លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

[BREAKING NEWS] លោក Donald Trump បានប្រគល់ខ្លួនឲ្យក្រុមអាជ្ញាធរក្នុងពន្ធនាគារស្រុកហ្វាល់តុន (Fulton)ពាក់ព័ន្ធផែនការខុសច្បាប់ក្នុងការបង្វែរលទ្ធផលឆ្នោត

2023/08/25 01:48:39 pm        142
[BREAKING NEWS] អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រគល់ខ្លួនឲ្យក្រុមអាជ្ញាធរក្នុងពន្ធនាគារស្រុក ហ្វាល់តុន (Fulton ) ក្នុងរដ្ឋចចា (Georgia) ពាក់ព័ន្ធបទចោទប្រកាន់នានា ដែលចោទប្រកាន់លើរូបលោកពីបទរៀបចំផែនការខុសច្បាប់ក្នុងការបង្វែរលទ្ធផលឆ្នោត របស់លោកដែលបានបរាជ័យកាលពីឆ្នាំ២០២០។ ការបង់ប្រាក់ធានាខ្លួនរបស់លោក Trump ត្រូវបានកំណត់ចំនួន ២០០.០០០ដុល្លារអាមេរិក ដែលលោកនឹងត្រូវបង់ជាថ្មីទៀត ដើម្បីបាននៅក្រៅឃុំបណ្ដោះអាសន្ន។  ក្រុមពាក់ព័ន្ធរបស់លោកចំនួន១៨នាក់ផ្សេងទៀត ដែលបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ត្រូវបានតម្រូវឲ្យប្រគល់ខ្លួនមុនថ្ងៃទី២៥ខែសីហា។នេះគឺជាការចូលខ្លួនលើកទី៤របស់លោក Trump ចាប់តាំងពីខែមេសាមក នៅពេលដែលលោកបានក្លាយជាអតីតប្រធានាធិបតីដំបូង ក្នុងប្រវត្តិសាស្ត្រអាមេរិក ប្រឈមនឹងការចោទប្រកាន់បទព្រហ្មទណ្ឌបែបនេះ៕

នាយករដ្ឋមន្ត្រី៖ការជឿទុកចិត្តដ៏ធំធេងពីពលរដ្ឋមកលើបក្សប្រជាជន ជាការទទួលខុសត្រូវបំផុតក្នុងការបំពេញភារកិច្ច

2023/08/24 04:32:57 pm        253
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ២៤សីហានេះ បានថ្លែងថា ការគាំទ្រជឿទុកចិត្តដ៏ធំធេងពីសំណាក់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ក៏ជាការទទួលខុសត្រូវបំផុតក្នុងការបំពេញភារកិច្ចរបស់មន្ត្រីរាជការទាំងអស់គ្នា។គួរបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ នៃរដ្ឋសភា មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេសសុទ្ធតែបង្ហាញនូវការស្រឡាញ់ពេញចិត្តនិងមានជំនឿជឿជាក់ថា រាជរដ្ឋាភិបាលថ្មីដែលជាឈាមថ្មីរបស់អ្នកជំនាន់ក្រោយជាអ្នកបន្តវេននៃអ្នកជំនាន់មុនរបស់ គណបក្សប្រជាជនកម្ពុជា ដែលបានបន្សល់ទុកនូវមរតក ជាសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្ររាប់ទាំងអស់ សម្រាប់ប្រជាជាតិកម្ពុជា អ្នកបន្តវេនជំនាន់ក្រោយនេះ ហ្នឹងបន្តដឹកនាំនាវាកម្ពុជា ដ៏ស្រស់ត្រកាលមួយនេះ កាន់តែរីកចម្រើនថ្កុំថ្កើងឡើងថែមទៀត៕

សម្ដេចតេជោ៖«ខ្ញុំកំណត់ច្បាស់ថាការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺត្រឹមត្រូវខ្លាំងណាស់»

2023/08/24 04:32:13 pm        620
ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការផ្ទេរ​ការដឹកនាំ​ពី​ថ្នាក់​ដឹកនាំ​វ័យ​ចំណាស់មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺត្រឹមត្រូវខ្លាំងណាស់។សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាស សម្ដេច​កំពុង​ទស្សនា​ការ​ផ្សាយផ្ទាល់​ចេញ​ពី​អង្គ​ប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីលើកដំបូងរបស់ខ្លួន សម្រាប់នីតិកាលទី៧ នាថ្ងៃទី ២៤ ខែ​សីហា ឆ្នាំ ២០២៣នេះ។សម្ដេចតេជោថ្លែងថា «ជាលើកដំបូងក្នុងរយៈពេលជាង ៤៤ ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែល​ខ្ញុំ​មិន​ស្ថិត​ និងមិនដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើល​ការ​ផ្សាយ​ផ្ទាល់​ចេញ​ពី​អង្គ​ប្រជុំ​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជា​បញ្ញវន្ត​វ័យ​ក្មេង​ ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺ​ត្រឹមត្រូវខ្លាំងណាស់»។សម្ដេចតេជោ បានជូនពរគណៈរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ច ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ៕

គណៈរដ្ឋមន្ត្រីថ្មីបើកកិច្ចប្រជុំលើកដំបូង សម្រាប់និតិកាលទី៧នៃរដ្ឋសភា

2023/08/24 03:30:50 pm        385
ភ្នំពេញ៖ ព្រឹកថ្ងៃទី ២៤ ខែ សីហា ២០២៣ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្រារព្ធបើកក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងបានពិភាក្សានិងឆ្លងលើរបៀបវារៈចំនួន ៥ ដូចខាងក្រោម៖១. ការប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។២-ការពិនិត្យនិងសម្រេចលើសេចក្ដីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ“ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា«ក្រសួងអធិការកិច្ច»។៣- ការពិនិត្យនិងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត “រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន”។៤- ការណែនាំរបស់នាយករដ្ឋមន្ត្រីអំពីរបៀបរបបការងារនិងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។៥- បញ្ហាផ្សេងៗ

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរចំពោះឥស្សរជនជាន់ខ្ពស់របស់កម្ពុជាត្រូវបានព្រះមហាក្សត្រតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

2023/08/23 01:00:55 am        374
ភ្នំពេញ៖ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃកម្ពុជា នាល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣នេះ បានចេញសារ គោរពអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសព្រះមហាក្សត្រតែងតាំងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា , សម្ដេចក្រឡាហោម ស ខេង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចពិជ័យសេនា ទៀ បាញ់ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្ដីក៏បាន គោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ, សម្ដេចអគ្គមហាពញាចក្រី, សម្ដេចក្រឡាហោម, សម្ដេចពិជ័យសេនា និងសម្ដេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ ពលំមាំមួន និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីចូលរួមបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជាប្រកបដោយសន្តិភាព វិបុលភាព និងការរីកចម្រើនរុងរឿងថែមទៀត៕

ព្រះករុណា ព្រះមហាក្សត្រា ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧

2023/08/22 07:25:44 pm        260
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញមរតកបន្ត​គឺអ្នកបន្តវេន​បន្តរក្សាសន្តិភាព និងស្ថិរភាព​នយោបាយបន្តទៀត

2023/08/22 06:06:41 pm        388
ក្នុងឱកាសអញ្ជើញចូលរួមបើកសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ នៅ​វិមានរដ្ឋសភា​នាព្រឹក​ថ្ងៃ​ទី២២សីហា និងក្រោយ​ពីសភា​បាន​ដំណើរ​ការ​ចប់សព្វ​គ្រប់​ក្រោមការ​ដឹកនាំ​ដោយ​សម្តេច​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក លើដំណើរការ​បោះឆ្នោត​ជា​កញ្ចប់​ផ្តល់​សេចក្តីទុក​ចិត្ត​ដល់​ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មការ​ទាំង​១០​ និង​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​រាជរដ្ឋាភិបាលថ្មី សម្តេចតេជោ ហ៊ុន សែន បានធ្វើនូវ​សន្និសីទ​សារព័ត៌មាន​ជាមួយ​បណ្តា​អ្នក​សារព័ត៌មានជាតិ និងអន្តរជាតិថា សម្តេច ចង់​ឃើញ​មរតក​បន្ត​គឺ​អ្នក​បន្ត​វេន​បន្ត​រក្សាសន្តិភាព និង​ស្ថិរភាពនយោបាយបន្តទៀត។សម្តេចតេជោ បានបញ្ជាក់ពី​មោទនភាព​ដែល​អ្នក​នយោបាយ​ជំនាន់​មុន​បាន​បន្សល់​ជា​មរតក​ សម្រាប់​អ្នក​ជំនាន់​ក្រោយបន្ត ជាពិសេសមរតកដែលគិតតាំងពីព្រះបិតា សម្តេចឪ សម្តេច​តា​ដែល​បាន​បន្សល់​មរតក​នៃ​ការ​ផ្សះផ្សារ​ជាតិ​ និង​មរតក​ដែល​សម្តេច​សន្សល់​ដល់​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​នៅ​ពេល​នេះ​ គឺសម្តេច​ច​ង់​ឃើញ​អ្នក​បន្ត​វេន​បាន​បន្ត​រក្សា​បាន​ល្អនូ​វ​សន្តិភាព​ និង​ស្ថិរភាព​ខាង​នយោបាយ​ជា​បន្តទៀត។ក្នុងសន្និសីទសារព័ត៌មាននេះសម្តេចក៏បានឆ្លើយនឹងអ្នកសារព័ត៌មានថា ក្រៅពីចង់​ឃើញ​អ្នក​បន្ត​វេន​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ​ឱ្យ​បាន​ល្អ​ក៏ចង់​ឃើញ​អ្នក​បន្ត​វេន​អនុវត្ត​ឱ្យ​បាន​ជោគ​ជ័យ​​គឺ​ការ​ដឹកនាំ​ប្រទេស​ចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍ​តិចតួច​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​កំរិតខ្ពស់ និង​ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្តង៕

នាយករដ្ឋមន្រ្តីថ្មីកម្ពុជា ប្តេជ្ញាដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិឲ្យបានសម្រេចជោគជ័យបំផុត

2023/08/22 05:39:38 pm        623
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានថ្លែងអះអាងថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៧នេះ ឯកឧត្តមសូមសន្យា និង​ធ្វើ​ការប្តេជ្ញា ជាឱឡារិកថា នឹងប្តូរផ្តាច់ដឹកនាំនីតិប្រតិបត្តិរបស់ជាតិ ដែលជា​កម្ម​វិធី​នយោបាយ​របស់​រាជរដ្ឋាភិបាលឲ្យខាងតែបាន និងជោគជ័យបំផុត។ការសន្យា និងការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ នៃ​រដ្ឋសភា នីតិកាលទី៧ ដើម្បីបោះឆ្នោតជ្រើសតាំង ប្រធាន និងអនុប្រធាន នៃរដ្ឋសភា ប្រធាន​ និង​អនុប្រធានគណៈកម្មការជំនាញ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្ត ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះនៅវិមានរដ្ឋសភា។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិ បាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមសូមសន្យា និងធ្វើការប្តេជ្ញា ជាឱឡារិក​ជូន​បង​ប្អូន​ជន​រួម ជាតិទូទាំងប្រទេសថា ឯកឧត្តម នឹងប្តូរផ្តាច់ ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធានា​អនុវត្ត​ឲ្យបានសម្រេចជោគជ័យនូវ«កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល» ដែលជាការ​សន្យា​របស់​គណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ នៅមុនការបោះឆ្នោតនាពេលកន្លងទៅនេះ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា «កម្ម​វិធី​នយោបាយ»​ របស់​រាជ​រដ្ឋាភិបាលដែលត្រូវបានបង្ហាញជូនរដ្ឋសភា និងតាមរយៈរដ្ឋសភា ជូនជនរួមជាតិ និង​សាធារណៈ ​មតិទូទៅនាពេលនេះ គឺឆ្លុះបញ្ចាំងអំពីគោលបំណង ឧត្តមគតិ និងការប្តេជ្ញាចិត្ត ដ៏​មុះមុត​របស់រាជរដ្ឋាភិ បាល ក្នុងការពុះពារបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ ព្រម​ទាំង​បង្ហាញ​ច្បាស់​អំពីចក្ខុះវិស័យ និងគោលនយោបាយលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល ដើម្បី​បន្ត​ការពារ និងកសាងមាតុភូមិ ឆ្ពោះទៅរក អនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈ និង​បំណង​ប្រាថ្នា​របស់​ប្រជាជនជាដើម៕ អត្ថបទ៖ បាន ចក់

ព្រឹកស្អែករដ្ឋសភាបន្តសម័យប្រជុំលើកទី១ ជ្រើសតាំងប្រធាន អនុប្រធាន និងផ្តល់សេចក្តីទុកចិត្តលើរាជរដ្ឋាភិបាលថ្មី

2023/08/22 01:56:32 am        359
ភ្នំពេញៈ រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ស្អែកនេះ នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្ដល់សេចក្ដី ទុកចិត្តចំពោះរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា។ ​តាមរយៈលទ្ធផលសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋសភាបានសម្រេចលើរបៀបវារៈចំនួន ២ គឺ ១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ ដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានអាននូវបញ្ជីបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ តាមលំដាប់អាយុពីខ្ពស់មកទាប ដូចមានភា្ជប់ជាមួយសេចក្តីប្រកាសស្តីពីការសម្រេចនៃសុពលភាពនៃអាណត្តិរបស់តំណាងរាស្ត នីតិកាលទី៧ នៃរដ្ឋសភា។ ទី២-ការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧ ដោយ អង្គរដ្ឋសភាបានធ្វើអនុម័តយល់ព្រមលើបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧ ទាំងមូល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧នេះ។នារសៀលថ្ងៃទី២១ ខែសីហាដដែលនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានយាង និងអញ្ជើញ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រនីតិកាលទី៧ទាំងអស់ ធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងជាផ្លូវការនៅព្រះបរមរាជវាំងផងដែរ។ចំណែកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ រដ្ឋសភាបានកំណត់ បន្តនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលថ្មី។ ជាមួយគ្នានេះ ក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ក៏នឹងត្រូវបង្កើតឡើងហើយពេលរសៀលគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវស្បថចូលកាន់ដំណែងជាផ្លូវការ៕អត្ថបទ៖ វ៉ន ដារ៉ា

សមាជិករដ្ឋសភានីតិកាលទី៧ ធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង

2023/08/22 01:35:36 am        1040
ភ្នំពេញ ៖សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា នារសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣នេះ បានដឹកនាំសមាជិករដ្ឋសភា នីតិកាលទី៧ ក្រោយប្រកាសសុពលភាពដើម្បីចូលធ្វើសច្ចាប្រណិធាននៅព្រះទីនាំងទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំង។​នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។ នៅក្នុងឱកាសដ៏មហានក្ខតឫក្សថ្លៃថ្លា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសម្ដែងនូវក្ដីសោមនស្ស រីករាយ ចូលរួមអបអរសាទរដ៏កក់ក្តៅជូនចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបានសម្តែងឆន្ទៈ និងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ។ព្រះករុណាព្រះមហាក្សត្រទ្រង់មានព្រះរាជបន្ទូលបន្តថា រដ្ឋសភាដែលជាអង្គការមាន អំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។ព្រះករុណាមានព្រះរាជបន្ទូលថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូលធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនាការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ខណៈច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឱ្យប្រទេសកម្ពុជា មានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។សូមជម្រាបថា សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តនៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ ព្រឹក ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា, ប្រធាន អនុប្រធានគណៈ កម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE]ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 09:07 PM
របាយការណ៍៖ ណាតូចង់​ពង្រីកខែល​ការពារ​នុយក្លេអ៊ែរ នៅអឺរ៉ុប ក្នុង​ពេលមានការគំរាមកំហែង​ពីរុស្ស៊ី
07/31/2026 09:07 PM
មនុស្ស ២៥នាក់ស្លាប់ និង ៤៤នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងអាល់ហ្សេរី
07/31/2026 09:07 PM
មន្រ្តី UN៖ អាមេរិកឡាទីន នឹងមើលឃើញបាតុភូតអែល នីញ៉ូដ៏ខ្លាំងកា្លបំផុត
07/31/2026 09:07 PM
អ្នកឡើងភ្នំ ១០នាក់ ដឹកនាំដោយអ្នកឡើងភ្នំដ៏ល្បីល្បាញម្នាក់របស់នេប៉ាល់ បាត់ខ្លួននៅលើភ្នំប៉ាគីស្ថាន
07/31/2026 08:07 PM
ភ្លើងឆេះព្រៃបំផ្លាញចម្ការផ្លែបឺរនៅអេស្ប៉ាញ និងគំរាមកំហែងដល់ការប្រមូលផលរយៈពេលច្រើនឆ្នាំ
07/31/2026 08:07 PM
BREAKING NEWS | ជនអន្តោប្រវេសន៍ប្រហែល ៦០.០០០នាក់ ចូលដែនដី​ Ceuta របស់អេស្ប៉ាញ ខណៈមាន​អ្នកស្លាប់ ៣៤នាក់​
07/31/2026 08:07 PM
ជនប៉ាឡេស្ទីន មានមន្ទិលសង្ស័យ ក្រោយលោក Trump ប្រកាសកិច្ចព្រមព្រៀងរំសាយអាវុធក្រុមហាម៉ាស
07/31/2026 08:07 PM
កូរ៉េខាងត្បូងកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាន ៤១,៤អង្សាសេ ខណៈរលកកម្ដៅ​កាន់តែខ្លាំង
07/31/2026 08:07 PM
កម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
07/31/2026 08:07 PM