គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

ប្រមុខ​ណា​តូ​និយាយ​ថា​ សម្ព័ន្ធ​យោធា​មួយនេះ​ចាំបាច់​ត្រូវ​ត្រៀមខ្លួន ​និង​អាវុធ​កាន់តែ​ច្រើនជាង​មុន​ជួយ​អ៊ុយ​ក្រែ​ន

2022/06/15 07:02:19 pm        712
​NATO៖ ប្រមុខ​អង្គការ​ណា​តូ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា សម្ព័ន្ធ​យោធា​មួយ​នេះ​ត្រូវតែ​បង្កើន​ការ​ត្រៀម​ខ្លួន​កាន់តែ​ច្រើនជាង​មុន និង​ពង្រឹង​សមត្ថភាព​អាវុធ​របស់​ខ្លួន​នៅ​តាម​ព្រំដែន​ភាគ​ខាងកើត​របស់​ខ្លួន ក្រោយ​ការវាយប្រហារ​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន។ ​ក្រុម​មេដឹកនាំ​សម្ព័ន្ធ​ណា​តូ​បាន​ប្ដេជ្ញា​គាំទ្រ​អ៊ុយ​ក្រែ​ន និង​ផ្ដល់​អាវុធ​ធុន​ធ្ងន់​បន្ថែម​ទៀត​មុន​ជំនួប​កំពូល​ក្នុង​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ​។ អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Jens Stoltenberg បាន​ថ្លែង​បែបនេះ​បន្ទាប់ពី​ការពិភាក្សា​ក្រៅផ្លូវការ​ក្នុង​ប្រទេស​ហូ​ឡង់ ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហូ​ឡង់ Mark Rutte និង​បណ្ដា​មេដឹកនាំ​មកពី​ប្រទេស​ណា​ណឺ​ម៉ាក ប៉ូឡូញ ឡា​ត​វី រ៉ូ​ម៉ា​នី ព័រ​ទុយ​ហ្គា​ល់ និង​បែលហ្ស៊ិក មុន​ជំនួប​កំពូល​ដ៏​ធំ​នៅ​ក្នុង​ទីក្រុង Madrid នៅ​ចុងខែ​នេះ​។​លោក​បាន​និយាយ​ថា នៅ​ក្នុង​ទីក្រុង Madrid យើង​នឹង​ឯកភាព​គ្នា​លើ​ការ​ពង្រឹង​ជំហរ​របស់​យើង។ យប់​នេះ យើង​បាន​ពិភាក្សា​ពី​ភាព​ចាំបាច់ ​សម្រាប់​ការ​ត្រៀម​ខ្លួន​ប្រយុទ្ធ​កាន់តែ​ម៉ឺងម៉ាត់​ និង​ត្រៀម​ខ្លួន​ឲ្យ​បាន​ច្រើនជាង​មុន ព្រមទាំង​ការ​ផ្គត់ផ្គង់​អាវុធ​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន​៕ អត្ថបទ៖ សុខមាន

ពលរដ្ឋ​អាមេរិក​ជាង​ ១០០​លាន​នាក់​ត្រូវ​បាន​ព្រមាន​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​ដោយសារ​ការ​ឡើង​កម្ដៅ​

2022/06/15 06:34:31 pm        736
​សហរដ្ឋអាមេរិក៖ ពលរដ្ឋ​អាមេរិកកាំង​ជាង ​១០០​លាន​នាក់​កំពុង​ត្រូវបាន​ព្រមាន​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ តាម​ដែល​អាចធ្វើ​ទៅ​បាន​ដោយសារ​សីតុណ្ហភាព និង​សំណើម​ខ្ពស់​នៅ​ក្នុង​រដ្ឋ​ដែល​លាតសន្ធឹង​តាម​ផ្នែក​ខ្លះ ​នៃ​តំបន់​ឈូង​សមុទ្រ​ទៅកាន់​តំបន់ Great Lakes និង​ភាគ​ខាងកើត​ដល់​រដ្ឋ Carolina។​ ​មជ្ឈមណ្ឌល​ព្យាករណ៍​សេវាកម្ម​អាកាសធាតុ​ជាតិ​នៅ​ទីក្រុង College Park រដ្ឋ Maryland បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​មនុស្ស​ ១០៧.៥​លាន​នាក់​នឹង​រង​ផល​ប៉ះពាល់​ដោយ​ការណែនាំ​អំពី​ការ​ឡើង​កម្ដៅ ការ​ព្រមាន​អំពី​កម្ដៅ​ខ្លាំង និង​ការ​ឃ្លាំ​មើល​កម្ដៅ​ខ្លាំង​រហូតដល់​ថ្ងៃ​ពុធ​នេះ​។​ ​មជ្ឈមណ្ឌល​ព្យាករណ៍​សេវាកម្ម​អាកាសធាតុ​ជាតិ​បាន​និយាយ​ថា រលក​កម្ដៅ​ដែល​បាន​កំណត់​ជា​ការ​ឡើង​កម្ដៅ​សីតុណ្ហភាព​ក្ដៅ​បំផុត ​ក្នុង​រដ្ឋ​នានា​នៅ​ភាគ​ខាងលិច និង​ភាគ​និរតី និង​ចូល​ទៅ​ដល់​ទី​ក្រុង Denver អំឡុង​ចុង​សប្ដាហ៍​កន្លងទៅរហូតដល់​តំបន់​ផ្សេងៗ​នៃ​ឈូង​សមុទ្រ និង​តំបន់ Midwest កាលពី​ថ្ងៃ​ចន្ទ នឹង​រាលដាល​ទៅដល់​តំបន់ ​Great Lakes ភាគ​ខាងកើត​ដល់​រដ្ឋ Carolina​។ ​ទីក្រុង St. Louis, Memphis, Minneapolis និង Tulsa ស្ថិត​ក្នុងចំណោម​ទីក្រុង​មួយ​ចំនួន​ស្ថិត​ក្រោម​ការព្រមាន​ពី​រលក​កម្ដៅ​ហក់​ឡើង ដោយ​ការ​ព្យាករណ៍​ថា ​សីតុណ្ហភាព​នឹង​កើន​ឡើង​ដល់ ៣៨​អង្សា​សេ។​សាលាក្រុង​ជាច្រើន​បាន​ប្រកាស​ពី​ផែន​ការ​បើក​មជ្ឈមណ្ឌល​ត្រជាក់ រួម​ទាំង​នៅ​ទីក្រុង Chicago ជាទី​ដែល​ក្រុម​មន្ត្រី​បានចាប់ផ្តើម​ជូនដំណឹង​ដល់​ពលរដ្ឋ​កាលពី​ថ្ងៃ​ចន្ទ​ អំពី​កន្លែង​ដែល​ពួកគេ​ព្យាយាម​ជ្រក​ពី​ការ​ឡើង​កម្ដៅ​។ ​ទីក្រុង​នេះ​គ្រោង​នឹង​បើក​មជ្ឈមណ្ឌល​សេវាកម្ម​សហគមន៍​ចំនួន ៦​ ​នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​នេះ ហើយ​បាន​និយាយ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ​មនុស្ស​ក៏​អាច​ទទួល​បាន​ភាព​ត្រជាក់​ផង​ដែរ​នៅ​ក្នុង​បណ្ណាល័យ​សាធារណៈ​ចំនួន ៧៥ នៅ​ក្នុង​ទីក្រុង​នេះ​។ ​ទីក្រុង​នេះ​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ឆ្លើយតប​ទៅ​នឹង​រលក​កម្ដៅ​ បន្ទាប់ពី​មនុស្ស​ជាង ​៧០០​នាក់​ភាគច្រើន​ជា​មនុស្ស​ចាស់​បាន​ស្លាប់​ដោយសារ​រលក​កម្ដៅ​កាលពី​ឆ្នាំ​១៩៩៥៕អត្ថបទ៖ សុខមាន

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នៅកម្ពុជា

2022/06/15 06:20:16 pm        710
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះត្រូវធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នៅកម្ពុជា៖ 

អ៊ុយ​ក្រែ​ន​រិះគន់​លោក Joe Biden ជុំវិញ​ការ​អះអាង​ការវាយប្រហារ​មិន​សម​ហេតុផល​មុន​ផ្ទុះ​សង្គ្រាម​

2022/06/15 06:02:42 pm        2587
​អ៊ុយក្រែន៖ ប្រទេស​អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​ដោយ​ពាក្យសម្ដី​ ទៅលើ​ការ​អត្ថាធិប្បាយ​ដែល​មិន​សម​ហេតុផល​របស់​លោក​ប្រធានាធិបតី Joe Biden ដែល​ថា​ លោក​ប្រធានាធិបតី Volodymyr Zelensky មិន​ចង់​ស្ដាប់​ចារកម្ម​អាមេរិក​អំពី​ការវាយប្រហារ​របស់​រុស្ស៊ី​នោះ។ ​លោក Sergei Nikiforov អ្នកនាំពាក្យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយថា ការអះអាង​របស់លោក​ប្រធានាធិបតី​អាមេរិក​អាច​ត្រូវការ​ការ​បញ្ជាក់ ព្រោះថា​ដៃគូ​នានា​របស់​អ៊ុយ​ក្រែ​ន​មិនបាន​យក​ចិត្តទុកដាក់​ពី​កង្វល់​របស់​ខ្លួន​។ ​លោក Nikiforov ប្រាប់​សារព័ត៌មាន Liga news ថា លោក Zelensky បាន​សន្ទនា​តាម​ទូរស័ព្ទ ​៣ ឬ​ ៤​លើក​ជាមួយ​លោក Biden មុន​សង្គ្រាម​ចាប់ផ្ដើមអំឡុង​មេដឹកនាំ​ទាំង​២​ បាន​ពិភាក្សា​ព័ត៌មាន​លម្អិត​ស្ដីពី​ស្ថានភាព​នៅ​អ៊ុយ​ក្រែ​ន​។​ ​លោក​បាន​បន្ថែម​ថា អ៊ុយ​ក្រែ​ន​បាន​ស្នើ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់ ដូចជា​ការ​ដាក់​ទណ្ឌកម្ម​ជាដើមដើម្បី​រារាំង​រុស្ស៊ី ប៉ុន្តែ​ដៃគូ​របស់​យើង​មិន​ចង់​ស្ដាប់​សម្ដី​របស់​យើង​ទេ​។​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Mykhailo Podoliak ក៏បាន​រិះគន់​ការ​អត្ថាធិប្បាយ​របស់​លោក Biden ផង​ដែរ​ដោយ​បាន​និយាយ​ថា ​វា​គ្មាន​ប្រយោជន៍​ទេ ដែល​ត្រូវ​ស្ដីបន្ទោស​ឲ្យ​ប្រទេស​នេះដែល​ជម្លោះ​រយៈពេល​ជាង 100​ថ្ងៃ​មកនេះ​នឹង​ក្លាយ​ជា​សង្គ្រាម​ពេញបន្ទុក ​ប្រឆាំង​នឹង​គូប្រជែង​ដែល​មាន​ធនធាន​ច្រើនជាង​នេះ ប្រសិនបើ​ប្រទេស​សំខាន់ៗ​មិន​ទប់ស្កាត់​ចំណង់​យោធានិយម​របស់​សហព័ន្ធ​រុស្ស៊ី​៕អត្ថបទ៖ សុខមាន

កម្រងរូបភាពព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នៅកម្ពុជា

2022/06/15 05:52:48 pm        3171
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះត្រូវធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ខាងក្រោមនេះ ជាកម្រងរូបភាពព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)នៅកម្ពុជា៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP)

2022/06/15 05:31:01 pm        795
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះត្រូវធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម ដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃប្រមាណ ២០លានដុល្លារនេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤។ កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះ។ព្រឹត្តិការណ៍នោះរួមមាន៖ ក្បួនដង្ហែពានរង្វាន់ពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ៕

រុស្ស៊ី​ជំរុញ​ឲ្យ​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ទីក្រុង Severodonetsk ទម្លាក់អាវុធ​ចុះ

2022/06/15 05:26:34 pm        1208
​អ៊ុយក្រែន៖ រុស្ស៊ី​និយាយ​ថា ​ខ្លួន​បាន​ស្នើ​ឲ្យ​ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន ​ដែល​កំពុង​សំងំ​ក្នុង​រោងចក្រ​គីមី​អាសូត (Azot) នៅ​ក្នុង​ទីក្រុង Severodonetsk ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​ទម្លាក់អាវុធ​ចុះ​នៅ​ថ្ងៃ​ពុធ​នេះ​។ ​ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​និយាយ​ថា ទាំង​ទីក្រុង Severodonetsk និង​រោងចក្រ Azot បាន​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​ដ៏​ក្ដៅ​គគុក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ដោយមាន​ជន​ស៊ីវិល​ និង​ទាហាន​អ៊ុយ​ក្រែ​ន​រាប់​រយ​នាក់​បាន​ជាប់​ក្នុង​រោងចក្រ​នេះ ក្រោម​ការ​បាញ់​ផ្លោង​យ៉ាង​កក្រើក​ពី​កងកម្លាំង​រុស្ស៊ី​ ដែល​កំពុង​ព្យាយាម​ដណ្ដើមយក​ទីក្រុង​នេះ។ ​មន្ត្រី​យោធា​ម្នាក់​នៅ​ក្នុង​តំបន់ Donetsk គ្រប់គ្រង​ដោយ​ក្រុម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី បាន​ចេញ​ការព្រមាន​ដ៏​ដាច់​ណាត់​មួយ​ទៅដល់​ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន​ក្នុង​ទីក្រុង Severodonetsk ត្រូវ​បាន​ឡោមព័ទ្ធ​ឲ្យ​ទម្លាក់អាវុធ​ចុះ បើ​ពុំនោះ​នឹង​ត្រូវ​ស្លាប់​។រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​បើក​ច្រក​របៀង​មនុស្សធម៌​នៅ​ថ្ងៃ​ពុធ​នេះ​ ដើម្បី​ឲ្យ​ជន​ស៊ីវិល​មាន​ពេល​ចាកចេញ និង​បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​ប្រយុទ្ធ​អ៊ុយ​ក្រែ​ន ​បញ្ឈប់​ការ​តស៊ូ​ឥតប្រយោជន៍​របស់​ពួកគេ និង​ទម្លាក់អាវុធ​ចុះ​ក្នុង​ពេល​ដំណាលគ្នា​។ ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​ថា ​ច្រក​របៀង​មនុស្សធម៌​នឹង​ចាប់ផ្ដើម​នៅ​ចន្លោះ​ម៉ោង​ 8ព្រឹក និង ​8យប់​ថ្ងៃ​ពុធ​ម៉ោង​នៅ​ប្រទេស​រុស្ស៊ី ដោយ​បន្ថែម​ថា ការ​ជម្លៀស​មនុស្ស​នឹង​ត្រូវ​ដឹកជញ្ជូន​ទៅកាន់​ទីក្រុង Svatovo ក្នុង​តំបន់ Luhansk គ្រប់គ្រង​ដោយ​ក្រុម​ផ្ដាច់​ខ្លួន៕អត្ថបទ៖ សុខមាន

កាកបាទក្រហមប្រគល់ថវិកាចំនួន១លានដុល្លារដល់មន្ទីរពេទ្យគន្ឋបុប្ផា

2022/06/14 10:45:00 pm        417
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនានេះ កាកបាទក្រហមកម្ពុជា ដែលមានហ្លូងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់វិភាគទានប្រចាំឆ្នាំ នូវថវិកាចំនួន១លានដុល្លារអាមេរិក ទៅមន្ទីរពេទ្យគន្ឋបុប្ផា តាមរយៈមូលនីធិគន្ឋបុប្ផាកម្ពុជា នៅអគារទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានប្រគល់វិភាគទានប្រចាំឆ្នាំ១លានដុល្លារជូនឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ជំនួបនេះក៏បានពិភាក្សាអំពីវឌ្ឍនភាពការងារ របស់មូលនិធិគន្ធបុប្ផាកម្ពុជា, មន្ទីរពេទ្យគន្ធបុប្ផា និងការងារសំខាន់ៗ របស់កាកបាទក្រហមកម្ពុជាផងដែរ។លោកជំទាវអគ្គលេខាធិការ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ប្រតិភូនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនិងជានាយកប្រតិបត្តិនៃមូលនិធិ, តំណាងពីមន្ទីរពេទ្យគន្ធបុប្ផា, ព្រមទាំងតំណាងមូលនិធិគន្ធបុប្ផាស្វីសផងដែរ។ ជាមួយគ្នានោះលោកជំទាវអគ្គអគ្គលេខាធិការ ក៏បានពាំនាំនូវក្តីនឹករលឹក និងការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានដល់កុមារទាំងអស់ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា សូមឱ្យបានឆាប់ជាសះស្បើយពីជំងឺ។ឆ្លៀតក្នុងឱកាសនេះដែរលោកជំទាវ បានជម្រាបជូនអំពីសកម្មភាពកៀរគរ និងទទួលថវិកាសប្បុរស និងការអនុវត្តសកម្មភាពសប្បុរសធម៌ របស់កាកបាទក្រហមកម្ពុជា នាពេលកន្លងមក ដូចជាការចុះជួយដល់បណ្តាប្រជាជនរងគ្រោះ និងមានការលំបាកផ្នែកជីវភាព ជាពិសេសក្នុងពេលដែលជំងឺកូវីដ-១៩បានរាតត្បាតកន្លងមក ក៏ដូចជាសកម្មភាពសំខាន់ៗផ្សេងៗទៀត រួមមានការចុះជួយដល់បណ្តាប្រជាជនរងគ្រោះ ដោយទឹកជំនន់នាពេលកន្លងមក និងប្រជាជនដែលរងគ្រោះដោយកត្តាផ្សេងៗ និងមានការលំបាកផ្នែកជីវភាពជាដើម។ បន្ថែមលើសពីនេះទៀតក៏មានសកម្មភាពមនុស្សធម៌សំខាន់ៗជាច្រើន ដែលកាកបាទក្រហមកម្ពុជាបាននិងកំពុងអនុវត្ត ការបន្តជួយឧបត្ថម្ភថវិកាប្រចាំឆ្នាំជូន មូលនីធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា ក៏នៅតែជាសកម្មភាព អាទិភាពសំខាន់មួយ របស់កាកបាទក្រហមកម្ពុជាផងដែរ។លោកជំទាវឱ្យដឹងថាគិតចាប់ពីឆ្នាំ២០១២មក កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាជូនមន្ទីរពេទ្យគន្ឋបុប្ផាចំនួន១១លើកហើយ បូករួមទាំងតាមរយៈមូលធិនិគន្ធបុប្ផាកម្ពុជាចំនួន៥លើក គិតចាប់ពីថ្ងៃនៃការបង្កើតមូលធិនិគន្ធបុប្ផាកម្ពុជា នៅឆ្នាំ២០១៨មក គឺក្នុងគោលដៅជួយសង្គ្រោះកុមារនៅកម្ពុជា តាមរយៈមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង។ក្នុងនាមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម រស់ សីលវ៉ា បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេជាស្ថាបនិក និងជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងសកម្មភាពសប្បុរសធម៌ជាច្រើន និងគិតគូរដល់សុខទុក្ខប្រជាជន ជាពិសេសក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ទោះបីជាមានភារកិច្ចនិងកាតព្វកិច្ចដ៏មមាញឹក ក្នុងការដឹកនាំប្រទេសយ៉ាងណាក៏ដោយ ក៏លោកទាំងទ្វេនៅតែបន្ត ផ្តោតការយកចិត្តទុកខ្ពស់ លើកុមារនៅកម្ពុជា ជាប្រចាំ។ ក្នុងឱកាសនោះឯកឧត្តមក៏បានជម្រាបជូន លោកជំទាវ ពុំ ចន្ទីនី អំពីវឌ្ឍនភាពការងារ របស់មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ ទាំងក្នុងទិដ្ឋភាពប្រតិបត្តិការ និងទិដ្ឋភាពហិរញ្ញវត្ថុ ជាពិសេសពាក់ព័ន្ធនឹងការកៀរគរមូលនិធិ ដែលបានរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យមានការថយចុះ នៃទំហំថវិកាបរិច្ចាគពីសំណាក់សប្បុរសជននានា។ឯកឧត្តម រស់ សីលវ៉ា បានសម្តែងនូវការកោតសរសើរ និងសេចក្តីគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ចំពោះការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានធ្វើឱ្យ កាកបាទក្រហមកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង និងបានក្លាយជាស្ថាប័នមនុស្សធម៌ដ៏រឹងមាំមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។លោកជំទាវ ពុំ ចន្ទីនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម រស់ សីលវ៉ា និងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងកៀរគរមូលនិធិ ដើម្បីទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះកុមារនៅកម្ពុជា។ លោកជំទាវបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី, និងបុគ្គលិក របស់មូលនិធិគន្ធបុប្ផាកម្ពុជា, ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យ ដែលបាននិងកំពុងបំពេញបេសកកម្មពិនិត្យ និងព្យាបាលកុមារនៅកម្ពុជាយ៉ាងសស្រាក់សស្រាំ ប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់៕ អត្ថបទ ៖ សំ​ ងីម

ទីភ្នាក់ងារ​ជំងឺឆ្លង​អឺរ៉ុប​មើល​ឃើញ​បញ្ហា​ករណី​ស្លាប់​ដោយសារ​ជំងឺ ​COVID-19 ​ខ្ពស់ ​ខណៈ​សាខា​វីរុស Omicron រាលដាល​ខ្លាំង​

2022/06/14 07:10:46 pm        619
​សហភាព​អឺរ៉ុប៖ ទីភ្នាក់ងារ​ទប់ស្កាត់​ជំងឺឆ្លង​សហភាព​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សាខា​វីរុសប​ម្លែ​ង​ខ្លួន​ថ្មី Omicron ចំនួន ​២ គឺ BA.4 និង BA.5 កំពុង​ឆ្លង​រាលដាល​កាន់តែ​ឆាប់រហ័ស​ ជាង​វីរុស​ប​ម្លែ​ង​ខ្លួន​ពី​វីរុស​កូ​រ៉ូ​ណា​ផ្សេងទៀត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ដែល​អាច​បណ្ដាល​ឲ្យ​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ និង​ស្លាប់​មាន​ច្រើន​ថែមទៀត ខណៈ​សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ទាំងនោះ​ក្លាយ​ជា​វីរុស​មាន​សមត្ថភាព​ឆ្លង​ខ្លាំង។ ​មជ្ឈមណ្ឌល​ទប់ស្កាត់ ​និង​បង្ការ​ជំងឺឆ្លង​របស់​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ភាគច្រើន​នៅ​អឺរ៉ុប​ធ្លាប់​បាន​តាមដាន​អត្រា​ឆ្លង​ទាប​នៃ​សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ទាំងនោះ ប៉ុន្តែ​ក្នុង​ប្រទេស​ជា​ច្រើន​ជាទី​ដែល​ករណី​ឆ្លង​ហក់​ឡើង​ដូចជា​នៅ​ព័រ​ទុយ​ហ្គា​ល់ ជាទី​ដែល​វីរុស BA.5 មាន​ប្រមាណ ៨៧%​ នៃ​ករណី​ឆ្លង​នៅ​ត្រឹម​ថ្ងៃ​ទី​៣០ ​ខែ​ឧសភា​មាន​ករណី​ឆ្លង​សរុប​កើន​ឡើង​។ ​សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ទាំង​២ ត្រូវ​បាន​បន្ថែម​លើ​តារាង​វីរុស​នៃ​ការ​ឃ្លាំមើល​របស់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ខែមីនា និង​ត្រូវ​បាន​ចាត់ទុកថា​ ជា​វីរុស​ប​ម្លែ​ង​ខ្លួន​គួរ​ឲ្យ​បារម្ភ​ពី​សំណាក់​មជ្ឈមណ្ឌល​ទប់ស្កាត់ ​និង​បង្ការ​ជំងឺឆ្លង​របស់​អឺរ៉ុប។​មជ្ឈមណ្ឌល​ទប់ស្កាត់​ និង​បង្ការ​ជំងឺឆ្លង​របស់​អឺរ៉ុប​បាន​និយាយ​ថា សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី BA.4 និង​ BA.5 ទំនងជា​មិន​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជាង​ប្រភេទ​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នោះទេ​។ ប៉ុន្តែ​ករណី​ឆ្លង​បាន​កើន​ឡើង​ពី​អត្រា​ឆ្លង​កាន់​តែ​ខ្ពស់​ ដែល​បណ្ដាល​ឲ្យ​មាន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ និង​អ្នក​ស្លាប់​កើនឡើង​។ នៅ​ក្នុង​សហរដ្ឋអាមេរិក មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​អាមេរិក​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី BA.4 និង BA.5 ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​នឹង​កើន​ឡើង​ជិត ​៥% និង ​៨%​ ជា​បន្តបន្ទាប់​នៃ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​គិត​ត្រឹម​ថ្ងៃ​ទី​៤ ​ខែ​មិថុនា​នេះ៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំសូមបញ្ជាក់ជូនថា ការដំឡើងបៀវត្សរ៍​​ និងត្រូវចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៣»

2022/06/14 05:53:53 pm        661
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន ​សែន បានប្រកាសលើបណ្តាញសង្គម Facebook នៅមុននេះបន្តិថា សម្តេចមានការភ័ន្តច្រលំលើពេលវេលា ក្នុងការប្រកាសដោយផ្ទាល់មាត់ ពីការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងពេលជួបសំណេះសំណាលបិទវគ្គបណ្តុះបណ្តាលសិស្សសាលាភូមិសាលាភូមិន្ទរដ្ឋបាល កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ម្សិលម៉ិញ។ខ្លឹមសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «ម្សិលមុិញ ខ្ញុំបានប្រកាសអំពីការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងភាពមិនច្បាស់លាស់អំពីពេលវេលា ដែលបង្កឱ្យមានការភ័ន្តច្រឡំ»។សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្ថែមដោយសង្កត់ធ្ងន់ថា ការដំឡើងបៀវត្សរ៍​​ និងត្រូវចាប់ផ្តើមនៅខែមករាឆ្នាំ២០២៣៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ទីរបញ្ចកោណ នឹងវិនិយោគ ៤០០លានដុល្លារ ក្នុងការ​​រុក​រក​រ៉ែកម្ររបស់អូស្ត្រាលី
08/08/2026 06:08 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
08/08/2026 06:08 PM
សមាជិកព្រឹទ្ធសភាបក្ស​សាធារណរដ្ឋអនុម័ត​តែង​តាំង​លោក Todd Blanche ជារដ្ឋ​មន្ត្រី​យុត្តិធម៌អាមេរិក
08/08/2026 06:08 PM
ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ ធ្លាក់នៅជិតចំហេះ​ព្រៃរបស់អាមេរិក ដោយ​មាន​មនុស្ស ២នាក់​នៅ​ខាង​ក្នុង​
08/08/2026 06:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី
08/08/2026 05:08 PM
ជប៉ុន​សម្លឹងការចំណាយ​ការពារជាតិ​ខ្ពស់​បំផុត  ៥៦ពាន់​លាន​ដុល្លារ ​ស្រប​ពេល​​បារម្ភ​ពី​សន្តិសុខ​ក្នុង​តំបន់
08/08/2026 05:08 PM
កូរ៉េខាងត្បូងត្រៀមប្រឈម​នឹង​កម្ដៅ​ក្ដៅ​ខ្លាំង ខណៈជំងឺទាក់ទងនឹងកម្ដៅ​កើនឡើង
08/08/2026 05:08 PM
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បំពេញ​ទស្សនកិច្ចនៅ​ស៊ែប៊ីដែលជាសម្ព័ន្ធមិត្តរុស្ស៊ី
08/08/2026 05:08 PM
ព្យុះទីហ្វុង Dolphin ធ្វើ​ឱ្យមាន​អ្នក​របួស​ ៥នាក់​ នៅ​ខេត្ត Okinawa របស់​​ជប៉ុន ខណៈ​ចិនបិទកំពង់ផែ មុន​ព្យុះទៅ​ដល់​
08/08/2026 04:08 PM
មេដឹកនាំ​កោះ​តៃវ៉ាន់ត្រួតពិនិត្យការហ្វឹកហ្វឺនវាយប្រហារតាមឆ្នេរសមុទ្រ អំឡុងសមយុទ្ធប្រចាំឆ្នាំ
08/08/2026 04:08 PM