សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ
កិច្ចប្រជុំ ACCSM និង ACCSM+3 ជំរុញនវានុវត្តន៍ការផ្ដល់សេវាសាធារណៈកាន់តែប្រសើរនៅក្នុងតំបន់

ព័ត៌មានសំខាន់ៗ

ប្រមុខ​អង្គការសហប្រជាជាតិជំរុញ​ឲ្យ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បង្កើត​តំបន់​គ្មាន​កងទ័ព​នៅ​ជុំវិញ​រោងចក្រ​នុយក្លេអ៊ែរ​

2022/09/07 05:49:02 pm        564
​UN៖ កាលពី​ថ្ងៃ​អង្គារ​ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ជំរុញ​ដល់​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ឲ្យ​ព្រមព្រៀង​បង្កើត​តំបន់​គ្មាន​កងទ័ពនៅ​ជុំវិញ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporozhzhia គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោក Guterres បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ថា ដំណាក់កាល​ទី​១៖ កង​កម្លាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ត្រូវតែ​សន្យា​ថា នឹង​មិន​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​យោធា​ណាមួយ​ចំពោះ​ទីតាំង​រោងចក្រ​នេះ​ ឬ​ពី​ទីតាំង​រោងចក្រ​នេះ ដែល​មាន​ន័យ​កុំ​ឲ្យ​មាន​ការ​បាញ់​ចេញពី​ទីតាំង​រោងចក្រ​នេះ និង​បាញ់​ចូល​មក​ទីតាំង​រោងចក្រ​នេះ​។ ​លោក​បាន​ប្រាប់​សមាជិក​ ១៥​ប្រទេស​របស់​អង្គការ​នេះ​ថា ដំណាក់កាល​ទី​២៖ កិច្ចព្រមព្រៀង​មួយ​ស្ដីពី​តំបន់​គ្មាន​យោធា គួរតែ​ត្រូវ​បាន​ធានា​។ជាពិសេស​ការធានា​នោះ​ត្រូវ​រាប់បញ្ចូល​ទាំង​ការ​ប្ដេជ្ញា​ចិត្ត​ ធ្វើឡើង​ដោយ​កងកម្លាំង​រុស្ស៊ី​ក្នុង​ការ​ដក​កងទ័ព និង​យុទ្ធោបករណ៍​របស់​ខ្លួន​ទាំងអស់​ចេញពី​តំបន់​នោះ និង​ការ​ប្ដេជ្ញា​របស់​កងកម្លាំង​អ៊ុយ​ក្រែ​នដែល​មិន​ត្រូវ​រុល​ចូល​ទៅ​តំបន់​នោះ​ឡើយ។ ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) កាលពី​ព្រឹក​ថ្ងៃ​អង្គារបាន​អំពាវនាវ​ឲ្យ​មាន​តំបន់​សន្តិសុខ​មួយ​ ជុំវិញ​ស្ថានីយ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​មួយ​នេះ ដោយ​និយាយ​ថា ​ក្រុម​អ្នក​ជំនាញ​របស់​ខ្លួន​បាន​រក​ឃើញ​ការខូចខាត​កាន់​តែ​ច្រើន នៅ​ខាង​មុខ​រោងចក្រ​នោះ​ក្នុង​ពេល​មាន​សង្គ្រាម​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​និយាយ​ថា សហរដ្ឋអាមេរិក​គឺជា​ដើមហេតុ​នាំ​ឲ្យ​មាន​វិបត្តិ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​អឺរ៉ុប​

2022/09/07 05:30:45 pm        705
​រុស្ស៊ី៖ ក្រសួង​ការបរទេសរ​បស់​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សហរដ្ឋអាមេរិក​បាន​ជំរុញ​ឲ្យ​មាន​វិបត្តិ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​សហភាព​អឺរ៉ុប ដោយ​រុញ​បណ្ដា​ក្រុម​មេដឹកនាំ​អឺរ៉ុប​ដល់​ដំណាក់កាល​អត្តឃាត នៃ​ការកាត់បន្ថយ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ​និង​ថាមពល​ជាមួយ​ទីក្រុង Moscow​។ ​អឺរ៉ុប​កំពុង​ប្រឈម​នឹង​វិបត្តិ​ផ្គត់ផ្គង់​ឧស្ម័ន​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន ដោយ​ធ្វើ​ឲ្យ​តម្លៃ​ថាមពល​ហក់​ឡើង​ខ្ពស់ ហើយ​ក្រុមហ៊ុន​នាំចូល​នានា​របស់​ប្រទេស​អាល្លឺម៉ង់ កំពុង​ពិភាក្សា​ពី​ការបែងចែក​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​សហភាព​អឺរ៉ុប បន្ទាប់ពី​រុស្ស៊ី​បាន​កាត់បន្ថយ​លំហូរ​ឧស្ម័ន​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​។ ​នៅ​ពេល​ត្រូវបាន​សួរថា ​តើ​ត្រូវធ្វើ​បែបណា​ដើម្បី​ឲ្យ​បំពង់​បង្ហូរ​ប្រេង Nord Stream 1 ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​ប្រាប់​សារព័ត៌មាន Reuters ថា សូម​ស្ដាប់​ឲ្យ​ច្បាស់ អ្នក​កំពុង​សួរ​សំណួរ​ខ្ញុំ​ដែល​សូម្បីតែ​កូនក្មេង​ក៏​ដឹង​ចម្លើយ​នេះ​ដែរ គឺ​ចំពោះ​អ្នកណា​ដែល​ចាប់ផ្ដើម អ្នកនោះ​ចាំបាច់​ត្រូវ​បញ្ចប់​រឿង​នោះ​ដោយ​ខ្លួនឯង​។​លោកស្រី​បាន​និយាយ​ថា សហរដ្ឋអាមេរិក​បាន​ព្យាយាម​ជា​យូរ​មក​ហើយ​ ដើម្បី​បំបែកបំបាក់​ទំនាក់​ទំនង​ថាមពល​រដ្ឋ​រវាង​រុស្ស៊ី និង​ប្រទេស​មហាអំណាច​ធំៗ​របស់​សហភាព​អឺរ៉ុប ដូចជា​ប្រទេស​អាល្លឺម៉ង់​ជាដើម ទោះបីជា​ទីក្រុង Moscow គឺជា​អ្នកផ្គត់ផ្គង់​ថាមពល​ដែល​ឤច​ទុក​ចិត្ដ​បាន ​ចាប់​តាំង​ពី​សម័យ​សហ​ភាព​សូ​វៀត​ក៏ដោយ​៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អំពាវនាវបុគ្គលឈ្មោះ ហ៊ុន វិបុលបញ្ឈប់សកម្មភាពបោកប្រាស់ ដោយបន្លំខ្លួនជាប្អូនជីដូនមួយរបស់សម្តេច

2022/09/07 12:41:23 am        126
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវសូមឲ្យបុគ្គលឈ្មោះ ហ៊ុន វិបុល បញ្ចប់សកម្មភាពបោកប្រាស់ ដោយបន្លំខ្លួនជាប្អូនជីដូនមួយរបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមFacebook ផ្លូវការនៅល្ងាចថ្ងៃទី០៦ ខែកញ្ញានេះថា “ពេលនេះខ្ញុំសូមបញ្ជាក់ជូនថា ខ្ញុំពិតជាមានប្អូនជីដូនមួយម្នាក់ឈ្មោះហ៊ុន វិបុលពិតមែន តែប្អូនប្រុសរបស់ខ្ញុំត្រូវបានពួកប៉ុល ពតសម្លាប់​តាំងពី៤៤ឆ្នាំមុន​មកម្លេះ ។ ក្មួយរបស់ខ្ញុំ បានណែនាំ ហ៊ុន វិបុល តាមរយៈទូរស័ព្ទ ២លើកមកហើយ តែមនុស្សនេះនៅតែបន្តតាំងខ្លួន​ជាប្អូនជីដូនមួយខ្ញុំមិនព្រមឈប់ ដែលរឿងនេះអាចបង្កឱ្យមានការភ័នច្រឡំថាខ្ញុំជាមនុស្សមិនរាប់អានបងប្អូន”។សម្តេចតេជោ ហ៊ុន សែន បន្តថា បងប្អូនជនរួមជាតិបានដឹងហើយថាខ្ញុំបានក្រាញននៀលរួមរស់នៅជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈនិងគ្រប់ស្រទាប់ក្នុងសង្គមដោយគ្មានការរើសអើង។និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូនមួយម្នាក់ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃទៅវិញ?”។សម្តេចតេជោអំពាវនាវសូមឈ្មោះហ៊ុន វិបុលបញ្ឈប់សកម្មភាពបោកប្រាស់ត្រឹមនេះចុះបើមិនចង់មានរឿង៕

ព្យុះ​ទី​ហ្វុ​ង​បាន​បណ្ដាល​ឲ្យ​លំនៅឋាន​ ២​ម៉ឺន​ខ្នង​គ្មាន​អគ្គិសនី​ប្រើប្រាស់​នៅ​កូរ៉េខាងត្បូង​

2022/09/06 10:25:47 pm        890
​កូរ៉េខាងត្បូង៖ ព្យុះ​ទី​ហ្វុ​ង​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​បាន​វាយ​បក់​ មក​លើ​ប្រទេស​កូរ៉េខាងត្បូងបាន​បំផ្លាញ​ផ្លូវថ្នល់ និង​ខ្សែ​បណ្ដាញ​អគ្គិសនី​បណ្ដាល​ឱ្យ​លំនៅឋាន​ចំនួន ២​ម៉ឺន​ខ្នង​គ្មាន​អគ្គិសនី​ប្រើ​ប្រាស់ ខណៈ​មនុស្ស​រាប់​ពាន់​នាក់​បាន​ភៀសខ្លួន​ចេញទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។ ព្យុះ​ទី​ហ្វុ​ង Hinnamnor បាន​បោកបក់​មក​លើ​រមណីយដ្ឋាន​កោះ​ Jeju ហើយ​បាន​បណ្ដាល​ឲ្យ​មាន​បំណាក់​ដី​នៅ​ជិត​កំពង់ផែ​ដីគោក​ទីក្រុង Busan និង​​កំពុង​បក់​ឆ្ពោះទៅ​ភាគ​ឦសាន​ទៅកាន់​សមុទ្រ ដោយមាន​ល្បឿន​ខ្យល់​បក់​រហូតដល់ ១៤៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ព្យុះ​នេះ​កំពុង​ធ្វើដំណើរ​ទៅកាន់​តែ​ជិត​ភាគ​ខាងកើត​ប្រទេស​ចិន បន្ទាប់ពី​សេវា​នាវា​ចម្លង​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន និង​ជើងហោះហើរ​ក្នុង​ប្រទេស​ជប៉ុន​ត្រូវបាន​ផ្អាក​កាលពី​ថ្ងៃមុន​។​ មន្ត្រី​​កូរ៉េខាងត្បូង​បានដាក់​ប្រទេស​ក្នុងការ​ប្រុងប្រយ័ត្ន​ ចំពោះ​ការបំផ្លាញ​ដែល​អាច​កើតមាន​ដោយ​ទឹកជំនន់ បំណាក់​ដី និង​រលក​សមុទ្រ​ដែល​នាំមក​ដោយ​ព្យុះ Hinnamnor ដែល​បាន​កើតឡើង​ប៉ុន្មាន​ជាច្រើន​សប្តាហ៍ ​បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំងនៅក្នុង​តំបន់​ជុំវិញ​រដ្ឋធានី​សេ​អ៊ូ​លបង្កឱ្យមាន​ទឹក​ជំនន់​ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១៤​នាក់​ស្លាប់​។នាយករដ្ឋមន្ត្រី​លោក Han Duk-soo បាន​អំពាវនាវ​ឱ្យ​មាន​ការ​ជម្លៀស​ពលរដ្ឋ​ នៅ​ក្នុង​តំបន់​ដែល​ងាយ​រង​គ្រោះ​ដោយ​ទឹកជំនន់​ ដោយ​និយាយ​ថា ព្យុះ Hinnamnor អាច​បញ្ចប់​ទៅ​ក្លាយ​ជា​ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំង​ក្នុង​ប្រវត្តិសាស្ត្រ ​ដែល​យើង​មិន​ធ្លាប់​ជួបប្រទះ​ពី​មុន​មក​។​ សាលារៀន​ជាង ៦០០​កន្លែង​ត្រូវ​បាន​បិទទ្វារ ឬ​ប្តូរ​ទៅជា​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ហើយ​ជើង​ហោះ​ហើរ​ជាង ២៥០ និង​សេវា​នាវា​ចម្លង​ត្រូវ​បាន​ផ្អាក ខណៈ​ទូក​នេសាទ​ជាង ៦៦,០០០​គ្រឿង​ត្រូវ​បាន​ជម្លៀស​មកកាន់​កំពង់ផែ៕អត្ថបទ៖ ប៊ុនថន

ពលរដ្ឋ​ចក្រភព​អង់គ្លេស​ប្រតិកម្ម​ ខណៈ​គណបក្ស​កាន់​អំណាច​ជ្រើសរើស​លោកស្រី ​Truss ជា​មេដឹកនាំ​ថ្មី​

2022/09/06 09:58:53 pm        607
​អង់គ្លេស៖ លោកស្រី Liz Truss ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​មេដឹកនាំ​ថ្មីរបស់​គណបក្ស​អភិរក្សនិយម ដែល​គណបក្ស​នេះ​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ ហើយ​លោកស្រី​នឹង​ចូលកាន់​តំណែង​នៅ​ថ្ងៃ​អង្គារ​នេះ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស ដើម្បី​ដឹកនាំ​ប្រទេស​នេះ​ឆ្លងកាត់​វិបត្តិ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ លោកស្រី Truss មាន​អាយុ 47​ឆ្នាំ​ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីការបរទេស បាន​ទទួល​ជ័យជំនះ​លើ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Rishi Sunak បន្ទាប់ពី​ការប្រកួតប្រជែង​មេដឹកនាំ​។ លោកស្រី Truss ទទួល​បាន​សំឡេង 81,326សំឡេង ខណៈ​លោក Sunak ទទួលបាន 60,399​សំឡេង​។​ លោក​ស្រី​ប្រឈម​នឹង​សម្ពាធ​ភ្លាមៗ​ក្នុង​ការ​ផ្តល់​ការសន្យា​របស់​លោក​ស្រី ​ដើម្បី​ដោះស្រាយ​វិបត្តិ​ផល​ប៉ះពាល់​លើ​ជីវភាព​រស់នៅ​ដែល​កំពុង​កើតឡើង​នៅ​អង់គ្លេស និង​បញ្ហា​សេដ្ឋកិច្ច​ដែល​កំពុង​ឈាន​​ទៅរក​វិបត្តិ​ដ៏​ខ្លាំង​។ ម្ចាស់ក្សត្រី Elizabeth II នឹង​តែងតាំង​លោកស្រី Truss ជា​នាយករដ្ឋមន្ត្រី​របស់​ចក្រភព​អង់គ្លេស​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​ពិធី​តែង​តាំង​នឹង​ធ្វើ​ឡើង​ទៅ​នៅ​វិមាន Balmoral ក្នុង​ដែនដី​ស្កុ​តឡែ​ន ជា​កន្លែង​ដែល​ម្ចាស់​មហាក្សត្រី​កំពុង​លំហែ​ព្រះ​កាយ​ក្នុង​ពេល​រដូវក្តៅ ​ច្រើន​ជាង​នៅ​រាជវាំង Buckingham ក្នុង​ទីក្រុង​ឡុង​ដ៍​។ការប្រកួតប្រជែង​មេដឹកនាំ​រយៈពេល​ពីរ​ខែ​បាន​ធ្វើ​ឱ្យ​អង់គ្លេស​មាន​ភាព​ខ្វះ​ចន្លោះ​ ខណៈ​ភាព​មិន​សប្បាយចិត្ត​របស់​ប្រជាជន​កើន​ឡើង​ខ្លាំង​នៅ​ទូទាំង​ប្រទេស ​ក្នុង​ពេល​មានតម្លៃ​ថាមពល និង​ថ្លៃ​អាហារ​ហក់​ឡើង​ខ្ពស់​។​ អតីត​រដ្ឋមន្ត្រី​ការបរទេស​លោកស្រី Liz Truss បាន​ថ្លែងអំណរគុណ​ចំពោះ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ដែល​ចាក​ចេញពី​តំណែង ហើយ​បាន​សន្យា​ថា​នឹង​ដោះ​ស្រាយ​វិបត្តិ​ថាមពល ខណៈ​លោកស្រី​ត្រូវ​បាន​ជ្រើសរើស​ជា​មេដឹកនាំ​ថ្មី​របស់​គណបក្ស​កាលពី​ថ្ងៃ​ចន្ទ​៕អត្ថបទ៖ ប៊ុនថន

ជនសង្ស័យ​ម្នាក់​ដែល​ចាក់​សម្លាប់​មនុស្ស​ ១០​នាក់​នៅ​កាណាដា​ត្រូវ​បាន​ប្រទះឃើញ​ស្លាប់​

2022/09/06 09:35:42 pm        520
​កាណាដា៖ នគរបាល​កាណាដា​បាន​និយាយ​ថា បុរស​ម្នាក់​ក្នុងចំណោម​ជនសង្ស័យ​ ២​នាក់​ក្នុងការ​វាយ​ប្រហារ​ចាក់​សម្លាប់​ដោយ​កាំបិត​ក្នុង​ខេត្ត Saskatchewan កាលពី​ថ្ងៃអាទិត្យ​ត្រូវ​បាន​ប្រទះឃើញ​ស្លាប់​។ ​នគរបាល​ខាងលើ​និយាយ​ថា សាកសព​ជនល្មើស​ Damien Sanderson វ័យ ៣១ឆ្នាំ​ត្រូវ​បាន​រក​ឃើញ​ក្នុង​តំបន់ James Smith Cree Nation ដែល​ជា​ទីលំនៅ​របស់​ជន​រងគ្រោះ​មួយ​ចំនួន។ Sanderson កំពុង​រត់​គេច​ខ្លួន​នៅឡើយ និង​ត្រូវ​គេ​ជឿ​ថាកំពុង​សំងំ​លាក់ខ្លួន​នៅ​ក្នុង​ទីក្រុង Regina​។​ កាលពី​ថ្ងៃអាទិត្យ មនុស្ស​ ១០​នាក់​ត្រូវ​បាន​ចាក់​សម្លាប់​ក្នុង​ហេតុការណ៍​អំពើ​ហិង្សា​ដ៏​ធំ​បំផុត​មួយ​ ក្នុង​ចំណោម​អំពើ​ហិង្សា​ជាច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ប្រទេស​កាណាដា​។​ ការវាយប្រហារ​ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ​១៨​នាក់​ផ្សេងទៀត​រង​របួស​ដែរ​នោះបាន​កើត​ឡើង​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នៃ​ខេត្ត Saskatchewan៕អត្ថបទ៖ សុខមាន

Update៖ កំណើនអ្នកស្លាប់ដោយការរញ្ជួយដីនៅខេត្ត Sichuan ប្រទេសចិនកើនឡើងដល់ ៦៥នាក់ និងរបួស ២៤៨នាក់

2022/09/06 09:31:28 pm        585
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយចិន CCTV បានរាយការណ៍ថា កំណើនអ្នកស្លាប់ដោយការរញ្ជួយដីកម្រិត 6.8រិចទ័រដែលបានវាយប្រហារខេត្ត Sichuan ភាគនិរតីប្រទេសចិនបានកើនឡើងដល់ ៦៥នាក់។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា មនុស្ស ១២នាក់នៅបាត់ខ្លួន និងជាង ២៤៨នាក់បានរងរបួសបន្ទាប់ពីការរញ្ជួយដីបានបង្កឲ្យមានបំណាក់ដី និងធ្វើឲ្យរញ្ជួយអគារក្នុងក្រុង Chengdu ជាទីក្រុងដែលមានពលរដ្ឋ ២១លាននាក់បានស្ថិតនៅក្រោមវិធានការបិទខ្ទប់ដោយសារជំងឺ Covid-19 រួចទៅហើយ។

មនុស្ស 46នាក់​ស្លាប់​ដោយ​ការ​រញ្ជួយ​ដី​កម្រិត 6.8រិច​ទ័​រ​នៅ​ខេត្ត Sichuan ប្រទេស​ចិន

2022/09/06 07:07:16 pm        686
​ចិន៖ អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា មនុស្ស 46នាក់​បាន​ស្លាប់​ដោយការរញ្ជួយ​ដី​កម្រិត 6.8រិច​ទ័​រដែល​បាន​វាយប្រហារ​តំបន់ Luding ក្នុង​ខេត្ត Sichuan ភាគ​និរតីប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​។​លោក Wang Feng អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​គ្រាអាសន្ន​ខេត្ត Sichuan បាន​និយាយថា គិត​ត្រឹម​ម៉ោង 20:30 ថ្ងៃ​ចន្ទ​ម៉ោង​ក្នុង​តំបន់ មនុស្ស 16នាក់​នៅតែ​បាត់​ខ្លួន ​និង​ជាង​ 50​នាក់​បាន​រងរបួសបន្ទាប់ពី​ការរញ្ជួយ​ដី​បាន​បង្ក​ឲ្យ​មាន​បំណាក់​ដី និង​ធ្វើ​ឲ្យ​រញ្ជួយ​អគារក្នុង​រដ្ឋ​ក្រុង ​Chengdu ជាទី​ក្រុង​ដែលមាន​ពលរដ្ឋ ​២១​លាន​នាក់បាន​ស្ថិតនៅក្រោមវិធាន​ការបិទ​ខ្ទប់​ដោយសារ​ជំងឺ ​Covid-19 រួចទៅហើយ​។​ ពលរដ្ឋ​ក្នុងស្រុក Moxi តំបន់ Luding ខេត្ត Sichuan បាន​ចំណាយពេល​មួយ​យប់​កាលពី​ថ្ងៃ​ចន្ទស្ថិតនៅក្នុង​តំបន់​សុវត្ថិភាព បន្ទាប់ពី​មានការ​រញ្ជួយ​ដី​កម្រិត 6.8រិច​ទ័​រ ហើយ​ក្រុម​ជួយសង្គ្រោះ​ជាច្រើន​ក្រុម​បានមក​ដល់ ​ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​តាំងទី​លំនៅ​ថ្មី​។​​តំបន់ Luding ជា​ចំណុចកណ្តាល​នៃ​ការរញ្ជួយ​ដី គឺជា​តំបន់ភ្នំ​ដាច់ស្រយាល​នៅ​ភាគ​និរតី​ក្រុង ​Chengdu នៃ​ខេត្ត Sichuan​។ ​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ជួយ​គ្នា ​ដើម្បី​រៀបចំ​តង់​សម្រាប់​ការតាំង​ទីលំនៅ​ថ្មី​របស់​ពលរដ្ឋ​រងគ្រោះ និង​តង់​មួយចំនួន​សម្រាប់​ការងារ​បណ្ដោះអាសន្ន​។ អ្នក​ស្ម័គ្រចិត្ដ​ជាច្រើន​ក៏​កំពុងធ្វើការ​នៅនឹងកន្លែង​ ដើម្បី​ជួយ​ចែកចាយការផ្គត់ផ្គង់​បណ្តោះអាសន្នរួមមាន​ទាំង​មី​កញ្ចប់ និង​ទឹកដបដល់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់៕អត្ថបទ៖ ប៊ុនថន

សារព័ត៌មាន The Hill៖ អាមេរិក​ក្លាយជា​អ្នក​ឈ្លានពាន​កាន់តែខ្លាំង​ក្នុងការ​គាំទ្រ​អ៊ុយ​ក្រែ​ន​

2022/09/06 06:42:53 pm        994
​សហរដ្ឋអាមេរិក៖ សារព័ត៌មាន The Hill បាន​រាយការណ៍​កាលពី​ចុង​សប្ដាហ៍​នេះ​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden កំពុង​ធ្វេសប្រហែស​អំពី​ការ​ផ្គត់ផ្គង់​អាវុធ​ទៅ​អ៊ុយ​ក្រែ​ន ដោយ​បន្ថែម​ថា ពេលនេះ​ទីក្រុង Washington ជឿ​ថា ខ្លួន​អាច​គេច​ចេញពី​ការ​បញ្ជូន​អាវុធ​ដ៏​ឥទ្ធិពល​ទៅ​ទីក្រុង Kiev ដោយ​មិន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​រីក​ធំ​។ ​សារព័ត៌មាន​ខាងលើ​និយាយ​ថា សហរដ្ឋអាមេរិក​បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​បំពេញ​តាម​តម្រូវការ​របស់​ទីក្រុង Kiev រយៈពេល​ជាច្រើន​ខែ​ចាប់​តាំងពី​ជម្លោះ​ចាប់ផ្ដើម​ផ្ទុះឡើង។ ​ជាពិសេស​នៅ​ពេល​ដែល​បាន​បញ្ជូន​អាវុធ​ធុន​ធ្ងន់​ដូចជា​រថក្រោះ និង​យន្តហោះ​ចម្បាំង​ជាដើម ដោយ​បន្ថែម​ថា ក្រុម​មន្ត្រី​អាមេរិក​ដើមឡើយ​មិន​ជឿ​ថា ​អ៊ុយ​ក្រែ​ន​នឹង​អាច​ទប់​ទល់​ជាមួយ​រុស្ស៊ី​បាន​យូរ​ដោយ​ប្រើ​ជំនួយ​យោធា​ប្រភេទ​នេះ​បានទេ​។​ ​ទីក្រុង Washington ក៏​បារម្ភ​ផង​ដែរ​ខ្លាច​ថា ​ការ​ជួយ​ច្រើន​ហួសហេតុ​ខាង​យោធា​ដល់​អ៊ុយ​ក្រែ​ន អាច​បង្ក​គ្រោះ​កាន់​តែ​ខ្លាំង​ដល់​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ក្រុង Moscow​។លោក Michael O’Hanlon អ្នកវិភាគ​ខាង​យោធា​នៅ​វិទ្យាស្ថាន Brookings Institution ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Washington, DC បាន​និយាយ​ថា ដំបូង​យើង​មានការ​ប្រុងប្រយ័ត្ន​ខ្លាំង ដោយ​មិន​ដឹង​ថា ​តើ​លោក Putin នឹង​ដុត​បញ្ឆេះ​ជម្លោះ ឬ​អត់ ហើយក៏​មិន​ប្រាកដ​ថា ​តើ​អ៊ុយ​ក្រែ​ន​អាច​ប្រើ​អ្វី​ដែល​យើង​បាន​បញ្ជូន​ទៅ​ឲ្យ​ពួកគេ​ដែរ​ទេ​ ឬ​អាច​ទប់ទល់​ជាមួយ​រុស្ស៊ី​បាន​យូរ​ប៉ុណ្ណា។ ​សារព័ត៌មាន The Hill បាន​រាយការណ៍​ថា សហរដ្ឋ​អាមេរិក​ក៏បាន​ផ្អាក​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប Minuteman III របស់​ខ្លួន​ជាច្រើន​ដង​ដែរ ដើម្បី​បញ្ចៀស​ការ​កើន​ឡើង​ភាព​តានតឹង​។ ​ទីក្រុង Moscow បាន​ព្រមាន​ដដែលៗ​ថា ការ​បញ្ជូន​អាវុធ​របស់​លោក​ខាងលិច​ទៅ​ឲ្យ​អ៊ុយ​ក្រែ​នបាន​ត្រឹមតែ​អូស​បន្លាយ​ជម្លោះ និង​ធ្វើ​ឱ្យ​មនុស្ស​រង​ទុក្ខ​កាន់តែ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ៕អត្ថបទ៖ សុខមាន

រុស្ស៊ី​និយាយថា ការបង្ហូរ​ឧស្ម័ន​ទៅកាន់​អឺរ៉ុបនឹងមិន​បន្ត​ឡើងវិញ​ឡើយ លុះត្រាតែ​ដក​ទណ្ឌកម្ម​ចេញ​

2022/09/06 06:09:32 pm        854
​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយថា ការផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី​ទៅកាន់​អឺរ៉ុប​នឹង​មិន​បន្ត​ឡើងវិញ​ទេ លុះត្រាតែ​ទណ្ឌកម្ម​ទាំងអស់​ដែល​ដាក់​លើ​ទីក្រុង Moscow ត្រូវ​បាន​ដកចេញ។ ​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ទណ្ឌកម្ម​លោកខាងលិច​គឺជា​មូលហេតុ​ធំ​បំផុត​ នៅ​ពីក្រោយ​ការ​សម្រេចចិត្ត​របស់​រុស្ស៊ី​បិទ​បំពង់​បង្ហូរ​ប្រេង Nord Stream 1។ ​ដើម​ឡើយ​ក្រុង Moscow បាន​និយាយថា ខ្លួន​បាន​បិទ​បំពង់​បង្ហូរ​ប្រេង​ដែល​ផ្គត់ផ្គង់​ឧស្ម័ន​ទៅកាន់​អឺរ៉ុប​ ដើម្បី​ជួសជុល​។ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Interfax ថា បញ្ហា​នៃ​ការ​បញ្ជូន​ឧស្ម័ន​កើតមានឡើង​ ដោយសារតែ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​របស់​យើង និង​ប្រឆាំង​នឹង​ក្រុមហ៊ុន​មួយ​ចំនួន​ដោយ​រដ្ឋ​លោក​ខាង​លិច រួម​ទាំង​អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស​។ ​លោក​បាន​និយាយ​ថា មិន​មាន​ហេតុផល​ផ្សេង​ទៀត​ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​បូម​ឧស្ម័ន​នេះ​ទេ។​ការ​អត្ថាធិប្បាយ​របស់​លោក Peskov មាន​ឡើង​ស្រប​ពេល​វិបត្តិ​ថាមពល​កាន់តែ​ធ្ងន់ធ្ងរ​ទូទាំង​អឺរ៉ុប ដែល​បាន​បន្ថែម​បន្ទុក​កាន់តែ​ធ្ងន់​ថែមទៀតបន្ទាប់ពី​ក្រុមហ៊ុន Gazprom ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាម​ពល​រដ្ឋ​របស់​រុស្ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ការងារ​ជួសជុល​រយៈពេល ​៣​ថ្ងៃ​ដោយសារ​លិច​ធ្លាយ​ប្រេង​ក្នុង​ទួ​ប៊ី​នមួយ​ក្នុងចំណោម​ទួ​ប៊ី​ន​ជាច្រើន​ របស់​បំពង់​បង្ហូរ​ប្រេងនឹង​ត្រូវ​បន្ថែម​ពេល​វេលា​ដោយ​មិន​កំណត់​។ ​គួរ​ឲ្យ​ដឹង​ថា បំពង់​បង្ហូរ​ប្រេង Nord Stream 1 ដែល​ត្រូវ​បាន​ធ្វើ​ប្រតិបត្តិការ​ចាប់​តាំង​ពី​ឆ្នាំ២០១១ ​គឺជា​បណ្ដាញ​បញ្ជូន​ឧស្ម័ន​ធម្មជាតិ​ធំ​បំផុត​តែមួយគត់​រវាង​រុស្ស៊ី និង​អឺរ៉ុប​ខាងលិច​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជានឹងដាក់របាយការណ៍ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅខែក្រោយ
08/06/2026 09:08 PM
ស្រែអំបិលឥណ្ឌូនេស៊ី រីកដុះដាលខ្លាំង ដោយសារគ្រោះរាំងស្ងួតបង្កឡើងពីបាតុភូតអែល នីញ៉ូ
08/06/2026 09:08 PM
អ្នកវិទ្យាសាស្រ្តណាសានិយាយថា បំណែកយានចម្លងរបស់ SpaceX បុកឋានព្រះចន្ទ ពុំមានហានិភ័យនោះទេ
08/06/2026 08:08 PM
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
08/06/2026 08:08 PM
មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញនៅភាគពាយ័ព្យចិន ក្រោយ​មានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់
08/06/2026 08:08 PM
ក្រុមតារាវិទូចាប់បានរូបភាពប្លាស្មាកំពុងកួចលើផ្ទៃព្រះអាទិត្យកម្រិតច្បាស់ខ្ពស់បំផុត
08/06/2026 08:08 PM
ណាសា៖ សូរ្យគ្រាសពេញនឹងមើលឃើញនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ខាងមុខនេះ
08/06/2026 08:08 PM
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ បន្ទាប់ពីបុរស ៤នាក់រងរបួស ដោយសារ​ចាក់ នៅកណ្តាលទីក្រុងឡុងដ្រ៍
08/06/2026 08:08 PM
រោងចក្រចម្រាញ់ប្រេងនៅតំបន់ Yaroslavl របស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនអ៊ុយក្រែន
08/06/2026 08:08 PM
អ៊ីរ៉ង់ព្រមានរដ្ឋឈូងសមុទ្រថា សូម​ប្រាប់លោក Trump ឱ្យឈប់ បើមិន​ចង់​រងការ​​វាយប្រហារខ្លាំងក្លា​ទេ
08/06/2026 08:08 PM