លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

សេចក្ដីប្រកាសព័ត៌មាន៖ ជោគជ័យបេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឥណ្ឌូនេស៊ី

2023/09/08 01:54:51 pm        384
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីជោគជ័យ នៃបេសកកម្មរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣៕ 

សម្តេចធិបតី ហ៊ុន ម៉ាណែត តារារះចិញ្ចាចចញ្ចែងលើឆាកអាស៊ាន និងកំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរ!

2023/09/07 01:59:46 pm        290
ភ្នំពេញ៖ ក្រៅពីភាពជោគជ័យខាងនយោបាយការទូតនិងការទាញយកផលប្រយោជន៍សេដ្ឋកិច្ចជូនប្រទេសជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏បានធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់មេដឹកនាំដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាអ្នកតាមដានព្រឹត្តិការណ៍នេះ។ចំណុចទាក់ទាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីជារួមមាន៖ទី១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអវតាររបស់សម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គអ្នកនយោបាយដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ក៏ដូចជាក្នុងឆាកតំបន់និងអន្តរជាតិ។ ទី២៖ បុគ្គលិកលក្ខណៈដ៏ស័ក្តិសម ភាពស្រស់សង្ហា អាកប្បកិរិយានិងសីលធម៌លដ៏ល្អសមសួន ព្រមទាំងមានវ័យក្មេងជាងគេក្នុងចំណោមមេដឹកនាំឯទៀត គឺជាចំណុចទាក់ទាញមនុស្សគ្រប់គ្នាឲ្យសម្លឹងតួអង្គសម្តេចធិបតី ហ៊ុន ម៉ាណែត មិនដាក់ភ្នែក។ទី៣៖ សមត្ថភាពនិងភាពជឿជាក់លើខ្លួនឯងគឺជាចន្ទល់ដ៏រឹងមាំដែលធ្វើឲ្យសម្តេចធិបតីអាចបំពេញបេសកកម្មការទូតបានយ៉ាងល្អលើសពីការស្មានសូម្បីតែជាការចាប់ផ្តើមលើកដំបូងក៏ដោយ។ទី៤៖ មេដឹកនាំបន្តវេននិងវ័យក្មេងរបស់កម្ពុជាក៏បានបង្ហាញឲ្យឃើញពីសមត្ថភាពការទូតដ៏ចំណានក្នុងកិច្ចចរចាជាអន្តរជាតិកម្រិតខ្ពស់ដើម្បីចូលរួមក្នុងកិច្ចការសន្តិភាពសម្រាប់តំបន់និងពិភពលោក ក៏ដូចជាការទាញយកផលប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន។ភាពទាក់ទាញទាំងនេះហើយដែលធ្វើឲ្យក្រសែភ្នែករបស់មេដឹកនាំអាស៊ាន ក៏ដូចជាមេដឹកនាំផ្សេងទៀតដែលអញ្ជើញមកចូលរួមកិច្ចប្រជុំនៅទីក្រុងហ្សាការតាមិនអាចរំលងពីតារារបស់កម្ពុជាបានឡើយ។ ក្នុងសុន្ទរកថា ថ្លែងក្នុងជំនួបកំពូលអាស៊ាន មេដឹកនាំក្នុងតំបន់ទាំងអស់សុទ្ធតែសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា។ កំឡុងពេលចូលរួមកិច្ចប្រជុំនានានៅហ្សាការតា សម្តេចធិបតីថ្លែងសុន្ទរកថាដល់ទៅ ១២លើក និងបន្ថែមដោយជំនួបទ្វេភាគីចំនួន ១៣ លើក។ ជាកិច្ចការងារដ៏ច្រើន ប៉ុន្តែ មិនហួសពីសមត្ថភាពរបស់ប្រមុខដឹកនាំថ្មី វ័យក្មេងដែលមានឆន្ទៈខ្ពស់និងពោរពេញដោយភាពជឿជាក់លើខ្លួនឯងនោះឡើយ។ចំណែកអ្នកតាមដានព្រឹត្តិការណ៍តាមកញ្ចក់ទូរទស្សន៍ឬបណ្តាញសង្គមឯណេះវិញ ពួកគេក៏ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតួអង្គអវតារថ្មីរបស់សម្តេចតេជោដែរ។ សម្រាប់ជនបរទេសគឺពួកគេចង់ឃើញមុខមាត់និងសមត្ថភាពនាយករដ្ឋមន្ត្រីថ្មីកម្ពុជា ខណៈដែលពលរដ្ឋខ្មែរចង់តាមដានសកម្មភាពមេដឹកនាំថ្មីរបស់ខ្លួនដែលទើបតែចេញបំពេញបេសកកម្មលើកដំបូងនៅក្រៅប្រទេស។ សកម្មភាពដ៏លេចធ្លោរបស់សម្តេចធិបតី បានធ្វើឲ្យមោទនភាពជាតិផុសឡើងដោយមិនដឹងខ្លួនក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។ តាមរយៈព្រឹត្តិការណ៍នៅហ្សាការតា សាធារណមតិជាតិនិងអន្តរជាតិបានមើលឃើញយ៉ាងច្បាស់ពីសមត្ថភាពនិងភាពប៉ិនប្រសប់របស់អ្នកបន្តវេននាយករដ្ឋមន្ត្រីនៅកម្ពុជា។ សរុបមកវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាតារាថ្មីរបស់កម្ពុជាដែលរះយ៉ាងចិញ្ចាចចញ្ចែងលើឆាកអាស៊ាន និងកំពុងឆក់យកបេះដូងពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន៕ (ដោយ៖ ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី)

ទីម័រអគុណកម្ពុជាដែលផ្តល់ការគាំទ្រនិងលើកទឹកចិត្តដល់ខ្លួនក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសកល

2023/09/07 03:46:31 am        115
ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅបាន ប្រកាសអគុណជាថ្មីម្តងទៀតដល់ប្រទេសកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រដល់ប្រទេសខ្លួនក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសកល និងរហូតដល់ឲ្យទីម័របានក្លាយទៅជាប្រទេសសង្កេតការ ជាផ្លូវការនៅក្នុងអាស៊ានផងដែរនោះ។ការអគុណរបស់នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រនេះគឺបានធ្វើឡើងនាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងកិច្ចជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងឱកាស ដែលលោកទាំងពីរទៅចូលរួមនៃ កិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូកនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ តាមលទ្ធផលនៃកិច្ចជំនួបបានឲ្យដឹងថា ឯកឧត្តមនាយករដ្ឋមន្រ្តីទីម័របានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តម ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខជូនចំពោះ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលឯកឧត្តម តែងចាត់ទុកជាបងប្អូនដ៏គួរឱ្យគោរព។ ទន្ទឹមនេះ, ឯកឧត្តមនាយករដ្ឋមន្រ្តី«ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសកម្ពុជាជាពិសេស ជូនចំពោះសម្តេចតេជោ ដែលតែងផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ប្រទេសទីម័រឡេស្តេ ក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសកល។ ការជួយឱ្យប្រទេសទីម័រឡេស្តេ ក្លាយជាប្រទេសសង្កេតការផ្លូវការនៅក្នុងអាស៊ាន ខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ក៏ដូចជាការគាំទ្រ និងការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ សុទ្ធសឹងជាកាយវិការដ៏គួរឱ្យគោរព និងជាមាគ៌ាដ៏សំខាន់សម្រាប់ឱ្យប្រទេសទីម័រឡេស្តេរៀនសូត្រ និងរៀបចំខ្លួនដើម្បីក្លាយជាសមាជិកអាស៊ាន ក្នុងរយៈពេលដ៏ខ្លីខាងមុខផងដែរ»។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអបអរសាទរ និងការកោតសរសើរចំពោះប្រទេសកម្ពុជា និងសម្តេចតេជោ។ សម្តេចធិបតី ក៏បានបន្ថែមថា ការជួយប្រទេសទីម័រឡេស្តេនេះ ក៏ជាមោទកភាពរបស់កម្ពុជាផងដែរ ព្រោះកម្ពុជា ជាប្រទេសបានឆ្លងកាត់សោកវិនាសកម្ម ១០០០ជំពួក ហើយយល់យ៉ាងច្បាស់អំពីស្ថានភាព និងបរិការណ៍ ដែលប្រទេសទីម័រឡេស្តកំពុងស្ថិតនៅនាពេលបច្ចុប្បន្ន។ ក្នុងន័យនេះ, ក្រោមការដឹកនាំរបស់ សម្តេចធិបតី, កម្ពុជានឹងបន្តគាំទ្រ និងជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តេបន្ថែមទៀត ជាពិសេស សម្រាប់ដំណើរការនៃការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ឱ្យបាននាពេលខាងមុខផងដែរ។ នៅក្នុងកិច្ចជំនួប ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមផងដែរ អំពីវិស័យដែលមានសក្តានុពលសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស វិស័យពាណិជ្ជកម្ម, អប់រំ, កសិកម្ម, និងទេសចរណ៍។ ជាមួយគ្នានេះថ្នាក់ដឹកនាំទាំងពីរកសង្ឃឹមថា កិច្ចសហប្រតិបត្តិការល្អទាំងនេះ នឹងក្លាយជាឧត្តមប្រយោជន៍ដ៏ប្រពៃ សម្រាប់ប្រជាជាតិទាំងពីរ៕ អត្ថបទបាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក

2023/09/06 04:23:52 pm        246
នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្នុងឱកាស​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទានឥណ្ឌូនេស៊ី សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកា​សេដ្ឋកិច្ច​ពិភពលោក៕

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងក្តីកង្វល់ការកើនឡើងនៃការប្រទាញប្រទង់គ្នាខាងភូមិសាស្រ្ត នយោបាយ

2023/09/06 02:17:35 am        143
ភ្នំពេញ ៖ នៅចំពោះមុខថ្នាក់ដឹកនាំកំពូលនៃប្រទេសអាស៊ានទាំង១១រួមទាំងអគ្គលេខាធិការអាស៊ានផងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងនូវក្តីកង្វល់ចំពោះការកើនឡើងនៃការ ប្រទាញប្រទង់គ្នាខាងភូមិសាស្រ្តនយោបាយ ដែលកត្តានេះទាមទារឲ្យអាស៊ានត្រូវរួមគ្នារកដំណោះស្រាយ ឲ្យបានសមស្របណាមួយ។ថ្លែងពិធីបើកកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី៥ ខែកញ្ញ ឆ្នាំ២០២៣នេះ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី«បានលើកឡើងពីការព្រួយបារម្ភនៃការកើនឡើងនៃការប្រទាញប្រទង់ខាង ភូមិសាស្ត្រនយោបាយ ដែលធ្វើឱ្យប្រទេសមួយចំនួនមានការលំបាកក្នុងការស្វែងរកចំណុចអព្យាក្រឹត្យដែលអាច គាំទ្របានយ៉ាងពិតប្រាកដ ប្រកបដោយបរិយាប័ន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព»។សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា ក្នុងន័យនេះ ការឆ្លើយតបរបស់អាស៊ានពិតជាមិនមានភាពគ្រប់គ្រាន់ បើអាស៊ានគ្រាន់តែឆ្លើយតបប្រកប ដោយប្រសិទ្ធភាពចំពោះវិបត្តិដែលកំពុងកើតឡើងនោះ អាស៊ានត្រូវតែមានសមត្ថភាពក្នុងការប្រមើលមើលទប់ស្កាត់វិបត្តិ ហើយឈានទៅកាត់បន្ថយផលប៉ះពាល់តាមរយៈការប្រើប្រាស់តួនាទីពិសេសនៃកិច្ចប្រជុំកំពូលអាស៊ាន និងក្នុងនាមជាស្ថាប័នរៀបចំគោលនយោបាយកំពូលស្របតាមគោលការណ៍ស្នូលនៃការពិគ្រោះយោបល់ និងគោលការណ៍កុងសង់ស៊ីស អាស៊ានអាចចាត់វិធានការម៉ឺងម៉ាត់និងទាន់ពេលវេលាលើបញ្ហាដែលមានភាពបន្ទាន់និងមាន សារៈសំខាន់។ ដើម្បីឱ្យក្លាយទៅជាមជ្ឈមណ្ឌលនៃកំណើនរបស់ពិភពលោក អាស៊ានត្រូវស្វែងរកប្រភពថ្មីនៃកំណើន ដ៏រឹងមាំនិងមានភាពធន់នឹងវិបត្តិ ដែលរួមមានដូចជា ការធ្វើបរិវត្តកម្មឌីជីថល អន្តរកាលបៃតង (សេដ្ឋកិច្ចពណ៌ខៀវ និងសេដ្ឋកិច្ចច្នៃប្រឌិត)។នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ីសម្រាប់ការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកម្ពុជា និងបានអបអរសាទរ ឥណ្ឌូនេស៊ីក្នុងការរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។សូមបញ្ជាក់ថា ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើក៤៣ (កិច្ចប្រជុំពេញអង្គ) ត្រូវបានរៀបចំឡើងយ៉ាងមហាឱឡារិកនៅរដ្ឋធានីហ្សាការតានៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដោយមានការចូលរួមពីព្រះចៅ ស៊ុលតង់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងភរិយាថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន អគ្គលេខាធិការអាស៊ាន ក៏ដូច ជាភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូបទៀត។ គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ព្រមទាំងអមដំណើរដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីនៃសសរស្ដម្ភទាំងបី និង មន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។បើតាមខ្លឹមសារសង្ខេបនៃកិច្ចប្រជុំដែលបានចុះផ្សាយជាសាធារណៈ បានឲ្យដឹងទៀតថា នៅចុង បញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ អង្គប្រជុំកំពូលបានអនុម័តលើឯកសារសំខាន់ៗមួយចំនួនផងដែរដូចជា សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានអំពីអាស៊ានជាស្នូលនៃកំណើនសេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការពង្រឹងសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភដើម្បីឆ្លើយតបទៅនឹងវិបត្តិ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអភិវឌ្ឍនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល កិច្ចព្រមព្រៀងស្ដីពីក្របខ័ណ្ឌសេដ្ឋកិច្ចអាស៊ាន បៃតង និងសេចក្តីព្រាងនៃចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ជាដើម៕ អត្ថបទ ៖ បាន ចក់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ (កិច្ចប្រជុំចង្អៀត)

2023/09/06 12:06:35 am        223
ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារទី៥ កញ្ញា ២០២៣ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ (កិច្ចប្រជុំចង្អៀត) នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ដែលនឹងជជែកពិភាក្សា ពីការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

សម្ដេចតេជោរម្លឹកកាលសម្ដេចចូលរួមប្រជុំអាស៊ានដំបូង ឆ្នាំ១៩៩៩ ជានាយករដ្ឋមន្រ្ដីក្មេងជាងគេ គាប់ជួនសម្ដេច ហ៊ុន ម៉ាណែត ក៏ដូចគ្នា

2023/09/05 10:39:02 pm        109
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៣នេះ បាន បានបង្ហោះសាររម្លឹកថា ហាក់បីដូចជាការគាប់ជួន ឬទេវតារៀបចំ កាលសម្ដេចចូលរួមកិច្ចប្រជុំកំពូលអាស៊ានដំបូង ដែលជាកិច្ចប្រជុំលើកទី៣ នៅប្រទេសហ្វីលីពីនកាលពីឆ្នាំ ១៩៩៩ សម្ដេចជានាយកដ្ឋមន្រ្ដីដែលក្មេងជាងគេ គាប់ជួនពេលនេះ ការប្រជុំកំពូលលើកទី ៤៣ នៅឥណ្ឌូណេស៊ីឆ្នាំនេះ សម្ដេច ហ៊ុន ម៉ាណែត ក៏ជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេក្នុងចំណោមប្រទេសអាស៊ាន ១១ រាប់ទាំងទីម័រខាងកើតផងដែរ។ សម្ដេចតេជោបានរម្លឹកថា៖«ហាក់ដូចជាគាប់ជួន ឬទេវតារៀបចំ? កាលខ្ញុំចូលរួមប្រជុំអាស៊ានលើកដំបូងដែលជាការប្រជុំកំពូលអាស៊ានលើកទី៣ នៅហ្វីលីពីនឆ្នាំ១៩៩៩ ខ្ញុំជានាយករដ្ឋមន្ត្រី ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមប្រទេសអាស៊ាន ១០ គឺមានអាយុ៤៧ឆ្នាំ»។សម្ដេចតេជោមានប្រសាសន៍ថា៖«ពេលនេះការប្រជុំកំពូលលើកទី ៤៣ ដែលឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេក្នុងចំណោមប្រទេសអាស៊ាន ១១ រាប់ទាំងទីម័រខាងកើត។ ពេលនេះ ហ៊ុន ម៉ាណែត អាយុ៤៥ឆ្នាំ»។សម្ដេចតេជោ ហ៊ុន សែន បានជូនពរថ្នាក់ដឹកនាំអាស៊ាន ដែលជាមិត្តចាស់យូរឆ្នាំ និងសូមគោរពលាពីចម្ងាយ។ សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅនៅ   រដ្ឋធានីហ្សាការតា ចាប់ពីថ្ងៃទី ៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម  ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ៕

រដ្ឋសភាបន្តសម័យប្រជុំ បោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា

2023/09/05 04:06:52 pm        272
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភានៃកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេច​មហា​រដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា​ ដើម្បី​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មការ​ជំនាញទាំង១០ នៃរដ្ឋសភា នីតិកាលទី៧។ បន្ទាប់ពីសម័យប្រជុំរដ្ឋសភាបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនីមួយៗចប់​សព្វគ្រប់ហើយ គណៈកម្មការរដ្ឋសភាទាំង១០ បាន​រៀបចំ​បោះឆ្នោត​ផ្ទៃ​ក្នុង​តាម​គណៈកម្មការ​នីមួយៗ​បន្ត​ទៀត ក្នុងការជ្រើសតាំងលេខាធិការនៃគណៈកម្មការ។ ក្នុងនោះ គណៈកម្មការ​ជំនាញ​រដ្ឋសភា​នីមួយៗ​ដឹកនាំដោយប្រធានមួយរូប អនុប្រធានមួយរូប មានលេខាធិការ​គណៈកម្មការ​មួយ​រូប​ និងមានសមាជិកចំនួន៦រូប។ គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា មានដូចជា៖- គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា - គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម- គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក- គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ - គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន- គណៈកម្មការនីតិកម្ម និងយុត្តិធម៌- គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍- គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី- គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ - គណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមអាហារពេលព្រឹកការងារ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ

2023/09/05 03:46:49 pm        349
សម្តេច ហ៊ុន ម៉ាណែត អញ្ជើញចូលរួមអាហារពេលព្រឹកការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងឡាវ ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៣នេះបានជួបទទួលទានអាហារពេលព្រឹក និងកិច្ចពិភាក្សាការងារត្រីភាគីជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chính ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ការជួបទទួលទានអាហារពេលព្រឹកនេះ គឺជាការបន្តប្រពៃណី ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងបីតែងបានអនុវត្តកន្លងមក នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗ នៅក្នុងតំបន់។នៅក្នុងជំនួបនេះ, ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិភាក្សា និង បានឯកភាពជាគោការណ៍ដូចជា ទី១. បន្តរក្សាប្រពៃណីនៃការជួបទទួលទានអាហារពេលព្រឹក និង ពិភាក្សាការងារត្រីភាគី នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗក្នុងតំបន់ ដែលតែងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងបី ។ ទី២. បន្តដោះស្រាយជាមួយគ្នា និង ជំរុញសម្រេចឱ្យបាននូវលទ្ធផល ចំពោះបញ្ហាដែលនៅសេសសល់ទាំងឡាយ ។ ទី៣. បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេល ឆាប់ៗខាងមុខ ។ ទី៤. បន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, សន្តិសុខ, ការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន, វប្បធម៌ និង ប្រពៃណី ។ ទី៥. ជំរុញបន្ថែមនូវទំនាក់ទំនង និង ការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយរួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ, ខ្សែច្រវាក់ផ្គត់ផ្គង់, និងទេសចរណ៍ ។នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានផ្ដាំផ្ញើការសួរសុខទុក្ខ និង ក្តីនឹករលឹកជូនចំពោះ សម្ដេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង បានបង្ហាញបំណងចង់ជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្តេចតេជោ នៅក្នុងពេលណាមួយខាងមុខ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញ សម្តេចមហាបវរធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ នាឆ្នាំ២០២៤ ខាងមុខ៕

ថ្ងៃដំបូងនៃទស្សនកិច្ចសម្ដេច ហ៊ុន ម៉ាណែត មានជំនួបប្រធានាធិបតីឥណ្ឌូណេស៊ី និងថ្លែងសុន្ទរកថាគន្លឹះ

2023/09/05 12:41:30 am        40
ភ្នំពេញ ៖គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នារសៀលថ្ងៃទី៤ ខែញ្ញា ឆ្នាំ ២០២៣នេះ អញ្ជើញទៅដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព។​ឯកឧត្ដម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្រ្ដីបានថ្លែងថា ក្នុងឱកាសអញ្ជើញដល់នេះ សម្ដេចមហាបវរធិបតី និងលោកជំទាវ រួមជាមួយគណប្រតិភូកម្ពុជា ត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម H. Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត អមដំណើដោយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន និងភារធារីស្តីទី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣។ឯកឧត្តមបន្តថា នៅក្នុងកម្មវិធីក្នុងថ្ងៃទី១នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំនួបសម្តែងការគួរសមដោយ ឯកឧត្ដម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ ជំនួបនេះ បានធ្វើឡើងនាឱកាស សម្ដេចមហាបវរធិបតី និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣។ ឯកឧត្ដម មាស សុភ័ណ្ឌ បានឱ្យដឹងថា នៅក្នុងកម្មវិធីក្នុងថ្ងៃទី១នេះដែរ សម្តេចមហាបវរធិបតីនឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំធុរកិច្ច និងវិនិយោគអាស៊ាន(ASEAN Business & Investment Summit) និងជំនួបទ្វេភាគីជាមួយឯកឧត្ដម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ីផងដែរ។ សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅនៅ   រដ្ឋធានីហ្សាការតា ពីថ្ងៃទី ៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម  ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សភាជិកសភា​អាមេរិកជំរុញឱ្យកោះ​តៃវ៉ាន់អនុម័តច្បាប់យានដ្រូន​ ដោយព្រមានថា «ពេលវេលាខ្លីណាស់»
07/31/2026 07:07 PM
ក្រុមអ្នកជំនាញអះអាងថា ទឹកបឹង Constance របស់អាល្លឺម៉ង់ ស្រកដល់កម្រិតទាបជាប្រវត្តិសាស្រ្ត
07/31/2026 07:07 PM
នីហ្សេរីយ៉ា បំផ្លាញអាវុធខុសច្បាប់ ២.៨១៩ដើម ដែលរឹបអូសបាន អំឡុងពេលបង្ក្រាប
07/31/2026 07:07 PM
យន្តហោះកងទ័ពជើងទឹកអាមេរិក ចាក់ប្រេងឡើងវិញនៅលើអាកាស ខណៈល្បាតតំបន់មជ្ឈិមបូព៌ា
07/31/2026 07:07 PM
លោក Zelenskyy៖ រុស្ស៊ីចង់ឱ្យជម្លោះមជ្ឈិមបូព៌ាបន្ត ដើម្បី​បន្ថយការ​គាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែន
07/31/2026 06:07 PM
អ៊ីរ៉ង់ព្រមានថា អ៊ីស្រាអែលអាចរៀបចំប្រតិបត្តិការ «ទង់ជាតិក្លែងក្លាយ » បន្ទាប់ពីការវាយប្រហារលើកំពង់ផែអេហ្ស៊ីប
07/31/2026 06:07 PM
អ៊ីរ៉ង់ទាមទារឲ្យអង្គការសមុទ្រអន្តរជាតិថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើនាវារបស់ខ្លួន
07/31/2026 06:07 PM
IRGC៖ នាវាដឹកប្រេង ២គ្រឿងរង​ការ​​វាយប្រហារ ហើយ ៤គ្រឿងទៀត ត្រូវបក​ក្រោយ នៅច្រកសមុទ្រ Hormuz
07/31/2026 06:07 PM
ចិនធ្វើការល្បាត ក្នុងដែនទឹក នៅ​ភាគខាងកើតនៃកោះតៃវ៉ាន់
07/31/2026 06:07 PM
ក្រុមហ៊ូទីនៅយេម៉ែន បដិសេធការពាក់ព័ន្ធនឹងការវាយប្រហារដោយយានដ្រូនលើកំពង់ផែអេហ្ស៊ីប
07/31/2026 06:07 PM