សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

ឯកឧត្ដម ហ៊ុន ម៉ាណែត ស្នើកងទ័ពចូលរួមសហការការពារសន្តិសុខសណ្ដាប់ធ្នាប់នៃកិច្ចប្រជុំអាស៊ាន

2022/02/03 12:59:00 am        633
ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារយោធា-សន្តិសុខ ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានស្នើដល់គ្រប់ស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល និងភារកិច្ចនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ក្នុងនោះមានដូចជាចូលរួមសហការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាមួយគ្រប់ស្ថាប័ន-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងដំណើរការនៃកិច្ចប្រជុំនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក៏ដូចជាដំណើរការឃោសនា និងការប្រព្រឹត្តិទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នាពេលខាងមុខ។ឯកឧត្ដមក៏បានស្នើឱ្យត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ព្រមទាំងការបន្តយកចិត្តទុកដាក់គិតគូរលើកស្ទួយជីវភាព និងសម្រួលដោះស្រាយការលំបាកផ្សេងៗរបស់គ្រួសារយោធិន និងអតីតយុទ្ធជន តាមរយៈសកម្មភាពមួ យចំនួនដូចជា ការផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចាំបាច់នានា និងការស្វែងទីផ្សាសម្រាប់ផ លិតផលដែលគ្រួសារយោធិន និងអតីតយុទ្ធជនផលិតបានជាដើម។ និងបន្តចូលរួមអនុវត្តវិធានការសុខាភិបាល “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជាប់ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងអង្គភាព ជាពិសេសនៅចំពោះមុខប្រភេទមេរោគកូវីដ-១៩ បំប្លែងថ្មីៗនានាដែលអាចកើតមានឡើងជាបន្តបន្ទាប់។ក្នុងពិធីនោះដែរ ឯកឧត្ដម ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក ដែលពេញមួយ ឆ្នាំកន្លងទៅនេះ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី និងភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរស្រ បតាមផែនការ ក៏ដូចជាការឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពយថាហេតុផ្សេងទៀត ជាពិសេសការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមចំពោះមុខដ៏ស្រួចស្រាល់ និងសូមបន្តកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបានសមិទ្ធផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិ៕ អត្ថបទ ៖ គង់ ឌិន

WHO៖ មិនទាន់​ដល់ពេល​ប្រទេស​ណាមួយ​ចុះចាញ់ ឬ​ប្រកាស​ជ័យជម្នះ​លើ​វីរុស​នោះ​ទេ

2022/02/02 02:54:02 pm        702
​WHO៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក​វេជ្ជបណ្ឌិត Tedros Ghebreyesus បាន​និយាយ​ថា វា​មិនទាន់​ដល់ពេល​សម្រាប់​ប្រទេស​ណាមួយ​ក្នុង​ការ​ចុះចាញ់ ឬ​ប្រកាស​ពី​ជ័យជម្នះ​លើ​វីរុស SARS-CoV-2 ដែល​លោក​បាន​និយាយ​ថា វា​គ្រោះថ្នាក់ ហើយ​វា​បន្ត​វិវត្តន៍​នៅ​ចំពោះមុខ​យើង​។ លោក​វេជ្ជបណ្ឌិត Tedros បាន​និយាយ​ថា ចាប់​តាំងពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​កំណត់អត្តសញ្ញាណ​ជា​លើកដំបូង​កាលពី ១០​សប្តាហ៍​មុន ស្ទើរតែ ៩០លាន​ករណី​ត្រូវ​បាន​រាយការណ៍មកកាន់​អង្គការ​សុខភាព​ពិភពលោក ច្រើនជាង​ត្រូវបាន​រាយការណ៍​កាលពី​ឆ្នាំ​២០២០​។ លោកនិយាយថា បច្ចុប្បន្ននេះ​យើង​កំពុង​ចាប់ផ្តើម​មើលឃើញ​ការកើនឡើង ​គួរឱ្យ​ព្រួយបារម្ភ​នៃ​ករណីស្លាប់នៅក្នុង​តំបន់​ភាគច្រើន​នៃ​ពិភពលោក​។ លោក​វេជ្ជបណ្ឌិត Tedros បាន​និយាយថា គ្មានអ្វី​អាច​លើសពី​ការពិត​នោះទេ ហើយ​អង្គការ​សុខភាព​ពិភពលោក (WHO) បច្ចុប្បន្នកំពុង​តាមដាន​វីរុស​តំណរ​ពូជចំនួន​ ៤​ប្រភេទ​នៃ​វីរុស​ប​ម្លែ​ង​ខ្លួ​ថ្មី ​Omicron នៃ​ការព្រួយបារម្ភរួមទាំង​វីរុស BA.2។ វីរុស​នេះ​នឹងបន្ត​វិ​វ​ឌ្ឍជា​មូល​ហេតុដែល​យើង​អំពាវនាវ​ដល់​ប្រទេស​នានា បន្ត​ការធ្វើ​តេស្តតាមដាន​ជា​បន្តបន្ទាប់​។ យើង​មិនអាច​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​នេះ​បានទេ ប្រសិនបើ​យើង​មិនដឹងថា​វា​កំពុង​ធ្វើ​អ្វី​។ ហើយ​យើង​ត្រូវ​បន្ត​ធ្វើការ​ដើម្បី​ធានាថា​ មនុស្ស​ទាំងអស់​មានលទ្ធភាព​ទទួលបាន​វ៉ាក់សាំង​បង្ការ​។ក្នុងពេល​ជាមួយគ្នានេះ វា​ក៏​ច្បាស់​ដែរ​ថា​នៅពេលដែល​វីរុស​វិ​វ​ឌ្ឍ ដូច្នេះ​វ៉ាក់សាំង​ប្រហែលជាត្រូវ​វិ​វ​ឌ្ឍដូចគ្នា​។ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី SARS-CoV-2 អាច​បន្ត​គេច​ផុតពី​អង្គ​បដិបក្ខប្រាណ​ដែល​ប្រឆាំង​វីរុស បង្កើតឡើង​ដោយ​វ៉ាក់សាំង​ប្រឆាំង​វីរុស​។ ជាមួយគ្នានេះ​ប្រធាន​អង្គការ​សុខភាព​ពិភពលោកបាននិយាយថា អង្គការ​របស់លោក​បាន​ចេញផ្សាយនូវ​របាយការណ៍​ថ្មី​មួយ ស្តីពី​បន្ទុកនៃ​កាកសំណល់វេជ្ជសាស្ត្រ​ពី​ការ​រាតត្បាត​ជំងឺ ដូចជា​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន ឧបករណ៍​តេស្ត សារធាតុ​គីមី សេ​រ៉ាង ម្ជុល និង​ផលិតផល​ប្រើប្រាស់​ចោល​ផ្សេងទៀត ដើម្បី​ការពារ​ខ្លួន​យើង និង​អ្នកដទៃដែល​កំពុង​គំរាមកំហែង​ដល់​សុខភាពមនុស្ស និង​បរិស្ថាន និង​បង្ហាញ​ពី​តម្រូវការ​ដើម្បី​កែលម្អ​ការគ្រប់គ្រងកាក​សំណ​ល់​។ លោកស្រី​វេជ្ជបណ្ឌិត Maria Van Kerkhove អ្នកដឹកនាំ​បច្ចេកទេសរបស់​អង្គការ WHO បាន​ជំរុញឱ្យមាន​ការប្រុងប្រយ័ត្ន ខណៈដែល​ប្រទេស​ជាច្រើន​មិនទាន់បាន​ឆ្លងកាត់​ករណី​ខ្ពស់​នៃវីរុស​ប​ម្លែ​ង​ខ្លួន ​Omicron​ នៅឡើយ ខណៈ​ប្រទេស​ជាច្រើន​នៅមានកម្រិត​ទាប​ក្នុង​ការចាក់​វ៉ាក់សាំង​ ដល់បុគ្គល​ដែល​ងាយ​រងគ្រោះ​ខ្លាំង​នៅក្នុង​ចំនួន​ប្រជាជន​របស់​ពួកគេ៕អត្ថបទ៖ ប៊ុនថន

WHO៖ ប្រទេស​ជាច្រើន​មិន​ទាន់​ឈាន​ដល់​ចំណុច​កំពូល​នៃ​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ថ្មី Omicron នៅ​ឡើយ​

2022/02/02 07:38:31 pm        491
​WHO៖ មន្ត្រីជាន់ខ្ពស់​ផ្នែក​បច្ចេកទេស​នៃ​ជំងឺ COVID-19 របស់​អង្គការ​សុខភាព​ពិភពលោកបាន​និយាយកាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ជាច្រើន​នៅ​មិនទាន់​ឈានដល់​ចំណុចកំពូល​នៃ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ថ្មី​ Omicron​ នៅឡើយ ហើយ​វិធានការ​នានា​ដែល​បានដាក់ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​ គួរតែបន្ធូរបន្ថយ​ជា​បណ្តើរៗ។​​លោកស្រី Maria Van Kerkhove បាន​ប្រាប់​សន្និសីទ​សារព័ត៌មានតាម online ថា យើង​កំពុង​ជំរុញ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ព្រោះ​ប្រទេសជាច្រើន​នៅ​មិនទាន់បាន​ឆ្លងកាត់​ករណី​ឆ្លង​ដល់ចំណុចកំពូល​នៅឡើយ។ ប្រទេស​ជាច្រើន​មាន​កម្រិត​នៃ​ការចាក់​វ៉ាក់សាំង​ទាប ​ជា​មធ្យមដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ខ្លាំង​របស់​ពួកគេ។​ លោកស្រី​បាន​បន្ថែមថា ដូច្នេះនៅពេលនេះមិនមែនជា​ពេល​ត្រូវ​ដកចេញ​អ្វីៗ​គ្រប់យ៉ាង​ទេ។ ​យើង​តែងតែ​ជំរុញ​ហើយ​ជំរុញ​ទៀត ត្រូវ​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ចក្នុងការ​អនុវត្តន៍​ការធ្វើអន្តរាគមន៍ ព្រមទាំង​ការដក​ការធ្វើអន្តរាគមន៍​ទាំងនោះជា​បណ្ដើរៗ​ និង​យឺតៗសន្សឹមៗ​។ ព្រោះ​វីរុស​នេះ​ពិតជា​មានការ​ប្រែប្រួល​លឿន​ណាស់​។​ចំណែក​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​គឺ​លោក Tedros Adhanom Ghebreyesus បាន​និយាយថា ទីភ្នាក់ងារ​សុខភាពរ​បស់​អង្គការ​សហប្រជាជាតិ​នេះមានការ​ព្រួយបារម្ភ​ខ្លាំងណាស់ ​អំពី​ការលើក​យកមក​និយាយ​បូបាច់នៅក្នុង​ប្រទេស​មួយចំនួន​ថា ​មាន​វ៉ាក់សាំង​ហើយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ឆ្លង​លឿន​មែន តែ​វា​ខ្សោយ អញ្ចឹង​អាចធ្វើ​ឲ្យ​មនុស្ស​លែងគិតគូ​ពី​វិធានការ​ទប់ស្កាត់ ហើយក៏​លែង​គិត​ថា​វា​ជា​រឿង​ចាំបាច់​៕អត្ថបទ៖ សុខមាន

លោក Putin៖ ​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ទាញ​រុស្ស៊ី​ឲ្យ​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​

2022/02/02 07:13:39 pm        623
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ចោទប្រកាន់​សហរដ្ឋអាមេរិកថា​ កំពុង​ព្យាយាម​ទាញ​ប្រទេស​របស់លោក​ឲ្យ​ធ្លាក់​ចូលក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោក Vladimir Putin បាន​និយាយថា លោក​សង្ឃឹមរុស្ស៊ី​ និង​លោកខាងលិចនឹង​ស្វែងរក​ដំណោះស្រាយ​ស្ដីពី​វិបត្តិ​សន្តិសុខ​ជុំវិញ​បញ្ហា​អ៊ុយ​ក្រែ​ន ប៉ុន្តែ​បាន​ចោទប្រកាន់​អាមេរិក​ថា ​បាន​កំពុង​ប្រើប្រាស់​អ៊ុយ​ក្រែ​ន​ជា​ឧបករណ៍​ទប់ទល់​នឹង​រុស្ស៊ី​។​នៅក្នុង​ការអត្ថាធិប្បាយ​ដ៏​សំខាន់​ជា​លើកដំបូង​របស់​លោក​ អំពី​វិបត្តិ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មកនេះលោកថា ​គោលដៅ​របស់សហរដ្ឋអាមេរិកគឺ​ដើម្បី​ប្រើប្រាស់​ការ​ប្រឈម​ដាក់គ្នា ​ជា​លេស​ក្នុងការ​ដាក់ទណ្ឌកម្ម​បន្ថែមទៀតលើ​ប្រទេស​រុស្ស៊ី​។ ​លោក​ក៏បាន​និយាយផងដែរ​ថា សហរដ្ឋអាមេរិក​កំពុង​ព្រងើយកន្តើយ​នឹង​ក្ដីបារម្ភ​របស់​រុស្ស៊ី អំពី​កងកម្លាំង​សម្ព័ន្ធមិត្ត​របស់​អង្គការ​ណា​តូនៅ​អឺរ៉ុប​។ ​ភាព​តានតឹង​ឡើង​កម្ដៅ​ខ្លាំង​ជុំវិញ​ការបង្កើន​កងទ័ព​រប​ស់​រុស្ស៊ី នៅ​ជិត​ព្រំដែន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ប្រទេស​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​ពី​លោកខាងលិច​ថា ​ខ្លួន​មាន​គម្រោង​ឈ្លានពានរយៈ​ពេ​លជិត​ ៨​ឆ្នាំ​បន្ទាប់ពី​រុស្ស៊ី​បាន​ដាក់​តំបន់​ឧបទ្វីប​គ្រី​មៀ​ស្ថិតនៅ​ភាគខាងត្បូង​របស់​អ៊ុយ​ក្រែ​ន​ចូល​ជា​ឧប​សម្ព័ន្ធ​របស់​ខ្លួន និង​បាន​គាំទ្រ​ក្រុម​ឧទ្ទាម​នៅក្នុង​តំបន់ Donbas ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។​​ប្រទេស​រុស្ស៊ីបាន​ចោទប្រកាន់រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ ពីបទ​បរាជ័យ​ក្នុងការ​អនុវត្តន៍​កិច្ចព្រមព្រៀងអន្តរជាតិ ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នៅតំបន់​ភាគ​ខាងកើត ជាទី​ដែល​មាន​មនុស្ស​យ៉ាងហោចណាស់ ១៤,០០០នាក់​បាន​ស្លាប់ ហើយ​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ីបាន​គ្រប់គ្រង​ដែនដី​ដ៏​ធំ​៕អត្ថបទ៖ សុខមាន

មនុស្ស​ ២​នាក់​ស្លាប់ និង​ ៣៨​នាក់​រង​របួស​ក្នុង​ការ​វាយប្រហារ​លើ​ការ​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា

2022/02/02 06:36:17 pm        398
​មីយ៉ាន់ម៉ា៖ មន្ត្រី​សន្តិសុខ​មួយរូប​បាន​ប្រាប់​សារព័ត៌មាន AFP ថា មនុស្ស​ ២​នាក់​បាន​ស្លាប់ និង ​៣៨​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​លើ​ការជួបជុំ​គាំទ្រ​យោធា​ ក្នុង​ភាគ​ខាងកើត​សហភាព​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​អង្គារ ​ខណៈ​ការតវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ជាច្រើន​ត្រូវបាន​ធ្វើឡើង​ទូទាំងប្រទេស​នៅ​ថ្ងៃ​គម្រប់ខួបមួយឆ្នាំ ​ជា​លើកដំបូងនៃ​ការដណ្ដើម​ក្ដោប​ក្តាប់​អំណាច​ពី​សំណាក់​យោធា​។ ​ពុំមាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ទេពី​សកម្មភាព​របស់ខ្លួន ​ចំពោះ​ការវាយប្រហារដែល​បាន​កើតឡើង ខណៈ​ក្រុម​សកម្មជនប្រឆាំង​រដ្ឋប្រហារបាន​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​រដ្ឋប្រហារ ដោយ​ការធ្វើ​កូដកម្ម​ស្ងៀមស្ងាត់ និង​ការតវ៉ា​ដោយ​ទះដៃផ្គើន​នឹង​បទបញ្ជា​របស់​របប​សឹក។ ​យោធា​បាន​ដណ្ដើម​កាន់កាប់​អំណាច ​ដែល​បានបញ្ចប់​ការដឹកនាំ​បែប​លទ្ធិប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី ​របស់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍មួយ​នេះ និង​បាន​ទម្លាក់​មេដឹកនាំ​ស៊ីវិល​លោកស្រី Aung San Suu Kyi ដែល​បង្ក​ឲ្យ​មាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ជាច្រើន និង​ការបង្ក្រាប​ដ៏សាហាវ​ទៅលើ​ក្រុមបាតុករ​។ ​ក្នុងការ​ព្យាយាម​ទប់ស្កាត់ប្រតិកម្ម ​និង​ការប៉ះទង្គិច​គ្នា​ជា​រៀងរាល់ថ្ងៃ របប​សឹក​បានសម្លាប់ជន​ស៊ីវិលជាង ១,៥០០នាក់ នេះ​បើ​យោងតាម​ក្រុម​ឃ្លាំមើល​ស្ថានការណ៍​ក្នុងស្រុក​។ តំបន់​ជាច្រើន​របស់​ប្រទេស​នេះត្រូវបាន​ស្ថិតក្រោម​ការគ្រប់គ្រង របស់​ក្រុម​យុទ្ធជន​ប្រឆាំង​រដ្ឋប្រហារ​៕អត្ថបទ៖ សុខមាន

អាមេរិក​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​រៀបចំ​ជំនួប​ប្រជុំ​ស្ដីពី​កូរ៉េខាងជើង

2022/02/02 05:30:38 pm        209
​សហរដ្ឋអាមេរិក៖ ក្រុម​អ្នកការទូត​បាន​និយាយ​ថា សហរដ្ឋអាមេរិក​បាន​ស្នើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ឲ្យ​រៀបចំ​ជំនួបបន្ទាន់​​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ស្ដីពី​ការបាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីបបាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម​របស់​កូរ៉េខាងជើង។​ ​កូរ៉េខាងជើង​បាន​បញ្ជាក់​ថា ​ខ្លួន​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម Hwasong-12 កាលពីថ្ងៃអាទិត្យ ទី៣០ មករា ដែល​បង្ក​ឲ្យ​មាន​ក្ដីបារម្ភថា​ រដ្ឋ​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះអាច​បន្ត​ការសាកល្បង មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ឆ្ងាយឡើងវិញ​។​ការបាញ់​កាលពី​ថ្ងៃអាទិត្យគឺជា​ការសាកល្បង​មី​ស៊ី​ល​លើក​ទី​៧ របស់​ប្រទេស​កូរ៉េខាងជើងនៅក្នុង​ខែមករា​ដើមឆ្នាំ២០២២​ នេះ និង​ជា​លើកដំបូង​ដែល​ប្រទេស​នេះបាន​បាញ់​មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល​បំផុត ចាប់តាំងពី​ឆ្នាំ២០១៧ មក។ ​គេ​រំពឹងថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិនឹង​រៀបចំ​ជំនួប​ប្រជុំ​បិទទ្វារនៅ​ថ្ងៃ​ព្រហស្បតិ៍ស្អែក​នេះ ហើយ​វា​អាស្រ័យ​លើ​ប្រទេស​រុស្ស៊ីដែលជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​នេះ​សម្រាប់​ខែកុម្ភៈ​នេះ ដើម្បី​បញ្ជាក់​ពី​ពេលវេលា​។ ​ទីក្រុង Washington បាននឹងកំពុង​ជំរុញ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​កា​ន់​តែ​តឹងរ៉ឹង​ថែមទៀតលើ​ក្រុង Pyongyang ជុំវិញ​ការបាញ់​សាកល្បង​មី​ស៊ី​ល​នាពេល​ថ្មីៗ​នេះ​។ ​កាលពី​ពាក់កណ្ដាល​ខែមករា រដ្ឋបាល​របស់លោកប្រធានាធិបតី​អាមេរិក Joe Biden បានដាក់​ទណ្ឌកម្ម​ជា​ឯកតោភាគីលើ​ជនជាតិ​កូរ៉េខាងជើង​ចំនួន​ ៥នាក់, រុស្ស៊ីម្នាក់ និង​ក្រុមហ៊ុន​មួយរបស់​រុស្ស៊ីពាក់ព័ន្ធ​នឹង​ការសាកល្បង​អាវុធ​ជា​បន្តបន្ទាប់​កន្លងមក​នេះ​៕អត្ថបទ៖ សុខមាន

អង្គការសហប្រជាជាតិ​ពិភាក្សា​ពី​ភាព​តានតឹង​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​ការ​មិន​ចាត់វិធានការ​

2022/02/01 09:40:59 pm        526
​UN៖ ប្រទេស​រុស្ស៊ី​បាន​ចោទប្រកាន់​ប្រទេស​លោក​ខាង​លិច​ ពី​ការ​បង្កើន​ភាព​តានតឹង​លើ​ប្រទេសអ៊ុយ​ក្រែ​ន និង​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​នាំ​មនោគម​នយោបាយ​សុទ្ធសាធ​មក​រក​អំណាច​ក្នុង​ទីក្រុង​គៀវ ខណៈ​ដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​លើពាក្យ​ចចាមអារ៉ាមក្នុងការ​បង្កើន​កងទ័ព​ របស់​ទីក្រុង​ម៉ូស្គូ​នៅ​ជិត​ប្រទេសជិតខាង​ភាគខាងត្បូងរបស់ខ្លួន​។​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោកស្រី Linda Thomas-Greenfield បាន​និយាយថា កម្លាំងយោធាដែល​កំពុង​កើនឡើងរបស់​ប្រទេស​រុស្ស៊ី ដែលមាន​ទាហាន​ជាង ១០ម៉ឺននាក់នៅតាម​បណ្តោយព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន គឺជា​ការ​ចល័ត​ធំជាងគេ​នៅ​អឺរ៉ុប​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍ និង​មានការ​រាលដាលនៃ​ការវាយប្រហារ​តាម​អ៊ីនធឺណិត និង​ព័ត៌មាន​មិន​ពិត​របស់​ប្រទេសរុស្ស៊ី​។​ ​រ​ដ្ខ​មន្ត្រី​ការបរទេស​រុស្សី លោក Sergey Lavrov និង​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិកលោក Antony Blinken មិនបាន​ធ្វើ​ឲ្យ​មាន​ភាព​រីកចម្រើន​ដែល​បាន​មើលឃើញ​ណាមួយ​ឡើយ ក្នុងការធ្វើ​ឲ្យ​ធូ​ស្រាល​ភាព​តានតឹងនៅក្នុង​ជំនួប​របស់​ពួកគេ​ទាំងពីរ ​ក្នុង​ទីក្រុងហ្សឺ​ណែវកាលពីដើមខែ​នេះ​។ យោងតាម​ក្រសួងការបរទេស​រុស្សី​បាន​និយាយថា រដ្ឋមន្ត្រី​ទាំងពីរ​ត្រូវបាន​រំពឹងថា​នឹងសន្ទនា​គ្នា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​អង្គារ​នេះ​៕អត្ថបទ៖ ប៊ុនថន

ពិភពលោក​រង​ការ​ចោទ​ប្រកាន់​ថា ​បាន​ឱបដៃ​ឈរ​មើល ខណៈ​មី​យ៉ាន់​ម៉ា​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​

2022/02/01 09:14:27 pm        820
​មីយ៉ាន់ម៉ា៖ នៅ​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ ឆ្នាំ២០២២​ ​នេះ​គឺជា​រយៈពេល​ ១​ឆ្នាំ​គត់​ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា​នៅ​សហភាព​មី​យ៉ាន់​ម៉ា ហើយ​ការ​អំពាវនាវ​រក​ចំណាត់ការ​ពី​អន្តរជាតិ​កំពុង​កើន​ឡើង​កាន់​តែ​ខ្លាំង ពិសេស​ពី​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ (NUG) ដែល​បាន​បង្កើត​ចេញពី​ក្រុម​អ្នកនយោបាយ​ជាប់ឆ្នោតដែល​ត្រូវបាន​ក្រុម​ឧត្ដមសេនីយ៍​ដឹកនាំ​ដោយ​លោក Min Aung Hlaing ទម្លាក់​ចេញពី​តំណែង​។​រដ្ឋមន្ត្រីការបរទេស​របស់​រដ្ឋាភិបាល​នេះ​គឺ​លោក Zin Mar Aung បាន​ប្រាប់​សារព័ត៌មាន Al Jazeera ថា ពិភពលោក​ពុំបាន​ធ្វើ​អ្វី​ក្រៅ​តែ​ពី​ឱប​ដៃ​ឈរ​មើល​នោះទេ​។ ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ យើង​បាន​មើល​ឃើញ​ពី​ការ​ធ្វើ​បាប​ដ៏​ឃោរឃៅ​ទៅលើ​ប្រជាជន​ខ្លួនឯង​។ យើង​ក៏បាន​មើល​ឃើញ​ផង​ដែរ​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ពី​មនុស្ស​ជំនាន់​ក្រោយ ជា​មនុស្ស​ជំនាន់​ថ្មី​ដែល​និយាយ​ថា​ ពួកគេ​នឹង​មិន​ទទួលយក​របប​នេះ​ឡើយ​។ ការវាយប្រហារ​លើ​ជន​ស៊ីវិល ក្រុម​អ្នក​តវ៉ា និង​សកម្មជន​នយោបាយ​បាន​រីក​កាន់តែ​ធំ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មី​នេះ​។​អ្វី​ដែល​ជា​ការ​ចាប់ផ្ដើម​ឡើង​ឈាន​ដល់​ការ​បង្ក្រាប​ដោយ​ហិង្សា គឺជា​ការប្រើប្រាស់​ឧស្ម័ន​បង្ហៀរ​ទឹក​ភ្នែក និង​ការ​វាយ​ដុំ ដែល​រហូត​មក​ដល់​ពេល​នេះបាន​ប្រែ​ក្លាយ​ជា​ការ​វាយ​ប្រហា​រ​តាម​អាកាស ការ​ដុត​បំផ្លាញ​ភូមិ​ស្រុក និង​បាញ់​ប្រហារ​ដោយ​ដាក់​គោលដៅ​នៅ​ទូទាំង​ប្រទេស​។ យោង​តាម​សមាគម​ជួយ​អ្នក​ទោស​នយោបាយ ​ដែល​បាន​តាម​ឃ្លាំមើល​តាំងពី​អំពើ​ហិង្សា​ចាប់ផ្ដើម​ឲ្យដឹងថា មនុស្ស​ជាង ១,៥០០នាក់​ត្រូវបាន​សម្លាប់​ចាប់​តាំងពី​រដ្ឋប្រហារ​៕អត្ថបទ៖ សុខមាន

អ្នក​ស្លាប់​ដោយ​ការ​បាក់​ដី និង​ទឹកជំនន់​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​កើន​ឡើង​ដល់ ​២៤​នាក់

2022/02/01 11:52:23 am        1276
​ប្រេស៊ីល៖ ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ និង​បុគ្គលិក​សង្គ្រោះបាន​ជីក​រក​ក្នុង​ដីល្បាប់ និង​គំនរ​កម្ទេចកំទី​បាក់បែកក្នុង​ទីក្រុង Franco da Rocha បន្ទាប់ពី​ការបាក់​ដី និង​ទឹកជំនន់បង្ក​មកពី​ភ្លៀង​ធ្លាក់​ខ្លាំងបណ្តាល​ឲ្យមនុស្ស​ជា​ច្រើ​ននាក់​ស្លាប់ និង​បាន​បង្ខំ​ឲ្យ​គ្រួសារ​ជាច្រើន​ភៀសខ្លួនចេញពី​លំនៅឋាន​របស់​ពួកគេ​។​អ្នកសម្របសម្រួល​ប្រតិបត្តិការ​របស់​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យនិយាយថា ​អ្នកស្លាប់​ ៦​នាក់​បន្ថែមទៀតត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង Franco da Rocha ហើយ​មនុស្ស ​៣​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​។ ​រហូតមកដល់​ពេលនេះយ៉ាងហោចណាស់​មនុស្ស ​២៤​នាក់បាន​ស្លាប់ដោយសារតែ​គ្រោះមហន្តរាយបាក់​ដី និង​ទឹកជំនន់​។ យោងតាម​អង្គភាព​ការពារ​ជន​ស៊ីវិល​បាន​ឲ្យ​ដឹងថា ​ប្រជាជន​ ៦០០​គ្រួសារមកពី​ក្រុង​ចំនួន ​១១ ត្រូវបាន​ផ្លាស់​ទីលំនៅ​ទៅកាន់​កន្លែងមាន​សុវត្ថិភាព៕អត្ថបទ៖ ប៊ុនថន

ក្រុង​មូ​ស្គូ​ព្រមាន​ថា​ អ៊ុយ​ក្រែ​ន​អាច​នឹង​បំផ្លាញ​ខ្លួនឯង ខណៈ​រុស្ស៊ី​ និង​អាមេរិក​ប៉ះ​ពាក្យសម្ដី​នៅ ​UN

2022/02/01 05:46:53 pm        598
​រុស្ស៊ី៖ អ្នកការទូត​ជាន់ខ្ពស់​មួយរូប​របស់​រុស្ស៊ីបាន​ព្រមាន​ នៅក្នុង​ការជជែក​ដេញដោល​ស្ដីពី​វិបត្តិ​អ៊ុយ​ក្រែ​ន ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា ប្រទេស​អ៊ុយ​ក្រែ​ន​នឹងត្រូវ​ទទួលខុសត្រូវចំពោះ​ការបំផ្លិចបំផ្លាញ​ខ្លួន បើសិន​បើ​ប្រទេស​នេះ​ធ្វើឱ្យ​ខូច​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ដែលមាន​ស្រាប់​។​​ការព្រមាន​ចេញពី​មាត់​លោក Vasily Nebenzya តំណាង​អចិន្ត្រៃយ៍​របស់​រុស្ស៊ីប្រចាំ​នៅអង្គការសហប្រជាជាតិ អំឡុង​សម័យប្រជុំ​ក្រុមប្រឹក្សា​ដ៏​តានតឹងបានកើត​ឡើង​ នៅ​ថ្ងៃ​ដែល​ការពិភាក្សា​ខាង​ការទូត​កម្រិត​ខ្ពស់​នៅតែ​បន្ត ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​។ ​ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បានបញ្ជាក់​ថា ខ្លួន​បានទទួល​ការឆ្លើយតប​ពី​ទីក្រុង​មូ​ស្គូ ចំពោះឯកសារ​ដែល​សហរដ្ឋ​អាមេរិក​បានប្រគល់​ជូន​នៅ​ទីក្រុង​មូ​ស្គូ​កាលពី​សប្តាហ៍​មុន ដោយបានគូសបញ្ជាក់​ជា​ផ្លូវការ​នូវ​តំបន់​ដែល​រដ្ឋបាល​លោក Biden ជឿជាក់ថា ប្រទេស​ទាំងពីរ​អាច​ស្វែង រក​ចំណុចរួម​។ មន្ត្រី​អាមេរិក​នឹងមិន​បង្ហាញ​ខ្លឹមសារ​លិខិត​របស់​រុស្ស៊ី​ឡើយ ដោយ​និយាយថា​ ពួកគេ​នឹងមិនចរចា​ជា​សាធារណៈ​ទេ​។​​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Tony Blinken និង​សម​ភាគី​រុស្ស៊ី​របស់លោក​គឺ​លោក Sergei Lavrov គ្រោង​នឹង​ពិភាក្សាគ្នា​តាម​ទូរស័ព្ទនៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​ទទួលបាន​លិខិត​ពី​រុស្ស៊ី និងសម័យប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​។​ ទន្ទឹមនឹង​នេះដែរ​កាល​ពីថ្ងៃ​ចន្ទ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ពិភាក្សា​ជាមួយប្រធានាធិបតី​បារាំងលោក Emmanuel Macron ក្នុងការសន្ទនាតាម​ទូរស័ព្ទលើក​ទី​ពីរ​រវាង​មេដឹកនាំ​រុស្ស៊ី​ និង​បារាំង​ចាប់តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​មក​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Cristiano Ronaldo និង Georgina Rodriguez ប្រកាសចំណងអាពាហ៍ពិពាហ៍ផ្លូវការ
08/12/2026 10:08 AM
ប្រេងឡើងថ្លៃ ខណៈការសង្ស័យលើកិច្ចព្រមព្រៀងរវាងអាមេរិក-អ៊ីរ៉ង់ បង្កើនការព្រួយបារម្ភពីការផ្គត់ផ្គង់
08/12/2026 10:08 AM
ការវាយប្រហាររបស់រុស្ស៊ីសម្លាប់មនុស្សច្រើននាក់ ខណៈមេដឹកនាំអ៊ុយក្រែនអះអាងពីការប្រើប្រាស់មីស៊ីលកូរ៉េខាងជើង
08/12/2026 10:08 AM
ការវាយប្រហារដោយក្រុមហ៊ូទី នៅសមុទ្រក្រហមបណ្តាលឲ្យនាវិកស្លាប់និងរបួស ខណៈអាមេរិកក៏បានវាយប្រហារនាវានៅឈូងសមុទ្រអូម៉ង់
08/12/2026 10:08 AM
កូរ៉េខាងត្បូង និងជប៉ុន ថ្កោលទោសការបាញ់មីស៊ីលបាលីស្ទីកពីកូរ៉េខាងជើងនៅថ្ងៃពុធនេះ
08/12/2026 10:08 AM
ប្រទេសលីបង់ លុបចោលទោសប្រហារជីវិតដំបូងគេនៅតំបន់មជ្ឈិមបូព៌ា
08/12/2026 10:08 AM
កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទីកនៅមុនសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់អាមេរិក និងកូរ៉េខាងត្បូង
08/12/2026 10:08 AM
ប្រសាសន៍សំខាន់ៗរបស់​​សម្ដេចធិបតី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង
08/12/2026 10:08 AM
[UPDATE] ចំនួនអ្នកស្លាប់ពីរញ្ជួយដីនៅកូឡុំប៊ីឡើងដល់ជាង ២៥០ នាក់ ខណៈក្រុមជួយសង្គ្រោះបន្តស្វែងរកអ្នករស់រានមានជីវិត
08/12/2026 08:08 AM
ថៃផ្អាកចេញលិខិតអនុញ្ញាតប្រើប្រាស់អាវុធថ្មីក្រោយការបាញ់ប្រហារសម្លាប់មនុស្សដ៏រង្គាល
08/12/2026 08:08 AM