គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖នៅទូទាំងពិភពលោកនិន្នាការផ្លាស់ប្តូរចំនួនបីកំពុងរៀបចំរដ្ឋបាលសាធារណៈឡើងវិញទោះបីជាក្នុងកម្រិត និងល្បឿនខុសៗគ្នាក៏ដោយ

ព័ត៌មានសំខាន់ៗ

មនុស្ស​ប្រមាណ ​៦០​នាក់​ស្លាប់ ​ខណៈ​រុស្ស៊ី​បង្កើន​ការវាយប្រហារ​ខ្លាំងក្លា​ក្នុង​តំបន់ Luhansk របស់​អ៊ុយ​ក្រែ​ន​

2022/05/09 04:35:29 pm        2524
​អ៊ុយក្រែន៖ ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បាន​កើតឡើង ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើតកាលពី​ថ្ងៃអាទិត្យ​រវាង​កងកម្លាំង​រុស្ស៊ី និង​ក្រុម​អ្នកតស៊ូ​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ព្យាយាម​ដណ្ដើម​កាន់កាប់​ទីក្រុង Severodonetsk ដ៏​សំខាន់​របស់​តំបន់ Luhansk​។ ​អភិបាល​តំបន់ Luhansk បាន​និយាយ​ថា ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​ឧស្សាហកម្ម Severodonetsk ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ ១០០,០០០​នាក់ ហើយ​កងកម្លាំង​រុស្ស៊ី​កំពុង​ព្យាយាម​វាយ​ដណ្ដើម​គ្រប់គ្រង​ទីក្រុង​មួយ​នេះ​។ ​អភិបាល​តំបន់ Luhansk លោក Serhiy Haidai បាន​សរសេរ​នៅ​ក្នុង​សារ Telegram ថា ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បំផុតកំពុង​ឈាន​ទៅ​រក​ការ​ដណ្ដើម​យក​ទីក្រុង Severodonetsk ប៉ុន្តែ​រាល់​កា​បោះ​ទីលំនៅ​ទាំងឡាយ​នៅ​ក្នុង​តំបន់ Luhansk គឺជា​ចំណុច​គ្រោះថ្នាក់​បំផុត។​ ពេលនេះ​មានការ​បាញ់​ប្រហារ​គ្នា​នៅ​ក្នុង​ភូមិ Bilohorivka ភូមិ Voivodivka និង​វាយ​រុល​ទៅកាន់​ទីក្រុង Popasna​។​​លោក​និយាយ​ថា ជនជាតិ​អ៊ុយ​ក្រែ​ន​រាប់​សិប​នាក់​ត្រូវ​គេ​បារម្ភ​ថា​បាន​ស្លាប់ ក្រោយ​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​បាន​បំផ្លិចបំផ្លាញសាលារៀន​មួយ​កន្លែង ​ដែល​ប្រជាពលរដ្ឋ​ប្រមាណ ៩០​នាក់​ស្នាក់នៅ​ក្នុង​បន្ទប់​ក្រោម​ដី​ក្នុង​ភូមិ Bilohorivka។ ​យ៉ាងណាក៏ដោយ​ប្រភព​ពី​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយ​ថា មនុស្ស​ប្រហែល​ ៦០​នាក់​បាន​ស្លាប់ បន្ទាប់ពី​គ្រាប់បែក​ត្រូវ​ចំ​សាលារៀន​មួយ​កន្លែង​ក្នុង​ភាគ​ខាងកើត​​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន 

សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង រៀបចំពិធីបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស

2022/05/09 10:10:41 am        8849
កំពង់ចាម៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានដង្ហែចេញពីគេហដ្ឋាននៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆ្ពោះទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ បានប្រារព្ធធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីសាសនា ដោយមានការនិមន្ត យាង និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ និងឥស្សរជនជាន់ខ្ពស់ជាតិថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមានការចូលរួមពីកងកម្លំាង អាជ្ញាធរខេត្ត ក្រសួង ស្ថាប័ន មន្រ្តីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងសេចក្តីក្តុកក្តួលរំជួលចិត្ត ក្រៀមក្រំឥតឧបមា។ អ្នកចូលរួមទំាងអស់ មានសេចក្តីក្តុកក្តួលរំជួលចិត្តជាខ្លំាងចំពោះការបាត់បង់រូបសម្តេចឧត្តមទេពញាណ គឺជាការបាត់បង់នូវលោកឪពុក លោកឪក្មេក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទះ មនសិកាក្នុងការបម្រើបុព្វហេតុជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ ជារហូតមក។សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។សូមបួងសួងឲ្យវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃស្អែកបងប្រុសទីពីរ នឹងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែងសម្រាកចុងក្រោយរបស់គាត់

2022/05/08 08:23:01 pm        1580
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងសារខ្លីដ៏រំជួលចិត្ត សង្វេគពន់ពេកក្រៃ ពីមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដោយរៀបរាប់ថា ព្រឹកថ្ងៃស្អែក ៩ ខែឧសភា ឆ្នាំ២០២២ ដល់ពេលកំណត់ ដែលបងប្រុសទីពីរនឹងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែងសម្រាកចុងក្រោយរបស់គាត់។សម្តេចតេជោ ហ៊ុន សែន រៀបរាប់ថា “បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ទោះបីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយរបស់គាត់ស្រែកហៅគាត់យកដៃទាញអង្រួនជើងរបស់គាត់តែមិនមានលទ្ធផលក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម”។សម្តេចបន្តថា នៅមានរឿងសោកសៅជាងនេះ សម្រាប់បងប្អូនប្រុសស្រីទាំង៦នាក់របស់យើងនោះ គឺអវត្តមានបងប្រុសទីមួយក្នុងពិធីបញ្ចុះសពបងប្រុសទីពីរ។ បងប្រុសទីមួយ មិនត្រឺមតែមិនបានចូលរួមក្នុងពិធីបញ្ចុះសពបងទីពីរប៉ុណ្ណោះទេ តែមកដល់ពេលនេះគាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់បាត់បង់ជីវិតទៀតផង។សម្តេចតេជោបញ្ជាក់ថា “ខ្ញុំបានហាមកូនៗរបស់គាត់មិនឱ្យនិយាយប្រាប់គាត់ពីមរណភាពប្អូនរបស់គាត់ដោយបងទីមួយទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកកប្រទេសថៃសុខភាពគាត់នៅខ្សោយ។ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងក្រោយពេលគាត់ទទួលដំណឹងថាប្អូនរបស់គាត់បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱយគាត់?នេះហើយជារឿងសោកសៅនាប៉ុន្មានថ្ងៃខាងមុខ”៕

ប្រតិភូរដ្ឋបាលខេត្តកោះកុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង

2022/05/08 11:38:20 pm        870
កំពង់ចាម៖ នៅរសៀលថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្តកោះកុង បានដឹកនាំមន្ត្រីរដ្ឋបាលខេត្តកោះកុងជាច្រើនរូប អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម៕

ប្រធានាធិបតីឡាវ ផ្ញើសាររំលែកមរណទុក្ខជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចំពោះមរណភាពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង

2022/05/08 10:50:17 pm        616
ភ្នំពេញ៖ ឯកឧត្តម ថងលួន ស៊ីសូលីត ប្រធានាធិបតីឡាវ និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សប្រជាជានបដិវត្តដ៍ឡាវ បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចូលរួមរំលែកទុក្ខចំពោះមរណភាពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលបានទទួលមរណភាពកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២។

ប្រតិភូរដ្ឋបាលខេត្តកែប អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង

2022/05/08 10:13:01 pm        757
កំពង់ចាម៖ នៅរសៀលថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំមន្ត្រីរដ្ឋបាលខេត្តជាច្រើនរូប អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម៕

ឯកឧត្តម ជៀង អំ និងលោកជំទាវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង

2022/05/08 10:05:09 pm        968
កំពង់ចាម៖ នៅរសៀលថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យទីតាំងបញ្ចុះសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស

2022/05/08 09:58:19 pm        1468
កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យទីតាំងបញ្ចុះសព សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ ខណៈពិធីបញ្ចុះសពនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ជំនួបសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម កឹម សុខា ដោយភាពស្និទស្នាល និងទទួលទានអាហារសម្រន់ជាមួយគ្នារយៈពេលប្រមាណ៤ម៉ោងនៅកំពង់ចាម

2022/05/08 09:45:23 pm        2705
កំពង់ចាម៖ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមួយឯកឧត្តម កឹម សុខា ដែលដឹកនាំប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ មានការជួបសន្ទនា ដោយស្និទស្នាល និងការទទួលអាហារសម្រន់ជាមួយគ្នាផងនោះ មានរយៈពេលប្រមាណ៤ម៉ោង។

ប្រតិភូស្ថានទូតឡាវប្រចាំកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង

2022/05/08 09:32:23 pm        849
កំពង់ចាម៖ នៅរសៀលថ្ងៃទី ០៨ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ថងឡន ស៊ីសូលីត ឯកអគ្គរដ្ឋទូតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំមន្ត្រីស្ថានទូរបស់ខ្លួន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM
លោក Zelenskiy ៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៊ី ខាតបង់ប្រាក់រាប់សែនកោដិរូប្លិ៍
08/09/2026 12:08 PM