ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

ព័ត៌មានសំខាន់ៗ

ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលប្រោះព្រំព្រះសុគន្ធវារីថ្វាយ សម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត

2024/06/21 05:12:27 pm        130
នៅវត្តបទុមវតីរាជវរារាមព្រឹកថ្ងៃទី២១មិថុនានេះ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និង​អន្តរជាតិ ​បានប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារីថ្វាយ សម្តេច​ព្រះមហា​សុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ក្នុងគម្រប់ព្រះជន្ម ១០០ យាងចូល ១០១ ព្រះវស្សា ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។យាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីដ៏មង្គលនេះ មានសម្តេច​ព្រះអភិសិរីសុគន្ធា​មហា​សង្ឃ​រាជា​ធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្ដេច​ព្រះ​សង្ឃ​នាយក​ស្ដីទី គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះរាជាគណៈ ព្រះថេរានុថេរៈ ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អ្នកឧកញ៉ា លោកឧកញ៉ា សិលវ័ន សីលវត្តី និង​ពុទ្ធ​បរិស័ទ​ជា​ច្រើន​ផង​ដែរ​។ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានគោរពស្វាគមន៍ និង​ថ្លែង​គុណក​ថា​សម្តេច​ព្រះមហាសង្ឃរាជស្តីទី ថា៖ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ទ្រង់​ប្រសូត​នៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំជូត ឆស័ក ព.ស.២៤៦៧  ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤  នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូល​កសិករ។ ទ្រង់​ជា​បុត្រ​​ទី២ របស់ឧបាសក នុត តុន និងឧបាសិកា ម៉ឹង យ៉ឺន ។ក្នុងព្រះជន្ម១៣ឆ្នាំ ទ្រង់​បាន​ក្លាយ​ទៅ​ជា​កូន​កំព្រាម្តាយ រស់នៅជាមួយឳពុក និងប្អូនៗយ៉ាងកំសត់ក្រៃលែង។ព្រះជន្ម១៨ព្រះវស្សា ទ្រង់​បាន​ចូល​បួសជាសាមណេរ រហូតដល់ព្រះជន្ម២១ព្រះវស្សា បានក្លាយទៅជាឧបសម្បទាភិក្ខុភាវៈ ទ្រង់​បានទទួល​នាមបញ្ញត្តិថា ចន្ទថេរោ។ក្រោយពីបំពេញជាឧបសម្បទាភិក្ខុភាវៈរួច ទ្រង់​គឺ​ជា​ព្រះសង្ឃ​មួយព្រះអង្គដែល ប្រតិបត្តិយ៉ាង​តឹងរឹង​ក្នុង​ធម៌​វិន័យឧ​ស្សាហ៍​ខិតខំ​រៀន​សូត្រ​រហូត​ទទួល​បាន​សញ្ញាបត្រ ផ្សេងៗដូចជាសញ្ញាបត្រធម៌វិន័យថ្នាក់ត្រី ទោ ឯក និងសញ្ញាបត្រគ្រូជាដើម។ ទ្រង់ជា ព្រះឧទ្ទេសាចារ្យ បង្ហាត់បង្រៀនអក្សរសាស្ត្រខ្មែរ ភាសា​បាលី​ដល់​ភិក្ខុសាមណេរ និង​ក្មេង​ៗ​កូន​ចៅ​អ្នកស្រុកចំណុះជើងវត្ត។ រហូតដល់ឆ្នាំ១៩៧៥ ត្រូវពួកខ្មែរក្រហមបង្ខំឲ្យលាចាកសិក្ខាបទ ហើយ ក្រោយរបប​កម្ពុ​ជា​ប្រជាធិបតេយ្យត្រូ​វ​ដួល​រលំ​នៅ​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសជាតិក៏ដូចជាសាសនា បានរស់រានមានជីវិតសារ​ជាថ្មី​ឡើង​វិញ​នៅ​ថ្ងៃពុធ ១៣រោច ខែភទ្របទ ឆ្នាំមមែ ឯកស័ក ព.ស ២៥២៣ ត្រូវនឹងថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ១៩៧៩។ ទ្រង់ត្រូវ​បានក្រុម​ប្រឹក្សា​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា​ជ្រើស​រើស​ជា​ឧបសម្ប​ទា​បេក្ខា១រូប ក្នុងចំណោម៧រូប និងចូលបំពេញជាឧបសម្បទ ជាភិក្ខុភាវៈលើកទី២ ជា​ផ្លូវ​ការ​ដំបូងនៅវត្តឧណាលោម ក្រុងភ្នំពេញ ហើយបានក្លាយទៅជាព្រះឧបជ្ឈា បំបួសកុលបុត្រ នៅ​ក្នុង​ព្រះពុទ្ធសាសនា បាន ធ្វើឱ្យព្រះពុទ្ធសាសនារីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ ព្រះរាជ​តួនាទី និង​សមណសក្កិ ដែលសម្តេចទទួលមានដូចជា៖ ព្រះចៅ​អធិការវត្តល័ង្លការព្រះកុសម៉ារាមពីឆ្នាំ១៩៨០ដល់១៩៨៩ ជាព្រះចៅអធិការវត្តបទុមវតី ពីឆ្នាំ១៩៨៩ ដល់បច្ចុប្បន្ន ជាព្រះមេគុណក្រុងភ្នំពេញពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៦ ជា​ព្រះ​សមាគម​ពុទ្ធសាសនាខ្មែរនៅឆ្នាំ១៩៩៥ ជាព្រះអធិការ នៃអធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៅ​ឆ្នាំ​២០០១​ដល់ឆ្នាំ២០០៦ ជាព្រះសកលធិការ នៃពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​នៅ ឆ្នាំ២០០៦ ​ដល់​​ឆ្នាំ២០២៤ ជាព្រះអគាធិការ នៃអគារធិការដ្ឋានពុទ្ធិកសិក្សាជាតិ​ពីឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០២៤ ជាព្រះអធិបតី នៃព្រះអគារធិការដ្ឋាន​ពុទ្ធិកសិក្សាជាតិនៅឆ្នាំ ២០២៤ ជា​សម្ដេច​ព្រះ​សង្ឃ​នាយករងទី ១នៅឆ្នាំ១៩៩១ដល់ឆ្នាំ២០០៦ ជាព្រះ សុមេធាធិបតីព្រះសង្ឃនាយក នៃ​ព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០០៦ ជាសម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និង​មានព្រះរាជបុព្វសិទ្ធិ ក្នុងការប្រើប្រាស់រាជសព្ទនិងផ្លិតយសពិសេសនៅឆ្នាំ២០០៧ ។ ជា​កិត្តិ​ឧទ្ទេសបណ្ឌិត នៃរាជបណ្ឌិត្យសភា នៅឆ្នាំ២០១២ ជាសម្ដេចព្រះសង្ឃរាជស្ដីទី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជានៅឆ្នាំ២០២៤។ ក្រៅពីនេះទ្រង់ ធ្លាប់ទទួល​បាន​សញ្ញាប​ត្រស្ថា​បនា​ជាតិ និង​គោរ​មងារ​ផ្សេងៗពីប្រទេសមីយ៉ាន់ម៉ា និងគ្រឿងឥស្សរិយសខ្ពស់បំផុត ជាតូបការ​ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រកម្ពុជា និងពានធម្មចក្រ ពីព្រះរាជាណាចក្រថៃផងដែរ។ក្នុងព្រះរាជពិធីដ៏ថ្លៃថ្លានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា រួមនឹងថ្នាក់ដឹកនាំសំខាន់ៗ បានអញ្ជើញថ្វាយព្រះសុគន្ធវារីលើព្រះបាទា ថ្វាយ​សម្តេច​ព្រះ​មហាសង្ឃរាជស្តីទី លើបុស្បុក ដើម្បីជាការគោរពថ្វាយព្រះពរដល់ សម្តេចក្នុងគម្រប់ព្រះជន្ម ១០០ យាងចូល ១០១ ព្រះវស្សា៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះមហាសង្ឃរាជស្តីទី គម្រប់ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា

2024/06/21 04:08:17 pm        146
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារីថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្មាយុ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកអង្គការសុខភាពពិភពលោកចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/06/20 10:06:36 pm        129
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមិថុននេះ បានអនុញ្ញាតឱ្យ ឯកឧត្ដម សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោក(WHO) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ អង្គការសុខភាពពិភពលោក (WHO) បានចូលរួមចំណែកយ៉ាងសំខាន់បំផុតក្នុងការគាំទ្រដល់គោលនយោបាយលើវិស័យសុខាភិបាល។កម្ពុជា និង WHO មានកិច្ចសហប្រតិបត្តិការរវាងគ្នាផ្អែកលើយុទ្ធសាស្រ្តសហប្រតិបត្តិការដែលបានផ្តល់ការគាំទ្រដល់ការត្រៀមរៀបចំ និងឆ្លើយតបចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងការពង្រឹងសមត្ថភាពស្នូលដើម្បីបង្ការ និងគ្រប់គ្រងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព, អន្តរាគមន៍សុខភាពសាធារណៈ ដើម្បីបង្ការនិងគ្រប់គ្រងជំងឺចម្បងៗ ដូចជា ជំងឺគ្រុនចាញ់ ជំងឺរបេង មេរោគអេដស៍-ជំងឺអេដស៍ និងជំងឺរលាកថ្លើម ជំងឺដែលអាចបង្ការបានដោយការចាក់វ៉ាក់សាំង និងបង្ការ ការគ្រប់គ្រងជំងឺមិនឆ្លង និងការលើកកម្ពស់សុខភាព។

សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍លោក សម វឌ្ឍនា ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

2024/06/20 05:38:35 pm        152
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០មិថុនានេះ ប្រកាស​ស្វាគមន៍​លោក សម វឌ្ឍនា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។តាមរយៈតេឡេក្រាមសម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា « តាងនាមឲ្យគណបក្ស​ប្រជាជន​កម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សម វឌ្ឍនា ដែល​បាន​សម្រេចចិត្តដ៏ក្លាហានចាកចោលក្រុមប្រឆាំងទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេស​មក​ចូលរួម​ជីវភាពនយោបាយជាមួយគណបក្ស​ប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាល​ក្នុង​ការ​ជីក​ព្រែក​ហ្វូណន​តេជោ។ សូមជូនពរលោកនិងក្រុមគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន។»

សម្តេចតេជោ ហ៊ុន សែន៖ «ទឹកភ្នែកខ្ញុំស្រក់ចុះពេលនឹកឃើញដល់រឿងរ៉ាវកាលពីថ្ងៃទី២០ មិថុនា ១៩៧៧»

2024/06/20 05:24:07 pm        178
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​បង្ហោះសាររម្លឹកពីរឿងរ៉ាវដែលសម្ដេចបានជួបប្រទះកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដោយ​សម្ដេចបានលើកឡើងថា ទោះពេលវេលាបានកន្លងហួសរយៈពេល៤៧ឆ្នាំទៅហើយក្តី តែសម្ដេច​នៅតែ​ស្រក់ទឹកភ្នែកពេលនឹកឃើញដល់រឿងទាំងនោះ។ តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែនបានសរសេរថា «ទោះពេលវេលាបានកន្លង​ហួស រយៈពេល៤៧ឆ្នាំទៅហើយក្តីតែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០មិថុនា១៩៧៧ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺ​ចាប់​រកពាក្យ​និយាយមិនបាន។ យើងមាន​តែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជន​ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។»  សម្ដេចតេជោបន្តថា «ប្រសិនសម្ដេចស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល ៤៥ឆ្នាំកន្លង​មកនេះ?។ យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរ​យកសន្តិភាព​ជូនប្រជាជន​តាមរយៈនយោបាយឈ្នះ ឈ្នះ។ យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍ​រយៈពេលវែង តាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។»  សម្ដេចតេជោបានបញ្ជាក់ថា ចូលចងចាំថាគ្មានជោគជ័យ ឬ លទ្ធផលណាមួយដោយគ្មាន​ការបង់ថ្លៃឬការលះបង់នោះឡើយ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចនៅអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel

2024/06/20 01:26:25 am        108
ភ្នំពេញ ៖ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី នារសៀល ថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel (Keppel’s Infrastructure@Changi) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ ​អគារ Keppel’s Infrastructure@Changi ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយក្នុងការផ្តល់នូវដំណោះស្រាយនានាដល់អ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ អគារនេះគឺជាគំរូសម្រាប់ការរចនាអគារប្រកបដោយនិរន្តរភាព និងការគ្រប់គ្រងការប្រើប្រាស់ថាមពល ការប្រើប្រាស់ទឹក និងប្រព័ន្ធត្រជាក់ នៅក្នុងសិង្ហបុរី ព្រមទាំងបង្ហាញពីភាពច្នៃប្រឌិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តល់នូវដំណោះស្រាយដ៏មានតម្លៃ និងប្រសិទ្ធភាព សម្រាប់អនាគតប្រកបដោយនិរន្តរភាពអគារ Keppel’s Infrastructure@Changi មានចំណុចពិសេសៗមួយចំនួន រួមមាន៖ (១) ប្រសិទ្ធភាពថាមពល៖ អគារនេះត្រូវបានរៀបចំយ៉ាងទំនើបលើប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធខ្យល់ចេញចូល ដែលធ្វើឱ្យមានប្រសិទ្ធភាពថាមពលខ្ពស់ (២) ការបង្កើតថាមពលកកើតឡើងវិញ៖ អគារនេះត្រូវបានបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀត ដើម្បីបង្កើតថាមពលកកើតឡើងវិញនៅនឹងកន្លែង (៣) បច្ចេកវិទ្យាឆ្លាតវៃ៖ អគារនេះប្រើប្រាស់ឧបករណ៍ឆ្លាតវៃដូចជា ឧបករណ៍ចាប់សញ្ញាអំពូល LED និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការសាកយានយន្តអគ្គិសនី (៤) ការរចនាប្រកបដោយនិរន្តរភាព៖ អគារនេះរួមបញ្ចូលឧបករណ៍ប្រើប្រាស់ទឹកដោយសន្សំសំចៃ ប្រព័ន្ធស្តុកទឹកភ្លៀង និងសម្ភារៈសម្រាប់ការសាងសង់ប្រកបដោយនិរន្តរភាព និង (៥) អគារបៃតង៖ អគារនេះមានលក្ខណៈបៃតងយ៉ាងទូលំទូលាយ ដែលរួមចំណែកដល់ការបង្កើតបរិយាកាសត្រជាក់ ប្រកបដោយផាសុកភាព៕ ដោយ ៖ ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនាអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel

2024/06/19 10:13:53 pm        161
នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញ​ទស្សនា​អគារហេដ្ឋារចនាសម្ព័ន្ធ របស់​ក្រុមហ៊ុន Keppel ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ក្រុមហ៊ុន Keppel គឺជាក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិលើសេវាកម្មទ្រព្យសកម្ម នៅទូទាំង ពិភពលោក និងមានប្រតិបត្តិការជាង ២០ប្រទេសនៅទូទាំងពិភពលោក ដោយផ្តល់នូវសេវាកម្ម សម្រាប់វិស័យថាមពលកកើតឡើងវិញ ថាមពលស្អាត ការបញ្ចេញកាបូនិក ការកសាងទីក្រុង ប្រកបដោយនិរន្តរភាព និងការតភ្ជាប់ប្រព័ន្ធឌីជីថល ។  

គណៈកម្មការអន្តរក្រសួង រៀបចំក្រុងពាលីត្រៀមរំលឹកខួបលើកទី៤៧ ដំណើរឆ្ពោះទៅការផ្តួល​រំលំរបបខ្មែរក្រហម

2024/06/19 07:26:33 pm        178
ឯកឧត្តមយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការអន្តរក្រសួង បានរៀបចំ​ពិធី​ក្រុង​ពាលី​សុំសេចក្តីសុខចម្រើន និង ចែករង្វាន់ជយលាភីស្នាដៃឆ្នើមលើវិញ្ញាសារគំនូរ ចម្រៀង និង កំណាព្យ លើខ្លឹមសារថ្ងៃប្រវត្តិសាស្ត្រ មុនពេលកម្ម​វិធី​ផ្លូវការ​ដែល​នឹង​ចាប់​ផ្តើម​នៅថ្ងៃស្អែក ទី២០ ខែមិថុនា ឆ្នាំ២០២៤។ ដើម្បីត្រៀមរៀបចំពិធីគម្រប់៤៧ឆ្នាំដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និង យុទ្ធមិត្តរំដោះជាតិ និង ប្រជាជនកម្ពុជា ចេញពីការកាប់សម្លាប់នៃរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៤នេះ នៅតំបន់ប្រវត្តិសាស្ត្រ​យោធា​កោះថ្ម​ X16 មានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខចម្រើន ត្រៀមបុកគ្រឹះសាងសង់​អគារ​ស្នាក់​នៅ​បុគ្គលិក និង អាគារទទួលភ្ញៀវ បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្រោមវត្តមាន ឯកឧត្តម​យឧត្តមសេនីយ៍ សៅ សុខាប្រធានគណៈកម្មការអន្តរក្រសួង ។ ឯកឧត្តមយឧត្តមសេនីយ៍ សៅ សុខាបានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ​គិត​ចាប់​ពី​ឆ្នាំ​២០១៧​មក រាជរដ្ឋាភិបាលកម្ពុជា តែងរៀបចំប្រារព្ធខួបដំណើរឆ្ពោះទៅ​កាន់​ការផ្តួល​រំលំ​របប​ប៉ុលពត​បស់ស​​ម្តេចតេជោ ហ៊ុន សែន និង យុទ្ធមិត្ត ដើម្បីបង្ហាញពីការដឹងគុណ​ជានិច្ច​ចំពោះ​វីរៈភាព​អង់​អាច​ក្លាហាន ហ៊ានបូជា ពលីដើម្បីប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា​នៅ​ឆ្នាំនេះ​គណៈកម្មការ​អន្តរក្រសួង​នៅ​តែបន្តកសាងហេដ្ឋាចរនាសម្ព័ន្ធចាំបាច់បន្ថែមទៀតដូចជា អាគារស្នាក់នៅបុគ្គលិក និងអគារទទួលភ្ញៀវដើម្បីប្រែក្លាយតំបន់នេះជាតំបន់ព្រំដែនសន្តិភាព តំបន់ទេសចរប្រវត្តិសាស្ត្រ សេដ្ឋកិច្ច វប្បធម៌ និង ដើម្បីផ្សព្វផ្សាយនូវការលះបង់របស់មេដឹកនាំកម្ពុជា គឺ សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំមួយរូប ហ៊ានពលី លះបង់គ្រប់បែបយ៉ាង លែងគិតសូម្បីតែជីវិតខ្លួនឯង ប្តូរ​យកនូវការរស់រានមានជីវិត របស់ពលរដ្ឋខ្មែរទូទាំងប្រទេស។ ឯកឧត្តមបានបញ្ជាក់ទៀតថា X16 គឺសម្តៅលើ និយាមការផែនទី នៃការបែងចែកព្រំដែនរវាង កម្ពុជា និង វៀតណាម ដែលមាន​ចម្ងាយ​ពីអក្ស ព្រំដែនត្រឹមតែ ១០០ម៉ែត្រប៉ុណ្ណោះ ហើយទីនេះគឺជាទីតាំង​សំខាន់​បំផុត​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការ​រំដោះជាតិកម្ពុជា ។សូមបញ្ជាក់ថា នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹង អញ្ចើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី​៤៧ នៃ​ដំណើរឆ្ពោះការផ្តួលរំលំរបបប៉ុលពតនៅតំបន់ប្រវត្តិសាស្ត្រយោធា កោះថ្មX16​ដែល​ស្ថិត​នៅក្នុង ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ស្អែកនេះ គឺជាខួបគម្រប់ ៤៧ឆ្នាំ នៃដំណើរ​តស៊ូឆ្ពោះ​ទៅរកការរំដោះជាតិរបស់សម្តេចតេជោហ៊ុន សែន និង យុទ្ធមិត្តដើម្បីរំដោះជាតិ និងប្រជាជន​កម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹង យុទ្ធមិត្តដ៏​ស្ម័គ្រ​ស្មោះ ៤រូបផ្សេងទៀត បានសម្រេច ចិត្តក្នុង ស្ថានភាពដ៏តាន់តឹង បំផុតលាចាក ទឹក​ដី​លាចាក​ឧត្តម​ភរិយា និងកូនក្នុងផ្ទៃ ជាទីស្រឡាញ់ ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លង កាត់ព្រំដែន​ទាំង​គ្រោះ​ថ្នាក់​បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជន​កម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ ផ្តើមចេញ​ពីដំណើរ​តស៊ូ​ជាមួយ​ទឹក​ចិត្ត​ដ៏មុះមុត​នោះ​ហើយទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាចេញ​ពីរប​ប​វាល​ពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈាន​ឆ្ពោះ​ទៅរក​ការ​បិទ​បញ្ច​ប់ភ្លើ​ង​សង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាង អភិវឌ្ឍប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។ ដើម្បីរំលឹកដល់ស្លាក​ស្នាម​ប្រវត្តិសាស្ត្រ​ដ៏​មាន​គុណត​ម្លៃ​សម្រាប់ជាតិ និង ប្រជាជន និង នៅឆ្នាំ២០១៧ដែលចំខួប៤០ឆ្នាំ នៃការ ចេញតស៊ូនេះ សម្តេច​តេជោ ហ៊ុន សែន រួមនឹងយុទ្ធមិត្តដែលនៅមានជីវិតពេលនោះបាន ធ្វើដំណើរ​រួមគ្នា​ទៅ​កាន់​គ្រប់​ចំណុចក្នុងដំណាក់កាលតស៊ូ។ ចាប់តាំង ពីឆ្នាំ២០១៧ នោះមក ក្រសួងការពារ​ជាតិ​ក៏​បាន​ទទួល ភារកិច្ចរៀបចំប្រារព្ធ ពិធី មួយនេះ ជារៀង រាល់ ឆ្នាំ។ បន្ថែមពីលើនោះ ក៏មានការរៀប​ចំ​សាង​សង់នូវសំណង់នានានៅលើតំបន់ ប្រវត្តិ សាស្ត្រ មួយនេះផងដែរ ដើម្បីតម្កល់ទុក​ជា​មរតក​ដល់​មនុស្ស​ជំនាន់ក្រោយ៕ អត្ថបទ៖ ​សូដាវណ្ណ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ទស្សនាវិទ្យាស្ថានពហុបច្ចេក​ទេសណានយ៉ាង និង​មជ្ឈមណ្ឌល​នវានុវត្តន៍ សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ីនធឺណែត

2024/06/19 06:34:47 pm        133
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង (Nanyang Polytechnic) ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង អនុវត្តតាមគោលការណ៍សំខាន់ចំនួន ៣៖ (ទី១) ការបណ្តុះបណ្តាលជំនាញដល់សិក្ខាកាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ឧស្សាហកម្ម និងសហគ្រាស-Industry Focus, (ទី២) ការសិក្សា ជាមួយនឹងការអនុវត្តជាក់ស្តែង ដែលការបណ្តុះបណ្តាលលើសមត្ថភាព និងជំនាញ ឈរលើមូលដ្ឋាននៃការរៀនបណ្តើរ និងការអនុវត្តជាក់ស្តែងបណ្តើរ និង (ទី៣) ការពង្រឹងយន្តការនៃការរៀនសូត្រពេញមួយជីវិត(Life-long learning) ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។ចំណុចពិសេសនៃភាពជោគជ័យរបស់វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង គឺការផ្តោតលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដ៏ជិតស្និទ្ធរវាងឧស្សាហកម្មក្នុងវិស័យនានានៃសេដ្ឋកិច្ចជាតិ និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស តាមរយ:កិច្ចសហការក្នុងស្មារតីយោគយល់ នីងទទួលខុសត្រូវខ្ពស់ ទាំងក្នុងការរៀបចំកម្មវិធីសិក្សា ការសិក្សាអនុវត្តជាក់ស្តែង និង ទាំងការចំណាយថវិការួមគ្នាលើកម្មវិធីសិក្សា ជាដើម ៕

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អញ្ជើញជាអធិបតីពិធីចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារសំខាន់ៗចំនួន៣ រវាងកម្ពុជា និងសិង្ហបុរី

2024/06/19 05:23:12 pm        106
បន្ទាប់ពីចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ព្រឹកថ្ងៃ ទី១៩ មិថុនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បាន​ផ្តល់កិត្តិយស ជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៣ រួមមាន៖១. អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី២. ការចុះហត្ថលេខាសាក្សីភាពស្តីពី “ការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី”។៣. អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មសិង្ហបុរី និងក្រុមហ៊ុន PPLC Superport & Industrial Co., Ltd. របស់កម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump នឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងខណៈទីបញ្ជាការកណ្ដាលអាមេរិកបញ្ជាក់ពីការវាយប្រហារចេញពីកូវ៉ែត
07/30/2026 08:07 AM
ឱកាសអាហាររូបករណ៍​ជាង ១ពាន់​កន្លែងដល់​យុវជន​ដែល​មកពី​គ្រួសារ​ក្រីក្រ និងងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀម​រាប​នៅ​វិទ្យា​ស្ថា​ន NPIA
07/30/2026 08:07 AM
រដ្ឋមន្រ្តីក្រសួងការងារ សាទរចំពោះប្រតិបត្តិការក្រុមហ៊ុន Minebea រយៈពេល ១៥ឆ្នាំនៅកម្ពុជា និងស្វាគមន៍ការពង្រីកការវិនិយោគនៅខេត្តពោធិ៍សាត់
07/30/2026 08:07 AM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យសកម្មភាពកសិករបូមទឹកសង្គ្រោះស្រូវ ក្នុងខេត្តបាត់ដំបង
07/30/2026 08:07 AM
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាពបន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/30/2026 07:07 AM
កម្ពុជាបង្ហាញពី​សមិទ្ធផល​ក្នុងការបោសសម្អាតគ្រាប់មីន និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់មនុស្សធម៌ ដែលបណ្តាលមកពីជម្លោះព្រំដែន និងការប្រើប្រាស់គ្រាប់បែកចង្កោម​របស់ថៃ
07/30/2026 07:07 AM
ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ណែនាំឱ្យមន្ដ្រីពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ
07/30/2026 07:07 AM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការរួមសហការគ្នារវាងមន្រ្តីក្រសួងបរិស្ថាន និងអ្នកស្រឡាញ់បរិស្ថាន បានឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា
07/30/2026 07:07 AM
សមត្ថកិច្ច ចាប់ខ្លួនយុវជនម្នាក់ទៀត ដែលជាក្រុមអះអាងថា កូនខ្លាមេ ០៧ និងប្រើហិង្សាលើយុវជនម្នាក់បណ្ដាលឱ្យប្រកាច់លើដងផ្លូវ
07/30/2026 07:07 AM
កេនយ៉ាស៊ើបអង្កេតជាតិពុលដ៏មានសក្តានុពល ក្រោយដំរី ១៥ក្បាលងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli
07/29/2026 09:07 PM