លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

កម្ពុជា ត្រូវបានអង្គការសហប្រជាជាតិបញ្ចូលជាសមាជិក UNAIDS

2023/04/08 03:27:48 am        50
ភ្នំពេញ÷ កម្ពុជាមានមោទនភាព ដោយត្រូវបានក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម អង្គការសហប្រជាជាតិ បោះឆ្នោ តទទួលស្គាល់ និងបញ្ចូលប្រទេសកម្ពុជាជាសមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការ UNAIDS កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ នៅទីក្រុងញូវយ៉ក។ នេះបើតាមសេចក្ដីប្រ កាសព័ត៌មានរបស់សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចេញនៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ក្រៅពីបង្ហាញនូវមោទកភាពនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក៏បានឱ្យដឹងដែរថា រាជរដ្ឋាភិបាលដែ លដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្តស្វាគមន៍ដល់សកម្មជន សមាជិក នៃបណ្ដាគណបក្សន យោបាយនានា មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្មារតីសាមគ្គីជាតិ ដើម្បីថែរក្សាការពារសន្តិភាព និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។ក្នុងពេលដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជូនពរដល់ជនរួមជាតិខ្មែរគ្រប់រូបទាំងក្នុង និងក្រៅប្រទេស មន្ត្រីរាជការ នាយទាហាន ពលទាហាន នាយនគរបាល ពលនគរបាល ក្មួយៗសិស្សានុសិស្ស និស្សិត យុវជន កម្មករ និយោជិត ធុរជន និងវិនិយោគិនដែលបាននិងកំពុងប្រកបធុរកិច្ចនៅលើទឹកដីកម្ពុជា ក្នុងឱកាសបុ ណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដែលនឹងឈានចូលនាពេលខាងមុខ សូមទទួលបាននូវជោគជ័យ សិរីសួស្ដី ជ័យមង្គល និងវិបុលសុខ ជារៀងដរាបតទៅ៕ដោយ៖ គង់ ឌិន

រដ្ឋាភិបាលឱ្យជំនាញពាក់ព័ន្ធសហការសិក្សាគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងកម្ពុជា និងឡាវ

2023/04/08 03:26:00 am        40
ភ្នំពេញៈ រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនក្រសួងសាធារណការនិងដឹកជញ្ជូន អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តរតនគិរី ត្រូវសហការសិក្សាលើគម្រោងកសាងហេដ្ឋារ ចនាសម្ព័ន្ធតភ្ជាប់រវាងកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅតំបន់ទន្លេរពៅ ខេត្តព្រះវិហារ និងនៅតំបន់កន្ទុយនាគ ខេត្តរតនគិរី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចេញនៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ក្នុងកិច្ចប្រជុំនេះដែរ រាជរដ្ឋាភិបាលក៏អំពាវនាវដល់ប្រជាជនចូលរួមទប់ស្កាត់ និងកាត់បន្ថយអត្រាស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសឱ្យមកនៅកម្រិតទាបបំផុត។ ក្រសួង ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ត្រូវជំរុញការផ្សព្វផ្សាយនិងបញ្ជ្រាបខ្លឹមសារអប់រំពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ឱ្យបានទូលំទូលាយ និងតាមវេទិកាសាធារណៈនានា ពិសេសការអនុវត្តសុវត្ថិភាពចរាចរណ៍នៅក្នុងគោ លនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។រាជរដ្ឋាភិបាលក៏បានស្នើដល់រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបឱ្យកាន់តែមានប្រសិទ្ធភាពនូវរាល់បទល្មើសពាក់ព័ន្ធនឹងការកាប់ទន្ទ្រានព្រៃឈើ ការគេចវេះពន្ធឆ្លងដែន ការរត់ពន្ធគ្រឿងញៀន និងការជួញដូរ និងរត់ពន្ធមនុស្សជាដើម។ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើបញ្ហាកម្ចីធនាគារនិងមីក្រូហិរញ្ញវត្ថុ ដោយត្រូវបញ្ចៀសនូវរាល់ការរឹបអូសទ្រព្យសម្បត្តិ និងការចាប់ចងប្រជាពលរដ្ឋដែលបានជា ប់កម្ចីឥណទានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ហើយមិនមានលទ្ធភាពពិតប្រាកដដើម្បីសងបំណុលវិញ ក្នុងកាលៈទេសៈលំបាកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ ដោយឡែក ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យអនុវត្តចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលញុះញង់ និងឃោសនាមិនឱ្យសងត្រឡប់ ឬចេញមកនិយាយបំផុសចលនាមិនឱ្យសងបំណុល។រាជរដ្ឋាភិបាល បានណែនាំដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ បងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរៀបចំនិងត្រៀមខ្លួនរួចជាស្រេច ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នេះ ឱ្យប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ពិសេស ត្រូវខិតខំធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនគណៈប្រតិភូជាន់ខ្ពស់នៃបណ្ដាប្រទេសជាសមាជិក ប្រតិភូកីឡា គ្រូបង្វឹក កីឡាករ ឱ្យបានល្អប្រសើរ។សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងទៀតថា ក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់តំបន់ និងពិភពលោក, កម្ពុជាបន្តអនុវត្តគោលនយោបាយការបរទេស ដែលរក្សាទំនាក់ទំនងការទូតល្អជាមួយបណ្ដាប្រទេសជិតខាង និងបណ្ដាប្រទេសនានាក្នុងតំបន់និងពិភពលោក ដោយការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា អនុលោមតាមរដ្ឋធម្មនុញ្ញ ធានាអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ៕ ដោយ៖ គង់ ឌិន

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យរួមគ្នាទប់ស្កាត់ និងកាត់បន្ថយអត្រាស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍

2023/04/08 03:22:32 am        43
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាជនចូលរួម ទប់ស្កាត់ និងកាត់បន្ថយអត្រាស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសឱ្យមកនៅកម្រិតទាបបំផុត។ថ្លែងក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រទី៧ ខែមេសា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រសួង ស្ថាប័ន សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវជំរុញការផ្សព្វផ្សាយនិងបញ្ជ្រាប ខ្លឹមសារ អប់រំ ពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ឱ្យបានទូលំ ទូលាយ និងតាមវេទិកាសាធារណៈនានា ពិសេសការអនុវត្តសុវត្ថិភាពចរាចរណ៍នៅក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕

ចៅក្រម​តុលាការ​កំពូល​អាមេរិក​លោក Clarence Thomas ទទួល​សំណូក​ការ​ចំណាយ​ដំណើរ​កម្សាន្ត​ពី​អ្នក​ផ្ដល់​ជំនួយ​គណបក្ស​សាធារណរដ្ឋ

2023/04/07 09:49:11 pm        593
​អាមេរិក៖ សារ​ព័ត៌មាន​បាន​រាយ​ការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចៅក្រម​តុលាការ​កំពូល​ខាង​អភិរក្ស​និយម​សហរដ្ឋ​អាមេរិក​លោក Clarence Thomas បាន​ទទួល​សំណូក​ជាច្រើន​ទសវត្សរ៍ ​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ពី​ធុរជន​ទីក្រុង Dallas ម្នាក់ដោយ​ពុំបាន​លាតត្រដាង​ជា​សាធារណៈ​ ទោះបីជា​ច្បាប់​សហព័ន្ធ​តម្រូវ​ឲ្យ​បង្ហាញ​អំណោយ​ទាំងអស់​ក៏ដោយ ដែល​ជំរុញ​ឲ្យ​ព្រឹទ្ធសភា​គ្របគ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​។​ ​របាយការណ៍​ចេញ​ដោយសារ​ព័ត៌មាន ProPublica រក​ឃើញ​ថា ​លោក Thomas បាន​ធ្វើ​ដំណើរ​កម្សាន្ត​វិស្សមកាល​ជាច្រើនលើក​ជាមួយ​មហាសេដ្ឋី​អចលនទ្រព្យ និង​ជា​អ្នក​ឧបត្ថម្ភ​មកពី​គណបក្ស​សាធារណរដ្ឋ​គឺ​លោក Harlan Crow រួម​ទាំង​យន្តហោះ​ឯកជន និង​នាវា​ប្រណីត​របស់​លោក​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​ជុំវិញ​ពិភពលោក​។ សារព័ត៌មាន​នេះ​បាន​និយាយ​ថា អំណោយ​ដែល​លោក​ទទួល​បានជា​ញឹកញាប់​មិន​ត្រូវ​បាន​គេ​ដឹង​ទេ ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​ក្នុង​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក។​ ​លោក Thomas និង​ប្រធាន​ចៅក្រម​លោក John Roberts ពុំបាន​ឆ្លើយតប​ភ្លាមៗ​ទេ​ចំពោះ​សំណើសុំ​ការ​អត្ថាធិប្បាយ​។ របាយការណ៍​នេះ​បាន​ចោទ​ជា​សំណួរ​ថ្មីៗ ​ជុំវិញ​ទំនាស់​ផលប្រយោជន៍​ដ៏​ធំ​ពាក់ព័ន្ធ​នឹង​ចៅក្រម ​និង​តុលាការ​កំពូល ដែល​បាន​រង​ការរិះគន់​កាន់​តែ​ខ្លាំង​ចំពោះ​កង្វះ​ក្រមសីលធម៌​ផ្លូវការ​របស់​ខ្លួន​។ ​លោក Crow បាន​ប្រាប់​សារព័ត៌មាន ProPublica នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ​លោក និង​ភរិយា​របស់​លោក​ជា​មិត្តភ័ក្ដិ​ជាមួយ​លោក Thomas និង​ភរិយា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦ មក​ម្ល៉េះ​មិនដែល​ព្យាយាម​ស្វែងរកការ​ប្រើ​ឥទ្ធិពល​លើ​ចៅក្រម Thomas សម្រាប់​ផ្លូវច្បាប់ ឬ​បញ្ហា​នយោបាយ​ណា​មួយ​ឡើយ​៕​អត្ថបទ៖ សុខមាន

មនុស្ស​រាប់លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់ ​ខណៈ​ព្យុះ​ទឹកកក​ធ្លា​ក់​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​កាណាដា​

2023/04/07 07:36:48 pm        279
​កាណាដា៖ មួយថ្ងៃ​បន្ទាប់ពី​ភ្លៀង​ត្រជាក់​ដល់​កក និង​ខ្យល់​បក់​ខ្លាំងបាន​បោកបក់​មកលើ​តំបន់​ភាគ​អាគ្នេយ៍​ប្រទេស​កាណាដា មនុស្ស​ជាង ១.២​លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ទីក្រុង​អង់​តា​រី​យ៉ូ​ (Ontario) និង​កេ​បិ​ច (Quebec)​។ ទីក្រុង​២ ​នេះ​គឺជា​ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​របស់​កាណាដា​។ យោង​តាម​អ្នក​ផ្គត់ផ្គង់​អគ្គិសនី​របស់​ទីក្រុង​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ទីក្រុង​កេ​បិ​ច ​(Quebec) តែមួយ កម្មករ​ប្រមាណ ១​ពាន់​នាក់​កំពុង​ព្យាយាម​ជួសជុល​ឡើង​អគ្គិសនី​ពេញ​មួយ​យប់​។ ក្រុមហ៊ុន​វ៉ា​រី​អគ្គិសនី​ទីក្រុង​កេ​បិ​ច​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា យើង​មាន​ទំនុក​ចិត្ត​ថា យើង​អាច​ស្តារ​ថាមពល​ឡើងវិញ​ដល់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​មួយ​ចំនួន​នៅ​ថ្ងៃ​នេះ​។ ដោយ​គ្រោះអាក្រក់ វា​ត្រូវ​បាន​រំពឹង​ទុក​រួច​ហើយ​ថា អតិថិជន​មួយ​ចំនួន​នឹង​នៅតែ​គ្មាន​ថាមពល​ប្រើប្រាស់​នៅឡើយ​នៅ​ថ្ងៃ​សុក្រ​នេះ និង​ចុង​សប្តាហ៍​នេះ​។ ​ប្រជាជន​ប្រហែល ១.១​លាន​នាក់​ពុំ​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង​កេ​បិ​ច ​(Quebec) និង​ប្រហែល ១៦៧,០០០​នាក់​នៅ​ទីក្រុង Ontario។ ទីក្រុង Ontario និង Quebec មាន​ចំនួន​ច្រើនជាង​ពាក់​កណ្តាល ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​កាណាដា​ប្រហែល ៣៩.៦​លាន​នាក់​។​ ​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ម៉ុងរ៉េអាល់ (Montreal) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​អំពី​ថវិកា​របស់​រដ្ឋាភិបាល​ លោក​បាន​ផ្តល់​ជំនួយ​សហព័ន្ធ​ប្រសិនបើ​ចាំបាច់​។ យោង​តាម​ក្រុមហ៊ុន Hydro-Quebec បាន​និយាយ​ថា ​ទីក្រុង​ម៉ុងរ៉េអាល់​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត ដោយ​ការ​ដាច់​ចរន្តអគ្គិសនីបន្ទាប់ពី​ព្យុះ​ទឹកកក​កាលពី​ថ្ងៃ​ពុធ​។ លោក Trudeau បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម ​Twitter ថា យើង​កំពុង​គិតដល់​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​ទីក្រុង Quebec និង​ទីក្រុង Ontario ភាគ​ខាងកើត​ដែល​រង​ផល​ប៉ះពាល់​ដោយ​ព្យុះ​កាលពី​ម្សិល​មិញ ហើយ​យើង​សូម​អរគុណ​ដល់​ក្រុម​កម្មករ​ដែល​កំពុង​សម្អាត​តាម​ដង​ផ្លូវ និង​ស្តារ​ថាមពល​ឡើង​វិញ៕អត្ថបទ៖ ប៊ុនថន

បាតុករ​នៅ​ក្រុង​ឡូ​សអាន់​ជើ​ឡេស​អំពាវនាវ​ឱ្យ​អាមេរិក​នៅ​ឆ្ងាយ​ពី​បញ្ហា​កោះ​តៃវ៉ាន់ ឈប់​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព

2023/04/07 07:11:36 pm        268
​អាមេរិក៖ ក្រុម​អ្នក​តវ៉ា​ច្រើន​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង Los Angeles កាលពី​ថ្ងៃ​ពុធដើម្បី​បង្ហាញ​ការ​ប្រឆាំង​របស់​ពួកគេ​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-Wen ឆ្លងកាត់​សហរដ្ឋអាមេរិក ដោយ​អំពាវនាវ​ឱ្យ​អាមេរិក​នៅ​ឆ្ងាយ​ពី​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន និង​បញ្ឈប់​ការ​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​។ លោកស្រី Tsai នៅ​ថ្ងៃ​ដដែល​នោះ​បាន​ជួប​ជាមួយ​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោក Kevin McCarthy ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​ទី៣ ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិកនៅ​បណ្ណាល័យ​ប្រធានាធិបតី Ronald Reagan នៅ​ជាយក្រុង Los Angeles ជា​ផ្នែក​មួយ​ដែល​គេ​ហៅថា​ជា​ការ​ឈប់​ចត​នៅ​តាម​ផ្លូវ​ទៅ និង​មកពី​ប្រទេស​ហ្គា​តេ​ម៉ា​ឡា ​និង​ប្រទេស​បេ​លី​ហ្ស​នៅ​អាមេរិក​កណ្តាល​។ ជំនួប​ដ៏​ចម្រូងចម្រាស​របស់​ប្រធាន​សភា​អាមេរិក និង​មេដឹកនាំ​កោះ​តៃវ៉ាន់​ បាន​ឃើញ​ពលរដ្ឋ​ចិន​នៅ​ក្រៅ​ប្រទេស​រាប់​ពាន់​នាក់​មកពី​ទីក្រុង​ឡូ​សអាន់​ជើ​ឡេស សាន​ហ្វ្រា​ន់​ស៊ី​ស​ស្កូ អ​រី​ហ្គេ​ន និង​ផ្នែក​ផ្សេងទៀត​របស់​សហរដ្ឋ​អាមេរិក ​បាន​មក​ប្រមូល​ផ្តុំគ្នា​ដើម្បី​តវ៉ា​នៅ​ខាងក្រៅ​បណ្ណាល័យ ដោយ​បង្ហាញ​ពី​ក្តី​សង្ឃឹម​របស់​ពួកគេ​សម្រាប់​ការ​បង្រួបបង្រួម​ឡើងវិញ​ ដោយ​សន្តិភាព​របស់​ប្រទេស​ចិន និង​ប្រឆាំង​ដាច់ខាត «​ឯករាជ្យ​ភាព​កោះ​តៃវ៉ាន់​» ដែល​ស្វែងរក​ដោយ​លោកស្រី Tsai។ ការ​តវ៉ា​នេះ​ក៏​មាន​ការចូលរួម​ពី​សកម្មជន​ប្រឆាំង​សង្គ្រាម ​របស់​សហរដ្ឋអាមេរិក​ជាច្រើន​នាក់​ទៀត ដោយ​មនុស្ស​ជាច្រើន​បាន​បង្ហាញ​ការ​ប្រឆាំង​របស់​ពួកគេ​ ចំពោះ​ទង្វើ​ដែល​មិនបាន​គិត​គូ​ររបស់​លោក McCarthy ដើម្បី​ជួប​ជាមួយ​លោកស្រី Tsai និង​បាន​ថ្កោលទោស​ការ​ជ្រៀតជ្រែក​រប​ស់​អាមេរិក ​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​។ អ្នក​តវ៉ា​និយាយ​ថា សហរដ្ឋអាមេរិក​គួរតែ​នៅ​ឲ្យ​ឆ្ងាយ ហើយ​ទុក​របៀបវារៈ​ចក្រពត្តិនិយម​របស់​ពួកគេ​នៅ​ខាងក្រៅ និង​ទុក​ឱ្យ​ប្រទេស​ចិន​ការពារ​ខ្លួនឯង​។ ​ចិន​កំពុង​ព្យាយាម​បង្កើត​រដ្ឋាភិបាល​កាន់តែ​រឹងមាំ និង​គាំទ្រ​ប្រជាជន​របស់​ពួកគេ ហើយ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ព្យាយាម​ចូល​មក ហើយ​នាំ​យក​យោធា​មកកាន់​កោះ​តៃវ៉ាន់ នោះ​សហរដ្ឋអាមេរិក​កំពុង​ប្រឆាំង​ដោយ​ផ្ទាល់ ហើយក៏​កំពុងតែ​បង្កើត​ជម្លោះ និង​សង្គ្រាម​ជាច្រើន​ទៀត​។ ពួក​យើង​គ្រាន់តែ​ចង់បាន​សន្តិភាព​។ ពួក​យើង​គិត​ថា ​មនុស្ស​ជាច្រើន​នៅ​ទី​នេះគ្រាន់តែ​ចង់បាន​សន្តិភាព៕​អត្ថបទ៖ ប៊ុនថន

ចិន​ត្រៀម​ធ្វើការ​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​រក្សា​សន្តិសុខ ស្ថិរភាព ឧស្សាហកម្ម និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​

2023/04/07 06:33:40 pm        222
ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​លើក​ទី​៥ ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​ចិន​-​បារាំង​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ចិន​ត្រៀម​ជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​សហភាព​អឺរ៉ុប​ ដើម្បី​រក្សា​បាន​សន្តិសុខ និង​ស្ថិរភាព​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ និង​ឧស្សាហកម្ម​ពិភពលោក​។ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ចិន ​ពី​ថ្ងៃ​ពុធ​ដល់​ថ្ងៃ​សុក្រ​នេះ​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​។ ខណៈ​ជា​កម្លាំង​សំខាន់​ពីរ​ក្នុង​ការ​ជំរុញ​ពិភពលោកពហុ​ប៉ូល ប្រទេស​ចិន​ និង​សហភាព​អឺរ៉ុប​មានការ​យល់ស្រប​ជា​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ ផល​ប្រយោជន៍​រួម និង​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​។ កិច្ច​សហប្រតិបត្តិការ​ចិន អឺរ៉ុបគឺ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ភាព​រុង​រឿង​នៃ​ទ្វីប​អឺរ៉ុប និង​អាស៊ី ព្រមទាំង​ស្ថិរភាព​នៃ​ទិដ្ឋភាព​ពិភព​លោក​។​ ​ពុំ​មាន​អ្នកឈ្នះ​នៅ​ក្នុង​ហ្គេម​លទ្ធផល​សូន្យ​នោះ​ទេ ហើយ​ការ​កាត់​ផ្តាច់ និង​ការ​រំខាន​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ឧស្សាហកម្ម នឹង​មិន​បង្ក​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេស​ចិន​ឡើយ​។ ​លោក Xi បាន​បង្ហាញ​ការ​ប្រឆាំង​របស់​លោក​ចំពោះ​ការ​ធ្វើ​នយោបាយ និង​ការ​យក​ធ្វើជា​អាវុធ​នៃ​ការ​ផ្លាស់ប្តូរ​ធម្មតា​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។ ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេចក្នុង​ការ​ពង្រឹង ​ការ​សម្រប​សម្រួល​គោលនយោបាយ​ម៉ាក្រូជាមួយ​សហភាព​អឺរ៉ុប​។ ចិន​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើការ​ជាមួយ​សហភាព​អឺរ៉ុប​ ដើម្បី​រួមគ្នា​រក្សា​សន្តិសុខ និង​ស្ថិរភាព​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ និង​ឧស្សាហកម្ម និង​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​កិច្ច​សហប្រតិបត្តិការ៕អត្ថបទ៖ ប៊ុនថន

ការប៉ះទង្គិច​ថ្មី​បានកើត​ឡើង​នៅ​ប្រទេស​បារាំង ​ជុំវិញ​ភាពជាប់គាំង​លើ​បញ្ហា​សោធន​និវត្តន៍​

2023/04/07 05:47:50 pm        163
​បារាំង៖ ក្រុម​អ្នកតវ៉ា​និយម​ជ្រុល​បាន​ប៉ះទង្គិច ​ជាមួយ​កងកម្លាំង​សន្តិសុខ​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​ការ​បង្ហាញ​កំហឹង​ថ្មី​ប្រឆាំង​កំណែទម្រង់​សោធន​និវត្តន៍របស់​ប្រធានាធិបតី​លោក Emmanuel Macron ដោយ​បាន​ចាប់ខ្លួន​មនុស្ស​រាប់​សិប​នាក់ ហើយ​មួយ​ចំនួន​បាន​ចាប់ផ្តើម​ដុត​ភ្លើង​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង ​ក្នុងចំណោម​ភោជនីយដ្ឋាន​ដែល​លោក​ចូលចិត្ត​។ ខណៈ​ចំនួន​ក្រុម​បាតុករ​បាន​ថយ​ចុះ សហជីព​មានបំណង​រក្សា​សម្ពាធ​រយៈពេល​ជិត​បី​ខែ មុន​ការ​ចេញ​សេចក្តី​សម្រេច​របស់​តុលាការ​ដ៏​សំខាន់​មួយ​នៅ​សប្តាហ៍​ក្រោយ ស្តីពី​កែប្រែ​អាយុ​ចូលនិវត្តន៍​។ កំណែទម្រង់​ដ៏​ចម្រូងចម្រាស​ស្វែងរក​ការ​បង្កើន​អាយុ​ចូលនិវត្តន៍​ពី ៦២ ដល់ ​៦៤​ឆ្នាំ ខណៈ​តម្រូវ​ឱ្យ​ពលរដ្ឋ​ធ្វើការ​យូរ​ជាង​មុន​សម្រាប់​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​ពេញលេញ​។​ លោក Macron ដែល​ពេល​នេះ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន កំពុង​ប្រឈមមុខ​បញ្ហា​ធំ​បំផុត​នៃ​អាណត្តិ​ទី​២ ​របស់​លោក​ជុំវិញ​ការ​ផ្លាស់ប្តូរ ដោយ​បដិសេធ​យ៉ាង​ដាច់អហង្ការ​មិន​ព្រម​ផ្លាស់ប្តូរ​ឥរិយាបថ ទោះ​បី​ជា​មានការ​ធ្លាក់​ចុះ​អត្រា​ប្រជាប្រិយភាព​ផ្ទាល់ខ្លួន​ក៏ដោយ​។ បាតុកម្ម​ត្រូវ​បាន​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស ដោយ​ប្រជាជន​នាំគ្នា​លើកស្លា​ក ឬ​គ្រវី​ទង់ជាតិ​សហជីព​ពី​ទីក្រុង​ប៉ារីស​ទៅកាន់​ទីក្រុង​ម៉ុង​ប៉ែល​លី​យេ​ (Montpellier) និង​ម៉ា​សី​ (Marseille) ភាគ​ខាង​ត្បូង​។ ​ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា មនុស្ស ៥៧០,០០០​នាក់​បាន​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ចំនួន​នេះ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​ចំនួន ៧៤០,០០០​នាក់​ដែល​បាន​រាប់​កាលពី​សប្តាហ៍​មុន​។ តួលេខ​ផ្លូវការ​នៅតែ​ទាប​ជាង​ការ​រាប់​របស់​អ្នក​រៀបចំ​បាតុកម្ម​ដោយ​សហជីព CGT ដែល​បាន​អះ​អាង​ថា​ មនុស្ស ៤០០,០០០​នាក់​បាន​មក​តវ៉ា​នៅ​ទីក្រុង​ប៉ារីស ខណៈ​ក្រសួង​បាន​សរុប​មាន​ចំនួន​ត្រឹមតែ ៩៣,០០០​នាក់៕អត្ថបទ៖ ប៊ុនថន

រាជរដ្ឋាភិបាលអញ្ជើញគ្រួសារងាយរងហានិភ័យក្នុងអំឡុងសម្ពាធអតិផរណាទៅបើកប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣តទៅ

2023/04/07 05:36:40 pm        207
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញគ្រួសារងាយ រងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលបានកំណត់អត្តសញ្ញាណរួច ទៅបើកប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។ សូមបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា គឺជាកម្មវិធីជាតិគាំពារសង្គមមួយទៀត សម្រាប់ជួយគាំពារគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ប្រមាណ ៥០ម៉ឺនគ្រួសារ ដែលមានបើកផ្តល់ចំនួន ៣ លើក ដោយលើកទីមួយ បានបើកផ្តល់រួចរាល់ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២២ លើកទី២ ថ្ងៃទី១០ ខែមេសា និង លើកទី ៣ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣៕

ការបោះបង្គោលព្រំដែនកម្ពុជា-ឡាវ នៅសល់ប្រមាណជាង ១៤ភាគរយ

2023/04/07 04:51:04 pm        208
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសឡាវ បានព្រមព្រៀងគ្នា បោះបង្គោលព្រំដែនសម្រេចបានប្រមាណ ៨៦ភាគរយហើយ គឺនៅសល់តែជាង ១៤ភាគរយប៉ុណ្ណោះ ដោយភាគីទាំងពីរ ចង់ឲ្យព្រំដែនមានកិច្ចសហប្រតិបត្តិការល្អ សន្តិភាព សេដ្ឋកិច្ច និងការអភិវឌ្ឍជាដើម ។ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបភាពសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានពិនិត្យ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងឡាវ ។ ឯកឧត្តមបានបន្តថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែង ឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី សាមគ្គីភាពជាប្រពៃណីរវាងកម្ពុជា និងឡាវ ។ ឯកឧត្តមបានបន្តថា សេចក្តីព្រាងច្បាប់នេះ គឺជាកំណត់ត្រាទទួលយកលទ្ធផល នៃការត្រួតពិនិត្យខ្សែព្រំដែនរួម ប្រមាណ៨៦ភាគរយ ដែលប្រទេសទាំងពីរសម្រេចបានលើការងារព្រំដែន ដែលត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរ បានចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវ ។ អ្នកនាំពាក្យព្រឹទ្ធសភា បានបន្ថែមថា ក្រៅពីទទួលយកសមិទ្ធផលដែលសម្រេចបានខាងលើ សន្ធិសញ្ញានេះ ក៏ជាឯកសារផ្លូវការដ៏មានសារៈសំខាន់បំផុត ដែលនឹងយកធ្វើជាមូលដ្ឋានក្នុងការបន្តចរចារ រកដំណោះស្រាយតំបន់ព្រំដែន ដែលនៅសល់ប្រមាណជាង ១៤ភាគរយ ដែលភាគីទាំងពីរ មិនទាន់សម្រេចបាន ។ គួរបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដើម្បីបើកកិច្ចប្រជុំពេញអង្គ ពិនិត្យ និងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់នេះផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM
របាយការណ៍៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមានផែនវាយប្រហារលើគោលដៅពាក់ព័ន្ធនឹងថាមពលនៅអ៊ីរ៉ង់
08/01/2026 04:08 PM
ភ្លើងចំហេះព្រៃកំពុងឆេះរាលដាល​នៅទីក្រុង Montfort-sur-Argens នៃប្រទេសបារាំង
08/01/2026 03:08 PM
ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវសម្លាប់មនុស្សយ៉ាងតិច ៩នាក់ ខណៈក្រុមពន្លត់អគ្គិភ័យកំពុងពន្លត់អគារដែលខូចខាត
08/01/2026 02:08 PM