សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​និយាយ​ថា​ ទាហាន​អាមេរិក​មិន​ធ្វើសង្គ្រាម​ជាមួយ​រុស្ស៊ី​ទេ​

2022/02/12 05:50:00 pm        836
​សហរដ្ឋអាមេរិក៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​លោក Jake Sullivan និយាយ​ថា ​ការដាក់​ពង្រាយកងទ័ពអាមេរិកទៅកាន់​បណ្តាប្រទេស​នៅ​ប៉ែក​ខាងកើតគឺជា​ការដាក់​ពង្រាយ​ការពារ ដោយ​គូសបញ្ជាក់កងទ័ព​ទាំង​នេះ​នឹងមិន​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​រុស្ស៊ី​នោះទេ​។​លោក Sullivan បានធ្វើ​អត្ថាធិប្បាយ​មុនពេល​មន្ត្រី​មន្ទីរ​បញ្ច​កោណ​បាន​និយាយថា ក្រសួងការពារជាតិ​កំពុង​បញ្ជូនទាហាន​ប្រយុទ្ធ​ចំនួន ៣.០០០នាក់​ផ្សេងទៀត​ទៅកាន់​ប្រទេសប៉ូឡូញ ដើម្បី​ចូលរួមជាមួយ​កងទ័ព ១៧០០នាក់ដែល​កំពុងតែ​ដាក់ពង្រាយ​នៅ​ទីនោះ ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្តរបស់​សហរដ្ឋអាមេរិក​ចំពោះ​សម្ព័ន្ធមិត្ត NATO ដែល​ព្រួយបារម្ភ​ចំពោះ​អនាគត​ប្រទេស​រុស្ស៊ីឈ្លា​នពាន​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់ម្នាក់​និយាយថា ទាហាន​បន្ថែមនឹង​ចាកចេញ​ពី​មូលដ្ឋាន Fort Bragg រដ្ឋ North Carolina ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​បន្ទាប់ ហើយនឹង​ទៅដល់ប្រទេស​ប៉ូឡូញនៅ​ដើម​សប្តាហ៍ក្រោយ​។​លោក Sullivan បានបង្ហាញ​ក្នុង​របាយការណ៍​ដល់​សារព័ត៌មាន​ថា ប្រធានាធិបតីលោក Joe Biden ពិតជា​ជឿថា​ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បានធ្វើការ​សម្រេចចិត្ត​ចុងក្រោយ​ក្នុងការឈ្លានពាន​អ៊ុយ​ក្រែ​ន​។​ ​សេត​វិមាន​និយាយថា ការ​លុកលុយ​របស់​​រុស្ស៊ី​លើប្រទេសអ៊ុយ​ក្រែ​នអាច​កើតមាន​ឡើងនៅ​ថ្ងៃ​ណាមួយ ប្រហែលជា​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ខាងមុខមុនពេល​បញ្ចប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិករដូវរងា ហើយ​កំពុង​ជំ​រុញឱ្យ​ប្រជាជន​អាមេរិក​ចាកចេញ​ពីប្រទេស​អ៊ុយ​ក្រែ​ន៕​អត្ថបទ៖ ប៊ុនថន

WHO៖ ការផលិត​វ៉ាក់សាំង​នៅ​អាហ្វ្រិក​ខាងត្បូង​គឺជា​គន្លឹះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស

2022/02/12 05:26:39 pm        1216
​អាហ្វ្រិកខាងត្បូង៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ ដែល​បានមក​ធ្វើ​ទស្សនកិច្ច​កាលពី​ថ្ងៃ​សុក្រ​និយាយថា កិច្ច​ខិតខំប្រឹងប្រែង​របស់ប្រទេស​អាហ្វ្រិក​ខាងត្បូងក្នុង​ការផលិត​វ៉ាក់សាំង គឺជា​គន្លឹះក្នុង​ការជួយ​ទ្វីបអាហ្វ្រិកឱ្យ​កាន់តែ​មានការ​គ្រប់គ្រាន់​ដោយ​ខ្លួនឯង​ ក្នុងការ​ផ្តល់វ៉ាក់សាំងដើម្បី​ប្រយុទ្ធប្រឆាំង​វីរុស COVID-19 និង​ជំងឺ​ជាច្រើន​ទៀត​។លោក​វេជ្ជបណ្ឌិត Tedros Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង Cape Town ដើម្បី​ពិនិត្យមើល​ទីតាំង​ចំនួន​បី​ដែល​នឹង​ចាប់ផ្តើមការងារ​ដើម្បី​ផលិត​វ៉ាក់សាំង​។ លោក Tedros បាន​និយាយ​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​ថា ជាង​ពាក់កណ្តាល​នៃចំនួន​ប្រជាជន​ពិភពលោក​បច្ចុប្បន្ននេះបាន​ចាក់​វ៉ាក់សាំង​ពេញលេញ ខណៈ ៨៤% នៃចំនួន​ប្រជាជន​នៅ​ទ្វីបអាហ្វ្រិក​នៅ​មិនទាន់​ទទួលបាន​ការចាក់​វ៉ាក់សាំង​សូម្បីតែ​ដូ​ស​ទី​១​។​ ​លោក Tedros និយាយថា មាន​តម្រូវការ​បន្ទាន់ដើម្បី​បង្កើន​ការផលិត​វ៉ាក់សាំង​ក្នុងស្រុក នៅក្នុងប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​។ លោកមាន​ផែនការ​ពិនិត្យមើលមន្ទីរពិសោធន៍ Afrigen ឧបត្ថម​គាំទ្រ​ពី អង្គការ​សុខភាព​ពិភពលោកសម្រាប់​ការផលិតវ៉ាក់សាំង COVID-19 ដំបូង​។​​មន្ទីរពិសោធន៍​កំពុង​ចម្លង​វ៉ាក់សាំង Moderna ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​វ៉ាក់សាំង mRNA។ មន្ទីរពិសោធន៍ Afrigen មានការ​គាំទ្រ​ពី​អង្គការ​សុខភាព​ពិភពលោក និង​ដៃគូ​មួយចំនួន​ទៀត រួមទាំង​រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​ខាងត្បូង បារាំង និង​បែលហ្ស៊ិក​។​ ​លោក Tedros និយាយថា​ វា​ត្រូវបាន​គេ​រំពឹងថា​ ការសាកល្បងព្យាបាល​សម្រាប់​ជម្រើសវ៉ាក់សាំង ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​មន្ទីរ​ពិសោធ​ន៍ Afrigen នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ២០២២ នេះ ហើយសង្ឃឹមថា ​ការអនុម័ត​សម្រាប់​ការប្រើប្រាស់​របស់​វានឹងត្រូវ​បានផ្តល់​ឱ្យនៅ​ឆ្នាំ២០២៤៕​អត្ថបទ៖ ប៊ុនថន

សម្ដេចតេជោ ជាមហាកិត្តិយសរបស់កម្ពុជា​ដែលបានទទួលពានរង្វាន់​សន្តិភាពពិភពលោកនៅថ្ងៃនេះ

2022/02/12 10:23:47 am        1751
សេអ៊ូល៖ ខណៈពេលបាន និងកំពុងមានវត្តមាននៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី១២កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​មានមហាកិត្តិយសដ៏ក្រៃលែង បានអញ្ជើញឡើងទទួលនូវជ័យលាភីពានរង្វាន់​កិត្តិយស​ពិសេសរបស់ស្ថាបនិកឆ្នាំ២០២២ នៃពានរង្វាន់សន្តិភាពស៊ុនហាក់​ដែលជាមហាកិត្តិយសទាំង​សម្រាប់រូបសម្ដេច ក្រុមគ្រួសារ និងប្រជាជាតិកម្ពុជាទាំងមូល។ ដើម្បីទទួលបានព័ត៌មានថ្មី រហ័ស សូមចុច Join Channel Telegram BTV Newsក្នុងពិធីដ៏មហោឡារិកបន្ទាប់ពីបានអញ្ជើញឡើងទទួលដោយផ្ទាល់នូវជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់នេះ សម្ដេចតេជោប្រមុខ​នៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងឋានៈជាសហប្រធានកិច្ចប្រជុំកំពូលពិភពលោក ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ សម្ដេចបានមានប្រសាសន៍បង្ហាញអំពីប្រវត្តិដ៏ជូរចត់ដោយយកជីវិតធ្វើដើមទុនក្នុងការតស៊ូរំដោះប្រទេសជាតិ នៅគ្រប់ដំណាក់កាល និងការតស៊ូស្វែងរកសន្តិភាព ជាពិសេសតាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចដែលនាំឲ្យកម្ពុជា​ទទួលបាននូវផលប្រយោជន៍ជាកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍប្រទេសជាតិក្រោមដំបូល នៃសន្តិភាពដោយសម្ដេចបានមានប្រសាសន៍ថា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។សម្ដេចបន្តថា រាជរដ្ឋាភិបាលរបស់កម្ពុជា​បានយកសន្តិភាពជាអតិភាព ដោយបានបញ្ជូនកងទ័ពជាងរាប់ពាន់នាក់​ទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាព និងបោសសំអាតមីនរបស់អង្គការសហប្រជាជាតិ នៅអាហ្វ្រិក និងមជ្ឈិមបូព៌ាដែលពេលនេះកំពុងមានវត្តមាន​នៅម៉ាលី អាហ្វ្រិកកណ្ដាល ស៊ូដង់និងលីបង់ ដើម្បីរួមចំណែកក្នុងការចូលរួមរក្សាសន្តិភាព​នៅបណ្ដាប្រទេសទាំងនោះ។ សម្ដេចបន្តថាទោះបីប្រទេសកម្ពុជាតូចក៏ដោយ កម្ពុជាក៏បានចូលរួមចំណែក​ក្នុងដំណើរការស្វែងរកសន្តិភាព សម្រាប់តំបន់ និងពិភពលោក ដោយសុឆន្ទៈ និងការទទួលខុសត្រូវនិងភាពស្មោះត្រង់។សូមបញ្ជាក់ថា ពានរង្វាន់សន្តិភាពនេះគឺជាការទទួលស្គាល់ភាពជាអ្នកដឹកនាំ​ដ៏អស្ចារ្យ​របស់សម្ដេចតេជោអស់រយៈពេលជាច្រើនឆ្នាំ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមចំណែក​របស់សម្ដេចចំពោះសន្តិភាពស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច នៅកម្ពុជា និងតំបន់ទាំងមូល។ ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពដ៏មានកិត្យានុភាពបំផុតមួយ​របស់ពិភពលោក បង្កើតឡើងដើម្បីទទួលស្គាល់ “ បុគ្គល និងស្ថាប័នដែលបានបម្រើ​ដល់មនុស្សជាតិដែលជាគំរូមួយ ក្នុងការ ធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង សម្រាប់មនុស្សជំនាន់ក្រោយ”។ ក្រៅពីសម្ដេចតេជោ ហ៊ុន សែន គណៈកម្មាធិការក៏បានផ្ដល់ជ័យលាភី​ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដល់ជ័យលាភី ២រូបទៀត រួមមាន (១) លោកស្រី Dame Sarah Catherine Gilbert សាស្ត្រាចារ្យផ្នែក វ៉ាក់សាំងនៃវិទ្យាស្ថាន Jenner នៃសាកលវិទ្យាល័យ Oxford ដែលជាអ្នកវិទ្យាសាស្ត្រសហការបង្កើត វ៉ាក់សាំង AstraZeneca និង (2) សម្ព័ន្ធភាពវ៉ាក់សាំងកូវីដ (Gavi, Vaccine Alliance) ដែលជាយន្តការសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុត ដែលបានរួមចំណែកដល់ការកែលម្អសុខភាពទូទៅរបស់មនុស្សជាតិ តាមរយៈការផ្តល់វ៉ាក់សាំងដល់កុមារ នៅក្នុងប្រទេសដែលមានចំណូលទាប៕ អត្ថបទ៖ មុត សុទ្ធ

ទាំង​រុស្ស៊ី ទាំង​អ៊ុយ​ក្រែ​ន​ និង​សម្ព័ន្ធ​ណា​តូ​បង្កើន​សកម្មភាព​សម​យុទ្ធ​យោធា ខណៈ​មាន​ភាព​តានតឹង​ខ្លាំង

2022/02/11 10:01:29 pm        1318
​អ៊ុយក្រែន៖ ស្រប​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ជុំវិញ​សកម្មភាព​យោធា ក៏ដូចជា​ការ​ដាក់​ពង្រាយ​កងកម្លាំង​រាប់​ម៉ឺន​នាក់​របស់​រុស្ស៊ី​នៅ​ជិត​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន ក្ដី​បារម្ភ​ចេះតែ​កើន​ឡើងជា​រៀងរាល់ថ្ងៃ ទាំង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ខ្លួនឯង ​ទាំង​ប្រទេស​លោក​ខាងលិច​ពិសេស​សហរដ្ឋអាមេរិក​។​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មី​នេះ​គេ​មើល​ឃើញ​ថា ទាំង​រុស្ស៊ី ទាំង​អ៊ុយ​ក្រែ​ន ​និង​សម្ព័ន្ធមិត្ត​ណាតូបាន​បង្កើន​សកម្មភាព​យោធា​រៀង​ៗ​ខ្លួន​តាមរយៈ​សម​យុទ្ធ​។ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ប្រទេស​រុស្ស៊ី និង​បេឡា​រុស្ស​បាន​ចាប់ផ្ដើម​ល្បែង​សង្គ្រាម​ទ្រង់ទ្រាយ​ធំ ​នៅ​ទឹកដី​បេឡា​រុស្ស​រយៈពេល​ ១០​ថ្ងៃ ខណៈ​ដែល​លោក​ខាង​លិច​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង និង​នៅតែ​បន្ត​ព្រមាន​រុស្ស៊ី ចំពោះ​សកម្មភាព​យោធា​របស់​ខ្លួន​នៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន ដែល​អាច​ឈាន​ដល់​ការវាយប្រហារ​ណាមួយ​នៅ​ពេល​ណាមួយ​។ ​រុស្ស៊ី​បាន​បន្ត​បញ្ជូន​កងទ័ព​របស់​ខ្លួន​យ៉ាង​ច្រើន ​រួម​ទាំង​យុទ្ធោបករណ៍​ផង​ដែរ​ទៅកាន់​ប្រទេស​បេឡា​រុស្ស ដែល​រួមមាន​ទាំង​ការ​ពង្រាយ​រថក្រោះ កាំភ្លើង​ធំ​ដែល​អាច​បាញ់​បាន​ឆ្ងាយ និង​យន្តហោះ​ចម្បាំង​ទំនើប​ៗ​។ ​ចំណែក​កងកម្លាំង​អ៊ុយ​ក្រែ​ន​វិញក៏បាន​ធ្វើ​សម​យុទ្ធ​ផង​ដែរ​នៅ​តំបន់ Donbas ភាគ​ខាងកើតកាលពី​ថ្ងៃ​ព្រហស្បតិ៍​។​​កាលពី​សប្ដាហ៍​មុន​ កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​បង្កើន​សកម្មភាព​ហ្វឹកហាត់​ជាច្រើន​ ជាការ​ត្រៀម​សម្រាប់​ការ​ទប់ទល់​ការវាយប្រហារ​ណាមួយ​នៅ​ជិតខ្សែត្រៀម ជាប់​ជាមួយ​ប្រទេស​បេឡា​រុស្ស​។ ​ក្រៅ​តែ​ពី​ការ​ធ្វើ​សម​យុទ្ធ​នៅ​លើ​ដីគោក អ៊ុយ​ក្រែ​នក៏​បា​ធ្វើ​សមយុទ្ធ​តាម​អាកាស​ផង​ដែរ​ដោយ​ប្រើ​ឧទ្ធម្ភាគចក្រ ដើម្បី​វាយប្រហារ​គោលដៅ។ ​ប្រទេស​រុស្ស៊ីបាន​បន្ត​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​តាំងពីសប្ដាហ៍​មុន​មកម្ល៉េះ ​ដោយមាន​ទាំង​ការ​ធ្វើ​សមយុទ្ធ​ដែនទឹក​នៅ​ក្នុង​សមុទ្រ​អា​ត្ល​ង់​ទិក និង​សមុទ្រ​ខ្មៅ​ជាដើម​។​ ​រីឯ​អង្គការ​ណា​តូវិញក៏​នៅតែ​បន្តធ្វើ​សម​យុទ្ធ​យោធា​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដែរ ទាំង​នៅ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ និង​សមុទ្រ​អា​ឌ្រៀ​ទិ​ក ស្រប​ពេល​ភាព​តានតឹង​នៅ​ក្នុង​អឺរ៉ុប​ខាង​កើត​កញ្ជ្រោល​ឡើង​ខ្លាំង​ ដោយសារ​ការដាក់​ពង្រាយ​កងទ័ព​របស់​រុស្ស៊ីនៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន​៕​អត្ថបទ៖ សុខមាន

លោក​ខាង​លិច​ព្រមាន​ពី​ពេលវេលា​គ្រោះថ្នាក់​បំផុត ខណៈ​រុស្ស៊ី​ធ្វើ​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​បេឡា​រុស្ស

2022/02/11 05:32:15 pm        1499
​អង់គ្លេស៖ ចក្រភព​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ខាង​លិច​អាច​នឹង​ប្រឈម​ពេល​វេលា​គ្រោះថ្នាក់​បំផុត​ក្នុង​ការ​ជាប់​គាំង​រប​ស់​ខ្លួន​ ជាមួយ​ក្រុង​មូ​ស្គូ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈ​ដែល​រុស្ស៊ី​បាន​ធ្វើ​សម​យុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេសបេឡា​រុស្ស និង​សមុទ្រ​ខ្មៅ ក្រោយ​កងទ័ព​របស់​ខ្លួន​បាន​បង្កើន​ការ​ដាក់​ពង្រាយ​នៅ​ជិតប្រទេស​អ៊ុយ​ក្រែ​ន​។​ភាព​តានតឹង​នៅតែ​ឡើង​កម្ដៅ​ខ្លាំង ខណៈ​ដែល​អ៊ុយ​ក្រែ​ន​ក៏​កំពុង​បង្កើត​ល្បែង​សង្គ្រាម​ផង​ដែរ ប៉ុន្តែក្រុម​មេដឹកនាំ​គ្រប់​ភាគី​ទាំងអស់​បាន​ផ្ដល់​សញ្ញា​ថា ពួកគេ​រំពឹងថា​ផ្លូវ​ខាង​ការទូតនៅតែ​អាច​ទម្លាយ នូវ​អ្វី​ដែល​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson ហៅថា​ ជា​វិបត្តិ​សន្តិសុខ​ដ៏​ធំ​បំផុត​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​របស់​តំបន់​អឺរ៉ុប។​ ប្រទេស​រុស្ស៊ី និង​បេឡា​រុស្ស​បាន​ចាប់ផ្ដើម​សម​យុទ្ធ​យោធា​រួមគ្នា​រយៈពេល ​១០​ថ្ងៃ ស្រប​ពេល​មាន​ក្ដីបារម្ភ​ថា​ រុស្ស៊ី​នឹង​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ណាមួយ រ​ហូ​តមានការ​ព្រមាន​ពី​សហរដ្ឋអាមេរិក​នៅសប្ដាហ៍​នេះ​ថា រុស្ស៊ីអាច​ចូល​លុកលុយ​អ៊ុយ​ក្រែ​ន​ក្នុង​ពេល ៧២​ម៉ោង​។​ បេឡា​រុស្ស​គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​រុស្ស៊ី និង​មាន​ព្រំដែន​ជាប់​ជាមួយ​អ៊ុយ​ក្រែ​ន​ដែរ​។​ចំណែក​ប្រទេស​បារាំង​វិញបាន​ហៅ​សម​យុទ្ធ​ដែល​គេ​ជឿថា ​ជា​ការ​បញ្ជូន​កងទ័ព​ដ៏​ច្រើន​បំផុត​របស់​រុស្ស៊ីទៅកាន់​បេឡា​រុស្ស​ ចាប់​តាំង​ពី​សង្គ្រាមត្រជាក់​មក​គឺជា​កាយវិការ​ហិង្សា។ រីឯ​អ៊ុយ​ក្រែ​ន​វិញ​និយាយ​ថា រុស្ស៊ី និង​បេឡា​រុស្ស​កំពុង​បង្កើន​សម្ពាធចិត្ត​វិទ្យា​។​ ​ខណៈ​ដែល​កំពុង​ជួបពិភាក្សា​ជាមួយ​បណ្ដា​មេដឹកនាំ​តំបន់​បាល់​ទិ​ក អធិការបតី​អាល្លឺម៉ង់​ថ្មីគឺ​លោក Olaf Scholz​ បាន​បញ្ជូន​ការព្រមាន​ដ៏​ខ្លាំងក្លា​ទៅកាន់​រុស្ស៊ី​ ជុំវិញ​ភាព​តានតឹង​ដែល​ចេះតែ​រីក​ធំ​អំពី​វិបត្តិ​អ៊ុយ​ក្រែ​ន​។​ លោក​ថា រុស្ស៊ី​មិន​គួរ​មើលស្រាល​ការ​រួបរួម​គ្នា ​និង​ការ​ប្ដេជ្ញាចិត្ត​របស់​យើង​ឡើយ។ ​យើង​បារម្ភ​ពី​សម្ព័ន្ធមិត្ត​របស់​យើង​ខ្លាំង​ណាស់។​ យើង​ចង់បាន​សន្តិភាព​៕អត្ថបទ៖ សុខមាន

ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​ថា ប្រព័ន្ធ​មី​ស៊ី​ល​បាន​មកដល់​ប្រទេស​បេឡា​រុស្ស

2022/02/10 11:23:00 am        695
​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​បញ្ចេញ​វីដេអូ​ ដែល​បង្ហាញ​ពី​អ្វីដែល​ក្រសួង​បាន​និយាយ​ថា ប្រព័ន្ធ​មី​ស៊ី​ល S-400 បាន​មកដល់​ប្រទេស​បេឡា​រុស្សក្នុង​ពេល​មាន​សម​យុទ្ធ​យោធា​​រុស្ស៊ី​-​បេឡា​រុស្ស​នា​ពេល​ខាងមុខ​។ វិមាន​ក្រឹម​ឡាំង​បាន​ផ្លាស់ប្តូរ​កងទ័ព​ពី​តំបន់​ស៊ី​បេ​រី និងចុង​បូព៌ាទៅកាន់​ប្រទេស​បេឡា​រុស្សសម្រាប់​ការធ្វើ​សមយុទ្ធ​រួមគ្នា​។ ការដាក់​ពង្រាយ​នេះបាន​បន្ថែម​ទៅលើការបង្កើន​កងទ័ពរ​បស់​​រុស្ស៊ី​នៅ​ជិត​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ជំរុញឱ្យមាន​ការព្រួយបារម្ភ​ពីប្រទេស​លោកខាងលិច​ ចំពោះ​ការឈ្លានពាន​ដែល​អាច​កើតមាន​។​ ​ប្រទេស​លោកខាងលិចបាន​អំពាវនាវ​ឱ្យ​​រុស្ស៊ី​ដកទ័ព​ប្រមាណ ១០ម៉ឺន​នាក់មកវិញ​ពីតំបន់​ជិត​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​បាន​ឆ្លើយតប​ថា រុស្សីនឹងដាក់ពង្រាយ​កងទ័ព​នៅគ្រប់​ទីកន្លែង​ដែល​ខ្លួន​ត្រូវការនៅក្នុង​ទឹកដី​របស់​រុស្ស៊ី​។​ ​ជាមួយគ្នានេះ នាវា​កងទ័ពជើងទឹក​​រុស្ស៊ី ៣​គ្រឿង​បន្ថែមទៀតបានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេសទួរគី​កាលពី​ថ្ងៃ​ពុធ ​ដើម្បី​មក​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​នៅ​សមុទ្រ​ខ្មៅ​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា នាវា​ធំៗ​ចំនួន ​៦​គ្រឿង​កំពុងធ្វើដំណើរ​ពីសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេទៅកាន់​សមុទ្រ​ខ្មៅ ជា​កន្លែង​ដែល​ពួកគេ​នឹងចូលរួម​ក្នុង​សមយុទ្ធដែល​កំពុងដំណើរការ​។នាវា​​រុស្ស៊ី​ ៣​គ្រឿង​ដំបូង​បាន​ឆ្លងកាត់​ច្រក​សមុទ្រ Dardanelles និង Bosporus របស់​ប្រទេស​ទួរគី​កាលពី​ថ្ងៃ​អង្គារ​។ មន្ត្រី​សហរដ្ឋអាមេរិកនិយាយថា ការ​គំរាមលុកលុយ​របស់​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ​គឺ​ធ្ងន់ធ្ងរ​ជាង​ពេលណា​ណា​ទាំងអស់ដែល​បាន​កើតមានឡើង ​ក្នុងអំឡុងពេល​ជិត​មួយ​ទសវត្សរ៍​មកនេះ​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​បាន​ព្រមាន​ថា ការឈ្លានពានអាច​កើតឡើង​នៅ​ថ្ងៃ​ណាមួយ ហើយ​ប្រធានាធិបតីលោក​Joe Biden បាន​និយាយថា វា​ជា​ភាព​វៃឆ្លាត​សម្រាប់​ប្រជាជន​អាមេរិក​ ក្រៅពី​អ្នកការទូត​សំខាន់ៗក្នុងការ​ចាកចេញ​ពីប្រទេសអ៊ុយ​ក្រែ​ន និង​បាន​បញ្ជា​ឱ្យ​ដាក់ពង្រាយ​កងទ័ព ១,៧០០នាក់ទៅកាន់​ប្រទេស​ប៉ូឡូញដែល​នៅ​ជិតខាង៕អត្ថបទ៖ ប៊ុនថន

WHO៖ ឧបសគ្គ​ធំ​ក្នុង​ការ​បញ្ចប់​ជំងឺ​រាតត្បាត​គឺ​ការធានា​បានការ​ធ្វើតេស្ត ចាក់​វ៉ាក់សាំង និង​ព្យាបាល​

2022/02/10 05:12:34 pm        1136
WHO៖ ​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus និយាយថា ឧបសគ្គ​ធំ​បំផុត​ដែល​យើងប្រឈមមុខ​ទៅនឹង​ការបញ្ចប់​ជំងឺ​រាតត្បាត ជា​ភាពអាសន្នសុខភាព​សកលគឺ​ការធានា​ឱ្យ​ប្រជាជន​ទាំងអស់​ នៅ​គ្រប់​ប្រទេសមានលទ្ធភាព​ទទួលបាន​ការធ្វើតេស្ត ចាក់​វ៉ាក់សាំង និង​ការព្យាបាល​។លោក Tedros និយាយថា អាស្រ័យ​លើ​កន្លែង​ដែល​អ្នក​រស់នៅ អ្នក​អាច​គិតថា​ជំងឺ​រាតត្បាត COVID-19 ជិត​ចប់​ហើយ ឬ​វា​អាចមានអារម្មណ៍​ថា ​វីរុស​ឆ្លងកាន់តែអាក្រក់​បំផុត​។ ប៉ុន្តែ​ទោះជា​អ្នករស់នៅ​ទីណា​ក៏ដោយ​វីរុស COVID-19 មិនបាន​បញ្ចប់​ជាមួយ​យើងនោះទេ​។​ ​ជំងឺ​គ្មាន​ព្រំដែន ហើយ​ដូចដែល​យើងទាំងអស់គ្នា​ដឹង​អំពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron អារម្មណ៍សុវត្ថិភាព​ណាមួយ​អាច​ផ្លាស់ប្តូរ​ភ្លាមៗ​។ យើង​ដឹងថា ​វីរុស​នេះ​នឹង​នៅតែ​បន្ត​វិវត្ត ប៉ុន្តែ​យើង​នៅតែ​បន្តការពារ​។ កន្លែង​ដែល​ប្រជាជនមាន​សិទ្ធិ​ទទួលបាន​ការធ្វើ​តេស្ត ចាក់​វ៉ាក់សាំង និង​ការ​ព្យាបាល វីរុសនេះនឹង​អាច​ត្រូវបាន​គ្រប់គ្រង ហើយ​កន្លែង​ដែល​ពួកគេ​មិន​ទទួលបានវីរុស​នៅតែ​បន្ត​រីក​រាលដាល វិ​វត្ត និង​សម្លាប់​មនុស្ស​។​​ដោយ​ចូលរួម​ក្នុង​សន្និសីទ​តាមរយៈ Video conference ប្រធានាធិបតី​​អាហ្វ្រិក​ខាងត្បូងលោក Cyril Ramaphosa បាន​និយាយថា គម្លាត​មូលនិធិ​មាន​មិន​គ្រប់គ្រាន់ បើ​ប្រៀបធៀប​ទៅនឹង​អ្វីដែល​ប្រទេស​អភិវឌ្ឍន៍​បាន​ចំណាយ​ លើ​ការឆ្លើយតប​ក្នុងស្រុក​របស់​ពួកគេ​។ លោកនិយាយថា ការផ្តល់​មូលនិធិ​នេះគឺមាន​សារៈសំខាន់​ ប្រសិនបើ​យើងចង់សម្រេចបាន​នូវគោលដៅ​សកល ​សម្រាប់​ការទទួលបាន​វ៉ាក់សាំង ការធ្វើ​តេស្ត ការព្យាបាល និង​ការបញ្ចប់​ជំងឺ​រាតត្បាត​នៅ​ឆ្នាំ២០២២ ​នេះ៕អត្ថបទ៖ ប៊ុនថន

WHO៖ វីរុស COVID-19 ប​ម្លែ​ង​ថ្មី ​BA.2 សាខា Omircon នឹង​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក

2022/02/09 07:48:08 pm        491
​WHO៖ អង្គការ​សុខភាព​ពិភពលោក​រំពឹង​ថា វីរុស ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី BA.2 សាខា​របស់​វីរុស Omircon នឹង​កើន​ឡើង​ខ្ពស់​នៅ​ទូទាំង​ពិភពលោក ទោះបីជា​មិន​ទាន់​មាន​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​អាច​ចម្លង​ទៅ​មនុស្ស​ ដែល​ធ្លាប់​បាន​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron​។​លោកស្រី Maria Van Kerkhove មន្ត្រី​ជាន់ខ្ពស់​ខាង​បច្ចេកទេស​នៃ​ជំងឺ Covid-19​ របស់​អង្គការ​សុខ​ភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទីភ្នាក់ងារ​សុខភាព​ស​កល​កំពុង​តាមដាន​សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ចំនួន​ ៤​ប្រភេទ​ផ្សេងៗ​គ្នា។​ លោកស្រី​និយាយ​ថា ​សាខា​វីរុស​ Omicron ប្រភេទ BA.2 ដែល​មាន​សមត្ថភាព​ចម្លង​ខ្លាំង​ជាង​សាខា​វីរុស BA.1 ដែល​កំពុង​ឆ្លង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ទំនងជា​នឹង​ឆ្លង​ខ្ពស់​ជាង​ធម្មតា​។ ថ្លែង​ក្នុង​អំឡុង​សួរ​ និង​ឆ្លើយ​សំណួរ​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម ​របស់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​អង្គារ​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ BA.2 ដែល​ជា​សាខា​ថ្មី​របស់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​Omicron មាន​សមត្ថភាព​ចម្លង​ខ្លាំង​ជាង​សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ BA.1​។ដូចនេះ​យើង​រំពឹង​ថា​ នឹង​បាន​មើល​ឃើញ​សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី BA.2 នឹង​កើន​ឡើង​នៅ​ជុំវិញ​ពិភពលោក​។ ​លោកស្រី Van Kerkhove បាន​និយាយ​ថា ​បច្ចុប្បន្ន​អង្គការ​សុខភាព​ពិភពលោក​កំពុង​តាមដាន​វីរុស BA.2 ដើម្បី​ដឹង​ថា​ តើ​សាខា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ​នេះ បណ្ដាល​​ឲ្យ​មាន​ករណី​ឆ្លង​ថ្មី​កើន​ឡើង​ខ្ពស់​កម្រិត​ណា​នៅ​ក្នុង​ប្រទេស​ជាច្រើន ដែល​បាន​មើល​ឃើញ​ពី​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់ និង​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron៕ អត្ថបទ៖ សុខមាន

យោធា​មី​យ៉ាន់​ម៉ា​អញ្ជើញ​ក្រុម​ប្រដាប់​អាវុធ​ជនជាតិភាគតិច​ចូល​តុ​ចរចា​ស្វែងរក​សន្តិភាព

2022/02/09 06:21:56 pm        1883
​​មី​យ៉ាន់​ម៉ា៖ យោធា​មី​យ៉ាន់​ម៉ា​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​អញ្ជើញ​ក្រុម​អង្គការ​ប្រដាប់​អាវុធ​ជន​ជាតិ​ភាគ​តិច​មួយ​ចំនួន​ លើកលែងតែ​ក្រុមដែល​ខ្លួន​ធ្លាប់​ប្រកាស​ជា​ក្រុម​ភេរវករ​ ឲ្យ​ចូល​តុ​ចរចាស្វែងរក​សន្តិភាព​ជុំ​ដំបូងដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន Irrawaddy របស់​សហភាព​មី​យ៉ាន់​ម៉ា​។​​ការ​ផ្ដល់​នេះ​មាន​ឡើង​ ខណៈ​ខ្លួន​ព្យាយាម​គ្រប់គ្រង​ប្រទេស​រយៈពេល ​១​ឆ្នាំបន្ទាប់ពី​រដ្ឋប្រហារ​កា​ល​ពី​ថ្ងៃទី​២​ ខែកុម្ភៈ ឆ្នាំ២០២១​ និង​ប្រឈម​ទៅនឹង​ការប៉ះទង្គិច​គ្នា​កាន់តែខ្លាំង​នៅ​ទូទាំងប្រទេស ​ជាមួយ​កងកម្លាំង​តស៊ូ​ជន​ស៊ីវិល និង​ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច​ជាច្រើន​។ ការស្រាវជ្រាវ​ចុងក្រោយ​បំផុត​បាន​បង្ហាញ​ថា ចាប់តាំងពី​ការដណ្ដើម​អំណាច​មក ​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះបាន​មើលឃើញ​ ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​កើនឡើងរវាង​យោធា​របស់ខ្លួន ​និង​ក្រុម​ប្រដាប់​អាវុធ​ជន​ស៊ីវិល​នានា​។​ ក្រុម​ឃ្លាំមើល​ទីតាំង​ជម្លោះ​ប្រដាប់​អាវុធ និង​គម្រោង​ទិន្នន័យ​ព្រឹត្តិការណ៍​បាន​និយាយ​ថា មនុស្ស​ប្រមាណ ១២​,០០០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​អំពើ​ហិង្សា​នយោបាយ ​ចាប់តាំងពី​រដ្ឋប្រហារ​យោធាដោយមាន​ការប៉ះទង្គិច​គ្នា​កំពុង​កើនឡើង​ចាប់តាំងពី​ខែសីហា​មក​៕អត្ថបទ៖ សុខមាន

ពិធីសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគ និងតួសំដែងរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

2022/02/09 12:44:19 am        342
ភ្នំពេញ ៖ នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ចើញជួបសំណេះសំណាលជាមួយក្រុមការងារ និងតួសម្តែងខ្សែភាពយន្តរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ។ នេះជាការជួបសំណេះសំណាលលើទី២ បន្ទាប់ពីការ ប្រារព្ធពិធីក្រុងពាលី និងជួបសំណេះសំណាល កាលពីថ្ងៃទី១៣ធ្នូ ឆ្នាំ២០២១ កន្លងទៅ ដើម្បីធ្វើ ការបញ្ជាក់ដោយបំពេញបន្ថែមអំពីខ្លឹមសារ និងទិដ្ឋភាពទាំងឡាយនៃទំនាក់ទំនងក្នុងផ្ទៃរឿងនេះ ទាំងមូល។ខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលគ្រោងផលិតភាពជាយន្តភាគ ចំនួន៤៤ភាគ ត្រូវបានពង្រីកនូវសេណារីយូបន្ថែម ដោយកើនឡើងដល់ ៥២ភាគ ដោយសារ ត្រូវបញ្ជូលនូវតួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមខ្លះទៀត ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្វើឲ្យអត្ថបទភាព យន្តនេះកាន់តែមានខ្លឹមសារជាងមុន។ នេះបើតាមការបញ្ជាក់ពីលោក ហ៊ុយ វាសនា អ្នកដឹកនាំ រឿង និងជាអនុប្រធានគណៈកម្មការផលិត។  ភាពយឺតយ៉ាវនៃការថត ដែលគ្រោងអនុវត្តក្នុងខែមករា ដោយសា ទី១ បណ្តាមកពីបញ្ហាជំងឺកូវីដ១៩ និងទី២ គឺពាក់ព័ន្ធទៅនិងតួអង្គប្រវត្តិសាស្រ្តខ្លះ ដែលត្រូវបំពេញបន្ថែម និងសម្ភារៈមួយចំនួនត្រូវស្វែងរក។លោក ហ៊ុយ វាសនា បានបញ្ជាក់ថា ការងារផលិតថតភាពយន្តភាគ នឹងចាប់ផ្តើមដំណើរការរបស់ខ្លួន នៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២តទៅ ដោយក្រុមការងារ និងសិល្បៈករ សិល្បៈការិនីទាំងអស់ បានរួមគំនិតគ្នា ជាធ្លុងមួយ ដើម្បីផលិតខ្សែភាពយន្តភាគប្រវត្តិសាស្រ្តមួយនេះ គោរពជូនសម្តេចទាំងទ្វេឲ្យបានសម្រេចជោគជ័យ ១០០ភាគរយ។ថ្លែងទៅកាន់ក្រុមការងារ និងតួសំដែងទាំងអស់ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យខិតខំស្វែង យល់ សិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជំរៅ ទាក់ទិនទៅនឹងអ្វីដែលកើតមាននៅក្នុងដំណើររឿងដែលជា ប្រវត្តិសាស្រ្ត និងជីវិតពិតរបស់សម្តេច ដោយត្រូវច្បាស់លាស់ទាំងស្ថានភាពជាក់ស្តែង ក្នុងដំណាក់ កាលនីមូយៗ រួមទាំងពេលវេលា ទីកន្លែង និងពិសេសផ្អែកលើភស្តុតាងជាក់ស្តែងមួយចំនួន ។សម្តេចតេជោ ហ៊ុន សែន បានយកឪកាសនេះ រម្លឹកនូវប្រវត្តិពិត និងចំនុចសំខាន់ៗនៃដំណើរជីវិត ដែលសម្តេចបានឆ្លងកាត់ចាប់ពីក្មេងវ័យ រហូតដល់យុវវ័យ និងរៀបរាប់ពីអ្វីដែលសម្តេចទាំងទ្វេ បាន ហែលឆ្លងជាមួយនឹងដំណើរដ៏សែនកម្សត់វេទនា ខ្លោចផ្សារ ស្ទើរពិពណ៌នាពុំបាន ដើម្បីឲ្យអ្នកដឹកនាំ និងតួអង្គនីមួយៗបានយល់ដឹងបន្ថែម ហើយរៀបចំបានល្អត្រឹមត្រូវទៅតាមបច្ចេកទេសថត និង សម្តែង។នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរដល់ក្រុមការងារ ក៏ដូចជាតួសំដែងសិល្បៈករ សិល្បៈការនីទាំងអស់ ទទួលបានជោគជ័យក្នុងការថតខ្សែភាពយន្តភាគ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានចប់សព្វគ្រប់ទៅតាមពេលវេលាដែលបានគ្រោងទុក។សូមបញ្ជាក់ថា ៖ ចំពោះការចំណាយលើការផលិត ខ្សែភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី នេះ គឺបានទទួលនូវការឧបត្ថម្ភថវិកាពីបណ្តាសប្បុរសជននានា ដែលបង្ហាញនូវ ការតបស្នងចំពោះគុណតម្លៃដ៏ធំធេងពុំអាចកាត់ថ្លៃបាន ក្នុងអតីតកាល នោះគឺការហ៊ានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រមទាំងស្នាដៃ និងការខិតខំប្រឹងប្រែងក្នុងការដឹកនាំប្រទេសឈានមក រកការរីកចំរើននាពេលបច្ចុប្បន្ន។ ចំណែកសម្ភារៈបច្ចេកទេសបម្រើដល់ការផលិតគឺ ឧបត្ថម្ភគាំទ្រ ដោយលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ខណៈ ដែលភាពយន្តខ្នាតធំមួយនេះក៏នឹងត្រូវចាក់ ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍បាយ័ន បន្ទាប់ពីបញ្ចប់ ការផលិតរួចរាល់ជាស្ថាពរ៕អត្ថបទ ៖ រក្សា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទីកនៅមុនសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់អាមេរិក និងកូរ៉េខាងត្បូង
08/12/2026 10:08 AM
ប្រសាសន៍សំខាន់ៗរបស់​​សម្ដេចធិបតី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង
08/12/2026 10:08 AM
[UPDATE] ចំនួនអ្នកស្លាប់ពីរញ្ជួយដីនៅកូឡុំប៊ីឡើងដល់ជាង ២៥០ នាក់ ខណៈក្រុមជួយសង្គ្រោះបន្តស្វែងរកអ្នករស់រានមានជីវិត
08/12/2026 08:08 AM
ថៃផ្អាកចេញលិខិតអនុញ្ញាតប្រើប្រាស់អាវុធថ្មីក្រោយការបាញ់ប្រហារសម្លាប់មនុស្សដ៏រង្គាល
08/12/2026 08:08 AM
សម្តេចប្រធានរដ្ឋសភា៖ កិច្ចប្រជុំលើកទី៩ APPF-GH មិនត្រឹមតែជាការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់សេវាសុខភាពជូនពលរដ្ឋប៉ុណ្ណោះទេ តែជាការភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាព និងភាពជាដៃគូយ៉ាងស្និទ្ធស្នាលផងដែរ
08/12/2026 08:08 AM
សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល ពិតមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ
08/12/2026 07:08 AM
ក្រុម MSF ៖ការឆ្លើយតបកង្វះអាហារូបត្ថម្ភសូម៉ាលី រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយមូលនិធិ
08/11/2026 09:08 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅសំណង់បុរាណចាស់ក្នុងទីក្រុងរ៉ូមស្របពេលរលកកម្តៅ
08/11/2026 09:08 PM
ទីភ្នាក់ងារ UN៖អាកាសធាតុក្តៅ កើតឡើងញឹកញាប់ ខ្លាំងក្លា និងយូរជាងមុនទី
08/11/2026 09:08 PM
ពលរដ្ឋស៊ីរីស្វាគមន៍ទោសប្រហារជីវិតសម្រាប់លោក Bashar al-Assad និងក្រុមមន្រ្តីក្នុងរបបរបស់លោក
08/11/2026 08:08 PM