រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជូនដំណើរ រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន បំពេញទស្សនកិច្ច សហគមន៍កសិកម្មទំនើប
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេ សូមមើលអោយទូលាយបន្តិច
កម្ពុជា នឹងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMDM)
សេចក្តីព្រាងរបាយការណ៍ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ្រោងដាក់ជូន ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ខាងមុខ

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ទទួលជួបនគរបាលពិសេសទីក្រុងហុងកុង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងាររវាងសមត្ថកិច្ចប្រទេសទាំង០២

2025/08/27 06:29:46 pm        126
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីទទួលការអញ្ចើញមកបំពេញទស្សនកិច្ចរបស់លោកស្រី TSUI Sheung-Yee, Sally នាយកស៊ើបអង្កេត នៃនាយកដ្ឋានប្រតិបត្តិការនគរបាលហុងកុង និងប្រតិភូអមដំណើរ មានសមាជិកគណៈប្រតិភូកងកម្លាំងនគរបាលហុងកុង (HKPF) និងគណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយ (ICAC) មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ការបំពេញទស្សនកិច្ចនេះ ធ្វើឡើងដោយទទួលបានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការទទួលជំនួបដោយផ្ទាល់ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ ការអញ្ចើញមកបំពេញទស្សនកិច្ចការងារមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅពេលនេះ គឺជាការបង្កើននូវទំនាក់ទំនងកាន់តែជិតស្និទ្ធិរវាងនគរបាលជាតិម្ពុជា និងកងកម្លាំងនគរបាលតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ហើយក៏ជាផ្នែកដ៏សំខាន់មួយក្នុងការចូលរួមចំណែកដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងារគ្នាទៅវិញទៅមក សំដៅកែលម្អ ពង្រឹងការគ្រប់គ្រងកម្លាំងនគរបាល អភិបាលកិច្ចលើវិស័យកងកម្លាំងនគរបាល ឱ្យកាន់តែមានសមត្ថភាព រឹងមាំបន្ថែមទៀត ក៏ដូចជាការទទួលបានគន្លឹះថ្មីៗ អាចយកជាប្រយោជន៍សម្រាប់ប្រើប្រាស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់នគរបាលឱ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ៕ លីហេង

កម្ពុជាធ្វើបច្ចុប្បន្នភាពផែនទី និងពង្រឹងប្រព័ន្ធស្បៀង ឆ្លើយតបការវិវត្តថ្មីៗ និងបញ្ហាប្រឈម

2025/08/27 06:25:19 pm        81
ភ្នំពេញ៖ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវប្រព័ន្ធស្បៀង ប្រកបដោយចីរភាពនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការវិត្តថ្មីៗ និងបញ្ហាប្រឈមមួយចំនួន ហើយបញ្ហាដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀងនោះ គឺការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ។ នៅក្នុងសិក្ខាសាលាបញ្ចប់គម្រោង កម្មវិធីរួមមូលនិធិក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UN Joint Program SDG Seed Funds) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងថា សម្រាប់បញ្ហាដែលត្រូវធ្វើបច្ចុប្បន្នភាព ក្នុងនោះទី១. បញ្ហាអាហារូបត្ថម្ភ ការមិនទទួលបានវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់, ទី២. ម្ហូបអាហាររបស់យើងមានសារធាតុខ្លាញ់ ស្ករ អំបិល និងសាច់ច្រើនហួសហេតុពេក ។ ឯកឧត្តមបានបន្តថា ទី៣. នៅក្នុងចំណោមម្ហូបអាហារដែលបានផលិតទាំងអស់ គឺមានអាហារចំនួន ១ភាគ៣ ដែលមិនត្រូវបានបរិភោគ ឬបរិភោគមិនអស់ ហើយត្រូវចាក់ចោល, ទី៤. ធនធានធម្មជាតិរបស់យើង កំពុងរងសំពាធយ៉ាងធ្ងន់ធ្ងរ ដោយសារតែកំណើនប្រជាជន និងនគរូបនីយកម្ម ហើយខ្សែសង្វាក់ផ្គត់ផ្គង់មិនបានរៀបចំឲ្យបានត្រឹមត្រូវ ។ ដូចនេះត្រូវធ្វើបរិវត្តកម្មប្រព័ន្ធស្បៀង ហើយត្រូវធ្វើការកែសម្រួលនូវរាល់ដំណាក់កាលនីមួយៗ នៃប្រព័ន្ធស្បៀងរបស់យើង ចាប់ពីការផលិត ការកែច្នៃ ការចែកចាយ ការលក់ដូរ ការចម្អិន ការបរិភោគ គឺចាប់ពីកសិដ្ឋានរហូតដល់តុបាយ និងការរក្សាទុកកាកសំណល់ម្ហូបអាហារ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា កម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ ដោយផ្ដោតការយកចិត្តទុកដាក់លើការធ្វើឲ្យប្រជាជនគ្រប់រូប ទទួលបាននូវរបបអាហារសុខភាពគ្រប់គ្រាន់ ហើយកុមារត្រូវបានថែទាំដោយយកចិត្តទុកដាក់ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានបង្ហាញពីវឌ្ឍនភាពជាបន្តបន្ទាប់ ដើម្បីធានាថា របបអាហារសុខភាពត្រូវបានកែលម្អ តាមរយៈការផ្លាស់ប្ដូរឥរិយាបថបុគ្គល និងសង្គម ក៏ដូចជារៀបចំបទប្បញ្ញត្តិបរិស្ថានស្បៀង ដើម្បីធានាបាននូវគុណភាព ស្ដង់ដារអាហារ និងលើកកម្ពស់លទ្ធភាពទទួលបានសេវាអាហារូបត្ថម្ភផ្សេងៗ ។ រាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែង ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ទទួលបាននូវអាហារ ប្រកបដោយសុវត្ថិភាព និងការពារពីបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ ។ គួរបញ្ជាក់ថា កម្មវិធីរួមមូលនិធិក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពរបស់អង្គការសហប្រជាជាតិ មានគោលបំណងធ្វើបរិវត្តកម្មប្រព័ន្ធស្បៀង ឲ្យកាន់តែមានភាពធន់ ចីរភាព បរិយាបន្ន តាមរយៈការបង្កើតបរិស្ថានអំណោយផល សម្រាប់ផ្ដល់ហិរញ្ញប្បទាន ដើម្បីធ្វើឲ្យប្រសើរឡើងស្ថានភាពសេដ្ឋកិច្ច អាហារូបត្ថម្ភ និងបរិស្ថាន ៕អត្ថបទ បាន សុខរិទ្ធិ

អតីតយុទ្ធជន ៤០គ្រួសារ ចាប់ឆ្នោតដើម្បីត្រៀមទទួលអំណោយផ្ទះ និងដី ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាស្អែកនេះ

2025/08/27 06:22:12 pm        94
នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គង់ កន្នារតន៍ នាយកខុទ្ទកាល័យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានរៀបចំការចាប់ឆ្នោតទទួលដីឡូត៍ និងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីប្រគល់ជូនអតីតយុទ្ធជនចំនួន ៤០គ្រួសារ នៅភូមិគោករកា ឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ពិធីប្រគល់ផ្ទះ និងដីឡូត៍ជូនអតីតយុទ្ធជនខាងលើនឹងធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះ។

បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់១០ម៉ឺនដុល្លារ ឃាត់ខ្លួនជនសង្ស័យ០៤នាក់

2025/08/27 05:31:13 pm        1074
ភ្នំពេញ ៖ ជនសង្ស័យ០៤នាក់ មានជនជាតិចិន០២នាក់ ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅធ្វើការឃាត់ខ្លួនបាន ពាក់ព័ន្ធនឹងការចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់១០ម៉ឺនដុល្លារ និងរំលោភសេពសន្ថវៈ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបញ្ជារផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន ។ ជាលទ្ធិផល ដោយមានកិច្ចសហការល្អ ពីកម្លាំងសមត្ថកិច្ចក្រុងបាវិត ខេត្តស្វាយរៀង បានញុំាងឲ្យ នគរបាលរាជធានីភ្នំពេញ ឈានទៅចាប់ខ្លួនជនសង្ស័យទាំង០៤នាក់បាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ។ ជនសង្ស័យទាំង០៤នាក់ រួមមានឈ្មោះ ៖ទី១ឈ្មោះ ZHU ZONG LIANG ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន , ទី២ឈ្មោះ YI MING XING ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន , ទី៣ឈ្មោះ សាន ស្រីនិ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅ អគារខុនដូ R&F បន្ទប់លេខ 1507 ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងទី៤ ឈ្មោះ សួស សារ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅខេត្តកំពង់ចាម មុខរបរ លក់ដូរ ។ ក្នុងរង្វង់ការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ អាវុធខ្លី០១ដើម , ដំបងឆក់០១ដើម , ខ្នោះ០១គូ រួមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួរនាំ និងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រងចាំកសាងសំណុំរឿង បញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់ នៅពេលខាងមុខ ៕អត្ថបទ៖ កុម្ភៈ

ភូមិភាគ៤កម្ពុជា និងភូមិភាគ២ថៃសន្យាដោះស្រាយបញ្ហាដោយសន្តិវិធីបញ្ចៀសការប៉ះទង្គិចគ្នាក្នុងស្មារតីភាពជាអ្នកជិតខាងល្អ

2025/08/27 04:56:11 pm        121
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ភាគីទាំងពីរបានឯកភាពគ្នាដោះស្រាយរាល់បញ្ហាដោយ សន្តិវិធី បញ្ជៀសការប៉ះទង្គិចគ្នា ក្នុងនាមជាអ្នកជិតខាងល្អ ប្រកបដោយសាមគ្គីភាព និងមិត្តភាព។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ដែលកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា ខណៈភាគីថៃ ដឹកនាំដោយឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២នោះភាគីទាំងពីរ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា រួមទាំងគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនង បន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អជាដើម។ជាមួយគ្នានោះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានបញ្ជាក់ផងផងដែរថា នៅក្នុងកិច្ចប្រជុំនោះ មេភូមិភាគ៤កម្ពុជា និងមេភូមិភាគទី៥របស់ថៃ ក៏បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តសេចក្តីសម្រេចនៃកិច្ចប្រជុំពិសេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ីផងដែរ។មួយវិញទៀតភាគីទាំងពីរក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងការជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងព្យាយាមបង្កើតនូវវិធានការជាក់ស្តែង សំដៅលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។ បើតាមលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានឲ្យដឹងផងដែរថា នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាមិនពង្រីកវិសាលភាពនិងទំហំនៃវិវាទ រួមបញ្ចូលទាំងសកម្មភាពបង្កហេតុ របស់ទាហាន ឬប្រជាជនដែលអាចនាំឱ្យមានភាពតានតឹងដូចជាសម្ដីអុជអាល និងសកម្មភាពរបស់ទាហាន ដែលទន្ទ្រានចូលទីតាំងរបស់ភាគីម្ខាងទៀត នៅក្រោយពេលដែលបទឈប់បាញ់ចូលជាធរមាន នៅម៉ោង ២៤:០០នាទី (ម៉ោងក្នុងស្រុក) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ផងដែរ៕អត្ថបទ បាន ចក់

រដ្ឋមន្រ្តីទេសចរណ៍៖សន្និសីទផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ខេត្តយូណានដ៏ធំនឹងជួយជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា-ចិន និងជាវេទិកាភ្ជាប់វិស័យឯកជនទេសចរណ៍ប្រទេសទាំងពីរ

2025/08/27 04:49:43 pm        64
ទីក្រុងគុនមិញ៖ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន Yunnan Investment Group នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតីថ្លែងសុន្ទរកថាគន្លឹះ និងដឹកនាំប្រតិភូពីវិស័យទេសចរណ៍កម្ម្ពុជា ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ កម្ពុជា-ខេត្តយូណាន ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន, លោក Liu Minglin នាយកប្រតិបត្តិក្រុមហ៊ុន Yunnan Investment Group សមាគមទេសចរណ៍ខេត្តយូណាន លោក លោកស្រីប្រធានសហគ្រាសទេសចរណ៍ធំៗ ក្នុងខេត្តយូណាន បណ្តាញសារព័ត៌មាន Influencers និងភ្ញៀវកិត្តិយសសរុបជាង១៥០រូប នាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។សន្និសីទនេះត្រូវបានរៀបចំជាពិសេស ដើម្បីជាវេទិកាធុរកិច្ចផ្សព្វផ្សាយ និងបង្ហាញសក្ដានុពលទេសចរណ៍កម្ពុជា-ចិន ពិសេសគឺការផ្តល់នូវព័ត៌មានពិតពីស្ថានភាពសុខសន្តិភាព និងសុវត្ថិភាពដែលកម្ពុជាផ្តល់ជូនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា និងជាឱកាសប្រតិភូក្នុងវិស័យឯកជនកម្ពុជា បានចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជាដល់ខេត្តយូណានផ្ទាល់តែម្តង ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីខេត្តយូណាន មកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា។ក្នុងសុន្ទរកថាគន្លឹះរបស់ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថានេះជាវេទិកាដ៏សំខាន់ និងឱកាសមាស សម្រាប់ភាគីឯកជននៃប្រទេសទាំងពីរដ៏មានសក្តានុពល បានជួបពិភាក្សាផ្ទាល់ដើម្បីបង្កើតកិច្ចសហការជាក់ស្តែង និងជាផ្លែផ្កាដោយអាចឈានបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នាបានឆាប់ ជាពិសេសគឺបានទទួលនូវព័ត៌មានពិតពីប្រទេសកម្ពុជា ព្រមទាំងយន្តការលើកទឹកចិត្តដល់ការវិនិយោគក្នុងវិស័យទេសចរណ៍នានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងការធានាជូនអ្នកវិនិយោគដ៏កក់ក្តៅ។តាមរយៈសន្និសីទផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ខេត្តយូណានដ៏មានសារៈសំខាន់ រួមទាំងការចូលរួមដ៏សកម្ម និងប្តេជ្ញាចិត្តដ៏មុតមោះរបស់ភាគីរដ្ឋ និងឯកជននៃប្រទេសកម្ពុជា និងខេត្តយូណាននាពេលនេះ ពិតជាជួយពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញប្រទេសកម្ពុជា និងខេត្តយូណានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ និងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការវិនិយោគកាន់តែច្រើន៕

​​ឯកឧត្តម អ៊ុច បូររិទ្ធ៖ ច្បាប់ដកសញ្ជាតិគឺប្រើសម្រាប់ជនណាដែលបំផ្លាញប្រយោជន៍ជាតិ ឬគប់គិតជាមួយបរទេសបំផ្លាញជាតិឯង

2025/08/27 04:35:46 pm        142
នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋចំនួន២៧០នាក់ នៅស្រុកបាធាយ ខេត្តកំពង់ចាម។ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានជម្រាបជូនអង្គពិធីអំពីមូលហេតុ និងស្ថានការណ៍វិវត្តថ្មីៗ នៃការឈ្លានពានរបស់ប្រទេសថៃ យ៉ាងគឃ្លើន សាហាវព្រៃផ្សៃ អមនុស្សធម៌ និងប្រើគ្រប់កលល្បិចដើម្បីតែមហិច្ឆតាឈ្លានពានរបស់ខ្លួន មកលើបូរណភាពដែនដី និងអធិបតេយ្យភាពរបស់កម្ពុជា។ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវជឿជាក់លើថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ និងសម្តេបវរធិបតី ក្នុងការដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី ដោយផ្អែកលើច្បាប់ លើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីនិរន្តរភាពសន្តិភាពសម្រាប់ប្រជាជនទាំងពីរកម្ពុជា និងថៃ។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាមិនចង់មានសង្រ្គាមជាមួយប្រទេសជិតខាងទេ កម្ពុជាត្រូវការសន្តិភាព។ កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹតជាអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាច ក្លាហានរបស់វីរយុទ្ធជនយើង ដែលបាននិងកំពុងលះបង់កម្លាំងកាយ ចិត្ត បូជាអាយុជីវិត តស៊ូ អត់ធ្មត់ ក្រាញននៀល ក្នុងការការពារជាតិមាតុភូមិកម្ពុជា និងបានសម្តែងនូវមោទនភាពជាតិខ្ពស់ និងក្តីរំភើបជាអតិបរិមា ចំពោះស្មារតីស្នេហាជាតិមាតុភូមិ និងសាមគ្គីឯកភាពជាតិជាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ក្នុងការចូលរួមឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈ ស្បៀងអាហារ ជួយដល់វីរយុទ្ឋជន និងប្រជាជនភៀសសឹក។ មានតែខ្មែរយើងទេដែលស្រឡាញ់ខ្មែរ គ្មានបរទេសណាមកស្រឡាញ់ខ្មែរនោះទេ។ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្ន កុំជឿតាមការញុះញង់របស់ក្រុមជនជ្រុលនិយមមួយក្តាប់តូច ដែលតែងតែបកស្រាយខុសស្រឡះពីការពិត បំបាក់ស្មារតីកងទ័ព បង្អាប់ជាតិឯង គប់គិតជាមួយបរទេស ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងផលប្រយោជន៍ជាតិ។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលបានរៀបចំច្បាប់ដកសញ្ជាតិ ដើម្បីប្រើសម្រាប់ជនណាដែលបំផ្លាញផលប្រយោជន៍ជាតិ ឬគប់គិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិឯង។ ឯកឧត្តមបានបន្ថែមថា ការរៀបចំច្បាប់នេះឡើងគឺស្របតាមច្បាប់អន្តរជាតិ ហើយនៅក្នុងបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ ប្រទេសចំនួន១៥០ ដែលក្នុងចំនួននោះប្រទេសក្នុងតំបន់អាស៊ានចំនួន៩ មានច្បាប់នេះរួចទៅហើយ លើកលែងតែកម្ពុជាតែប៉ុណ្ណោះ។ប្រភព៖ នាយកដ្ឋានព័ត៌មាន

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ផ្តល់កន្លែងស្នាក់នៅ និងអាហារ​ដល់​បេក្ខជន​ប្រឡងបាក់ឌុប

2025/08/27 04:24:12 pm        365
ប៉ៃលិន៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តប៉ៃលិន ជម្រាបជូនដល់មាតាបិតា ឬអាណាព្យា បាល និងបេក្ខជនតៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងខេត្តប៉ៃលិន នាសម័យប្រឡង នៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ដោយមានការឧបត្ថម្ភគាំទ្រទាំងស្រុងពីឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិ បាលខេត្ត គឺរដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរអប់រំយុវជន និងកីឡា ខេត្ត និងកងកម្លាំងមានសមត្ថកិច្ច បានរៀបចំកន្លែងស្នាក់នៅ អាហារ ៣ពេល និងរថយន្តដឹកជញ្ជូនទៅ មណ្ឌលប្រឡង សម្រាប់បេក្ខជនដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង ព្រមទាំងកន្លែងផ្ញើយានជំនិះ កង់-ម៉ូតូដោយឥតគិតថ្លៃ ។ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានសម្តែងនូវអារម្មណ៍រំភើបសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ដែលបានយកចិត្តទុក្ខដាក់ខ្ពស់ចំពោះពួកគាត់ ដូចជាការរៀនបំប៉នត្រៀមប្រឡង ឧបត្ថម្ភកន្លែងស្នាក់នៅ និងអាហារ ៣ពេល ក្នុង១ថ្ងៃ ព្រមទាំងការផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ ដូច្នេះដើម្បីឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោកទាំង២ ក្មួយៗ ចៅៗ ប្តេជ្ញានឹងខិតខំប្រឡង អោយទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ខេត្តប៉ៃលិន មានបេក្ខជន ប្រឡងចំនួន៦០៣នាក់ មាន២៥បន្ទប់ ដោយចែកចេញជា២មណ្ឌល ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ១៤៣នាក់ និងផ្នែកវិទ្យាសាសស្ត្រសង្គម មានចំនួន៤៦០នាក់ ៕

ក្រសួងអប់រំហាមឃាត់ការបង្ហោះប្រធានវិញ្ញាសាក្នុងដំណើការសំណេរសម្រាប់ការប្រឡងបាក់ឌុប

2025/08/27 04:17:31 pm        333
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ សីហានេះ បានចេញសេចក្តីណែនាំដល់ គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា ព្រមទាំង បេក្ខជនទាំងអស់ ដោយ ហាមឃាត់ការបង្ហោះប្រធានវិញ្ញាសា ក្នុងដំណើរការសំណេរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។ក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងចៀសវាងការដាក់ និងទទួលទណ្ឌកម្មនានា ចំពោះបេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា ព្រមទាំងសាធារណជន ក្នុងអំឡុងពេលដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។ ក្នុងនោះ ក្រសួងអប់រំ បានណែនាំដល់បេក្ខជន អនុរក្ស គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា៖ មិនត្រូវសរសេរ ឬថតចម្លងប្រធានវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមគ្រប់ រូបភាព ដើម្បីបង្ហោះចែកចាយនៅតាមបណ្តាញសង្គមនានា, ការបង្ហោះប្រធានវិញ្ញាសាលើបណ្តាញសង្គមនានា ជាអំពើហាមឃាត់៕

ក្រសួងការងារ៖ ៩ថ្ងៃនៃយុទ្ធនាការបានចុះតាមរោងចក្រជាង១ ៥០០ ដើម្បីជំរុញការផ្តល់​ឱកាស​ការងារ​ជូនពលករមកពីថៃ

2025/08/27 04:06:51 pm        267
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះទៅកាន់រោងចក្រសហគ្រាសចំនួន ១ ៥៣០ ដែលមានកម្មករប្រមាណជាង ៩៨ម៉ឺននាក់នៅទូទាំងប្រទស ដើម្បី​ជំរុញ​ការ​ផ្តល់​ឱកាស​ការងារ និងផ្តល់ភាពកក់ក្តៅទៅដល់បងប្អូនពលករខ្មែរដែលទើបទទួលបានការងារ ក្រោយ​កា​រវិល​មកពីប្រទេសថៃវិញ។ នេះបើយោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៧ ខែសីហានេះ បានចេញផ្សាយឱ្យដឹងថា ការដាក់ចេញយុទ្ធនាការនេះ គឺធ្វើឡើងក្រោយពេលដែលពលករខ្មែរប្រមាណ ៩២ម៉ឺននាក់ បានវិលមកស្រុកកំណើតវិញ ក្រោយពេលដែលកម្ពុជា និងថៃមានជម្លោះព្រំដែនជាមួយគ្នាដែលភាគីថៃជាអ្នកចាប់ផ្តើម។បន្ថែមពីនេះ ក្នុងយុទ្ធនាការទៅតាមរោងចក្រសហគ្រាសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ក្រសួងការងារ ក៏បានជួបជាមួយរោងចក្រ សហគ្រាស ក្រុមហ៊ុន និងសហជីព ប្រតិភូបុគ្គលិកផងដែរ ហើយបានថ្លែងអំណរគុណចំពោះការផ្ដល់ឱកាសការងារ និងទទួលយកបងប្អូនពលករ ព្រមទាំងផ្តល់កិច្ចសហការសម្របសម្រួលដោយយកចិត្តទុកដាក់ និងទន់ភ្លន់។ជាមួយគ្នានេះ តំណាងភាគីសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ក៏បានបង្ហាញអារម្មណ៍ត្រេកអរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ព្រមទាំងក្រសួងក្នុងការជួយស្វែងរកការងារឱ្យពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ហើយបានប្តេជ្ញាចិត្តចូលរួមបំពេញបេសកកម្មនេះឱ្យសម្រេចជោគជ័យផងដែរ។ដោយឡែក ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃដែលទើបទទួលបានការងារ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ព្រមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ និងជួយរកការងារឱ្យពួកគាត់។ បើតាមការបញ្ជាក់ដដែល ការបំពេញការងារនៅក្នុងស្រុកទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន មានភាពងាយស្រួល កក់ក្តៅក្នុងចិត្ត និងរស់នៅជិតក្រុមគ្រួសារ ដោយមិនចាំបាច់ចំណាយថវិកាលើការធ្វើលិខិតឆ្លងដែន និងចំណាយផ្សេងៗ។លើសពីនេះ ក៏ក្រុមការងារក្រសួងបានបន្តជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហការផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្មមកក្រសួងរៀងរាល់ ២សប្តាហ៍ម្តង និងការចូលរួមវេទិកាការងារ ឬយុទ្ធនាការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom ដែលក្រសួងរៀបចំក្នុងករណីមានតម្រូវការជ្រើសរើសបុគ្គលិក។បើតាម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការចុះសំណេះសំណាលនេះ នឹងបន្តធ្វើរហូតដល់គ្រប់គោលដៅទូទាំងប្រទេស ដើម្បីក្តាប់បានស្ថានភាពតម្រូវការកម្លាំងពលកម្ម និងដឹងពីស្ថានភាពជាក់ស្តែង នៃការជ្រើសរើសពលករត្រឡប់មកពីប្រទេសថៃឱ្យចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជូនដំណើរ រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន បំពេញទស្សនកិច្ច សហគមន៍កសិកម្មទំនើប
09/09/2025 09:09 PM
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេ សូមមើលអោយទូលាយបន្តិច
09/09/2025 09:09 PM
កម្ពុជា នឹងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMDM)
09/09/2025 08:09 PM
សេចក្តីព្រាងរបាយការណ៍ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ្រោងដាក់ជូន ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ខាងមុខ
09/09/2025 08:09 PM
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវជនរួមជាតិ បន្តជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយរឿងព្រំដែន និងវីរកងទ័ព
09/09/2025 08:09 PM
រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្រ្តីរំលឹកដល់សហភាតរៈ កំពុងបម្រើសេវាសុខាភិបាល ក្នុងវិស័យឯកជន ឱ្យចូលរួមជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលឱ្យបានជាប្រយោជន៍ច្រើនបំផុតដល់ប្រជាជនកម្ពុជា
09/09/2025 08:09 PM
អេស្ប៉ាញដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ២រូប
09/09/2025 08:09 PM
ប្រធានាធិបតី៖ រុស្សីកំពុងប្រឹងប្រែង «មានឥទ្ធិពល» លើម៉ុលដាវី អំឡុងការបោះឆ្នោតដ៏សំខាន់
09/09/2025 07:09 PM
អេត្យូពីបើកសម្ពោធន៍ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីធំបំផុតប្រចាំនៅអាហ្វ្រិក
09/09/2025 07:09 PM
ប្រជាពលរដ្ឋរត់គេចខ្លួនស៊ូដង់រៀបរាប់ពីការឡោមព័ទ្ធទីក្រុង al-Fashirពីសំណាក់កងកម្លាំង RSF
09/09/2025 07:09 PM