សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

ក្រោយពីរាជរដ្ឋាភិបាលបានបើកប្រទេសជាបណ្តើរៗឡើងវិញ អ្នកដំណើរក្នុងមួយថ្ងៃចំនួនជិត៣០០នាក់ចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

2021/10/19 11:11:37 am        485
ឧត្តមសេនីយ៍ត្រី​ ថោង​ សុផាត​ នាយរងប៉ុស្ត៍ច្រកទ្វារព្រំដែនអាកាសយានដ្នានអន្តរជាតិពោធិ៍ចិនតុង​ បាន​ប្រាប់BTVឲ្យដឹង​ នៅថ្ងៃទី១៩​ ខែតុលានេះថា​ ក្រោយពីរាជរដ្ឋាភិបាលបានបើកប្រទេសជាបណ្តើរៗឡើងវិញ​ ទៅតាមគន្លងប្រក្រតីភាពថ្មី​ ពិសេសមានការកែសម្រួលលើរបបធ្វើចត្តាឡីស័ក​របស់អ្នកដំណើរចូលកម្ពុជា​ ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុងមានការកើនឡើងចំនួនអ្នកដំណើរក្នុងមួយថ្ងៃចំនួនជិត៣០០នាក់ ខណ:មុនមានការសម្រួលលើរបបធ្វើចត្តាឡីស័កនេះក្នុងមួយថ្ងៃជាមធ្យមមានអ្នកដំណើរចូលកម្ពុជាចំនួនប្រមាណ២០០នាក់តែប៉ុណ្ណោះ។

UN៖ ពួក​តា​លី​បង់​នឹង​ប្រកាស​ពី​ផែនការ​នានា​របស់​ខ្លួន​សម្រាប់​ការអប់រំ​ក្មេង​ស្រី​ក្នុង​ពេល​ឆាប់ៗ

2021/10/18 12:58:04 pm        458
​UN៖ មន្ត្រី​ជាន់​ខ្ពស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ​ក្រុម​តា​លី​បង់​នឹង​ប្រកាស​ពី​ក្របខ័ណ្ឌដែល​នឹង​អនុញ្ញាត​ឱ្យ​ក្មេង​ស្រី​ចូលរៀន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ ៤​សប្តាហ៍​ដែល​ក្មេង​ប្រុស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទទួល​បាន​ការអប់រំ​ថ្នាក់​វិទ្យាល័យ ប៉ុន្តែ​ក្មេង​ស្រី​មិនបាន​ទទួល​។​លោក Omar Abdi នាយករង​អង្គការ UNICEF បាន​និយាយ​នៅ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង New York កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​ប្រាប់​ពួក​លោក​ថា​ ពួកគេ​កំពុង​ធ្វើការ​លើ​ក្រប​ខ័ណ្ឌ​ដែល​ពួកគេ​នឹង​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​នេះ ដែល​នឹង​អនុញ្ញាត​ឱ្យ​ក្មេង​ស្រី​ទាំងអស់​បាន​ចូលរៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ ហើយ​យើង​សង្ឃឹមថា ​វា​នឹង​កើតឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​មែន។ ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លងមក​នេះ ក្រុម​តា​លី​បង់​បាន​និយាយ​ថា ​ពួកគេ​នឹង​អនុញ្ញាត​ឱ្យ​ក្មេង​ស្រី​ត្រលប់​ទៅ​សាលារៀន​វិញ​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ​ក្រុម​អ៊ីស្លាម​និយម​ដែល​ត្រូវ​គេ​ស្គាល់​ដោយសារ​ច្បាប់​ដ៏​ឃោរឃៅ​ និង​ពោ​ពេញ​ដោយ​ការគាបសង្កត់​ចន្លោះ​ពី​ឆ្នាំ១៩៩៦ ដល់​ឆ្នាំ២០០១ បាន​ប្រឈមនឹង​កំហឹង​អន្តរជាតិ​បន្ទាប់ពី​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី និង​ក្មេងស្រី​ទៅ​សាលារៀន និង​ធ្វើការ​នៅ​ទូទាំងប្រទេស ខណៈ​កំពុង​រឹតត្បិត​សិទ្ធិសេរីភាព​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​បណ្តើរៗ។​​ក្រុម​តា​លី​បង់​បាន​អនុញ្ញាតឱ្យ​ក្មេងស្រី​ចូលរៀន​នៅ​សាលាបឋមសិក្សា​តាំងពី​ដំបូង ប៉ុន្តែ​ទាំង​ក្មេងស្រី​ទាំង​គ្រូបង្រៀន​របស់​ពួកគេមិនអាច​ឲ្យ​ត្រលប់​ទៅ​រៀន​បន្ត​ថ្នាក់​អនុវិទ្យាល័យ​វិញ​បានទេ​។​ ​មន្ត្រី​តា​លី​បង់​បាន​និយាយថា​ អាច​កើតឡើង​បាន​លុះត្រាតែ​សុវត្ថិភាព​របស់​ក្មេងស្រី ​និង​ការបែងចែក​យេនឌ័រ​ដ៏​តឹងរ៉ឹង អាច​ត្រូវបាន​ធានា​ក្រោម​ការគិតគូរ​ម៉ត់ចត់​របស់​ក្រុម​នេះទៅលើ​ច្បាប់​សារី​យ៉ា ​(sharia law) ដោយ​បន្ថែម​ថា​ ខ្លួន​ត្រូវការ​ពេលវេលា​បន្ថែមទៀត​ដើម្បី​អនុវត្ត​ក្របខ័ណ្ឌ​នេះ​៕អត្ថបទ៖ សុខមាន

មនុស្ស​ជាង ​២០​នាក់​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់​នៅ​រដ្ឋ Kerala ប្រទេស​ឥណ្ឌា

2021/10/18 06:25:13 pm        345
​ឥណ្ឌា៖ មនុស្ស​យ៉ាងហោចណាស់ ២៦នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះទឹកជំនន់​នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​បណ្តាលឱ្យ​ទឹកទន្លេ​ជន់​លិច​ហូរ​កាត់ផ្តាច់​ផ្លូវ​នៅក្នុង​ទីក្រុង ​និង​ភូមិឋាន​នានា​។​​កុមារ​ចំនួន ​៥​នាក់​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​។ មានការ​ព្រួយបារម្ភ​ថា ​ចំនួន​អ្នកស្លាប់​អាច​កើនឡើង​បន្ថែមទៀត ខណៈដែល​មនុស្ស​ជាច្រើន​កំពុង​បាត់​ខ្លួន​នៅឡើយ​។​ លំនៅឋាន​ជាច្រើន​ត្រូវបាន​ទឹក​ហូរ​គួច ហើយ​មនុស្ស​បានជា​ប់​នៅក្នុង​ស្រុក Kottayam ក្នុង​រដ្ឋ Kerala។ ​ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ថ្ងៃ​នៅ​រដ្ឋ Kerala បាន​បណ្តាលឱ្យមាន​បំណាក់​ដី​យ៉ាងធ្ងន់ធ្ងរ ហើយ​យោធា​ឥណ្ឌា​បាន​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​នេះ​ដែរ​។​ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿងត្រូវបាន​ប្រើ​ដើម្បី​ហោះហើរ​ក្នុង​ការ​ផ្គត់ផ្គង់ និង​បុគ្គលិក​ទៅកាន់​តំបន់​ដែល​មនុស្ស​ត្រូវបាន​ជាប់​នៅក្រោម​កំទេចកំទី​ដោយសារ​បំណាក់​ដី​៕អត្ថបទ៖ សុខមាន

ការវាយប្រហារ​អត្តឃាត​លើ​វិហារ​អ៊ីស្លាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​មនុស្ស ៤៧​នាក់​

2021/10/16 05:56:55 pm        614
​អា​ហ្វ​ហ្គា​នី​ស្ថាន៖ មន្ត្រី​តា​លី​បង់​បាន​និយាយ​ថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​វាយប្រហារ​លើ​វិហារអ៊ីស្លាម​និកាយ​ស៊ី​អ៊ី​ត​មួយ​កន្លែង ដែល​មាន​អ្នក​គោរ​ពបូជា​ចូលរួម​អធិដ្ឋានកាលពី​ថ្ងៃសុក្រ ​នៅ​ភាគ​ខាងត្បូង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថានបណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ​៤៧​នាក់​ស្លាប់ និង​របួស ​៧០​នាក់​។ វា​ជា​ថ្ងៃ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ ចាប់​តាំង​ពី​ការ​ដក​ទ័ព​សហរដ្ឋអាមេរិក​ចេញពី​ប្រទេស​នេះ​។មិន​ទាន់​មាន​ការ​អះ​អាង​ភ្លាមៗ​អំពី​ការ​ទទួលខុស​ត្រូវ​ ចំពោះ​ការវាយប្រហារ​អត្តឃាត​នៅ​វិហារ​អ៊ីស្លាម Fatimiya ក្នុង​ខេត្ត Kandahar នៅ​ឡើយ​។ ការវាយប្រហារ​នេះ​បាន​កើត​ឡើង​មួយ​សប្តាហ៍ បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​ដែល​អះអាង​ដោយ​សម្ព័ន្ធ​ភាព​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​តំបន់ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤៦​នាក់​នៅ​វិហារ​អ៊ីស្លាម​និកាយ​ស៊ី​អ៊ី​ត​នៅ​ភាគ​ខាងជើង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត Kandahar លោក​ Mawlavi Hafez Abbas បាន​និយាយ​ថា ​មនុស្ស​ជាង ៤៧​នាក់​បាន​ស្លាប់ និង​យ៉ាងតិច ៧០​នាក់​រង​របួស​នៅ​ក្នុង​ការវាយប្រហារ​នេះ​។ ក្រុម​និកាយ​ស៊ី​អ៊ី​ត​នៃ​ក្រុម​ Ahl al-Bayt ដែល​ជា​សង្គម​សាសនា​ពិភពលោក​បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​នៅ​ទីក្រុង ​Kandahar ​ដោយ​ចោទប្រកាន់​កងកម្លាំង​សន្តិសុខ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា ​គ្មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​ការវាយប្រហារ​បែបនេះ​។​​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ពី​ការ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​ជាច្រើន​នៅទូទាំង​ប្រទេស ចាប់​តាំង​ពី​ក្រុម​តា​លី​បង់​បាន​ដណ្តើម​អំណាច​កាលពី​ខែ​សីហា ក្នុង​ពេល​មានការ​ដក​ទ័ព​សហរដ្ឋអាមេរិក​ចេញ​។ ក្រុម​នេះ​បាន​កំណត់​គោលដៅ​ទៅលើ​អ្នក​ប្រយុទ្ធ​ក្រុម​តា​លី​បង់ ក្នុង​ការ​វាយប្រហារ​ទ្រង់​ទ្រាយ​តូច​ៗ​៕អត្ថបទ៖ ប៊ុនថន

មនុស្ស​ ៤៦​នាក់​ស្លាប់​បន្ទាប់ពី​អគ្គិភ័យ​ឆាបឆេះ​អគារ​លំនៅដ្ឋាន​កម្ពស់ ១៣​ជាន់​នៅ​កោះ​តៃវ៉ាន់​

2021/10/15 07:00:14 pm        527
​កោះ​តៃវ៉ាន់៖ ក្រុម​អាជ្ញាធរ​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់​ ៤៦​នាក់​បាន​ស្លាប់ ​និង​រាប់​សិប​នាក់​ទៀត​បាន​រង​របួស​ បន្ទាប់ពី​អគ្គិភ័យ​ដ៏​ធំ​បាន​ឆាបឆេះ​អគារ​មួយ​នៅ​ភាគ​ខាងត្បូង​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​ផ្លូវ​ការ​របស់​កោះ​តៃវ៉ាន់ (CNA) បាន​ឲ្យ​ដឹង​ថា ​អគ្គិភ័យ​បាន​ចាប់ផ្តើម​ឆាបឆេះ​នៅ​ក្នុង​អគារ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​កម្ពស់ ១៣​ជាន់​នៅ​វេលា​ម៉ោង ២ និង ៥៤នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​នៅ​សង្កាត់ Yancheng របស់​ទីក្រុង Kaohsiung។​អ្នកនាំពាក្យ​នៅ​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ទីក្រុង Kaohsiung បាន​ប្រាប់​ទូរទស្សន៍ CNN ថា​ ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុង​ដំណើរការ​នៅឡើយ​ដោយមាន​បុគ្គលិក​ជួយសង្គ្រោះ​ជាង ៣៧៧​នាក់ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន ១៣៩​គ្រឿង​ត្រូវ​បាន​បញ្ជូន​នៅ​កន្លែង​កើត​ហេតុ​។ លោក​បាន​និយាយ​ថា ​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស ៤១​នាក់​ដែរ​បាន​រង​របួស ព្រមទាំង​បាន​ជួយសង្គ្រោះ​មនុស្ស​ចំនួន ​៦២​នាក់​អាយុ​ចន្លោះ​ពី​ ៨ និង ​៨៣​ឆ្នាំ​។ ​ដំបូង​ឡើយ​ក្រុម​អាជ្ញាធរ​បាន​ដាក់​ចំនួន​អ្នក​ស្លាប់​ត្រឹម ៧​នាក់ ប៉ុន្តែ​ប្រធាន​អង្គភាព​ពន្លត់​អគ្គិភ័យ​របស់​ទីក្រុង ​លោក Lee Ching-hsiu បាន​ព្រមាន​ថា​ អាច​មាន​មនុស្ស​ស្លាប់ និង​របួស​បន្ថែម​ទៀត ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​នៅតែ​អាច​ជាប់​នៅ​ក្នុង​ផ្នែក​លំនៅដ្ឋាន​នៃ​អគារ​នេះ​រវាង​ជាន់​ទី​៧ និង​ទី១១។​យោង​តាម​សារព័ត៌មាន CNA បាន​ឲ្យ​ដឹង​ថា​ គេ​នៅ​មិនទាន់​ច្បាស់​ថា ​មូលហេតុ​អ្វី​ដែល​បណ្ដាល​ឲ្យមាន​អគ្គិភ័យ​នេះ​ឆាបឆេះ​ឡើង​។ ចំណែក​នគរបាល​ក្នុង​តំបន់​កំពុង​ពិនិត្យមើល​កា​ម៉េ​រា​សុវត្ថិភាព ហើយ​និយាយ​ថា ​ពួកគេ​មិន​អាច​ច្រានចោល​ថា ​អគ្គិភ័យ​នេះ​កើត​ចេញពី​កត្តា​មនុស្ស​បានទេ នេះ​បើ​យោង​តាម​របាយការណ៍​៕អត្ថបទ៖ សុខមាន

មនុស្ស ៦​នាក់​ស្លាប់​ខណៈ​ទីក្រុង​បេ​រូត​ប្រឈម​អំពើ​ហិង្សា​តាម​ផ្លូវ​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ ១៣ឆ្នាំ​

2021/10/15 11:42:25 am        416
​លីបង់៖ មនុស្ស​យ៉ាងតិច ៦​នាក់​បាន​ស្លាប់​នៅក្នុង​អំពើហិង្សា​តាម​ដងផ្លូវ​ដ៏​អាក្រក់​បំផុត ​របស់​ទីក្រុង​បេ​រូត​ក្នុង​រយៈពេល ១៣​ឆ្នាំ ​ខណៈ​ក្រុម​កង​ជីវពល​ប្រដាប់​អាវុធ​រាប់​រយ​នាក់​បាន​ចេញ​តវ៉ា​តាម​ដង​ផ្លូវ ហើយ​តំបន់​ភាគច្រើន​ក្នុង​ទីក្រុង​ត្រូវបាន​បង្ខំ​ឱ្យ​បិទ​ដោយសារតែ​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​។អំពើ​ហិង្សា​បង្ហូរ​ឈាម​បាន​ជំរុញ​ឲ្យ​មាន​ការ​បែក​បាក់​យ៉ាង​ជ្រាល​ជ្រៅ​ ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​រូបភាព​កាល​ពី​សម័យ​សង្គ្រាម​ស៊ីវិល​លីបង់ និង​ធ្វើ​ឲ្យ​អ្នក​ស្រុក​ដែល​មាន​ការ​ភ័យ​ខ្លាច​ជា​យូរ​មក​ហើយ​គិត​ថា វិបត្តិ​ជាច្រើន​ដែល​កំពុង​ធ្វើ​ឲ្យ​ប្រទេស​បែក​បាក់​នេះ​អាច​បង្ក​ឱ្យ​មាន​ភាព​រំជើប​រំជួល​យ៉ាង​ធ្ងន់ធ្ងរ។ ​មូលហេតុ​បង្ក​ឲ្យ​ការប៉ះទង្គិច​គ្នា​នៅ​សង្កាត់​នានា​ក្បែរ​តុលាការ​យុត្តិធម៌​ ដែល​បណ្តាលឲ្យមនុស្ស​រាប់​សិប​នាក់​ទៀត​រងរបួសគឺជា​ការតវ៉ា​មួយ​ដោយ​សមាជិក​គណបក្សអា​ម៉ា​ល និង​គណបក្ស​ហេស​បូ​ឡា (Amal and Hezbollah) ដែលជា​គណបក្សនយោបាយ​កាន់សាសនា​អ៊ីស្លាម​ស៊ី​អ៊ី​ត​ភាគច្រើន​ទាំង​២ ប្រឆាំងនឹង​ការស៊ើបអង្កេត​របស់​តុលាការ​ចំពោះ​ការផ្ទុះ​ដ៏​ធំ​នៅ​កំពង់ផែ​ទីក្រុង​កាលពី​ឆ្នាំមុន​។​អំពើហិង្សា​នេះ​បានចាប់ផ្តើម​ដោយ​ការបាញ់​កាំភ្លើង​ស៊ី​បពី​អគារ​លំនៅដ្ឋាន ដែល​ដាក់​គោលដៅ​លើ​ក្រុមបាតុករ​ដែល​បាន​បាញ់​តបត​វិញ​ដោយ​កាំភ្លើង AK-47 និង​គ្រឿងផ្ទុះ​។ ​គណបក្ស​ហេស​បូ​ឡា​បាន​អះអាងថា ​ក្រុមបាតុករ​ត្រូវបាន​បាញ់ប្រហារ​ដោយ​ក្រុម​ខ្មាន់កាំភ្លើង ពី​កងកម្លាំង​ស្តាំនិយម​លី​បង់​កាន់សាសនា​គ្រឹ​ស្ត​៕អត្ថបទ៖ សុខមាន

ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​នៅ​ប្រទេស​ហ្វីលីពីន​បាន​កើន​ឡើង​ដល់​ ១៩​នាក់​

2021/10/15 06:08:42 pm        390
​​ហ្វីលីពីន​៖ អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១៤ ខែ​តុលា​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះដែល​បង្ក​ឲ្យ​មាន​បំណាក់​ដី និង​ទឹកជំនន់​ដ៏​គំហុក​ទូទាំង​ប្រទេស​ហ្វីលីពីន​បាន​កើន​ឡើង​ដល់ ១៩​នាក់ ដែល​ទាក់ទង​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។ មនុស្ស​សរុប​ចំនួន ១៤​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បាត់​ខ្លួន​។​​អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ជាតិ​លោក Mark Timbal បាន​ប្រាប់​សារព័ត៌មាន AFP ថា ​ព្យុះ​ត្រូ​ពិ​ក​ធ្ងន់ធ្ងរ Kompasu បាន​បង្អុរ​ទឹកភ្លៀង​រយៈពេល ​២​ថ្ងៃ​ក្នុង​ពេល​ជាង​មួយ​ខែ ខណៈ​ដែល​ព្យុះ​នេះ​បាន​បោកបក់​ពាសពេញ​ប្រទេស​ប្រជុំ​កោះ​មួយ​នេះ​នៅ​សប្តាហ៍​នេះ​។ ខេត្ត​មួយ​ចំនួន​នៅ​លើ​កោះ Luzon ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ត្រូវ​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​ ដែល​បណ្តាល​ឱ្យ​ខូចខាត​វិស័យ​កសិកម្មដែល​គិត​ជា​ទឹកប្រាក់​ជាង​មួយ​ពាន់​លាន​ប៉េ​សូ ឬ​ស្មើ ២០​លាន​ដុល្លារ​អាមេរិក និង​បំផ្លិច​បំផ្លាញ​លំនៅឋាន​រាប់​រយ​ខ្នង​។​ មនុស្ស​ស្លាប់​ចំនួន ១៩​នាក់​ត្រូវ​បាន​បញ្ជាក់​រហូត​មក​ដល់​ពេល​នេះដែល​ភាគច្រើន​នៅ​ខេត្ត Ilocos Sur ភាគ​ពាយ័ព្យ​ជាទី​ដែល​ជនរងគ្រោះ​ភាគច្រើន​ត្រូវ​បាន​ជាប់​នៅ​ក្នុង​ទឹកជំនន់​ដ៏​គំហុក​៕អត្ថបទ៖ សុខមាន

ក្រុមការងារ WHO ថ្មី​អាច​ជា​ឱកាស​ចុងក្រោយ​ក្នុង​ការ​ស្វែងរក​ប្រភព​ដើម​នៃ​វីរុស COVID-19

2021/10/14 08:35:08 pm        503
​WHO៖ អង្គការ​សុខភាព​ពិភពលោក (WHO) និយាយ​ថា ​ក្រុមការងារ​ពិសេស​ថ្មី​មួយ​អាច​ជា​ឱកាស​ចុង​ក្រោយ​ដើម្បី​ស្វែងរក​ប្រភព​ដើម​នៃ​វីរុស Covid-19​។ អង្គការ​នេះ​បាន​តែង​តាំង​ក្រុម​អ្នក​ជំនាញ​ចំនួន ២៦​នាក់​ដើម្បី​ចូលរួម​ក្នុង​ក្រុម​នេះ ដែល​ជា​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​ស៊ើបអង្កេត​ប្រភព​ដើម​នៃ​ជំងឺ​ថ្មី​នេះ​ដែល​ត្រូវ​បាន​អង្គការ​នេះ​ដាក់​ឈ្មោះថា​ សា​ហ្គោ (Sago)​។​ជាង​មួយ​ឆ្នាំ​កន្លះ​ចាប់​តាំង​ពី​វីរុស​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​អ៊ូ​ហាន​ប្រទេស​ចិន សំណួរ​ថា​តើ​ដើមកំណើត​នៃ​វីរុស​នេះ​ផ្ទុះឡើង​ដោយ​របៀប​ណា​នៅតែ​មិន​ច្បាស់​។​ ក្រុមការងារ​នេះ​នឹង​ពិចារណា​ថា ​តើ​វីរុស​នេះ​បាន​ឆ្លង​ចេញពី​សត្វ​ទៅ​មនុស្ស​នៅ​ផ្សារ​ក្រុង​អ៊ូ​ហាន ឬ លេច​ធ្លាយ​ចេញពី​មន្ទីរ​ពិសោធន៍ ឬ​យ៉ាងណា​។​ ចិន​បាន​បដិសេធ​យ៉ាង​ខ្លាំង​ចំពោះ​ទ្រឹស្ដី​ទី២។​ ​កាលពី​ខែ​កុម្ភៈ​ក្រុម​ស៊ើបរក​ប្រភព​ដើម​នៃ​វីរុស​ COVID-19 របស់​អង្គ​ការ​សុខភាព​ពិភពលោក ដែល​មាន​ភារកិច្ច​ស៊ើបអង្កេត​ប្រភព​ដើម​នៃ​វីរុស​នេះបាន​ទៅកាន់​ប្រទេស​ចិន ហើយ​បាន​សន្និដ្ឋាន​ថា ​វីរុស​នេះ​ប្រហែលជា​ឆ្លង​ចេញពី​សត្វ​ប្រចៀវ ប៉ុន្តែ​ចាំបាច់​ត្រូវតែ​ស៊ើបអង្កេត​បន្ថែម​ទៀត​។​ យ៉ាងណា​ប្រមុខ​អង្គការ​សុខភាព​ពិភពលោកគឺលោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​និយាយ​ថា​ ការស៊ើបអង្កេត​នេះ​ត្រូវ​បាន​រារាំង​ដោយសារតែ​កង្វះ​ទិន្នន័យ ​និង​តម្លាភាព​ពី​ប្រទេស​ចិន​៕អត្ថបទ៖ សុខមាន

របាយការណ៍​សិទ្ធិមនុស្ស​របស់ UN ព្រមាន​ពី​ការ​ប្រឈម​នៃ​ភាព​អត់​ឃ្លាន​នៅ​កូរ៉េខាងជើង​

2021/10/14 07:24:03 pm        462
​UN៖ អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ​ទី១៣ ខែ​តុលា​ថា អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​របស់​កូរ៉េខាងជើង​គឺ ​“ប្រឈម​នឹង​ភាព​អត់​ឃ្លាន​” ស្រប​ពេល​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​កាន់តែ​យ៉ាប់យ៉ឺន ដោយសារតែ​ការ​បិទ​ខ្ទប់​ប្រទេស​ខ្លួនឯង​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ហើយ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ដែល​បាន​ដាក់​លើ​កម្មវិធី​នុយក្លេអ៊ែរ ​របស់​ប្រទេស​នេះគួរតែ​ត្រូវ​បាន​បន្ធូរបន្ថយ​។​​ប្រទេស​ក្រីក្រ​មួយ​នេះ​បាន​បិទ​ខ្ទប់​ដ៏​តឹងរ៉ឹង​ចាប់​តាំង​ពី​ដើម​ឆ្នាំមុន ​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​រាតត្បាត​សកល​ដោយ​សេដ្ឋកិច្ច​ជួប​ការ​លំបាក ហើយ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​សំខាន់​របស់​ប្រទេស​ចិន បាន​ធ្លាក់​ចុះ​បន្តិច​ម្តងៗ។​ ​កាលពី​ខែ​មិថុនា ​ទូរទស្សន៍ KCTV ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ទទួល​ស្គាល់​ថា​ ប្រទេស​កូរ៉េខាងជើង​កំពុង​ប្រឈម​នឹង​ “វិបត្តិ​ស្បៀងអាហារ​” ដោយ​បង្ហាញ​ពី​ក្ដី​បារម្ភ​នៅ​ក្នុង​ប្រទេស​ដែល​វិស័យ​កសិកម្ម​មាន​ភាព​អន់ថយ និង​ប្រឹង​ទប់ទល់​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​ប្រជាជន​របស់​ខ្លួន​យូរ​ណាស់​មក​ហើយ​នោះ​។​ នៅ​ខែ​ដដែល​នោះ​ដែរ មេដឹកនាំ​វ័យក្មេង​លោក Kim Jong Un បាន​និយាយ​ថា ​ស្ថានភាព​ស្បៀង​អាហារ​កំពុង​​យ៉ាប់យ៉ឺន​ខ្លាំង​។​​លោក Tomas Ojea Quintana អ្នក​រាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​ថា ​ពលរដ្ឋ​សាមញ្ញ​កូរ៉េខាងជើង​កំពុង​ "តស៊ូ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​"។​ លោក Quintana បាន​និយាយ​ថា ​ការ​រឹត​បន្តឹង​បែបនេះ​គួរតែ​ត្រូវ​បាន​បន្ធូរ​បន្ថយ ​ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ​បំផុត​របស់​ប្រទេស​នេះ​ ខណៈ​ដែល​ប្រឈម​នឹង​កង្វះ​ស្បៀង​អាហារ​ធ្ងន់ធ្ងរ​៕ អត្ថបទ៖ សុខមាន

WHO៖ ​អ្នក​ស្លាប់​ដោយសារ​ COVID-19 នៅ​ទូទាំង​ពិភព​លោក​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​កាល​ពី​សប្តាហ៍​មុន​ក្នុង​រយៈពេល​មួយ​ឆ្នាំ

2021/10/14 06:12:46 pm        391
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោកគឺ​លោក Tedros Adhanom Ghebreyesus បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ចំនួន​អ្នកស្លាប់ដោយសារ​វីរុស Covid-19 បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុតក្នុង​រយៈពេល​ជិត ១ឆ្នាំ​កាលពី​សប្តាហ៍​មុនដែលមាន​អ្នកស្លាប់​ជិត ៥ម៉ឺន​នាក់។​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​វីរុស Covid-19 កំពុង​ធ្លាក់ចុះ​នៅ​គ្រប់​តំបន់​លើកលែងតែ​ទ្វីបអឺរ៉ុប ប៉ុន្តែ​វិសមភាព​ទទួលបាន​វ៉ាក់សាំង​នៅតែ​បន្ត​កើនឡើង ភាគច្រើន​នៅ​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​។ លោក Tedros បាន​និយាយថា ​ប្រទេស​ចំនួន ៥៦ មិនបាន​ឈានដល់​គោលដៅ​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការចាក់​វ៉ាក់សាំង ១០% នៃ​ចំនួន​ប្រជាជន​របស់​ពួកគេ​ប្រឆាំងនឹង​ជំងឺ​នេះនៅ​ចុងខែ​កញ្ញា​នោះទេ​ ដោយ​បន្ថែមថា​ចំនួន​អ្នកស្លាប់​ដែល​បាន​រាយការណ៍​គឺ​ខ្ពស់បំផុត​ នៅក្នុង​បណ្ដា​ប្រទេស​ដែល​បានទទួល​វ៉ាក់សាំង​តិច​បំផុត​។ លោក Tedros បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វិបត្តិ​ជំងឺ COVID-19 ថា វា​នៅតែមាន​កម្រិត​ខ្ពស់​ដែល​មិនអាច​ទទួលយកបាន ដែលមាន​មនុស្ស​ស្លាប់​ជិត ៥០.០០០នាក់​ក្នុង​មួយ​សប្តាហ៍ ហើយ​ចំនួន​ពិតប្រាកដ​គឺ​ខ្ពស់ជាង​នេះ​។​លោក Tedros បាន​និយាយថា ​ប្រទេស​ចំនួន​ ៣ គឺប៊ូ​រុន​ឌី, អេ​រី​ទ្រី និង​កូរ៉េខាងជើងមិនទាន់បាន​ចាប់ផ្តើម​ចែកចាយ​វ៉ាក់សាំង​នៅឡើយ​ទេ ដោយ​លោក​បាន​កត់សម្គាល់ថា​ ភាគច្រើន​នៃ​ប្រទេស​ទាំង ៥៦ ដែលមាន​អត្រា​ចាក់​វ៉ាក់សាំង​ក្រោម ១០% គឺ​នៅ​ទ្វីបអាហ្វ្រិក​។ ពាក់កណ្តាល​នៃ​ប្រទេស​ចំនួន ៥២ នៅ​ទ្វីបអាហ្វ្រិក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ ​COVID-19 ពេញលេញដល់​ប្រជាជន​របស់ខ្លួនបាន​ត្រឹម ២% ឬ​តិចជាង​នេះ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃទី៣០ ខែកញ្ញា​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM