ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី និងប្រធានាធិបតីកូរ៉េ អញ្ជើញជាសហធិបតីក្នុងពិធី​ចុះអនុស្សរណៈយោគយល់​គ្នាលើឯកសារ​សំខាន់ៗ ចំនួន៦

2024/05/16 07:03:52 pm        181
នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោយជំនួបទ្វេភាគី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញ​ជា​សហធិបតី​ក្នុងពិធីចុះអនុស្សរណៈយោគយល់​គ្នាលើឯកសារ​ចំនួន ៦ រួមមាន៖ ១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង  រវាង រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦ ។២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ។៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ។៤. លិខិតបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពី ការគ្រប់គ្រងគ្រឿងញៀន រវាង អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលគយនៃសាធារណរដ្ឋកូរ៉េ ។៥. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ។៦. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤ រវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារនីហ័រណ- អាហ័រណកូរ៉េ ។

តេឡេក្រាមផ្លូវការសម្តេចតេជោ ហ៊ុន សែន (Samdech Hun Sen of Cambodia) មានសញ្ញាធិកពណ៌ខៀវនៅពីក្រោយ

2024/05/15 10:57:55 pm        341
ភ្នំពេញ៖ក្រុមការងារបច្ចេកទេសតេឡេក្រាមផ្លូវការសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៤នេះ បានបញ្ជាក់អំពីតេឡេក្រាមផ្លូវការសម្តេចតេជោ ហ៊ុន សែន (Samdech Hun Sen of Cambodia» មានសញ្ញាធិកពណ៌ខៀវនៅពីក្រោយ (មានចំនួន 900,745 subscribers មកទល់ថ្ងៃទី 15/5/2024)។ និងChannel មួយទៀត គឺសម្រាប់បងប្អូនសរសេរជា Comments ឆ្លើយតបទៅនឹងសារ (message) ឬផូស (post) នីមួយៗនៅក្នុង Telegram Channel សម្តេចបានដែល (មានឈ្មោះថា Samdech Hun Sen of Cambodia/hunsenchat ដែលមានចំនួន 10,988 members មកទល់ថ្ងៃទី 15/5/2024 ។ក្រុមការងារបច្ចេកទេសបានបញ្ជាក់ថា ដើម្បីចៀសវាងមន្ទិលសង្ស័យចំពោះបងប្អូនប្រើប្រាស់ telegram ខ្ញុំសូមជម្រាបថាឆាណែលផ្លូវការ (Official Telegram Channel) របស់សម្តេចតេជោ ហ៊ុន សែន គឺមានឈ្មោះថា “Samdech Hun Sen of Cambodia” មានសញ្ញាធិកពណ៍ខៀវនៅពីក្រោយ (មានចំនួន 900,745 subscribers មកទល់ថ្ងៃទី 15/5/2024)។ ឆាណែលនេះគឺផ្សព្វផ្សាយព័ត៌មានជូនសាធារណៈជនជារៀងរាល់ថ្ងៃ។ ប៉ុន្តែនៅមាន Channel មួយទៀត គឺសម្រាប់បងប្អូនសរសេរជា Comments ឆ្លើយតបទៅនឹងសារ (message) ឬផូស (post) នីមួយៗនៅក្នុង Telegram Channel សម្តេចបាន ដែលមានឈ្មោះថា Samdech Hun Sen of Cambodia/hunsenchat ដែលមានចំនួន 10,988 members មកទល់ថ្ងៃទី 15/5/2024)។ Samdech Hun Sen of Cambodia” និង Samdech Hun Sen of Cambodia/Hunsenchat” គឺជាបណ្តាញ telegram ផ្លូវការរបស់សម្តេចតេជោ៕

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េ

2024/05/15 06:42:40 pm        163
នាព្រឹកថ្ងៃទី១៥ឧសភានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ តបតាមការអញ្ជើញរបស់ឯកឧត្តម យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ច នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ។ គណៈប្រតិភូជាន់ខ្ពស់ដែលអញ្ជីញអមដំណើរ សម្ដេចធិបតី ក្នុងឱកាសនេះ រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា ក្រៅពីកម្មវិធីជួបជាមួយថ្នាក់ដឹកនាំ និងអ្នកវិនិយោគនានា សម្តេចធិបតីនឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ ផងដែរ។ ឯកឧត្តមបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ច សម្ដេចធិបតី និងលោកជំទាវនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោសង្ឃឹមថាឯកអគ្គរដ្ឋទូតកាណាដានឹងជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជាមួយ​អាស៊ានឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

2024/05/14 07:35:16 pm        147
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប​សំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជរាធានីភ្នំពេញ។នៅក្នុងជំនួបនេះ សម្ដេចតេជោសង្ឃឹមថា នៅក្នុងអាណត្តិការងាររបស់លោកជំទាវ លោកជំទាវ នឹង​ខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-កាណាដា នឹងត្រូវ​បាន​លើក​កម្ពស់​បន្ថែម​ទៀត។ ទាក់ទងទៅនឹងការងារអាស៊ាន គឺកាណាដាកំពុង​តែខិតខំ​ដើម្បី​ស្វែង​រក​កិច្ច​ព្រម​ព្រៀងពា​ណិជ្ជកម្មសេរី Free Trade ជាមួយនឹងអាស៊ាន ដែលនេះនឹងផ្ដល់ផល​ប្រយោជន៍​ទាំង​អាស៊ាន និងកម្ពុជាយើងផងដែរ។ សម្ដេចតេជោសង្ឃឹមថាលោកជំទាវ នឹងជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងជាមួយអាស៊ាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ក្នុងឱកាស​នោះលោកជំទាវ ឯកអគ្គរដ្ឋទូតកាណាដា បានបង្ហាញសេចក្តីរីករាយ ដែលកាណាដា​បានក្លាយ​ជាដៃ​គូក្នុងអាស៊ាន ហើយកំពុងតែខិតខំគាំទ្រលើគ្រប់វិស័យ ហើយលោកជំទាវ​នឹង​ប្ដេជ្ញា​ខិតខំ​បន្ត​ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែរីក​ចម្រើន​បន្ថែម​ទៀតនៅក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសជំរុញកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ ពាណិជ្ជកម្ម និងវិនិយោគ រវាងកាណាដា និងកម្ពុជាបន្ថែមទៀត ក៏ដូចជា​ជំរុញ​ការ​វិនិយោគ​ប្រកប​ដោយគុណភាព របស់ក្រុមហ៊ុនកាណាដា ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា ដែល​កន្លងមកនេះ មានដូចជា ធនាគារ ABA ក្រុមហ៊ុនធានារ៉ាប់រង Manulife និងក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​។ លោកជំទាវជម្រាបសម្ដេចតេជោថា នឹងខិតខំដើម្បី​ឲ្យមាន​ការ​វិវត្ត​រីក​ចម្រើន​ទៅ​លើកិច្ច​សហ​ប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកំពុង​មាន​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB លើការអភិវឌ្ឍន៍វិស័យថាមពលពន្លឺព្រះអាទិត្យ(Solar) ផងដែរ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍រំលឹកថា កម្ពុជា និងកាណាដា មានទំនាក់​ទំនង​ជាយូរ​លង់​ណាស់​មក​ហើយ ពោលគឺជាង៧០ ឆ្នាំទៅហើយ គឺមានទំនាក់ទំនង​ការទូត​នៅ​ក្នុង​ឆ្នាំ​១៩៥២ មុនកម្ពុជាបានទទួលបានឯករាជ្យភាពទៅទៀត។ ហើយសម្ដេចបានមានប្រសាសន៍ថា កន្លង​ទៅ​នេះកម្ពុជា​តែង​តែវាយ​តម្លៃ​ខ្ពស់​ចំពោះ​មិត្តភក្តិ​ទាំង​ឡាយ​ណា​ដែល​បាន​ទទួល​ស្គាល់​កម្ពុជា​មុន​កម្ពុជា​បានឯករាជ្យ ដែលនេះគឺជាកត្តាជួយជំរុញដំណើរការឯករាជ្យភាពរបស់កម្ពុជា។ សម្ដេចតេជោបន្តទៀតថា ដែលពេលនោះប្រទេសកាណាដា ប្រទេសប៉ូឡូញ និងឥណ្ឌា គឺជាសមាជិកនៃ គណៈកម្មការត្រួតពិនិត្យនៃការផ្ដល់ឯករាជ្យភាពដល់កម្ពុជា។សម្ដេចតេជោ​បានសម្តែងនូវក្តីរីករាយដែលបានឃើញទំហំពាណិជ្ជកកម្ម ប្រទេសទាំងពីរមាន​ការ​វិវត្តន៍ មានស្ថិរភាព បើទោះបីជាមានបញ្ហាប្រឈមកន្លងទៅដូចជាបញ្ហាកូវីដ១៩ បញ្ហាភូមិ​សាស្ត្រ​នយោបាយ ក៏ទំហំពាណិជ្ជកម្មមិនមានការប្រែប្រួលខ្លាំងនោះទេ។ ជាមួយគ្នាដូច​ផងដែរ​សម្ដេចតេជោ​ក៏​បានកោតសរសើរចំពោះធនាគារ ABA ដែលបានចូលរួមចំណែក​ជួយជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឌីជីថលនៅកម្ពុជា ដែលកំពុងពេញនិយមសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទូទាត់​ទំនិញ​ផ្សេង​ៗ ឬក៏ការចាយវាយប្រាក់ផ្សេងៗតាមប្រព័ន្ធអេឡិចត្រូនិចនេះ។សម្ដេចតេជោ បានមានប្រសាសន៍រំលឹកទៀតថា កាលពីឆ្នាំ២០២២ នៅពេលដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន សម្ដេចក៏បានជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រី កាណាដា នៅភ្នំពេញ ហើយ​បាន​ជជែកពិភាក្សាពីកិច្ចសហប្រតិបត្តិការ នានា រួមទាំងការងារក្នុងអាស៊ាន និងទ្វេភាគី ដែល​ប្រទេសកាណាដាជាប្រទេសនាំមុខមួយ ក្នុងការគាំទ្រកម្ពុជាគ្មានមីនក្នុងឆ្នាំ២០២៥ ហើយ​សម្ដេចបានធ្វើការអំពាវនាវឲ្យប្រទេសកាណាដាបន្តការគាំទ្រដល់កម្ពុជាទៀត ដែលអតីត​កាល​កម្ពុជា​បាន​ឆ្លងកាត់សង្គ្រាម ដោយបន្សល់ទុកនៅគ្រាប់មីន និងនិងគ្រាប់មិនទាន់​ផ្ទុះ​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ជាបន្តបន្ទាប់ ជាពិសេសឆ្នាំនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ា ហើយ​សម្តេច​តេជោ​ក៏សូមឲ្យកាណាដាជួយគាំទ្រក្នុងការរៀបចំនូវដំណើរការនៃកិច្ចប្រជុំនេះផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន៖ «៣ខែនេះខ្ញុំបានឃើញរូបថតរបស់ខ្ញុំជាច្រើនសន្លឹក​ សុទ្ធតែរូបថតដែល​ខ្ញុំមិនដែលបានឃើញ»

2024/05/14 07:19:32 pm        212
តាមរយៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ បាន​បង្ហាញរូបភាពជាច្រើនសន្លឹក ដែលសម្ដេចបញ្ជាក់ថាជារូបថតដែលសម្ដេចផ្ទាល់មិន​ដែលបាន​ឃើញពីមុនមក។សម្ដេចបានសរសេរខ្លឹមសារអមជាមួយរូបភាពទាំងនោះដូច្នេះថា «ប្រហែល៣ខែនេះខ្ញុំបានឃើញរូបថតរបស់ខ្ញុំជាច្រើនសន្លឹកដែលសុទ្ធតែរូបថតដែលខ្ញុំមិនដែលបានឃើញ។ សូមអរគុណ ចំពោះបងប្អូនដែលបានជួយរករូបថតទាំងនេះ៕» 

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភការព្យាបាលជំងឺមហារីកបេះដូង​ធ្ងន់ធ្ងរ​របស់​សាស្ត្រាចារ្យ នុត ណារ៉េត និងផ្តល់អាហារូបករណ៍​ដល់កូនស្រី​ទាំងពីរ​​នាក់របស់លោក

2024/05/14 07:05:39 pm        169
នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានជួប និងផ្តល់​ថវិកា​មួយ​ចំនួន​ដល់ប្អូនស្រី លី វ៉ុនថាត ជាភរិយារបស់ លោកបណ្ឌិត នុត ណារ៉េត សាស្ត្រាចារ្យ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម ដែលមានជំងឺមហារីកបេះដូងធ្ងន់ធ្ងរ ហើយកំពុង​ព្យាបាល​នៅ​ក្រៅ​ប្រទេស ដើម្បីជួយសម្រាលដល់បន្ទុករបស់គ្រួសារ ។ ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានផ្តល់​អាហារូបករណ៍​ដល់​កូនស្រី​ទាំង​ពីរ​នាក់​រប​ស់ប្អូនស្រី ដើម្បី​ទទួល​បាន​នូវ​ការអប់រំ ចំណេះដឹង និងឱកាសនៃការ​សិក្សា​តទៅ​មុខ​ទៀតផងដែរ៕ 

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ILO បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2024/05/10 06:27:26 pm        256
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Chihoko Asada Miyakawa ឧបការី​អគ្គ​នាយក និងជានាយិកាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO) ចូល​ជួប​សម្តែង​ការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកស្រី Chihoko Asada-Miyakawa បានថ្លែងអំណរគុណចំពោះ សម្តេច​ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារនា ព្រមទាំងបាន​បញ្ជាក់​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏​យូរ​អង្វែង​រវាង​អង្គការ ILO និងកម្ពុជា និងបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ បន្ថែម​លើ​នេះ​លោកស្រីឧបការីអគ្គនាយក ក៏បានសម្តែងនូវការ​អបអរ​សាទរ​ចំពោះ​ការ​សម្រេច​បាន​នូវ​លទ្ធផល​ដ៏ល្អ​​ប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងការដាក់ចេញនូវ​គោលនយោបាយ​គាំពារ​សង្គមជូ​នដល់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងកម្មករ-និយោជិត ក្នុងគ្រាលំបាក នៃ​វិបត្តិ​ជំងឺ​កូវីដ-១៩ និងបាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​ប្រទេសកម្ពុជាក្នុងការរៀបចំចាកចេញ​ពី​ចំណាត់​ថ្នាក់​ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ ២០២៩ ខាងមុខ។ ទន្ទឹម​នោះ លោកស្រីឧបការីអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​ដាក់​ចេញនូវកម្មវិធីនយោបាយក្នុងការរួមចំណែក និងគាំទ្រដល់វិស័យការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងជាពិសេសគាំទ្រ​ដល់​សមាគម​នានា​ក្នុង​ការ​លើក​កម្ពស់​ទំនាក់​ទំនង​វិជ្ជាជី​វៈ​ប្រកប​ដោយ​សុខុដុមនីយកម្មក្នុងរោងចក្រ និងសហគ្រាស។ លោកស្រីឧបការីអគ្គនាយក ក៏​បាន​គោរព​ស្នើ​សុំនូវមតិយោបល់ និងអនុសាសន៍របស់សម្តេចធិបតី ចំពោះអង្គការ ILO ក្នុង​ការ​បន្ត​ជួយ​គាំទ្រ​ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុ​ទ្ធសាស្រ្ត​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកស្រី Chihoko Asada-Miyakawa និង​សហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបាន​ថ្លែង​អំណរ​គុណ​ដល់អង្គការ ILO ចំពោះការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​កន្លង​ម​ក។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានវាយ​តម្លៃខ្ពស់​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោកស្រី​ក្នុង​ការ​បន្ត​គាំទ្រ និងចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយសម្តេចធិបតី បាន​សម្តែង​ការគាំទ្រ​ចំពោះ​កម្ម​វិធី​ដែលមានស្រាប់របស់ ILO នៅកម្ពុជា និងលើកទឹកចិត្តឱ្យ ILO បន្តគាំទ្រ​ដល់​វិស័យ​ការងារ​នៅ​កម្ពុជាបន្ថែមទៀត ជាពិសេស​ការកសាង​មូល​ធន​មនុស្ស​ឱ្យ​ឆ្លើយត​ប​ទៅនឹ​ង​តម្រូវ​ការ​ជាក់​ស្តែងរ​បស់ទីផ្សារ តាមរយៈការកសាងសមត្ថភាពឱ្យមានជំនាញខ្ពស់ និងជំនាញ​ប្រកប​ដោយ​ភាព​បត់​បែន ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅរបស់កម្ពុជាក្នុងឆ្នាំ២០៥០ ក្លាយ​ជា​ប្រទេស​ដែលមានចំណូលខ្ពស់។ បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តផ្តោត​ការ​យក​ចិត្ត​ទុកដាក់ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈ​ការដាក់​ចេញ​នូវ​គោល​នយោបាយ​អាទិភាពទាំង៦ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ការកែទម្រង់​ប្រព័ន្ធ​អប់រំ និងកិច្ចគាំពារសង្គម ជាដើម។ ពាក់ព័ន្ធនឹង​ការលើកកម្ពស់សុខុដុមនីយកម្មក្នុងរោងចក្រ និង សហគ្រាស សម្តេចធិបតី បាន​គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ជាអាទិភាពលើការកសាងនូវ​សុខុដុមនីយកម្ម​នៅ​តាម​រោង​ចក្រ និងសហគ្រាស ដើម្បីធ្វើយ៉ាងណាធានា​ឱ្យ​បាន​នូវ​បរិយាកាស​ការងារ​ដ៏​ល្អ​សម្រាប់​និយោជិត និងនិយោជក ក៏ដូចជាការ​ពង្រឹង​នូវ​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ជូន​បង​ប្អូន​កម្មករ​-និយោជិតគ្រប់រូប ហើយរាជរដ្ឋាភិបាល ក៏តែងតែយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​ដោះស្រាយឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព​នៅ​ពេល​មាន​វិវាទ​ការងារ​កើត​ឡើង តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល​ជា​សេនា​ធិការ​របស់​រាជ​រដ្ឋាភិបាល​។ ជាទីបញ្ចប់ សម្តេចធិបតី ក៏បានជូនពរ លោកស្រីឧបការីអគ្គនាយក ឱ្យទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការងារនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕

សប្តាហ៍ក្រោយសម្តេចធិបតីនឹងបន្តដើរទាក់ម៉ូយទៀតនៅប្រទេសកូរ៉េ និងខែក្រោយនៅប្រទេសសិង្ហបុរី

2024/05/10 01:21:55 am        139
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅសប្តាហ៍ក្រោយនេះសម្តេចនឹង អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូង និងខែមិថុនាក្រោយសម្តេចនឹងអញ្ជើញទៅកាន់ប្រទេសសិង្ហបុរី ដោយដំណើរទស្សនកិច្ចនេះ សម្តេចនឹងបន្តទាក់ម៉ូយអ្នកវិនិយោគបរទេសមកកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអាហារសាមគ្គីធុរកិច្ច ជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះសម្តេចធិបតី នាយករដ្ឋមន្រ្តីបានអះអាងថា ក្នុងរយៈពេលប្រាំបីខែក្រោយរាជរដ្ឋាភិបាលអាណត្តិថ្មី នីតិកាលទី៧ក្នុងរដ្ឋសភា គឺសម្តេចបានដើរអញ្ជើញ អ្នកវិនិយោគបរទេស(ដើរទាក់ម៉ូយ)ឲ្យគេមក ធ្វើការវិនិយោគនៅកម្ពុជា ជាច្រើនប្រទេស ទាំងតំបន់អឺរ៉ុប អាមេរិក និងតំបន់អាស៊ីអាគ្នេយ៍ ហើយសប្តាហ៍ក្រោយន និងខែក្រោយនេះ សម្តេចនឹងទៅកូរ៉េ និងសិង្ហបុរីដើម្បី បន្តដើរទាក់ម៉ូយវិនិយោគិនបរទេសបន្ថែមទៀត ដើម្បីឲ្យពួកគេមានទំនុកចិត្តនិងមកធ្វើការវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀតនោះ។​សម្តេចធិបតី នាយករដ្ឋមន្រ្តី បានអះអាងបន្ថែមទៀតថា ការដើរគោះទ្វាគេដល់ផ្ទះ និងដើរទាក់ ម៉ូយដល់អ្នកវិនិយោគិនបរទេសនាពេលកន្លងមក និងទាំងអនាគតនេះគឺជាទិសដៅដ៏សំខាន់ និងមុតស្រួច បំផុត ដែលជាការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនីតិកាលទី៧នេះ ដើម្បីលើកស្ទួយពាណិជ្ជ កម្មរបស់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ ទាំងមូលនោះ៕អត្ថបទ ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតកាតា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/05/08 04:14:42 pm        306
នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូត នៃរដ្ឋកាតា(State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងឱកាសដែល។ជាកិច្ចចាប់ផ្ដើម សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកអគ្គរាជទូតដែលបានធ្វើដំណើរមកកម្ពុជាហើយ សម្តេច បានមានប្រសាសន៍ថា កាតា មាន​ថវិកា​ច្រើន​គួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជា ប្រសើរជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង សម្តេចតេជោ បានរំលឹកថា នៅពេលសម្ដេចនៅជា នាយករដ្ឋមន្ត្រី សម្តេច ពុំមានពេល​គ្រប់គ្រាន់ទទួលទូតដែលមាននិវេសដ្ឋាននៅក្រៅប្រទេសនោះទេ ដោយនេះគឺជាករណីពិសេស។ សម្ដេចតេជោ បានរំឭកថានៅឆ្នាំ២០០៨ ពេលដែលព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីរបស់កាតា បានមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា គឺជាពេលដែលយើងបានចាប់ផ្ដើមទំនាក់ទំនងការ​ទូតរវាងកម្ពុជា និង​កាតា។ជាការឆ្លើយតប ឯកអគ្គរាជទូត បានធ្វើគារវកិច្ច និងពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពី​នាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីការបរទេស និង ប្រធានសភាកាតា ជូនចំពោះសម្តេចតេជោ និងប្រជាជន​កម្ពុជា និង​សូមអបអរសាទរសម្តេចចំពោះ ដែលទទួលបានតួនាទីថ្មី ជាប្រធានព្រឹទ្ធសភានៃកម្ពុជា។ឯក​អគ្គរាជទូតបានថ្លែងអំណរគុណចំពោះសម្តេច និងបានលើកឡើងថាជាកិត្តិយសណាស់ដែល ឯកឧត្ដម បានចូលជួបសម្តែងការគួរសមជាមួយសម្តេចនៅថ្ងៃនេះ ហើយសង្ឃឹម​ថា​កាតា​នឹង​មាន​និវេសដ្ឋាន​នៅ​កម្ពុជានៅពេលខាងមុខ ហើយក៏បានប្ដេជ្ញា​ថា​នឹង​ខិតខំ​បង្កើន​ទំនាក់​ទំនង​ការ​ទូត​ឱ្យ​បាន​មាន​កម្រិតខ្ពស់ជាងមុន ពង្រីកទំនាក់ទំនង ជាមួយនឹងកម្ពុជា ពិសេសនៅលើ​វិស័យ​សន្តិសុខ​ស្បៀង ដោយសារថាកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង។ ជាការ​ឆ្លើយតប សម្ដេចតេជោ បានសម្តែងការអរគុណ ចំពោះការពាំនាំ ការផ្ដាំផ្ញើសួរសុខទុក្ខពី នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងព្រឹទ្ធសភារបស់កាតាជូនសម្ដេច ហើយ​សម្ដេច​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះព្រឹត្តិការណ៍ World Cup ចុងក្រោយនៅកាតា ដោយសម្ដេច​មាន​បំណង​ចូល​រួម​ដែរ ប៉ុន្តែបែរជាអាកខានវិញ ដូច្នេះហើយទើបនៅជំនួបនេះ អគ្គរាជទូត​កាតា​បាន​យកបា​ល់​ដែល​ទាត់​នៅក្នុងព្រឹត្តិការណ៍ World Cup នេះមកជូន សម្ដេចទុកជាអនុស្សាវរីយ៌។សម្ដេចតេជោ បានរំឭកថា សម្តេច បានជួបរដ្ឋមន្ត្រីការបរទេសកាតា នៅពេល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នៃ​ប្រធាន​អាស៊ានឆ្នាំ២០២២ នៅភ្នំពេញ ហើយពេលនោះកាតា​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង TAC (Treaty of Amity and Cooperation) ជាមួយនឹងអាស៊ាន ហើយ សម្ដចតេជោ បាន​លើក​ឡើងថា ប្រទេសយើងទាំងពីរមានកិច្ចការធ្វើច្រើន ដោយសារ​ថា​កាតា​ជា​ប្រទេស​ដែល​មាន​សន្តិសុខ​ថាមពល ហើយ កម្ពុជាជាប្រទេសធានាបាននូវសន្តិសុខស្បៀង ហើយមាន​ផលិត​ផល​កសិកម្ម​ច្រើន ជាពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទី​ដែល​កម្ពុជា​ជា​ប្រទេស​ផលិត​គ្រាប់​ស្វាយ​ចន្ទី​ច្រើន​ជាង​គេ ហើយកម្ពុជាមានគោលការណ៍​ពិសេស​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស​បើក​រោង​ចក្រ​កិន​ស្រូវ ឬក៏កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុកទុក ហើយក៏អនុញ្ញាតអោយនាំចេញទៅក្រៅប្រទេស ជាពិសេសការអនុគ្រោះដល់វិនិយោគិនពីបរទេស។ជាមួយគ្នានោះដែរ សម្ដេចតេជោ បានរំឭកថាកាតាគួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ ដើម្បីឲ្យការ​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុប មកកាន់កម្ពុជា ហើយ​ក៏​នាំ​ភ្ញៀវ​ពី​កម្ពុជានិងតំបន់អាស៊ានទៅកាន់កាតាវិញផងដែរ។ឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះ សម្តេច ដែលបានពន្យល់​យ៉ាង​ក្បោះក្បាយ​អំពី​បរិយាកាស​វិនិយោគ ឯកឧត្ដម បានរំឭកថាមូលហេតុដែលឯកឧត្ដម មកទីនេះគឺដើម្បី គាស់​នូវ​អ្វីៗ​ដែល​ជាផលប្រយោជន៍ប្រទេសទាំងពីរឲ្យមានដំណើរការឡើងវិញ។ ឯកឧត្ដម សន្យាថា​នឹង​ខិត​ខំ​ប្រមែប្រមូលអ្នកវិនិយោគិន ពីកាតាមកកម្ពុជា ក៏ដូចជានាំវិនិយោគិន ពីកម្ពុជាទៅកាតា ដើម្បី​ពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិបត្តិការវិនិយោគ ឯកអគ្គរដ្ឋទូតបាន​លើក​ឡើង​ថា​គាត់​កំពុង​តែស្វែងយល់ពីកត្តាអនុគ្រោះអ្វីខ្លះដែលធានាដល់ការវិនិយោគរបស់កាតានៅកម្ពុជា។ កាតា​មានលទ្ធភាពនៃការវិនិយោគលើវិស័យច្រើនដូចជា វិស័យថាមពល ប្រេង ឧស្ម័ន វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ការកសាងមន្ទីរពេទ្យ ព្រលានយន្តហោះ និងវិស័យផ្សេងៗជាច្រើនទៀត ហើយ​កាតា​ក៏​កំពុងពិនិត្យ សិក្សាពី Qatar Airline ចាប់ដំណើរការឡើងវិញ ដោយលើក​ពី​ភាព​អនុ​គ្រោះ​ដែល​ទេសចរកាតាទៅតំបន់ផ្សេងៗ។សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសពីរ គឺពឹង​ផ្អែក​ទៅ​លើ​ទំនាក់​ទំនង​ខាង​សេដ្ឋកិច្ចពេលណា ទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ទំនាក់ទំនង​ខាង​នយោបាយ​ក៏​រឹង​មាំ​ទៅ​តាម​នោះ​ដែរ​។ សម្ដេចតេជោ ជម្រុញអោយពិនិត្យមើលលទ្ធភាពរវាងប្រទេសទាំងពីរ ទី១)​ធ្វើយ៉ាង​ណា​ឲ្យ​វិនិយោគិន​មាន​ទំនុកចិត្តគឺត្រូវអោយមានកិច្ចព្រមព្រៀងការពារវិនិយោគ ទី២)អោយមាន​កិច្ច​ព្រម​ព្រៀង​មិន​មាន​ពន្ធត្រួតស៊ីគ្នា ហើយកាន់តែប្រសើជានេះទៅទៀតបើអាចធ្វើបាន គឺបង្កើតកិច្ច​ព្រម​ព្រៀង​តំបន់​សេដ្ឋកិច្ចសេរី(Free Trade Zone) ដូចដែលកម្ពុជាបានធ្វើជាមួយ ចិន កូរ៉េ អារ៉ាប៊ីសា​អូឌីត។ ក្នុងឪកាសនេះដែរ សម្ដេចតេជោ ក៏បានធ្វើការសំណេះសំ​ណាល​គ្នា​អំពី​ស្ថាន​ភាព​ នៅមជ្ឈឹមបូព៌ាផងដែរ។ជាចុងក្រោយ សម្តេចតេជោ សូមអោយ ឯកឧត្ដម ឯកអគ្គរាជទូត ពាំនាំការ​ផ្ដាំ​ផ្ញើ​ការ​សាក​សួរ​សុខ​ទុក្ខ ថ្វាយជូនព្រះមហាក្សត្រ ជូនប្រធានសភា និងនាយករដ្ឋមន្ត្រីនៃរដ្ឋកាតា ហើយសង្ឃឹមថា​​ទំនាក់​ទំនង​នៃប្រទេសទាំងពីរកាន់តែប្រសើរឡើងបន្ទាប់ពីវត្តមានរបស់ ឯកឧត្ដម ឯកអគ្គរាជទូត នាពេលនេះ ព្រោះឯកអគ្គរាជទូត ក៏បានសន្យាថា នឹងមកលេងកម្ពុជាឲ្យញឹកញាប ហើយ ឯកអគ្គរាជទូត ក៏បានសម្ដែងនូវការកោតសរសើរចំពោះ សម្ដេចតេជោ ដែលយល់ច្បាស់​ពី​យុទ្ធ​សាស្ត្រ​ក្នុង​ការដឹកនាំកម្ពុជា ពីប្រទេសដែលមានសង្គ្រាម ទៅជាប្រទេសដែល​មាន​សន្តិ​ភាព​ពេញ​លេញ​ និងការអភិវឌ្ឍ។បន្ទាប់ពីបញ្ចប់ ឯកអគ្គរាជទូតនៃរដ្ឋកាតា(State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន​ជូន​បាល់ទាត់ដែលត្រូវបានទាត់នៅក្នុងព្រឹត្តិការណ៍ World Cup ចុងក្រោយ ក្នុងប្រទេសកាតា ជូន សម្ដេចតេជោ ប្រធានព្រឹទ្ធសភាទុកជាអនុស្សាវរីយ៍ផងដែរ។ 

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំនៅកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាង សហរដ្ឋអាមេរិក-កម្ពុជា

2024/05/08 02:09:32 am        125
ភ្នំពេញ ៖ នារសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តម ផាទ្រីក មើហ្វី បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសហរដ្ឋអាមេរិក-កម្ពុជា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនាពេលកន្លងមក។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់សម្តេចធិបតីរយៈពេល៨ខែកន្លងមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីក ប្រសើរបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជា៖ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល វិស័យបោសសំអាតមីន និងវិស័យសំខាន់ៗ ផ្សេងទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យបោសសំអាតមីន ខណ:ដែលសហរដ្ឋអាមេរិកជាដៃគូផ្តល់ជំនួយដល់កម្ពុជាដ៏សំខាន់។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកនឹងបន្តគាំទ្រកម្ពុជា ដែលគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅចុងឆ្នាំ២០២៤នេះ។ ទន្ទឹមនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ តាមរយៈការពិភាក្សាគ្នាក្នុងការដាក់ចេញនូវសកម្មភាពដែលប្រទេសទាំងពីរអាចធ្វើរួមគ្នា ក៏ដូចជាកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចនិស្សិតផ្នែកយោធាជាដើម។ ឯកឧត្តមមានជំនឿជាក់ថាឯកអគ្គរដ្ឋទូតថ្មី នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ផាទ្រីក មើហ្វី និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការក្នុងអាណត្តិការទូតរបស់ឯកឧត្តម លើវិស័យជាច្រើន រួមមាន៖ អប់រំ សុខាភិបាល ទេសចរណ៍ វប្បធម៌ ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន និងការលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងវិស័យឯកជន ក្នុងវិស័យធុរកិច្ច និងវិនិយោគ។ នាឱកាសនេះ សម្តេចធិបតី ក៏បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ជូនឯកឧត្តម ផាទ្រីក មើហ្វីផងដែរ។ សម្តេចធិបតី បានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក ក្នុងអាណត្តិការទូតរបស់ឯកអគ្គរដ្ឋទូតថ្មី ហើយសម្តេចធិបតី ក៏បានបន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលនយោបាយទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់ ដោយឈរលើមូលដ្ឋានសង្គតិភាព និងនិរន្តរភាព។ សម្តេចធិបតី ក៏បានគូសរំលេចផងដែរ អំពីការដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពថ្មីៗក្នុងការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា ក្នុងគោលបំណងដើម្បីទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត រួមទាំងវិនិយោគិនពីសហរដ្ឋអាមេរិក។ ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ ដែលជាប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់ និងលើសកលលោក។ជាទីបញ្ចប់ សម្តេចធិបតីក៏បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការងារថ្មីរបស់ឯកឧត្តម និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គ្រូបណ្តុះបណ្តាលជំនាញលើកទឹកចិត្តយុវជនរៀនជំនាញ ធីវ៉េត ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារអនាគត
07/30/2026 01:07 PM
Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
07/30/2026 01:07 PM
សមាជិកអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស៖ ជនជាតិរ៉ូហ៊ីងយ៉ា មិនត្រូវបញ្ជូនត្រឡប់ទៅកាន់របបដែលពួកគេភៀសខ្លួនមកនោះទេ
07/30/2026 12:07 PM
អ្នកនយោបាយមានសុទិដ្ឋិនិយមចំពោះទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេស UN ទៅតំបន់ព្រំដែនកម្ពុជា
07/30/2026 12:07 PM
សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ផ្ញើសារ​អនុមោទនា ពិធីបុណ្យចូលព្រះវស្សា នៅក្នុងព្រះពុទ្ធសាសនា
07/30/2026 12:07 PM
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
07/30/2026 12:07 PM
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រាជរដ្ឋាភិបាលកំពុងខិតខំទាក់ទាញវិនិយោគិន មកវិនិយោគរោងចក្រផលិតក្រណាត់ប្រើប្រាស់វត្ថុធាតុដើមពីអាមេរិក
07/30/2026 12:07 PM
ប្រេស៊ីល ចោទអាមេរិកពីការបន្ថែមពេលអំណាចពាណិជ្ជកម្មគ្រាអាសន្នដោយផ្អែកលើការអះអាងគ្មានមូលដ្ឋាន
07/30/2026 12:07 PM
តម្លៃប្រេងធ្លាក់ចុះ ខណៈនាវាដឹកប្រេងបន្តធ្វើដំណើរឆ្លងកាត់តំបន់ជម្លោះមជ្ឈិមបូព៌ា ទោះមានភាពតានតឹងខ្លាំង
07/30/2026 12:07 PM
ព្រិលធ្លាក់ បានកប់រថយន្ត និងធ្វើឲ្យជាប់ខ្លួនភ្ញៀវទេសចរជាង១០០នាក់នៅប្រទេសអាហ្សង់ទីន
07/30/2026 12:07 PM