំពុងតភ្ជាប់បណ្តាញទឹកទៅតំបន់កំពុងខ្វះខាត នៅរាជធានីភ្នំពេញ

2023/06/07 02:40:45 pm        394
ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនក្រៅស្រុកមួយ សម្រាប់ការផ្គត់ផ្គង់បំពង់មេនាំទឹក និងបំពង់មេចែកចាយទឹក ក្នុងកញ្ចប់ថវិកាសរុបប្រមាណជា ៥០ លានអឺរ៉ូ នៃគម្រោងសាងសង់រោងចក្របាក់ខែងជំហានទី២ ដើម្បីយកមកតភ្ជាប់បណ្តាញទឹកស្អាតក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់បំពង់ដែក និងដំណភ្ជាប់ដែកចំនួនពីរកញ្ចាប់ នៃគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនផ្គត់ផ្គង់ សាំងហ្គោបេនប៉ាម នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៣ នេះថា សម្រាប់គម្រោង​នៃការតភ្ជាប់បំពង់មេទាំងពីរនេះ គឺជាការបន្តនៃការភ្ជាប់បំពង់បាក់ខែងជំហានទី១ ដើម្បីយកទឹកពី​បាក់ខែងជំហានទី២ ទៅផ្គត់ផ្គង់នៅតំបន់បែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ ហើយមកដល់ពេលនេះ ចំពោះការដាក់បំពង់មេនាំទឹកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនខាងលើរួមមាន ការផ្គត់ផ្គង់បំពង់មេនាំទឹក ប្រវែងប្រមាណ ២០គីឡូម៉ែត្រ មានមុខកាត់ពី ៨០០ ដល់ ១ ៦០០ មីលីម៉ែត្រ ក្នុងកញ្ចប់ថវិកា ៣៥ លានអឺរ៉ូ ។ ចំណែកបំពង់មេចែកចាយទឹក ប្រវែងប្រមាណ ៥០គីឡូម៉ែត្រ មានមុខកាត់ពី ៣០០ ទៅដល់ ៦០០ មីលីម៉ែត្រ ក្នុងកញ្ចប់ថវិកា ១៤ លានអឺរ៉ូ។ឯកឧត្តម បន្តឲ្យដឹងថា ចំពោះបំពង់មេទាំងពីរប្រភេទនេះ នឹងត្រូវនាំមកដល់រាជធានីភ្នំពេញក្នុងរង្វង់ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ក្នុងនោះបន្ទាប់ពីបំពង់បាននាំមកដល់ រដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញ​នឹងយកបំពង់ទាំងនោះ ទៅដំឡើងនៅតាមទំនុបកប់ស្រូវ រហូតដល់ផ្លូវជាតិលេខ ៤ ដោយនឹងត្រូវការពេលវេលាជាង ១ ឆ្នាំ ដើម្បីដាក់បំពង់នេះឲ្យអស់ សំដៅធានាពង្រីកបណ្តើរៗ ដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់អតិថិជនដែលកំពុងខ្វះខាតទឹក។សូមបញ្ជាក់ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ មានសមត្ថភាព​ផលិតប្រមាណ ១៩៥ ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ ដោយរោងចក្រនេះបានចាប់ផ្តើមសាងសង់កាល​ពីខែធ្នូ ឆ្នាំ ២០២២ ស្ថិតក្រោមហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា, របស់រដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញ ជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) មកដល់ពេលនេះរោងចក្របាក់ខែង​ជំហានទី២ សម្រេចបានប្រមាណជា ៩០ ភាគរយហើយ នៃទំហំគម្រោងទាំងមូល ដោយគម្រោងនេះនឹងដាក់ឲ្យដំណើរនៅដើមឆ្នាំ ២០២៤ ខាងមុខ៕អត្ថបទ៖ សុន រ៉ាឌី

ផ្លួវល្បឿនលឿនភ្នំពេញ-បាវិត នឹងជួយលើកកម្ពស់វិនិយោគ ពាណិជ្ជកម្ម ការដឹកជញ្ជូន និងទេសចរណ៍

2023/06/07 02:29:27 pm        364
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ផ្លួវល្បឿនលឿនភ្នំពេញ-បាវិត នឹងជួយលើកកម្ពស់ វិនិយោគ ពាណិជ្ជកម្ម ក្នុងតំបន់ស្រុកល្វាម ខេត្តកណ្តាល និងការដឹកជញ្ជូន និងទេសចរណ៍ រវាងកម្ពុជា និងវៀតណាម។ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាខ្សែសេដ្ឋកិច្ច ដ៏មានសក្តានុពល របស់កម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “ផ្លូវល្បឿនលឿននេះ នឹងជំរុញឲ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៅរាជធានីភ្នំពេញ និងក្រុងថ្មី អរិយក្សត្រ នៃខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាលក្ខណៈទ្វេភាគី រវាងកម្ពុជា និងវៀតណាមបន្ថែមទៀត”។បន្ថែមលើនេះ ផ្លូវល្បឿនលឿននេះ ក៏នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំពេញបន្ថែម​លើ​ផ្លូវហាយវ៉េលេខមួយ ដែលនឹងជួយសម្រួលបន្ថែមនូវការតភ្ជាប់ប្រទាក់ក្រឡានៃផ្ទៃក្នុងប្រទេស និង​ការតភ្ជាប់កម្ពុជា ទៅក្នុងក្របខណ្ឌតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ ឲ្យកាន់តែទូលំទូលាយ​ដើម្បីពង្រឹងសក្តានុពេលនៃទីផ្សារ ការប្រកួតប្រជែង​ និងភាពទន់សេដ្ឋកិច្ច-សង្គម តាមរយៈធ្វើការធ្វើឲ្យកាន់តែស៊ីចង្វាក់គ្នា ។ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងទៀតថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានចាត់ទុកជាក្បាល​ម៉ាស៊ីន​ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​បានយ៉ាងឆាប់រហ័ស។កសាងដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ​មានប្រវែង ១៣៥គីឡូម៉ែត្រ ដោយថវិកាវិនិយោគសាងសង់ ប្រមាណ ១,៣៥ប៊ីលានដុល្លារ ក្រោមទម្រង់​វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ដោយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧៕ អត្ថបទ៖ វណ្ណៈ 

អាមេរិកបង្កើនការបង្រ្កាបលើហាងឆេងរូបិយបណ្ណគ្រីបតូដោយដាក់បណ្ដឹងទល់នឹងក្រុម Coinbase និង Binance

2023/06/07 09:20:52 am        93
អាមេរិក៖ និយតករមូលបត្រជាន់ខ្ពស់សហរដ្ឋអាមេរិក បានប្ដឹង platform ក្រុមហ៊ុនហាងឆេងរូបិយបណ្ណគ្រីបតូ Coinbase កាលពីថ្ងៃអង្គារ ទី៦ ឧសភា ជាបណ្ដឹងលើកទី២ ក្នុងពេល២ថ្ងៃទល់នឹងក្រុមហ៊ុនហាងឆេងប្ដូររូបិយបណ្ណគ្រីបតូដ៏ធំមួយក្នុងការបង្ក្រាបកាន់តែខ្លាំងលើឧស្សាហកម្មន៍នេះ និងក្រុមហ៊ុនមួយទៀត ដែលអាចធ្វើឲ្យប៉ះពាល់ដល់ទីផ្សារមួយដែល បានធ្វើប្រតិបត្តិការយ៉ាងទូលំទូលាយនៅក្រៅនិយតកម្ម។គណៈកម្មការមូលបត្រនិងអត្រាប្ដូរប្រាក់ហៅកាត់ថា (SEC) កាលពីថ្ងៃចន្ទ បានប្ដឹងក្រុមហ៊ុនអត្រាប្ដូររូបិយប័ណ្ណ គ្រីបតូ បាយនិន (Binance) ដែលជាហាងឆេងប្ដូររូបិយបណ្ណគ្រីបតូធំបំផុតលើពិភពលោក។ SEC បានចោទប្រកាន់ក្រុមហ៊ុន Binance និងអគ្គនាយករបស់ខ្លួន លោក Changpeng Zhao ពីបទប្រតិបត្តិការខុសច្បាប់នៃការបោកប្រាស់អតិថិជន និងការគេចវេះពីច្បាប់ ។ប្រសិនបើការប្តឹងផ្តល់ទទួលជោគជ័យ បណ្ដឹងទាំងនោះ នឹងអាចកែប្រែទីផ្សាររូបិយបណ្ណគ្រីបតូ ដោយបញ្ជាក់ថាយុត្តាធិការរបស់ SEC ជុំវិញ ឧស្សាហកម្ម ដែលរយៈពេលជាច្រើនឆ្នាំមកនេះ បានបង្ហាញថារូបិយបណ្ណទាំងនោះ មិនតំណាងឲ្យមូលបត្រទេ និងមិនគួរត្រូវបានកំណត់និយតកម្មដោយ SECដែរ។ លោក Kevin O'Brien ដែលជាដៃគូនៅក្រុមហ៊ុន Ford O'Brien Landy និងក្រុមហ៊ុន Ford O'Brien Landy និង ជាអតីតរដ្ឋអាជ្ញាសហព័ន្ធ បាននិយាយថា ករណីទាំងពីរគឺខុសគ្នា ប៉ុន្តែការត្រួតស៊ីគ្នា និង ចំណុចដែលដូចគ្នា គឺ យុទ្ធនាការដ៏ខ្លាំងក្លារបស់ SEC ដើម្បីនាំយករូបិយបណ្ណគ្រីបតូ ឲ្យស្ថិតនៅក្រោមយុត្តាធិការនៃច្បាប់មូលបត្រសហព័ន្ធ ដោយបន្ថែមថា SEC មិនធ្លាប់បានចាត់វិធានការលើក្រុមហ៊ុនរូបិបណ្ណគ្រីបតូសំខាន់ៗបែបនេះពីមុនមកទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋមីយ៉ាន់ម៉ា រាប់ពាន់នាក់នៅតែស្ថិតក្នុងវិបត្តិ ច្រើនសប្តាហ៍បន្ទាប់ពីការរញ្ជួយដីដ៏អាក្រក់
04/20/2025 04:04 PM
ពលរដ្ឋអាមេរិកជាង ៣០លាននាក់ ស្ថិតក្រោមការព្រមានសម្រាប់អាកាសធាតុធ្ងន់ធ្ងរនៅចុងសប្តាហ៍នេះ
04/20/2025 04:04 PM
មនុស្សជាច្រើននាក់ស្លាប់ និងរាប់រយនាក់ត្រូវជួយសង្គ្រោះ ក្នុងទឹកជំនន់ដ៏ធំនៅភាគខាងជើងឥណ្ឌា
04/20/2025 04:04 PM
កូរ៉េខាងជើង រិះគន់ការសម្រេចចិត្តរបស់អាមេរិក ក្នុងការបន្ធូរបន្ថយការនាំចេញអាវុធ
04/20/2025 04:04 PM
មនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាតវ៉ានៅចក្រភពអង់គ្លេស ជុំវិញសេចក្ដីសម្រេចសិទ្ធិប្តូរភេទ
04/20/2025 04:04 PM
អាជ្ញាធរប៉ាឡេស្ទីន៖ អ៊ីស្រាអែល សម្លាប់អ្នកស្រុកហ្កាហ្សាជិត ១០០នាក់ ក្នុងពេលត្រឹមតែពីរថ្ងៃ
04/20/2025 03:04 PM
អាមេរិក និងអ៊ីរ៉ង់ លើកពីវឌ្ឍនភាពក្នុងកិច្ចរចរចានុយក្លេអ៊ែរជុំទីពីរ ខណៈជុំទីបីនឹងធ្វើនៅសប្តាហ៍ក្រោយ
04/20/2025 03:04 PM
មនុស្សជិត ៦០នាក់ ស្លាប់ក្នុងការវាយប្រហារដោយក្រុមអ្នកគង្វាលគោនៅប្រទេសនីហ៊្សេរីយ៉ា
04/20/2025 03:04 PM
នាវាទេសចរណ៍ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដឹក ភ្ញៀវទេសចរ និងនាវិកជាង១ពាន់នាក់ចូលចតនៅកំពង់ផែខេត្តព្រះសីហនុរយៈពេល ២ ថ្ងៃ
04/20/2025 02:04 PM
ថ្ងៃស្អែក ក្រសួងមុខងារសាធារណៈ និងក្រសួងកិច្ចការនារី សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកិច្ចការនារី»
04/20/2025 02:04 PM