គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

លោក Biden យល់ព្រម​ផ្ដល់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ឲ្យ​អ៊ុយ​ក្រែ​ន

2022/06/01 06:05:14 pm        1273
​សហរដ្ឋអាមេរិក៖ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោកស្រី Linda Thomas-Greenfield បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខណៈ​ដែល​ទីក្រុង Washington មាន​ចេតនា​បន្ត​ផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ជា​ប្រព័ន្ធ​ដែល​អាច​ឲ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​វាយប្រហារ​រុស្ស៊ី​បាន ​នឹង​មិន​ស្ថិត​ក្នុង​ចំណោម​អាវុធ​ទាំង​នោះ​ទេ​។ ​លោកស្រី​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​សន្និសីទ​សារព័ត៌មាន​ ដែល​បញ្ចប់​តួនាទី​ជា​ប្រធាន​ក្រុម​ប្រឹក្សាសន្តិសុខ​ជាតិ​របស់​ក្រុង Washington ថា​ វា​ពិតជា​រឿង​ធម្មតា​ណាស់​។ ​យើង​បាន​បញ្ជាក់​ច្បាស់​តាំងពី​ថ្ងៃ​ទី​១ ​ថា យើង​នឹង​ផ្ដល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​ដើម្បី​ការពារ​ខ្លួន​ពី​ការ​វាយ​លុក​របស់​រុស្ស៊ី ដើម្បី​ការពារ​ខ្លួន​នៅ​ក្នុង​ព្រំដែន​របស់​ខ្លួន​ ដើម្បី​ប្រយុទ្ធ​ទប់ទល់​ជាមួយ​រុស្ស៊ី។ យើង​នឹង​មិន​ផ្ដល់​ប្រភេទ​អាវុធ​ដែល​នឹង​ជួយ​ឲ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ វាយប្រហារ​លើ​រុស្ស៊ី​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​បាន​ឡើយ ពោល​គឺផ្គត់ផ្គង់​តែ​អាវុធ​ដែល​អាច​បាញ់​នៅ​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ ហើយ​លោក​ប្រធានាធិបតី Joe Biden ក៏បាន​បញ្ជាក់​ច្បាស់​ហើយ​ដែរ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។​​លោកស្រី​បាន​បន្ថែម​ថា សហរដ្ឋអាមេរិក​នឹង​មិន​ក្លាយ​ជា​ភាគី​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​នេះ​ទេ​។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ពី​ប្រព័ន្ធ​បាញ់​អាវុធ MLRS ថា​ អាច​កំណត់​គោល​ដៅ​សម្រាប់​អ៊ុយ​ក្រែ​ន​ដែល​ជា​ជើង​ទម្រ​បាញ់​អាវុធ​ប្រភេទ M270 ដែល​ឈប់​ប្រើ​ក្នុង​ឆ្នាំ២០០៣ ឬ​ប្រព័ន្ធ​បាញ់​រ៉ូ​កែ​ត​ចល័ត​ដែល​មាន​សមត្ថភាព​ខ្ពស់ M142​។​ ជើង​ទម្រ​ទាំងពីរ​អាច​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​យុទ្ធសាស្ត្រ​ ដែល​មាន​រយៈ​ចម្ងាយ​រហូតដល់ ៣០០​គីឡូម៉ែត្រ ព្រមទាំង​គ្រាប់​រ៉ូ​កែ​ត​ដែល​អាច​បាញ់​បាន​ចម្ងាយ​ប្រហែល ៣០​គីឡូម៉ែត្រ​៕អត្ថបទ៖ សុខមាន

ការ​ជួញដូរ​ប្រាក់​យ័ន និង​រូ​ប្លិ៍​កើន​ឡើង​ជាង​ ១.០០០% ខណៈ​ចិន​ និង​រុស្ស៊ី​ខិតចូល​គ្នា​កាន់តែ​ជិត​ ស្រប​ពេល​មាន​ភាព​តានតឹង​ជាមួយ​អាមេរិក

2022/06/01 05:27:17 pm        988
​ចិន៖ យោង​តាម​ទិន្នន័យ​ដែល​បាន​រាយការណ៍​ទៅកាន់​សារព័ត៌មាន Bloomberg ការ​ជួញដូរ​ប្រាក់​យ័ន​របស់​ចិន និង​ប្រា​ក់រូ​ប្លិ៍​របស់​រុស្ស៊ី​បាន​ហក់​ឡើង​ជាង ​១.០០០% ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​ទាំង​២ ​បាន​រឹតចំណង​មិត្តភាព​កាន់តែ​ជិតស្និទ្ធ​។ ​សារព័ត៌មាន Bloomberg បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា តម្លៃ​ប្រាក់​យ័ន និង​រូ​ប្លិ៍​ប្រចាំខែ​បាន​លោត​ដល់​ ១,០៦៧% ក្រោម ៤​ពាន់​លាន​ដុល្លារ ចាប​តាំង​ពី​រុស្ស៊ី​បាន​វាយលុក​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ។​ ​ប្រទេស​ទាំង​២ បាន​ព្យាយាម​រឹត​បន្តឹង​ទំនាក់ទំនង​នៅ​ឆ្នាំនេះ​ដោយ​ប្រកាស​ថា ​ជា​មិត្តភាព​គ្មាន​ដែន​កំណត់​ដោយ​ផ្ទាល់​ក្នុង​បំណង​រួមគ្នា ​ទប់ទល់​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​ជុំវិញ​សេដ្ឋកិច្ច​សកល​។ ​ចាប់​តាំង​ពី​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ង​រលើ​ប្រទេស​រុស្ស៊ី ទាំង​ប្រទេស​រុស្ស៊ី ទាំង​ប្រទេស​ចិន​បាន​សម្លឹង​រក​ការ​ខិត​ទៅ​រក​គ្នា​កាន់តែ​ជិត​លើ​វិស័យ​សេដ្ឋកិច្ច​។ ពាណិជ្ជកម្ម​របស់​ចិនជាមួយ​ប្រទេស​រុស្ស៊ី​បាន​កើន​ឡើង ១២% កាលពី​ខែ​មីនា​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មាន​សន្ទុះ​លឿន​ជាង​ពាណិជ្ជកម្ម​ ដែល​បាន​កើន​ឡើង​ជាមួយ​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក។ការ​នាំ​ចូល​របស់​រុស្ស៊ី​ពី​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​ ប៉ុន្តែ​ផ្នែក​ពាណិជ្ជ​កម្ម​បាន​ហក់​ឡើង​ក្នុង​វិស័យ​ផ្សេងៗ ដែល​ទំនងជា​បង្ហាញ​ឲ្យ​ឃើញ​ពី​តម្លៃ​ថាមពល​ដែល​មាន​តម្លៃ​កាន់តែ​ខ្ពស់​។ ​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា កាលពី​ខែ​មេសា​ខ្លួន​បាន​រំពឹង​ថា​ ពាណិជ្ជកម្ម​ជាមួយ​ចិន​នឹង​លោត​ដល់ ​២០០​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០២៤​ ដែល​កាលពី​ឆ្នាំមុន​មាន​ត្រឹមតែ ១៥០​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​៕អត្ថបទ៖ សុខមាន

សារលិខិតសម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិក្នុងឧ៌កាសទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា

2022/06/01 04:16:16 pm        348
ភ្នំពេញ៖ សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២២។

ព្រះមហាក្សត្រ អំពាវនាវពលរដ្ឋ ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឲ្យបានគ្រប់គ្នា

2022/06/01 12:21:35 am        484
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានអំពាវនាវ ទៅប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា កុំមានការព្រួយបារម្ភ ខណៈការបោះឆ្នោតថ្នាក់ក្រោមជាតិនេះ កាន់តែខិតជិតមកដល់ ។ក្នុងរាជសារផ្ញើជូនជនរួមជាតិ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទួលថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។ព្រះមហាក្សត្រ មានព្រះបន្ទួលបន្តថា ក្នុងឱកាសនេះ ព្រះអង្គអំពាវនាវជាឱឡារិក ជូនជនរួមជាតិ បងប្អូន កូនក្មួយ អ្នកបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះ សុំកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កាត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឲ្យសោះ ។ព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះបន្ទួលបន្ថែមថា បងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ជៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ ។គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន ១៧គណបក្ស ហើយការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកំពុងដំណើរការ ដោយគិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ការឃោសនាថ្ងៃទី ១១ហើយ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ

សម្តេចតេជោ ហ៊ុន សែន ៖ សូមកុំឱយក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំនិងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព

2022/05/31 11:53:10 pm        602
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវ បានបង្ហោះរូបមួយសន្លឹក ដែលទើបប្រទះឃើញក្នុងបណ្តាញសង្គម ដោយភ្ជាប់ជាមួយសារដ៏សំខាន់ទាក់ទងនឹងតម្លៃនៃសន្តិភាពនិងអំពាវនាវដល់ក្មេងជំនាន់ក្រោយ កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាពគឺវាហួសពេលស្រោចស្រង់ដូចនៅករណីនៅអ៊ុយក្រែនជាដើម។សម្តេចតេជោ បានបញ្ជាក់ក្នុងខ្លឹមសារទាំងស្រុងថា ៖ «រូបថតមួយសន្លឹកនេះខ្លួនខ្ញុំក៍មិនដែលបានឃើញដែរទើបតែថ្ងៃនេះប្រទះឃើញតាមបណ្តាញទំនាក់ទំនងសង្គម។តាមពិនិត្យវ៉ែនតានេះពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ដល់ដើមឆ្នាំ១៩៩៩ដែលជាដំណាក់កាលអនុវត្តន៍នយោបាយឈ្នះឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយ នឹកគិតចង់បានសន្តិភាពដើម្បីមានឱកាសកសាងប្រទេស។ទឹកមុខខ្ញុំនោះកំពុងគិតទៅឆ្ងាយដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ។ពេលនេះសន្តិភាពមានហើយត្រូវរួមគ្នាការពារកុំឱយបាត់បង់ទៅវិញ។សូមកុំឱយក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំនិងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព។កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាពគឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែនអីចឹង៕» អត្ថបទ ៖ រក្សា

ទីក្រុង Sievierodonetsk រង​ការ​បំផ្លិច​បំផ្លាញ​ទាំងស្រុង ខណៈ​កងកម្លាំង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅ​ភាគ​ខាងកើត​

2022/05/31 06:57:25 pm        1498
​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​បាន​វាយ​សម្រុក​រុល​ទៅ​មុខ​កាន់តែ​ជ្រៅ ​ចូល​ទៅ​ក្នុង​ទីក្រុង​ដ៏​សំខាន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ ដោយមាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ចេញពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​ជាមួយ​កងកម្លាំង​របស់​ក្រុង Kyiv ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ដែល​បាន​ធ្វើ​ឲ្យ​ទីក្រុង Sievierodonetsk រង​ការ​បំផ្លិច​បំផ្លាញ​។ ​ខណៈ​ការ​វាយ​សម្រុក​រុល​ទៅ​មុខ​របស់​ទីក្រុង Moscow ចេះតែ​កើន​ឡើង កងកម្លាំង​រុស្ស៊ី​ក៏បាន​បាញ់​ផ្លោង​ទៅលើ​តំបន់​មួយ​ចំនួន​នៃ​ភាគ​ខាងជើង​របស់​អ៊ុយ​ក្រែ​ន​ផង​ដែរ​។ ​ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដណ្ដើម​គ្រប់គ្រង​តំបន់​ភាគខាងត្បូង​ប្រទេស​នេះ​នៅតែ​បន្ត​។ ​ទន្ទឹមនឹង​នេះដែរ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយថា ប្រទេស​រុស្ស៊ី​បាន​រារាំង​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយ​ក្រែ​ន​ដល់​ទៅ​ ២២​លាន​តោន ដែល​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ​កើន​ឡើង​។ ​ក្រុម​អ្នក​វិភាគ​យោធា​បាន​ហៅ​ការ​វាយ​ប្រយុទ្ធ​ដណ្ដើម​ទីក្រុង Sievierodonetsk ថា​ ជា​ផ្នែក​មួយ​នៃ​ការ​ប្រជែង​ពេលវេលា​របស់​វិមាន​ក្រឹម​ឡាំង​។​ទីក្រុង​នេះ​សំខាន់​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​រុស្ស៊ី ​ដណ្ដើម​កាន់កាប់​ឲ្យ​បាន​ទាំងស្រុង​យ៉ាង​ឆាប់រហ័ស​លើ​តំបន់​ឧស្សាហកម្ម Donbas ភាគ​ខាងកើត មុន​ពេល​ការ​មក​ដល់​គ្រឿង​សព្វាវុធ​បន្ថែម​ទៀត​របស់​លោក​ខាងលិច ​ដើម្បី​ជួយ​ពង្រឹង​កម្លាំង​ការ​ពារ​ជាតិ​អ៊ុយ​ក្រែ​ន​។​ ​អភិបាលក្រុង Sievierodonetsk លោក Oleksandr Striuk បាន​និយាយថា ទីក្រុង​នេះ​ត្រូវបាន​បំផ្លិច​បំផ្លាញ​ទាំងស្រុង​។ ​លោ​កថា ​ការបាញ់​ផ្លោង​កាំភ្លើង​ធំ​បាន​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​ខូចខាត​អគារ​នានា​ ៩០% បណ្ដាញ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី និង​ប្រព័ន្ធ​ទំនាក់ទំនង​ផ្សេងៗ​ត្រូវ​បាន​កាត់ផ្ដាច់​យ៉ាង​ច្រើន​ ចូល​ទៅ​កាន់​ទីក្រុង​មួយ​នេះដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ ​១សែន​នាក់៕អត្ថបទ៖ សុខមាន

ដំណឹងល្អ..! ថ្ងៃនេះ កម្ពុជាមានអ្នកជាសះស្បើយ ៣នាក់ និងមិនមានករណីស្លាប់ថ្មី និងករណីឆ្លងថ្មីជំងឺកូវីដ-១៩ទេ

2022/05/31 06:40:54 pm        532
(រូបភាព៖ ឯកសារ)ភ្នំពេញ៖ ក្រសួងុសខាភិបាលប្រកាសថា អ្នកជំងឺកូវីដ-១៩ ចំនួន ៣នាក់បានជាសះស្បើយ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ខណៈដែលនៅថ្ងៃនេះផងដែរ មិនមានអ្នកឆ្លងថ្មី និងមិនមានករណីស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ទេ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦.២៦២នាក់ ,ជាសះស្បើយសរុបចំនួន ១៣៣.២០៤នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់។

តម្លៃ​ប្រេង​ហក់​ឡើង​ខ្ពស់ ​បន្ទាប់ពី​សហភាព​អឺរ៉ុប​ហាមប្រាម​ការ​នាំ​ចូល​ប្រេង​ភាគច្រើន​ពី​រុស្ស៊ី

2022/05/31 06:14:52 pm        707
​អឺរ៉ុប៖ តម្លៃ​ប្រេង​បាន​កើន​ឡើង​នៅ​ក្នុង​ពាណិជ្ជកម្ម​អាស៊ី​ភ្លាមៗ​កាលពី​ថ្ងៃ​អង្គារ​ បន្ទាប់ពី​បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​និយាយ​ថា ​ពួកគេ​បាន​យល់ព្រម​កាត់បន្ថយ ​90% ​នៃ​ការ​នាំចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី​នៅ​ចុង​ឆ្នាំនេះ​។​ភាគហ៊ុន​ប្រេង​ឆៅ​របស់​ក្រុមហ៊ុន Brent សម្រាប់​ខែ​កក្កដា​ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​កើន​ឡើង 63សេន​ដល់ 122.30​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ម៉ោង 12ម៉ោង​សកល។ ​ភាគហ៊ុនប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) កំពុង​ជួញដូរ​នៅ​តម្លៃ 117.65ដុល្លារ​ក្នុង​មួយ​បារ៉ែលកើន​ឡើង 2.58ដុល្លារ​ពី​ការ​បិទ​កាលពី​ថ្ងៃ​សុក្រ​។ ​មិន​មាន​ការ​ដោះស្រាយ​ទេ​កាល​ពី​ថ្ងៃ​ចន្ទ ​ដោយ​សារ​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​របស់​សហរ​ដ្ឋ​អាមេរិក​។ ​ការ​ហាម​ប្រាម​លើ​ការ​នាំចូល​ប្រេង​របស់​រុស្ស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​រឹត​បន្តឹង​ទីផ្សារ​ប្រេង​ឆៅ​ពិភព​លោក​ ដែល​បាន​ប្រឈម​នឹង​ឧបសគ្គ​ផ្គត់ផ្គង់​រួច​ស្រាប់​ទៅ​ហើយ​ ស្រប​ពេល​មាន​តម្រូវការ​ឡើង​វិញ​ក្រោយ​ជំងឺ​រាតត្បាត​សកល Covid-19៕អត្ថបទ៖ សុខមាន

រុស្ស៊ី​បណ្ដេញ​សមាជិក​ទាហាន​ឯកជន​របស់​លោក Putin​ ជាង ​១០០​នាក់​ចេញពី​ការងារ​ ព្រោះ​មិន​ព្រម​ចូល​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​

2022/05/31 05:33:38 pm        1579
​រុស្ស៊ី៖ យោង​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​ជាច្រើន​បាន​ឲ្យ​ដឹង​ថា ទាហាន​ជាង ​១០០​នាក់​នៃ​សមាជិក​អង្គភាព​ឆ្មាំ​ជាតិ​រុស្ស៊ី​ត្រូវ​បាន​បណ្ដេញ​ចេញពី​ការងារ​ ដោយសារតែ​មិន​ស្ដាប់​បញ្ជា​ឲ្យ​ចូល​ប្រយុទ្ធ​នៅ​សមរភូមិ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​​សារព័ត៌មាន The Guardian បាន​រាយការណ៍​ថា ក្រុម​ឆ្មាំ​ជាតិ​ចំនួន​ ១១៥​នាក់​គឺជា​ផ្នែក​មួយ​នៃ​ទាហាន​សហព័ន្ធ​រុស្ស៊ី Rosgvardia ជា​កងកម្លាំង​ដាច់ដោយឡែក​ពី​យោធា​ ដែល​ជា​រឿយៗ​ត្រូវ​បាន​ប្រើប្រាស់ដោយ​វិមាន​ក្រឹម​ឡាំង ​ជា​កម្លាំង​សន្តិសុខ​ផ្ទៃក្នុង​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​ដើម្បី​កម្ចាត់​ក្រុម​ប្រឆាំង​។​ ការ​បណ្ដេញ​ឆ្មាំ​ទាំង ១១៥​នាក់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា បន្ទាប់ពី​តុលាការ​យោធា​រុស្ស៊ី​បាន​ច្រានចោល​បណ្ដឹង​របស់​ពួកគេ​ ជំទាស់​ទៅ​នឹង​ការ​បញ្ចប់​មុខតំណែង​ការងារ​របស់​ពួកគេ​។​ក្នុង​សេចក្តី​សម្រេច​មួយ​ដែល​បាន​បង្ហោះ​តាម​អ៊ីនធឺណិត​កាលពី​សប្តាហ៍​មុន ចៅក្រម​បានសម្រេច​ថា ទាហាន​ទាំងនោះ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ស្របច្បាប់​។ យោង​តាម​សារព័ត៌មាន The Guardian តុលាការ​បាន​និយាយ​ថា ទាហាន​ទាំងនោះ​បាន​ប្រកែក​មិន​ស្ដាប់​បញ្ជា ហើយ​បាន​វិល​ត្រឡប់​ទៅ​អង្គភាព​វិញ​ ដោយ​មិន​ទទួលបញ្ជា​ឲ្យ​ចូលរួម​ការ​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ សុខមាន

ក្រុមអាជ្ញាធរនេប៉ាល់រកឃើញសាកសព ​១៤​នាក់​ពី​ការធ្លាក់​​​យន្តហោះ​​​

2022/05/30 09:46:19 pm        938
​នេប៉ាល់៖ ទាហាននេប៉ាល់​​​បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍​នៅថ្ងៃចន្ទនេះ​ថា ក្រុម​អាជ្ញាធរ​នេប៉ាល់​បាន​រកឃើញសាកសព​ចំនួន ១៤​​នាក់ពី​ទីតាំង​ធ្លាក់​យន្តហោះ​ខ្នាតតូច​ដែល​បាន​បាត់​ការ​ទាក់​ទង​ដោយមាន​អ្នកដំណើរ ២២​នាក់​នៅលើ​យន្តហោះ​នោះ​ ខណៈ​​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​​​បាន​បន្ត​​​នៅថ្ងៃទី២​។​អ្នកនាំពាក្យ​ទាហាន​លោក Narayan Silwal បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា ទាហាន​បាន​រក​ឃើញ​ទីតាំង​ដែល​យន្តហោះ​បាន​ធ្លាក់​នោះ​ហើយ​។ ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​​នេ​ប៉ាល់​បាន​និយាយ​ថា យន្តហោះ​ដែល​ត្រូវ​បាន​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាស​ចរណ៍ Tara Air របស់​ប្រទេស​នេ​ប៉ាល់បាន​ហោះ​ចេញពី​ទីក្រុង Pokhara ទៅកាន់​ទីក្រុង​ទេសចរណ៍​ដ៏​ពេញ​និយម Jomsom ក្នុង​ប្រទេស​នេ​ប៉ាល់​ភាគ​កណ្ដាល​កាលពី​ថ្ងៃអាទិត្យ នៅ​ពេល​យន្តហោះ​បាត់​ការ​ទាក់ទង​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​ដែនអាកាស​ប្រហែល​ ១២​នាទី​ពេល​កំពុង​ធ្វើ​ដំណើរ​។ ការ​ហោះហើរ​រវាង​ទីក្រុង​ទាំង​ ២​ តាម​ធម្មតា​ប្រើ​រយៈពេល​ចន្លោះ​ពី ២០​ ​ទៅ​ ២៥​នាទី​ប៉ុណ្ណោះ​។​​យោង​តាម​លោក Binod B.K មន្ត្រី​នៅ​ក្រសួង​មាតុភូមិ​របស់​នេ​ប៉ាល់​បាន​ឲ្យ​ដឹង​ថា ក្រុម​អាជ្ញាធរ​ជឿ​ថា​ ឧបទ្ទវ​ហេតុនេះ​បណ្ដាលមកពី​អាកាសធាតុ​អាប់​អួ។ ​យោង​តាម​ក្រសួង​ខាងលើ​ឲ្យ​ដឹង​ថា ​មាន​អ្នកដំណើរ​នៅ​លើ​យន្តហោះ​ចំនួន ​១៩​នាក់ និង​សមាជិក​អាកាស​យានិក ​៣​នាក់។ ក្នុង​នោះ​មាន​ជនជាតិ​អាល្លឺម៉ង់ ២​នាក់, ឥណ្ឌា ​៤​នាក់ និង​ជនជាតិ​នេ​ប៉ាល់ ១៣​នាក់​​។ ចំណែក​អ្នកដំណើរ ២​នាក់​ទៀត​គេ​មិន​ទាន់​បាន​ដឹង​ថា​ជា​ជន​ជាតិ​អ្វី​នៅឡើយ​ទេ៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ទីរបញ្ចកោណ នឹងវិនិយោគ ៤០០លានដុល្លារ ក្នុងការ​​រុក​រក​រ៉ែកម្ររបស់អូស្ត្រាលី
08/08/2026 06:08 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
08/08/2026 06:08 PM
សមាជិកព្រឹទ្ធសភាបក្ស​សាធារណរដ្ឋអនុម័ត​តែង​តាំង​លោក Todd Blanche ជារដ្ឋ​មន្ត្រី​យុត្តិធម៌អាមេរិក
08/08/2026 06:08 PM
ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ ធ្លាក់នៅជិតចំហេះ​ព្រៃរបស់អាមេរិក ដោយ​មាន​មនុស្ស ២នាក់​នៅ​ខាង​ក្នុង​
08/08/2026 06:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី
08/08/2026 05:08 PM
ជប៉ុន​សម្លឹងការចំណាយ​ការពារជាតិ​ខ្ពស់​បំផុត  ៥៦ពាន់​លាន​ដុល្លារ ​ស្រប​ពេល​​បារម្ភ​ពី​សន្តិសុខ​ក្នុង​តំបន់
08/08/2026 05:08 PM
កូរ៉េខាងត្បូងត្រៀមប្រឈម​នឹង​កម្ដៅ​ក្ដៅ​ខ្លាំង ខណៈជំងឺទាក់ទងនឹងកម្ដៅ​កើនឡើង
08/08/2026 05:08 PM
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បំពេញ​ទស្សនកិច្ចនៅ​ស៊ែប៊ីដែលជាសម្ព័ន្ធមិត្តរុស្ស៊ី
08/08/2026 05:08 PM
ព្យុះទីហ្វុង Dolphin ធ្វើ​ឱ្យមាន​អ្នក​របួស​ ៥នាក់​ នៅ​ខេត្ត Okinawa របស់​​ជប៉ុន ខណៈ​ចិនបិទកំពង់ផែ មុន​ព្យុះទៅ​ដល់​
08/08/2026 04:08 PM
មេដឹកនាំ​កោះ​តៃវ៉ាន់ត្រួតពិនិត្យការហ្វឹកហ្វឺនវាយប្រហារតាមឆ្នេរសមុទ្រ អំឡុងសមយុទ្ធប្រចាំឆ្នាំ
08/08/2026 04:08 PM