សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

ផ្ទុះ​ខ្លាំង​ធ្វើ​ឲ្យ​រញ្ជួយ​មូលដ្ឋាន​ទ័ពអាកាស Melitopol នៅ​អ៊ុយ​ក្រែ​ន និង​បាញ់​ផ្លោង​នៅ Donetsk

2022/02/25 07:03:16 pm        7118
​អ៊ុយក្រែន៖ ការ​ផ្ទុះ​ដ៏ខ្លាំង​បាន​ធ្វើ​ឲ្យ​រញ្ជួយ​មូលដ្ឋាន​ទ័ពអាកាស Melitopol ជា​មូលដ្ឋាន​យោធា​សម្រាប់​ការ​ដឹកជញ្ជូន​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាង​ត្បូង​។ ខ្សែ​វីដេអូត្រូវ​បាន​ថត​ដោយ​អ្នកឆ្លើយឆ្លង​ព័ត៌មានទូរទស្សន៍​កណ្តាល​រដ្ឋ​ចិន​ (CCTV) បង្ហាញ​ពី​អគ្គិភ័យ​ដ៏​ធំ​នៅ​ទីតាំង​មូល​ដ្ឋាន​អាកាសរួម​ជាមួយ​សំឡេង​ផ្ទុះ​ខ្លាំង​។ប្រធានាធិបតី​រុស្សី​លោក Vladimir Putin កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អនុញ្ញាត​ឲ្យ​មាន​ប្រតិបត្តិការ​យោធា​ពិសេស ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​អំពាវនាវ​របស់​មេ​ដឹកនាំ​ក្រុង Lugansk និង Donetsk នៅ​ក្នុង​តំបន់ Donbass​។​ ​ប្រជាជន​នៅ​ក្នុង​ក្រុង​ជាច្រើននៃ​តំបន់ Donbas ដែល​គ្រប់គ្រង​ដោយ​ក្រុម​ផ្តាច់​ខ្លួន​គាំទ្រ​ដោយ​រុស្សី បាន​ត្អូញត្អែរ​ពី​ការ​បាញ់​ផ្លោងដែល​បាន​បំផ្លាញ​អគារ​ប្រជាពលរដ្ឋ​រស់នៅ និង​លំនៅឋាន​នៅ​ក្នុងទីក្រុង​ជាច្រើន​នៃ​ក្រុង Donetsk និង Horlivka​។ ការ​បាញ់​ផ្លោង​បាន​វាយប្រហារ​ទៅលើ​រោងចក្រ​មួយ​កន្លែង​ក្នុង​ក្រុង Horlivka ដែល​កម្មករ​ម្នាក់​បាន​ស្លាប់​។ ភាព​តានតឹង​ និង​ជម្លោះ​រវាង​កងកម្លាំង​អ៊ុយ​ក្រែ​ន និង​ក្រុម​ផ្តាច់ខ្លួន​បាន​បន្ត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​ មក​។​​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​គី​វ​ប្រទេស​អ៊ុយ​ក្រែ​នបាន​ប្រតិកម្ម​ជាមួយ​ការភ័យខ្លាច និង​ការ​មិនគួរ​ឲ្យ​ជឿ ខណៈ​ការ​បាញ់​ផ្លោង​បាន​ធ្លាក់​មក​លើ​ទីប្រជុំជន​ទីក្រុង​មាន​ប្រជាជន​រស់នៅ​ច្រើន​។ ប្រជាជន​ក្នុងទីក្រុង​គី​វនិយាយ​ថា វា​គួរ​ឲ្យ​ភ័យខ្លាច​ជា​ខ្លាំង​សម្រាប់​យើង​ទាំង​អស់​គ្នា យើង​បាន​បាត់បង់​ជំនឿ​។ នៅ​ក្នុង​ទីក្រុង​ទាំងមូល ប្រជាជន​បាន​រង​ចាំ​នៅ​ចំណត​រថយន្តក្រុងដើម្បី​ធ្វើដំណើរ​ទៅ​ធ្វើ​ការ នៅ​ពេលនោះ​មាន​សំឡេង​ផ្ទុះបាន​ប្រញាប់ប្រញាល់​ទៅកាន់​រថយន្ត​របស់​ពួកគេ​ ដើម្បី​ចាកចេញ​ពី​ទី​ក្រុង៕អត្ថបទ៖ ប៊ុនថន

ពិភពលោក​ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន

2022/02/25 06:32:35 pm        729
អ៊ុយក្រែន៖ ​ប៉ុន្មាន​សប្ដាហ៍​នៃ​ការព្រមាន​ការសម្រេចចិត្ត​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ទី​២៤​ កុម្ភៈ​ ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​ដោយសារតែ​ការឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន ការឈ្លានពាន​នេះ​នាំ​ឲ្យ​មានការ​ថ្កោលទោស​ពី​ជុំវិញ​ពិភពលោក រួម​ទាំង​ការ​ដាក់​ទណ្ឌកម្ម​។​ ស្ថានទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​ក្នុង​ទីក្រុង​ឡុង​ដ៍​របស់​អង់គ្លេស​បាន​ហៅ​បញ្ជា​របស់​លោក Putin ថា ​ជា​សង្គ្រាម​គ្មាន​មូលហេតុ​ដោយ​បន្ថែម​ថា រុស្ស៊ី​កំពុង​បង្កើត​សង្គ្រាម​ប្រឆាំង​អឺរ៉ុប និង​ពិភពលោក​ទាំងមូល​។​​លោក​ប្រធានាធិបតី​អាមេរិក Joe Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍បាន​វាយបក​ទៅ​នឹង​ការឈ្លានពាន​ របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​ដោយ​ការប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​ធ្ងន់ធ្ងរ ការ​បញ្ជា​ឲ្យ​បញ្ជូន​កងទ័ព​រាប់ពាន់​នាក់​បន្ថែម​ទៀត​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ដែល​ជា​សម្ព័ន្ធ​យោធា​ណា​តូ និង​ប្រកាស​ថា ​អាមេរិក​នឹង​ក្រោកឈរ​ប្រឆាំង​នឹង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin​។​ ​ប្រតិកម្ម​ពី​អង្គការ​ណា​តូវិញ អគ្គលេខាធិការ​អង្គការ​ណា​តូលោក Jens Stoltenberg បានហៅ​ការវាយប្រហារ​របស់​រុស្ស៊ីលើ​អ៊ុយ​ក្រែ​ន​ថា ​ជា​ទង្វើ​ដ៏​ឃោ​ឃៅ​នៃ​សង្គ្រាម និងការ​បង្ហូរឈាមត្រជាក់ និង​ការឈ្លានពាន​ដែលមាន​គម្រោង​ពី​យូរ​មកហើយ​។ ​ចំណែករដ្ឋមន្ត្រីការបរទេស​អូទ្រីសលោក Alexander Schallenberg បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វី​ធ័​រថា​ ប្រទេស​អ៊ុយ​ក្រែ​ន​ក្លាយជា​ជនរងគ្រោះ នៃ​ការឈ្លានពាន​មួយ​ផ្សេងទៀត​របស់​រុស្ស៊ី។ ​រុស្ស៊ី​បាន​ជ្រើស​យក​ផ្លូវ​នៃ​អំពើហិង្សា​។​​ប្រធានាធិបតី​បុល​ហ្គា​រីលោក Rumen Radev បាន​រិះគន់​រុស្ស៊ី​ចំពោះ​ការទទួលស្គាល់​តំបន់​ផ្ដាច់ខ្លួន Donetsk និង Luhask ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើត ជាហេតុ​នាំ​ឲ្យ​ជម្លោះ​កើតឡើង។ ​ហើយ​វិបត្តិ​នេះ​មិន​អាច​ដោះស្រាយ​តាមរយៈ​ការ​បំពាន​ច្បាប់​អន្តរជាតិ និងមធ្យោបាយ​យោធា​។ ​រដ្ឋមន្ត្រីការបរទេស​សាធារណរដ្ឋ​ឆែកបាន​ចេញ​សេចក្ដីថ្លែងការណ៍​ ថ្កោលទោសការឈ្លានពាន​ខុសច្បាប់ និងគ្មានមូលដ្ឋានរបស់​រុស្ស៊ីលើអ៊ុយ​ក្រែ​ន​។ ​នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក​លោកស្រី Mette Frederiksen បាន​ថ្លែង​ថា ការ​លុកលុយ​របស់​រុស្ស៊ី​លើ​សេរីភាព និង​អធិបតេយ្យភាព​ជាតិ គ្មាន​កន្លែង​នៅក្នុង​អឺរ៉ុបក្នុងពេល​វេលា​របស់​យើង​ទេ​។ ​លោកស្រី​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា រុស្ស៊ី​នឹង​ប្រឈម​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​សកម្មភាព​របស់​ខ្លួន​។ ប្រធាន​គណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាន​ចោទប្រកាន់​បទបញ្ជា​រប​ស់​លោក Putin ថា​ ជាទង្វើ​ឃោរឃៅនៃ​ការឈ្លានពាន​ប្រឆាំង​នឹងប្រទេស​ដែល​មាន​អធិបតេយ្យភាព និង​ឯករាជ្យ និង​មនុស្ស​ស្លូតត្រង់​។ មេដឹកនាំប្រទេស G7 បាន​ថ្កោលទោស​ការវាយប្រហារ​រុស្ស៊ីលើ​អ៊ុយ​ក្រែ​ន និង​បាន​ប្ដេជ្ញា​ដាក់ទណ្ឌកម្មធ្ងន់ធ្ងរទាំង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុដោយមាន​ការសម្របសម្រួល​៕អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន​អះ​អាង​ថា រុស្ស៊ី​ព្យាយាម​ដណ្ដើម​យក​រោងចក្រ​នុយក្លេអ៊ែរ Chernobyl

2022/02/25 05:48:39 pm        3271
​អ៊ុយក្រែន៖ រុស្ស៊ី​បាន​ចាប់ផ្តើម​វាយប្រហារ​លើ​ប្រទេស​អ៊ុយ​ក្រែ​នដោយ​វាយលុក​ទៅលើ​ទីក្រុង និងមូលដ្ឋាន​នានាដោយ​ការវាយប្រហារ​តាម​អាកាស និង​ការ​បាញ់​ផ្លោង ខណៈ​ជន​ស៊ីវិល​រត់​ចូល​ទៅ​ក្នុង​រថភ្លើង​ និង​រថយន្ត​ដើម្បី​គេចខ្លួន​។ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​ស្វែងរក​ជំនួយ ខណៈ​បាន​និយាយ​ថា ​រថក្រោះ និង​កងទ័ព​រុស្ស៊ី​បាន​ឆ្លងកាត់​ព្រំដែន​នៅ​ក្នុង​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​។​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy និយាយ​ថា កងកម្លាំង​រុស្ស៊ី​កំពុង​ព្យាយាមដណ្ដើម​យក​រោងចក្រ​នុយក្លេអ៊ែរ ​Chernobyl ជាទី​តាំង​នៃ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​អាក្រក់​បំផុត​របស់​ពិភពលោក ហើយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ប្រយុទ្ធ​ជាមួយ​កងទ័ព​ផ្សេងទៀត​នៅ​ខាងក្រៅ​ទី​ក្រុង​គី​វ ដើម្បី​គ្រប់គ្រង​ព្រលាន​យន្តហោះ​យុទ្ធសាស្ត្រ​។ សំឡេង​ផ្ទុះ​ខ្លាំង​ត្រូវ​បាន​គេ​ឮ​នៅ​ក្នុង​រដ្ឋធានី និង​នៅ​ក្នុង​ទីក្រុង​ជាច្រើន ហើយ​ប្រជាជន​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ស្ថានីយ​រថភ្លើង និង​ទីតាំង​ផ្សេងទៀត ខណៈ​ដែល​រដ្ឋាភិបាល​និយាយ​ថា ​អតីត​សាធារណរដ្ឋ​សូ​វៀតកំពុង​ឈ្លានពាន​ ដែល​ត្រូវ​បាន​គេ​រំពឹងទុក​មក​ជា​យូរពី​ភាគ​ខាងកើត ខាងជើង និង​ភាគ​ខាង​ត្បូង​។​​យោធា​អ៊ុយ​ក្រែ​ន​និយាយ​ថា ខ្លួន​បាន​បំផ្លាញ​រថក្រោះ​រុស្ស៊ី​ចំនួន ៤​គ្រឿង​នៅ​លើ​ផ្លូវ​មួយ​នៅ​ជិត​ទីក្រុង Kharkiv ភាគ​ខាងកើត និង​បាន​សម្លាប់​ទាហាន ៥០​នាក់​នៅ​ជិត​ទីក្រុង​មួយ​ក្នុង​តំបន់ Luhansk និង​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ចំនួន ៦​គ្រឿង​នៅ​តំបន់​ផ្សេង​ទៀត​នៅ​ភាគ​ខាងកើត​ប្រទេស៕អត្ថបទ៖ ប៊ុនថន

បាតុករ​ទូទាំង​ពិភពលោក​តវ៉ា​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន

2022/02/25 05:22:06 pm        738
ពិភព​លោក៖ ​ក្រោយ​ប្រទេស​រុស្ស៊ី​បើក​ការឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន បណ្ដា​ប្រទេស​ជាច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​ខឹង​សម្បារ​នឹង​រុស្ស៊ី ឲ្យ​ពលរដ្ឋ​នាំគ្នា​ចេញ​តវ៉ា ជាក់ស្ដែង​នៅ​សហរដ្ឋអាមេរិក ក្រុម​អ្នក​តវ៉ា​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងក្រៅស្ថានទូត​រុស្ស៊ី​ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍។មនុស្ស​មួយ​ក្រុម​បាន​ប្រមូល​ផ្ដុំ​គ្នានៅ​ខាងក្រៅ​ស្ថានទូត​របស់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Santiago របស់​ប្រទេស​ឈី​លី និង​ទីក្រុង Buenos Aires របស់​ប្រទេស​អា​ហ្ស​ង់​ទីនដើម្បី​បង្ហាញ​ពី​កំហឹង​ ចំពោះ​ការឈ្លានពាន​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ពួកគេ​បាន​កាន់​បដា និង​សញ្ញា​ផ្សេងៗនៃ​ទង់ជាតិ​របស់​អ៊ុយ​ក្រែ​ន និង​សញ្ញា​បាតដៃ​ប្រឡាក់​ឈាម​លើ​មុខ​លោក Vladimi Putin​។​ នៅ​ក្នុង​ប្រទេស​លី​ទុយ​អា​នី​វិញ ក្រុម​អ្នក​តវ៉ា​បាន​ប្រមូលផ្ដុំ​គ្នា​ដើរ​ក្បួន​ទៅកាន់​ស្ថានទូត​រុស្ស៊ីក្នុង​ទីក្រុង Vilnius កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​តវ៉ា​ប្រឆាំង​ទៅ​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​។​ មនុស្ស​រាប់​សិប​នាក់​ភាគច្រើន​មកពី​អ៊ុយ​ក្រែ​ន បាន​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី​ក្នុង​ទីក្រុង Mexico City កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​ការឈ្លានពាន​ពី​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ នៅ​ក្នុង​ប្រទេស​បារាំង​វិញ ក្រុម​អ្នក​តវ៉ា​ប្រហែល ១ពាន់​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍នៅ​វិមាន Place de la Republique ក្នុង​ទីក្រុង​ប៉ារីស ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ការឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ីចូល​អ៊ុយ​ក្រែ​ន​។​នៅ​ក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​វិញ មនុស្ស​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ក្នុង​នានា​នៃ​រដ្ឋធានី Lisbon, Porto និង Faro កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​។​ មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ទីក្រុង Tbilisi របស់​ហ្ស៊​ក​ហ្ស៊ី ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ប្រទេស​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ក្រុម​អ្នក​តវ៉ា​បាន​ដើរ​ក្បួន​ពេញទី​ក្រុងដោយ​កាន់​បដាបង្ហាញ​ការ​ខឹង​សម្បារ​ចំពោះ​លោក Putin​។ ចំណែក​នៅ​ប្រទេស​ប៊ុលហ្គារីវិញ​ មនុស្ស​រាប់​រយ​នាក់​បាន​ចេញ​តវ៉ា​នៅតាម​ដងផ្លូវ​នៃ​រដ្ឋធានី Sofia កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​តវ៉ា​ទៅនឹង​សកម្មភាព​យោធារបស់​រុស្ស៊ីទល់នឹង​អ៊ុយ​ក្រែ​នដែរ ក្រៅពី​ប្រទេស​ទាំងនោះក៏​មាន​មាន​ប្រទេស​រាប់​សិប​ទៀត​ដែរ​ ដែល​បាន​ចេញ​តវ៉ា​ប្រឆាំង​ទៅ​នឹង​សកម្មភាព​របស់​រុស្ស៊ី៕អត្ថបទ៖ សុខមាន

ការវាយប្រហារ​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​សម្លាប់​មនុស្ស​ ១៣៧​នាក់​ក្រោយ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ថ្ងៃ​ដំបូង​

2022/02/25 04:39:23 pm        1310
​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​ដែល​កំពុង​ចូល​ឈ្លានពានបាន​លូក​ចូល​កាន់តែ​ជ្រៅ ចូលទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បាន​រាលដាល​ចូលដល់​តំបន់​ដាច់ស្រយាល​នៃរដ្ឋធានី​គី​វ (Kyiv) ហើយលោកខាងលិច​បាន​ត្រឹម​ឆ្លើ​យ​តប​ដោយ​ការដាក់ទណ្ឌកម្ម​។​ការវាយប្រហារ​ដោយ​មី​ស៊ី​ល និង​គ្រាប់កាំភ្លើង​ធំ​របស់​រុស្ស៊ីបាន​ស្រោច​លើ​ទីក្រុង​ជាច្រើន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បើក​ការឈ្លានពាន​ទ្រង់ទ្រាយ​ធំ​ទាំង​នៅលើដី និង​អាកាស ដែល​បង្ខំ​ឲ្យ​ជន​ស៊ីវិលរត់​ទៅ​ស្នាក់​នៅលើ​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ក្រោម​ដី ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ប្រមាណ​ ១០០,០០០នាក់បាន​ភៀសខ្លួន​។ ​លោក​ប្រធានាធិបតីអ៊ុយ​ក្រែ​ន​វិញបាន​និយាយ​ថា​ នៅ​ទូទាំង​អ៊ុយ​ក្រែ​នវីរៈបុរស​របស់​យើង​យ៉ាងតិច ១៣៧នាក់បាន​ស្លាប់់ និង ៣១៦​​នាក់បាន​រងរបួសបន្ទាប់​ពីថ្ងៃ​ដំបូង​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នាដោយ​អំពាវនាវ​ឲ្យ​ទាហាន និង​អ្នក​បម្រុង​ទូទាំងប្រទេស​ដើម្បី​ប្រយុទ្ធ​ក្នុងការ​ចល័ត​ទ័ព​ទូទៅ​។​​យោធា​អ៊ុយ​ក្រែ​ន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ខ្លួន​បាន​កម្ទេច​រថក្រោះ​រុស្ស៊ី​ ៤​គ្រឿងនៅលើ​ផ្លូវ​ជិតភាគ​ខាងកើត​ទីក្រុង​ខា​គី​វ (Kharkiv) ដោយបាន​សម្លាប់​កងទ័ព​ជិត ៥០​នាក់ជិត​ទីប្រជុំជន​មួយ​ក្នុង​តំបន់ Luhansk និង​បាន​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ីចំនួន ៦​គ្រឿងនៅក្នុង​ភាគ​ខាងកើត​របស់​ប្រទេស​នេះ​ផងដែរ​។​ ​ក្រសួងការពារជាតិរបស់​រុស្ស៊ី​វិញ​និយាយថា កងកម្លាំង​របស់ខ្លួន​បានបញ្ចប់​គោលដៅ​របស់ខ្លួនដោយ​ជោគជ័យសម្រាប់​ថ្ងៃនេះ ហើយ​កាលពី​មុននេះក្រសួង​នេះ​បាន​អះអាងថា​ ខ្លួន​បាន​កម្ទេច​គោលដៅ​យោធា​អ៊ុយ​ក្រែ​ន​ជាង ៧០​កន្លែងរួមទាំង​អា​កាស​យានដ្ឋាន ១១​​កន្លែង​ដែរ៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សពនាយឧត្តមសេនីយ៍ សុខ​ សារឿន

2022/02/24 07:14:28 pm        1035
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៤កុម្ភៈនេះ បានអញ្ជើញដឹកនាំប្រតិភូរាជរដ្ឋាភិបាលមួយចំនួន ទៅគោរពវិញ្ញាណក្ខន្ធសពរបស់ នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលទទួលមរណភាព កាលពីថ្ងៃទី២៣កុម្ភៈម្សិលមិញនេះ ដោយរោគាពាធ។គួរបញ្ជាក់ដែរថា ភ្លាមៗនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្ញើលិខិត​សំដែង​នូវការ​ក្ដុកក្ដួល​និង​សោកស្តាយ​ជាមួយក្រុមគ្រួសារ នៃសពគឺលោកជំទាវ សុខ លាង ។លិខិតមានខ្លឹមសារយ៉ាងដូច្នេះ៖ លោកជំទាវជាទីរាប់អាន! ភរិយាខ្ញុំ និងរូបខ្ញុំបាន​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ និងសោកស្ដាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ដោយទទួលដំណឹងថា ឯកឧត្តម​នាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការក្រសួងការពាជាតិ ដែលត្រូវជា ស្វាមី​លោកជំទាវ​បា​នទទួលមរណភាព នាវេលាម៉ោង ១០:៤៥ នាទីព្រឹក នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវ នឹងថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៩ ឆ្នាំ ដោយរោគាពាធ ។មរណភាពរបស់ឯកឧត្តម គឺជាការបាត់បងស្វាមី បិតា ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ និង​ជាការបាត់បង់នូវមិត្តរួមអាវុធតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង​បាន​រួមសុខ​រួមទុក្ខជាមួយគ្នាក្នុងការបំរើជាតិ ​និងប្រជាជនកម្ពុជា​រហូតដល់ថ្ងៃអវសាននៃជីវិត ។ក្នុងឱកាសប្រកប​ដោយ​សមាន​ទុក្ខដ៏ក្រៀមក្រំបំផុតនេះ ​ភរិយា ​និងរូបខ្ញុំ ​សូម​ចូលរួម​ចែក​រំលែក នូវ​មរណទុក្ខ​ដោយក្តីស្រណោះ​ និង​ការ​អាឡោះ​អាល័យ​ជាមួយលោកជំទាវ ​និងបុត្រាបុត្រី ព្រមទាំង​បងប្អូន ​កូនក្មួយ​ទាំងអស់នៃសព ​ដោយ​សេចក្តីសង្វេគជាទីបំផុត ។ភរិយា និងរូបខ្ញុំ សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​ឯកឧត្តមនាយឧត្តមសេនីយ៍​ សុខ សារឿន បានឆាប់ចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ។ សូមលោកជំទាវទទួល​នូវការរំលែកទុក្ខដ៏ក្រៀម​ក្រំ​បំផុត​ពីភរិយាខ្ញុំ ​និងរូបខ្ញុំ ។គួរ​រម្លឹក​ផងដែរថា​ ឯកឧត្តម សុខ សារឿន​ អតីត​គឺ​ជា​មេ​របស់​សម្តេចតេជោ​ នៅ​ក្នុង​សម័យតស៊ូ៕អត្ថបទ៖ មុត សុទ្ធ

លោក Putin បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កងកម្លាំង​រុស្ស៊ី​នឹង​បើក​ប្រតិបត្តិការ​សឹក​ពិសេស​​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត

2022/02/24 06:27:58 pm        2666
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​ប្រកាស​ប្រតិបត្តិការ​យោធា​ពិសេស​នៅ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ និង​បាន​អំពាវនាវ​ឲ្យ​កងទ័ព​នៅ​ទីនោះ​ទម្លាក់អាវុធ​ចុះ ជា​ការ​ផ្គើន​ទៅ​នឹង​ការ​អត់​ធ្មត់​របស់​លោក​ខាងលិច និង​ការ​អំពាវនាវ​របស់​សកលលោក​ថា ​កុំ​បង្ក​សង្គ្រាម​។ លោក Putin បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​តាម​កញ្ចក់​ទូរទស្សន៍ ដើម្បី​ប្រកាស​ពី​ចេតនា​របស់​លោក​។​លោក​បាន​និយាយ​ភ្លាមៗ​មុន​ម៉ោង​ ៦​ព្រឹក​ម៉ោង​នៅ​ក្នុង​ទីក្រុង​មូ​ស្គូ​ថា ខ្ញុំ​បាន​ធ្វើការ​សម្រេចចិត្ត​អំពី​ប្រតិបត្តិការ​យោធា ខណៈ​លោក​ប្ដេជ្ញា​សងសឹក​ទៅ​នឹង​អ្នក​ដែល​ជ្រៀត​ជ្រែ​ត​កិច្ចការ​របស់​លោក​។ ​លោក​ក៏បាន​អំពាវនាវ​ផង​ដែរ​ដល់​យោធា​អ៊ុយ​ក្រែ​ន​ឲ្យ​ទម្លាក់អាវុធ​ចុះ​។ សេចក្ដីថ្លែងការណ៍​រប​ស់​លោក​មាន​ឡើង​បន្ទាប់ពី​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា ​ក្រុម​មេដឹកនាំ​ឧទ្ទាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត បាន​ស្នើ​ក្រុង​មូ​ស្គូ​ឲ្យ​ជួយ​ខាង​យោធា​ទប់​ទល់នឹង​ទីក្រុង​គៀវ។ ជា​ការ​ឆ្លើយតប ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky ​បាន​អំពាវ​នាវ​ទាំង​កណ្ដាលអធ្រាត្រ​ដល់​រុស្ស៊ីកុំ​ឲ្យ​គាំទ្រ​ឲ្យ​មាន​សង្គ្រាម​ដ៏​ធំ​នៅ​អឺរ៉ុប៕​អត្ថបទ៖ សុខមាន

បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស ប៊ែ​រ​ឡាំង និង​គៀវ​ជុំវិញ​សកម្មភាព​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន

2022/02/23 07:51:46 pm        966
​អឺរ៉ុប៖ ក្រុម​បាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាងក្រៅ​ស្ថានទូត​រុស្ស៊ី​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ប្រឆាំងនឹង​ការ​ឈ្លា​នពាន​ដែល​កំពុង​បន្ត​របស់​វិមាន​ក្រឹម​ឡាំង​ នៅតាម​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​។ សកម្មជន​នយោបាយ និង​សមាជិក​សហគមន៍​អ៊ុយ​ក្រែ​ន ហ្ស​ក​ហ្ស៊ី និង​បេឡា​រុស្ស​ត្រូវ​បាន​គេឃើញ​កាន់​ទង់​ជាតិ​រៀង​ៗ​ខ្លួន​ក្នុង​បាតុកម្ម​។ក្រុម​បាតុករ​បាន​ចោទប្រកាន់​លោក ពូ​ទីន ថា​ មានបំណង​បញ្ចប់​លទ្ធិ​ប្រជាធិបតេយ្យ និង​អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន​។ ទន្ទឹម​នឹង​នេះ ក្រុម​អ្នក​តវ៉ា​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំងនឹង​ផ្ញើ​សារ​ទៅកាន់​មេដឹកនាំ​រុស្ស៊ី​។ ​នៅ​ប្រទេស​អាល្លឺម៉ង់ មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ស្ថានទូត​រុស្ស៊ីក្នុង​ទីក្រុងប៊ែ​រ​ឡាំង ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ ក្នុងចំណោម​អ្នក​តវ៉ា​ទាំងនោះ​លោក Alexei Ustenko ជា​ជនជាតិ​អ៊ុយ​ក្រែ​ន​រស់នៅក្នុង​ទីក្រុង​ប៊ែ​រ​ឡាំងនិយាយថា​ អឺរ៉ុប និងអាមេរិក​មិនបាន​ឆ្លើយតប​ខ្លាំង​គ្រប់គ្រាន់​នៅឡើយ​ ចំពោះ​សកម្មភាព​របស់​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន។ អ្នក​តវ៉ា​និយាយថា ​ទណ្ឌកម្ម​គឺជា​ឧបករណ៍​សំខាន់​របស់​ប្រទេស​លោកខាងលិច​សម្រាប់​រុញច្រាន​ទៅវិញ ខណៈ​លោក ពូ​ទីន​ បាន​អនុញ្ញាតឱ្យ​ទាហាន​ឆ្លងកាត់​ព្រំដែន​អ៊ុយ​ក្រែ​ន ចូលទៅក្នុង​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី និង​បានទទួល​ស្គាល់​ឯករាជ្យភាពរបស់​តំបន់​ក្រុម​ឧទ្ទាម។​​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ក្រុមអ្នកតវ៉ា​បានធ្វើ​បាតុកម្ម​នៅ​ខាងក្រៅ​ស្ថានទូត​រុស្ស៊ី​ក្នុង​ទីក្រុង​គៀវ បន្ទាប់ពី​ការបញ្ជា​របស់​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុងការ​ពង្រាយ​កងទ័ព​ទៅកាន់​តំបន់ផ្តាច់ខ្លួន​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ មេដឹកនាំ​ប្រទេស​លោកខាងលិចបាន​ព្រមាន​ជា​យូរ​មកហើយថា ​ទីក្រុង​មូ​ស្គូ​នឹង​ស្វែងរក​ការបិទបាំង​ក្នុងការ​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​គ្រាន់តែ​ជា​លេសបង្ហាញ​ឲ្យឃើញ​នៅពេលដែល​លោក ពូ​ទីន ​ទទួលស្គាល់​ឯករាជ្យភាព​តំបន់​ផ្តាច់ខ្លួន​ចំនួន ២ ​នៅភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ​ជា​កន្លែងដែល​កងទ័ពរដ្ឋាភិបាល​បាន​ប្រយុទ្ធ​ជាមួយ​ពួក​ឧទ្ទាម​គាំទ្រ​ដោយរុស្ស៊ី​ នៅក្នុង​ជម្លោះ​ដែល​បានសម្លាប់​មនុស្ស​ជាង ១៤,០០០​នាក់៕អត្ថបទ៖ ប៊ុនថន

មនុស្ស ៦៣​នាក់​ស្លាប់​ក្នុង​ការ​ផ្ទុះ​សារធាតុ​គីមី​នៅ​ប្រទេស​បួ​គី​ណា​ហ្វា​សូ

2022/02/23 06:59:12 pm        905
​បួ​គី​ណា​ហ្វា​សូ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​សាក្សីបាន​រាយការណ៍​ថា ការផ្ទុះ​ដ៏​ខ្លាំងនៅ​ជិត​ទីតាំង​អាជីវកម្ម​រ៉ែ​មាសមួយកន្លែង​នៅ​ភាគ​និរតីប្រទេស​បួ​គី​ណា​ហ្វា​សូ បណ្តាល​មនុស្ស​យ៉ាងហោចណាស់ ៦៣នាក់​ស្លាប់ និង​ជាង ១០០​នាក់​ផ្សេងទៀត​រងរបួស​។ ​វីដេអូបានបង្ហាញ​ឲ្យ​ឃើញ​សាកសព​នៅលើ​ដី​គ្រប​ក្រណាត់ និង​ផ្លា​ស្ទីក​បន្ទាប់ពី​ការផ្ទុះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ RTB បាន​រាយការណ៍​ថា ចំនួន​អ្នកស្លាប់​បណ្តោះអាសន្ន​ត្រូវបាន​ផ្តល់ដោយអាជ្ញាធរ​ក្នុង​តំបន់​។​ការផ្ទុះ​នេះ​ត្រូវបាន​គេ​ជឿថា​ បណ្តាលមកពី​សារធាតុ​គីមី​ប្រើ​សម្រាប់​រក្សា​គុណភាព​មាស ​ដែល​ស្តុក​ទុក​នៅ​ទីតាំង​នោះ​។ បួ​គី​ណាហ្វា​សូគឺជា​ប្រទេស​ផលិត​មាសដែល​រីកចម្រើន​លឿន​បំផុតនៅ​ទ្វីបអាហ្វ្រិក ហើយ​បច្ចុប្បន្ន​ជា​ប្រទេស​ធំជាងគេ​ទី៥ ​នៅលើ​ទ្វីប​នេះ​ដោយ​ការនាំចេញ​មាសសំខាន់បំផុត​របស់​ប្រទេស​។ ឧស្សាហកម្ម​រ៉ែ​មាស​បាន​ជួល​បុគ្គលិក​ប្រមាណ ១.៥លាន​នាក់ ហើយ​មានតម្លៃ​ប្រហែល ២ពាន់​លានដុល្លារ​ក្នុង​ឆ្នាំ២០១៩​។ ​យោងតាម​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​សន្តិសុខ មាន​មូលដ្ឋាន​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​ឲ្យ​ដឹងថា​ ​មាស​​ភាគច្រើន​កំពុង​ត្រូវបាន​នាំទៅ​កាន់​ប្រទេសជិតខាង​ដូចជាតូ​ហ្គោ​, បេ​ណាំង​, នី​ហ្សេ​រ និង​ហ្គា​ណា​។អណ្តូងរ៉ែ​ខ្នាតតូច​ជាច្រើនត្រូវបាន​គេ​រាយការណ៍​ថា ប្រើប្រាស់​ដោយ​ក្រុម​ជី​ហាដមាន​ទំនាក់​ទំនងជា​មួយក្រុម​អាល់​កៃ​ដា និង​ក្រុម​រដ្ឋឥស្លាមដែល​បានធ្វើការ​វាយប្រហារ​នៅក្នុងប្រទេស​ចាប់តាំងពី​ឆ្នាំ២០១៦។ ក្រុម​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រៃអង្គាសប្រាក់​ដោយ​ការ​យកពន្ធ​លើ​អ្នករុករក​រ៉ែ ហើយ​ថែមទាំង​ប្រើប្រាស់​ទីតាំង​អណ្តូងរ៉ែ​សម្រាប់​ជ្រើសរើស​អ្នក​ប្រយុទ្ធ និងស្វែងរក​ទីតាំង​លាក់ខ្លួន៕អត្ថបទ៖ ប៊ុនថន

ជំនួប​រវាង​លោក Biden និង​លោក Putin ត្រូវ​បាន​ផ្អាក ខណៈ​ជំនួប​រវាង​ប្រមុខ​ការទូត​ត្រូវ​លុប​ចោល​ដែរ

2022/02/23 10:45:15 am        199
​សហរដ្ឋអាមេរិក៖ អ្នកនាំពាក្យ​សេត​វិមានលោកស្រី Jen Psaki បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា រាល់​ផែនការ​សម្រាប់​កិច្ចប្រជុំ​រវាង​លោក​ប្រធានាធិបតី Biden និង​លោក​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin ត្រូវបាន​ផ្អាក​។ ​លោកស្រី Psaki មិនបាន​ច្រាន​ចោល​ការប្រជុំ​ដែល​កើតឡើង​នៅពេល​អនាគត​នោះទេ ប៉ុន្តែ​បាន​និយាយថា លោក Biden នឹងមិន​ជួប​ជាមួយ​លោក Putin លុះត្រាតែ​រុស្ស៊ី​បន្ធូរបន្ថយ​ស្ថានការណ៍​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ដោយ​ការដក​កងទ័ព​។​​លោកស្រី​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​ថា យើង​នឹងមិន​បិទទ្វារ​ទាំងស្រុង​ចំពោះ​ផ្នែក​ការទូត​នោះទេ​ ប៉ុន្តែ​ទោះយ៉ាងណាលោកស្រី​បាន​បន្ថែមថា ការទូត​មិនអាច​ជោគជ័យ​បានទេ លុះត្រាតែ​រុស្ស៊ី​ផ្លាស់ប្តូរ​ជំហរ​។​ ​ការអត្ថាធិប្បាយ​នេះ​ពុំមាន​ការភ្ញាក់ផ្អើល​ខ្លាំង​ណាស់ណា​ទេ​។ ប៉ុន្មាន​នាទី​មុន ប្រមុខ​ការទូតអាមេរិកលោក Antony Blinken បាន​និយាយថា លោក​កំពុង​លុបចោលកិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីលោក Sergey Lavrov ដែល​បានគ្រោង​ទុកជា​បណ្តោះអាសន្ន​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ចំនួនអ្នកស្លាប់ពីរញ្ជួយដីនៅកូឡុំប៊ីឡើងដល់ជាង ២៥០ នាក់ ខណៈក្រុមជួយសង្គ្រោះបន្តស្វែងរកអ្នករស់រានមានជីវិត
08/12/2026 08:08 AM
ថៃផ្អាកចេញលិខិតអនុញ្ញាតប្រើប្រាស់អាវុធថ្មីក្រោយការបាញ់ប្រហារសម្លាប់មនុស្សដ៏រង្គាល
08/12/2026 08:08 AM
សម្តេចប្រធានរដ្ឋសភា៖ កិច្ចប្រជុំលើកទី៩ APPF-GH មិនត្រឹមតែជាការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់សេវាសុខភាពជូនពលរដ្ឋប៉ុណ្ណោះទេ តែជាការភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាព និងភាពជាដៃគូយ៉ាងស្និទ្ធស្នាលផងដែរ
08/12/2026 08:08 AM
សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ពិតមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ
08/12/2026 07:08 AM
ក្រុម MSF ៖ការឆ្លើយតបកង្វះអាហារូបត្ថម្ភសូម៉ាលី រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយមូលនិធិ
08/11/2026 09:08 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅសំណង់បុរាណចាស់ក្នុងទីក្រុងរ៉ូមស្របពេលរលកកម្តៅ
08/11/2026 09:08 PM
ទីភ្នាក់ងារ UN៖អាកាសធាតុក្តៅ កើតឡើងញឹកញាប់ ខ្លាំងក្លា និងយូរជាងមុនទី
08/11/2026 09:08 PM
ពលរដ្ឋស៊ីរីស្វាគមន៍ទោសប្រហារជីវិតសម្រាប់លោក Bashar al-Assad និងក្រុមមន្រ្តីក្នុងរបបរបស់លោក
08/11/2026 08:08 PM
​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​
08/11/2026 08:08 PM
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
08/11/2026 08:08 PM