សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

ប្រធានាធិបតីគុយបា គោរពវិញ្ញាណក្ខន្ធទាហានស្លាប់ក្នុងការវាយប្រហារនៅវ៉េណេស៊ុយអេឡា

2026/01/16 08:01:31 pm        107
អតីតប្រធានាធិបតីគុយបា លោក Raul Castro និងប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានគោរពវិញ្ញាណក្ខន្ធទាហានគុយបាចំនួន៣២នាក់ ដែលបានស្លាប់ក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ដែលកំណត់គោលដៅលើប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីដើមខែមករា។ទាហានទាំងនោះ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធអំឡុងពេលការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសវ៉េណេស៊ុយអេឡា ដែលនាំឱ្យមានការចាប់ខ្លួនប្រធានាធិបតីរបស់របស់ប្រទេស លោក Nicolas Maduro ដ៏គួរឱ្យភ្ញាក់ផ្អើល។ សាកសពទាហាន ដែលជាសមាជិកកងកម្លាំងប្រដាប់អាវុធ និងទីភ្នាក់ងារចារកម្មរបស់ប្រទេសគុយបា បានទៅដល់អាកាសយានដ្ឋានអន្តរជាតិឡាហាវ៉ានកាលពីថ្ងៃព្រហស្បតិ៍ ក្នុងមឈូសដែលរុំដោយទង់ជាតិគុយបា។ក្បួនដង្ហែរក្រោយមកបានផ្ទេរសាកសពទៅឲ្យក្រសួងកងកម្លាំងប្រដាប់អាវុធ ដោយមានមនុស្សរាប់ពាន់នាក់ឈរគោរព និងគ្រវីទង់ជាតិ។ ពិធីគោរពវិញ្ញាណក្ខន្ធនឹងបញ្ចប់នៅថ្ងៃសុក្រ ទី១៦ ខែមករានេះ ដោយមានពិធីបុណ្យសពនៅសាល «Fallen in Defense» ក្នុងទីក្រុងនីមួយៗរបស់ជនរងគ្រោះ។

សម្ដេចតេជោ៖រយៈពេលបំពេញការងារក្នុងរដ្ឋាភិបាលរយៈពេលជាង៤៤ឆ្នាំ និងនៅព្រឹទ្ធសភាជិត៣ឆ្នាំធ្វើឲ្យសម្ដេចស្គាល់ស្ទើរគ្រប់រស់ជាតិនៃបញ្ហារបស់ជាតិ និងប្រជាជន តំបន់ និងអន្តរជាតិ

2026/01/15 04:17:14 am        245
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមករានេះ បានសរសេរថា រយៈ ពេលបំពេញការងារក្នុងរដ្ឋាភិបាលរយៈពេលជាង៤៤ឆ្នាំនិងនៅព្រឹទ្ធសភាជិត៣ឆ្នាំសរុបជាង៤៧ឆ្នាំធ្វើឲ្យសម្ដេចស្គាល់ស្ទើរគ្រប់រស់ជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ។សម្ដេចតេជោ បានសរសេរថា ស្វើរតែភ្លេច!ថ្ងៃនេះគឺជាលើកខួច ៤១ឆ្នាំ នៃការកាន់ដំណែងជានាយករដ្ឋមន្ត្រីរបស់ខសម្ដេច (១៤មករា១៩៨៥.១៤មករា២០២៦)ដែលពេលនោះជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងពិភពលោកក្នុងវ័យ៣២ឆ្នាំបន្ទប់ពីកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសមករា១៩៧៩ក្នុងវ័យ២៧ឆ្នាំនិងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសមិថុនា១៩៨១ក្នុងវ័យ២៩ឆ្នាំ។សម្ដេចតេជោបានថ្លែងថា រយៈពេលបំពេញការងារក្នុងរដ្ឋាភិបាលរយៈពេលជាង៤៤ឆ្នាំនិងនៅព្រឹទ្ធសភាជិត៣ឆ្នាំសរុបជាង៤៧ឆ្នាំធ្វើឲ្យខ្ញុំស្គាល់ស្ទើរគ្រប់រស់ជាតិនៃបញ្ហារបស់ជាតិនិងប្រជាជនក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ៕

TOP STORY | សម្ដេចធិបតីជំរុញដល់គ្រប់តួអង្គពាក់ព័ន្ធ និងពលរដ្ឋខ្មែរទាំងអស់ចូលរួមលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/01/14 02:15:08 am        221
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ បានផ្ញើសារជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ និងអំពាវនាវឱ្យមានការចូលរួមគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ពិសេសពលរដ្ឋខ្មែរទាំងអស់ចូលរួមលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្ដេចធិបតី មានប្រសានស៍ថា ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, ខ្ញុំពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរ និងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ហើយជាការឈឺចាប់មួយ ដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំ។ សម្ដេចបានថ្លែងថា ជាការពិត, ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែគន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ ជាមួយគ្នានេះ និងចំពោះមុខនេះ យើងមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និងលុបបំបាត់ភាពអសកម្មភាពទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ។ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត។ សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា ដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិ ដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសម័យទំនើបមួយនេះ ដែលមានបណ្តាញប្រទាក់ក្រឡាគ្នាពីប្រទេសមួយទៅប្រទេសមួយ, រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា រហូតដល់ដើមនីតិកាលទី៧ នៃរដ្ឋសភា បានចាត់វិធានការជាច្រើនលើឧក្រិដ្ឋកម្មនេះ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន គឺពុំមែនជាការចៃដន្យឡើយ ហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា តំបន់ និងពិភពលោក។ សម្ដេចបានថ្លែងថា៖«ហេតុដូច្នេះ ខ្ញុំពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមពីសំណាក់ប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីយើងរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ»៕

ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖​ ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ

2026/01/11 01:12:23 am        232
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម DeSombre បានជម្រាបជូនសម្តេចបវរធិបតីថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជាពិសេស ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយឯកឧត្តមក៏បានសម្តែងសេចក្តីរីករាយចំពោះយោធិនកម្ពុជា ១៨ រូប ដែលត្រូវបានដោះលែងមកជួបជុំគ្រួសារវិញ។ ឯកឧត្តម DeSombre បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាម៉េរិកបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ។ ឯកឧត្តម DeSombre បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយចំនួន ១៥លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ, និង ចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា។ សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ក៏ដូចរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានសម្របសម្រួលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ ព្រមទាំងបានប្រកាសផ្តល់ជំនួយស្តារជីវភាពជនភៀសសឹក និងគាំទ្រកិច្ចប្រឹងប្រែងដោះមីនមនុស្សធម៌។ សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាតែងផ្តល់តម្លៃលើសន្តិភាព និងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ សម្តេចបវរធិបតីសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងបន្តជំរុញភាគីទាំងពីរក្នុងការអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និង សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការអនុញ្ញាតជនស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព ដោយគា្មនការរារាំង និងការបន្តឡើងវិញនូវការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ក្នុងការចុះវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ ដើម្បីជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ សម្តេចបវរធិបតី និងឯកឧត្តម DeSombre ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកផងដែរ និងបានឯកភាពបន្តជំរុញវិធានការជាក់លាក់ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ការពារជាតិនិងសនិ្តសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការអនុវត្តច្បាប់ រួមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម DeSombre បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយចំនួន១០លានដុល្លារ សម្រាប់ការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បន្តចាត់ក្រុមការងារកាកបាទក្រហមកម្ពុជា សួរសុខទុក្ខនិងនាំយកអំណោយផ្តល់ជូនវីរយុទ្ធជនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ​

2026/01/08 01:18:51 am        557
អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះក្រុមការងារកាកបាទក្រហមកម្ពុជាចំនួន៣ក្រុម បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យជាតិចំនួន ៥ក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះក្រុមការងារទី១ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាអញ្ជើញសួរសុខទុក្ខ និងផ្តល់ជូនអំណោយមនុស្សធម៌ដល់វីរយុទ្ធជនកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះអង្គឌួង, ក្រុមការងារទី២ ដឹកនាំដោយ ឯកឧត្តម សំ វណ្ណារ៉ា នាយករងខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ និងផ្តល់ជូនអំណោយដល់វីរយុទ្ធជនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា និងក្រុមការងារទី៣ ដឹកនាំដោយ លោកជំទាវ ហួន ចន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់វីរយុទ្ធជនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ជាការពិតណាស់ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែមានក្តីបារម្ភខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសារ មិនដែលចម្លោះប្រហោងម្តងណាឡើយ ជាក់ស្តែងកាលពីពេលកន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរយុទ្ធជនយើង ដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យជាតិចំនួន៥ ក្នុងរាជធានីភ្នំពេញ, មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ផងដែរ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែណែនាំដល់មន្ត្រីក្រោមឱវាទ តាមដានជាប់ជាប្រចាំ និងចុះសួរសុខទុក្ខជាបន្តបន្ទាប់ដល់វីរយុទ្ធជនដែលសម្រាកនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនទៀត។ សកម្មភាពប្រកបដោយមនោសញ្ចេតនាខ្ពស់នេះ បានបង្ហាញពីទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅបំផុតរបស់ អ្នកម្តាយមនុស្សធម៌ ដែលមានចំពោះបងប្អូនវីរយុទ្ធជនយើង ក្នុងនាម ជាប្រធានកាកបាទក្រហមកម្ពុជា ដែលធ្លាប់ជាកងទ័ពមួយរូប និងជាភរិយាជារបស់កងទ័ពកាលពីអតីតកាល ដូច្នេះ អ្នកម្តាយមនុស្សធម៌ ពិតជាយល់ច្បាស់ណាស់ពីទឹកចិត្ត និងឆន្ទៈរបស់វីរយុទ្ធជនដ៏អង់អាចក្លាហាន ជាពិសេសការលះបង់ដ៏ធំធេង សម្រាប់ជាតិមាតុភូមិជាទីស្នេហានៃយើង។ក្នុងឱកាសអញ្ជើញសួរសុខទុក្ខវីរយុទ្ធជន នៅតាមមន្ទីរពេទ្យក្នុងថ្ងៃនេះក្រុមការងារកាកបាទក្រហមកម្ពុជា ទាំង៣ក្រុម បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីសំណាក់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះវីរយុទ្ធជន ជាកូនចៅ ចៅទួត របស់ព្រះអង្គ ជាពិសេសការកោតសរសើរស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបូរណភាពទឹកដី និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប ឆាប់បានជាសះស្បើយ ឆាប់បានវិលត្រឡប់ទៅជួបជុំគ្រួសារ និងបំពេញភារកិច្ចឡើងវិញ។ជាមួយនេះក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណចំពោះក្រុមគ្រួសារដែលបានលះបង់ប្តីសី និងកូនៗឱ្យចូលបម្រើកងទ័ពដើម្បីការពារទឹកដីនិងមាតុភូមិកម្ពុជា ដែលនេះគឺជាមោទនភាពជាតិដ៏ធំ ហើយគុណបំណាច់នេះថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាទូទាំងប្រទេសមិនអាចបំភ្លេចបានឡើយ ហើយដែលវីរភាពដ៏អស្ចារ្យនេះ គឺបានចារជាប្រវត្តិសាស្ត្រសម្រាប់កូនខ្មែរគ្រប់រូបគ្រប់ជំនាន់។តាមរយៈវត្តមានរបស់ក្រុមការងារកាកបាទក្រហមកម្ពុជា បងប្អូនវីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ បានសម្តែងនូវក្តីរំភើបឥតឧបមានិងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់គិតគូរជាប្រចំាចំពោះសុខទុក្ខលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាពលរដ្ឋគ្រប់រូបជាពិសេសចំពោះវីរយុទ្ធជននាពេលនេះ និងសូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត,សម្តេចតេជោ, សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជាទូទាំងប្រទេស និងវីរយុទ្ធជនយើងជារៀងដរាបតទៅ។សូមបញ្ជាក់ថា ជាមួយនឹងក្តីបារម្ភខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសារ, កាកបាទក្រហមកម្ពុជា ក៏តែងតែគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជាជនភៀសសឹកដែលកំពុងជួបប្រទះនូវទុក្ខលំបាកជាក់ស្តែង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់សហការីនាំយកអំណោយមនុស្សធម៌ដែលកាកបាទក្រហមកម្ពុជា ទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសការប្រោសព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមពី ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជាមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យកទៅចែកជូនប្រជាជនភៀសសឹកជាបន្តបន្ទាប់។ មិនតែបុណ្ណោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តល់ថវិកាចំនួន ២១ម៉ឺនដុល្លារអាមេរិក ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចាត់ចែងទិញតង់ សម្រាប់ចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពនានា។ បន្ថែមពីនេះ កាលពីពេលកន្លងទៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ឧបត្ថម្ភ អង្ករ ទឹកបរិសុទ្ធ ភេសជ្ជៈ មុង និងភួយជាច្រើន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តគោលដៅចំនួន៦ គឺខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនប្រជាជនភៀសសឹកនៅតាមជំរំសុវត្ថិភាពក្នុងខេត្តនីមួយៗផងដែរ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ឆ្នាំ២០២៥ ជាឆ្នាំមួយ​ដែល​ធ្វើឲ្យ​យើង​មិន​អាច​បំភ្លេច​បាន​ដែល​​បង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដ

2026/01/02 04:27:34 pm        401
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ញើសារ​ជូនពរ​ឆ្នាំថ្មី​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់ និងបានរម្លឹកថា  ឆ្នាំ​២០២៥​កន្លង​ម​ក​នេះ​ជា​ឆ្នាំមួ​យ​ដែល​ធ្វើឲ្យ​យើង​មិន​អាច​បំភ្លេច​បាន​ដែលបង្ហាញឲ្យឃើញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និង​ពាក្យ​សន្តិភាព​ពិត​ប្រាកដ​ដែល​ជំនាន់​ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយើង។ តាមរយៈហ្វេសប៊ុកផ្លូវការនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «រីករាយ​ឆ្នាំ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អ​ស់​គ្នា​-- ឆ្នាំ២០២៥​កន្លង​មក​នេះ​ជា​ឆ្នាំមួយ​ដែល​ធ្វើឲ្យ​យើង​មិន​អាច​បំភ្លេច​បាន​…ជា​ឆ្នាំដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាព​ពិត​ប្រាកដ​ដែល​ជំនាន់​ជីដូន​ ជីតា ឪពុកម្តាយតែងតែអប់រំយើង។ លោកជំទាវបន្តថា ឆ្នាំ២០២៥នេះ ជា​ឆ្នាំ​ដែល​ជា​លើក​ដំបូង​ជាង​រយៈ​ពេល​៤០​ឆ្នាំ​ដែល​ខ្មែរ​រួប​រួម​កម្លាំ​ង​គ្នា ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន។សូម​ឲ្យ​យក​ការឈឺចាប់ក្នុងឆ្នាំ២០២៥នេះ កែប្រែមកជាការខំប្រឹងប្រែងរៀនសូត្រ ពង្រឹង​ខ្លួន​ឯងឲ្យ​បាន​ខ្លាំង បន្តការរួបរួមជាតិ ចេះស្រលាញ់ជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ជួយ​ជាតិ​យើង​តាម​ចំណេះ​រៀង​ៗខ្លួន ដើម្បី​ឲ្យ​ជាតិយើង ប្រទេស​យើង​បាន​ខ្លាំង​ព្រោះ​យើង​មិន​ចង់​ឲ្យ​កូន​ចៅ​យើង​ជួប​ហេតុការណ៍ដូចយើង​ក្នុងឆ្នាំ២០២៥នេះទៀតទេ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងអំណរគុណជូនដល់វីរកងទ័ព វីរនគបាលជាតិ និង​កម្លាំង​ប្រដាប់​អាវុធទាំងអស់​ដែល​បាន​ខិតខំ​ការ​ពារ​ទឹក​ដី​កម្ពុជា​យើង​ពី​ការ​ឈ្លាន​ពាន​ដោយ​អង់​អាច​ក្លាហាន បើគ្មានពួកគាត់ក៏យើងទាំងអស់គ្នាមិនបានឆ្លងឆ្នាំដោយសប្បាយរីករាយដែរ។លោកជំទាវបណ្ឌិត បន់ស្រន់​សូមឲ្យឆ្នាំ២០២៦ ប្រទេសកម្ពុជាមានសុខសន្តិភាពឡើងវិញ ប្រជា​ពលរដ្ឋ​ ជាពិសេសវីរកងទ័ព វីរនគបាលជាតិ មានសុខសុវត្ថិភាព មានសុភមង្គល និង​មាន​សុខ​ភាព​ល្អ​ទាំង​អស់គ្នា៕ 

ព្រះកុរណាព្រះមហាក្សត្រ និងសម្តេចម៉ែ សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានវីរកងទ័ពទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញចូលក្រាបថ្វាយបង្គំគាល់

2026/01/01 06:32:42 pm        1644
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក ដឹកនាំវីរកងទ័ពទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាពខ្ពស់ ក្រោយពីស្ថិតក្នុងការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង វេលាព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ចាន់ សំដារិន្ទ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាង និងអញ្ជើញចូលរួមដង្ហែថ្វាយព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តមនេះផងដែរ។ឋិតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេមានសេចក្តីសោមនស្សរីករាយ បានទទួលជួបសំណេះសំណាលជាមួយអស់លោកជាវីរយុទ្ធជន ១៨រូប នៃប្រជាជាតិកម្ពុជាយើង ដែលត្រូវបាន រាជរដ្ឋាភិបាលនៃប្រទេសថៃ ដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយពីជាប់ឃុំឃាំងនៅប្រទេសថៃអស់មួយរយៈពេលកន្លងមកនេះ។នៅក្នុងឱកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យកោតសរសើរចំពោះសេចក្តីក្លាហានរបស់អស់លោក ដែលបានបំពេញភារកិច្ចការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមតួនាទីដ៏ថ្លៃថ្លាបំផុត បានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា តាមតួនាទីជា កងទ័ពអង់អាចក្លាហាននៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសដ៏សោមនស្សរីករាយនោះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជអំណោយដល់វីរកងទ័ពទាំង១៨រូប ដោយក្នុងម្នាក់ៗ ទទួលបាន ឃីតចំនួន ១កញ្ចប់ ក្នុងនោះមាន មុង ១ ភួយ ១ ក្រមា ១ សារុង ១ និងអាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថវិកាចំនួន ២០ ០០០ ០០០រៀល (ម្ភៃលានរៀល)។ បន្ថែមពីនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដល់វីរកងទ័ពចំនួន១នាក់ ដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍នាពេលខាងមុខ ទទួលបានថវិកាបន្ថែមចំនួន ២០ ០០០ ០០០រៀល (ម្ភៃលានរៀល) និងវីរកងទ័ពចំនួន ២រូប ដែលភរិយាពពោះនឹងត្រូវសម្រាលបុត្រក្នុងពេលខាងមុខ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥ ០០០ ០០០រៀល (ប្រាំលានរៀល) បន្ថែមទៀត៕

ក្នុងជំនួបជាមួយយោធិន​ទាំង១៨រូប, សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែង៖«ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ»

2026/01/01 12:58:38 am        244
ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់, នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានទទួលស្វាគមន៍ដោយផ្ទាល់ជាមួយវីរៈកងទ័ពរបស់យើងទាំង១៨រូប និងក្រុមគ្រសារដោយជួបសំណេះសំណាលនៅវិមានសន្ដិភាព ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តដល់វីរៈភាពរបស់យើង។ សម្ដេចធិបតីបានថ្លែងថា «ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ»។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា នៅថ្ងៃនេះ រាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ៗទាំងបីសម្រាប់ បងប្អូនវីរយុទ្ធជនទាំង១៨រូប ដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០២៥ (១៥៥ថ្ងៃគត់)។ កាតព្វកិច្ចសំខាន់ទាំងបីនោះគឺ៖ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព, និង ៣) ការស្វែងរកសេរីភាព ជូនបងប្អូន។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបាន អបអរសាទរចំពោះការទទួលបាននូវសេរីភាព វិលត្រឡប់មកជួបជុំគ្រួសារវិញរបស់បងប្អូនបងប្អូនវីរយុទ្ធជនទាំង ១៨រូប។សូមបញ្ជាក់ថា MC៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ស្វាគមន៍ចំពោះយុទ្ធជនកម្ពុជាទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពនៅវេលាម៉ោងប្រមាណ ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោយឋិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល១៥៥ថ្ងៃមកហើយនោះ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន និងបានមកដល់រាជធានីភ្នំពេញជួបជុំក្រុមគ្រួសារ និងសាច់ញាតិវិញ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញផ្ដល់កម្លាំងចិត្តដល់ក្រុមការងារវេចខ្ចប់អំណោយជូនពលរដ្ឋភៀសសឹក

2025/12/31 03:38:47 am        443
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញមកផ្ដល់កម្លាំងចិត្ត និងពិនិត្យមើលសកម្មភាពការងារនៃក្រុមការងារវេចខ្ចប់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលដឹកនាំការរៀបចំដោយលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន នៅបរិវេណស្ថានីយ៍កណ្តាលនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន (បឹងស្នោរ)។ចាប់តាំងពីថ្ងៃទី៩ ខែធ្នូ មកដល់ពេលនេះ អំណោយជារបស់របរប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចែកដល់ប្រជាពលរដ្ឋនៅតាមជំរុំភៀសសឹក និងកំពុងរៀបចំចែកជាបន្តបន្ទាប់ទៀតតាមគោលដៅផ្សេងៗ។សម្រាប់អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹកក្នុងមួយគ្រួសាររួមមាន៖សម្រាប់អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹក១គ្រួសាររួមមាន៖១-ថ្នាំដុសធ្មេញ ១ទីប២-ច្រាសដុសធ្មេញ ១៣-សាប៊ូដុសខ្លួន ១ដុំ៤-ប្រេងខ្យល់ ១ដប៥-ប្រេងកូឡា ១ដប៦-អង្រឹង ១៧-អាវភ្លៀង ១៨-ពិល ១៩-កន្សែងធំ ១១០-ក្រមា ១១១-ធូបមូស ១ប្រអប់១២-ថ្នាំពេទ្យ (៤មុខ) ១ប្រអប់១៣-ទឹកដោះគោខាប់ (២កំប៉ុង)១៤-នំស្រួយលីលី ១កញ្ចប់ធំ១៥-កន្ទេល ១១៦-ម៉ុង ១១៧-ភួយ ១១៨-សារ៉ុង ១១៩-សំឡីអនាម័យនារី ១ដុំ២០-ម្សៅសាប៊ូបោកខោអាវ ១កញ្ចប់២១-ខោអាវ ១ឈុត២២-អង្ករ ២៥គីឡូ ១បេ២៣-ទឹកសុីវអុីវ ១យួរ២៤-មី ១កេស២៥-ត្រីខ ១យួរ២៦-តង់ ១២៧-ធុងទឹក ចំណុះ៣៥លីត្រ ១២៨-ទឹកសៀង ២៩-ទឹកម្ទេស៣០-ត្រីងៀត៣១-អំបុក៣២-កាពិឆា៣៣-ពងមាន់ស្ងារ៣៤-សាច់ក្រក៣៥-ឆៃប៉ូវ៣៦-ខោទឹកនោមកូនក្មេង៣៧-ម្សៅទឹកដោះគោ៣៨-ដបទឹកដោះគោកូនក្មេង៣៩-ទឹកដោះគោជូរ៤០-ស្ករគ្រាប់សូមបញ្ជាក់ថា បើទោះបីមកដល់ពេលស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ និងធូរស្រាលបន្តិចក្តី ប៉ុន្តែនៅមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ទៀត នៅបន្តរស់នៅជំរំភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋាន ផ្ទះសំបែងរបស់ខ្លួនវិញបាននៅឡើយ ដូច្ចេះអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅតែបន្តរៀបចំវេចខ្ចប់សម្រាប់ផ្តល់ជូនដល់ពលរដ្ឋភៀសសឹក ដើម្បីអាចសម្រាលការលំបាកខ្លះៗរបស់គ្រួសារនីមួយៗ៕

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសួរសុខទុក្ខវីរកងទ័ព និងវីរនគរបាល ដែលរងរបួសក្នុងសមរភូមិ

2025/12/31 03:06:37 am        253
នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសួរសុខទុក្ខបងប្អូន វីរកងទ័ព និងវីរនគរបាលដែលរងរបួសក្នុងសមរភូមិ និងបានបញ្ជូនមកសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។សម្ដេចធិបតី សូមថ្លែងអំណរគុណ ចំពោះវីរភាពរបស់បងប្អូន វីរកងទ័ព និងវីរនគរបាលទាំងអស់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិការពារទឹកដីរបស់យើង និងសូមជូនពរដល់ បងប្អូនវីរកងទ័ពនិងវីរនគបាលរងរបួស ដែលកំពុងសម្រាកព្យាបាលទាំងអស់ សូមឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ ដើម្បីអាចត្រឡប់ទៅបំពេញភារកិច្ច និងត្រឡប់ទៅលំនៅដ្ឋានវិញ។ជាមួយគ្នានេះ សម្ដេចធិបតី ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូពេទ្យអ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលបានសហការ ក្នុងការជួយសម្របសម្រួលដឹកជញ្ជូន និងព្យាបាលបងប្អូនយ៉ាងយកចិត្តទុកដាក់ ចាប់ពីមន្ទីរពេទ្យនៅមូលដ្ឋាន រហូតបន្តព្យាបាលមកដល់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM