ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

ព័ត៌មានសំខាន់ៗ

លោក​ Vladimir Putin អះ​អាង​ថា ​ប្រទេស​រុស្ស៊ី​គ្មាន​ថ្ងៃ​ឯកោ​ឡើយ​

2022/04/13 05:50:15 pm        1805
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បង្ហាញ​ពិភពលោក​នៅ​ថ្ងៃ​នេះ​ពី​ឆន្ទៈ​ប្រទេស​របស់​លោក​ ក្នុង​ការ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ទាំងអស់ និង​អះ​អាង​ថា ​រុស្ស៊ី​នឹង​គ្មាន​ថ្ងៃ​ធ្លាក់​ចូល​ក្នុង​ភាព​ឯកោ​ឡើយ នៅ​ក្នុង​ការសន្ទនា​របស់​លោក​ជាមួយ​ក្រុម​កម្មករ​នៅ​មូលដ្ឋាន​បាញ់​បង្ហោះ​យានអវកាស Vostochny Cosmodrome ក្នុង​ប្រទេស​រុស្ស៊ី​។​លោ​កថា ​យើង​នឹង​មិន​ឯកា​ទេ​។ ​ជាទូទៅ​វា​ពិតជា​មិន​អាច​ធ្វើ​ឲ្យ​នរណា​ម្នាក់​ឯកា ​នៅ​ក្នុង​ពិភពលោក​ដ៏​ទំនើប​នេះ​ទេ វា​ពិតជា​មិន​អាច​ធ្វើ​ឲ្យ​ប្រទេស​ធំ​ដូចជា​ប្រទេស​រុស្ស៊ី​ឯកា​ឡើយ​។ លោក​ប្រធានាធិបតី​រូប​នេះ​បាន​ថ្លែង​បែបនេះ ​អំឡុង​ចុះ​ពិនិត្យ​មូលដ្ឋាន​បាញ់​បង្ហោះ​យានអវកាស​ក្នុង​តំបន់ Amur របស់​រុស្ស៊ីជាមួយ​សម​ភាគី​បេឡា​រុស​របស់​លោកគឺ​លោក Alexander Lukashenko​។​ ​លោក Putin បាន​រម្លឹក​ថា កាលពី​អំឡុង​ឆ្នាំ​១៩៦១ សាធារណរដ្ឋ​សង្គម​និយម​នៃ​សហភាពសូវៀតពិតជា​ឯកា​ពី​ទស្សន​បច្ចេកវិទ្យា ហើយ​ទណ្ឌកម្មលោក​ខាងលិច​បាន​ប៉ះពាល់​ខ្លាំង​ដល់​ការអភិវឌ្ឍន៍​។​លោក​បាន​សង្កត់​ធ្ងន់​ថា ទោះបីជា​មានការ​លំបាក និង​ការ​ព្យាយាម​រារាំង​ការអភិវឌ្ឍន៍​របស់​ប្រទេស​ពី​បរទេស​ក៏ដោយ ក៏​រុស្ស៊ី​នឹង​អនុវត្ត​ផែនការ​ដែល​បាន​គ្រោងទុក​ទាំងអស់ ​នៅ​ក្នុង​វិស័យ​អវកាស​ជាមួយ​នឹង​បច្ចេកវិទ្យា​ផ្ទាល់ខ្លួន ដើម្បី​ជំនួស​អ្វី​ដែល​បាន​ទិញ​ពី​កន្លង​ទៅ​ដោយ​ប្រើ​ប្រាក់ចំណេញ​ពី​ការ​លក់​ប្រេង និង​ឧស្ម័ន​៕អត្ថបទ៖ សុខមាន

លោក Vladimir Putin និយាយ​ថា​ ការចរចា​សន្តិភាព​ជាមួយ​អ៊ុយ​ក្រែ​ន​ពុំ​មាន​តទៅទៀត​ទេ​

2022/04/13 05:34:56 pm        3526
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ការចរចា​សន្តិភាព​បាន​បញ្ចប់​ហើយ ដោយ​ប្រើការ​អត្ថាធិប្បាយ​ជា​សាធារណៈ​ដំបូង​របស់​លោក ស្ដីពី​ជម្លោះ​ក្នុង​រយៈពេល​ជាង ​១​សប្ដាហ៍​ក្នុង​ការ​ប្ដេជ្ញា​ថា ​ទាហាន​របស់​លោក​នឹង​ឈ្នះ និង​ដាក់​គោលដៅ​លើ​បណ្ដា​ប្រទេស​លោក​ខាង​លិច ​ចំពោះ​ការ​បរាជ័យ​ដែល​ចង់​ឲ្យ​ទីក្រុង Moscow លុតជង្គង់​។​ថ្លែង​ពី​សង្គ្រាម​ជា​សាធារណៈ​ជា​លើកដំបូង​ចាប់​តាំង​ពី​កងកម្លាំង​រុស្ស៊ី​ បាន​ដកថយ​ពី​ភាគ​ខាងជើង​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ផ្អាក​ការ​វាយ​ប្រយុទ្ធ​នៅ​ក្បែរ​រដ្ឋធានី Kyiv លោក Putin បាន​សន្យា​ថា រុស្ស៊ី​នឹង​សម្រេច​បាន​គោលដៅ​ទាំងអស់​ដែល​ខ្លួន​បាន​ប៉ងប្រាថ្នា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​នៅ​ក្នុង​សញ្ញា​ដ៏​ច្បាស់លាស់​បំផុត​រហូតមកដល់​បច្ចុប្បន្ន​ដែល​មើល​ឃើញ​ថា ​សង្គ្រាម​នឹង​អូស​បន្លាយ​កាន់តែ​យូរ​ទៀត លោក Putin បាន​និយាយ​ថា រដ្ឋធានី Kyiv បាន​ធ្វើ​ឲ្យ​ការចរចា​សន្តិភាព​បរាជ័យ ដោយ​បង្កើត​ឈុត​ឆាក​ជា​អ្វី​ដែល​លោក​បាន​ហៅថា ​ជា​ការ​អះអាង​ក្លែងក្លាយ​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅលើ​រុស្ស៊ី និង​ទាមទារ​ធានា​សន្តិសុខ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​ទាំងមូល​។​លោក Putin និយាយ​ថា​ ប្រទេស​រុស្ស៊ី​គ្មាន​ជម្រើស​ក្រៅពី​ប្រយុទ្ធ​ទេ ព្រោះ​ខ្លួន​ត្រូវតែ​ការពារ​ប្រជា​ពលរដ្ឋ​និយាយ​ភាសា​រុស្ស៊ី​ក្នុង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​ទប់ស្កាត់​ប្រទេសជិតខាង​របស់​អតីត​សូ​វៀត​មួយ​នេះ កុំ​ឲ្យ​ក្លាយ​ជា​របាំង​ប្រឆាំង​រុស្ស៊ី​ចំពោះ​សត្រូវ​ទាំងឡាយ​របស់​ក្រុង Moscow៕អត្ថបទ៖ សុខមាន

លោក ហ៊ុន ម៉ាណែត រំលឹកគ្រាមួយឆ្នាំមុន ដែលជាយុទ្ធនាការដ៏ក្តៅគគុក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

2022/04/13 03:44:31 pm        684
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានរំលឹករយៈពេលមួយឆ្នាំមុន (១៣ មេសា ២០២១ - ១៣ មេសា ២០២២) ដែលលោក និងភរិយា ព្រមទាំងក្រុមការងារកំពុងមមារញឹកទាំងយប់ទាំងថ្ងៃក្នុងការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនៅកោះពេជ្រ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន អឲ្យបានលឿន (បន្ទាប់ពីបានបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ នៅសណ្ឋាគារ the Great Duke និងមន្ទីរពទ្យហ្លួងម៉ែ ដែលពេលនោះមានឈ្មោះថា នគរទេព្យ) ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញនាពេលនោះ មានការកើនឡើងខ្លាំង ដែលតម្រូវអោយរៀបចំកន្លែងព្យាបាលបន្ថែមជាបន្ទាន់សម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជម្ងឺកូវីដ-១៩។ លោកជឿជាក់ថា បងប្អូនដែលរស់នៅភ្នំពេញប្រាកដជាចងចាំច្បាស់នូវអារម្មណ៍របស់យើងនៅពេលនោះ ដែលពោរពេញទៅដោយការព្រួយបារម្ភ ភ័យខ្លាច និងមិនច្បាស់លាស់ថាទៅមុខនឹងទៅជាយ៉ាងណា បើមួយថ្ងៃៗមានអ្នកឆ្លងកូវីដ១៩ច្រើនបែបនេះ? ការគិតគូរ អំពីការនាំគ្រួសារទៅដើរកម្សាន្តពេលចូលឆ្នាំថ្មី កាលពីឆ្នាំមុននោះ ប្រាកដជាមិនមែនជាអាទិភាពសម្រាប់បងប្អូនទេ។ អាទិភាពរបស់បងប្អូននាពេលនោះ គឺការថែរក្សាសុខភាពនិងអាយុជីវិតរបស់ខ្លួននិងក្រុមគ្រួសារ ពោលគឺធ្វើយ៉ាងណាកុំអោយឆ្លងជម្ងឺកូវីដ១៩។ លោកបញ្ជាក់ថា បើយើងចាំពីស្ថានភាពកាលពីមួយឆ្នាំមុនដូចខ្ញុំបានរៀបរាប់ដោយសង្ខេបពីខាងលើ យើងប្រាកដជាមានមោទនភាពណាស់ ដែលក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ យើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ បានជោគជ័យ ដែលអាចអោយយើងបើកដំណើរការប្រទេសរបស់យើងឡើងវិញបាន ហើយពេលចូលឆ្នាំនាឆ្នាំនេះ ប្រជាពលរដ្ឋទូទាំងប្រទេសអាចប្រារពពិធីចូលឆ្នាំថ្មីប្រពៃណីជាតិយើង ជាមួយមិត្តភក្តិនិងក្រុមគ្រួសារដោយសប្បាយរីករាយ និងមិនមានការព្រួយបារម្ភ ភ័យខ្លាចដូចឆ្នាំមុនទៀតទេ។ ទមន្ទឹមនឹងនោះ លោកសូមបងប្អូនបន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានសុខាភិបាលដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងអ្នកជុំវិញខ្លួន៕

ព្រះមហាក្សត្រ និងហ្លួងម៉ែសព្វព្រះរាជហឫទ័យយាងនិវត្តមកដល់មាតុប្រទេសវិញហើយ

2022/04/13 12:40:57 am        280
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដី ថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជ ហឬទ័យ ស្ដេចយាងនិវត្តមកដល់មាតុប្រទេសវិញហើយនៅរសៀលថ្ងៃទី១២មេសានេះ បន្ទាប់ពីព្រះអង្គទាំងទ្វេបានស្តេចយាងទៅកាន់ទីក្រុងប៉កាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។យាងនិងអញ្ជើញថ្វាយព្រះរាជដំណើរស្តេចយាងនិវត្តដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សង្កេតឃើញមានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេច ឯកឧត្តមលោកជំទាវជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នការសំខាន់ៗជាច្រើនទៀត។ ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់ខាងមុខនេះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជារាស្ត្រជាកូន ជាចៅ បានបួងសួងដល់ព្រះបារមីនៃវត្ថុសក្តិសិទ្ធិក្នុងលោក បារមីនៃព្រះមហាស្វេត្រឆ័ត្រនិង បារមីនៃដួងព្រះវិញ្ញាណក្ខ្ធ អតីតៈនៃព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធអតីតៈព្រះបរមរតកោដ្ឋសូមតាមជួយថែរក្សាគ្រង ចំពោះព្រះអង្គទាំងទ្វេ សូមមានព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាដើម្បីស្តេចគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រ ជាកូន ជាចៅ បានជ្រកកោន រស់នៅ ការពារ និងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជាឱ្យរីកចម្រើនរុងរឿងថែមទៀត៕

TYDA និងធនាគារ ព្រីនស៍ ម.ក ចុះMOUជាមួយគ្នា ជំរុញសកម្មភាពមនុស្សធម៌តាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃទូទាំងប្រទេស

2022/04/12 10:37:26 pm        259
ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងធនាគារ ព្រីនស៍ ម.ក បានចុះ MOU ជាមួយគ្នា ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌បុព្វហេតុប្រជាពលរដ្ឋ តាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ ពិធីចុះ MOU នេះបានធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និងលោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិ ធនាគារ ព្រីនស៍ មក.ក នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២២នេះ៕

ក្រុម​ប្រឹក្សា​សន្តិសុខ​ UN ​ពិភាក្សា​ការ​ចោទ​ប្រកាន់​ពី​អំពើ​ហិង្សា​ផ្លូវ​ភេទ​នៅ​អ៊ុយក្រែន​

2022/04/12 10:24:23 pm        772
UN៖ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ស្ត្រី​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​ទៅកាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ថា អង្គការ​កំពុង​ទទួល​បាន​របាយការណ៍​អំពី​ការរំលោភ និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​លើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោកស្រី Sima Bahous និយាយ​ថា ការចោទប្រកាន់​ត្រូវតែ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ ដើម្បី​ធានា​បាន​នូវ​យុត្តិធម៌ និង​ការទទួលខុសត្រូវ​។ ​លោកស្រី Kateryna Cherepakha នាយក​អង្គការ La Strada Ukraine ដែល​ជា​អង្គការ​សិទ្ធិមនុស្សក្នុង​ប្រទេស​អ៊ុយ​ក្រែ​នបាន​ធ្វើ​ការ​អះ​អាង​ដោយ​​និយាយ​ថា ការរំលោភ​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ទាហាន​រុស្ស៊ី​ ខណៈ​ប្រើ​ជា​អាវុធ​សង្គ្រាម​។​ ជាមួយ​គ្នា​នេះ​លោក Manuel Fontaine នាយក​ផ្នែក​សង្គ្រោះ​បន្ទាន់​របស់​អង្គការ UNICEF និយាយ​ថា អង្គការ​សហប្រជាជាតិ​បាន​ផ្ទៀងផ្ទាត់​ថា កុមារ​ចំនួន ១៤២​នាក់​ត្រូវ​បាន​សម្លាប់ និង ២២៩​នាក់​បាន​រង​របួស​ចាប់​តាំងពី​សង្គ្រាម​បាន​ចាប់ផ្ដើម៕អត្ថបទ៖ ប៊ុនថន

ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​​​ ២៥​នាក់​ស្លាប់​ក្នុង​ប្រទេស​ហ្វីលីពីន

2022/04/12 09:49:47 pm        1762
​​ហ្វីលីពីន៖ ក្រុមមន្ត្រី​និយាយថា ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ២៥​នាក់​ស្លាប់​នៅក្នុងប្រទេស​ហ្វីលីពីន​ភាគខាងត្បូង ​និង​ភាគ​កណ្តាល ភាគច្រើន​ស្លាប់​ដោយសារតែ​បំណាក់​ដី​។ ​អធិការនគរបាល​ក្រុង​និយាយថា អ្នកភូមិ​ចំនួន ​២២​នាក់បាន​ស្លាប់​ដោយសារ​បំណាក់​ដី​នៅក្នុង​ភូមិចំនួន​៤ ក្នុង​ក្រុង Baybay ខេត្ត Leyte ភាគ​កណ្តាល​។​មនុស្ស​យ៉ាងហោចណាស់​ ៦​នាក់​ត្រូវបាន​រាយការណ៍​ថា​កំពុង​បាត់​ខ្លួន ហើយ​ប្រតិបត្តិ​ការស្វែងរក​កំពុង​ធ្វើឡើង​។​ ​អ្នកស្លាប់ ​៣​នាក់​ផ្សេងទៀត​បាន​ស្លាប់​ដោយសារ​ព្យុះ ដែល​ត្រូវបាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ឆ្លើយតប​គ្រោះមហន្តរាយ​របស់​រដ្ឋា​ភិ​បាលក្នុង​ខេត្ត Davao de Oro និង​ខេត្ត Davao Oriental។ ​មន្ត្រី​និយាយថា ទឹកជំនន់​ប្រមាណ ​២០០កន្លែងត្រូវបាន​រាយការណ៍​ក្នុង​តំបន់​ខុសៗ​គ្នា​នៅ​ខេត្ត​ភាគកណ្តាល​ និង​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​កាលពី​ចុង​សប្តាហ៍ ដែល​បណ្តាល​ឲ្យ​ប្រជាជន​ប្រមាណ ៣០០០០​គ្រួសារ​ផ្លាស់​ទី ដែល​មួយចំនួន​ក្នុងចំណោម​ពួកគេ​បាន​ស្វែងរក​ទីជម្រក​សង្គ្រោះបន្ទាន់​។ ​យ៉ាងហោចណាស់​មាន​ព្យុះ និង​ព្យុះ​ទី​ហ្វុ​ង​ចំនួន ២០​លើកបាន​បក់បោក​មកលើ​ប្រទេសហ្វីលីពីន​ក្នុង ​១​ឆ្នាំៗ ភាគច្រើន​ក្នុងអំឡុងពេល​រដូវវស្សាដែល​ចាប់ផ្តើម​អំឡុង​ខែមិថុនា៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​ព្រមាន​ស៊ុយអែត និង​ហ្វាំ​ង​ឡង់​ទល់​នឹង​ការ​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​

2022/04/12 12:44:45 pm        1601
​រុស្ស៊ី៖ រុស្ស៊ី​បាន​ព្រមាន​ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត​ទល់នឹង​ការ​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ ដោយ​លើក​ឡើង​ថា សកម្មភាព​នេះ​នឹង​មិន​នាំ​ឲ្យមានស្ថិរភាព​ដល់​អឺរ៉ុប​ឡើយ​។ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នក​យក​សារព័ត៌មាន​ថា សម្ព័ន្ធ​នេះ​នៅតែ​ជា​ឧបករណ៍​ឈាន​ទៅ​រក​ការ​ប្រឈម​ដាក់គ្នា​។​​ការ​ព្រមាន​នេះ​មាន​ឡើង ខណៈ​ក្រុម​មន្ត្រី​អាមេរិក​និយាយ​ថា ការវាយប្រហារ​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​គឺជា​កំហុស​យុទ្ធសាស្ត្រ​ដ៏​ធំ​ ដែល​ទំនងជា​នាំមក​នូវ​ការពង្រីក​ឥទ្ធិពល​យោធា​របស់​សម្ព័ន្ធ​យោធា​ណា​តូ​ទៅវិញ។ ក្រុម​មន្ត្រី​អាមេរិក​រំពឹង​ថា ​ប្រទេសជិតខាង​នៅ​តំបន់​អឺរ៉ុប​ខាងជើង​ទាំង​២ នឹង​ក្លាយ​ជា​សមាជិក​របស់​សម្ព័ន្ធ​នេះ​នៅ​ត្រឹម​ខែ​មិថុនា​។ ​ទីក្រុង Washington ត្រូវ​គេ​ជឿ​ថានឹង​គាំទ្រ​សកម្មភាព​ដែល​នឹង​មើល​ឃើញ​ សម្ព័ន្ធ​លោក​ខាង​លិច​កើន​សមាជិក​ដល់​ ៣២​ប្រទេស​។ ក្រុម​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ថា ការពិភាក្សា​នានា​បាន​កើត​ឡើង​រវាង​បណ្ដា​មេដឹកនាំ​សម្ព័ន្ធ​ណា​តូ និង​រដ្ឋមន្ត្រីការបរទេស​មកពី​ទីក្រុង Helsinki ប្រទេស​ហ្វាំ​ង​ឡង់ និង​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត៕អត្ថបទ៖ សុខមាន

ចិន​ជំរុញ​អាមេរិក​ឲ្យ​ចាត់វិធានការ​ជាក់ស្ដែង​ជំរុញ​សន្តិភាព​ជំនួស​ឲ្យ​ការ​ព្យាយាម​ពង្រីក​ជម្លោះ​អ៊ុយ​ក្រែ​ន​

2022/04/12 06:52:52 pm        880
​ចិន៖ ប្រទេស​ចិន​បាន​រិះគន់​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​សហរដ្ឋអាមេរិក​លើ​ទីក្រុងមូស្គូ ជុំវិញ​ជម្លោះ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ដោយ​និយាយ​ថា ​ការ​រឹតត្បិត​ទាំងឡាយ​គឺជា​ឧបករណ៍​មិន​ចំ​គោលដៅ​ ក្នុង​ការ​បន្ធូរបន្ថយ​វិបត្តិ​ដែល​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ទណ្ឌកម្ម​ដែល​ចេះតែ​ដាក់​មិន​ចេះ​ចប់ មិនបាន​ជួយ​អ្វី​ដល់​ស្ថានភាព​នេះ​ទេ ផ្ទុយទៅវិញបែរ​ជា​បង្កើត​ឲ្យ​មាន​បញ្ហា​ថ្មីៗ​សម្រាប់​​ពិភពលោក ស្រប​ពេល​ដែល​ពិភពលោក​នេះ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​។ លោក​បាន​បន្ថែម​ថា ទីក្រុង​វ៉ាស៊ីនតោន​គួរតែ​ចាត់វិធានការ​ជាក់​ស្ដែង​ជំរុញ​ឲ្យ​មាន​សន្តិភាព ជំនួស​ឲ្យ​ការប្រើប្រាស់​ទណ្ឌកម្មដើម្បី​រក្សា​ជំហរ​អនុត្តរភាព​របស់​ខ្លួន និង​កេង​ចំណេញ​ដោយ​ខុសច្បាប់​។ លោក Zhao បាន​បញ្ជាក់​ឡើងវិញ​ពី​គោលជំហរ​របស់​ទីក្រុង​ប៉េកាំង​ថា ជម្លោះ​រវាង​រដ្ឋធានីគីវ និងក្រុងមូស្គូ គួរតែ​ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​ការសន្ទនា​៕​​អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន៖ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង Mariupol​ ដោយ​ចោទ​រុស្ស៊ី​ពី​បទ​រំលោភ​សិទ្ធិមនុស្ស

2022/04/12 05:54:22 pm        835
​អ៊ុយ​ក្រែ​ន​៖ កាលពី​ថ្ងៃ​ចន្ទ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា មនុស្ស​រាប់​​ម៉ឺន​នាក់​ទំនងជា​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​របស់​រុស្ស៊ី​នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Mariupol ខណៈ​អង្គភាព​ស៊ើបអង្កេត​សិទ្ធិមនុស្ស​របស់​ប្រទេស​នេះ បាន​ចោទ​កងកម្លាំង​រុស្ស៊ី​ក្នុង​តំបន់​នេះ​ពី​បទ​ធ្វើ​ទារុណ​កម្ម​ និង​ប្រហារ​ជីវិត​។​ពុំ​មាន​របាយការណ៍​បញ្ជាក់​ទេ​កាលពី​ថ្ងៃ​ចន្ទ​អំពី​ការ​លើក​ឡើង​ថា ​មានការ​ប្រើប្រាស់​អាវុធ​គីមី​នៅ​ក្នុង​ទីក្រុង Mariupol​។ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយ​ថា រុស្ស៊ី​អាច​ប្រើ​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​របស់​លោក និង​បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​លោក​ខាង​លិច​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​ទីក្រុង Moscow។ ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​លោក Zelensky បាន​និយាយ​ថា ​ពួក​លោក​ចាត់​ទុក​រឿង​នេះ​ធ្ងន់ធ្ងរ​បំផុត។ លោក​ពុំបាន​និយាយ​ទេ​ថា ​អាវុធ​គីមី​ទាំងនោះ​ត្រូវ​គេ​ប្រើ​រួចហើយ​។​អ្នកការទូត​ជាន់ខ្ពស់​របស់​ទីក្រុង​ឡុង​ដ៍​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ចក្រភព​អង់គ្លេស​កំពុង​ព្យាយាម​ផ្ទៀងផ្ទាត់​ថា រុស្ស៊ី​ពិតជា​បាន​ប្រើ​អាវុធ​គីមី​នៅ​ក្នុង​ទីក្រុង Mariupol មែន​ឬ​ក៏​យ៉ាងណា​។ ​ចំណែក​ភាគី​ខាង​រុស្ស៊ី​វិញ​បាន​ច្រានចោល​ការចោទប្រកាន់​ដែល​ថា ​ខ្លួន​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម អំឡុង​ការ​វាយ​រុល​ទៅ​មុខ​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្លៀងមូសុងកើនឡើងដោយសារព្យុះទីហ្វុងដូហ្វីន បង្កឱ្យមានទឹកជំនន់នៅប្រទេសហ្វីលីពីន
08/10/2026 12:08 PM
អភិបាលខេត្តបាត់ដំបង អញ្ជើញកាត់កញ្ចប់វិញ្ញាសារជានិមិត្តរូប​សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យនេត យ៉ង់
08/10/2026 12:08 PM
បេក្ខជនប្រឡងបំពេញវិជ្ជា​ បាក់ឌុប នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ប្ដេជ្ញា​ចិត្ត​ខិតខំ​ប្រឡង​ឱ្យជាប់
08/10/2026 11:08 AM
បេក្ខជនស្វ័យរិនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បង្ហាញក្តីរំពឹងខ្ពស់ក្នុងការប្រឡងឆ្នាំនេះ
08/10/2026 11:08 AM
តម្លៃប្រេងកើនឡើង ខណៈការទាមទាររបស់អ៊ីរ៉ង់ធ្វើឱ្យទស្សនវិស័យសម្រាប់ច្រកសមុទ្រហ័រមូសអាប់អួរ
08/10/2026 11:08 AM
អាណាព្យាបាលសិស្សបង្ហាញក្ដីសង្ឃឹម និងរីករាយ ខណៈជូនកូនៗ​មក​ប្រឡង​បាក់ឌុបឆ្នាំនេះ
08/10/2026 11:08 AM
អភិបាលខេត្តស្វាយរៀង ណែនាំបេក្ខជនត្រូវយកចំណេះដឹងដែលខិតខំសិក្សាមកប្រឡងបាក់ឌុបឱ្យទទួលបានជោគជ័យ ហើយបន្តការសិក្សាកម្រិតឧត្តមសិក្សា
08/10/2026 11:08 AM
អភិបាលរងខេត្ដព្រះវិហារ ណែនាំបេក្ខជនប្រឡងបាក់ឌុប ខិតខំប្រឡង និងគោរព​តាមបទបញ្ជា​ប្រឡងរបស់​ក្រសួងអប់រំ
08/10/2026 11:08 AM
ប្រទេសចិន ជម្លៀសមនុស្សជាងមួយលាននាក់ចេញពីផ្ទះសម្បែង ខណៈព្យុះដ៏ធំមួយមកដល់
08/10/2026 11:08 AM
ពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា
08/10/2026 10:08 AM