សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

សម្តេចតេជោប្រសិទ្ធនាមខេត្តសៀមរាបជាតារារះទិសឧត្តរ ក្រោយ​ស្ថាបនា​ផ្លូវ​ចំនួន​៣៨ខ្សែរួចជាស្ថាពរ

2022/04/03 09:40:35 am        683
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsសៀមរាប៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានប្រសិទ្ធនាមខេត្តសៀមរាបជាតារារះនៅទិសឧត្តរ ក្រោយ​ពី​បាន​សាង​សង់​ផ្លូវ​ខ្វាត់​ខ្វែង​ថ្មី​ដ៏ស្រស់ស្អាតរហូតដល់ ៣៨ខ្សែរួចជាស្ថាពរ និងបាន​កំពុង​សាងសង់​ព្រលាយន្ត​ហោះថ្មី និងសមិទ្ធផលជាច្រើនទៀតនោះ។ក្នុងឱកាស​អញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខេត្តសៀមរាប គឺ​ជាតំបន់​អតីត​សមរភូមិក្តៅ​តែបច្ចុប្បន្ននេះខេត្តអង្គរមួយនេះបានក្លាយទៅជាខេត្តដ៏ស្រស់ស្អាត មានការអភិវឌ្ឍ និងទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែច្រើន ហើយមួយវិញទៀតការ​រីកចំរើន​ នៃ​ខេត្ត​នេះ​មិន​មែន​ជាការចៃដន្យ​នោះទេ គឺវាបានកើតចេញពីការខិតខំ​របស់​រាជរដ្ឋាភិបាល​តាមរយៈ​គោល​នយោបាយឈ្នះ ឈ្នះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមផងដែរថា ការដែល​សម្តេច​ប្រសិទ្ធ​នាម​ខេត្តសៀមរាប​ជា​តារារះ​នៅទិសឧត្តរ គឺដោយសារតែខេត្តនេះនាពេលបច្ចុប្បន្នមានវឌ្ឍនភាពជាច្រើន ដែល​បាន​តភ្ជាប់​ជាមួយ​រាជធានីភ្នំពេញ ជាពិសេស គឺព្រលាន​យន្តថ្មី​ដែល​បាន​កំពុង​សាងសង់​នា​ពេល​នេះតែម្តង។ មួយវិញទៀតខេត្តសៀមរាបមិនត្រឹមតែទាក់ទាញនូវភ្ញៀវទេសចរបរទេស និង​អគារ​រីក​ស្គុះស្គាយកា​ន់​តែច្រើនប៉ុណ្ណោះទេ វាបានទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើនផងដែរ៕

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនល្ងង់ឲ្យកងទ័ពបរទេសបោះតង់លើទឹកដីរបស់ខ្លួននោះទេ

2022/04/03 09:55:57 am        775
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsសៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​អះអាង​ថា កម្ពុជាមិនល្ងង់ដែលឲ្យកងទ័ពបរទេសធ្វើការបោះតង់នៅលើទឹកដីរបស់ខ្លួន ខុស​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​នោះទេ ប៉ុន្តែយោធា​បរទេស​ដែល​អាច​នៅ​ស្រុក​ខ្មែរ​បាន​គឺ​ក្នុង​នាម​ជា​អនុព័ន្ធ​យោធា​ប៉ុណ្ណោះ។ថ្លែងនៅក្នុងឱកាស អញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែល​ស្ថិត​នៅ​ក្នុង​ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាមាន​ការធុញ​ទ្រាន់​ចំពោះ​ក្រុម​អ្នក​វិភាគ​ទាំងខ្មែរ និងបរទេស ទាក់ទងនឹងវត្តមានកងទ័ពចិននៅកម្ពុជា បើ​ទោះ​បី​ជា​រាជរដ្ឋាភិបាល​បាន​ឆ្លើយ​តប​ច្រើន​លើកច្រើនសារមកហើយនោះ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានសង្ឈឹមថា ក្រុម​អ្នកវិភាគ​មួយ​ក្តាប់​តូច​ទាំង​ពួកបរទេស និងខ្មែរ ដែលតែងតែវិភាគឆ្កួតៗនាពេលកន្លងទៅ សូមកុំវិភាគថា ព្រលានយន្ត​ហោះថ្មី​ដែលបានកំពុងសាងសង់ឡើងនៅខេត្តសៀមរាបដោយក្រុមហ៊ុនចិននេះ គឺ​ជា​ការ​ពង្រឹងនូវមូលដ្ឋានកងទ័ពចិននៅកម្ពុជាបន្តទៀត ខណៈព្រលាន​ថ្មី​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ទាក់​ទាញភ្ញៀវទេសចរមកកាន់ តំបន់ទឹកដីអង្គរនេះឲ្យកាន់តែច្រើនឡើងបន្ថែមទៀតតែប៉ុណ្ណោះ។សូមបញ្ជាក់ថា នាពេលកន្លងមកនេះមានប្រទេសមហាអំណាច និងក្រុមអ្នកវិភាគមួយក្តាប់តូច បាន​ធ្វើការវិភាគ និងចោទប្រកាន់ដដែលជាដដែលដោយគ្មានមូលដ្ឋានច្បាស់លាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យកងទ័ពចិនដាក់មូលដ្ឋានទ័ពនៅលើទឹកដីរបស់ខ្លួន ជាពិសេស​នៅ​​តាមតំបន់សមុទ្រកម្ពុជាតែម្តង។ ប៉ុន្តែកម្ពុជាបានចាត់ទុកដា ការវិភាគ និង​ការ​ចោទ​ប្រកាន់​របស់ពួកទាំងនោះគឺធ្វើឡើងគ្មាន ហេតុផលច្បាស់លាស់ និងដើម្បី​ភូមិសាស្រ្ត​នយោបាយ​តែ​ប៉ុណ្ណោះ៕

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងឱកាស​ពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​សាង​សង់​អាកាសយាន​ដ្ឋាន​អន្តរជាតិថ្មី សៀមរាប-អង្គរ

2022/04/03 10:14:52 am        584
សៀមរាប៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យ​ការដ្ឋាន​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖ -      សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមខេត្តសៀមរាបជាតារារះនៅទិសឧត្តរ ខណៈនៅខេត្តទឹកដីអង្គរមួយនេះ បានកំពុងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី និងផ្លូវថ្មីដ៏ស្រស់ស្អាតរហូតដល់៣៨ខ្សែ និងសមិទ្ធផលជាច្រើនទៀត។-      សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជាពិតជាមានសំណាង ដែលមានទំនាក់ទំនងដ៏ល្អគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ខណៈមិត្តចិនបានជួយដល់កម្ពុជា ជាច្រើនស្ទើរគ្រប់វិស័យ។-      សម្តេចតេជោ ហ៊ុន សែន បានរំលឹកថានៅខេត្តសៀមរាប គឺជាតំបន់អតីតសមរភូមិក្តៅ​តែបច្ចុប្បន្ននេះ​ខេត្តអង្គរមួយនេះបានក្លាយទៅជាខេត្តដ៏ស្រស់ស្អាត មានការអភិវឌ្ឍ និង​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែច្រើន។-      សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនជាការចៃដន្យនោះទេ ចំពោះ​ការអភិវឌ្ឍ​នៅ​ខេត្តសៀមរាប គឺវាបានកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាល តាមរយៈ​គោល​នយោបាយ ​ឈ្នះ ឈ្នះ។-      សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសពង្រីកផ្លូវជាតិលេខ៦ ឲ្យកាន់តែធំបន្ថែមទៀត ពោលគឺរហូតដល់៤គន្លង ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងកុំឲ្យមានការកកស្ទះ។-      សម្តេចតេជោ ហ៊ុន សែន សង្ឈឹមថា ក្រុមអ្នកវិភាគមួយក្តាប់តូច ដែលតែងតែវិភាគឆ្កួតៗនាពេលកន្លងទៅ សូមកុំវិភាគថា ព្រលានយន្តហោះថ្មីដែលបានកំពុងសាងសង់ឡើងនៅខេត្តសៀមរាប ដោយក្រុមហ៊ុនចិននេះ គឺជាការពង្រឹងនូវមូលដ្ឋានកងទ័ពចិននៅកម្ពុជា។-      សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាមិនល្ងង់ដល់ថ្នាក់​ឲ្យកងទ័ព​បរទេសធ្វើការបោះតង់នៅលើទឹកដីរបស់ខ្លួនខុសនឹងច្បាប់រដ្ឋធម្មនុញ្ញនោះទេ។ យោធាបរទេសអាចនៅស្រុកខ្មែរបាន គឺក្នុងនាមជាអនុព័ន្ធយោធាប៉ុណ្ណោះ។-      សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រកាសថា សម្រាប់ព្រលាយន្តហោះថ្មី​នៅខេត្តសៀមរាបពេលសាងសង់រួច នឹងយាងព្រះមហាក្សត្រឲ្យយាងចុះចតមុនគេ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី

2022/04/03 08:09:48 am        661
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News សៀមរាប៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុនអាកាសយានដ្ឋាន អន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings របស់ចិនក្នុងចំនួនទឹកប្រាក់ ៨៨០លានដុល្លារ និងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ហិកតា។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះស្ថិតនៅក្នុងលំដាប់ 4E ដោយមានផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន ៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង ៨ម៉ឺន ម៉ែត្រការ៉េ ដែលអាចទទួលអ្នកដំណើរប្រចាំឆ្នាំបានប្រមាណ ៧លាននាក់ និងស្ថិតក្រោម កិច្ចព្រមព្រៀងគម្រោងវិនិយោគ BOT ៥៥ឆ្នាំ ។តាមរយៈអាកាសយានដ្ឋានថ្មីនេះ គឺជាគម្រោងកម្រិតយុទ្ធសាស្ត្រ រវាងប្រទេសចិន និងកម្ពុជា ដែលនឹងនាំមកនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជំនួសអាកាសយានដ្ឋានចាស់ ដែលមិនអាច ទទួលយន្តហោះធំៗ និងមកពីតំបន់ឆ្ងាយៗ។ មួយវិញទៀតវានឹងធ្វើឱ្យតំបន់នៅជុំវិញ​អាកាសយានដ្ឋាននេះមានការរីកចម្រើនផងដែរ៕

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនៅព្រឹកស្អែកនេះ

2022/04/03 03:31:19 am        394
សៀមរាប៖ នៅព្រឹកស្អែកថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដោយ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ (AIAI) ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Yunnan Investment Holdings របស់​ចិន​ក្នុង​ចំនួន​ទឹកប្រាក់ ៨៨០​លាន​ដុល្លារ និង​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ៧៥០ ​ហិកតា។ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ស្ថិត​នៅក្នុង​លំដាប់ 4E ដោយមាន​ផ្លូវ​រត់​ប្រវែង ៣,៦០០ ​ម៉ែត្រ ទទឹង ៤៥​ ម៉ែត្រ មាន៣៨ ចំណត​យន្តហោះ និង​មាន​ក្រឡា​ផ្ទៃ​ស្ថានីយ​អ្នកដំណើរ​ជាង ៨ ​ម៉ឺន​ម៉ែត្រការ៉េ​ដែល​អាច​ទទួល​អ្នកដំណើរ​ប្រចាំឆ្នាំ​បាន​ប្រមាណ ៧ ​លាន​នាក់ និង​ស្ថិតក្រោម​កិច្ចព្រមព្រៀង​គម្រោង​វិនិយោគ BOT ៥៥ ​ឆ្នាំ​។តាមរយៈអាកាសយានដ្ឋាន​ថ្មី​នេះ​គឺជា​គម្រោង​កម្រិត​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ចិន និង​កម្ពុជា ដែល​នឹង​នាំមក​នូវ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​ជំនួស​អាកាសយានដ្ឋាន​ចាស់​ដែល​មិនអាច​ទទួល​យន្តហោះ​ធំៗ និង​មកពី​តំបន់​ឆ្ងាយៗ​ ។ មួយវិញទៀត វា​នឹង​ធ្វើឱ្យ​តំបន់​នៅ​ជុំវិញ​អាកាសយានដ្ឋាន​នេះ មាន​ការរីកចម្រើន​ផងដែរ​៕

លោក ហ៊ុន ម៉ាណែត៖គណបក្សប្រជាជនកម្ពុជាទទួលនូវអម្រែកភារកិច្ចជាច្រើនដើម្បីបម្រើប្រជាពលរដ្ឋ

2022/04/03 12:28:06 am        384
កំពង់ចាម ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងថា គណបក្សប្រជាជនកម្ពុជាទទួលនូវអម្រែកភារកិច្ចជាច្រើនដើម្បីបម្រើប្រជាពលរដ្ឋ ហើយនឹងបន្តលើកតម្កើងសិទ្ធិសេរីភាពប្រជាជន បន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពដើម្បីនិន្តរភាពជាតិជាដើម។ ថ្លែងនៅក្នុងពិធីប្រកាសទទួលស្គាល់យុវជន ជាសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ ខេត្តកំពង់ចាម, ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ លោកហ៊ុន ម៉ាណែត បានលើកឡើង«គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សកាន់អំណាច ដែលសំដៅដល់ការទទួលនូវអម្រែកភារកិច្ចបម្រើប្រជាពលរដ្ឋ។ ដូច្នេះ សូមគណបក្សមូលដ្ឋានបន្តសហការជាមួយក្រុមការងារគណបក្សគ្រប់យន្តការ ក្នុងនាមជាកម្លាំងសរុបរបស់បក្ស ខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អជាប់ជាប្រចាំ និងអស់លទ្ធភាព ដោយកំណត់អាយុជីវិត និងជីវភាពរបស់ប្រជាជនជាកត្តាអាទិភាពចម្បង, បន្តចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន, បន្តលើកតម្កើងសិទ្ធិសេរីភាពប្រជាជន, និងបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពដើម្បីនិន្តរភាពជាតិ»។ លោកបានលើកឡើងទៀតថា សូមសមាជិក-សមាជិកាបក្សទាំងអស់មានមោទនភាពចំពោះមហាគ្រួសារមួយនេះ(គណបក្សប្រជាជនកម្ពុជា) ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងសូមបន្តចូលរួមជួយសង្គម ជួយសហគមន៍ ជួយគ្រួសារ ទោះជាក្នុងលក្ខណៈបុគ្គលក្តី ឬជាក្រុមក្តី ជាពិសេសសមាជិក-សមាជិកាបក្សទាំងអស់ ក៏ត្រូវដើរតួនាទីផងដែរនៅក្នុងការជំរុញផ្សព្វផ្សាយសមិទ្ធផលរបស់បក្ស និងការពារកិត្តិយស និងសច្ចភាពរបស់បក្ស។ លោកបន្តថាក្នុងរយៈពេលជាង ៤០ ឆ្នាំ កន្លងមកនេះ នៅក្រោមការខិតខំប្រឹងប្រែង និងបូជាលះបង់របស់មន្ត្រីបក្សជាច្រើនជំនាន់ គឺគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ និងសមិទ្ធផលយ៉ាងធំធេងលើការដឹកនាំនាវាកម្ពុជាមកដល់ចំណុចនេះ។ តទៅមុខទៀត គណបក្សមួយនេះ នឹងកាន់តែរឹមាំ និងមានសមាជិកកាន់តែច្រើនបន្ថែមទៀត ដែលទាំងនេះគឺជាកម្លាំងចិត្តដ៏មានថាមពលសម្រាប់ការបន្តបំពេញតួនាទី និងភារកិច្ចរបស់យើង។ ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍ និងអបអរសាទរចំពោះការចូលរួមរបស់យុវជន យុវនារី ជាសមាជិកថ្មីនៅក្នុងមហាគ្រួសារដ៏កក់ក្តៅនៃគណបក្សប្រជាជនកម្ពុជាផងដែរ។ ហើយលោកបានលើកឡើងផងដែរនៅក្នុងសង្គមប្រជាធិបតេយ្យកម្ពុជានាពេលបច្ចុប្បន្ន គឺមានគណបក្សនយោបាយច្រើន ដោយក្នុងនេះមហាគ្រួសារគណបក្សប្រជាជនកម្ពុជា គឺជាគ្រួសារធំជាងគេ ដែលមានសមាជិកជាយុវជនជាង ៣ លាននាក់នៅទូទាំងប្រទេស។ សំខាន់ជាងនេះគណបក្សប្រជាជន ជាគ្រួសារ ដែលមានគុណបំណាច់ និងស្នាដៃយ៉ាងធំធេងនៅក្នុងការបម្រើ និងការពារជាតិ និងប្រជាជន ដោយស្មោះត្រង់ និងដោយគ្មានការបែងចែករើសអើង។ ជាក់ស្តែង ថ្នាក់ដឹកនាំសមាជិក-សមាជិកាគ្រួសារមួយនេះ បានចូលរួមនៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រ ជាអាទិ៍ការរំដោះប្រជាពលរដ្ឋចេញពីរបបប៉ុលពត, ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះឈ្នះ ហើយក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ គឺអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ ត្រូវបានសង្គ្រោះ និងការពារឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩ផងដែរ៕អត្ថបទ ៖ បាន​ ចក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ និងសមិទ្ធផល នៃការស្តារ-កែលម្អ ដងស្ទឹងសៀមរាប

2022/04/02 08:45:28 pm        1109
សៀមរាប៖ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងសមិទ្ធផល នៃការស្តារឡើងវិញ ព្រមទាំងការកែលម្អដងស្ទឹងសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាល។ ទោះបីជាអំឡុងពេលនៃការសាងសង់ផ្លូវចំនួន៣៨ខ្សែនេះ បានជួបបញ្ហាប្រឈមដោយជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ការងារសាងសង់សម្រេចបានលទ្ធផលល្អប្រសើរទៅតាមការគ្រោងទុក បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានបញ្ចប់នៅចុងឆ្នាំ២០២១ និងសម្រេចសម្ពោធដាក់ឱ្យអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ៕

រុស្ស៊ី​និយាយ​ថា អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​លើ​ឃ្លាំង​ស្ដុក​ប្រេងឥន្ធនៈ​ក្បែរ​ទីក្រុង Belgorod

2022/04/02 10:47:57 am        6093
​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ីបាន​ថ្កោលទោស​ ការវាយប្រហារ​តាម​អាកាស​របស់​អ៊ុយ​ក្រែ​នលើ​មូលដ្ឋានប្រេង ​នៅ​ខាងក្រៅ​ទីក្រុង Belgorod ដែល​មន្ត្រី​ក្រសួង​បាន​និយាយថា​ ការវាយប្រហារ​បាន​ឆេះ​បំផ្លាញឃ្លាំង​ស្តុក​។ ​អ្នកនាំពាក្យ​ក្រសួង​លោក Igor Konashenkov និយាយថា​ ទីតាំង​ឃ្លាំង​នេះផ្តល់​ការ​ផ្គត់​ផ្ក​ង់​ប្រេង សម្រាប់​ការដឹកជញ្ជូន​ជន​ស៊ីវិល​តែប៉ុណ្ណោះ ហើយ​មូលដ្ឋាន​ប្រេង​នេះ​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​កងកម្លាំងប្រដាប់អាវុធ​រុស្ស៊ី​នោះទេ​។អភិបាល​តំបន់​ទីក្រុង​ Belgorod ព្រំដែន​រុស្ស៊ី​បាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា បាន​ប្រើ​ឧទ្ធម្ភាគចក្រប្រយុទ្ធ​ចូលទៅក្នុង​ទឹកដី​រុស្ស៊ី​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ហើយ​បានកំណត់​គោលដៅ​លើ​ឃ្លាំង​ស្តុក​ប្រេង ដែលជា​ការវាយប្រហារ​លើកដំបូង​សម្រាប់​សកម្មភាព​បែបនេះ។​ លោក Vyacheslav Gladkov បាន​និយាយថា ការវាយប្រហារ​តាម​អាកាស​បាន​បំផ្លាញ​ឃ្លាំង​ស្តុក ហើយ​មនុស្ស​ពីរ​នាក់​បាន​រងរបួស​។​​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ត្រូវបាន​គេជូនដំណឹង​អំពី​អគ្គិភ័យ​នៅ​ឃ្លាំង​ស្តុក​ប្រេងឥន្ធនៈ​ក្នុង​ទីក្រុង Belgorod ដែល​តាម​សេចក្តីរាយការណ៍ថា​ ពិតជា​បណ្តាល​មក​ពី​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ុយ​ក្រែ​ន​។​ អ្នកនាំពាក្យ​លោក Dmitry Peskov និយាយថា អាជ្ញាធរ​រុស្ស៊ី​កំពុងមាន​វិធានការដើម្បី​ធ្វើឱ្យប្រាកដថា​ ការផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅក្នុង​តំបន់​នោះ​មិនត្រូវ​បាន​រង​ផលប៉ះពាល់៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន ចូលអុចធូបនៅរង្វង់មូលលោកតាក្រហមក ផ្លូវបំបែកខេត្តកំពង់ធំ

2022/04/02 05:44:20 pm        3140
ភ្នំពេញ៖ ក្នុងឱកាសនៃការអញ្ជើញធ្វើដំណើរតាមរថយន្តឆ្ពោះទៅកាន់ខេត្តសៀមរាប នាព្រឹកថ្ងៃទី២ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញទស្សនា និងបូជាទានធូបនៅរង្វង់មូលលោកតាក្រហមក ផ្លូវបំបែកចូលទៅកាន់ទីរួមខេត្តកំពង់ធំ និងផ្លូវក្រុងថ្មី ដែលស្ថាបនាឡើងក្រោមកិច្ចដឹកនាំរបស់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តកំពង់ធំ ក្រោមម្លប់សន្តិភាពនៃសម័យតេជោ សែន ដ៏រូងរឿងនៃយើង។សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលទទួលបាននូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានសំដែងនូវការវាយតម្លៃ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ទាំងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយក្នុងការអនុវត្តនូវកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ពិសេសការអភិវឌ្ឍសមិទ្ធផលសង្គមគ្រប់ច្រកល្ហកទាំងអស់ ក្នុងខេត្តកំពង់ធំ មានការរីកចំរើនគួរឲ្យកត់សំគាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសការកសាងឡើងនូវមហាសមិទ្ធផលជាប្រវត្តិ សាស្រ្តនានា ដែលទាក់ទិនទៅនិងសាវតានៃទឹកដីខេត្តកំពង់ធំ។សូមបញ្ជាក់ដែរថា ពីមួយអណត្តិទៅមួយអណត្តិខេត្តកំពង់ធំ បានខិតខំកសាងនូវមហាសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលទាក់ទិនទៅនិងអត្តសញ្ញាណជាតិ និងសាវតានានារបស់ខេត្តកំពង់ធំ ដូចជាការកសាងឡើងនូវរូបសំណាក់ដាក់តាំងបង្ហាញ នៅតាមរង្វង់មូលច្រកចេញចូលខេត្តកំពង់ធំ ដូចជារូបសំណាកដាវដែកកំពង់ស្វាយ រូបសំណាក់លោកតាក្រហមក រូបសំណាក់អាចារ្យលាក់ និងរូបសំណាក់ប្រវត្តិ សាស្រ្តមួយចំនួនទៀត ដើម្បីដាក់តាំងបង្ហាញឲ្យកូនខ្មែរជំនាន់ក្រោម ក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកកំសាន្តនៅព្រះរាជាណាចក្រកម្ពុជា បានស្គាល់ពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា ពិសេសប្រវត្តិសាស្រ្តនៃទឹកដីខេត្តកំពង់ធំ។ បន្ទាប់ពីបានចំណាយពេលទស្សនាសំណង់សមិទ្ធផល រូបសំណាកលោកតាក្រហមក និងបូជាទៀនធូបសុំសេចក្តីសុខដល់ការធ្វើដំណើរ និងសេចក្តីសុខសន្តិភាពសម្រាប់ ព្រះរាជាណាចក្រកម្ពុជា រួចមក សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញបន្តដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប ជាទីដែលសម្តេចនឹងអញ្ជើញចូលរួមក្នុងពិធីត្រួតពិនិត្យវឌ្ឍនភាពផ្លូវ៣៨ខ្សែ និងដំណើរការសាងសងព្រលានយន្តហោះថ្មី សៀមរាប អង្គរ ក្នុងស្រុកជីក្រែង និងស្រុកសូត្រនិគម ថ្ងៃទី៣មេសា និងអញ្ជើញចូលរួមពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងខេត្តសៀមរាប នាថ្ងៃច័ន្ទទី៤ ខែមេសា ឆ្នាំ២០២២៕

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ

2022/04/02 05:38:19 pm        437
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ស្របតាមការអញ្ជើញរបស់ឯកឧត្តម Park Byeong-seug ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៤ -៧ ខែមេសា ឆ្នាំ២០២២។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CENTCOM៖ អាមេរិកបានបង្វែរទិសដៅនាវាចំនួន ៥៥គ្រឿង ចាប់តាំងពីការបន្តការបិទផ្លូវសមុទ្ររបស់ អ៊ីរ៉ង់
08/10/2026 05:08 PM
ការវាយប្រហារយានដ្រូនអ៊ុយក្រែនសម្លាប់មនុស្ស ១៣នាក់ នៅទីក្រុង Nizhnekamsk របស់រុស្ស៊ី
08/10/2026 05:08 PM
ព្យុះទីហ្វុង Dolphin បង្កការជន់លិចដងផ្លូវ និងធ្វើឲ្យអាក់ខានដល់ការដឹកជញ្ជូននៅទីក្រុងសៀងហៃប្រទេសចិន
08/10/2026 05:08 PM
ករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
08/10/2026 05:08 PM
[UPDATE] មន្ត្រីមូលដ្ឋានថៃ ត្រូវបាន​បាញ់​បណ្ដាល​ឱ្យស្លាប់​ ខណៈប្រទេសមិន​ទាន់ស្ងប់​ស្ងាត់​ពីការបាញ់​ប្រហារ​ នៅសាលារៀន
08/10/2026 05:08 PM
សភាទួរគីបើកការជជែកពិភាក្សាអំពីសេចក្តីព្រាងច្បាប់ស្តីពីការលើកលែងទោសសម្រាប់ក្រុមសកម្មប្រយុទ្ធ ឃើដរាប់ពាន់នាក់
08/10/2026 05:08 PM
CHRC រំពឹងថារបាយការណ៍របស់អ្នករាយការណ៍ពិសេសUN នឹងកាន់តែបង្ហាញការពិតអំពីកម្ពុជាដល់ពិភពលោកបានដឹង
08/10/2026 05:08 PM
ប្រធានាធិបតីកូរ៉េខាងត្បូងចង់ឲ្យមូលដ្ឋានទ័ពផ្លាស់ប្តូរទីតាំងនៅពាក់កណ្តាលឆ្នាំ ២០២៨
08/10/2026 05:08 PM
ប្រមុខកងទ័ពស៊ូដង់ជំរុញឲ្យមានកិច្ចចរចាជាតិដែលត្រូវចូលរួមពីគ្រប់ភាគី នៅខែសីហានេះ
08/10/2026 04:08 PM
ឥណ្ឌូនេស៊ីបិទផ្លូវទាំងអស់ទៅកាន់ភ្នំ Bromo ខណៈភ្លើងឆេះព្រៃរីករាលដាលកាន់តែខ្លាំង
08/10/2026 04:08 PM