គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណដល់សមាជិកគណបក្សក្រោយទទួលលទ្ធផលការបោះឆ្នោតដ៏ត្រចះត្រចង់

2022/06/07 05:59:54 pm        561
ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមកាងារគណបក្សខេត្តស្វាយរៀង បានថ្លែងនូវការកោតសរសើរ និងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ នៅខេត្តស្វាយរៀង ដែលខិតខំអស់កម្លាំងកាយ និងស្មារតី ដណ្តើមជោគជ័យជូនបក្សក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណិត្តទី៥កន្លងទៅនេះ។

ការបាញ់ប្រហារ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​បណ្ដាល​ឲ្យមនុស្ស ​១៥​នាក់​ស្លាប់ និង​ច្រើន​នាក់​របួស

2022/06/06 09:39:04 pm        1150
​សហរដ្ឋ​អាមេរិក៖ ការបាញ់ប្រហារ​ជា​បន្តបន្ទាប់បណ្តាល​ឲ្យ​មនុស្ស ​១៥​នាក់​ស្លាប់ និង​ជាង​ ៦០​នាក់​ផ្សេងទៀត​រងរបួសនៅក្នុង​រដ្ឋ​ចំនួន​៨ របស់​សហរដ្ឋអាមេរិក​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ បង្កដោយ​អំពើហិង្សា​ដោយកាំភ្លើងដែល​បានកើត​ឡើង ខណៈ​ប្រទេស​នេះ​បន្ត​កាន់ទុក្ខអ្នក​បាត់​បង់ជីវិត ​ក្នុង​ការបាញ់ប្រហារកាលពី​ខែ​មុននៅក្នុង​ទីក្រុង Buffalo, New York និង​ក្រុង ​Uvalde រដ្ឋ​តិច​សាស់​។​​អាជ្ញាធរ​បាន​និយាយថា មនុស្ស ៣នាក់​បាន​ស្លាប់ និង​យ៉ាងហោចណាស់​ ១១​នាក់​បាន​រងរបួសនៅក្នុង​ការបាញ់ប្រហារ​កាលពី​យប់​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង Philadelphia។​ ​យោងតាម​នគរបាល​បាន​ឲ្យ​ដឹងថា ក្រុមមន្ត្រី​កំពុង​ល្បាត​នៅ​តំបន់​នោះ​នៅលើ​ផ្លូវ South Street ក្នុង​ទីក្រុង Philadelphia នៅពេលនោះ​ពួកគេ​បានឮ​សម្លេង​កាំភ្លើង​ជាច្រើន​គ្រាប់ និង​បានឃើញ​ជនសង្ស័យ​ជាច្រើន​នាក់​ បាន​បាញ់​ទៅលើ​មនុស្ស​ជាច្រើន​នៅ​ជិត​ពាក់​កណ្តាលអធ្រាត្រ​។​ ​យោងតាម​នគរបាល​បាន​ឲ្យ​ដឹងថា មាន​មនុស្ស​រាប់រយ​នាក់​នៅលើ​ផ្លូវ South Street ជា​ផ្លូវ​ដែលមមាញឹក​ជាប្រចាំ​ក្នុងអំឡុងពេល​ចុង​សប្តាហ៍ មុនពេល​ការបាញ់ប្រហារ​បាន​ផ្ទុះឡើង​។​ផ្លូវ South Street ត្រូវបាន​គេ​ស្គាល់​ថា​ជាទី​តាំង​កម្សាន្ត និង​ជីវិត​ពេលយប់​ដែលមាន​បារ ភោជនីយដ្ឋាន និង​អាជីវកម្ម​ជាច្រើន​។ ​ស្ថានភាព​អ្នករងរបួស​ដោយ​ការបាញ់​កាំភ្លើង​នៅ​មិនទាន់​ដឹង​នៅឡើយ​។​ ​កាំភ្លើងខ្លី​ចំនួន​ ២​ដើម​ត្រូវបាន​រកឃើញ ប៉ុន្តែ​មិនមាន​ការ​ចាប់ខ្លួនបាន​ន​ណា​ម្នាក់​នោះទេ​។​ ​ការ​បង្ហោះ​របស់​នគរ​បាល​នៅលើ​បណ្តាញ Twitter បាន​ណែនាំ​ប្រជាជន​ឱ្យ​ជៀសវាង​ពី​តំបន់​នោះ៕អត្ថបទ៖ ប៊ុនថន

កូរ៉េខាងត្បូង និង​អាមេរិក​បាញ់​មី​ស៊ី​ល ​៨​គ្រាប់​ឆ្លើយតប​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​របស់​កូរ៉េខាងជើង

2022/06/06 07:56:33 pm        1015
​កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បាន​ថ្កោលទោស​ ការ​បាញ់​មី​ស៊ី​ល​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង ដោយ​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន ​៨​គ្រាប់ជា​ការ​បង្ហាញ​កម្លាំង និង​ត្រៀម​ខ្លួន​របស់​សម្ព័ន្ធមិត្ត​ទាំង​២ ឆ្លើយ​តប​ការ​បង្ក​រឿង​របស់​ក្រុង Pyongyang​។ ​ការ​បាញ់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក ​រយៈ​ចម្ងាយ​ខ្លី​ចូល​ទៅ​សមុទ្រ​ក្បែរ​ដែនទឹក​របស់​ខ្លួន ជា​អ្វី​ដែល​ក្រុមអ្នកវិភាគ​និយាយថា​ គឺជា​ការបាញ់​សាកល្បង​ ១លើក​មាន​ចំនួន​ច្រើន​គ្រាប់​ដ៏​ធំ​បំផុត​ មិន​ធ្លាប់​មាន​ពី​ប្រទេស​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ​។ ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​ថា សម្ព័ន្ធមិត្ត​ទាំង​២ បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន​ ៨​គ្រាប់​ចូល​ក្នុង​សមុទ្រ​ភាគ​ខាងកើត​ចាប់ផ្ដើម​នៅ​ម៉ោង 4:45​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​មាន​រយៈពេល​ប្រហែល​ ១០​នាទី​។​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk-yeol ដែល​បាន​កាន់អំណាច​កាលពី​ខែ​មុន បាន​សន្យា​ប្រកាន់​គោលជំហរ​កាន់តែ​ម៉ឺងម៉ាត់​ទល់នឹង​កូរ៉េខាងជើង ដែល​បាន​បង្កើន​ការអភិវឌ្ឍន៍​កម្មវិធី​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​ខ្លួន និង​បាន​ព្រមព្រៀង​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden នៅ​ជំនួប​កំពូល​កាលពី​ខែ​ឧសភា​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ​ដើម្បី​ពង្រឹង​សកម្មភាព​សម​យុទ្ធ​យោធា​រួមគ្នា និង​រួមគ្នា​ទប់ទល់​ការ​គំរាម​៕អត្ថបទ៖ សុខមាន

មនុស្ស ៤៩​នាក់​ស្លាប់ដោយសារ​អគ្គិភ័យ​ឆេះ​ឃ្លាំង​ដាក់​ទូ​ទំនិញនៅ​ប្រទេស​បង់​ក្លា​ដែ​ស​

2022/06/06 07:28:04 pm        893
​បង់​ក្លា​ដែ​ស៖ មន្ត្រី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា អគ្គិភ័យ​ធំ​មួយ​នៅ​ឃ្លាំងផ្ទុក​ទូ​ទំនិញ​មួយកន្លែង​នៅ​ជិត​ទីក្រុង​កំពង់ផែ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បង់​ក្លា​ដែ​ស ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ​៤៩​នាក់​ស្លាប់ និង​ជាង ​៣០០​នាក់​ផ្សេងទៀត​បាន​រង​របួស ខណៈ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ព្យាយាម​ដើម្បី​គ្រប់គ្រង​អគ្គិភ័យ​នេះ​។អគ្គិភ័យ​នៅ​ឃ្លាំង BM Inland Container Depot ជា​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​ដោយ​ប្រទេស​ហូ​ឡង់​-​បង់​ក្លា​ដែ​សបាន​ឆាបឆេះ​កាលពី​យប់ថ្ងៃ​សៅរ៍​ បន្ទាប់ពី​មានការ​ផ្ទុះ​នៅក្នុង​ទូ​ទំនិញ​មួយ​ផ្ទុក​សារធាតុ​គីមី​។ មូលហេតុ​នៃ​អគ្គិភ័យ​នេះមិនទាន់​អាច​កំណត់​បាន​ភ្លាមៗ​នៅឡើយ​នោះទេ​។ ​យោងតាម​លោក Main Uddin អគ្គនាយក​អង្គភាព​សេវា​ពន្លត់​អគ្គិភ័យ និង​ការពារ​ជន​ស៊ីវិលបង់​ក្លា​ដែ​សបានឱ្យដឹងថា យ៉ាងហោចណាស់​អ្នក​ពន្លត់​អគ្គិភ័យ ៥នាក់​ស្ថិតនៅ​ក្នុងចំណោម​អ្នក ស្លាប់ ហើយ​អ្នក​ពន្លត់​អគ្គិភ័យ ១៥​នាក់​ផ្សេងទៀត​កំពុង​ព្យាបាល​របួស​។ លោក Uddin និយាយថា ការផ្ទុះ​ជាច្រើន​បាន​កើតឡើង​បន្តបន្ទាប់​គ្នា​ក្រោយពី​ការផ្ទុះ​ដំបូង ខណៈ​អគ្គិភ័យ​បន្ត​ការ​រាលដាល​។​​អ្នកជំនាញ​គ្រឿងផ្ទុះ​មកពី​អង្គភាព​យោធា​ប្រទេស​បង់​ក្លា​ដែ​ស បាន​មកជួយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​។ ក្រុមមន្ត្រី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​និយាយថា ​ការផ្ទុះ​បានធ្វើឱ្យ​បែក​បង្អួច​អគារ​នៅក្បែរនោះ។​ ​នាយករដ្ឋមន្ត្រី​លោកស្រី Sheikh Hasina បានបង្ហាញ​ភាពរន្ធត់​ចំពោះ​ឧប្បត្តិហេតុ និង​បានបញ្ជា​ឱ្យមាន​ការរៀបចំ​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បីព្យាបាល​អ្នករងរបួស​។​ ​ប្រទេស​បង់​ក្លា​ដែ​សមាន​ប្រវត្តិ​នៃ​មហន្តរាយ​ឧស្សាហកម្ម រួមមាន​ទាំង​រោងចក្រ​ដែល​ឆេះ​មាន​កម្មករជាប់​នៅ​ខាងក្នុង​។ ក្រុម​អ្នកឃ្លាំមើល​បានដាក់​កំហុស​លើ​អំពើពុករលួយ​ និង​ការអនុវត្ត​ច្បាប់​ធូររលុង៕​អត្ថបទ៖ ប៊ុនថន

ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ក្រៅ​ទ្វីប​អាហ្វ្រិក​ហក់​ឡើង​ដល់ ៧៨០​នាក់​ក្នុង​រយៈពេល ​៣​សប្ដាហ៍​

2022/06/06 06:45:03 pm        416
ទ្វីប​អាហ្វ្រិក​៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា មាន​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ចំនួន ៧៨០​នាក់​នៅ​ក្នុង​ប្រទេស​ជាច្រើន ជាទី​ដែល​វីរុស​នេះ​កម្រ​ប្រទះឃើញ​។ ​ចំនួន​នេះ​បាន​កើន​ឡើង ២៥៧​ករណី​ដែល​ខ្លួន​បាន​រាយការណ៍​កាលពី​មួយ​សប្ដាហ៍​មុន​។ ​អង្គការ​នេះ​និយាយ​ថា ទិន្នន័យ​សម្រាប់​រយៈពេល ​៣​សប្ដាហ៍​កន្លងទៅប្រហែលជា​ការ​ប៉ាន់​ស្មាន​មិន​ដល់ ​ហើយ​វាយតម្លៃ​កម្រិត​ហានិភ័យ​សកល​ត្រឹម​មធ្យម។​ ការ​ឆ្លង​នេះ​ជា​ធម្មតា​មាន​កម្រិត​ស្រាល ប៉ុន្តែ​នេះ​ជា​លើកដំបូង​ដែល​ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​យ៉ាង​ទូលំទូលាយ ​នៅ​ខាងក្រៅ​តំបន់​អាហ្វ្រិក​ភាគ​កណ្ដាល និង​ខាងលិច​។ ​អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ​ថា ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន ​២៧ ជាទី​ដែល​វា​ក្លាយ​ជា​ជំងឺឆ្លង​រួច​ទៅ​ហើយ មានន័យថា​មាន​តំបន់​ជាច្រើន​ទៀត​ដែល​គេ​សង្ឃឹម​ថា​នឹង​រក​ឃើញ​ជំងឺ​នេះ​។ ​ភាគច្រើន​នៃ​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ​អុត​ស្វា​នេះមាននៅ​ក្នុង​តំបន់​អឺរ៉ុប អាមេរិក​ខាងជើង ព្រមទាំង​មួយ​ចំនួន​តូច​នៅ​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក អា​ហ្ស​ង់​ទីន ម៉ា​រ៉ុ​ក និង​អារ៉ាប់​រួម​៕អត្ថបទ៖ សុខមាន

មនុស្ស​ ៥០​នាក់​រួម​ទាំង​កុមារ​ជាច្រើន​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​នៅ​ព្រះវិហារ​ក្នុង​ប្រទេស​នី​ហ្ស៊េ​រី​យ៉ា​

2022/06/06 06:05:05 pm        968
​នី​ហ្ស៊េ​រី​យ៉ា៖ ក្រុម​ក្មាន់កាំភ្លើង​បាន​បើក​ការ​បាញ់​ប្រហារ និង​បំផ្ទុះ​គ្រឿងផ្ទុះ​សម្លាប់​មនុស្ស​រាប់​សិប​នាក់​ នៅ​ព្រះវិហារ​កាតូល្លិក​មួយ​កន្លែង​ក្នុង​ប្រទេស​នី​ហ្ស៊េ​រី​យ៉ា​ភាគ​និរតី។ ​​អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង ខណៈ​ក្រុម​អ្នក​បួងសួង​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ព្រះវិហារ​កាតូល្លិក​សេន ហ្វ្រ​ង់​ស៊ី​ស (St Francis Catholic Church) ក្នុង​រដ្ឋ Ondo កាលពី​ថ្ងៃអាទិត្យ​។ ក្នុងចំណោម​អ្នក​ស្លាប់​មាន​កុមារ​ជាច្រើន​នាក់​ផង​ដែរ​។ លោក Adelegbe Timileyin តំណាង​ឲ្យ​ទីក្រុង Owo ជា​កន្លែង​កើត​ហេតុ​បាន​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់ ​៥០​នាក់​បាន​ស្លាប់​។​វេជ្ជបណ្ឌិត​មួយ​រូប​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Owo បាន​និយាយ​ថា សាកសព​ជិត​ ៥០​នាក់​ត្រូវ​បាន​យកចេញ​ពី​មណ្ឌល​សុខភាព​សហព័ន្ធ​ និង​មន្ទីរពេទ្យ​កាតូល្លិក​សេន​ល្វី​ស​របស់​ទីក្រុង Owo​។ ក្រុម​អាជ្ញាធរ​ពុំបាន​បញ្ជាក់​ភ្លាមៗ​ពីចំនួន​អ្នក​ស្លាប់​សរុប​ផ្លូវការ​នោះ​ទេ​។ ហើយក៏​ពុំ​ទាន់​មាន​ក្រុម​ណាមួយ​ចេញមុខ​ទទួលស្គាល់​ ការវាយប្រហារ​កាលពី​ថ្ងៃ​អាទិត្យ​នោះ​ទេ៕អត្ថបទ៖ សុខមាន

ប្រធានាធិបតី​ទួរគី៖​ អឺរ៉ុប​កំពុង​ភ័យ​ស្លន់ស្លោ​ព្រោះ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/06/06 05:15:50 pm        2065
​ទួរគី៖ លោក​ប្រធានាធិបតី​ទួរគី Recep Tayyip Erdogan បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សហភាព​អឺរ៉ុប​កំពុង​ភ័យ​ស្លន់ស្លោ​ដោយសារតែ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោក Erdogan បាន​និយាយ​ថា ​នៅ​ពេល​ដែល​ប្រទេស​របស់​លោក​ទទួល​បាន​ជោគជ័យ ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់​រយៈពេល ​១១​ឆ្នាំ ពួក​លោក​កំពុង​ឃ្លាំមើល​ភាព​ស្លន់​ស្លោ​នៅ​ក្នុង​សហភាព​អឺរ៉ុប ​ដោយ​សារ​វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។ ពួក​លោក​កំពុង​បន់ស្រន់​ឲ្យ​ពិភពលោក​រួចផុត​ពី​ពេលវេលា​ដ៏​អាក្រក់​ ដែល​កំពុង​ជួបប្រទះ​នៅ​ពេល​នេះ​។ ​លោក Erdogan បាន​ថ្លែង​ថា ពួក​លោក​កំពុង​មើល​ឃើញ​ភាព​ស្លន់ស្លោ​ទូទាំង​សហ​ភាព​អឺរ៉ុប ដោយ​និយាយ​ថា​ របប​ដែល​លោក​ខាង​លិច​បង្កើត​ឡើង​ដើម្បី​ធានា​សន្តិសុខ និង​វិបុលភាព​របស់​ខ្លួន​កំពុង​ដួល​រលំ​ហើយ​។​​ប្រធានាធិបតី​ទួរគី​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ទីក្រុង​អង់កា​រ៉ា​ជំទាស់​ការ​ចូល​ជា​សមាជិក​ណា​តូ​របស់​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត ព្រោះ​ខ្លួន​មិន​ទទួលយក​ការ​អះ​អាង​របស់​ប្រទេស​ទាំង​២ ចំពោះ​ទំនាក់​ទំនងជា​មួយ​ក្រុម​អ្នកតំណាង​គណបក្ស​ពលករ​ឃើ​ត​ខុសច្បាប់​នៅក្នុង​ប្រទេស​ទួរគី​។​ ​កាលពី​ថ្ងៃ​សៅរ៍ អ្នកនាំពាក្យ​របស់​លោក​ប្រធានាធិបតី​ទួរគី លោក Ibrahim Kalin បាន​និយាយ​ថា ទួរគី​យល់​ពី​ជំហរ​របស់​ប្រទេស​នានា​ចំពោះ​រុស្ស៊ី ប៉ុន្តែ​ទីក្រុង​អង់កា​រ៉ា​ជឿ​ថា ​ខ្លួន​នៅ​តែ​មាន​បំណង​រក្សា​ទំនាក់ទំនង​ដោយ​បើកចំហ​ជាមួយ​ក្រុង​មូស្គូ៕អត្ថបទ៖ សុខមាន

សម្តេចក្រឡាហោម ស ខេង អញ្ជើញបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅការិយាល័យបោះឆ្នោតអនុវិទ្យាល័យសោហ៊ឺ សង្កាត់ស្វាយប៉ោ

2022/06/05 04:14:41 pm        500
បាត់ដំបង៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅការិយាល័យបោះឆ្នោតស្ថិតក្នុងអនុវិទ្យាល័យសោហ៊ឺ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅខេត្តត្បូងឃ្មុំ

2022/06/05 04:09:02 pm        295
ត្បូងឃ្មុំ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតសម្តេចផ្ទាល់។សម្តេចប្រធានរដ្ឋសភាបានបង្ហាញក្តីសប្បាយរីករាយនៅពេលឃើញប្រជាពលរដ្ឋចេញទៅបោះឆ្នោត ជ្រើសរើសអ្នកដឹកនាំនៅមូលដ្ឋានរបស់ខ្លួនដោយក្តីរីករាយ ដោយសេរី តាមឆន្ទៈ របស់ខ្លួន គ្មានអំពើហិង្សា។ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ គឺជាដំណើរការប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយផ្តល់ឱកាសជូនប្រជាពលរដ្ឋជ្រើសរើសអ្នកដឹកនាំនៅក្នុងមូលដ្ឋានខ្លួនដោយផ្ទាល់ ជាការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល៕

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ

2022/06/05 02:33:57 pm        44
កណ្តាល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ទីរបញ្ចកោណ នឹងវិនិយោគ ៤០០លានដុល្លារ ក្នុងការ​​រុក​រក​រ៉ែកម្ររបស់អូស្ត្រាលី
08/08/2026 06:08 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
08/08/2026 06:08 PM
សមាជិកព្រឹទ្ធសភាបក្ស​សាធារណរដ្ឋអនុម័ត​តែង​តាំង​លោក Todd Blanche ជារដ្ឋ​មន្ត្រី​យុត្តិធម៌អាមេរិក
08/08/2026 06:08 PM
ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ ធ្លាក់នៅជិតចំហេះ​ព្រៃរបស់អាមេរិក ដោយ​មាន​មនុស្ស ២នាក់​នៅ​ខាង​ក្នុង​
08/08/2026 06:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី
08/08/2026 05:08 PM
ជប៉ុន​សម្លឹងការចំណាយ​ការពារជាតិ​ខ្ពស់​បំផុត  ៥៦ពាន់​លាន​ដុល្លារ ​ស្រប​ពេល​​បារម្ភ​ពី​សន្តិសុខ​ក្នុង​តំបន់
08/08/2026 05:08 PM
កូរ៉េខាងត្បូងត្រៀមប្រឈម​នឹង​កម្ដៅ​ក្ដៅ​ខ្លាំង ខណៈជំងឺទាក់ទងនឹងកម្ដៅ​កើនឡើង
08/08/2026 05:08 PM
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បំពេញ​ទស្សនកិច្ចនៅ​ស៊ែប៊ីដែលជាសម្ព័ន្ធមិត្តរុស្ស៊ី
08/08/2026 05:08 PM
ព្យុះទីហ្វុង Dolphin ធ្វើ​ឱ្យមាន​អ្នក​របួស​ ៥នាក់​ នៅ​ខេត្ត Okinawa របស់​​ជប៉ុន ខណៈ​ចិនបិទកំពង់ផែ មុន​ព្យុះទៅ​ដល់​
08/08/2026 04:08 PM
មេដឹកនាំ​កោះ​តៃវ៉ាន់ត្រួតពិនិត្យការហ្វឹកហ្វឺនវាយប្រហារតាមឆ្នេរសមុទ្រ អំឡុងសមយុទ្ធប្រចាំឆ្នាំ
08/08/2026 04:08 PM