សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

ព័ត៌មានសំខាន់ៗ

TOP STORY | សម្ដេចតេជោ ហ៊ុន សែន ចោទជាសំនួរ​ថា ហេតុ​ផល​អ្វី​ទៅ​ដែល​ថៃ​មិន​ព្រម​ប្រគល់​កង​ទ័ព​កម្ពុជា​ ១៨រូបមកឲ្យកម្ពុជាវិញ?

2025/08/04 07:05:58 pm        1759
​នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ចោទ​សួរ​ជាសំនួរថា ហេតុ​ផល​អ្វី​ទៅ​ដែល​ថៃ​មិន​ព្រម​ប្រគល់​កង​ទ័ព​កម្ពុជា​ ១៨​រូប​មក​ឲ្យ​កម្ពុជា​វិញ​?តាមរយៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ក្រោយ​សម្រាក​បាន​ជាង​២​ម៉ោង​យើង​មកប្រចាំការបន្តទៀតជាមួយនឹងការ​ពិនិត្យ​សភាពការណ៍​ជួរ​មុខ​ ដើម្បី​បន្ត​អនុវត្ត​ដោយ​ម៉ឺង​ម៉ាត់​នូវ​បទ​ឈប់បាញ់ និង​ពង្រឹង​កិច្ចការពារខ្លួនប្រឆាំងនឹងការ​រំលោភ​ណា​មួយពីភាគីម្ខាងទៀត។សម្ដេចតេជោបន្តថា សម្ដេច​ក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រី (សម្ដេចធិបតី ហ៊ុន ម៉ាណែត) ដើម្បី​ជំរុ​ញការស្នើសុំទៅកាកបាទ​ក្រហម​អន្តរជាតិ ដើម្បីបំពេញតួរនាទី​ទាក់​ទង​ដល់​កង​ទ័ព​កម្ពុជា ១៨​រូប​ដែល​ថៃ​ចល័ត​ទ័ពចូលមកចាប់ក្នុងបន្ទាយនៃ​កងទ័ពកម្ពុជាក្រោយកិច្ចព្រមព្រៀង​ឈប់​បាញ់​ចូល​ជា​ធរមានរយៈពេល​ប្រមាណ៨ម៉ោង​ដែលជាការបំពានលើ​កិច្ច​ព្រមព្រៀងឈប់បាញ់ ដែល​ហាម​បាញ់ ​ហាមចល័តកងទ័ព និងហាមបន្ថែមកងទ័ព។សម្ដេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា ហេតុផល​អ្វីទៅ​ដែល​ថៃ​មិន​ព្រម​ប្រគល់​កង​ទ័ព​កម្ពុជា​១៨​រូបមកឲ្យកម្ពុជាវិញ?សូមជម្រាបជូនផងដែរថា បើតាមអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថារហូតមកដល់ព្រឹកថ្ងៃទី០៤សីហានេះ​កង​កម្លាំង​កម្ពុជា ១៨រូប ភាគីថៃ​មិនទាន់ប្រគល់មកឲ្យកម្ពុជាវិញទេ ក្រៅតែពីកងកម្លាំងរបស់យើងចំនួន២រូបដែលបញ្ជូនត្រឡប់មកវិញកាលពីថ្ងៃទី១សីហាឆ្នាំ២០២៥ក្នុងស្ថានភាពរបួសប៉ុណ្ណោះ ខណៈរាជរដ្ឋាភិបាលបានកំពុងបន្តចរចា ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ថៃ​បញ្ជូន​ពួក​គាត់​មកវិញឲ្យបានឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។

TOP STORY | សម្ដេចតេជោ៖ យើងឈាន​ទៅរកការពឹងពាក់​លើ​កាក​បាទ​ក្រហម​អន្តរជាតិ​ដើម្បី​ជួយ​ដល់​ទាហាន​កម្ពុជា​១៨​រូប​ដែល​ថៃ​ចាប់​ក្រោយ​បទ​ឈប់​បាញ់ ​និង​មិនទា​ន់​បញ្ជូន​មក​ឱ្យ​កម្ពុជា​វិញ

2025/08/04 01:19:59 pm        2183
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់រំលងអធ្រាត្រថ្ងៃទី៤ ខែសីហា ឆ្នាំ​២០២៥​នេះ បានបង្ហោះសារបញ្ជាក់ថា កម្ពុជាឈាន​ទៅ​រក​ការ​ពឹង​ពាក់​លើ​កាក​បាទ​ក្រហម​អន្តរជាតិ ដើម្បី​ជួយដល់ទាហានកម្ពុជា១៨រូបដែលថៃចាប់ក្រោយបទឈប់បាញ់ និងមិនទាន់​បញ្ជូន​មក​ឲ្យកម្ពុជាវិញ។សម្ដេចតេជោបានសរសេរថា បងប្អូនលង់លក់អស់ទៅហើយនៅឡើយតែខ្ញុំ និងសហការី​មួយ​ចំនួន​នៅ​ជាមួ​យខ្ញុំនៅមុខប្រព័ន្ធវីដេអូដែលមានសម្តេច ទៀ បាញ់ និងមេបញ្ជាការ​កង​ទ័ព​ជើង​គោក ម៉ៅ សុផាន់ ក្រោយពេលឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញ​ដើម្បី​ត្រៀម​ចេញ​ទៅ​ប្រជុំ​នៅម៉ា​ឡេស៊ីព្រឹកស្អែក។សម្ដេចតេជោបានថ្លែងថា ដោយឡែកនៅទីបញ្ជាការមួយទៀតមាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមការងារកំពុងបំពេញការងារយ៉ាងសកម្មដែលយើងនឹងឈានទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិដើម្បីជួយដល់ទាហានកម្ពុជា១៨រូបដែលថៃចាប់ក្រោយបទឈប់បាញ់ និង​មិន​ទាន់​បញ្ជូន​មកឲ្យកម្ពុជាវិញ។សម្ដេចតេជោបានឱ្យដឹងថា យប់នេះសម្ដេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានទាក់ទង​ទៅ​បណ្តា​មេ​បញ្ជាការ​នៅជួរមុខមួយចំនួនផងដែរ ដែលពួកគាត់កំពុងគោរពយ៉ាងម៉ឺងម៉ាត់នៃបទឈប់បាញ់ និង​ប្រុងប្រយ័ត្នខ្ពស់សម្រាប់ករណីមានការរំលោភលើបទឈប់បាញ់ពីភាគីម្ខាងទៀត។ក្នុង​ឱកាសនោះសម្ដេចតេជោបានលើកឡើងដែរថា ថ្ងៃមុន Starbucksស្ករ១០០ %ថ្ងៃនេះ Starbucksស្ករ ៣០ % និងឈានទៅសម្រេចគោលដៅ Starbucks ស្ករ០% ដើម្បី​បង្កា​រ​ជំងឺ​ទឹក​នោម​ផ្អែម​៕

TOP STORY | សម្តេចតេជោប្រកាសមិនចូលរួមប្រជុំព្រឹទ្ធសភាថ្ងៃស្អែកទេដោយជាប់រវល់ប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងក្រោយថៃរៀបចំផែនការវាយប្រហារកម្ពុជា

2025/08/04 02:28:26 am        732
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសថា សម្តេចនឹងមិនចូលរួមកិច្ចប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះទេ ដោយសម្តេចជាប់រវល់ប្រចាំការបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោង ក្រោយទាហានថៃរៀបចំផែនការវាយប្រហារមលលើកម្ពុជាទៀតនាពេលឆាប់ៗ ឬក៏អាចយប់នេះ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិមុននេះបន្តិចបានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធាវាយមកលើកម្ពុជានៅវេលាយប់នេះ។ ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត។ដូចនេះការប្រជុំព្រឹទ្ធសភាត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា»។តាមរយៈបណ្តាញសង្គមនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការអធ្យាស្រ័យចំពោះបងប្អូនជនរួមជាតិផងដែរ ដែលផ្ញើសារជូនពរថ្ងៃខួបកំណើតសម្តេច ដែលសម្តេចមិនបានបើក មើលដោយសារជាប់រវល់ចូលរួមបញ្ជាកងទ័ពនោះ។ សម្តេចបានបញ្ជាក់ថា« ខ្ញុំសូមការយោគយល់ជាមុនពីបងប្អូនដែលជូនសារជូនពរថ្ងៃកំណើតខ្ញុំ(៥សីហា២០២៥)ដែលខ្ញុំមិនអាចបើកមើលឬបើកមើលហើយតែមិនបានឆ្លើយតបព្រោះជាប់រវល់រឿងសង្រ្គាមនិងសន្តិភាពដែលជារឿងស្លាប់រស់របស់ជាតិ»៕

TOP STORY | សម្ដេចតេជោប្រាប់ឱ្យបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងក្របខ័ណ្ឌរដ្ឋទាំងអស់ ករណីបង្ហោះសារតាម Facebook ប៉ះពាល់ដល់កងទ័ព

2025/08/03 05:45:22 pm        942
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងក្របខ័ណ្ឌរដ្ឋទាំងអស់ បន្ទាប់ពីបានបង្ហោះសារតាម Facebook ប៉ះពាល់ដល់កងទ័ពជាបន្តបន្ទាប់។សម្ដេចតេជោ បានសរសេរថា យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។ ខណៈ ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាម Facebook ដែលមានចរិតមិនសមស្រប។សម្ដេចតេជោបានបញ្ជាក់ថា ៖«ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោលនៅអត្ថបទ ២ កាលពីប៉ុន្មានថ្ងៃមុន។ ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី»។សម្ដេចតេជោបានថ្លែងថា៖«ខ្ញុំបានប្រាប់ទៅ ឯឧត្តម គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានប្រាប់ទៅ ឯឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់»។សម្ដេចតេជោបានបញ្ជាក់ថា ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិ និងធ្វើបែបនេះដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់៕

TOP STORY | សម្ដេចតេជោ៖កោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ

2025/07/31 01:14:08 am        178
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៥ននេះ បានផ្ញើសារ កោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។ សម្ដេចតេជោ ហ៊ុន សែន សរសេរថាថ្ងៃនេះ សម្ដេចបន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ថ្ងៃទី២។ សូមកោតសរសើរកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែល គោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។សម្ដេចតេជោបានថ្លែងអំណរគុណ ចំពោះអនុព័ន្ធយោធានៃបណ្តាប្រទេសដែលបានអញ្ជើញទៅ ពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីកម្ពុជា។សម្ដេចតេជោ ក៏អរគុណផងដែរ ដល់ក្រុមអ្នកយកព័ត៌មាននៃទូរទស្សន៍សិង្ហបុរី CAN ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់។សម្ដេចតេជោបញ្ជាក់ថា៖«បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាពហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។ ខ្ញុំនឹងអង្គុយនៅទីនេះរហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងមិនមានជំងឺ និងគ្មានសិទ្ធិឈឺក្នុងពេលដែលជាតិនិងប្រជាជនកម្ពុជាកំពុងជួបការលំបាក»៕

ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជ​ទ្រព្យជូនវីរកង​ទ័ពតស៊ូ​ប្រយុទ្ធ និងពលី ចំនួន ១០ម៉ឺនដុល្លារ

2025/07/30 06:39:23 am        750
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​ព្រះមហា​​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់​ខ្ពស់បំផុត ក្រោមព្រះរាជតម្រិៈដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិ និងបូរណ​ភាពទឹកដី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វ​ព្រះរាជហឫ​ទ័យ​ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ១០មុឺនដុល្លារ​អាមេរិក ជូនដល់វីរកងទ័ពតស៊ូប្រយុទ្ធ និងពលី ដេីម្បីបុព្វហេតុការ​ពារបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

TOP STORY | សម្ដេចធិបតីចេញគោលនយោបាយពិសេសគាំទ្រដល់យោធិន និងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ

2025/07/30 06:20:00 am        329
ភ្នំពេញ៖ នៅយប់ថ្ងៃទី២៩ ខែកក្កដានេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដាក់ចេញគោលនយោបាយពិសេស គាំទ្រដល់យោធិន និងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ។សម្ដេចធិបតីថ្លែងថា ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី របួស ពិការ ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹកមិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។១. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ÷. រាជរដ្ឋាភិបាលបានរៀបចំនិងកំពុងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់គ្រួសារយោធិនពលី យោធិនរងរបួស ពិការ។. ខ្ញុំបានចេញបទបញ្ជាឲ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្តពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ។. ចំពោះយោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ។២. សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស ពិការ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក÷. រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។. ដើម្បីចលនាការចូលរួមបន្ថែម ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងតំបន់ប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ។

TOP STORY | សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានគោរព អនុវត្តបទឈប់បាញ់ដោយជោគជ័យ

2025/07/29 11:11:06 pm        621
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គមនៅល្ងាចថ្ងៃទី២៩ ខែកក្កដានេះ ដោយបានវាយតម្លៃខ្ពស់ និងអរគុណកងទ័ព កម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តបទឈប់បាញ់ដោយជោគជ័យ។សម្ដេចតេជោបានសរសេរថា៖«ទោះមានការឈប់បាញ់ តែខ្ញុំមិនបានសម្រាកច្រើនទេ។ យប់មិញខ្ញុំសម្រាកបានជាង២ម៉ោង និងបន្តការងារហូតពេលនេះ ដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការ»។សម្ដេចតេជោបានបញ្ជាក់ថា កិច្ចការរបស់សម្ដេចចាប់ពីម៉ោង ១២ យប់ថ្ងៃ ២៨ ឆ្លងចូលថ្ងៃ ២៩ កក្កដា២០២៥នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យដើម្បីធានាថាសង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព។សម្ដេចតេជោថ្លែងថា៖«ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តនូវកិច្ចព្រៀងនេះ និងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ»។សម្ដេចតេជោបានសង្គត់ធ្ងន់ថា សូមរួមគ្នាការពារសន្តិភាព ដើម្បីជៀសវាងបាត់សន្តិភាពទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក៕

សម្ដេចធិបតីថ្លែងអំណរគុណ អាម៉េរិក ចិន និងម៉ាឡេស៊ី ដែលបានប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

2025/07/29 02:19:45 am        1120
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្ដូរវេន បានថ្លែងឱ្យដឹងនៅក្រោយកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះថា កិច្ចប្រជុំពិសេសដើម្បីដោះស្រាយជ ម្លោះព្រំដែនកម្ពុជា-ថៃដែលរៀបចំធ្វើនៅក្នុងប្រទេសម៉ាឡេស៊ីនាថ្ងៃ ២៨ កក្កដានេះ ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពលើ ៣ ចំណុចសំខាន់ៗ។ លទ្ធផលសម្រេចបាននេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ អាម៉េរិក ចិន និងម៉ាឡេស៊ី ដែលបានខិតខំសម្របសម្រួលរហូតសម្រេចបានលទ្ធផលបីចំណុចសំខាន់នេះ។​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសហរដ្ឋអាម៉េរិក ចិន ពិសេសម៉ាឡេស៊ី ដែលបានប្រឹងប្រែងជួយសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រហូតសម្រេចបាននូវកិច្ចព្រមព្រៀងចំនួន ៣ ចំណុចសំខាន់ៗនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ។ កិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ីនាថ្ងៃទី២៨ ខែកក្កដានេះ មានដូចជា៖ ទី១.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពលើការឈប់បាញ់ដោយគ្មានលក្ខខណ្ឌចាប់ពីម៉ោង ១២ នៃយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅ, ទី២.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពឱ្យបណ្ដាមេទ័ពនៅតាមបណ្ដាភូមិភាគដែលកំពុងមានជម្លោះតាមបណ្ដោយព្រំដែននៃប្រ ទេសទាំងពីរជួបពិភាក្សាគ្នានៅព្រឹកថ្ងៃទី២៩ ខែកក្កដាស្អែកនេះ, ទី៣.ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពឱ្យមានកិច្ចប្រជុំ JBC ដើម្បីបន្តដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ ដែលគ្រោងរៀបចំធ្វើនៅដើមខែសីហា ខែក្រោយនេះ។​គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃដំបូងដែលថៃចាប់ផ្ដើមឈ្លានពានចូលដែនបូរណភាពទឹកដីកម្ពុជា រហូតមកទល់នឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ មានពលរដ្ឋកម្ពុជាភៀសសឹកជាង ១៣០០ ០០ នាក់, សាលារៀនចំនួន ៦០០ ត្រូវបិទទ្វារ និងបណ្ដាលឱ្យសិស្សានុសិស្សចំនួន ១៥០០០០ នាក់ ត្រូវខកខានមិនបានសិក្សារៀនសូត្រ។ ក្រៅពីនេះ ក៏មានពលរដ្ឋកម្ពុជារងរបួស និងស្លាប់ជាច្រើនដោ យសារទង្វើឈ្លានពានរបស់ថៃនេះផងដែរ។ នេះមិនទាន់គិតដល់ការខូចខាតមន្ទីរពេទ្យ ផ្ទះសម្បែងរប ស់ប្រជាពលរដ្ឋ វត្តអារាម និងផលប៉ះពាល់ជាច្រើនទៀត ពីការឈ្លានពានរបស់ថៃនេះនៅឡើយទេ៕ដោយ៖ គង់ ឌិន

​​ TOP STORY | កម្ពុជា-ថៃ ឯកភាពគ្នាឈប់បាញ់បន្ទាន់នៅយប់នេះ, រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ និងកិច្ចប្រជុំ GBC នៅខែក្រោយ

2025/07/29 12:42:16 am        353
ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំពិសេសនៅរសៀលថ្ងៃទី២៨ ខែកក្កដានេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ បានឯកភាពគ្នាចំនួន ៣ ចំណុច ក្នុងនោះ ភាគីទាំងពីរបានឯកភាពគ្នាទទួលយកបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង ២៤៖00នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ, ឯកភាពគ្នារៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ និងឯកភាពគ្នារៀបចំកិច្ចប្រជុំ GBC នៅថ្ងៃទី៤ ខែសីហាខាងមុខនេះ។ តាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៅលើបណ្ដាសង្គមនៅមុននេះថា ជាលទ្ធផលដ៏ត្រចះត្រចង់ពីចំនួបរវាងសម្ដេច និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖ ទី១ បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង ២៤៖០០នាទី ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡើងវិញនៅសន្តិភាព និងសន្តិសុខ។ ទី២ រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង៧៖00នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥ និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ និង ទី៣. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ សម្ដេចក៏អរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ សម្ដេចក៏បានអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ។ សូមបញ្ជាក់ថា កិច្ចចរចាបទឈប់បាញ់រវាងកម្ពុជា និងថៃ ចាប់ផ្តើមហើយ ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី ដោយមានការចូលរួមពីតំណាងអាមេរិក និងចិន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទើបឈានដល់ការសម្រេចបានបទឈប់បាញ់គ្នាបន្ទាន់ជាមួយគ្នាបែបនេះ ខណៈកិច្ចប្រជុំនេះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃបានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថានផ្សព្វផ្សាយសក្តានុពលភ្នំខ្នងផ្សារជាមួយអ្នកសារព័ត៌មានក្នុងស្រុក
07/26/2026 12:07 PM
កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត
07/26/2026 11:07 AM
ស.ស.យ.ក រាជធានីភ្នំពេញបានរៀបចំកម្មវិធីប្រកួតប្រជែងទិន្នផលបន្លែបង្ការ និងស្នាដៃធ្វើម្ហូបរបស់សិ​​ស្ស​​​​​​​​​​​​​​​​​​​​ឆ្នាំ​​​​២០២៦
07/26/2026 11:07 AM
ពលរដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រជាង ៤ពាន់នាក់ នៅខេត្តពោធិ៍សាត់ មានជំនាញ និងការងារសមរម្យ ដោយសារកម្មវិធី​ TVET ១,៥ លាន​នាក់របស់រាជរដ្ឋាភិបាល
07/26/2026 11:07 AM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេចំនួន១ខ្សែ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
07/26/2026 10:07 AM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សា ក្នុងខេត្តបាត់ដំបង
07/26/2026 10:07 AM
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM