លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

លោក Putin ប្រាប់​រដ្ឋាភិបាល​ថា ស្ថានភាព​នៅ​តំបន់​អ៊ុយ​ក្រែ​ន​ដែល​បាន​ភ្ជាប់​ឧបសម្ព័ន្ធ​មានការ​លំបាក​

2023/01/12 07:18:25 pm        392
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ស្ថានភាព​នៅ​ក្នុង​តំបន់​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី​និយាយ​ថា ខ្លួន​បាន​ដាក់​បញ្ចូល​ជា​ឧបសម្ព័ន្ធ​នៅតែ​ជា​កន្លែង​មានការ​លំបាក​។​ ​ទោះជា​យ៉ាងណា​លោក Putin បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​តាម​បណ្តាញ​ទូរទស្សន៍​ជាមួយ​មន្ត្រី​រដ្ឋា​ភិបាល​ថា ប្រទេស​រុស្ស៊ី​មាន​ធនធាន​ទាំងអស់​ដែល​ខ្លួន​ត្រូវការ​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ជីវភាព​រស់នៅនៅ​ក្នុង​តំបន់​របស់​អ៊ុយ​ក្រែ​ន​ទាំង​៤ ដែល​ទីក្រុង​មូ​ស្គូ​បាន​អះអាង​ជា​ឯកតោភាគី​ថា​ បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​កាលពី​ខែកញ្ញា ឆ្នាំ​២០២២។​ ​ជាមួយគ្នានេះ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អង្គភាព​ទ័ពអាកាស​រុស្ស៊ី​បាន​ឡោមព័ទ្ធ​ទីក្រុង Soledar របស់​អ៊ុយ​ក្រែ​ន​ពី​ខាងជើង និង​ភាគខាងត្បូង​។ នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​ប្រចាំថ្ងៃ ក្រសួងការពារជាតិ​បាន​និយាយ​ថា អង្គភាព​វាយប្រហារ​របស់​រុស្ស៊ី​កំពុង​ប្រយុទ្ធ​ដើម្បី​ដណ្តើម​យក​ទីក្រុង Soledar ជាទី​ក្រុង​ផលិត​អំបិល​តូច​មួយ​នៅក្នុង​តំបន់ Donetsk ភាគ​ខាងកើតប្រទេស​អ៊ុយ​ក្រែ​ន ដែលជា​ចំណុច​ផ្តោត​នៃ​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy និយាយ​ចំអក​ការអះអាង​របស់​រុស្ស៊ី​លើ​ទីក្រុង Soledar ដោយ​និយាយ​ថា ​ការប្រយុទ្ធ​នៅតែ​បន្ត​

2023/01/12 06:49:03 pm        373
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​ចំអក​ចំពោះ​ការ​អះ​អាង​របស់​រុស្ស៊ី​ថា​ បាន​ចូល​គ្រប់គ្រង​ផ្នែក​ខ្លះ​នៃ​ទីក្រុង Soledar ភាគ​ខាងកើត​ដោយ​និយាយថា​ ការ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត​។ ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​របស់​ក្រុមហ៊ុន Wagner កាលពី​ថ្ងៃ​អង្គារ​បាន​អះអាង​ថា ខ្លួន​ដណ្តើម​បាន​ការ​គ្រប់គ្រង​ទាំងស្រុង​លើ​ទីក្រុង Soledar ប៉ុន្តែ​ការ​ប្រយុទ្ធ​នៅតែ​បន្ត​នៅ​ទីក្រុង​នេះ​។ ទីក្រុង Soledar គឺជា​ទីក្រុង​ផលិត​អំបិល​មួយ​នៅ​ជិត​ទីក្រុង Bakhmut ដែលជា​ការផ្តោត​សំខាន់​នៃ​ការវាយលុក​របស់​រុស្ស៊ី​ក្នុង​គោលបំណង​ដណ្តើម​យក​តំបន់ Donbas ទាំងមូល​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក Zelenskiy បាន​និយាយ​នៅ​តាម​វីដេអូ​មួយ​ថា ពេលនេះ​រដ្ឋ​ភេរ​វករ និង​អ្នក​ឃោសនា​របស់ខ្លួន​កំពុង​ព្យាយាម​និយាយ​បំផ្លើស​ថា​ ផ្នែក​ខ្លះ​នៃ​ទីក្រុង Soledar របស់​យើងគឺជា​ផ្នែក​មួយចំនួន​របស់​រុស្ស៊ី ប៉ុន្តែ​ការប្រយុទ្ធ​គ្នា​នៅតែ​បន្ត​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ​នៅលើ​បណ្តាញ​សង្គម Facebook ផ្នែក​សេនាធិការ​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​បាន​និយាយថា រុស្សី​កំពុង​ទទួលរង​ការបាត់បង់​ច្រើន ខណៈពួកគេ​ព្យាយាម​ដណ្តើមយក​ទីក្រុង Soledar និង​កាត់ផ្តាច់​ផ្លូវ​ផ្គត់ផ្គង់​សម្រាប់​អង្គភាព​ដែល​គាំទ្រ​ក្រុង​គី​វ​។​ ​ទន្ទឹមនឹងនេះទាហាន​អ៊ុយ​ក្រែ​ន​បាន​បាញ់កាំភ្លើង​ធំ PzH 2000 ដែល​ផលិត​ដោយ​អាល្លឺម៉ង់នៅ​ទីតាំង​របស់​រុស្ស៊ី​ជាច្រើន​កាលពី​ថ្ងៃ​ពុធនៅ​ជិត​ទីក្រុង Soledar។ ទោះបី​ជាមាន​កំហុស​បច្ចេកទេស​មួយចំនួន​ក៏ដោយ ក្រុម​ទាហាន​បាន​ពេញ​ចិត្តនឹង​កាំភ្លើង​ធំ PzH 2000​។ នៅពេលដែល​កាំភ្លើង​ស្វ័យប្រវត្តិ​ដំណើរការអត្រា​បាញ់​គឺ​មិន​គួរឱ្យ​ជឿ​។ វា​បាញ់​បាន​យ៉ាង​លឿន វា​បាញ់​បាន​ចំ​គោលដៅ​។ ប្រសិនបើ​អ្នកធ្វើ​អ្វី​គ្រប់យ៉ាង​បាន​ត្រឹមត្រូវ នោះ​វា​នឹង​បាញ់​បាន​ចំ​គោល​ដៅមិនគួរ​ឱ្យ​ជឿ​។ មេបញ្ជាការ​រុស្ស៊ីបានដាក់​គោលដៅ​លើ​ទីក្រុង Soledar ជាទី​តាំង​មួយ​ដើម្បី​វាយប្រហារ​ទីក្រុង Bakhmut នៅក្បែរនោះដែល​បាន​ផ្អាក​អស់​រយៈពេល​ជាច្រើន​ខែ៕អត្ថបទ៖ ប៊ុនថន

ទស្សនាការផ្សាយបន្តផ្ទាល់!! សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្ដីពីសំឡេង នៃបណ្ដាប្រទេសខាងត្បូង

2023/01/12 06:38:35 pm        58
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំកំពូល ស្ដីពីសំឡេង នៃបណ្ដា​ប្រទេស​ខាង​ត្បូង (Voice of South Summit) តាមបែបនិម្មិត​។ បងប្អូនជនរួមជាតិអាចទស្សនាបានលើកញ្ចក់ទូរទស្សន៍ព័ត៌មាន BTV ឬ តាមរយៈផេកផ្លូវការ BTV Cambodia (https://fb.watch/h-ic0Coe4n/)

អង្គការ​សុខភាព​ពិភពលោក​កំពុងធ្វើការ​ជាមួយ​ចិន​លើ​ការ​ប្រឈម​ករណី​ឆ្លង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​

2023/01/12 06:12:35 pm        348
​ចិន៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ការ​កង្វះ​ទិន្នន័យ​កំពុង​ជំរុញ​ឲ្យ​អង្គការ​នេះ​ជួយ​ដល់​ប្រទេស​ចិន ​ដើម្បី​គ្រប់គ្រង​ហា​នី​ភ័យ​នៃ​ការ​ឆ្លង​វីរុស COVID-19 កើន​ឡើង​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ចិន ខណៈ​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២ ​របស់​ពិភពលោក​មួយ​នេះ​បាន​បើក​ព្រំដែន​ឡើងវិញ​កាលពី​ថ្ងៃ​ទី​៨ ​ខែមករា រយៈពេល ​៣​ឆ្នាំក្រោយ​ការ​បិទ​។ ​ថ្ងៃ​ឈប់សម្រាក​ដែល​ត្រូវ​គេ​ស្គាល់មុន​ពេល​ផ្ទុះ​ជំងឺ​រាតត្បាត​សកល​ថា ជា​លំហូរ​ចំណាកស្រុក​ប្រចាំ​ឆ្នាំ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​មាន​ឡើង ស្រប​ពេល​ភាព​តានតឹង​ផ្នែក​ការទូត​កើន​ឡើង ជុំវិញ​ការ​រឹត​ត្បិត​ការ​ធ្វើដំណើរ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស COVID-19 ដែល​ទីក្រុង​ប៉េកាំង​បាន​ដាក់​ចេញ​ការ​ឆ្លើយ​តប​លើ​ជនជាតិ​កូរ៉េខាងត្បូង និង​ជប៉ុន​កាលពី​ថ្ងៃ​ពុធសម្រាប់​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​ចិន​។ ​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ខ្លួន​នៅតែ​ពុំ​ទាន់​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​ប្រទេស​ចិន ដើម្បី​វាយតម្លៃ​ពេញលេញ​ពី​គ្រោះថ្នាក់​នៃ​ការ​កើន​ឡើង​ករណី​ឆ្លង​។​ ​លោក Abdi Rahman Mahamud ប្រធាន​ផ្នែក​គ្រាអាសន្ន និង​សម្របសម្រួល​ការឆ្លើយតប​របស់​អង្គការ​សុខភាព​ពិភព​លោកដែល​បាន​និយាយថា ប្រទេស​នេះ​មាន​យុទ្ធសាស្ត្រ​មួយចំនួន​ ជុំវិញ​ការធ្វើដំណើរ​ពី​តំបន់​មាន​ហា​នី​ភ័យ​ខ្ពស់​ទៅកាន់​តំបន់​មាន​ហា​នី​ភ័យ​ទាប ព្រមទាំង​លើ​ការធ្វើ​តេស្ត​ និង​មន្ទីរពេទ្យ​ថា យើង​កំពុងធ្វើការ​ជាមួយ​ក្រុមការងារ​ចិន​របស់​យើង​៕អត្ថបទ៖ សុខមាន

អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ វីរុស ​COVID-19​ បំប្លែង​ខ្លួន​ថ្មី XBB.1.5 អាច​កំពុង​រុញ​ឲ្យ​ករណី​ឆ្លង​កើនឡើង​

2023/01/12 05:30:02 pm        411
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សាខា​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron XBB.1.5 នៃ​វីរុស COVID-19 អាច​កំពុង​រុញ​ឲ្យ​ករណី​ឆ្លង​កើនឡើង​។ ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ បន្ទាប់ពី​ជំនួប​ផ្នែក​បច្ចេកទេស​កាលពី​ថ្ងៃ​ទី​៥ ​ខែ​មករា​ថា ផ្នែក​លើ​លក្ខណៈ​ភិនភាគ​ហ្សែ​ន​រប​ស់វា និង​អត្រា​កើន​ឡើង​យ៉ាង​ឆាប់រហ័ស វីរុស​បំប្លែង​ខ្លួន​ថ្មី XBB.1.5 អាច​ជំរុញ​ឲ្យ​ករណី​ឆ្លង​កើន​ឡើង​។​ ទោះ​យ៉ាង​ណាអង្គការ​នេះ​បាន​និយាយ​ថា ខ្លួន​មាន​ជំនឿ​ចិត្ត​តិចតួច​ក្នុង​ការ​វាយតម្លៃ ខណៈ​ទិន្នន័យ​ភាគច្រើន​ចេញ​មក​ពី​ប្រទេស​តែមួយ​នោះ​គឺ​សហរដ្ឋអាមេរិក ដែល​បាន​ផ្ដល់​កម្រិត​នៃ​ការ​ឆ្លង​ជាង ​៨០%​ នៃ​ករណី​ឆ្លង​សរុប​។ ​គួររម្លឹកថា ក្រុមមន្ត្រី​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ​ទី​១០ ​មករា​ថា ប្រទេស​នានា​គួរតែ​ពិចារណា​ស្នើ​ឲ្យ​អ្នកដំណើរ​ពាក់​ម៉ាស​ ក្នុង​ពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​តាម​យន្តហោះ ខណៈ​មាន​ការ​ឆ្លង​រាលដាល​ដ៏​ឆាប់រហ័ស​នៃ​សាខា​វីរុស​វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី Omicron ចុងក្រោយ​បំផុត​នៅ​សហរដ្ឋអាមេរិក​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​បាន​ផ្លាស់ប្តូរ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​របស់​ខ្លួន​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2023/01/12 05:13:40 pm        325
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ផ្លាស់ប្ដូរ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​រយៈពេល​តែ​ ៣​ខែ​ប៉ុណ្ណោះក្រោយពី​រូបលោក​ត្រូវ​បាន​តែងតាំង​។ ​ពេលនេះ​នាយអគ្គសេនាធិការ​លោក វ៉ា​លេ​រី ជេ​រ៉ាស៊ី​ម៉ូ​ (Valery Gerasimov) ​នឹង​ដឹកនាំ​អ្វី​ដែល​លោក Putin ហៅ​ថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស​។ ​លោក​ឧត្ដមសេនីយ៍ ជេ​រ៉ាស៊ី​ម៉ូ ​(Gerasimov) បាន​មក​ជំនួស​តំណែង​លោក ហ្ស៉ឺ​ហ្គេ សូ​រ៉ូ​វី​គីន (Sergei Surovikin) ​ដែល​ជា​អ្នកត្រួតពិនិត្យ​ការវាយប្រហារ​ដ៏​សាហាវ​ឃោរឃៅ​ថ្មីៗ ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​រដ្ឋ​របស់​អ៊ុយ​ក្រែ​ន​។ ការ​ផ្លាស់ប្ដូរ​នេះ​មាន​ឡើង ខណៈ​រុស្ស៊ី​អះអាង​ថា ​ពួកគេ​កំពុង​វាយ​រុល​ទៅ​មុខ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​រង​ការ​បរាជ័យ​ខាង​យោធា​ជា​បន្តបន្ទាប់​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ ​លោក​ឧត្ដមសេនីយ៍ ជេ​រ៉ាស៊ី​ម៉ូ ដែល​បាន​កាន់​តំណែង​នេះ​ចាប់​តាំងពី​ឆ្នាំ​២០២២ មក គឺជា​នាយ​អគ្គសេនាធិកា​រ​កាន់តែ​យូរ​ជាងគេ​បំផុត​របស់​រុស្ស៊ី​ក្រោយ​សម័យ​សូ​វៀត​។ ​ភ្លាមៗ​ក្រោយ​លោក​ សូ​រ៉ូ​វី​គីន ត្រូវ​បាន​តែង​តាំង​ឲ្យ​ដឹកនាំ​ប្រតិបត្តិការ​នេះ​កាលពី​ខែ​តុលា រុស្ស៊ី​បាន​ចាប់ផ្ដើម​យុទ្ធនាការ​របស់​ខ្លួន​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន ដែល​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​រាប់​លាន​នាក់​គ្មាន​ថាមពល​ ឬ​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​រដូវរងា​ដ៏​ធ្ងន់ធ្ងរ​។ ​លោក​ក៏បាន​ត្រួត​ពិនិត្យ​ការ​ដក​ទ័ព​ចេញពី​ទីក្រុង Kherson ភាគ​ខាង​ត្បូង ដែល​ជា​ជ័យជម្នះ​ដ៏​ធំ​មួយ​សម្រាប់​អ៊ុយ​ក្រែ​ន​៕ អត្ថបទ៖ សុខមាន

មនុស្ស​​ ២០​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​នៅ​ខាងក្រៅ​ក្រសួងការបរទេស​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

2023/01/12 04:54:26 pm        259
​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ យោង​តាម​មន្ត្រី​មួយរូប​របស់​ក្រុម​តា​លី​បង់​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាងហោចណាស់ ​២០​នាក់​បាន​ស្លាប់ ​បន្ទាប់ពី​ជនសង្ស័យ​ខ្មាន់​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​សម្លាប់​ខ្លួនឯង​ នៅ​ខាងក្រៅ​ក្រសួងការបរទេស​​ក្នុង​ទីក្រុង​កា​ប៊ុល ដែល​ជា​ការវាយប្រហារ​ធំ​បំផុត​ទី​២ ​នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ឆ្នាំនេះ​។​ ​លោក Ustad Fareedun មន្ត្រី​នៅ​ក្រសួង​ព័ត៌មាន​គ្រប់គ្រង​ដោយ​ក្រុម​តា​លី​បង់​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ខ្មាន់​បំផ្ទុះ​គ្រាប់បែក​គ្រោង​ចូល​ទៅក្នុង​ក្រសួងការបរទេស ប៉ុន្តែ​ត្រូវ​បរាជ័យ។ លោក​បាន​បន្ថែម​ថា មនុស្ស​យ៉ាងហោចណាស់​ ២០​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រង​របួស​ក្នុង​ការ​បំផ្ទុះ​នេះ​។ ​ក្រុម​រដ្ឋ​អ៊ីស្លាម ISIL​ឬ (ISIS) បាន​អះអាង​ថា ​ខ្លួន​ជា​អ្នក​វាយប្រហារ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ២០​នាក់​តាម​បណ្ដាញ​ Telegram។ ​សេចក្ដីរាយការណ៍​នានា​បាន​និយាយ​ថា ​គណៈប្រតិភូ​ចិន​គ្រោង​ជួបពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន ​នៅ​ក្នុង​ក្រសួងការបរទេស​នៅ​ពេល​មានការ​វាយប្រហារ​នោះ​៕ អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន ស្នើ ACU ស្រាវជ្រាវបន្ទាន់ពីភាពមិនប្រក្រតីលើប័ណ្ណកម្មសិទ្ធិដី និងផ្ទះ លោក គង់ គាំ

2023/01/12 03:32:03 pm        411
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បី​ពន្លឿន​ដំណើរ​ការ​ស្វែង​រក​ការ​ពិត​ជុំវិញ​ការ​រៀប​ចំ​ឯកសារ​បន្លំ​យកដី និងផ្ទះរបស់​ក្រសួង​ការ​បរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ នៅមុននេះបន្តិច សម្ដេច​បាន​ស្នើ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ស្រាវជ្រាវ​ជា​បន្ទាន់​អំពីភា​ព​មិន​ប្រក្រតី​នានា ​នៃការ​លួច​បន្លំ​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​​កម្ម​សិទ្ធិ​លើ​ដី​ និង​ផ្ទះ​ដែល​ជា​កម្មសិទ្ធិរបស់ក្រសួងការបរទេស និង​​ចាត់​​វិធាន​ការ​បន្ត​តាម​ផ្លូវ​ច្បាប់ តាមការចាំបាច់ ដោយ​ផ្អែកលើមូលដ្ឋាន នៃ​លទ្ធ​ផល​ដែល​បាន​ស្រាវ​ជ្រាវ​រកឃើញ។ សម្ដេចបន្តថា ដី និងផ្ទះដែល លោក គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺ​ជា​កម្មសិទ្ធិ​រប​ស់​ក្រសួង​ការ​បរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាម​គ្រប់​មធ្យោបាយ ដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន។

សម្ដេចតេជោ៖ ខ្ញុំពុំដែលសម្រេចប្រគល់ផ្ទះ និងដី ឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជននោះឡើយ

2023/01/11 11:21:52 pm        220
ភ្នំពេញ ៖ តាមរយៈហ្វេសប៊ុកផ្លូវការផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀ លថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានសរសេរថា៖ ខ្ញុំបានទទួលព័ត៌មានតាមហ្រ្វេសញ៉ូអំពីលិខិតរបស់លោក គង់ គាំ បំ ភ្លឺអំពីដំណើររឿងទាក់ទងនឹងដី និងផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។ ខ្ញុំទទួលស្គាល់ថា អ្វីដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតនោះ ភាគច្រើនជាការពិត ពិសេសត្រង់ចំណុចចុងក្រោយក្នុងលិខិតដែលលោក គង់ គាំ បញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំចាំថា ពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះ ខ្ញុំពិតជាបានជូនព័ត៌មានចំពោះលោករដ្ឋមន្រ្តី ដោយមិនអាចខ្វះការគួរសមនោះឡើយ ហើយលោ ករដ្ឋមន្រ្តីក៏បានយោគយល់រហូតមក»។សម្ដេចតេជោបន្តថា៖ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាមានការយោគយល់ចំពោះការស្នាក់នៅនៅផ្ទះរបស់ក្រ សួងការបរទេស ប៉ុន្តែខ្ញុំពុំដែលបានសម្រេចប្រគល់ផ្ទះ និងដីនោះឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជ ននោះទេ ហើយផ្ទះ និងដីនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេសដដែល។ រាល់ការរៀបចំឯកសារនានារបស់លោក គង់ គាំ ដើម្បីធ្វើបណ្ណកម្មសិទ្ធិលើដីនេះ គឺជាការក្លែងបន្លំយកដី និងផ្ទះរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។ ខ្លឹមសារដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិត​បំភ្លឺរបស់​ខ្លួនផ្ញើ​ទៅហ្រ្វេសញ៉ូ ដើម្បីផ្សព្វផ្សាយ គឺជាភស្តុតាងមិនអាចប្រកែកបាន ដែលលោក គង់ គាំ បានទទួលស្គាល់ចំពោះរឿ ងនេះ។ ដូចនេះតាមផ្លូវច្បាប់ផ្ទះ និងដីនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយវាដល់ពេ លដែលក្រសួងការបរទេស មានតម្រូវ​ការយកផ្ទះ និងដីនោះ ត្រឡប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួង៕ ដោយ៖ គង់ ឌិន​

ធនាគារពិភពលោក​ព្រមាន​ថា សេដ្ឋកិច្ចពិភពលោក​អាច​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ងាយ​ស្រួល​នៅ​ឆ្នាំ2023

2023/01/11 10:22:34 pm        566
​ពិភពលោក៖ ធនាគារ​ពិភព​លោក​បាន​បន្ទាប​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ឆ្នាំ2023 របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ដល់​កម្រិត​ធ្លាក់​ចុះ​ដល់​មាត់​ជ្រោះ​ នៃ​វិបត្តិ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ជាច្រើន ខណៈ​ផល​ប៉ះពាល់​នៃ​ការដំឡើង​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្តាល​កាន់​តែ​ខ្លាំង សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត ហើយ​ម៉ាស៊ីន​សេដ្ឋកិច្ច​ធំ​ៗ​របស់​ពិភពលោក​បាន​ប្រឈម​នឹង​សកម្មភាព​សេដ្ឋកិច្ច​ចុះ​ខ្សោយ​។ ​អ្នក​ផ្តល់​ប្រាក់កម្ចី​អភិវឌ្ឍន៍​មួយ​នេះ​បាន​និយាយ​ថា ​ពេលនេះ​ខ្លួន​រំពឹង​ថា​នឹង​មាន​កំណើន GDP ពិភព​លោក​ចំនួន​ 1.7% នៅ​ឆ្នាំ2023 ដែល​ជា​ល្បឿន​យឺត​បំផុត​នៅ​ក្រៅ​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ2009 និង 2020 ក្នុង​រយៈ​ពេល​ជិត 3ទសវត្សរ៍​។ នៅ​ក្នុង​របាយការណ៍​ទស្សន​វិស័យ​សេដ្ឋកិច្ច​សកល​ពីមុន​របស់​ខ្លួន​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ2022 ធនាគារ​បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ2023 នឹង​មាន 3.0%។ ធនាគារ​បាន​និយាយ​ថា​ ការ​ធ្លាក់ចុះ​ដ៏​គំហុក​នៅ​ក្នុង​សេដ្ឋកិច្ច​ជឿនលឿន រួម​ទាំង​ការ​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ព្យាករណ៍​របស់​ខ្លួន​មក​ត្រឹម 0.5% សម្រាប់​ទាំង​សហរដ្ឋ​អាមេរិក និង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ អាច​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​ថ្មី​មួយ​ជិត ​3​ឆ្នាំ​បន្ទាប់ពី​រយៈពេល​ចុង​ក្រោយ​នេះ​។ ​ធនាគារ​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​អម​ជាមួយ​របាយការណ៍​នេះ​ថា ​ដោយសារ​លក្ខខណ្ឌ​សេដ្ឋកិច្ច​ផុយ​ស្រួយ ការអភិវឌ្ឍន៍​អវិជ្ជមាន​ថ្មី​ណាមួយ ដូចជា​អតិផរណា​ខ្ពស់​ជាង​ការ​រំពឹង​ទុក ការ​កើន​ឡើង​អត្រា​ការប្រាក់​ភ្លាមៗ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល COVID-19 ឬ​ការ​កើនឡើង​នូវ​ភាព​តានតឹង​ភូមិ​សាស្ត្រ​នយោបាយ អាច​រុញ​ឲ្យ​សេដ្ឋកិច្ច​ពិភព​លោក​ធ្លាក់​ចូល​ទៅ​ក្នុង​ឱនភាព៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តជាប់ជា​ប្រធាន​សហព័ន្ធ​កីឡា​ក្នុង​ទឹក​កម្ពុជា​អាណត្តិ​ទី​៨ ឆ្នាំ២០២៥-២០២៩
08/03/2026 11:08 AM
អ៊ីរ៉ង់ ពង្រីកការឈោងចាប់ផ្នែកការទូត ហើយក៍រក្សាកម្លាំងទប់ដោយយោធាផងដែរ
08/03/2026 10:08 AM
កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្ដិការអាស៊ានស្ដីពីមុខងារសាធារណៈលើកទី២៣ និងកិច្ចប្រជុំពាក់ព័ន្ធ
08/03/2026 10:08 AM
យុទ្ធគុនចម្រុះកម្ពុជាឈ្នះមេដាយកម្រិតទ្វីប ៣គ្រឿង ខណៈ​មន្ដ្រី​សហព័ន្ធ​ទទូច​ឲ្យ​មាន​ការ​គាំទ្រ​បន្ថែម​
08/03/2026 10:08 AM
អង្គការ OPECបូក អនុម័តការបង្កើនប្រេង១៨៨.០០០បារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែកញ្ញា
08/03/2026 10:08 AM
ក្រុមអាជ្ញាធរនិយាយថា មនុស្សប្រាំនាក់ស្លាប់ និង ៤១ នាក់បាត់ខ្លួន ក្រោយនាវាចម្លងបានឆាបឆេះនៅឥណ្ឌូនេស៊ី
08/03/2026 10:08 AM
អភិបាលក្រុងមូស្គូ៖ ការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃសៅរ៍លើភោជនីយដ្ឋានជា «សកម្មភាពភេរវកម្ម»
08/03/2026 10:08 AM
ការវាយប្រហារដាក់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែន បានសម្លាប់មនុស្ស ១៤ នាក់ក្នុងប្រទេសទាំងពីរ
08/03/2026 10:08 AM
លោកTrump៖ ការចរចាជាមួយអ៊ីរ៉ង់នឹងធ្វើឡើងនៅថ្ងៃចន្ទនេះ ប៉ុន្តែពុំកំណត់ថ្ងៃកាលបរិច្ឆេទសម្រាប់កិច្ចព្រមព្រៀង
08/03/2026 10:08 AM
មនុស្សច្រើននាក់ត្រូវបានសម្លាប់នៅហ្កាហ្សា ខណៈអ៊ីស្រាអែលថាគ្មានកិច្ចព្រមព្រៀងបញ្ឈប់ការវាយប្រហារទេ
08/03/2026 10:08 AM