លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

មនុស្ស​ ៧​នាក់​ស្លាប់​ក្នុង​គ្រោះមហន្តរាយធម្មជាតិ​ព្យុះ​ស៊ីក្លូន​នៅ​ប្រទេស​ណូ​វ៉ែល​ហ្ស៊េ​ឡង់​

2023/02/17 06:15:22 pm        441
​ណូ​វ៉ែល​ហ្ស៊េ​ឡង់៖ កិច្ច​ខិតខំ​ប្រឹងប្រែង​ស្រោចស្រង់​នៅតែ​បន្ត​ក្នុង​តំបន់​នានា ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​នៅ​ប្រទេស​ណូ​វ៉ែល​ហ្ស៊េ​ឡង់​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​ព្យុះ​ស៊ីក្លូន Gabrielle បណ្ដាល​ឲ្យ​មាន​ភាព​ចលាចល​សម្លាប់​មនុស្ស ​៧​នាក់ និង​បង្ខំ​ឲ្យ​មនុស្ស​ប្រមាណ ១​ម៉ឺន​នាក់​ជម្លៀស​ចេញពី​លំនៅឋាន ដោយសារ​ព្យុះ​ដែល​បាន​បង្ក​ការខូចខាត​ច្រើន​បំផុត​របស់​ប្រទេស​នេះ​ ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​។ ​ព្យុះ​ស៊ីក្លូន Gabrielle ដែល​បាន​វាយប្រហារ​ប្រទេស​ណូ​វ៉ែល​ហ្ស៊េ​ឡង់​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅ មុន​បោះពួយ​ទៅកាន់​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​កោះ North Island ដោយ​បាន​បំផ្លិច​បំផ្លាញ​ទាំងស្រុង​ក្នុង​ទីក្រុង​តូចៗ​ជាច្រើន ដែល​បាន​ហូរ​កួច​យក​កសិដ្ឋាន ស្ពាន សត្វ​ចិញ្ចឹម ​និង​លិច​លង់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ព្រមទាំង​ជំរុញ​ឲ្យ​មនុស្ស​ជាច្រើន​ឡើងឈរ​នៅ​លើ​ដំបូង​ផ្ទះ​។ ​គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ ចំនួន​អ្នក​ស្លាប់​សរុប​បាន​ឡើង​ដល់ ​៧​នាក់ ខណៈ​អ្នក​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​ទី២ ឈ្មោះ Craig Stevens បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ក្រោយ​ជាប់​ក្នុង​បំណាក់​ដី​ជិត​ទីក្រុង Auckland នៅ​សប្ដាហ៍​នេះ។ ​ក្រុម​អាជ្ញាធរ​ព្រមាន​ថា ​ប្រទេស​នេះ​ចាំបាច់​ត្រូវ​ត្រៀម​សម្រាប់​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​។ ​បណ្ដាញ​ទំនាក់ទំនង និង​ច្រក​ចូល​ទៅកាន់​តំបន់​មួយ​ចំនួន​នៅតែ​លំបាក ហើយ​ការហោះហើរ​វិនិច្ឆ័យ​ការ​ខូច​ខាត​កំពុង​បន្ត ​ដើម្បី​ប៉ាន់ប្រមាណ​ពី​ទំហំ​នៃ​ការខូចខាត និង​ស្វែងរក​អ្នក​ទាំងឡាយ​ដែល​អាច​ជាប់​នៅ​កន្លែង​ណាមួយ​គ្មាន​អ្នក​ទៅដល់​៕អត្ថបទ៖ សុខមាន

ប្រធានាធិបតី​បេឡា​រុស​និយាយថា ខ្លួន​នឹងចូលរួម​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី បើ​បេឡា​រុស​រង​ការវាយប្រហារ​

2023/02/17 05:04:45 pm        608
​បេឡារុស៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Belta បាន​រាយការណ៍​ថា លោក​ប្រធានាធិបតី​បេឡា​រុស Alexander Lukashenko បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​នឹង​បញ្ជា​ឲ្យ​ទាហាន​របស់​លោក​កៀក​ស្មារ​ចូលរួម​ប្រយុទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​រុស្ស៊ី​ ប្រសិនបើ​មាន​ប្រទេស​ណាមួយ​បើក​ការវាយប្រហារ​មក​លើ​បេឡា​រុស។ ​លោក Lukashenko ដែល​នៅតែ​ច្រានចោល​ដដែលៗ​ពី​ការ​អះអាង​របស់​ទីក្រុង Kyiv និង​លោក​ខាង​លិច​ដែល​ថា ​ប្រទេស​របស់​លោក​អាច​ត្រូវ​បាន​ទាញ​ទម្លាក់ចូល​សង្គ្រាម​កាន់តែ​ជ្រៅ ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ជួយ​ទីក្រុង Moscow ក៏បាន​និយាយ​ផង​ដែរ​ថា លោក​គ្រោង​នឹង​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​ថ្ងៃ​សុក្រ​នេះ​។ ទីភ្នាក់ងារសារព័ត៌មាន Belta បាន​ដកស្រង់​សម្ដី​របស់​លោក​ Lukashenko ខណៈ​កំពុង​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្ញុំ​បាន​ត្រៀមខ្លួន​ប្រយុទ្ធ​រួចជាស្រេច​ជាមួយ​រុស្ស៊ីពី​ទឹកដី​បេឡា​រុស ​នៅ​ក្នុង​ករណី​តែមួយគត់​គឺ​ប្រសិនបើ​មាន​ទាហាន​ណា​ម្នាក់​ចូល​មក​ក្នុង​ដែនដី​បេឡា​រុស​ ដើម្បី​សម្លាប់​មនុស្ស​របស់ខ្ញុំ​។ ប្រសិនបើ​ពួកគេ​វាយប្រហារ​មក​លើ​បេឡា​រុស នោះ​នឹង​មាន​ការ​ឆ្លើយតប​ដ៏​ធ្ងន់ធ្ងរ​បំផុត ហើយ​សង្គ្រាម​នឹង​រីក​កាន់តែ​ធំ​។ ប្រទេស​រុស្ស៊ី​បាន​ប្រើ​ប្រទេស​បេឡា​រុស​ជា​ប៉ុស្តិ៍​បើកឆាក​ សម្រាប់​ការ​វាយ​លុក​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន​កាល ពី​ឆ្នាំមុន ដោយ​បើក​ការវាយប្រហារ​របស់​ខ្លួន​ដែល​បាន​បរាជ័យ​ទៅលើ​រដ្ឋធានី Kyiv របស់​អ៊ុយ​ក្រែ​ន​ពី​ប្រទេស​នេះ៕អត្ថបទ៖ សុខមាន

លោក Biden គ្រោង​ពិភាក្សា​ជាមួយ​លោក Xi Jinping តែ​មិន​សូម​អភ័យទោស​ចំពោះ​ការបាញ់​ទម្លាក់​បា​ឡុង​ទេ​

2023/02/17 04:25:30 pm        739
​អាមេរិក៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក​ប្រធានាធិបតី​អាមេរិក Joe Biden និយាយថា លោក​មាន​គម្រោង​ពិភាក្សា​ជាមួយ​សម​ភាគី​ចិន​គឺ​លោក Xi Jinping ក្រោយ​យោធា​អាមេរិក​បាន​បាញ់​ទម្លាក់​បា​ឡុង​ ដែល​សង្ស័យ​ថា​ជា​បា​ឡុង​ចារកម្ម​របស់​ចិន ដោយ​បញ្ជាក់​ថា លោក​នឹង​មិន​សូម​អភ័យទោស​ឡើយ ​ចំពោះ​ការ​បញ្ជា​ឲ្យ​បាញ់​ទម្លាក់​បា​ឡុង​នោះ​។ លោ​កថា​ អាមេរិក​នឹង​ប្រកួតប្រជែង​ជាមួយ​ចិន តែ​មិន​បង្កជម្លោះ​ជាមួយ​ចិន​ទេ​។ ​លោក Biden បាន​និយាយ​នៅ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​នៅ​សេត​វិមាន​ថា ខ្ញុំ​រំពឹង​ថា​នឹង​មានឱកាស​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី Xi ហើយ​ខ្ញុំ​សង្ឃឹមថា​ យើង​នឹង​ចូល​ទៅ​ឲ្យ​ដល់​បាត​នៃ​បញ្ហា​នេះ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​សូម​អភ័យទោស​ចំពោះ​ការ​បាញ់​ទម្លាក់​បា​ឡុង​នោះ​ទេ​។ ការសន្ទនា​ចុងក្រោយ​រវាង​លោក Biden និង​លោក Xi បាន​កើត​ឡើង​អំឡុង​ជំនួប​ទល់មុខ​គ្នា​កាលពី​ខែ​វិច្ឆិកា​នៅក្រៅ​ជំនួប​កំពូល G20 ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ លោក Biden បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​បាញ់​ទម្លាក់​បា​ឡុង​ចារកម្ម​របស់​ចិនបាន​ផ្ញើ​សារ​យ៉ាង​ច្បាស់​ ពី​ការបំពាន​អធិបតេយ្យភាព​របស់​យើង​ដែល​មិន​អាច​ទទួល​យក​បាន​។​ ​លោក​បាន​បន្ថែម​ថា បញ្ហា​នេះ​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​ នៃ​ការ​រក្សា​ការ​បើកចំហរ​ខ្សែ​ទំនាក់​ទំនង​រវាង​ការទូត និង​អ្នក​ជំនាញ​យោធា​ទាំង​២​ របស់​យើង។ អ្នកការទូត​របស់​យើង​នឹង​ធ្វើការ​ជាមួយ​គ្នា​បន្ថែម​ទៀត ហើយ​ខ្ញុំ​នឹង​នៅ​តែ​មាន​ទំនាក់​ទំនង​ជាមួយ​លោក​ប្រធានាធិបតី Xi៕អត្ថបទ៖ សុខមាន

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំទ្រការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

2023/02/17 02:39:31 pm        231
ភ្នំពេញ៖ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញ និងគាំទ្រ ដល់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ក្នុងនោះឯកឧត្ដមបាន ជំរុញឱ្យការងារសាធារណការ និង ដឹកជញ្ជូន លើកទឹកចិត្ត និងអនុវត្តគោលនយោបាយលើការប្រើប្រាស់រថយន្តអគ្គិសនីនេះនៅកម្ពុជា។ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង ពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និង ដឹកជញ្ជូន ឆ្នាំ ២០២២ និង ទិសដៅការងារ ឆ្នាំ ២០២៣ ទីស្ដីការក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៣។ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញមោទកភាព ចំពោះវឌ្ឍនភាព និងសមិទ្ធផលនានា ក្នុងវិស័យសាធារណការ និង ដឹកជញ្ជូន និងបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួង ព្រមទាំងឯកឧត្តម, លោកជំទាវ ជាថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និង ដឹកជញ្ជូន ដែលបានខិតខំបំពេញតួនាទី និង ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ឯកឧត្ដមបន្ថែមថា កត្តាសុខសន្តិភាពពេញលេញ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ និង ភាព សុខដុមក្នុងសង្គម ក្រោមគោលនយោបាយ និង យុទ្ធសាស្រ្តច្បាស់លាស់ និង មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា, ពិសេស ជោគជ័យដ៏ត្រចះត្រចង់នៃការរៀបចំ និង ភាពជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីឆ្នាំ ២០២២ កន្លងទៅ បាន និង កំពុង ធ្វើឱ្យកម្ពុជា កាន់តែមានកិត្តិនាមល្បីរន្ទឺ និង ទទួលបាននូវការកោតសរសើរលើឆាកអន្តរជាតិ ។ឯកឧត្ដមបន្តថា ទោះបីវឌ្ឍនភាពជារួមមានភាពល្អប្រសើរ ប៉ុន្ដែឯកឧត្តមបានកត់សម្គាល់ឃើញថា គម្រោងសំខាន់ៗមួយចំនួននៅមិនទាន់អាចសម្រេចបានតាមការគ្រោងទុក ហើយទិសដៅមួយចំនួនដែលត្រូវបានលើកឡើងក្នុងសន្និបាតបូកសរុបការងារកាលពីឆ្នាំកន្លងទៅក៏មិនទាន់សម្រេចបានពេញលេញនៅឡើយ។ ឯកឧត្ដមជំរុញឱ្យក្រសួងសាធារណការ បន្តខិតខំដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារមួយចំនួនទៀតដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រឱ្យបានចប់សព្វគ្រប់ និងទាន់ពេលដើម្បីចូលរួមចំណែកក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញឱ្យបានកាន់តែមានប្រសិទ្ធភាព៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅអង្គការក្រៅរដ្ឋាភិបាលឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាល

2023/02/17 02:14:54 pm        740
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីម៉ោង ១ និង៤៩ នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសរសេរសារលើតេឡេក្រាមប្រាប់ទៅក្រុមអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលមួយចំនួននៅកម្ពុជាដែលភាគច្រើនទទួលជំនួយពីបរទេសផងនោះ ចង់ចាំទុកនិងឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត។សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា នៅយប់ថ្ងៃទី១៧ ខែកុម្ភៈនេះ សម្ដេចបានបង្ហើយការងារនៅរំលងអាធ្រាតទៅហើយតែសម្ដេចមិនទាន់សម្រាកទេ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ របស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ។សម្ដេចបានមានប្រសាសន៍ទាក់ទងនឹង លោក ផែង វណ្ណៈ ដែលត្រូវបានអង្គការក្រៅរដ្ឋាភិបាល ដែលភាគច្រើនទទួលលុយបរទេស ទាមទារឲ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូតដល់ វិទ្យុវីអូឌីស្លាប់ដែលគ្មានពេលចាប់ជាតិ។ សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចមិនកាន់ជើង ផែង វណ្ណៈទេ។ តែអ្វីដែលសម្ដេចមិនអស់ចិត្ត គឺប្អូនថ្លៃស្រីសម្ដេច ក្រោយស្លាប់ ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដងប្រៀបជាមួយការដែល ផែង វណ្ណៈ និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វិទ្យុវីអូឌីនោះ។សម្ដេចបានមានប្រសាសន៍ថា ពួកជនអាក្រក់ទាំងនោះ មិនគ្រាន់តែប្រមាថប្អូនថ្លៃសម្ដេចទេ តែគេ ថែមទាំងប្រមាថភរិយាសម្ដេច ក្រុមគ្រួសារសម្ដេច ក្នុងពេលដែលក្រុមគ្រួសារ កំពុងបង្ហូរ ទឹកភ្នែកស្តាយស្រណោះប្អូនស្រី ម្តាយ ជីដូន ម្តាយមីង ដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។សម្ដេចតេជោ ចោទសួរថា តើអង្គការទាំង ៤០ នេះក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្តាត់ ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។សម្ដេចប្រាប់ថា«សូមចាំទុក និងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត»៕អត្ថបទ៖ វ៉ន ដារ៉ា

មនុស្ស​ម្នាក់​ស្លាប់ និង​ ៣​នាក់​របួស​ក្នុងការ​បាញ់ប្រហារ​នៅ​ផ្សារ​ទំនើប​ទីក្រុង El Paso

2023/02/16 07:26:15 pm        239
​អាមេរិក៖ យោងតាម​នគរបាល​បានឱ្យដឹងថា មនុស្ស​ម្នាក់​ស្លាប់ និង​ ៣នាក់​ផ្សេងទៀត​រង​របួស បន្ទាប់​ពី​ការ​បាញ់​ប្រហារ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​នៅ​ផ្សារ​ទំនើប Cielo Vista ក្នុង​ទីក្រុង El Paso រដ្ឋ​តិច​សាស់​។ នគរបាល​ទីក្រុង El Paso និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា បុរស​ពីរ​នាក់​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង ហើយ​លែង​មាន​ការ​គំរាមកំហែង​ដល់​សាធារណជន​ទៀតហើយ​។​ ​អាជ្ញាធរ​និយាយ​ថា វា​មាន​ភាព​វឹកវរ ខណៈ​មនុស្ស​បាន​រត់​គេច​ខ្លួន​ព្រោះតែ​ការភ័យខ្លាច​។ មន្ទីរពេទ្យ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ជា​បុរស​ ២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សាកល​វិទ្យាល័យ​ទីក្រុង ​El Paso ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ​។ ​ផ្សារ​ទំនើប​មួយ​នេះ​នៅ​ជាប់​នឹង​ហាង Walmart ជា​កន្លែង​ដែល​មាន​ការ​បាញ់​ប្រហារ​កាលពី​ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​មនុស្ស ២៣​នាក់​ស្លាប់ និង​បាន​បណ្តាល​ឲ្យ​មនុស្ស​ជិត ២០​នាក់​ផ្សេងទៀត​រង​របួស​។ យោង​តាម​អង្គការ​ហ្គា​ន់ វ៉ា​យ​អឺ​លេន​ អា​ខាយ ​(Gun Violence Archive) ​បាន​ឲ្យ​ដឹង​ថា រហូតមកដល់​ពេលនេះ នៅ​ឆ្នាំនេះ​មានការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​ជាង ៧០​ដង​នៅ​ទូទាំង​សហរដ្ឋ​អា​មេរិ​ក។ ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ CNN និង GVA កំណត់​ថា ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​ ជា​ការ​បាញ់​ប្រហារ​ដែល​បណ្តាល​ឲ្យ​មនុស្ស​រង​របួស ឬ​ស្លាប់​ចាប់ពី​ ៤​នាក់ ​ឬ​ច្រើនជាង​នេះ ដោយ​មិន​រាប់បញ្ចូល​អ្នក​បាញ់​ប្រហារ​នោះ​ទេ៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​ប្រកាស​ពី​ការ​បំបែក​ខ្សែត្រៀម​សមរភូមិ ខណៈអ៊ុយ​ក្រែ​ន​ជំរុញ​ផ្ដល់ជំនួយ​យោធា​ឲ្យ​បាន​លឿន​

2023/02/16 05:33:57 pm        347
​រុស្ស៊ី​៖ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​បំបែក​ខ្សែត្រៀម​ការពារ​ដ៏​រឹងមាំ​ចំនួន​២ ​របស់​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ភាគ​ខាងកើត ហើយ​ទីក្រុង Kyiv បាន​និយាយថា ​ការវាយប្រហារ​ឥត​ឈប់ឈរ​របស់​រុស្ស៊ី ធ្វើ​ឲ្យ​មានការ​លំបាក​សម្រាប់​យើង ខណៈ​ក្រុម​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​បាន​ប្រកាស​ផ្ដល់​ជំនួយ​យោធា​បន្ថែម​ទៀត​ដល់​ទី​ក្រុង Kyiv រួម​ទាំង​គ្រាប់កាំភ្លើង​ធំ​។ ​ក្រុម​សម្ព័ន្ធមិត្ត​អ៊ុយ​ក្រែ​ន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​សមាជិក​ណា​តូ​កំពុង​បង្កើន​ការផលិត​គ្រាប់​កាំភ្លើង​ធំ​ដោយ​សារ​បារម្ភ​ថា អ៊ុយ​ក្រែ​ន​ប្រើ​អស់​លឿន​ជាង​លោកខាងលិច​ផ្ដល់​ឲ្យ​។ ដោយ​មាន​ជំនួយ​ពី​ការ​កែ​ណ្ឌ​កម្លាំង​បម្រុង​រាប់​ពាន់នាក់​កាលពី​ខែធ្នូ បន្ទាប់ពី​ការដកថយ​យ៉ាង​អាម៉ាស​ក្នុង​សមរភូមិ​ជាច្រើន​ខែ​កន្លងមកនេះ រុស្ស៊ី​បាន​បង្កើន​ការវាយប្រហារ​ទូទាំង​ភាគខាងត្បូង និង​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​នក្នុង​រយៈកាល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ហើយ​ការវាយ​លុក​ថ្មី​ទ្រង់ទ្រាយ​ធំ​ត្រូវ​គេ​រំពឹងថា​នឹង​កើតឡើង ខណៈ​ខួប​មួយឆ្នាំ​ដំបូង​នៃ​ការ​លុកលុយ​របស់ខ្លួន​ជិត​ចូលមក​ដល់​។ ​ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​និយាយថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ដកថយក្នុងពេល​ប្រឈម​ នឹង​ការវាយប្រហារ​ពី​កងកម្លាំង​រុស្ស៊ី​នៅក្នុង​តំបន់ Luhansk ទោះបីជា​ពុំបាន​ផ្ដល់ព័ត៌មាន​លម្អិត​ក៏​ដោយ ហើយ​សារព័ត៌មាន Reuters មិនអាច​ស្វែងរក​ការផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​បានទេ​ចំពោះ​បញ្ហា​នេះ ក៏ដូចជា​សេចក្ដីរាយការណ៍​ពី​សមរភូមិ​ផ្សេងទៀត​។ ​ក្រសួង​ខាងលើបាន​និយាយ​នៅក្នុង​សារ Telegram ថា អំឡុង​ការវាយប្រហារ​នោះ ទាហាន​អ៊ុយ​ក្រែ​ន​បាន​ដកថយ​ចម្ងាយ ​៣​គីឡូម៉ែត្រ​ពី​ខ្សែត្រៀម​ដែល​ខ្លួន​បាន​កាន់កាប់​។ ក្រសួង​នេះ​ពុំបាន​បញ្ជាក់​ច្បាស់​ទេថា ​ផ្នែក​ណាមួយ​នៃ​តំបន់ Luhansk ដែលមាន​ការវាយប្រហា​រ​កើតឡើង​៕អត្ថបទ៖ សុខមាន

មនុស្ស​ចាស់ និង​កុមារ​ត្រូវ​បាន​សង្គ្រោះ​ចេញពី​គំនរ​ថ្ម​ជា​បន្តបន្ទាប់​ ក្រោយ​រញ្ជួយ​ដី​នៅ​ទួរគី និង​ស៊ី​រី​

2023/02/16 05:04:34 pm        178
​ទួរគី៖ ស្ត្រី ​២​នាក់​ត្រូវបាន​សង្គ្រោះ​ចេញពី​គំនរ​កម្ទេច​ថ្ម ​នៅក្នុង​ទីក្រុង​កា​រ៉ា​ម៉ាន់​ម៉ា​រ៉ា​ស់ភាគខាងត្បូង​របស់​ប្រទេស​ទួរគី ហើយ​ម្ដាយ​ និង​កូន​ ២​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ក្នុង​ទីក្រុង Antakya កាលពី​ថ្ងៃ​ពុធ ខណៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​នៅតែ​បន្ត​ ដើម្បី​ស្វែងរក​អ្នក​នៅ​រស់រានមានជីវិត​រយៈ​ពេល ​៩​ថ្ងៃ​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ​។​ ​គេ​បាន​ឃើញ​ក្រុម​អ្នក​សង្គ្រោះ​បាន​អបអរ​សាទរ និង​ឱប​គ្នា ខណៈ​រថយន្ត​សង្គ្រោះ​បាន​ដឹក​ស្រី្ត​វ័យ ​៧៤​ឆ្នាំក្រោយ​ការសង្គ្រោះ​ចេញពី​ទីក្រុង​កា​រ៉ា​ម៉ាន់​ម៉ា​រ៉ា​ស់ ហើយ​កាល​ពីមួយ​ថ្ងៃមុន ស្ត្រី​វ័យ ​៤៦​ឆ្នាំម្នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​នៅ​ក្នុង​ទីក្រុង​នេះ​ដែរ ជាទី​តាំង​ដែល​ស្ថិតនៅ​ជិត​នឹង​ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ទួរគី Anadolu បាន​រាយការណ៍​ថា ក្រោយមក​កាលពី​ថ្ងៃ​ពុធ ស្ត្រី​ម្នាក់​ឈ្មោះ Ela និងកូន​របស់​គាត់ ​២​នាក់​ទៀត​ត្រូវ​បាន​ជួយសង្គ្រោះ​ចេញពី​គំនរ​កម្ទេច​ថ្ម​នៃ​ប្លុក​អឹ​ផាត​មិន​មួយ​ក្នុង​ទីក្រុង Antakya រយៈពេល​ ២២៨​ម៉ោង​បន្ទាប់ពី​ការ​រញ្ជួយ។ ​ចំនួន​អ្នក​ស្លាប់​សរុប​ទាំង​ក្នុងប្រទេស​ទួរគី និង​ស៊ី​រី​បាន​កើន​ឡើង​ដល់​ជាង ​៤១.០០០​នាក់ និង​មនុស្ស​រាប់​លាន​នាក់​ត្រូវការ​ជំនួយ​មនុស្សធម៌​បន្ទាន់ ស្រប​ពេល​អ្នក​នៅ​រស់​រាន​មានជីវិត​ជាច្រើន​នាក់ ដែល​បាន​បាត់បង់​ផ្ទះសម្បែង​កំពុង​រស់​នៅ​ក្នុង​សីតុណ្ហភាព​ត្រជាក់​រដូវរងា៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/02/16 04:57:20 pm        304
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។មេបញ្ជាការកងទ័ព ជើងគោកជប៉ុនបានអះអាងជំរាបសម្តេចតេជោ ហ៊ុន សែនថា ឯកឧត្តមនឹងជំរុញពង្រីក ពង្រឹង កិច្ចសហប្រតិបត្តិការជាមួយរវាងកងទ័ពជើងគោកជប៉ុន និងកងទ័ពកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយស្មើភាព ។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានប្រាប់ថា ឯកឧត្តម យ៉ូស៊ីដា បានសំដែងនូវការគោរពជូនសម្ដេចតេជោដែលបានកសាងទ័ព ដឹកនាំទ័ព និងដឹកនាំកិច្ចចរចានាំមកជូនកម្ពុជានូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ឯកឧត្តមបានបន្ថែមថា ប្រសិនបើគ្មានសម្ដេចតេជោទេ គឺគ្មានទេសន្តិភាព។ ឯកឧត្តមប្រកាសជំរុញពង្រីក ពង្រឹង កិច្ចសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជាក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយស្មើភាព មិនមានអ្នកដើរពីមុខឬអ្នកដើរពីក្រោយគឺដៃគូស្មើភាពគ្នាដើម្បីបម្រើឲ្យការងារមនុស្សធម៌ផងនិងរក្សាសុខសន្តិភាពផង។ក្នុងន័យនេះឯកឧត្តម យ៉ូស៊ីដា បានគោរពស្នើសុំការគាំទ្រដ៏ខ្ពង់ខ្ពស់អំពីសម្ដេចតេជោ។ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ឯកឧត្តម យ៉ូស៊ីដា ហើយបានជម្រាបជូនឯកឧត្តមអំពីដំណើរស្វែងរកសន្តិភាពរបស់កម្ពុជាដែលជាប្រទេសបានរងការបែកបាក់គ្នាដែលនៅពេលនោះគឺពិតជាមានការលំបាកណាស់ដែលកម្ពុជាបានបាត់បង់ស្ទើរតែទាំងអស់។មួយចំណែកទៀតម្ខាងមានការកាប់សម្លាប់អស់ជាងបីលាននាក់ ហើយនៅពេលនោះក្នុងនាមជាយុវជនមួយរូប សម្ដេចតេជោគ្មានជម្រើសផ្សេងទេ គឺមានតែការកសាងទ័ពនិងតស៊ូចរចា និងយកជីវិតទៅប្តូរដើម្បីសន្តិភាពមានសន្តិភាព។ បើគ្មានសន្តិភាពទេគឺគ្មានទេ លទ្ធិប្រជាធិបតេយ្យ គ្មានទេសិទ្ធិមនុស្ស ហើយសិទ្ធិមនុស្សមិនជ្រកក្រោមសង្គ្រាមទេ យ៉ាងណាមិញដែលមានប្រទេសអ៊ុយក្រែនជាឧទាហរណ៍ស្រាប់៕

កម្ពុជារៀបចំពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

2023/02/16 12:54:34 am        103
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធ​អាល្លឺម៉ង​នៅវិមានសន្តិភាព នាថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម​ក្នុងពិធីលៀងសាយភោជន៍ ជូនដល់ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ អញ្ជើញ​បំពេញ​ទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះ ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។តាមរយៈដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាពេលនេះ នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អដែល​មានស្រាប់សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ពញាពន់
08/02/2026 03:08 PM
សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង
08/02/2026 03:08 PM
រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយលក្ខន្តិកៈស្ដីពីគ្រូបង្រៀនជូនលោកគ្រូអ្នកគ្រូជាង ៥០០នាក់
08/02/2026 03:08 PM
មន្រ្តីសុខាភិបាលខេត្តតាកែវ អំពាវនាវឱ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ខណៈ​អ្នកឆ្លងកើនឡើង
08/02/2026 02:08 PM
អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀងណែនាំមន្ត្រីបក្សត្រូវធ្វើគំរូដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន
08/02/2026 02:08 PM
មន្ត្រីក្រសួងអប់រំ៖ ការសិក្សាមធ្យមសិក្សាជាស្ពានភ្ជាប់ផ្លូវជីវិត និងជាគ្រឹះសំខាន់សម្រាប់ការសិក្សាជាន់ខ្ពស់
08/02/2026 02:08 PM
ពលរដ្ឋភៀសសឹកចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ នៅភូមិរង់ចាំ ជំហានដំបូងប្រមាណជា ៣០០តូប
08/02/2026 02:08 PM
តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និង​និវត្តជន​ក្នុង​ស្រុក​ពញាក្រែក
08/02/2026 02:08 PM
មន្ទីរអប់រំរាជធានីភ្នំពេញប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២សីហា ឆ្នាំ២០២៦
08/02/2026 01:08 PM
មនុស្សបីនាក់ស្លាប់ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី
08/02/2026 01:08 PM