សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

រញ្ជួយ​ដី​កម្រិត ៦.៨រិច​ទ័​រ​វាយប្រហារ​ភាគ​អាគ្នេយ៍​កោះ​តៃវ៉ាន់​បណ្ដាល​ឲ្យ​មនុស្ស​ ១៤៦​នាក់​រងរបួស​

2022/09/19 09:50:57 pm        694
​កោះ​តៃវ៉ាន់៖ រញ្ជួយ​ដី​ដ៏​ខ្លាំងបា​នធ្វើ​ឲ្យ​រញ្ជួយ​តំបន់​ភាគច្រើន​នៅ​កោះ​តៃវ៉ាន់កាលពី​ថ្ងៃអាទិត្យ ដោយបាន​បណ្តាល​ឲ្យអគារ​កម្ពស់​ ៣​ជាន់​បាក់​រលំ និង​បានធ្វើ​ឲ្យ​មនុស្ស​ ៤​នាក់​ជាប់​នៅ​ខាងក្នុង ព្រមទាំង​បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ប្រមាណ​ ៤០០​នាក់​ជាប់គាំង​នៅ​តំបន់ភ្នំ​។​ ​ការិយាល័យ​អាកាសធាតុ​កោះ​តៃវ៉ាន់​បាន​និយាយថា រញ្ជួយ​ដី​នេះ​មាន​ជម្រៅ ៧.៣​គីឡូម៉ែត្រ​ដោយមាន​ចំណុចកណ្តាល​របស់​វា​នៅក្នុង​តំបន់ Taitung​។ ស្នងការ​តំបន់ ​Taitung លោកស្រី April Yao បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម ​Facebook​ របស់លោក​ស្រី​ថា រញ្ជួយ​ដី​នេះ​មាន​កម្លាំង​ខ្លាំង ​ខណៈ​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាលបានបង្ហាញ​រូបភាព​ ទំនិញ​បាន​រង្គើ​ធ្លាក់​ចេញពី​ធ្នើរ​នៅក្នុង​ហាង​។​ ​លំនៅឋាន​ច្រើនជាង ​៧​ពាន់​ខ្នង​ត្រូវបាន​រាយការណ៍​ថា គ្មាន​អគ្គិសនី​ប្រើប្រាស់​ក្នុង​តំបន់ Yuli ហើយ​ទុយយោ​ទឹក​ត្រូវ​បាន​បំផ្លាញ​។​​ការិយាល័យ​អាកាសធាតុ​និយាយថា រញ្ជួយ​ដី​អាច​កើតឡើង​នៅ​ពាសពេញ​កោះ​តៃវ៉ាន់​។ អគារ​នានា​បាន​រញ្ជួយ​រយៈពេល​ខ្លី​ក្នុង​ទីក្រុង​តៃប៉ិ ខណៈ​មួយចំនួន​បាក់​រលំ​។ កាលពី​ឆ្នាំ​២០១៦ មនុស្ស​ជាង ១០០​នាក់​បាន​ស្លាប់​ដោយ​ការរញ្ជួយ​ដី​នៅ​ភាគខាងត្បូង​កោះ​តៃវ៉ាន់ ហើយ​រញ្ជួយ​ដី​កម្រិត ៧.៣រ៉ិ​ច​ទ័​រកា​លពី​ឆ្នាំ​១៩៩៩​ បណ្តាល​ឲ្យ​មនុស្ស​ជាង ២,០០០​នាក់​ស្លាប់​៕អត្ថបទ៖ ប៊ុនថន

ព្យុះ​ទី​ហ្វុ​ង Nanmadol ប៉ះពាល់​ដល់​ចរាចរណ៍​ក្នុង​តំបន់​នៅ​ប្រទេស​ជប៉ុន​

2022/09/19 09:31:18 pm        667
​ជប៉ុន៖ ព្យុះ​ទី​ហ្វុ​ង Nanmadol ដែល​បាន​បក់បោក​មកដល់​កោះ Kyushu របស់​ប្រទេស​ជប៉ុន​កាលពី​រសៀល​ថ្ងៃអាទិត្យបាន​ប៉ះពាល់​ដល់​ចរាចរណ៍​ក្នុង​តំបន់ និង​បណ្តាល​ឲ្យ​បិទ​ហាង​ទំនិញ​។ ​នៅ​ទីក្រុង Kumanoto ព្យុះ​ទី​១៤ នៅ​ឆ្នាំនេះ​បាន​បញ្ឈប់​សេវាកម្ម​រថភ្លើង​ល្បឿន​លឿន Shinkansen ទៅកាន់​ទីក្រុង Kagoshima និង​បាន​ផ្អាក​រថភ្លើង​ល្បឿន​លឿន Shinkansen ទៅ​ក្រុង Hakata នៃ​ខេត្ត Fukuoka ចាប់​កាលពី​រសៀល​ថ្ងៃអាទិត្យ​។ ​ពលរដ្ឋ​ក្នុង​តំបន់​និយាយថា ​ខ្ញុំ​មាន​គម្រោង​ត្រលប់​ទៅ​ទីក្រុង Nagoya វិញ​ពី​ទីនេះ ប៉ុន្តែ​ជើងហោះហើរទាំងអស់​ត្រូវ​បាន​លុបចោល ដូច្នេះ​ខ្ញុំ​ត្រូវ​ជិះ​រថភ្លើង Shinkansen​។ ពេល​ដំបូង​ខ្ញុំ​នឹង​ជិះ​រថយន្តក្រុង​ត្រលប់​ទៅវិញ ប៉ុន្តែ​រថយន្តក្រុង​ទាំងអស់​ពុំមាន​បម្រើសេវា​កម្ម​ឡើយ ដូច្នេះ​ខ្ញុំ​ត្រូវ​ជិះ​រថភ្លើង Shinkansen ទៅកាន់​ទីក្រុង Hakata​។ ខ្ញុំ​បានដឹងថា ព្យុះ​ទី​ហ្វុ​ង​នឹង​បក់​ឆ្ពោះទៅកាន់​តំបន់ Kanto ហើយ​វា​មាន​កម្លាំង​ខ្លាំង ដូច្នេះ​ខ្ញុំ​គិតថា​វា​គួ​ឲ្យ​ព្រួយបារម្ភ​។ ពលរដ្ឋ​និយាយថា ប្រជាជន​បាន​រង​ផលប៉ះពាល់​ដោយ​ព្យុះ​ទី​ហ្វុ​ង មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ភោជនីយដ្ឋាន​នៅ​ទីក្រុង Kumanoto ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន ហើយ​ហាង​ទំនិញ​មួយចំនួន​អស់​ទំនិញ​ផ្គត់ផ្គង់​។​ ​ព្យុះ​ទី​ហ្វុ​ង​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​បាន​បោកបក់​ទៅកាន់​តំបន់​ភាគខាងត្បូង​ប្រទេស​ជប៉ុន ដោយមាន​ខ្យល់​បក់ ​និង​ភ្លៀង​ធ្លាក់​ខ្លាំង​កាល​ពី​ថ្ងៃអាទិត្យ បណ្តាល​ឱ្យដាច់​ចរន្តអគ្គិសនី និង​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការដឹកជញ្ជូន​តាមផ្លូវ​គោក និង​ផ្លូវអាកាស ព្រមទាំង​មានការ​ជម្លៀស​មនុស្ស​រា​ប់​ពាន់​នាក់៕​អត្ថបទ៖ ប៊ុនថន

មេដឹកនាំ​ពិភពលោក និង​រាជវង្សបាន​មកដល់​ចក្រភព​អង់គ្លេស​ចូលរួម​បុណ្យ​ព្រះ​សព​ម្ចាស់​ក្ស​ត្រី​

2022/09/19 07:26:11 pm        1021
​អង់គ្លេស៖ មេដឹកនាំ​ពិភពលោក និង​ឥស្សរជន​បាន​មកដល់​ព្រះរាជវាំង Buckingham ដែល​ត្រូវ​បាន​រៀប​ចំ​ទទួល​ដោយ​មហាក្សត្រ Charles III។ ក្នុងចំណោម​ភ្ញៀវ​មក​ចូល​រួមមាន​រាជវង្ស​មកពី​អឺរ៉ុប ​រួមមាន​មហាក្សត្រ ​Felipe របស់​ប្រទេស​អេស្បាញ, ម្ចាស់​ក្ស​ត្រី​ប្រទេស​ដា​ណឺ​ម៉ាក ​Margrethe II ជាមួយនឹង​ព្រះរាជ​បុត្រា​គឺ​ព្រះអង្គម្ចាស់ Frederik និង​គ្រួសារ​រាជវង្ស​ប្រទេស​ហូ​ឡង់​។ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​ស្ត្រី​ទី​១ លោកស្រី Jill Biden បាន​ចុះហត្ថលេខា​លើ​សៀវភៅរំលែក​ទុក្ខ​ជា​ផ្លូវការដើម្បី​គោរព​ដល់​ម្ចាស់​ក្ស​ត្រី Elizabeth​។ លោក​ប្រធានាធិបតី​ និង​ស្ត្រី​ទី​១ ស្ថិតក្នុង​ចំណោម​មាន​ចាប់ពី​ប្រជាជន​ក្នុង​តំបន់ ​និង​ភ្ញៀវទេសចររហូតដល់​មេដឹកនាំ​ពិភពលោក ដែល​ចូលមក​គោរព​ព្រះ​វិញ្ញាណក្ខន្ធនៅ​អគារ Westminster Hall ជា​កន្លែង​ដែល​ព្រះ​សព​របស់​ម្ចាស់​ក្ស​ត្រី​ដាក់​តម្កល់​នៅ​ទីនោះ​។​ប្រធានាធិបតី​បារាំងលោក Emmanuel Macron និង​ស្ត្រី​ទី១ ​លោកស្រី Brigitte Macron បានគោរព​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី Elizabeth II នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃអាទិត្យ​។ ប្រធានាធិបតី​បារាំង ​និង​ស្ត្រី​ទី​១ ​បាន​ស្ថិតនៅក្នុង​អគារ Westminster Hall ខណៈ​អ្នក​កាន់ទុក្ខ​បាន​តម្រង់​ជួរ​ឆ្លងកាត់​ព្រះ​ម​ជ្ឈូ​សា​ ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រី​។ ឥស្សរជន​បរទេស​បាន​បន្ត​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី Elizabeth II ខណៈ​បាន​ចុះហត្ថលេខា​លើ​សៀវភៅ​រំលែក​ទុក្ខ​ជា​ផ្លូវការ​។​ ​មេដឹកនាំ​មកពី​ជុំវិញ​ពិភពលោក​បានធ្វើ​ដំណើរ​មកកាន់​ទីក្រុង​ឡុង​ដ៍ មុនពេល​ពិធីបុណ្យ​ព្រះ​សព​រដ្ឋ​របស់​ព្រះមហាក្សត្រីដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ៕អត្ថបទ៖ ប៊ុនថន

ព្រះ​រាជពិធី​បុណ្យ​សព​របស់​មហាក្សត្រី Elizabeth​ ទី​II​ នឹង​ប្រព្រឹត្តទៅ​នៅ​ម៉ោង​ ៦​ល្ងាច​ថ្ងៃនេះ

2022/09/19 06:52:50 pm        537
​​អង់គ្លេស៖ ចក្រភព​អង់គ្លេស មេដឹកនាំ​ពិភពលោក​ និង​គ្រួសារ​រាជវង្ស​មកពី​ទូទាំង​ពិភពលោក​នឹង​ជួបជុំគ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​លា​ជា​ចុងក្រោយ​ចំពោះ​មហាក្សត្រី Elizabeth ដែល​ជា​ការ​បង្ហាញ​ចុង​ក្រោយ​នៃ​យុគ្គសម័យ​របស់​ទ្រង់ នៅ​ឯ​ពិធី​បុណ្យ​ផ្លូវរដ្ឋ​ដែល​មាន​ការ​រៀប​ចំ​យ៉ាង​អធិកអធម។​​នៅ​ម៉ោង​ ៦​ព្រឹក ឬ​ស្មើនឹង​ម៉ោង​ ១​:​៣០​នាទី​រសៀល​ម៉ោង​នៅ​សិង្ហ​បុរី រយៈពេល​តម្កល់​ព្រះ​សព​ផ្លូវការ​នឹង​បញ្ចប់ក្រោយ​តម្កល់​រយៈពេល​ ៤​ថ្ងៃ​ដែល​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​តម្រង់​ជួរ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ​របស់​មហាក្សត្រ​គ្រងរាជសម្បត្តិ​យូរ​ជាងគេ​បំផុត​របស់​ចក្រភព​អង់គ្លេសនៅ​សាល​ប្រវត្តិសាស្ត្រ Westminster Hall ​របស់​ទីក្រុង​ឡុង​ដ៍​។​ ភ្លាមៗ​មុន​ម៉ោង ​១១​ព្រឹក​ម៉ោង​នៅ​អង់គ្លេស ព្រះ​មជ្ឈូសា​ធ្វើ​ពី​ឈើ​អូក​គ្របដណ្ដប់​ដោយ​ទង់ជាតិ​តាមរបៀប​រាជវង្ស​ ដោយមាន​តម្កល់​មកុដ​ចក្រភព​នៅ​ពី​ខាងលើ និង​ដាក់​នៅ​លើ​កាំភ្លើង​រាជ​រដ្ឋ និង​អូស​ដោយ​ទាហានជើងទឹក​ទៅកាន់​ព្រះវិហារ Westminster Abbey ដើម្បី​រៀបចំ​ពិធី​បុណ្យ​សព​របស់​ទ្រង់​។​ក្នុងចំណោម​ការ​ជួបជុំ​ដែល​មាន​មនុស្ស​ប្រមាណ ២,០០០​នាក់ នឹង​មាន​វត្តមាន​មេដឹកនាំ​ពិភពលោក​ចំនួន ៥០០​រូប​រួម​ទាំង​ប្រធានាធិបតី​អាមេរិក​លោក Biden, ព្រះ​ចៅ​អធិរាជ​ជប៉ុន Naruhito, អនុ​ប្រធានាធិបតី​ចិន​លោក Wang Qishan និង​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​លោក Cyril Ramaphosa៕អត្ថបទ៖ សុខមាន

លោក Biden ព្រមាន​លោក Putin កុំ​ឲ្យ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​តាក​ទិ​ក​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/09/19 06:23:46 pm        761
​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ព្រមាន​រុស្ស៊ី​មិន​ឲ្យ​ប្រើប្រាស់​អាវុធ​គីមី ឬ​អាវុធ​នុយក្លេអ៊ែរ​តាក​ទិ​ក​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ​ថ្លែង​អំឡុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ CBS News លោក Biden បាន​និយាយ​ថា សកម្មភាព​នេះ​នឹង​ផ្លាស់ប្ដូរ​ការពិត​នៃ​សង្គ្រាម​ ដែល​ខុស​ពី​អ្វីៗ​ទាំងអស់​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២ ​មក​។ ​លោក​ពុំបាន​បញ្ជាក់​ថា ​តើ​អាមេរិក​នឹង​មាន​ការ​ឆ្លើយ​តប​អ្វី​នោះ​ទេ បើ​រុស្ស៊ី​នឹង​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ​មែន​។​ ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ដាក់​កង​កម្លាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​ស្ថិត​ក្នុង​ការ​ត្រៀម​លក្ខ​ខណៈ​ពិសេស ក្រោយ​ការ​វាយ​លុក​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។​ ​លោក​បាន​ប្រាប់​ក្រុម​ប្រមុខ​ការពារ​ជាតិ​ថា ​ដោយសារតែ​សេចក្ដីថ្លែងការណ៍​បង្កជម្លោះ​ដោយ​លោក​ខាង​លិច​។​អាវុធ​នុយក្លេអ៊ែរ​មាន​ជិត ​៨០​ឆ្នាំ​ហើយ ហើយ​ប្រទេស​ភាគច្រើន​មើល​ឃើញ​អាវុធ​ទាំងនោះ​ថា ​ជា​កម្លាំង​ទប់​ការវាយប្រហារ​ដែល​បន្ត​ធានា​ដល់​បញ្ហា​សន្តិសុខ​ជាតិ​របស់​ខ្លួន​។ ​យោង​តាម​សហព័ន្ធ​នៃ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក ប្រទេស​រុស្ស៊ី​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រមាណ​ ៥,៩៧៧​គ្រាប់​។ ​អាវុធ​នុយក្លេអ៊ែរ​តាក​ទិ​ក​គឺជា​អាវុធ​ដែល​អាច​ប្រើ​បាន​ក្នុង​ចម្ងាយ​ខ្លី ផ្ទុយ​ពី​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ដែល​អាច​បាញ់​បាន​ក្នុង​ចម្ងាយ​ឆ្ងាយ​ជាង និង​បង្កើន​ការ​បំផ្លិចបំផ្លាញ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​ទាំងអស់​៕អត្ថបទ៖ សុខមាន

លោក Biden និយាយថា អាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់​ក្នុងករណី​មានការ​ឈ្លានពាន​ពី​ប្រទេស​ចិន​

2022/09/19 05:43:32 pm        503
​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​និយាយ​ក្នុង​បទសម្ភាសន៍​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​កាលពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​សហរដ្ឋអាមេរិក​នឹង​ការពារ​កោះ​តៃវ៉ាន់​ក្នុង​ករណី​មាន​ការ​ឈ្លានពាន​ពី​ប្រទេស​ចិន ដែល​ជា​សេចក្ដីថ្លែងការណ៍​ច្បាស់លាស់​បំផុត​របស់​លោក​លើ​បញ្ហា​នេះ​។ ​ពេល​ត្រូវ​បាន​សួរ​នៅក្នុង​បទសម្ភាសន៍​មួយ​ក្នុង​កម្មវិធី​ព័ត៌មាន ​៦០​នាទី​របស់​ទូរទស្សន៍ CBS ថា​ តើ​កងកម្លាំង​អាមេរិក​នឹង​ការពារ​កោះ​ស្វ័យ​គ្រប់គ្រង​ដែល​ចិន​អះអាងថា​ ជា​ដែនដី​របស់ខ្លួន​នោះ ​ឬ​អត់ លោក​បាន​ឆ្លើយ​ថា ពិតមែន​ហើយ បើ​មាន​រឿង​នេះ​កើតឡើង​មែន នោះ​គឺជា​ការវាយប្រហារ​ដែល​មិន​ធ្លាប់​មាន​។​ ដោយ​ត្រូវ​បាន​បញ្ជាក់​ថា ​តើ​លោក​ចង់​បាន​ន័យ​ថា មិន​ដូចជា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កងកម្លាំង​អាមេរិក​ទាំង​ប្រុស ទាំង​ស្រី​នឹង​ការពារ​កោះ​នេះ​ក្នុង​ករណី​មានការ​ឈ្លានពាន​ពី​ចិន លោក Biden បាន​ឆ្លើយ​ថា មែនហើយ​។​បទសម្ភាសន៍​នេះ​គឺជា​ពេលវេលា​ចុងក្រោយ​បំផុត​ដែល​លោក Biden ទំនងជា​បោះជំហាន​ហួស​គោល​ជំហរ​ជា​យូរ​មក​ហើយ ​ដែល​ធ្លាប់​បាន​បញ្ជាក់​ពី​គោលនយោបាយ​របស់​អាមេរិក​លើ​កោះ​តៃវ៉ាន់ ប៉ុន្តែ​សេចក្ដីថ្លែងការណ៍​របស់​លោក​ពេលនេះច្បាស់​ជាង​ការ​លើក​ឡើង​កាលពី​កន្លងទៅ អំពី​ការ​តាំង​ចិត្ត​របស់​ទាហាន​អាមេរិក​ក្នុង​ការ​ការពារ​កោះ​នេះ​៕អត្ថបទ៖ សុខមាន

ចំនួន​អ្នកស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​រវាង​តាជីគីស្ថាន និង​គៀ​ហ្ស៊ី​ស្ថាន​កើនឡើង​ដល់​ ៨១​នាក់​

2022/09/19 05:29:41 pm        607
​តាជីគីស្ថាន៖ ប្រទេស​តាជីគីស្ថាន​បាន​និយាយ​ថា ពលរដ្ឋ​របស់​ខ្លួន​ចំនួន ​៣៥​នាក់​បាន​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​តាម​ព្រំដែន​ជាមួយ​ប្រទេស​គៀ​ហ្ស៊ី​ស្ថាន ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់ ​៨១​នាក់​។ ​នៅ​លើ​ទំព័រ ​Facebook ​របស់​ខ្លួន​ក្រសួងការបរទេស​តាជីគីស្ថាន​បាន​រាយការណ៍​ថា ​មនុស្ស​ ៣៥​នាក់ស្លាប់រួម​ទាំង​ជន​ស៊ីវិល ស្ត្រី និង​កុមារ​។ ប្រភព​ខាងលើ​និយាយ​ថា មនុស្ស​ចំនួន ១៣៨​នាក់​បន្ថែម​ទៀត​បាន​រង​របួស​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​ភាគ​និរតី។ ចំនួន​អ្នក​ស្លាប់​កាលពី​កន្លងទៅ​បញ្ជាក់​ដោយ​ក្រសួង​នេះ​មាន ​២៤​នាក់​។ ​ទន្ទឹម​នឹង​នេះ​ដែរ​ចំនួន​អ្នក​ស្លាប់​ខាង​ភាគី​គៀ​ហ្ស៊ី​ស្ថាន​បាន​ឡើង​ដល់​ ៤៦​នាក់ ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា​ការ​ប្រឈម​ដាក់គ្នា​ដ៏​តានតឹង​បំផុត​រវាង​ប្រទេស​នៅ​អាស៊ី​កណ្ដាល​ទាំង​២ ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ ប្រទេស​គៀ​ហ្ស៊ី​ស្ថាន​បាន​និយាយ​ថា ពលរដ្ឋ​ជិត​ ១៣៦,​០០​០​នាក់​ក៏​ត្រូវ​បាន​ជម្លៀស​ចេញពី​ភូមិ​នានា​ជិត​ប្រទេស​តាជីគីស្ថាន។ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​អំពាវនាវ​ដល់​ប្រទេស​ទាំង​២ ដោះស្រាយ​ការ​ខ្វែង​គំនិត​ដោយ​ការប្រើប្រាស់​មធ្យោបាយប្រកបដោយ​សន្តិវិធី នយោ​បាយ និង​ការទូត​៕អត្ថបទ៖ សុខមាន

ប្រធានាធិបតី​រុស្ស៊ី​សន្យាថា ​នឹង​ដាក់​សម្ពាធ​លើ​ប្រតិបត្តិការ​វាយ​លុក​របស់​លោក​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/09/17 07:39:26 pm        1092
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​សន្យា​កាលពី​ថ្ងៃ​សុក្រ​ថា ​នឹងដាក់​សម្ពាធ​លើ​ប្រតិបត្តិ​ការ​វាយ​លុក​រប​ស់លោក​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ទោះបីជា​មានការ​វាយលុក​ប្រឆាំង​កាល​ពី​ពេល​ថ្មីៗ​របស់​អ៊ុយ​ក្រែ​ន​ក៏ដោយ​។ ​​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ (SCO) នៅ​ទីក្រុង Samarkand ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន លោក​ Putin ​បាន​និយាយ​ថា ការ​រំដោះ​ទឹកដី​ទាំង​មូល​នៅ​តំបន់ ​Donbas ជា​បេះដូង​ឧស្សាហកម្ម​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន នៅតែ​ជា​គោល​ដៅ​ចម្បង​របស់​រុស្ស៊ី ហើយ​មិន​ចាំ​បាច់​ត្រូវការ​អ្វី​ឡើយ​ដើម្បី​ពិនិត្យ​ឡើងវិញ​ផែនការ​ប្រតិបត្តិការ​របស់​រុស្ស៊ី​។ លោក​បាន​និយាយ​បន្ថែម​ថា យើង​មិន​ប្រញាប់ប្រញាល់​នោះ​ទេ​ដើម្បី​សម្រេច​បាន​គោលដៅ​ដែល​បាន​កំណត់​។​​លោក ​Putin និយាយ​ថា ប្រតិបត្តិការ​ពិសេស​នឹង​បន្ត ហើយ​ការ​វាយ​លុក​នៅ​តំបន់ Donbass នឹង​មិន​បញ្ឈប់​ឡើយ ដោយ​មិន​គិត​ពី​ការ​វាយ​លុក​របស់​អ៊ុយ​ក្រែ​ន ​ដែល​រហូតមក​ដល់ពេលនេះ​រុស្ស៊ី​បាន​បង្ហាញ​ភាព​អត់ធ្មត់​ក្នុង​ការ​ឆ្លើយតប​របស់​ខ្លួន ​ចំពោះ​ការវាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​។ វា​គួរ​ឲ្យ​សោក​ស្តាយ​ដែល​ប្រទេស​លោកខាងលិច ​មានគំនិត​ប្រើប្រាស់​ប្រទេស​អ៊ុយ​ក្រែ​ន​ដើម្បី​ព្យាយាម​ផ្តួល​រំលំ​រុស្ស៊ី​៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​ធ្វើ​ទារុណកម្ម​ និង​ឃាតកម្ម​ បន្ទាប់ពី​ផ្នូរ​ចំនួន​ ៤៥០ ​ត្រូវ​បាន​រក​ឃើញ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​

2022/09/17 07:03:08 pm        664
​អ៊ុយក្រែន៖ ទោះបី​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ ក៏​មិនអាច​បំបាត់​ក្លិន​សាកសព​នៅ​ក្នុង​ព្រៃ​ស្រល់​ក្នុង​ក្រុង Izium កាលពី​រសៀល​ថ្ងៃ​សុក្រ ខណៈ​ក្រុម​អ្នកស៊ើប​អង្កេត​អ៊ុយ​ក្រែ​ន​បាន​ធ្វើ​ការ​នៅ​កន្លែង​បញ្ចុះសព​ដ៏​ធំ​មួយ ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ទីក្រុង​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ​បន្ទាប់ពី​ការ​ដណ្តើម​យក​បាន​មកវិញ​ពី​កងកម្លាំង​រុស្ស៊ី​។​ ​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា យ៉ាងហោចណាស់​មាន​ផ្នូរ​គ្មាន​សញ្ញា​សម្គាល់​ចំនួន ៤៥០ ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ទីក្រុង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។​ ​ប្រធានាធិបតី​លោក Volodymyr Zelensky បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា សាកសព​មួយ​ចំនួន​ដែល​បាន​រក​ឃើញ​នៅ​ក្រុង ​Izium មាន​ស្លាកស្នាម​នៃ​ការ​ធ្វើ​ទារុណកម្ម ដោយ​បាន​ដាក់​កំហុស​លើ​រុស្ស៊ី​ចំពោះ​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ជា «​ភាពឃោរឃៅ និង​អំពើ​ភេរវកម្ម​»។​​ទីក្រុង Izium បាន​ទទួលរង​ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ​របស់​រុស្ស៊ី​យ៉ាង​ខ្លាំង​កាលពី​ខែមេសា​។ ទីក្រុង​នេះ​ស្ថិតនៅ​ក្បែរ​ព្រំដែន​រវាង​តំបន់ Kharkiv និង​តំបន់ Donetsk បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​យោធា​រុស្ស៊ី​ ក្នុង​អំឡុង​ការ​ចូល​កាន់កាប់​រយៈពេល​ប្រាំ​ខែ​។ កងកម្លាំង​អ៊ុយ​ក្រែ​ន​ដណ្តើម​បាន​មកវិញ​ទីក្រុង​នេះ ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន៕អត្ថបទ៖ ប៊ុនថន

អ្នកដំណើរ​រង​ការរំខាន​ធ្ងន់ធ្ងរ​ក្នុងពេល​មាន​កូដកម្ម​របស់​អ្នកត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស​បារាំង

2022/09/17 06:45:22 pm        673
​បារាំង៖ យ៉ាងហោចណាស់​ជើងហោះហើរ​ចំនួន ១,០០០​ជើង​ត្រូវ​បាន​លុបចោល​នៅ​ថ្ងៃ​សុក្រ​នេះ ខណៈ​ក្រុម​អ្នកត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវ​អាកាស​របស់​បារាំង​ធ្វើ​កូដកម្ម ​ជុំវិញ​បញ្ហា​អតិផរណា​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកដំណើរ​ប្រមាណ ៨០,០០០​នាក់​។​ ​ក្រុមហ៊ុន​អាកាសចរណ៍ Air France មិន​អាច​ច្រានចោល​ចំពោះ​ការ​ពន្យារពេល​បន្ថែម​ទៀត និង​ការ​លុប​ចោល​នៅ​នាទី​ចុងក្រោយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​ប្រាប់​អ្នកដំណើរ​ឱ្យ​ពន្យារពេល​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​។​ ​ចំណាត់​ការ​នេះ​បាន​បណ្តាល​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​មាន​ថវិកា​ច្រើន​បំផុត​របស់​អឺរ៉ុប Ryanair កាត់បន្ថយ​ជើង​ហោះហើរ​ចំនួន ៤២០ ផង​ដែរ ខណៈ​ការ​ធ្វើ​ដំណើរ​ទាំងអស់​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ត្រូវ​ឆ្លងកាត់​ដែនអាកាស​បារាំង​។​ក្រុមហ៊ុន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ក្រុមហ៊ុន​មិន​អាច​ពន្យល់​បាន​ដែល​ប្រជាជន​អឺរ៉ុប ឬ​អ្នកដំណើរ​រាប់​ពាន់​នាក់​មាន​ផែនការ​ធ្វើដំណើរ​របស់​ពួកគេ​ត្រូវ​បាន​រំខាន​ដោយ​អយុត្តិធម៌​ ដោយ​សារ​ការ​ធ្វើ​កូដកម្មរបស់​ក្រុម​អ្នកត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវ​អាកាស​របស់​ប្រទេស​បារាំង៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅខែក្រោយ
08/06/2026 09:08 PM
ស្រែអំបិលឥណ្ឌូនេស៊ី រីកដុះដាលខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែល នីញ៉ូ
08/06/2026 09:08 PM
អ្នកវិទ្យាសាស្រ្តណាសានិយាយថា បំណែកយានចម្លងរបស់ SpaceX បុកឋានព្រះចន្ទ ពុំមានហានិភ័យនោះទេ
08/06/2026 08:08 PM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
08/06/2026 08:08 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីបុរស ៤នាក់រងរបួស ដោយសារ​ចាក់ នៅកណ្តាលទីក្រុងឡុងដ្រ៍
08/06/2026 08:08 PM
រោងចក្រចម្រាញ់ប្រេងនៅតំបន់ Yaroslavl របស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន
08/06/2026 08:08 PM
អ៊ីរ៉ង់ព្រមានរដ្ឋឈូងសមុទ្រថា សូម​ប្រាប់លោក Trump ឱ្យឈប់ បើមិន​ចង់​រងការ​​វាយប្រហារខ្លាំងក្លា​ទេ
08/06/2026 08:08 PM