សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»

ព័ត៌មានសំខាន់ៗ

WHO៖ ​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ស្ថិតនៅ​តារាង​លើ​គេ ​ខណៈ​ការ​ឆ្លង​ថ្មី​សកល​សាង​កំណត់ត្រា​ថ្មី​

2022/01/13 06:47:20 pm        547
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​គឺ​លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា ករណី​ឆ្លង​ថ្មី​ខ្ពស់​បំផុត​នៃ​វីរុស Covid-19 ចំនួន​ ១៥​លាន​នាក់​ត្រូវ​បាន​រាយការណ៍​នៅ​ទូទាំង​ពិភពលោក​ក្នុង​ពេល​តែ​ ១​សប្ដាហ៍​ប៉ុណ្ណោះ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​នាំមុខ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta យ៉ាង​ឆាប់រហ័ស ជា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដ៏​លេចធ្លោ​នៅ​ទូទាំង​សកលលោក ហើយ​យើង​បាន​ដឹង​ថានេះ​គឺជា​ការ​ប៉ាន់ប្រមាណ។​​លោកស្រី Van Kerkhove ប្រធាន​បច្ចេកទេស​ទទួល​បន្ទុក​វីរុស Covid-19 របស់​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា​ ករណី​ឆ្លង​វីរុស​កាន់តែ​ខ្ពស់កំពុង​ដាក់​បន្ទុក​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព។ ទោះ​បី​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បង្ក​ឲ្យ​សភាព​ធូរស្រាល​ជាង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ delta ក៏ដោយ តែនៅតែមាន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​នៅតែ​ជំរុញ​ឲ្យ​បញ្ជូន​អ្នកជំងឺ​ចូល​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ និង​ចាំបាច់​មានការ​មើលថែ និង​ការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​។ ហើយ​វា​នៅតែ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់។​សហរដ្ឋអាមេរិក​បាន​មើល​ឃើញ​ការ​ហក់​ឡើង​ករណី​ឆ្លង​ថ្មី​ខ្ពស់​បំផុត​ដល់ ៤.៦​លាន​នាក់​ក្នុង​រយៈ​ពេល​ ១​សប្ដាហ៍គិត​ត្រឹម​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន ជា​ការ​កើន​ឡើង ៧៣​% ​ខ្ពស់​ជាង​រយៈពេល​ ១​សប្ដាហ៍​កន្លងទៅ​ធៀប​ទៅ​នឹង​ ៥៥%​ នៃ​ការ​កើន​ឡើង​ករណី​ឆ្លង​សកល​ក្នុង​ពេលវេលា​ដូចគ្នា នេះ​បើ​យោង​តាម​របាយការណ៍​ស្ដីពី​ជំងឺឆ្លង​ប្រចាំ​សប្ដាហ៍ ​របស់​អង្គការ​សុខភាព​ពិភពលោក​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។​ ក្នុង​រយៈពេល​ ២៤​ម៉ោងគិត​ត្រឹម​ថ្ងៃ​ពុធ​ ទី​១២ ខែ​មករា ឆ្នាំ​២០២២ ​នេះមាន​ករណី​ឆ្លង​ថ្មី​ខ្ពស់​បំផុត​ចំនួន ៣,១៤៥,៩១៦​នាក់ និង​ស្លាប់​ថ្មី​ចំនួន ៨,០៣២​នាក់៕អត្ថបទ៖ សុខមាន

សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដោយសារ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​

2022/01/13 10:44:03 am        500
​សហរដ្ឋអាមេរិក៖ ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ ​បាន​ដាក់​ទណ្ឌកម្ម​លើ​ជន​ជាតិ​កូរ៉េខាងជើង​ចំនួន​ ៥​នាក់​សម្រាប់​អ្វី​ដែល​ខ្លួន​និយាយ​ថា ពួកគេ​ទាំងនោះ​មាន​តួនាទី​ទិញ​ទំនិញ ​សម្រាប់​ផលិត​អាវុធ​ប្រល័យ​លោករបស់​កូរ៉េខាងជើង និង​កម្មវិធី​ទាក់ទង​នឹង​មី​ស៊ី​លបាលី​ស្ទីក​។​​ក្រសួង​រតនាគារ​ខាងលើ​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា សកម្មភាព​របស់​ខ្លួន​មាន​ឡើង​បន្ទាប់ពី​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន ​៦​លើក​ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ២០២១​ ដោយ​ប្រទេស​កូរ៉េខាងជើង ​ដោយ​កត់​សម្គាល់​ថា ពួកគេ​បាន​រំលោភ​លើ​សេចក្ដី​សម្រេច​នានា​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ។​ ​អនុរដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិកទទួលបន្ទុក​ឃ្លាំមើល​អំពើ​ភេរវកម្ម និង​ចារកម្ម​ហិរញ្ញវត្ថុ លោក ​Brian E Nelson បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ចំណាត់ការ​ថ្ងៃនេះដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ​ដែល​នៅ​តែ​បន្ត​របស់​សហរដ្ឋអាមេរិក​ក្នុងការ​ទប់ទល់​ទៅនឹង​អាវុធ​ប្រល័យ​លោក និង​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទីក​របស់​កូរ៉េខាងជើង កំណត់​គោ​ល​ដៅបន្ត​លើ​ការប្រើប្រាស់​តំណាង​ក្រៅប្រទេស​ដែល​កូរ៉េខាងជើង កំពុង​ធ្វើ​ដើម្បី​ទិញ​ទំនិញ​ខុសច្បាប់សម្រាប់​ការផលិត​អាវុធ​។​​ការបាញ់​មី​ស៊ី​ល​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង គឺជា​ភស្តុតាង​បន្ថែមទៀតបញ្ជាក់ថា ខ្លួន​នៅតែ​បន្ត​ជំរុញ​កម្មវិធី​ដែល​ត្រូវបាន​ហាមប្រាម ទោះបីជា​មានការ​អំពាវនាវ​ឲ្យ​មាន​ការចរចា​ខាង​ការទូត និង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ពី​សហគមន៍​អន្តរជាតិ​ក៏ដោយ​។​ ​ក្នុងចំណោម​អ្នក​ដែល​រង​ទណ្ឌកម្ម​ទាំងនោះ មាន​ជនជាតិ​កូរ៉េខាងជើង​ម្នាក់ដែល​រស់នៅក្នុង​ប្រទេស​រុស្ស៊ី ដែល​ក្រសួង​រតនាគារ​អាមេរិក​និយាយថា ​បាន​ទិញ​សម្ភារៈ​ពី​ប្រទេស​រុស្ស៊ី​ឲ្យ​ទៅ​កូរ៉េខាងជើង ក៏ដូចជា​ជនជាតិ​កូរ៉េខាងជើង​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ចិនចំនួន ​៤​នាក់​ទៀតដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ទិញ​ទំនិញ​ពី​ប្រទេស​ចិន សម្រាប់​កម្មវិធី​អាវុធ​របស់​កូរ៉េខាងជើង៕អត្ថបទ៖ សុខមាន

អង្គការ​សហប្រជាជាតិ​ស្វែងរក​ថវិកា ៥​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

2022/01/12 10:05:23 pm        710
​អា​ហ្វ​ហ្គា​នី​ស្ថាន៖ អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​រក​ថវិកា​ចំនួន ៥​ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ថ្ងៃ​អង្គារដើម្បី​ជួយ​ដល់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ប្រទេសជិតខាង ​ខណៈដែល​ប្រទេស​នេះ​មាន​ស្ថិរភាព​ពី​ជម្លោះ​ជាច្រើន​ទសវត្សរ៍ បន្ទាប់ពី​ការកាន់កាប់​របស់​ក្រុម​តា​លី​បង់​កាលពីខែសីហា​។ អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ​ប្រជាជន​ពាក់កណ្តាល​ប្រទេស​ប្រឈមនឹង​ភាពអត់ឃ្លាន​ធ្ងន់ធ្ងរ ដោយ​កុមារ​រាប់លាន​នាក់បាន​ចាក​ចេញពី​សាលារៀន ហើយកសិករ​កំពុង​តស៊ូ​ក្នុងការ​កើតមាន​គ្រោះរាំងស្ងួត​។ការអំពាវនាវ​ពី​ការិយាល័យ​អង្គការសហប្រជាជាតិ​សំរាប់​ការសម្របសម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) និង​ទីភ្នាក់ងារ​ជនភៀសខ្លួន UNHCR បង្ហាញ​ពី​បំណង​របស់ស្ថាប័ន​ពិភពលោក ដើម្បី​ជួយ​ជន​ស៊ីវិល​នៅក្នុង​ប្រទេសមួយ​ដែល​ពេលនេះ​គ្រប់គ្រងដោយ​ក្រុម​សកម្មប្រយុទ្ធ ខណៈ​ប្រទេស​ម្ចាស់ជំនួយ​លោកខាងលិច​ជាច្រើន​ធ្លាប់បានវាយប្រយុទ្ធ ហើយ​នៅតែ​ប្រឆាំង​។ ក្រុមចម្រុះ​អន្តរជាតិដឹកនាំ​ដោយសហរដ្ឋអាមេរិកបាន​ចាក​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ក្នុង​ភាពវឹកវរ​នៅពេលដែល​ក្រុម​តា​លី​បង់​បានវាយលុក​ប្រទេស​នេះ ហើយ​បានដណ្តើម​អំណាច​មកវិញ​ដែល​ខ្លួន​ធ្លាប់​កាន់កាប់​។អង្គការសហប្រជាជាតិ​សំរាប់​ការសម្របសម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) បាន ព្រមាន​អំពីមហន្តរាយ​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​បាននិយាយថា ​មនុស្ស ២៣​លាន​នាក់​ត្រូវការ​ជំនួយមនុស្សធម៌ ឬ​ច្រើនជាង​ពាក់កណ្តាល​នៃចំនួន​ប្រជាជនរបស់​ប្រទេស​។ អង្គការ​នេះ​និយាយថា កុមារ​រហូតដល់​ ១​លាន​នាក់ដែលមាន​អាយុ​ក្រោម ៥ឆ្នាំនឹងប្រឈមមុខ​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ និង​មាន​ហា​និភ័យ ប្រសិនបើ​ពួកគេ​មិន​ទទួលបាន​ជំនួយ​។ ​នេះ​គឺជា​ការអំពាវ​នាវ​ដ៏​ធំ​បំផុត​មិន​ធ្លាប់មានសម្រា​ប់​ជំនួយ​មនុស្សធម៌​ក្នុងប្រទេស​តែមួយ ហើយ​វា​មាន​ចំនួន​ ៣​ដង​នៃ​ចំនួន​ដែល​ត្រូវការ៕អត្ថបទ៖ ប៊ុនថន

ទីក្រុង​មួយ​ចំនួន​របស់​ប្រទេស​ចិន​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់ និងបន្ត​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​

2022/01/12 09:28:04 pm        840
​ចិន៖ ទីក្រុង​មួយ​របស់​ប្រទេស​ចិន​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់ បាន​ប្រមូល​សំណាក​ច្រើនជាង​ ១លាននៅ​ក្នុង​ប្រតិបត្តិការ​ធ្វើ​តេស្តរ​កវី​រុស​ឆ្លង​ទ្រង់​ទ្រាយ​ធំ ខណៈ​ដែល​ទីក្រុង​នេះ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta​។ យោង​តាម​ការផ្សាយ​រប​ស់​ទូរទស្សន៍​រដ្ឋ CCTV បាន​ឲ្យ​ដឹង​ថា Yuzhou ជាទី​ក្រុង​មួយ​នៅ​ខេត្ត​ Henan ភាគ​កណ្ដាល​ប្រទេស​ចិនបាន​រាយការណ៍​ពី​ករណី​ថ្មី​ដែល​បាន​បញ្ជាក់​ចំនួន ៧៤​ករណី ដោយ​បាន​ជំរុញ​ឱ្យ​ចំនួន​អ្នក​ឆ្លង​កើន​ឡើង​ដល់ ២៣៤​ករណី​ក្នុង​រយៈពេល​តែ​ពីរ​បីថ្ងៃ​ប៉ុណ្ណោះ។ទូរទស្សន៍​រដ្ឋ CCTV បាន​រាយការណ៍​ថា ទីក្រុង​បាន​បញ្ចប់​ការ​ធ្វើ​តេស្ត​ចំនួន​ ៧ជុំ ហើយ​បាន​ចាប់ផ្តើម​ជុំ​ទី៨ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ក្នុងចំណោម​ប្រជាជន​នៅ​ក្នុង​តំបន់​រឹតត្បិត​មួយ​ចំនួន​។ របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ក្រុង Yuzhou និង​ចែកចាយ​ទៅកាន់​អ្នកស្រុកដែល​ត្រូវ​បាន​ស្នើ​សុំឱ្យ​ស្នាក់​នៅតែ​ក្នុង​លំនៅឋាន​។ ប្រជាជន ១៣​លាន​នាក់​ផ្សេងទៀត​ត្រូវ​បាន​បិទ​ខ្ទប់​នៅ​ក្នុង​ទីក្រុង Xi'an និង ៥.៥​លាន​នាក់​នៅ​ទីក្រុង Anyang ជាមួយ​នឹង​វិធានការ​រឹតត្បិត​ដែល​បាន​ដាក់​ទៅលើ​ទីក្រុង​កំពង់ផែ Tianjin ធ្វើដំណើរ​ប្រហែល​មួយ​ម៉ោង​ពី​ទីក្រុង​ប៉េកាំង​ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​រដូវរងា​ចាប់ពី​ថ្ងៃទី៤ ខែ​កុម្ភៈ​។ទីក្រុង Tianjin និង Anyang បាន​រាយការណ៍​ពី​ករណីឆ្លង​ក្នុងស្រុក​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។ ការ​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​កំពុង​ត្រូវ​បាន​អនុវត្ត ខណៈ​មានការ​ផ្ទុះឡើង​វីរុស​ឆ្លង​នៅ​ជុំវិញ​ប្រទេស​។ ការ​ខិត​ជិត​មកដល់​នៃ​កីឡា​អូឡាំពិករដូវរងា និង​ការ​លេច​ឡើង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​នាំមក​នូវ​វិធាន​ការ​បិទ​ខ្ទប់​នៅ​ទូទាំង​ទីក្រុង​ឡើង​វិញ ក្នុង​គោលបំណង​ដើម្បី​លុបបំបាត់​ការ​ផ្ទុះ​ឡើ​វីរុស និង​ការពារ​ពី​ការ​រាលដាល​ទៅកាន់​ទីក្រុង​ផ្សេងទៀត​របស់​ប្រទេស​ចិន​។ ​រហូតមកដល់​ពេលនេះ​ទីក្រុងចំនួន ៣ ​របស់​ប្រទេស​ចិន​បាន​បិទ​ខ្ទប់​​ដោយ​សារតែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ឆ្លង​ថ្មីៗ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ត្រូវ​ស្នាក់​នៅ​ក្នុង​លំនៅឋាន​មាន​ដល់​ប្រមាណ ២០លាន​នាក់៕អត្ថបទ៖ ប៊ុនថន

WHO៖ វា​ឆាប់​ពេក​ដែល​ត្រូវ​ចាត់​ទុក​វីរុស COVID-19 ថាដូចជា​ជំងឺ​ផ្ដាសាយ​ធំ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron រាតត្បាត​ខ្លាំង​

2022/01/12 05:12:01 pm        1213
​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​ចម្លង​ពលរដ្ឋ​អឺរ៉ុប​ជាង​ពាក់កណ្តាល ប៉ុន្តែ​គេ​នៅ​មិន​ទាន់​បាន​មើល​ឃើញ​ថា​ វា​ដូចជា​ជំងឺ​ផ្ដាសាយ​ធំ​នោះ​ទេ​។ ​លោក Hans Kluge នាយក​ប្រចាំ​តំបន់​អឺរ៉ុប​របស់​អង្គការ​សុខភាព​ពិភពលោកបាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា សហភាព​អឺរ៉ុប​បាន​មើលឃើញ​ករណី​ឆ្លង​ថ្មី​ជាង​ ៧​លាន​នាក់ក្នុង​សប្ដាហ៍ដំបូង​នៃ​ឆ្នាំ២០២២​ ជាង​ ២​ដង​លើស​រយៈពេល​ ២​សប្ដាហ៍​កន្លងទៅ។​លោក Kluge បាន​និយាយ​ដោយ​សំដៅ​ដល់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នៅ​សាកល​វិទ្យា Washington ​ថា នៅ​អត្រា​នេះវិទ្យាស្ថាន Health Metrics and Evaluation បាន​ព្យាករណ៍​ថា ចំនួន​ប្រជាជន​ជាង ៥០​% នៅក្នុង​តំបន់​នេះនឹង​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ក្នុង​រយៈពេល​ចន្លោះ​ពី​ ៦ ទៅ​ ៨សប្ដាហ៍​ទៀត។ ​នាយក​ប្រចាំ​តំបន់​អឺរ៉ុបរូបនេះបាន​ថ្លែងថា ប្រទេស​ចំនួន​ ៥០ ក្នុងចំណោម​ប្រទេស​ ៥៣ នៅ​អឺរ៉ុប និងអាស៊ី​កណ្ដាលមាន​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​កាន់តែ​ច្រើនឡើង​។ ​ទោះយ៉ាងណា​ក៏ដោយភស្តុ​តាង​កំពុង​បង្ហាញថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​ប៉ះពាល់​ដល់​ដំណើរ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​ខ្លាំង​ជាង​សួត ដែល​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ស្រាល​ជាង​ពពួក​វីរុស​ប​ម្លែ​ង​ខ្លួន​មុនៗ​។ ​ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា ​ចាំបាច់​ត្រូវមាន​ការសិក្សា​បន្ថែ​ម​ទៀត ដើម្បី​បញ្ជាក់​ពី​ភស្តុ​តាង​នេះ​ឲ្យ​បានច្បាស់លាស់​៕អត្ថបទ៖ សុខមាន

សហរដ្ឋអាមេរិក​បំបែក​កំណត់ត្រា​ដោយមាន​អ្នកជំងឺ COVID-19​ ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាង ​១៣​ម៉ឺន​នាក់​

2022/01/11 05:27:25 pm        984
​សហរដ្ឋអាមេរិក៖ យោងតាម​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​ចន្ទសហរដ្ឋអាមេរិក​មាន​ចំនួន​អ្នកជំងឺ COVID-19 ចូល​សម្រាក​ព្យាបាលនៅ​ក្នុង​មន្ទីរពេទ្យ​ខ្ពស់​មិន​ធ្លាប់មាន​ ដោយបាន​បំបែក​កំណត់ត្រា​ផងដែរ​ដែល​កាលពី​ចុងខែ​ធ្នូ ​ឆ្នាំ២០២១ មាន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្ពស់បំផុត​ត្រឹម​តែង​ជាង​ ១០​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​ការឆ្លង​បណ្ដាលមកពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​ប៉ះពាល់ខ្លាំង​លើ​ប្រព័ន្ធ​សុខភាព​នៅក្នុង​រដ្ឋ​មួយចំនួន​។​មនុស្ស​ចំនួន​ ១៣២,៦៤៦​នាក់​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ឆ្លង​ជំងឺ COVID-19 ជា​ចំនួន​ហក់​ឡើង​ខ្ពស់បំផុត​លើស​ពី​ចំនួន ១៣២​,០៥១​នាក់​ដែល​បាន​បង្កើត​កំណត់ត្រា​កាលពី​ខែមករា​ឆ្នាំមុន​។ ​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបាន​កើ​ន​ឡើង​ខ្ពស់​ជា​លំដាប់​ចាប់តាំងពី​ខែធ្នូ​មក ជាការ​កើនឡើង​ទ្វេដងកាលពី ​៣​សប្ដាហ៍​មុន ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែលមាន​សមត្ថភាព​ចម្លង​លឿន​ជាង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ក្លាយជា​វីរុស​ឆ្លង​ថ្មី​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​សហរដ្ឋអាមេរិក​។​​យោងតាម​ការវិភាគរ​បស់​សារព័ត៌មាន Reuters នៅ​រដ្ឋ Delaware, Illinois, Maine, Maryland, Missouri, Ohio, Pennsylvania, Puerto Rico, កោះ U.S. Virgin Islands, រដ្ឋ Vermont, Virginia, ទីក្រុង​Washington D.C., និង​រដ្ឋ Wisconsin បាន​រាយការណ៍​ចំនួន​អ្នកជំងឺ COVID-19 ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដល់​កម្រិត​ខ្ពស់បំផុតនាពេល​ថ្មីៗ​នេះ​។ ​យោងតាម​សារព័ត៌មាន world ometer គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ សហរដ្ឋអាមេរិកមាន​ករណី​ឆ្លង​វីរុស COVID-19 ​សរុប​ចំនួន ៦២,៥៣០,៥៤៥​នាក់បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី ៦៣០​,៨០៦​នាក់ និង​ស្លាប់​សរុប ៨៦១​,២៧៧​នាក់បន្ទាប់ពី​មានការ​ស្លាប់​ថ្មី​ចំនួន ៩៥៤​នាក់​៕អត្ថបទ៖ សុខមាន

ប្រមុខ​រាជ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​បង្កើត​ល្បឿន​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​កូវីដ-១៩​ប្រភេទ​អូមីក្រុង​ក្នុង​សហគមន៍

2022/01/11 02:44:11 am        345
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ជំរុញ​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​សុខាភិបាល ឱ្យ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ឬ​ដូស​ទី​៣​ដល់​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស ខណៈ​ដែល​មេរោគ​កូវីដ-១៩​ប្រភេទ​អូមីក្រុង កំពុង​រីក​រាល​ដាល​ក្នុង​សហគមន៍។ក្នុង​សារ​ជា​សំឡេង​តាម​តេឡេក្រាម​នៅ​ល្ងាច​ថ្ងៃ​នេះ សម្ដេចតេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា កម្ពុជា​បាន​រក​ឃើញ​មនុស្ស ៣៤​នាក់​បន្ថែម​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩​ប្រភេទ​អូមីក្រុង ក្នុង​នោះ ២០​នាក់ គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស ខណៈ ១៤​នាក់​ទៀត គឺ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។បើ​តាម​សារ​ជា​សំឡេង​ដដែល​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ទៅ​ក្រសួង​សុខាភិបាល​ឱ្យ​ត្រៀម​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​គ្រាន់​ និង​ប្រមូល​ផ្ដុំ​គ្រូពេទ្ត​ទាំង​អស់ សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ណែនាំ​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទូទាំង​ប្រទេស ឱ្យ​ខិត​ខំ​ប្រមូល​ប្រជា​ពលរដ្ឋ​ទៅ​ទទួល​វ៉ាក់សាំង​ដូស​ជំរុញ​នេះ ឱ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ផង​ដែរ​ថា ការចាក់​ដូស​ទី​៣ ឬ​ដូស​ជំរុញ​នេះ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ទប់​ស្កាត់​ការ​រីក​ដាល​នៃ​មេរោគ​កូវីដ-១៩​ប្រភេទ​អូមីក្រុង​នៅ​ក្នុង​សហគមន៍។សម្ដេច​តេជោ ហ៊ុន សែន បាន​ជំរុញ​ឱ្យ​បង្កើន​ល្បឿន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​បែប​នេះ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​វិល​លត្រឡប់​ទៅ​ក្នុង​ការ​បិទ​ខ្ទប់​ប្រភេទ​ឡើង​វិញ៕

ភ្ញៀវ​ទេសចរ​ជាង​ ២០​នាក់​បាន​ស្លាប់​ដោយ​សារ​ព្រិល​នៅ​ប្រទេស​ប៉ាគីស្ថាន​

2022/01/10 07:08:15 pm        727
​ប៉ាគីស្ថាន៖ ប្រភព​ពី​នគរបាល​បាន​និយាយ​ថា យ៉ាងហោចណាស់​អ្នកទេសចរ ២២​នាក់​បាន​ស្លាប់​នៅ​ក្នុង​សីតុណ្ហភាព​ត្រជាក់ បន្ទាប់ពី​ជាប់​គាំង​ក្នុង​ព្រិល​ធ្លាក់​ខ្លាំង​នៅ​ទីក្រុង Murree ភាគ​ខាងជើងប្រទេស​ប៉ា​គី​ស្ថាន​។ រថយន្ត​ជាង ១,០០០គ្រឿង​បាន​ជាប់​គាំង​នៅ​ក្នុង​ទីក្រុង​រមណីយដ្ឋាន​តំបន់​ភ្នំ បន្ទាប់ពី​ការ​បិទផ្លូវ​ដោយ​ព្រិល​ធ្លាក់​ខ្លាំង និង​ដើមឈើ​ដួល​រលំ​កាលពី​ចុង​ស​ប្តាហ៍​កន្លង​ទៅ​នេះ​។រដ្ឋាភិបាល​ក្នុង​តំបន់​បាន​បិទ​ផ្លូវ​ទាំងអស់​ឡើងលើ​ភ្នំ បន្ទាប់ពី​ព្រិល​ធ្លាក់​ដោយ​អនុញ្ញាត​ឱ្យ​មាន​តែ​រថយន្ត​សង្គ្រោះ​ប៉ុណ្ណោះ​ឆ្លងកាត់​។ អាជ្ញាធរ​ និង​យោធា​ប៉ា​គី​ស្ថាន​បាន​បញ្ជូន​ក្រុម​ជួយ​សង្គ្រោះ ដើម្បី​ស្វែងរក​អ្នកទេសចរ​ដែល​ជាប់​គាំង​នៅ​តំបន់​ភ្នំ​ ដែល​គ្រប​ដណ្តប់​ដោយ​ព្រិលបន្ទាប់ពី​ព្យុះ​ព្រិល​។ ​អ្នកទេសចរ​ម្នាក់​និយាយ​ថា យោធា​ប៉ា​គី​ស្ថាន​បាន​ជួយ​យើង​យ៉ាង​ច្រើន​។ ពួកគេ​មិន​ត្រឹមតែ​ផ្តល់​ឱ្យ​យើង​នូវ​អាហារ និង​កន្លែង​ស្នាក់នៅ​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំង​បាន​ជួយ​រើ​រថយន្ត​របស់​យើង​ចេញពី​ព្រិល​។ អ្នកទេសចរ​ដែល​ជា​ប់​គាំង​ច្រើន​នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ដោយ​ក្រុម​អ្នក​ជួយសង្គ្រោះ​មកពី​សមាគម​អឌ្ឍចន្ទ​ក្រហម​ប៉ា​គី​ស្ថាន​។ វេជ្ជបណ្ឌិត​មកពី​មន្ទីរពេទ្យ Abbasi បាន​និយាយ​ថា យើង​បាន​ព្យាបាល​អ្នកជំងឺ​ប្រមាណ​ ៥០​នាក់​ដែល​មិន​ស្រួលខ្លួន​ដោយសារ​អាកាស​ធាតុ​ត្រជាក់ យើង​បាន​ផ្តល់​ឱ្យ​ពួកគេ​នូវ​អុក​ហ្សី​សែន និង​ការ​ព្យាបាល​ផ្សេងទៀត ហើយ​ពួកគេ​ភាគ​ច្រើន​បាន​ចាកចេញ​បន្ទាប់ពី​រោគសញ្ញា​បាន​ធូរស្រាល​។នគរបាល​ក្នុង​តំបន់​បាន​និយាយ​ថា ព្យុះ​បាន​បន្សល់ទុក​ព្រិល​កម្ពស់​ជាង ១.២​ម៉ែត្រ​នៅ​លើ​ដី ជា​អ្វី​ដែល​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក​។ លើស​ពី​នេះ លំហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ​បាន​ធ្វើ​ឱ្យ​លើស​ចំណុះ​នៃ​សណ្ឋាគារ​ក្នុងស្រុក ធ្វើឱ្យ​មនុស្ស​ជា​ច្រើន​ចំណាយ​ពេល​ពេញ​មួយ​យប់​នៅ​ក្នុង​រថយន្ត ហើយ​ភ្ញៀវ​មួយ​ចំនួន​បាន​ស្លាប់​ដោយសារ​ការ​ពុល​សារធាតុ​កាបូន​។ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក Imran Khan បាន​និយាយ​ថា លោក​បាន​បញ្ជា​ឱ្យ​មាន​ការស៊ើបអង្កេត​លើ​ឧបទ្ទវ​ហេតុនេះ ហើយ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ត​ការគ្រប់គ្រង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​សោកនាដកម្ម​បែបនេះ​កុំ​ឱ្យ​កើតឡើង​ម្តង​ទៀត៕អត្ថបទ៖ ប៊ុនថន

មនុស្ស​ ១៩​នាក់​ស្លាប់​ក្នុង​អគ្គិភ័យ​ឆេះ​អគារ​អឹ​ផាត​មិន​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋអាមេរិក​

2022/01/10 10:37:23 am        457
​សហរដ្ឋអាមេរិក៖ មនុស្ស​យ៉ាងហោចណាស់​ ១៩​នាក់រួមទាំង​កុមារ ​៩​នាក់បាន​ស្លាប់បន្ទាប់ពី​អគ្គិភ័យ​ឆាបឆេះ​អគារ​អឹ​ផាត​មិន​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក​។​ ​យោងតាម Eric Adams អភិបាលក្រុង New York ឲ្យដឹងថា ​មនុស្ស ​៣២​នាក់ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យក្នុងនោះ​អ្នករងរបួស​មួយចំនួន​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។​ប្រធាន​អង្គភាព​ពន្លត់​អគ្គិភ័យលោក Daniel Nigro បាន​និយាយថា ពួកលោក​បាន​រកឃើញ​ជនរងគ្រោះ​នៅ​គ្រប់​ជាន់​ទាំងអស់​នៃ​អគារ​កម្ពស់​ ១៩​ជាន់ ដោយ​និយាយថា មាន​ផ្សែង​ច្រើន​ខុសពី​ធម្មតា​។​ ​លោក​ថា ប្រជាពលរដ្ឋ​ខ្លះ​មិនអាច​គេចចេញ​ពី​អគ្គិភ័យ​បាន​ដោយ​សារ​តែ​ផ្សែង​ខ្លាំងពេក​។ ​លោក​បាន​ប្រាប់​សារព័ត៌មាន NBC News គេ​មិន​ធ្លាប់​ឃើញ​ចំនួន​អ្នកស្លាប់​ច្រើន​បែបនេះ​ទេ​នៅក្នុង​ទីក្រុង New York ក្នុង​រយៈ​ពេល ​៣០​ឆ្នាំ​មកនេះ​។​ ​ហេតុការណ៍​នេះកើតឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​មាន​អគ្គិភ័យ​ឆាបឆេះ​អគារ​អឹ​ផាត​មិន​មួយ​នៅក្នុង​ទីក្រុង Philadelphia សម្លាប់​មនុស្ស ​១២​នាក់រួមទាំង​កុមារ ​៨​នាក់កាលពី​សប្ដាហ៍​មុន​។ ​ក្រុមមន្ត្រី​និយាយថា អគ្គិភ័យ​កាលពី​ថ្ងៃអាទិត្យបាន​ឆាប​ឆេះ​នៅក្នុង​អគារ​អឹ​ផាត​មិន​មួយ​ដែលបានកើត​ឡើង​នៅ​ជាន់​ទី​២ និង​ទី​៣ នៅ​អគារ​អឹ​ផាត​មិន Bronx នៅ​ម៉ោងប្រហែល ១១:០០នាទី៕អត្ថបទ៖ សុខមាន

ទូតជប៉ុនប្រចាំនៅកម្ពុជា សម្តែងការគាំទ្រដំណើរទស្សនកិច្ចសម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា

2022/01/10 10:23:21 am        763
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីកន្លងទៅថ្មីៗនេះ ហើយរំពឹងថា កម្ពុជានឹងទទួលបានជោគជ័យគ្រប់យ៉ាង ខណៈកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ។ដើម្បីទទួលបានព័ត៌មានថ្មីៗ លឿនរហ័ស សូមចុច Join Channel Telegram BTV Newsថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជាង ៨០គីឡូម៉ែត្រ បាត់ដំបង-បន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ នៅខេត្តបាត់ដំបង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងថា កម្ពុជានឹងទទួលបានជោគជ័យគ្រប់យ៉ាង សម្រាប់តួនាទីជាប្រធានអាស៊ាន និងស្វែងរកដំណោះស្រាយសន្តិភាព នៅប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសនេះបានកំពុងវឹកវរខ្លាំងនូវជម្លោះផ្ទៃក្នុងរបស់ខ្លួននោះ។សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទៅកាន់ប្រទេសមីយ៉ាន់ម៉ា​ កាលពីថ្ងៃទី៧មករា​កន្លងទៅនេះ ទទួលបានជោគជ័យជាច្រើនក្នុងកិច្ចការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពប្រទេសនេះ ខណៈលទ្ធផលទទួលបាន គឺថ្នាក់ដឹកនាំរបបយោធារបស់មីយ៉ាន់ម៉ា គឺលោក មីន អោងឡាំង សម្រេចទទួលយកការស្នើសុំរបស់សម្តេចតេជោ ពន្យាពេលក្នុងការឈប់បាញ់គ្នា ទទួលយករាល់ជំនួយ សម្រាប់ជួយដល់ពលរដ្ឋរបស់ខ្លួន គាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានលើ បញ្ហានៅប្រទេសមីយ៉ាន់ម៉ា និងលទ្ធផលជាច្រើនទៀត។យ៉ាងណាក៏ដោយក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះ គឺមានគោលដៅតែ២គត់ដែលសំខាន់ គឺទី១ស្វែងរកការចរចារឲ្យមានការឈប់បាញ់ និងទី២ គឺដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ជនជាតិមីយ៉ាន់ម៉ា ដែលកំពុងរងគ្រោះ ដោយសារការប្រឈមនឹងអត់អាហារជាដើមនោះ។នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវលេខ៥ពីបាត់ដំបង-បន្ទាយមានជ័យនេះដែរ លោក មិកាមិ ម៉ាសាហីរ៉ូ ក៏បានថ្លែងកោតសរសើរចំពោះគោលនយោបាយរបស់សម្តេងតេជោ ហ៊ុន សែន ដែលបានធ្វើការទប់ស្កាត់ នៃការរីករាលដាលនូវមេរោគកូវីដ១៩ បានដោយជោគជ័យរហូតដល់បើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ ខណៈប្រទេសមួយចំនួនទៀតនៅលើពិភពលោកបានកំពុងផ្ទុះរីករាលយ៉ាងខ្លាំងនៅឡើយ ចំពោះមេរោគកូវីដ១៩នេះ ជាពិសេសគឺមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងនេះតែម្តងនោះ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគ៖ អ៊ីស្រាអែល មិនជឿជាក់លើផែនការរបស់ក្រុមប្រឹក្សាសន្តិភាពសហរដ្ឋអាមេរិកសម្រាប់តំបន់ហ្កាហ្សាទេ
08/12/2026 12:08 PM
អតីតអ្នកការទូត៖ អាមេរិក ត្រូវតែដោះស្រាយឧបសគ្គទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន ចំពោះសន្តិភាព
08/12/2026 12:08 PM
ប្រេសិតអាមេរិកប្រចាំអាស៊ាន៖ អាស៊ីអាគ្នេយ៍នៅតែជា«អាទិភាពច្បាស់លាស់»ទោះមានក្ដីបារម្ភពីពន្ធរបស់លោក Trump
08/12/2026 11:08 AM
លោ Trump ថា លោកបានប្តូរយន្តហោះបន្ទាប់ពីកិច្ចប្រជុំកំពូលណាតូ ដោយសារលទ្ធភាពនៃការគំរាមកំហែង
08/12/2026 11:08 AM
ប្រតិភូកីឡាតេក្វាន់ដូ-ITFកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ ក្រោយពីបញ្ចប់បេសកកម្មដ៏ជោគជ័យ ដណ្តើមបានមេដាយសរុប ៤១ គ្រឿង​ក្នុង​ការ​ប្រកួត​កីឡា​តេក្វាន់ដូ-ITF ជើងឯកអាស៊ីលើកទី១១ នៅម៉ុងហ្គោលី
08/12/2026 11:08 AM
គ្រូបង្វឹកក្លិបមកពីហុងកុង និងសិង្ហបុរី សរសើរភាពរីកចម្រើនបាល់ទាត់នៅកម្ពុជា និង​រីករាយ​បាន​លេង​ទល់​ព្រះខ័នរាជ
08/12/2026 11:08 AM
Cristiano Ronaldo និង Georgina Rodriguez ប្រកាសចំណងអាពាហ៍ពិពាហ៍ផ្លូវការ
08/12/2026 10:08 AM
ប្រេងឡើងថ្លៃ ខណៈការសង្ស័យលើកិច្ចព្រមព្រៀងរវាងអាមេរិក-អ៊ីរ៉ង់ បង្កើនការព្រួយបារម្ភពីការផ្គត់ផ្គង់
08/12/2026 10:08 AM
ការវាយប្រហាររបស់រុស្ស៊ីសម្លាប់មនុស្សច្រើននាក់ ខណៈមេដឹកនាំអ៊ុយក្រែនអះអាងពីការប្រើប្រាស់មីស៊ីលកូរ៉េខាងជើង
08/12/2026 10:08 AM
ការវាយប្រហារដោយក្រុមហ៊ូទី នៅសមុទ្រក្រហមបណ្តាលឲ្យនាវិកស្លាប់និងរបួស ខណៈអាមេរិកក៏បានវាយប្រហារនាវានៅឈូងសមុទ្រអូម៉ង់
08/12/2026 10:08 AM