សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៣ខ្នង ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ពពលី

ព័ត៌មានសំខាន់ៗ

​រុស្ស៊ី​លើកឡើងថា ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​អ៊ុយ​ក្រែ​ន​នៅពេលនេះ​មិនអាច​ទៅរួច​ទេ​

2022/09/21 06:19:28 pm        592
​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​នៅ​សប្ដាហ៍​នេះ​ដោយ​ស្រង់​សម្ដី​ដោយសារព័ត៌មាន Interfax ថា ជម្លោះ​ប្រដាប់អាវុធ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន មិនអាច​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការចរចា​បាន​ឡើយ ក្រោម​កាលៈទេសៈ​បច្ចុប្បន្ន​នេះ។ ​ទីភ្នាក់ងារសារព័ត៌មាន​នេះ​បាន​រាយការណ៍​ថា នៅពេល​ត្រូវបាន​សួរថា​ តើ​មាន​ច្រក​សម្រាប់​ដំណោះ​ស្រាយ​តាម​ផ្លូវ​ការទូត​ទេ លោក Peskov បាន​និយាយ​ថា នៅ​ពេលនេះ​ក្ដី​រំពឹង​បែបនេះ​មិនទាន់​អាច​មើល​ឃើញ​នៅឡើយ​ទេ​។​ ទីក្រុង Moscow បាន​ស្ដីបន្ទោស​ទីក្រុង Kiev ចំពោះ​ការ​ផ្អាក​ដំណើរ​ការ​ចរចា​សន្តិភាព។ កាលពី​ចុងខែ​មីនាភាគី​ទាំង​២ ​បាន​ពិភាក្សា​ពី​កិច្ចព្រមព្រៀង​ពង្រាង​សន្តិភាព ដែល​នឹង​ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន​ក្លាយ​ជា​រដ្ឋ​អព្យាក្រឹត្យ ជា​ថ្នូរ​នឹង​ការ​ការពារ​សន្តិសុខ​ដែល​ត្រូវ​បានផ្ដល់​ដោយ​មហាអំណាច​ពិភព​លោក​ធំៗ​។​ ទោះយ៉ាងណា​ក៏ដោយ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​បញ្ចប់​ការចរចា​កាលពី​ខែ​មេសា ក្រោយ​ចោទ​ប្រកាន់​ទាហាន​រុស្ស៊ី​ពី​បទ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ទីក្រុង Moscow និយាយ​ថា​ ការ​ចោទ​ប្រកាន់​នេះ​សំអាង​លើ​ភស្តុតាង​ក្លែងបន្លំ​៕អត្ថបទ៖ សុខមាន

ប្រមុខ​អង្គការសហប្រជាជាតិ​ព្រមាន​ថា ពិភពលោក​ស្ថិតក្នុង​គ្រោះថ្នាក់ និង​យ៉ាប់យ៉ឺន​ខ្លាំង ព្រោះ​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/09/21 05:53:40 pm        514
​UN៖ នៅ​ក្នុង​ការវាយតម្លៃ​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​មួយ ប្រមុខ​អង្គការសហប្រជាជាតិ​បាន​ព្រមាន​មេដឹកនាំ​ពិភព​លោក​ថា ប្រជាជាតិ​នានា​ត្រូវ​បាន​ជាប់​គាំង​លែង​ដំណើរការ​ជាស​កល ហើយ​មិន​មាន​ការ​ត្រៀម​ខ្លួន ឬ​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ ដែល​គំរាមកំហែង​ដល់​អនាគត​របស់​មនុស្ស​ជាតិ​ នៅ​ក្រោម​ស្រមោល​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន​នោះ​ទេ​។​ ​លោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ពិភពលោក​របស់​យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​យ៉ាប់យ៉ឺន​ខ្លាំង​។ កិច្ចប្រជុំ​មហា​សន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​77 (UNGA)​ នៃ​បណ្ដា​មេដឹកនាំ​ពិភពលោកស្ថិត​ក្រោម​ស្រមោល​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ​សកល និង​ការ​ប្រេះស្រាំ​ក្នុងចំណោម​មហាអំណាច​ធំៗ ដែល​គេ​មិន​ធ្លាប់​បាន​ឃើញ​ចាប់​តាំង​ពី​សង្គ្រាមត្រជាក់​មក​។ ​ថ្លែង​ក្នុង​ពេល​បើក​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ប្រចាំ​ឆ្នាំ​ក្នុង​ទីក្រុង New York អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ចាប់ផ្ដើម​ការ​អត្ថាធិប្បាយ​របស់​លោក​ដោយ​បង្ហាញ​ពី​ក្ដី​សង្ឃឹម​។​​លោក​បាន​បង្ហាញ​រូបថត​នៃ​នាវា​ពិសេស​ដំបូង​របស់​អង្គការសហប្រជាជាតិ ដែល​កំពុង​ដឹក​គ្រាប់​ធញ្ញជាតិ​ចេញពី​អ៊ុយ​ក្រែ​ន ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ីក្រោម​ការ​ជួយ​សម្របសម្រួល​ពី​អង្គការសហប្រជាជាតិ និង​ប្រទេស​ទួរគី​ឆ្ពោះ​ទៅ​កាន់​ទ្វីប​អាហ្វ្រិក ជាទី​ដែល​មនុស្ស​រាប់​លាន​នាក់​កំពុង​ប្រឈម​នឹង​គ្រោះ​ទុរ្ភិក្ស​ខ្លាំង លោក​ថា នេះ​គឺជា​ឧទាហរណ៍​នៃ​កិច្ច​សន្សា​ និង​ក្ដី​សង្ឃឹម​ក្នុងពេលដែល​ពិភពលោក​កំពុង​ជួប​ភាព​វឹកវរ​៕អត្ថបទ៖ សុខមាន

ក្រសួងការងារ៖ ប្រាក់ឈ្នូលកម្មកររោងចក្រកាត់ដេរ និងផលិតស្បែកជើង ឆ្នាំ២០២៣ ចំនួន១៩៨ដុល្លារ និងថវិការាជរដ្ឋាភិបាលបន្ថែម ០២ដុល្លារសហរដ្ឋអាមេរិក

2022/09/21 05:49:49 pm        501
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖  ប្រាក់ឈ្នួលកម្មករ ១៩៨ដុល្លារសហរដ្ឋអាមេរិក និងថវិការាជរដ្ឋាភិបាលបន្ថែម ០២ដុល្លារសហរដ្ឋអាមេរិក សរុប ២០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ ដោយមិនទាន់គិតប្រាក់អត្ថប្រយោជន៍ផ្សេងៗ សម្រាប់ឆ្នាំ២០២៣។

ចិន​ចេញ​ការព្រមាន​ដល់​សហរដ្ឋអាមេរិក​ពី​គ្រោះមហន្តរាយ​សង្គ្រាមត្រជាក់​

2022/09/21 05:36:37 pm        650
​ចិន៖ រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi បាន​ព្រមាន​នៅ​ដើម​សប្ដាហ៍​នេះ បន្ទាប់ពី​ជំនួប​ជាមួយ​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Henry Kissinger​ ថា​ សង្គ្រាមត្រជាក់​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​នឹង​ក្លាយ​ជា​គ្រោះ​មហន្តរាយ​សម្រាប់​ប្រទេស​ទាំង​២ និង​សម្រាប់​ពិភពលោក​ទាំង​មូល​។ ​​អំឡុង​ជំនួប​របស់​លោក​ទាំង​២ ​នៅ​ក្នុង​ទីក្រុង New York លោក Wang Yi បាន​ហៅ​លោក Kissinger ដែល​បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ប្រក្រតី​ភាព​ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ប៉េកាំងក្នុង​ទសវត្សរ៍​ឆ្នាំ១៩៧០ ថា​ ជា​មិត្ត​ល្អ​របស់​ប្រជាជន​ចិន​។ ​ទោះ​យ៉ាង​ណា​ក៏ដោយ អ្នកការទូត​ជាន់ខ្ពស់​បំផុត​របស់​ចិន​រូប​នេះ​បាន​ព្រមាន​ថា ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាមត្រជាក់​ថ្មី​នឹង​ក្លាយ​ជា​គ្រោះ​មហន្តរាយ​សម្រាប់​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក ព្រមទាំង​ផ្នែក​ជាច្រើន​ផ្សេងទៀត​នៃ​ពិភពលោក ដោយ​ជំរុញ​ទីក្រុង​វ៉ាស៊ីនតោន​ឲ្យ​ទទួលយក​គោលនយោបាយ​សម​ហេតុផល និង​ជាក់ស្ដែង​ចំពោះ​ប្រទេស​ចិន​។​យោង​តាម​រដ្ឋមន្ត្រី​រូប​នេះ ទីក្រុង​វ៉ាស៊ីនតោន​អាចធ្វើ​បែបនេះ​បាន​ដោយ​គោរព​តាម​ការ​ទទួល​ស្គាល់​រប​ស់​ខ្លួន ​កាលពី​កន្លងទៅ​នៃ​គោល​ជំហ​របស់​ចិន​ដែល​ថា កោះ​តៃវ៉ាន់​គឺជា​ផ្នែក​នៃ​ដែនដី​របស់​ខ្លួន​ក្រោម​គោលនយោបាយ​ចិន​តែមួយ One China’ policy​។ ​លោក Wang Yi បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​នា​ពេល​ថ្មីៗ​នេះ​ដោយ​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi ទៅកាន់​កោះ​នេះ​គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ចិន និង​សហរដ្ឋអាមេរិក ដូច​ច្បាប់​ស្តីពី​គោលនយោបាយ​តៃវ៉ាន់​ឆ្នាំ២០២២ របស់​សភា​សហរដ្ឋអាមេរិក​។ ឯកសារ​ចុង​ក្រោយនេះ​ដែល​ត្រូវ​បាន​គាំទ្រ ​ដោយ​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក មាន​គោលបំណង​ផ្តល់​ជំនួយ​សន្តិសុខ​រាប់ពាន់​លាន​ដុល្លារ​ដល់​ទី​ក្រុង​តៃប៉ិ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២

2022/09/21 03:56:17 pm        652
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។សារលិខិតសម្តេចតេជោ ហ៊ុ​ន សែន មានខ្លឹមសារថា ក្នុងបុព្វហេតុ ទប់ស្កាត់ និងបញ្ឈប់ជម្លោះប្រដាប់អាវុធ និងសង្គ្រាមនៅគ្រប់ទីកន្លែងទូទាំង ពិភពលោក អង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី២១ ខែកញ្ញា រៀងរាល់ឆ្នាំ ជាកាលបរិច្ឆេទ សម្រាប់ប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ»។ ក្រោមមូលបទ «បញ្ចប់ការរើសអើងជាតិសាសន៍ និង កសាងសន្តិភាព» ការអបអរសារទរ «ទិវាសន្តិភាពអន្តរជាតិ» ឆ្នាំនេះ ផ្តោតលើការពង្រឹងសាមគ្គី ភាពអន្តរជាតិ ការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលសុខសម្រាប់មនុស្សជាតិ។តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមសម្តែងអំណរសាទរ និងចូលរួមជាមួយ សហគមន៍អន្តរជាតិក្នុងការប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដ៏មហោឡារិកនេះ ដើម្បីរំលេច អត្ថន័យដ៏ថ្លៃថ្លានៃសន្តិភាព ក៏ដូចជាឆ្លុះបញ្ចាំងនូវឆន្ទៈដ៏មោះមុតរបស់ប្រជាជនកម្ពុជា ក្នុងការ ការពារ និងចូលរួមកសាងសន្តិភាពសកល៕

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ

2022/09/21 03:14:14 pm        717
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅមុនដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅរាជធានីបាងកក។ក្នុងជំនួបនេះ ឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ព្រមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រ និងធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រភេទទ័ពទាំងបីគ្រប់កម្រិត ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរចំពោះដំណើរការដោយជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) កាលពីខែមិថុនា កន្លងទៅនេះ និងបានបញ្ជាក់ផងដែរអំពីការគាំទ្រចំពោះការបំពេញតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ដោយរាប់ទាំងវិធានការនានានៅក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ព្រមជាមួយនឹងការជូនពរឱ្យកម្ពុជាបន្តសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តម និងមានសារៈសំខាន់នេះ រហូតដល់ចុងបញ្ចប់ឆ្នាំ២០២២។ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណចំពោះការគាំទ្រដល់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិយោធានៃប្រទេសទាំងពីរ ដែលកាន់តែបន្តរីកចម្រើនទៅមុខ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលសំខាន់ៗដែលកងទ័ពជើងគោកទាំងពីរសម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងកិច្ចសហការល្អរវាងបណ្តាកងឯកភាពជួរមុខនៅតាមបណ្តោយព្រំដែន, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី និងរវាងយោធិនជាលក្ខណៈបុគ្គល ដើម្បីជួយពង្រឹងដល់ការកសាងទំនុកចិត្តតាមរយៈការបង្កើនមនោសញ្ចេតនាស្គាល់គ្នាទៅវិញទៅមកឱ្យបានស្អិតរមួត។ ជាងនេះទៀត ការភ្ជាប់ទំនាក់ទំនងលើផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស គឺមិនត្រឹមតែធ្វើឡើងសម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។មួយវិញទៀត ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានលើកឡើងផងដែរអំពីការខិតខំចូលរួមចំណែករបស់កងកម្លាំងនៃប្រទេសទាំងពីរក្នុងការកសាង និងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងបានបញ្ជាក់ថា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន គឺពិតជាបានបង្កលក្ខណៈដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពថៃ ដែលបានផ្តល់ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលយ៉ាងកក់ក្តៅជូនដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តោយព្រំដែន ព្រមទាំងប្រជាពលករខ្មែរដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩៕

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណ:ប្រតិភូចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ,ទស្សនកិច្ចផ្លូវការនៅឋគុយបា និងចូលរួមពិធីបុណ្យសពឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន

2022/09/21 02:55:33 pm        497
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ថ្ងៃទី២១ ដល់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។គួរបញ្ជាក់ថា សម្តេចតេជោរី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ (មសអសប) ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក៕

សម្តេចតេជោ ហ៊ុន សែន នាំយកចៅស្រីច្បងទៅអាមេរិក គុយបា និងជប៉ុន ដើម្បីរៀនធ្វើការ

2022/09/21 02:46:08 pm        1559
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បង្ហាញរូបថតជាមួយចៅស្រីច្បងរបស់សម្តេច ពីការចេញបំពេញទស្សនកិច្ច និងបេសកកម្មការងារនៅអាមេរិក គុយបា និងជប៉ុន លើកនេះ អមដំណើរជាមួយដោយចៅៗ ដើម្បីរៀនធ្វើការ។សម្តេចតេជោបញ្ជាក់ថា យកចៅស្រីទៅជាមួយដើម្បីឱ្យរៀនធ្វើការ។«ចៅស្រីម្នាក់ទៀតរង់ចាំលើយន្តហោះមុនមិនបានថតរូបជាមួយ»។សម្តេចបានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន។

មហាសន្និបាត​អង្គការសហប្រជាជាតិ​បើក​កិច្ចប្រជុំ​ដោយ​ផ្តោតលើ​គោលដៅ​អភិវឌ្ឍន៍

2022/09/20 09:56:44 pm        708
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក Antonio Guterres បាន​បើក​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឆ្នាំ២០២២ កាលពី​ថ្ងៃ​ចន្ទ ដោយ​គូសបញ្ជាក់​ពី​តម្រូវការ​ក្នុងការ​ជំរុញ និង​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ដែល​បានលើកឡើង​ដោយ​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ២០១៥​។ ​លោក Guterres បាន​និយាយថា យើង​ជួបគ្នា​នៅក្នុងពេល​នៃ​ហានិភ័យ​ដ៏​ធំ​សម្រាប់​ពិភពលោក​របស់​យើង​។ មេដឹកនាំ​ពិភពលោក​កំពុង​ជួបប្រជុំគ្នា​គ្នា​នៅ​អង្គការសហប្រជាជាតិ​ក្នុង​សប្តាហ៍​នេះ ​ក្រោម​ស្រមោល​នៃ​ជម្លោះ​ដ៏​ធំ​លើកដំបូងរបស់​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​។​ ​មហាសន្និបាត​ប្រចាំឆ្នាំ​កំពុង​ប្រព្រឹត្តទៅ ​ខណៈ​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​កំពុង​ប្រឈម​វិសមភាព វិបត្តិ​អាកាសធាតុ​ដែល​កំពុង​កើនឡើង ការគំរាមកំហែង​នៃ​គ្រោះ​ទុរភិក្ស ការ​កើនឡើង​នូវ​ព័ត៌មាន​មិន​ពិត និង​ការនិយាយ​អំពី​ភាព​ស្អប់ខ្ពើម​។​សម័យប្រជុំ​ថ្មី​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ បាន​បើក​ដោយមាន​ការព្រមាន​ពី​ប្រធាន​ប្តូរវេន​ថ្មី​របស់ខ្លួន ដែល​បាន​និយាយ​អូសបន្លាយ​ភាពមិនប្រាកដប្រជា​ជាស​កល អតិផរណា និង​ជម្លោះ​កំពុង​បង្កើត​ភាពចលាចល​ ដែល​មិនបាន​ឃើញ​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក​។​ ​លោក Csaba Kőrösi របស់​ប្រទេស​ហុង​គ្រីបាន​និយាយថា ការវាយលុក​របស់​រុស្សី​ទៅលើ​ប្រទេសជិតខាង​ខ្លួន​អ៊ុយ​ក្រែ​ន ​បានធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ការទូត​អន្តរជាតិ​។ លោក Kőrösi បានចេញ​ការព្រមាន​នេះ​ ខណៈ​បើក​សម័យប្រជុំ​លើក​ទី៧៧ នៃ​មហាសន្និបាត​នៅ​ទីស្នាក់ការ​កណ្តាល​របស់អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​៕អត្ថបទ៖ ប៊ុនថន

រញ្ជួយ​ដី​ដ៏​ខ្លាំង​បានធ្វើ​ឲ្យ​រញ្ជួយ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក

2022/09/20 09:33:23 pm        679
​ម៉ិ​ក​ស៊ិ​ក៖ រញ្ជួយ​ដី​កម្រិត ៧.៦រ៉ិ​ច​ទ័​រ​បានធ្វើ​ឲ្យ​រញ្ជួយ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក​ ភាគ​កណ្តាល​ប្រទេស​ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃ​ចន្ទ​ ដោយបាន​ដាក់ចេញ​ការប្រកាសអាសន្ន​អំពី​ការរញ្ជួយ​ដី​នៅក្នុង​រដ្ឋធានី​។ រញ្ជួយ​ដី​នេះ​បាន​បណ្តាល​ឲ្យ​មនុស្សម្នាក់​ស្លាប់​។​ ​នៅ​ពុំទាន់​មាន​សេចក្តីរាយការណ៍​ភ្លាមៗ​អំពី​ការខូចខាត​ដោយ​ការរញ្ជួយ​ដី ​ដែល​បាន​វាយប្រហារ​នៅវេលា​ម៉ោង ១ និង ០៥​នាទី​រសៀល​ម៉ោង​ក្នុង​តំបន់​នៅឡើយ​ទេ​។ រញ្ជួយ​ដី​នេះ​មាន​ចំណុចកណ្តាល ៣៧គីឡូម៉ែត្រភាគ​អាគ្នេយ៍​ទីក្រុង Aquila ក្បែរ​ព្រំដែន​រដ្ឋ Colima និង Michoacan និង​មាន​ជម្រៅ ១៥.១គីឡូម៉ែត្រ​។​ ​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​រដ្ឋ Michoacan បាន​និយាយថា ពុំមាន​របាយការណ៍​ភ្លាមៗ​អំពី​ការបំផ្លាញ​ធំៗ​នៅក្នុង​រដ្ឋ​នោះទេ ក្រៅពី​ប៉ះពាល​ដល់​អគារ​មួយចំនួន​នៅក្នុង​ទីក្រុង Coalcoman។​ ​អភិបាលក្រុង​ម៉ិ​ក​ស៊ិ​កលោក Claudia Sheinbaum បាន​និយាយថា ​ពុំមាន​របាយការណ៍​អំពី​ការខូចខាត​នៅក្នុង​រដ្ឋធានី​នោះទេ​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីបុរស ៤នាក់រងរបួស ដោយសារ​ចាក់ នៅកណ្តាលទីក្រុងឡុងដ្រ៍
08/06/2026 08:08 PM
រោងចក្រចម្រាញ់ប្រេងនៅតំបន់ Yaroslavl របស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន
08/06/2026 08:08 PM
អ៊ីរ៉ង់ព្រមានរដ្ឋឈូងសមុទ្រថា សូម​ប្រាប់លោក Trump ឱ្យឈប់ បើមិន​ចង់​រងការ​​វាយប្រហារខ្លាំងក្លា​ទេ
08/06/2026 08:08 PM
រោងចក្រកាត់ដេរសម្លៀកបំពាកអាហ្វ្រិកខាងត្បូងជួបការលំបាក ក្រោយកម្មករចំណាកស្រុករត់ភៀសខ្លួន
08/06/2026 07:08 PM
របាយការណ៍៖ លំហូរព័ត៌មានសម្ងាត់របស់អាមេរិក ទៅអ៊ុយក្រែន មានសន្ទុះ​​ឡើងវិញ
08/06/2026 07:08 PM
ក្រសួងការពារជាតិជប៉ុន៖ គ្មានការខូចខាតត្រូវបានរាយការណ៍នោះទេ ក្រោយការបាញ់មីស៊ីលរបស់កូរ៉េខាងជើង
08/06/2026 07:08 PM
អនុប្រធានាធិបតីអាមេរិកថា អ៊ីរ៉ង់ជាមនុស្សសែនពិបាកនិយាយគ្នា ហើយកិច្ចព្រមព្រៀងត្រូវការចំណាយពេលទៀត
08/06/2026 07:08 PM