លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ បង្ហាញឈុតឆាកថ្មី ក្នុងរឿង«កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» វគ្គក្រោយរំដោះនៅឆ្នាំ១៩៧៩ មុន ម៉ារ៉ានី នាំកូនជួបរដ្ឋមន្ត្រីការបរទេសជាប្តី

2022/11/28 11:43:08 pm        1432
តាមរយៈ Telegram នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញឈុតថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ត្រង់ឈុតឆាកក្រោយរំដោះនៅឆ្នាំ១៩៧៩ មុន ម៉ារ៉ានី (សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន) នាំកូន (ឯកឧត្ដម ហ៊ុន ម៉ាណែត) មកជួបរដ្ឋមន្ត្រីការបរទេសជាប្តី (សម្ដេចតេជោ) ជាឪពុក (ជាឪពុករបស់ឯកឧត្ដម ហ៊ុន ម៉ាណែត) នៅភ្នំពេញនា ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩។សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link:  https://t.me/btvnewscambodia/64461

សម្ដេចតេជោ បង្ហាញឈុតឆាកថ្មី ក្នុងរឿង«កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» វគ្គការថតរូបរវាងមេបញ្ជាការ សុខ សារឿន និងមេបញ្ជាការ សំរេច

2022/11/28 11:24:09 pm        2194
តាមរយៈ Telegram នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញឈុតឆាកថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ត្រង់​វគ្គ​ «ការថតរូបនៅផ្សាមេមត់១៩៧១ រវាងមេបញ្ជាការសុខ សារឿន និង​មេបញ្ជាការសំរេច​» ជូន​បងប្អូន​ជន​រួមជាតិ​តាមដាន​ទស្សនា​។ អមជាមួយនឹងវីដេអូនេះដែរ សម្ដេចបានបញ្ជាក់់ថា នៅមានរូបថត២សន្លឹកដែលនៅសល់របស់មកដល់សព្វថ្ងៃនេះ។សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link:   https://t.me/spmhunsen/6003

និស្សិត​នៅ​សាកលវិទ្យាល័យ​ Tsinghua របស់​ចិន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​វិធានការ​ទប់ស្កាត់​ការឆ្លង​វីរុស COVID-19

2022/11/28 10:14:05 pm        767
​ចិន៖ និស្សិត​រាប់រយ​នាក់​នៅ​សាកលវិទ្យាល័យ​ដ៏​ធំ​របស់​ចិន Tsinghua University បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​វិធាន​ការ​បិទ​ខ្ទប់​ទប់ស្កាត់​ការ​ឆ្លង​វីរុស COVID-19 កាលពី​ថ្ងៃអាទិត្យ​ដោយ​ស្រែក​ថា យើង​ចង់​បាន​ការគ្រប់គ្រង​ច្បាប់​តាម​លទ្ធិប្រជាធិបតេយ្យ យើង​ចង់បាន​សិទ្ធិ​បញ្ចេញមតិ​ នៅ​ក្នុង​ការ​តវ៉ា​ទូទាំង​ប្រទេស​ដ៏​កម្រដែល​ហៀរ​ចេញ​ហួស​ពី​បណ្ដាញ​សង្គម រហូតដល់​ការ​ប្រមូលផ្ដុំ​តាម​ដងផ្លូវ និង​នៅ​តាម​សាកលវិទ្យាល័យ​នានា​។ ​និស្សិត​នៅ​សាកលវិទ្យាល័យ​នេះ​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​អគារ​ទទួលទាន​អាហារ Zijingyuan ដោយ​កាន់​ក្រដាស​​ស ស្រែក​សុភាសិត​តវ៉ា​ប្រឆាំង​នឹង​វិធានការ​គ្មាន​វីរុស​ COVID-19។ ប្រទេស​ចិន​កំពុង​អនុវត្តន៍​គោលនយោ​បាយ​គ្មាន​ការ​ឆ្លង​រាលដាល​វីរុស COVID-19 ខណៈ​ដែល​ភាគច្រើន​នៃ​ពិភព​លោក​ព្យាយាម​រៀន​រស់​ជាមួយ​វីរុស​កូ​រ៉ូ​ណា​។ ​រលក​ចុងក្រោយ​នៃ​កំហឹង​នេះ​ បាន​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នៅ​អគារ​អឹ​ផាត​មិន​មួយ​ដែល​បាន​សម្លាប់​មនុស្ស ​១០​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤​ ខែ​វិច្ឆិកា​ក្នុង​ទីក្រុង Urumqi បន្ទាប់ពី​ទីក្រុង​មួយ​នៅ​ភាគ​ខាងលិច ជាទី​ដែល​មាន​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ជាប់​ក្នុង​ការ​បិទ​ខ្ទប់​រយៈពេល​ ១០០​ថ្ងៃ បង្ក​ឲ្យ​មានការ​រំពឹង​ទុក​ថា​វិធាន​ការ​បិទ​ខ្ទប់​ទាំងនោះ​អាច​រារាំង​មិន​ឲ្យ​ពលរដ្ឋ​គេច​ចេញ​បាន​៕អត្ថបទ៖ សុខមាន

ក្រុមបាតុករ​ខឹងសម្បារ​ចំពោះ​វិធាន​ការបិទ​ខ្ទប់​នៅ​ប្រទេស​ចិន​អំពាវនាវ​ឲ្យ​លោក Xi លាលែង​ពី​តំណែង

2022/11/28 09:24:47 pm        842
​ចិន៖ ក្រុមបាតុករ​បាន​រុញច្រាន​ចំពោះ​វិធានការ​ទប់ស្កាត់​វីរុស Covid-19 ដ៏​តឹងរឹង​របស់​ប្រទេស​ចិន​នៅ​ទីក្រុង​សៀង​ហៃ ដោយបាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​នេះ​លាលែង​ពី​តំណែង និង​បាន​ប៉ះទង្គិច​ជាមួយ​នគរបាល​កាលពី​ថ្ងៃអាទិត្យ ខណៈ​ក្រុមអ្នកតវ៉ា​បានចេញ​ដើរ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​ជាច្រើន ​ក្នុងការ​ប្រឈមមុខ​ជាមួយ​រដ្ឋាភិបាល​ដ៏​គួរឱ្យភ្ញាក់ផ្អើល​។ ​នគរបាល​បាន​បណ្តេញ​ក្រុមបាតុករ​ដោយ​ប្រើប្រាស់​កម្លាំង​ នៅក្នុង​រដ្ឋធានី​ហិរញ្ញវត្ថុ​របស់​ប្រទេស​ចិនដែល​បាន​អំពាវ​នាវ​ឱ្យ​លោក Xi Jinping លាលែង​ពី​តំណែង និង​ការបញ្ចប់​ការគ្រប់គ្រង​របស់​បក្ស​កុ​ម្មុយ​និ​ស្ត​ចិន ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក ប្រជាជន​បាន​ប្រមូលផ្តុំ​គ្នា​ម្តងទៀត​នៅ​កន្លែង​ដដែល ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​រាយការណ៍​ដោយ​បង្ហាញថា ​ការតវ៉ាបាន​រីក​រាលដាល​ដល់ទី​ក្រុង​យ៉ាងហោចណាស់​ចំនួន​ ៧​ផ្សេងទៀតរួមទាំង​នៅ​រដ្ឋធានី​ប៉េកាំង និង​នៅតាម​បរិវេណ​សាកលវិទ្យាល័យ​រាប់សិប​កន្លែង​។​ ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​គឺ​កម្រ​កើតមាន​ណាស់​នៅក្នុង​ប្រទេស​ចិន ជា​កន្លែង​ដែល​ការបញ្ចេញមតិ​ជា​សាធារណៈ​ចំពោះ​ការប្រឆាំង​ត្រូវបាន​រារាំង ប៉ុន្តែ​ការស្តីបន្ទោស​ដោយផ្ទាល់​ចំពោះ​លោក Xi Jingping ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​គឺជា​រឿង​មួយប្លែក​។រយៈពេល​បី​ឆ្នាំ​បន្ទាប់ពី​វីរុស​បាន​លេច​ឡើងជា​លើកដំបូង ប្រទេស​ចិន​គឺជា​ប្រទេស​តែមួយគត់​ដែល​នៅតែ​ព្យាយាម​បញ្ឈប់​ការចម្លង​វីរុស COVID-19 មាន​គោលនយោបាយគ្មាន Covid (Zero-Covid) ដែល​តែងតែ​ឃើញ​មនុស្ស​រាប់​លាន​នាក់​ត្រូវបាន​រឹតត្បិត​ ឲ្យ​ស្នាក់​នៅក្នុង​លំនៅឋាន​របស់​ពួកគេ​រយៈពេល​ជាច្រើន​សប្តាហ៍​ក្នុង​មួយ​លើកៗ ហើយ​ទាមទារ​ឱ្យមាន​ការ​រ​ធ្វើតេស្ត​។ វិធានការ​នេះ​ត្រូវបាន​ទទួលយក​យ៉ាង​ទូលំទូលាយ​កាលពីពេល​ដំបូង ​សម្រាប់​ការកាត់បន្ថយ​អត្រា​ស្លាប់​ជា​អប្បបរមា ខណៈ​ប្រទេស​ផ្សេងទៀត​បានទទួល​រង​នូវ​ការបំផ្លាញ​នៃ​ការឆ្លង​វីរុស ប៉ុន្តែ​ការព្រមព្រៀង​នោះបាន​ចាប់ផ្តើម​ធ្លាក់ចុះ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ៕អត្ថបទ៖ ប៊ុនថន

ការ​តវ៉ា​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​ចិន​អំពាវនាវ​ឲ្យ​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​វីរុស COVID-19

2022/11/28 07:41:18 pm        672
​ចិន៖ ប្រជាជន​ទីក្រុង​ប៉េកាំង​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​វិធានការ​រឹតត្បិត​ជំងឺ COVID-19 ដ៏​តឹងរ៉ឹង​របស់​ប្រទេស​ចិន​នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ខណៈ​ការតវ៉ា​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ចិន​។ ក្រុមបាតុករ​ពីរ​ក្រុម​ដែលមាន​មនុស្ស​យ៉ាងហោចណាស់ ១​ពាន់​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​ដងផ្លូវ​នៅ​រដ្ឋធានី​ប្រទេស​ចិនក្បែរ​ទន្លេ Liangma ដោយ​បដិសេធ​មិន​ព្រម​បំបែក​គ្នា​។​​អ្នក​តវ៉ា​ម្នាក់​និយាយថា «​យើង​មិន​ត្រូវការ ការពិនិត្យ​ដ៏​ធំ​​​បែបនេះនៅ​បរិវេណ​ទាំងមូល ​ហើយ​វា​មិនចាំបាច់​ត្រូវមាន​ភាព​ល្អិតល្អន់​ពេក​នោះទេ​»​។ ការមិន​ស្តាប់បង្គាប់​របស់​ប្រជាជន​គឺ​មិន​ធ្លាប់មាន​ពីមុនមក​នោះទេ ​នៅ​ប្រទេស​ចិនដីគោក ចាប់តាំងពី​ប្រធានាធិបតីលោក Xi Jinping ឡើងកាន់​តំណែង​ក្នុង​រយៈពេល ១​ទសវត្សរ៍​កន្លងទៅនេះ ខណៈ​ការខកចិត្ត​កើនឡើង​ជុំវិញ​ការចុះហត្ថលេខា​លើ​គោលនយោបាយ​គ្មាន​វីរុស​ COVID (Zero-Covid) រយៈពេល​ជិត ៣​ឆ្នាំ​មក​នេះ​។ ​ចំណែក​នៅ​ទីក្រុង​សៀង​ហៃ កាលពី​ថ្ងៃអាទិត្យនគរបាល​បាន​ឃុំខ្លួន​បាតុករ ខណៈ​មាន​ការតវ៉ា​ជុំវិញ​វិធានការ​រឹតត្បិត​ជំងឺ COVID-19 តឹងរ៉ឹង​របស់​ប្រទេស​ចិន​បាន​ផ្ទុះឡើង​ចូលដល់​ថ្ងៃទី​៣ ហើយ​បាន​រីក​រាលដាល​ដល់ទី​ក្រុង​នានា​។ក្រុមអ្នកតវ៉ាត្រូវបាន​គេ​ឃើញ​ប្រមូល​ផ្តុំគ្នា​នៅតាម​ដងផ្លូវ​ទីក្រុង​សៀង​ហៃ និង​ច្រៀង​ចម្រៀង​ជាតិ​។ នៅក្នុង​ទីក្រុង​សៀង​ហៃ នគរបាល​ត្រូវបាន​ដាក់ពង្រាយ​យ៉ាងច្រើន​នៅលើ​ផ្លូវ Wulumuqi ជា​កន្លែង​ដែលមាន​ដុត​ភ្លើងទៀន​មុនពេល​ប្រែ​ក្លាយទៅជា​ការតវ៉ា​។ កាលពី​ល្ងាច​ថ្ងៃអាទិត្យ មនុស្ស​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​តំបន់​នេះ ដែល​មួយចំនួន​បាន​រុញច្រាន​នគរបាលដែល​ព្យាយាម​បំបែក​ពួកគេ​៕អត្ថបទ៖ ប៊ុនថន

ចំនួន​អ្នក​ស្លាប់​ដោយសារ​បំណាក់​ដី​នៅ​អ៊ីតាលី​កើន​ឡើង​ដល់​ ៧​នាក់ និង​ច្រើន​នាក់​នៅ​បាត់​ខ្លួន​

2022/11/28 07:22:21 pm        571
​អ៊ីតាលី៖ អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​អ្នកស្លាប់​ដោយសារ​បំណាក់​ដី​ដ៏​ធំដែល​បាន​វាយប្រហារ​លើ​កោះ Ischia ភាគខាងត្បូង​ប្រទេស​អ៊ីតាលី​បាន​កើនឡើង​ដល់ ៧នាក់ ខណៈ​មនុស្ស​ប្រមាណ ១០នាក់ផ្សេង​ទៀត​នៅ​បាត់​ខ្លួន និង​រាប់រយ​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​លំនៅឋាន​របស់​ពួកគេ​។ បន្ទាប់ពី​កិច្ចប្រជុំ​បន្ទាន់​របស់​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រី​អ៊ីតាលីលោក Giorgia Meloni បានប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​សម្រាប់​កោះ Ischia ជុំវិញហេតុការណ៍​ទឹកជំនន់ និង​បំណាក់​ដី​ខ្លាំង​។ សេចក្តីថ្លែងការណ៍​និយាយថា រដ្ឋាភិបាល​បាន​ផ្តល់ជំនួយចំនួន ២​លាន​អឺរ៉ូ ឬ ២.១លាន​ដុល្លារដល់​ប្រជាជន​ក្នុង​តំបន់​។​ ​ក្រសួង​ការពារ​ជន​ស៊ីវិល​របស់​​អ៊ីតាលីនិយាយថា ប្រតិបត្តិការ​ជួយសង្គ្រោះ​នៅតែ​ដំណើរការ​កាលពី​រសៀល​ថ្ងៃអាទិត្យ​នៅក្នុង​តំបន់ Casamicciola Terme ប៉ុន្តែ​ស្ថានភាព​អាកាសធាតុ​មិន​អំណោយផល​ បានធ្វើ​ឱ្យមាន​ភាពស្មុគស្មាញ​ដល់​ការស្វែងរក​។ កាលពី​ថ្ងៃអាទិត្យ ក្រុម​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​មនុស្ស ៦​​នាក់រួមទាំង​ក្មេងស្រី​ម្នាក់ ខណៈពួក​គេ​បាន​បន្ត​ស្វែងរក​តាម​ដីល្បាប់​នៅ​ថ្ងៃទី​២ ​ជាប់ៗ​គ្នាដោយ​ព្យាយាម​ស្វែងរក​មនុស្ស​បាត់​ខ្លួន​។​បំណាក់​ដី​ដ៏​ខ្លាំង​បាន​វាយប្រហារ​នៅ​កោះ​កំសាន្ត​វិស្សមកាល​ ដ៏​ពេញនិយម​មួយ​កាលពី​ព្រលឹម​ថ្ងៃ​សៅរ៍បង្ក​មកពី​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​បាន​បណ្តាលឱ្យមាន​ដីល្បាប់ និង​កម្ទេចកម្ទី​ជាច្រើន​ហូរ​កាត់​កំពង់ផែ Casamicciola ធ្វើ​ឲ្យ​បាក់​រលំ​អគារ និង​ហូរ​នាំ​រថយន្ត​ចូលទៅក្នុង​សមុទ្រ​។ អ្នកជំនាញ​បាន​និយាយថា គ្រោះមហន្តរាយ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ​ដោយ​សារ​ការសាងសង់​អគារ​ដែល​ពុំមាន​ការគ្រប់គ្រង​ នៅក្នុង​តំបន់​មាន​ហានិភ័យ​ខ្ពស់​នៃ​បំណាក់​ដី​នៅលើ​កោះ​តំបន់ភ្នំ ដែល​ធ្លាប់​ត្រូវបាន​វាយប្រហារ​កាលពី​ឆ្នាំ2017 ដោយមាន​រញ្ជួយ​ដី​កម្រិត 4.0រ៉ិ​ច​ទ័​របណ្តាលឱ្យ​មនុស្ស ២​នាក់​ស្លាប់ និង​រង​ការបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ៕អត្ថបទ៖ ប៊ុនថន

ការប៉ះទង្គិច​គ្នា​កើតឡើង ខណៈ​នគរបាល​រុះរើ​ជំរំ​ជនអន្តោប្រវេសន៍​នៅ​ព្រំដែន​ម៉ិ​ក​ស៊ិ​កជាប់​អាមេរិក​

2022/11/28 06:28:44 pm        551
​ម៉ិកស៊ិក៖ មន្ត្រី​ក្នុង​តំបន់​ម្នា​ក់បាន​និយាយថា នគរបាល​ម៉ិ​ក​ស៊ិ​ក​បាន​រុះរើ​ជំរំ​ជនអន្តោប្រវេសន៍​មួយ​កន្លែង ដែល​បាន​បង្កើត​ឡើង​នៅ​ចំហៀង​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ជាប់​ជាមួយ​ព្រំដែន​អាមេរិក​កាលពី​ថ្ងៃ​អាទិត្យ ​សម្រាប់​មូលហេតុ​សន្តិសុខ​។ ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ក្រុម​ទី​ភ្នាក់ងារ​នគរបាល​បង្ក្រាប​កុបកម្ម​បាន​ចូល​ទៅ​ក្នុង​ជំរំ បង្កើត​ឡើង​ដោយ​ជនអន្តោប្រវេសន៍​ប្រមាណ ​៦០០​នាក់​ភាគ​ច្រើន​មកពី​ប្រទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​នៅ​ក្នុង​ទីក្រុង Ciudad Juarez ក្បែរ​ទន្លេ Bravo និង​ក្បែរ​របង​ព្រំដែន​សហរដ្ឋអាមេរិក​។ ភាព​តានតឹង​បាន​កើន​ឡើង នៅ​ពេល​ក្រុម​មន្ត្រី​បាន​បង្ខំ​ក្រុម​ជនអន្តោប្រវេសន៍​ឲ្យ​ចាកចេញ​កំពុង​ប្រឈម​នឹង​ពួកគេ និង​ទាញ​ជំរំ​តង់​ពួកគេ​បោះចោល​។ ជំរំ​តង់​មួយ​ចំនួន​បាន​ភ្លើង​ឆេះ​អំឡុង​ប្រតិបត្តិ​ការ​រុះរើ​ ដោយ​ក្រុម​មន្ត្រី​នគរបាល​រុញ​ពួកគេ​ចូល​ទន្លេ​នៅ​ក្បែរ​នោះ​ដើម្បី​ពន្លត់ភ្លើង​។ ប្រធាន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ទីក្រុង Ciudad Juarez លោក Santiago Gonzalez បាន​និយាយថា សកម្មភាព​នេះ​ក្នុង​គោលបំណង​ការពារ​សន្តិសុខ​របស់​ក្រុម​ជនអន្តោប្រវេសន៍ ខណៈ​មាន​ហានិភ័យ​បង្កឡើង​ដោយ​ភ្លើង​ឆេះ លង់ទឹក និង​ត្រជាក់​ស្លាប់​ជាដើម​។​វិទ្យាស្ថាន​ទេសន្តរប្រវេសន៍​ជាតិ (INM) បាន​និយាយ​កាលពី​ចន្ទ​ ទី​២១ ខែ​វិច្ឆិកា​កន្លងទៅ​ថា អាជ្ញាធរ​ម៉ិ​ក​ស៊ិ​ក​បាន​ឃុំខ្លួន​ជនអន្តោប្រវេសន៍​ជាង ១៦.០០០​នាក់​ក្នុង​រយៈពេល​ ៤​ថ្ងៃរួម​ទាំង​ជនជាតិ​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ជិត ៥.០០០​នាក់។ ភាគច្រើន​នៃ​ជនអន្តោប្រវេសន៍​មកពី​បណ្ដា​ប្រទេស​នៅ​អាមេរិក​កណ្ដាល និង​ខាងត្បូង រួមទាំង​ជនជាតិ​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ចំនួន ៤.៩៦៨​នាក់, ហ្គា​តេ​ម៉ា​ឡា​ចំនួន ២.៩៨៧​នាក់, នី​កា​រ៉ា​ហ្គ័​រ​ចំនួន​ ១.៣១១​នាក់​ និង​អេ​ក្វា​ឌ័​រ​ចំនួន ១.២៨៥​នាក់​៕អត្ថបទ៖ សុខមាន

ប្រមុខ​សម្ព័ន្ធ​យោធា​ណា​តូ​និយាយថា ពេលវេលា​ដ៏​លំបាក​កំពុង​រង់ចាំ​សហភាព​អឺរ៉ុប​

2022/11/28 05:59:26 pm        758
​អឺរ៉ុប៖ ប្រមុខ​សម្ព័ន្ធ​យោធា​ណា​តូ​លោក Jens Stoltenberg បាន​ប្រាប់​កាសែត Welt an Sonntag របស់​អាល្លឺម៉ង់​កាលពី​ថ្ងៃអាទិត្យ​ថា សហភាព​អឺរ៉ុប​ត្រៀម​ប្រឈម​ពេលវេលា​ដ៏​លំបាក​ជាច្រើន ដោយសារ​ជម្លោះ​អ៊ុយ​ក្រែ​ន​។ ទោះយ៉ាងណា​ក៏ដោយ​លោក​បាន​ទទូច​ថា សមាជិក​របស់​ប្លុក​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក និង​ប្លុក​របស់​ពួកគេ គួរតែ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ជួយ​ដល់​កងកម្លាំង​អ៊ុយ​ក្រែ​ន និង​បន្ត​ប្រយុទ្ធ​។​ ​ក្នុង​ការ​អត្ថាធិប្បាយ​របស់​លោក Stoltenberg បាន​ទទួល​ស្គាល់​ថា​ ពល​រដ្ឋ​នៃ​បណ្ដា​ប្រទេស​លោក​ខាង​លិច​កំពុង​ត្រូវ​បាន​រង​ផលប៉ះពាល់​ជា​អវិជ្ជមាន ដោយសារតែ​ជម្លោះ​អ៊ុយ​ក្រែ​ន​។ ការ​ហក់​ឡើង​តម្លៃ​ស្បៀងអាហារ និង​ថាមពល​មាន​ន័យថា​ ជាការ​បង្ក​ផល​លំបាក​ដ៏​ធ្ងន់ធ្ងរដល់​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​អឺរ៉ុប។ ទោះ​យ៉ាងណា​ក៏ដោយអ្នក​ទាំងឡាយ​ដែល​បាន​រង​ផល​ប៉ះពាល់​គួរតែ​ចាំ​ថា ប្រជាជន​អ៊ុយ​ក្រែ​ន​ត្រូវ​លះបង់​ឈាម​ស្រស់​ជា​រៀងរាល់ថ្ងៃ​។​ប្រមុខ​អង្គការ​ណា​តូ​រូប​នេះ​ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ លោក​ខាងលិច​អាច​ពង្រឹង​ជំហរ​របស់​អ៊ុយ​ក្រែ​ន​នៅ​តុ​ចរចា ប្រសិន​ប្រើ​យើង​ផ្ដល់​ការ​គាំទ្រ​ខាង​យោធា​ដល់​ប្រទេស​នេះ​។ លោក​សង្កត់​ធ្ងន់​ថា មធ្យោបាយ​ល្អ​បំផុត​ក្នុង​ការ​គាំទ្រ​សន្តិភាព​គឺ​ត្រូវ​គាំទ្រ​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន បង្ហាញឈុតថ្មីក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» វគ្គរៀបចំផែនការវាយបន្ទាយប៉មទន្លេបិទ

2022/11/28 05:48:33 pm        1086
តាមរយៈ Telegram នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាឈុតឆាកថ្មីបន្ថែមទៀត ក្នុងរឿង «កូនប្រុសក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ត្រង់​វគ្គ​ «ល្ងាចថ្ងៃ១៥មេសា១៩៧៥ រៀបចំផែនការវាយបន្ទាយប៉មទន្លេបិទ មុនមេញ្ជាការសំរេចត្រូវរបួស ​» ជូន​បងប្អូន​ជន​រួមជាតិ​តាមដាន​ទស្សនា​។សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គ្រោងនឹង​ចាក់ផ្សាយ​ជា​ផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។សូមរីករាយទស្សនាឈុតឆាកថ្មី តាមរយៈ Link:   https://t.me/btvnewscambodia/64396 

ប្រធាន​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​អ៊ុយ​ក្រែ​ន៖ រុស្ស៊ី​បង្ហាញ​សញ្ញា​ថា ខ្លួន​អាច​ចាក​ចេញពី​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

2022/11/28 05:17:39 pm        820
​អ៊ុយក្រែន៖ ប្រធាន​ក្រុមហ៊ុន​ថាមពលនុយក្លេអ៊ែរ​រដ្ឋ​របស់​អ៊ុយ​ក្រែ​នបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មាន​សញ្ញា​ជាច្រើន​បញ្ជាក់​ថា កងកម្លាំង​រុស្ស៊ី​អាច​ត្រៀម​ចាកចេញ​ចេញពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ថា ​ពួកគេ​បាន​ដណ្ដើមយក​កាល​ខែ​មីនា​ភ្លាមៗ បន្ទាប់ពី​ការ​វាយ​លុក​ចូល​អ៊ុយ​ក្រែ​ន​។ ​សកម្មភាព​នេះ​នឹង​ក្លាយ​ជា​ការផ្លាស់ប្ដូរ​សម​រ​ភូមិ​ដ៏​ធំ​ក្នុង​តំបន់ Zaporizhzhia ភាគ​អាគ្នេយ៍​ដែល​រុស្ស៊ីបាន​គ្រប់គ្រងដោយ​ផ្នែក ជាទី​ដែល​សមរភូមិ​ជួរមុខ​បាន​ផ្លាស់ប្ដូរ​យ៉ាង​លំបាក​រយៈពេល​ជាច្រើន​ខែ​មកនេះ​។ ការ​បាញ់​ផ្លោង​ដដែល​ៗ​ជុំវិញ​រោងចក្រ​នេះ បាន​បង្ក​ឲ្យ​មាន​ក្ដីបារម្ភ​ខ្លាំង​ពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​។​ លោក Petro Kotin ប្រធាន​ក្រុមហ៊ុន Energoatom បាន​និយាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​ថា ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ យើង​កំពុង​ទទួលបាន​ព័ត៌មាន​ល្អ​ថា​ សញ្ញា​ជាច្រើន​បាន​លេចឡើង​ថា ពួកគេ​អាច​ត្រៀម​ចាក​ចេញពី​រោងចក្រ​នេះ​។​លោក​ថា មាន​របាយការណ៍​ជាច្រើន​នៅតាម​សារព័ត៌មាន​របស់​រុស្ស៊ី​និយាយថា កងកម្លាំង​ទីក្រុង​ Moscow នឹង​ចាក​ចេញពី​រោងចក្រ​នេះ និង​ប្រគល់​ការគ្រប់គ្រង​ឲ្យ​ទៅ​អង្គការ​ឃ្លាំមើល​អាវុធ​នុយក្លេអ៊ែរ IAEA របស់​អង្គការសហប្រជាជាតិ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិចារណកថា៖ បាបកម្មចំពោះបរិស្ថាន ផ្តើមឡើងនៅពេលយើងឈប់ខ្វល់ខ្វាយ
08/04/2026 02:08 PM
ក្រសួងបរិស្ថានសម្រេចឱ្យក្រុមហ៊ុន ROYAL CERA CO., LTD. ផ្អាកដំណើរជាបន្ទាន់ បន្ទាប់ពីរកឃើញមានការបញ្ចេញសំណល់រាវបំពុលបរិស្ថាននៅក្នុងស្រុកទឹកឈូ ខេត្តកំពត
08/04/2026 02:08 PM
រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តធ្វើការងារ​ការទូត​យ៉ាងសកម្មទាមទារ​ឱ្យពលរដ្ឋភៀសសឹក​អាច​វិល​ត្រឡប់​​​ទៅផ្ទះ​សម្បែងរបស់ខ្លួនវិញ​ស្របតាមច្បាប់អន្តរជាតិ
08/04/2026 02:08 PM
អ្នកវិភាគ៖ របាយការណ៍សិទ្ធិមនុស្សរបស់ UN នឹងលាតត្រដាងការពិតថៃរំលោភសិទ្ធិមនុស្សនៅកម្ពុជា
08/04/2026 02:08 PM
ក្រសួងការងារ និងអតីតពលករនៅថៃ អំពាវនាវ​ដល់ពលករខ្មែរ​ត្រឡប់​មក​ពី​ថៃ​ងាក​មក​ធ្វើ​ការ​ក្នុង​ស្រុក​វិញ ​ខណៈបច្ចុប្បន្នកំពុងមានការងារ​ជាង ៩ម៉ឺនកន្លែង
08/04/2026 02:08 PM
ធនបាលកិច្ចដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៅកម្ពុជា មានទំហំបរធនសរុប ២,៧ ពាន់លានដុល្លារ
08/04/2026 01:08 PM
គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងប្រគល់-ទទួល គម្រោងលើកកម្រិតគុណភាពផ្លូវបេតុង ១ខ្សែ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពុងឆ្នាំង
08/04/2026 01:08 PM
ប្រមុខការទូតកម្ពុជា និងម៉ាឡេស៊ី ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ JCBC កម្ពុជា-ម៉ាឡេស៊ី លើកទី៣ ដែលជាផែនទីបង្ហាញផ្លូវ
08/04/2026 01:08 PM
កម្ពុជាប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដែលជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់​​ការ​ប្រើ​ប្រាស់​ ការផលិត ការផ្ទេរ និងការស្តុកទុក​គ្រាប់បែកចង្កោម
08/04/2026 01:08 PM
មន្ដ្រីកីឡាជាន់ខ្ពស់ខេត្តយូណាន សរសើរ និងរៀនសូត្រពីភាពអស្ចារ្យព្រឹត្ដិការណ៍ម៉ារ៉ាតុងចក្រភពអង្គរ
08/04/2026 01:08 PM