កម្ពុជាបើក"យុទ្ធនាការផ្សព្វផ្សាយនិងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាល"
សាម ម៉ីជូ ត្រូវបាននគរបាលនាំខ្លួនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចោទប្រកាន់
អាជ្ញាធរ ​និងមន្ត្រី​ជំនាញខេត្តកំពង់ចាម​ ផ្អាកចរាចរបណ្តោះអាសន្ន ចំពោះ​រថយន្ត​ធន់​ធំ​បើក​ឆ្លង​កាត់«​ទំនប់​កែប្រែ» ក្រោយបាក់ស្រុតជើងទេរមួយចំហៀងដោយគ្រោះធម្មជាតិ
ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវ​បាន​អាវុធ​ហត្ថ​បញ្ជូន​ដល់​ដំណាក់​កាល​អយ្យការហើយ

ព័ត៌មានជាតិ

ក្រសួងការងារបង្ហាញ «កញ្ចប់​​ស្តង់ដាជាតិ​មុខរបរ» ​១៦មុខ​ ដែលប្រទេស​ចិន​បាន​ឱ្យមក​ក​ម្ពុជា ​ដើម្បីពង្រឹង​គុ​ណ​​ភាពការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ឲ្យ​មាន​ស្តង់​ដា​អន្តរ​ជាតិ

2026/07/02 11:54:50 pm        119
ក្រោយពីប្រ​ទេ​ស​ចិន តាមរយៈ​ស្ថានទូត​ប្រចាំនៅ​កម្ពុ​ជា បាន​​ផ្តល់​​សៀវ​ភៅ«កញ្ចប់​​ស្តង់​ដាជា​តិមុខ​រប​រ​របស់​ប្រ​ទេ​​​ស​ចិន» ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ បានបង្ហាញសាធារណៈជនឱ្យស្គាល់ពីសៀវភៅចំនួ​ន ១៦មុខ​របរ​ ដើម្បី​គាំទ្រ​ដល់​ការ​ពង្រឹង​ស្តង់​ដារ​ជំនា​ញ​​វិជ្ជា​ជីវៈ និង​ការ​​អភិ​វឌ្ឍ​ប្រ​ព័ន្ធ​អប់​រំ​ប​ណ្តុះ​​ប​ណ្តាល​ប​ច្ចេក​ទេ​ស និ​ងវិជ្ជាជី​វៈ(TVET)ឱ្យ​កាន់តែ​មា​ន​គុណ​ភាព និង​ស្រប​តា​ម​តម្រូវ​ការ​ទី​ផ្សារ​​ការ​ងារ និង​​មាន​​លក្ខ​ណៈ​​ស្តង់​ដារ​អន្តរ​ជាតិ។​​ឯកឧ​ត្តម ​វ៉ាង វិន​ពីន (Wang Wenbin) ឯ​កអគ្គរដ្ឋ​ទូតសា​ធា​រណ​​​​រដ្ឋ​ប្រ​​ជាមា​និត​​ចិនប្រ​​ចាំក​​ម្ពុជា បានប្រគល់សៀវភៅ«កញ្ចប់​​ស្តង់​ដាជា​តិមុខ​រប​រ​របស់​ប្រ​ទេ​​​ស​ចិន» ជូន​ឯកឧ​ត្តម ហេង សួរ រដ្ឋម​​ន្ត្រីក្រ​សួងការ​ងារ និងប​ណ្តុះប​ណ្តា​លវិ​ជ្ជាជី​វៈ ដើម្បី​​ប​ង្ហាញ​ពីចំណ​ងមិត្ត​ភាព​យ៉ាង​ស្អិត​ល្មួ​​តរវាង​កម្ពុជា-​ចិន​កាល​ពីថ្ងៃទី១៥ ខែមិ​ថុនា​​ឆ្នាំ២​០២៦​។សៀវភៅទាំង ១៦មុខជំ​នាញរួម​មាន៖ ទី១. សៀភៅកត់ត្រាពីជំនាញការងា​រ​រៀបឥដ្ឋ, ទី២. ការ​កែ​ច្នៃ​​និងដំ​ឡើ​ងដែ​កសរ​​សៃសម្រាប់​​សំណង់, ទី៣. ការ​សាង​​សង់ផ្លូវ​ថ្ន​ល់, ទី៤. ការ​សា​ង​សង់​​ស្ពាន និង​​ផ្លូវទូ​​នែល (ឬ​ផ្លូវ​​ក្រោមដី), ទី៥. ការ​កែច្នៃ​គ្រឿង​បន្លាស់​​ដោយ​ម៉ាស៊ី​​នហ្វ្រែស, ទី៦. ការ​កែច្នៃ​​គ្រឿង​បន្លា​ស់​ដោយ​​ម៉ាស៊ីន​​ក្រឡឹង, ទី៧. ការ​ដំ​ឡើង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិត​, ទី៨. ការ​ដំឡើង និង​ថែទាំ​បណ្តាញ​ខ្សែកា​ប​ទូ​រគម​នាគ​មន៍, ទី៩. ការដំ​ឡើង​និ​ង​ថែ​ទាំជ​ណ្តើរ​យន្ត​ប្រភេទ​បន្ទប់យោង​និង​កាំ​ជណ្តើរ, ទី១០. ការ​ដំឡើ​ង និង​ថែ​ទាំ​​ប្រព័​ន្ធ​ទូ​រ​ទឹក​កក និង​ម៉ាស៊ីន​ត្រដាក់, ទី១១. កា​រ​ថែទាំ​គ្រឿង​និ​ងប​រិក្ខា​រអេ​ឡិច​​ត្រូ​និ​ចក្នុ​ងគេ​​ហ​ដ្ឋាន, ទី១២. ការ​ដំឡើង​​និង​ថែ​ទាំ​អគ្គិ​ស​នី​និង​​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក, ទី១៣. ​ការថែ​ទាំ​និងជួសជុ​​ល​​ទោចក្រ​យាន​យ​​ន្ត(ម៉ូត), ទី១៤. ការ​ថែ​ទាំ​រថ​​យន្ត, ទី១៥. ការ​ដំ​ឡើង និង​ថែ​ទាំ​ប្រ​ព័ន្ធ​ទាញ​យក​​ថាម​ពល​ពន្លឺ​​ព្រះ​អាទិ​ត្យ និង​ទី១៦. សេ​វាក​ម្ម​ការ​ងា​រ​ក្នុង​គេ​ហដ្ឋា​ន(សេ​វាក​ម្ម​មេ​ផ្ទះ​)។សៀ​វភៅ​នេះ បា​នកត់ត្រា​​យ៉ាងលម្អិតពី​ជំ​នាញ និង​កា​រ​វាយ​ត​ម្លៃមុខរប​​រជា​ច្រើន ដោយ​​ត្រូវបា​នបែ​ង​​ចែក​ជា​ប្រភេ​ទ និង​​កម្រិត​ជំ​​នាញ​ផ្សេងៗ​​គ្នា ហើ​យ​​វាពិតជា​មា​ន​សារៈ​សំ​ខាន់​ខ្លាំង​ណាស់ក្នុងកា​​រចូលរួមព​ង្រឹ​ងស្តង់​​ដា​ជាតិ​ស​ម្រា​ប់​ទីផ្សារ​កា​រងារនៅ​​កម្ពុ​ជា។ សៀវ​ភៅនេះ ក៏ជាផែ​ន​ទីថ្មី​សម្រា​ប់​​ធ្វើ​​កំ​ណែ​​ទ​ម្រ​ង់​ស៊ីជម្រៅ​​​ក្នុងការ​អប់រំ​បណ្ដុះ​ប​ណ្ដា​ល​វិជ្ជា​ជីវៈ និង​ប​ច្ចេក​​ទេស​នៅកម្ពុ​ជា។បើតាមអ្នក​នាំពាក្យ​ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ស៊ុន មេ​សា បាន​ថ្លែង​ថា សៀវភៅ​ដែល​ទទួល​បាន​ពី​ប្រទេស​ចិន​នេះ ពិតជា​មាន​សារៈ​សំខាន់​ខ្លាំង​ណា​ស់​សម្រា​ប់ការធ្វើ​កំណែទ​ម្រង់លើ​មុខជំ​នាញ​ដែល​យកម​ក​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស និងវិជ្ជា​ជីវៈដល់​ប្រជា​ពល​រដ្ឋ​ និងយុ​វជន​កម្ពុជា។លោកបន្ត​ថា នាពេ​លខាងមុ​ខ​នេះ យុវជន​កម្ពុជា​នឹងមាន​ជំនា​ញ​ច្បាស់​លាស់ មាន​ស្ដង់​ដា និង​គុណ​ភាពប្រ​ហាក់​ប្រហែល​នឹង​ប្រទេស​ចិន​ដែរ ដើម្បីចូល​រួមប្រ​ឡូកក្នុង​វិ​ស័យ​កា​រងា​រនៅកម្ពុជា និងក្នុ​ងតំ​បន់។ ជាពិសេស​វាជា​ការ​ត្រៀ​មខ្លួនរប​ស់កម្ពុជាស​ម្រាប់ទ​ទួល​យកក្រុ​មហ៊ុន​បច្ចេក​វិទ្យា​ថ្មីៗ ដែល​មានគម្រោង​វិនិយោគនៅ​កម្ពុជា​។លោកបាន​បញ្ជាក់​ថា៖«ក្នុងនាម​ក្រសួងកា​រងា​រ គឺសូមថ្លែ​ងអំ​​ណរគុ​ណចំពោះ​មិត្តចិន​ដែល​បានបរិច្ចា​គសៀវភៅ​ដ៏​មា​នត​ម្លៃ​មកដល់​ក្រសួង ហើយយើងនឹងយកម​កប្រើប្រា​ស់​ស​ម្រាប់​បំពេ​ញបន្ថែមនូវ​ចំណុចខ្វះច​ន្លោះរ​បស់​យើង ក៏​​ដូចជាធ្វើបច្ចុ​ប្បន្នភាពមុខ​ជំនាញឱ្យ​ស្របទៅតា​មទីផ្សា​រ​កា​រ​ងារ និងកា​រប្រែប្រួ​លប​ច្ចេកវិ​ទ្យា​ជាសក​លផ​ងដែរ​​»។គួររំឭកថា ក្រសួ​ងធនធាន​មនុស្ស និងសន្តិ​​សុខស​ង្គមនៃ​ប្រទេ​សចិន បានបោះ​ពុម្ពផ្សា​យសៀ​វ​ភៅ«ស្តង់​ដាជា​តិមុខ​របរ​រ​​បស់ប្រទេ​សចិន» ​ដែល​​មា​ន​ការ​ចូល​រួមចង​​ក្រងពី​អ្នក​ជំនា​​ញ​​ខាងវិ​ស័យ​ការងា​រនៅម​កពី​ស្ថាប័នរដ្ឋចិន​ជា​ង​ ៥០ ដោ​យ​ផ្ដោត​សំខា​ន់យ៉ា​​ងល​ម្អិត​ពី​ការ​រៀ​បចំមុ​ខ​ជំ​នា​ញ និង​​ការវា​យ​តម្លៃ​មុខរប​រជា​ច្រើន ដោ​យត្រូវបានបែ​ងចែ​​ក​ជា​ប្រភេ​ទ​ទៅ​តាមលំដា​ប់​លំ​ដោយ និង​កម្រិត​ជំនាញ​ផ្សេ​ងៗ​គ្នា​យ៉ា​ងច្បា​ស់លា​ស់៕

ក្រុមការងារអន្តរក្រសួងចុះពិនិត្យវាយតម្លៃលទ្ធផលការងារស្ថាបនាស្ពានបេតុងមួយខ្សែនៅខេត្តស្វាយរៀង

2026/07/02 11:45:22 pm        178
ក្រុមការងារអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានចុះពិនិត្យវាយតម្លៃលទ្ធផលការងារស្ថាបនាស្ពានបេតុងមួយខ្សែ ក្នុងឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃគុណភាពការងារស្ថាបនាស្ពានបេតុង១ខ្សែ ប្រវែង៦០ម៉ែត្រ ទទឹង៨ម៉ែត្រ ការងារស្ថាបនាផ្លូវក្រាលល្បាយក្រួសសងខាងក្បាលស្ពាន ប្រវែង១០០ម៉ែត្រ និងសំណង់សិល្បការ្យ នៅក្នុងភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (ក្នុងគម្រោងលេខ DRR-NC-2024-No.055) ។បន្ទាប់ពីក្រុមការងារអន្តរក្រសួង​ធ្វើការត្រួតពិនិត្យ គុណភាពសំណង់ ដែលស្ថាបនាតាមគម្រោង និងតាមរចនាបទរួចមក ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានសំដែងនូការកោតសសើរចំពោះក្រុមហ៊ុន ដែលបានខិតខំស្ថាបនាស្ពានរួចរាល់ និងបំពាក់សំណង់សិល្បការ្យ ទៅតាមគម្រោងដែលបានចុះកិច្ចសន្យា។ក្នុងនាមក្រុមការងារអន្តរក្រសួង ឯកឧត្តមបានណែនាំដល់ក្រុមការងារស្ថាបនាស្ពាន ត្រូវធ្វើការត្រួតពិនិត្យបន្ថែមលើគុណភាពសំណង់ សំណង់សិល្បការ្យដែលបានបំពាក់ ពិសេសជួសជុលផ្លូវក្បាលស្ពាន ឡើងវិញនៅក្នុងកិច្ចសន្សា និងចលនាបំផុសពលរដ្ឋឱ្យចូលរួមថែទាំ តាមរយៈការដាំស្មៅ ឬកូនឈើ ដើម្បីការពារចម្រោះទឹកភ្លៀងផងដែរ។តំណាងពលរដ្ឋទទួលផលពីផ្លូវ និងស្ពាន នៅក្នុងភូមិសាស្ត្រនេះ បានសំដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានវិភាជថវិការកសាងស្ពានឱ្យពលរដ្ឋប្រើប្រាស់បានគ្រប់រដូវ។សូមបញ្ជាក់ថា ភូមិតាស្អាង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ បានទទួលសមិទ្ធផលជាបន្តបន្ទាប់ ពិសេសសំណង់ស្ពាន ដែលពីមុន ពលរដ្ឋតំញបន់មួយនេះ ធ្លាប់តែ ជិះកាណូត ទូក ត្រូវប្តូរមកជិះកង់ ម៉ូតូ ឡានជំនួសវិញ៕ អត្ថបទ ៖ ភា​សារិត                               

ក្នុងជំនួបជាមួយមេដឹកនាំលើពិភពលោក, សម្ដេចធិបតីតែងលើកឡើងអំពីកម្មភាពកងទ័ពថៃចូលជ្រៅឈ្លានពានទឹកដីកម្ពុជា

2026/07/02 11:30:31 pm        133
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, បានថ្លែងបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចផ្លូវការ និងការងារនៅក្រៅប្រទេសចំនួន៥លើក ក្នុងនោះបានជួបមេដឹកនាំកំពូលពិភពលោក និងមេដឹកនាំរដ្ឋ និងប្រទេសជាច្រើន ខណៈក្នុងជំនួបទាំងនោះសម្ដេចធិបតីតែងតែប្រាប់អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសកម្មភាពកងទ័ពថៃចូលឈ្លានពានចូលជ្រៅលើដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា។ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់បែបនេះ ក្នុងវេទិកាសារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ បោះជំហានទៅមុខជានិច្ចទោះជាមានឧបសគ្គធំៗចំពោះមុខ» នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ។ឯកឧត្តមបានថ្លែងថា ក្នុងដំណើរទស្សនកិច្ចទាំង៥ដងនេះ សម្ដេចធិបតីបានជួបសន្ទនា ឬបានជួបធ្វើកិច្ចការងារជាមួយមេដឹកនាំកំពូលៗជាច្រើន។ ក្នុងជំនួបជាមួយមេដឹកនាំបរទេសកំពូលៗ និងឥស្សរជនជាច្រើនទៀត សម្ដេចធិបតីធ្វើកិច្ចការដោយតម្រង់ឥតងាករេទៅរកអាទិភាពធំៗចំនួនបី គឺទី១ការពារអធិបតេយ្យបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិ ទី២ ពង្រឹង និងធ្វើពិពិធកម្មភាពជាដៃគូរបស់កម្ពុជាជាមួយនឹងបណ្ដាប្រទេសផ្សេងៗ និងអង្គការអន្តរជាតិនានា និងទី៣ ប្រើប្រាស់ការទូតដើម្បីបន្តអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ការវិនិយោគ និងការបង្កើតការងារនៅកម្ពុជា និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ឯកឧត្តមបានបន្តថា ក្នុងឱកាសជំនួបកិច្ចសន្ទនាទាំងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែលើកឡើង និងបញ្ជាក់យ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា កងទ័ពថៃបានចូលមកកាន់កាប់ និងឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងជ្រៅ នៅក្នុងតំបន់ព្រំដែនជាច្រើន បើទោះបីជាមានការព្រមព្រៀងឈប់បាញ់គ្នាក៏ដោយ។សូមបញ្ជាក់ថា យន្តការដោះស្រាយបញ្ហារបស់រាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាមានការរំលោភបំពានពីភាគីថៃ ប៉ុន្ដែសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍រក្សាសន្តិភាព និងមិនចង់ឱ្យមានសង្គ្រាមទ្រង់ទ្រាយធំឡើយ ដោយផ្ដោតលើ៖ការចរចាតាមផ្លូវច្បាប់ ដោយជំរុញឱ្យភាគីថៃបើកដំណើរការ គណៈកម្មាធិការព្រំដែនចម្រុះ (JBC) ឡើងវិញ ដើម្បីវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់ផ្អែកលើគោលការណ៍បច្ចេកទេស និងច្បាប់អន្តរជាតិ (ដូចជា សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧)។ យន្តការតុលាការអន្តរជាតិ ដោយកម្ពុជាបានរៀបចំជំហរក្នុងការដាក់បណ្ដឹងរឿងវិវាទព្រំដែនក្នុងតំបន់រសើបចំនួន ៤ (រួមមាន តំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់ម៉ុបី) ទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងការការពារអធិបតេយ្យដោយ សម្ដេចធិបតី និងរាជរដ្ឋាភិបាលបានអះអាងថា ពុំមានការធ្វើកិច្ចព្រមព្រៀងសម្ងាត់ ឬកាត់ទឹកដីណាមួយឱ្យទៅភាគីថៃឡើយ ហើយកងទ័ពកម្ពុជានៅតែបន្តឈរជើងការពារទឹកដីយ៉ាងម៉ឺងម៉ាត់៕

ក្នុងបរិបទបច្ចុប្បន្ននយោបាយការបរទេសកម្ពុជាចាំបាច់ត្រូវតែបន្តមានឯករាជ្យ សំដៅទៅរកការរក្សាសន្ដិភាព

2026/07/02 11:20:28 pm        80
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, បានថ្លែងបញ្ជាក់ថា ស្ថិតក្នុងបរិបទសកលលោកដែលកំពុងមានភាពស្មុគបែបនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី បានយល់កាន់តែច្បាស់ថា នយោបាយការបរទេសរបស់កម្ពុជា ចាំបាច់ត្រូវតែបន្តមានឯករាជ្យ អធិបតេយ្យ មានតុល្យភាពគ្រប់គ្រាន់បើកជំហរ និងត្រូវតែដៅទៅរកការរក្សាសន្ដិភាព និងការបន្តអភិវឌ្ឍប្រទេស។ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់បែបនេះ ក្នុងវេទិកាសារព័ត៌មានលើកទី៨ ស្តីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ បោះជំហានទៅមុខជានិច្ចទោះជាមានឧបសគ្គធំៗចំពោះមុខ» នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងថា ស្ថានការណ៍អន្តរជាតិមានការប្រែប្រួលឆាប់រហ័ស និងតាមបែបផែនមួយស្មុគស្មាញ អាសន្ន ពិបាកវាយតម្លៃ និងពិបាកមើលធ្លុះជាងមុន។ ក្នុងនោះជម្លោះប្រដាប់អាវុធនៅតែបន្តប្រព្រឹត្តទៅ ឬកើតមានថ្មីនៅតាមតំបន់មួយចំនួន ពិសេសនៅមជ្ឈឹមបូព៌ា ក្នុងគ្រាដែលការប្រកួតប្រជែងរវាងកំពូលមហាអំណាចនៅតែប្រព្រឹត្តទៅយ៉ាងស្រួចជ្រាល់ជាទីបំផុត។ ភាពមិនប្រាកដប្រជាផ្នែកភូមិសាស្រ្តនយោបាយទាំងអស់នេះហើយជាកម្លាំងសង្គត់សេដ្ឋកិច្ចពិភពលោក តំបន់ និងកម្ពុជាឱ្យបន្តស្រុតចុះ និងធ្លាក់ដុនដាប ជាមួយគ្នានេះបញ្ហាសន្ដិសុខថាមពល ស្បៀងអាហារ សុខាភិបាល និងបម្រែប្រួលអាកាសធាតុ កំពុងបន្តក្លាយជាចំណោទសកល។ ពិតមែនតែជាចំណោទសកល តែគ្រប់ប្រទេសទាំងតូច ទាំងធំនីមួយៗត្រូវប្រឈមមុខរៀងៗខ្លួន និងត្រូវដោះស្រាយរៀងៗខ្លួន។ ក្នុងបរិបទសកលដ៏ស្មុគស្មាញបែបនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី បានយល់កាន់តែច្បាស់ថា នយោបាយការបរទេសរបស់កម្ពុជា ចាំបាច់ត្រូវតែបន្តមានឯករាជ្យ អធិបតេយ្យ មានតុល្យភាពគ្រប់គ្រាន់បើកជំហរ និងត្រូវតែដៅទៅរកការរក្សាសន្ដិភាព និងការបន្តអភិវឌ្ឍប្រទេស។ ឯឧត្តមបន្តថា កម្ពុជាត្រូវតែបន្តពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី បង្កើនកិច្ចសហប្រតិបត្តិការ ពិសេសសេដ្ឋកិច្ចជាមួយនឹងបណ្ដាប្រទេសជាមិត្ត និងដៃគូនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ កម្ពុជាត្រូវតែបន្តជ្រើសរើសកិច្ចសន្ទនា ជៀសជាងការប្រឈមមុខដាក់គ្នា ច្បាប់អន្តរជាតិ និងដំណោះស្រាយដោយសន្ដិវិធី ជៀសជាងជម្លោះ និងការប្រើកម្លាំងបាយ កម្លាំងអាវុធ ដែលគ្មាននាំមកនូវអ្វីក្រៅពីមហន្តរាយតែប៉ុណ្ណោះ។ ឯកឧត្តម បានបញ្ជាក់ថា គោលការណ៍នៃគោលនយោបាយការបរទេសនេះរបស់កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុវត្ត យ៉ាងសកម្ម ពិសេស នៅចំពោះមុខបណ្ដាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ព្រមទាំងឥស្សរជនជាន់ខ្ពស់ បរទេសនានាដែលសម្ដេចបានជួបក្នុងឱកាសទស្សនកិច្ចនៅក្រៅប្រទេស៕

អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច

2026/07/02 11:09:20 pm        236
កំពង់ឆ្នាំង ៖ មន្ត្រីរមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង និងអាជ្ញាធរស្រុកកំពង់ត្រឡាច បានរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវដោយវាយកម្ទេចជណ្តើរឡើងចុះឡានម៉ូតូសង់រំលោភលើផ្លូវជាតិលេខ៥ក្នុងទីរួមស្រុកកំពង់ត្រឡាច។​នៅថ្ងៃទី០២ ខែកក្កដា នេះ លោក ឈួរ ច័ន្ទរិទ្ធី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចស្រុកកំពង់ត្រឡាច ដឹកនាំក្រុមការងារចុះវាយកម្ទេច និងរុះរើសំណង់អនាធិបតេយ្យ ដែលជាជណ្តើរឡើងចុះរថយន្ត និងម៉ូតូ សាងសង់នៅខាងមុខលំនៅឋានតាមបណ្តោយផ្លូវជាតិលេខ៥ ជាផ្លូវហាយវ៉េក្នុងទីរួមស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ការចុះអនុវត្តវិធានការនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរពិនិត្យឃើញថា សំណង់ទាំងនោះបានបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពទីប្រជុំជន ព្រមទាំងរាំងស្ទះដល់ប្រព័ន្ធរំដោះទឹក បណ្តាលឱ្យកកស្ទះដី និងសំរាម ហើយមានទឹកស្អុយដក់ជាប់ជាប្រចាំ ដែលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត មន្ទីរសាធារណការ និងដឹកជញ្ជូន រួមនិងអាជ្ញាធរមានសមត្ថកិច្ចស្រុក បានជូនដំណឹងអោយរុះរើជាយូរមកហើយ តែអ្នកបានសង់សំណង់អនាធិបតេយ្យទាំងនោះ មិនចូលរួមឡើយ។ក្នុងឱកាសនោះ ក្រុមការងារក៏បានធ្វើការណែនាំ និងហាមឃាត់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិ មិនឱ្យសាងសង់ជណ្តើរឡើងចុះរថយន្ត ឬម៉ូតូរំលោភលើផ្លូវជាតិលេខ៥តទៅទៀតឡើយ ទោះស្ថិតក្នុងរូបភាពណាក៏ដោយ ដើម្បីរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងធានាប្រសិទ្ធភាពនៃប្រព័ន្ធរំដោះទឹក កុំអោយកកស្ទះសំរាម ដី ទឹកស្អុយបន្តទៀត។ ប្រសិនបើមិនអនុវត្តតាមទេ អាជ្ញាធរមានសមត្ថកិច្ចស្រុកកំពង់ត្រឡាច រួមនិងមន្ទីរជំនាញនឹងអនុវត្តតាមនិតិវិធីជាមិនខាន៕  អត្ថបទ ៖ ហុង​ វាសនា ​

សមាគមអតីតយុទ្ធជន បើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់របស់ខេត្តរតនគិរី

2026/07/02 10:32:13 pm        211
នាព្រឹកថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់របស់ខេត្ត ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក.ថ្នាក់កណ្តាល ថ្នាក់ដឹកនាំ និងក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំងលោក លោកស្រី ជាមន្ត្រីជំនាញជុំវិញខេត្ត។នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរងសមាគម បានគូសបញ្ជាក់ពីចំណុចសំខាន់ៗក្នុងការងារគ្រប់គ្រងសមាជិក អ.ន.ក.ថ្នាក់ខេត្ត និងសមាជិក អ.ន.ក.តាមវិស័យ ដែលជាការងារថ្មីស្ថិតក្នុងរចនាសម្ព័ន្ធ និងបរិបថថ្មីនៃ អ.ន.ក. បន្ទាប់ពីមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទូទាំងប្រទេសបានអនុម័តរួចមក។ ឯកឧត្តម មានប្រសាសន៍បន្ថែមទៀតថា ថ្នាក់ដឹកនាំ​ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់ទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់បទបង្ហាញដែលឧទ្ទេសដោយ​ លោកជំទាវ គឹម ច័ន្ទសុលីណា​ ដែលមានជំនាញបទពិសោធន៍លើការងារសមាគមនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ដើម្បីយកធ្វើជាពិសោធន៍ ជាមេរៀន​សម្រាប់អនុវត្តការងារសមាគមឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពបន្ថែមទៀត៕

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោកជំទាវ រស់ សូយឿ ភរិយា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម

2026/07/02 10:28:38 pm        101
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្រ្តមណ្ឌលស្វាយរៀង និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខ លោកជំទាវ រស់ សូយឿ ភរិយា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោកជំទាវ រស់ សូយឿ និងឯកឧត្តម ព្រមទាំងក្រុមគ្រួសារដោយសេចក្តីនឹករលឹក។ជាការឆ្លើយតប ក្នុងនាមក្រុមគ្រួសារ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ក្រុមគ្រួសាររបស់ឯកឧត្តម និងសូមអរគុណសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកសួរសុខទុក្ខដល់គេហដ្ឋាននាពេលនេះ។សម្តេចកិត្តិសង្គហបណ្ឌិត បានជូនពរដល់ លោកជំទាវ រស់ សូយឿ ឆាប់បានជាសះស្បើយ និងសូមសមប្រកបនឹងព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 

កម្ពុជាក្លាយជាបណ្តាញដៃគូ «បើកចំហជើងមេឃ» របស់សហរដ្ឋអាមេរកដែលមានសមាជិកប្រមាណ ១៤០ ប្រទេស

2026/07/02 10:22:58 pm        231
ភ្នំពេញ៖ បន្ទាប់ពីកម្ពុជា-សហរដ្ឋអាមេរិក សម្រេចបាន​កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស កម្ពុជាបាន​ក្លាយជា​សមាជិកបណ្តាញដៃគូ «បើកចំហជើងមេឃ» របស់សហរដ្ឋអាមេរិក ដែលបច្ចុប្បន្ន​មានជិត ១៤០ ប្រទេស និងដែនដី ដោយពង្រីកសិទ្ធិសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរ និងទំនិញអន្តរជាតិ។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេស គ្រីស្តូហ្វើរ ឡានដូ (Christopher Landau) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៃរដ្ឋកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសទ្វេភាគីលើកដំបូងរវាងប្រទេសទាំងពីរ ហើយនឹងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនផ្លូវអាកាសស៊ីវិលរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ឱ្យស្របតាមស្តង់ដារទំនើបខ្ពស់បំផុត ស្របតាមគោលការណ៍ «បើកចំហជើងមេឃ (Open Skies)» របស់សហរដ្ឋអាមេរិក។ សេចក្តីប្រកាសព័ត៌មាន ៖ «តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាបានចូលរួមជាមួយបណ្តាញដៃគូ «បើកចំហជើងមេឃ (Open Skies)» របស់សហរដ្ឋអាមេរិក ដែលមានជិត ១៤០ ប្រទេស និងដែនដី ដោយពង្រីកសិទ្ធិសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរ និងទំនិញអន្តរជាតិ។ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងនេះចូលជាធរមាន អាជ្ញាធរទទួលបន្ទុកវិស័យអាកាសចរណ៍របស់ភាគីទាំងពីរ មានបំណងអនុញ្ញាតឱ្យមានការប្រតិបត្តិការហោះហើរ ស្របតាមលក្ខខណ្ឌដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងគោលការណ៍បដិការទៅវិញទៅមក»។ កិច្ចព្រមព្រៀងបើកចំហរលើអាកាសអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាកម្មផ្លូវអាកាសដែលមានតម្លៃសមរម្យ ងាយស្រួល និងមានប្រសិទ្ធភាពជាងមុនដល់អ្នកធ្វើដំណើរ និងអ្នកដឹកជញ្ជូន ដោយលើកកម្ពស់ទេសចរណ៍ និងពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងជាមួយប្រទេសកម្ពុជានឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់យើងបន្ថែមទៀត លើកកម្ពស់ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន និងផ្តល់នូវក្របខ័ណ្ឌសម្រាប់ឱកាសថ្មីៗសម្រាប់អតិថិជន ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ។ កិច្ចព្រមព្រៀងនេះក៏អនុញ្ញាតឱ្យមានសិទ្ធិចរាចរណ៍សេរីទីប្រាំពីរសម្រាប់ទំនិញគ្រប់ប្រភេទ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញរបស់សហរដ្ឋអាមេរិកធ្វើប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសទីបីដោយមិនចាំបាច់មានទំនាក់ទំនងប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Trump សហរដ្ឋអាមេរិកនឹងបន្តធ្វើការដើម្បីជំរុញផលប្រយោជន៍សេដ្ឋកិច្ចរបស់អាមេរិកនៅបរទេស។ ការបញ្ចប់កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសជាមួយប្រទេសកម្ពុជានេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាល Trump ក្នុងការបើកទីផ្សារ និងផ្តល់លទ្ធផលសម្រាប់អាជីវកម្ម កម្មករ និងអ្នកធ្វើដំណើររបស់អាមេរិក៕អត្ថបទ៖ ធូ វិរៈ 

អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ វាយតម្លៃខ្ពស់ចំពោះ​ការផ្តល់​សេវា​របស់​មជ្ឈ​មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា​ខេត្តកំពង់ចាម

2026/07/02 10:11:27 pm        251
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរ​មីន បានអញ្ជើញចុះបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និង​ការ​ផ្តល់​សេវា​​របស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ដែល​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និងហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ Handicap International (Humanity & Inclusion - HI)។ ដំណើរទស្សន​កិច្ចនេះ មានការចូលរួមពីលោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​តំបន់​អាស៊ាន​សម្រាប់សកម្មភាពមីន (ARMAC) លោក Rajib Dakua នាយកប្រចាំប្រទេស​នៃ​អង្គការ ​Humanity & Inclusion (HI) ព្រមទាំងតំណាងមូលនិធិជនពិការ។ ទស្សនកិច្ច​នេះ​ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ពិនិត្យវាយតម្លៃវឌ្ឍន​ភាព​ការ​ងារ ​ស្វែងរកឱកាសដោះស្រាយបញ្ហាប្រឈម និងជំរុញការលើកកម្ពស់ការផ្តល់សេវាសង្គ្រោះ និ​ង​ស្តារ​លទ្ធភាពដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឱ្យកាន់តែ​មាន​ប្រសិទ្ធ​ភាព និងគ្របដណ្តប់កាន់តែទូលំទូលាយ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានវាយតម្លៃខ្ពស់​ និង​កោតសរសើរ​ចំពោះ​កិច្ច​ខិត​ខំ​​ប្រឹងប្រែង​របស់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃមជ្ឈមណ្ឌល ដែលបាន​បំពេញ​ការ​ងារ​ប្រកប​ដោយ​វិជ្ជា​ជីវៈ ​និងការទទួលខុសត្រូវខ្ពស់​ ក្នុងការផ្តល់សេវា​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា​ដល់​ជន​មាន​ពិការ​ភាព និងជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿង។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ HI ដែលបាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់វិស័យសកម្មភាពមីន និងការស្តារ​លទ្ធ​ភាព​ពលកម្មកាយសម្បទា ក៏ដូចជា​​ដើរតួនាទីយ៉ាងសកម្ម​ក្នុង​ការ​គាំទ្រ​ផ្នែ​ក​ចិត្ត​សង្គម​ដល់​ជន​មាន​ពិការ​ភាព និងជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះក្នុងខេត្តកំពង់ចាម និងបណ្តាខេត្ត​ជុំវិញ​។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹ​ង​កំពុង​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​លើក​កម្ពស់សុខុមាលភាព និងបរិយាបន្នសង្គមសម្រាប់ជនមានពិការភាព ស្របតាមចក្ខុវិស័យ និង​គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធានាថា «គ្មាននរណាម្នាក់ត្រូវបានទុកចោល» និង​បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពង្រីក​ការ​ទទួលបាន​សេវា​ប្រកប​ដោយ​គុណភាព និងនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋដែលត្រូវការជំនួយ៕

គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន

2026/07/02 09:27:34 pm        203
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ទៅសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិគ្រឺះសម្ដេចចក្រី ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏ដូចជាសម្តេចរដ្ឋសភាធិបតី ផ្ទាល់ បានសម្តែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាពញាចក្រី ដែលស្ទើរតែពេញមួយជន្មាយុរបស់សម្តេច បានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ និងប្រជាជន។ គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទីហេង សំរិន ទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ជាពិសេសសូមសម្តេចទាំងទ្វេ សមប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកតាំងលំនៅឋានអ៊ីស្រាអែល ដែលត្រូវបានការពារដោយអ៊ីស្រាអែល សម្រុកចូលក្រុង Tal តំបន់West Bank
07/31/2026 04:07 PM
មនុស្ស ៣៤នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅតំបន់ភាគខាងត្បូងប៉ាគីស្ថាន
07/31/2026 04:07 PM
បេសកជន៖ រុស្ស៊ីទទូចឲ្យអូទ្រីសដោះស្រាយបញ្ហាពាក់ព័ន្ធនឹងទិដ្ឋាការការទូត
07/31/2026 04:07 PM
កម្ពុជាបើក"យុទ្ធនាការផ្សព្វផ្សាយនិងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាល"
07/31/2026 04:07 PM
ក្រុម​ហាម៉ាសបញ្ជាក់​ថា គ្មានការរំសាយអាវុធ មុនពេល​អ៊ីស្រាអែលដកទ័ពចេញពីតំបន់​ហ្កាហ្សាទេ
07/31/2026 04:07 PM
ប្រធានាធិបតីលីបង់ ប្តេជ្ញាធានាឲ្យកងទ័ពអ៊ីស្រាអែលដកចេញពីទឹកដីលីបង់
07/31/2026 03:07 PM
សមាជិកសភា៖ មិនទាន់ដឹងពីជោគវាសនាកុមាររុស្ស៊ី ៤៥.០០០នាក់ ដែលត្រូវបានយកទៅចិញ្ចឹមនៅបរទេសទេ
07/31/2026 03:07 PM
លោក Erdogan៖ កិច្ចសន្ទនាដែលកំពុងបន្តរវាងលីបង់ និងស៊ីរី មានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ
07/31/2026 03:07 PM
EU យល់ព្រមបង្កើតមជ្ឈមណ្ឌលជួយសង្គ្រោះនៅភាគខាងកើតលីប៊ី ខណៈចំនួនជនអន្តោប្រវេសន៍កំពុងកើនឡើង
07/31/2026 03:07 PM
CENTCOM អះអាងថា ពុំមានយន្តហោះអាមេរិកណាមួយ ត្រូវរងការខូចខាត ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ទេ
07/31/2026 03:07 PM