ជនជាតិវៀតណាម ៤៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង​បទ​ល្មើស​ផ្សេង​ៗ​ទៀត ត្រូវបានបណ្ដាញចេញពីកម្ពុជា
កម្ពុជា-អាម៉េរិក បង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន : ចាប់ខ្លួនជនបរទេសជាច្រើននាក់ រឹបអូសសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនច្រើនជាង១តោន និងគ្រឿងញៀនខុសច្បាប់ជាង២០០គីឡូក្រាម
បុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីវាយម្ចាស់រថយន្ត រងរបួស
គ្រឿងញៀនជាង ១ ៣០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះវិហារ

សន្តិសុខ និង សង្គម

ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត

2026/05/03 01:31:15 am        550
នៅថ្ងៃទី២០ ដល់ទី៣០ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បាន​ណែនាំឱ្យ​នាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​កាបណ្ដេញ​ចេញជន​បរទេស​សរុប​ចំនួន ២,៦៧១នាក់ ស្រី៥៨៥នាក់ មាន ២៩សញ្ជាតិ រួមមាន ៖ ឥណ្ឌូនេស៊ី ប៉ាគីស្ថាន វៀតណាម អា្វហ្វ្រិកខាងត្បួង កាមេរូន ហ្គាណា ចិនតៃវ៉ាន់ ឡាវ មីយ៉ាន់ម៉ា នីហ្សេរីយ៉ា អាមេរិក ចិន ឥណ្ឌា ប៊ូរុនឌី បង់ក្លាដេស ស្រីលង្កា សេរ៉ាឡេអូន លីបេរីយ៉ា ប៉ានីហ្សេរីយ៉ា កូរ៉េ កេនយ៉ា បេនីន រុស្សី តូហ្គោល នេប៉ាល់ អាល្លឺម៉ង់ ថៃ ម៉ាឡេស៊ី ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិន ៣០៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងជនជាតិថៃចំនួន ៦៣៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងជនបរទេសមួយចំនួនទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើ​ការងារ​ខុស​ច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកមក្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

កម្លាំងអាជ្ញាធររាជធានី បន្តឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌមានជ័យ ឃាត់ជនបរទេស១២នាក់

2026/05/02 01:59:08 am        232
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានបើកការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តិ Online Scams មួយកន្លែង ក្នុង បុរីប៉េងហួតដឹស្តាអិតធឺណល ស្ថិតនៅផ្ទះលេខ០៤ ផ្លូវលេខE-10 ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ការបង្ក្រាបនេះ ធ្វើឡើងក្រោមបញ្ជាដឹកនាំកម្លាំងដោយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តការបង្ក្រាបផ្ទាល់ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងក្រោមការសម្របសម្រួលឯកភាពនីតិវិធីច្បាប់ ដោយលោកជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ ជាលទ្ធផល នៃការបង្ក្រាប កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស ជាជនជាតិបង់ក្លាដេស១២នាក់ (ប្រុស) ។ និងបានដកហូតវត្ថុតាង រួមមាន ៖ Laptop ០២គ្រឿង , ទូរស័ព្ទ ២៣គ្រឿង , All in one ១៤គ្រឿង ,ក្រដាសលុយសែន និងវត្ថុតាងពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ ។ ផ្អែកតាមលទ្ធផលកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីជំនាញ បានរកឃើញថា ៖ ក្រុមជនសង្ស័យបានប្រើប្រាស់កម្ពុជាជាកន្លែងជ្រកកោន ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ (Online scam ) ក្រោមរូបភាព អូសទាញឲ្យជនរងគ្រោះបង់ប្រាក់ថ្លៃសេវារដ្ឋបាល (រត់ការ) ផ្តល់កម្ចីក្លែងក្លាយ ។ បច្ចុប្បន្ន ជនសង្ស័យទាំង១២នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួនបីដែលនឹងត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង

2026/05/01 11:54:10 pm        323
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់អំពីវិធានការចំនួនបី ដែលនឹងត្រូវដាក់ឲ្យអនុវត្តចំពោះករណីក្មេងទំនើងដែលប្រព្រឹត្តល្មើសច្បាប់។ នៅសប្តាហ៍ក្រោយ នឹងមានប្រជុំអន្តរស្ថាប័នដើម្បីធ្វើកិច្ចការងារនេះ ឱ្យប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌច្បាប់ ដើម្បីធានាបានការអនុវត្តប្រកបដោយប្រសិទ្ធភាព។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ BTV ថា អ្វីដែលជាគោលការណ៍សម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺមានសារប្រយោជន៍ ទី១. សារប្រយោជន៍សម្រាប់ជាតិ និងទី២. សម្រាប់អ្នកដែលពាក់ព័ន្ធ បានន័យថាវាក្លាយជាឱកាសមួយសម្រាប់គាត់អប់រំកែប្រែខ្លួនដែរ។ ហើយក្រុមការងារចំពោះកិច្ចមួយកំពុងធ្វើកិច្ចការងារនេះ ដែលសប្តាហ៍ក្រោយនឹងមានការជួបជាមួយស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំនៅក្របខ័ណ្ឌមួយនេះឱ្យទទួលបានជោគជ័យ។ឯកឧត្តម បានបញ្ជាក់ថា មកដល់ម៉ោងនេះ គឺមានវិធានការបីដែលនឹងត្រូវដាក់ឱ្យអនុវត្ត ក្នុងនោះមានទី១. ទោសការងារសហគមន៍ (ច្បាប់មានហើយ)។ ទី២. ការភ្ជួរទោសសាកល្បង គឺជាវិធានការមួយដែលតុលាការភ្ជួរទោស (តុលាការសម្រេចផ្ដន្ទាទោស ប៉ុន្តែអត់អនុវត្តទោសនោះទេ)។ ហើយដាក់កាតព្វ កិច្ចដើម្បីអនុវត្តរយៈពេលបីឆ្នាំ និងទី៣. គឺការដោះលែងដោយមានលក្ខខណ្ឌចំពោះទណ្ឌិតដែលកំពុងតែជាប់ទោស អនុវត្តទោសបានចាប់ពី២ភាគ៣ទៅ គឺច្បាប់អនុញ្ញាតឱ្យមានការដោះលែងដោយមានលក្ខខណ្ឌ។សូមជម្រាបថា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទសិក្សាផ្លូវច្បាប់ទាក់ទងរឿងក្មេងៗទំនើង។ ដើម្បីយកក្មេងទំនើងអស់ទាំងនោះទៅជួយដល់សកម្មភាពនៅសមរភូមិជួរមុខ៕អត្ថបទ៖ វង្ស សុភាព 

អាវុធហត្ថរាជធានី ឆ្មក់ចុះបង្រ្កាបភោជនីយដ្ឋាន «មហាមេឃ» សង្ស័យបង្កប់សេវាបម្រើផ្លូវភេទ ឃាត់មនុស្សប្រុសស្រី ៥៣នាក់

2026/05/01 06:03:57 pm        164
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយកងរាជ អាវុធហត្ថខណ្ឌសែនសុខ បានចុះឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេមួយ កន្លែង ដែលមានយីហោ ភោជនីយដ្ឋាន« មហាមេឃ » ក្រោយសង្ស័យមានបង្កប់សេវាបម្រើផ្លូវភេទ និងបានឃាត់មនុស្សប្រុសស្រី ៥៣នាក់។ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលា ម៉ោង១២យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១ ខែឧសភា ឆ្នាំ ២០២៦ស្ថិត នៅតាមបណ្ដោយផ្លូវលេខ ១០១១ ក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីមន្រ្តីជំនាញបានអោយដឹងថា ក្រោយទទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍ ដោយមានការស្រាវជ្រាវជាច្រើនថ្ងៃ និងកំណត់បានយ៉ាងច្បាស់ រហូតឈានដល់ការចុះឆ្មក់បង្ក្រាបតែម្ដង ។ ក្នុងរង្វង់ប្រតិបត្តិការកម្លាំងអាជ្ញាធរ បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៥៣ ក្នុង នោះមាននារី៣៩នាក់ និងបុរស ១៤នាក់ ពាក់ព័ន្ធការជួញដូរមនុស្សនិងអនីតិ ជន ។ ក្រោក្រោយពេលប្រតិបត្តិការកម្លាំងកងរាជអាវុធហត្ថបានធ្វើនាំខ្លួនទៅ បញ្ជាការដ្ឋានអាវុធហត្ថរាជធានី ភ្នំពេញ ដើម្បី ធ្វើការសាកសួរ បន្តតាមនីតិវិធី ច្បាប់ ៕ អត្ថបទ ៖ កុម្ភៈ

កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យអគារស្នាក់នៅមួយកន្លែងសង្ស័យមានបង្កប់ Online Scams រកឃើញជនបរទេស ៥នាក់ ស្នាក់នៅខុសច្បាប់

2026/05/01 12:20:42 am        338
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានបើកការចុះត្រួតពិនិត្យទីតាំងអគារស្នាក់នៅដ៏ធំមួយកន្លែងស្ថិតក្នុង ដី ឡូតិ៍លេខ២ ផ្លូវរដ្ឋសភា ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយសង្ស័យមានបង្កប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ។ ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្រោមបញ្ជាដឹកនាំកម្លាំងដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំកម្លាំងចុះអនុវត្តន៍ការងារផ្ទាល់ដោយលោកអភិបាលរងរាជធានីភ្នំពេញចំនួន ៣រូប និងក្រោមការសម្របសម្រួលឯកភាពនីតិវិធីច្បាប់ ដោយលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ អគារខាងលើ ជាប្រភេទអគាររួម (ជួលសម្រាប់បុគ្គលិកក្លឹបកំសាន្តទីក្រុងលើមេឃស្នាក់នៅ) កម្ពស់៦ជាន់ ស្មើនឹង ២៣៤បន្ទប់ មានមនុស្សស្នាក់នៅសរុបចំនួន ៧៤នាក់ ស្រី ២១នាក់ ០៣សញ្ជាតិ ក្នុងនោះមាន ៖ ១.ជនជាតិ ខ្មែរ ៣៥នាក់ ស្រី ១៣នាក់, ២.ជនជាតិ ចិន ៣៣នាក់ ស្រី ០៨នាក់, ៣.ជនជាតិ មីយ៉ាន់ម៉ា ០១នាក់ ប្រុស។ ជាលទ្ធផល នៃការត្រួតពិនិត្យ រកឃើញមានជនជាតិចិន ចំនួន៥នាក់ ដែលបានចូលមកស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែនជាប់ខ្លួន ។ ក្រៅពីនោះជនបរទេសផ្សេងទៀតដែលកំពុងស្នាក់នៅទីតាំងខាងលើ មានលិខិតឆ្លងដែន និងទិដ្ឋាការ ត្រឹមត្រូវ ហើយពុំ រកឃើញមានមនុស្ស រឺសម្ភារពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នោះទេ។បច្ចុប្បន្នជនជាតិចិនទាំង៥នាក់ ដែលស្នាក់នៅខុសច្បាប់គ្មានលិខិតឆ្លងដែនជាប់ខ្លួន ត្រូវបានបញ្ជូនទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕ អត្ថបទ៖ លីហេង

នគរបាលចាប់ខ្លួនជនជាតិចិន០៣នាក់ ករណីបង្កហិង្សា និងបង្ខាំងមនុស្សជំរិតទារប្រាក់ នៅ​ខណ្ឌបឹងកេងកង

2026/04/30 08:50:28 pm        313
ជនសង្ស័យជាជនជាតិចិន០៣នាក់ ត្រូវបានកម្លាំង​សមត្ថកិច្ចស្រាវជ្រាវ​តាម​ចាប់​ខ្លួនយកមក​ផ្តន្ទា​ទោស​តាមផ្លូវច្បាប់ ពាក់ព័ន្ធការបង្កហិង្សា និងបង្ខាំងមនុស្សជំរិតទារប្រាក់ ៨០០ដុល្លារ នៅ​ចំណុច​សណ្ឋានគារ WH ជាន់ទី០៣ បន្ទប់៣០២ ផ្លូវ ៣១០ ភូមិ៧ សង្កាត់​បឹង​កេងកង៣ ខណ្ឌ​បឹង​កេងកង កាលពីវេលាយប់រំលងអាធ្រាត្រថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ។ ការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង​ការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់​ដោយកម្លាំង​នគរបាល​ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលខណ្ឌបឹងកេងកង ។ជនសង្ស័យទាំង០៣នាក់ មានឈ្មោះទី១ Chen lang shu ភេទប្រុស អាយុ២២ឆ្នាំ, ទី២ ឈ្មោះ Xiao Xiong ភេទប្រុស អាយុ ២៨ឆ្នាំ , ទី៣ ឈ្មោះHan Ling ភេទប្រុស អាយុ19ឆ្នាំ ។ ជនទាំង​០៣ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ដោយឡែកជនរងគ្រោះ មានឈ្មោះ រុន ស្រស់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកហាង​បារាំង ផ្ទះជួល ផ្លូវ៨៨ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ផ្អែកតាមរបាយការណ៍របស់សមត្ថកិច្ច បញ្ជាក់ថា ក្រុមជនសង្ស័យប្រើរូបភាពឆាតហៅស្រីៗ​មកបំរើ​សេ​វាផ្លូវភេទ រួចហើយជំរិតទារប្រាក់តែម្ដង ( ក្រុមនេះជំនាញប្រើរូបភាពបែបនេះ​ជាច្រើន​ករណី​រួចមកហើយ)។ បច្ចុប្បន្ន ជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នឹងត្រៀមកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

កម្លាំងចម្រុះខេត្តត្បូងឃ្មុំ ចុះត្រួត​ពិនិត្យបង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​លប​លួច​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅស្រុកពញាក្រែក ឃាត់ខ្លួនជនបរទេសសង្ស័យ ២១២នាក់

2026/04/30 08:42:21 pm        241
ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ អគ្គស្នងការនគរបាលជាតិ និង​ឯក​ឧត្តម​ ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយ​មាន​ការសម្របសម្រួលពីនីតិវិធីដោយតំណាងអយ្យការអ​ម​សាលា​ដំបូង​ខេត្តត្បូងឃ្មុំ និង​ការ​បញ្ជា​ដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំង​គណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានកម្លាំងនគរបាលខេត្ត កងរាជ​អាវុធ​ហត្ថ​ខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ចុះ​ធ្វើ​រដ្ឋបាល​ចំហរ​ត្រួតពិនិត្យតាមផ្ទះល្វែង ផ្ទះវីឡា និងអគារដែលមាន​ការ​សង្ស័យ​លប​លួច​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតាមផ្ទះល្វែង ផ្ទះវីឡា និងតាមអគារ ស្ថិត​ក្នុង​ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២០២៦ ។ក្នុងប្រតិបត្តិការខាងលើ កម្លាំងចម្រុះខេត្តត្បូងឃ្មុំ បានចុះទៅឃើញទីតាំងមួយ ដែល​ពាក់​ព័ន្ធ​លប​លួច​​ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ) និង២ទីតាំងទៀត មាន​ជន​បរទេសរស់នៅប្រមូលផ្ដុំ ដោយក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញ​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រមាណ ​២១២នាក់ ស្រី ៣៩នាក់ ក្នុងនោះមានជនជាតិចិន ១៩២នាក់ ស្រី ២៤នាក់ ជនជាតិ​មីយ៉ាន់ម៉ា ស្រី ០៣នាក់ ជនជាតិវៀតណាម ១០នាក់ ស្រី ០៧នាក់ និងជនជាតិខ្មែរ ០៧នាក់ ស្រី ០៥នាក់ ផងដែរ ។សមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធបទល្មើស អ្នកដែល​មិន​ជាប់​​ពាក់​ព័ន្ធ និងស្រាវជ្រាវរកទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams )បន្តទៀត ៕

ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា

2026/04/28 09:45:49 pm        269
ប្រជាពលរដ្ឋខ្មែរ បាន​បន្ត​បង្ហាញ​ការ​គាំទ្រ​លើ​កិច្ចខិ​តខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បន្ត​បោស​សម្អាត Online Scams ចេញពីកម្ពុជា ដើម្បីស្ដារមុខមាត់ប្រទេសឡើងវិញ និងជា​ការ​បញ្ជាក់​ថា​ កម្ពុជាពុំមែនជាទីសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជននោះឡើយ។ ក្នុងមួយរយៈពេលក្រោយមកនេះ កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស បាន​បន្ថែម​ល្បឿន​កាន់​តែខ្លាំង ក្នុងការបោសសម្អាត ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ​ស្រប​តាមបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏​ដូច​ជា​អនុវត្ត​អនុ​ក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា លើការត្រួត​ពិនិត្យ​ការ​ស្នាក់​នៅ​ប្រមូល​ផ្តុំ​របស់​ជន​បរទេស​ទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់ពីច្បាប់ប្រឆាំងនឹង Online Scams បានចូលជាធរមានរួចមក កម្លាំងអាជ្ញាធរ ក៏បាន​ចាប់​អនុវត្ត​យ៉ាង​ពេញលេញ ដោយក្នុងនោះមានជនបរទេស និងម្ចាស់ទីតាំង​ផ្តល់​ការ​ស្នាក់​នៅ​ដោយ​ខុស​ច្បាប់​ឲ្យជនបរទេសមួយចំនួន ក៏ត្រូវទទួលរងនូវការអនុវត្តទោសទណ្ឌច្បាប់ និងអនុវត្ត​ទណ្ឌ​កម្ម​ពិន័យ​ជាទឹកប្រាក់ជាច្រើនបន្តបន្ទាប់ហើយផងដែរ។ ពលរដ្ឋសម្តែងការគាំទ្រលើយុទ្ធនាការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ នឹង​សង្ឃឹម​មុត​មាំថា ច្បាប់ប្រឆាំង Online scams នៅកម្ពុជា នឹងអាចធ្វើឲ្យក្រុម​ឧក្រិដ្ឋជន​ជា​ជន​បរទេស​ទាំង​ឡាយ ក្លោកខ្លាច និងឈប់ជ្រើសរើសកម្ពុជា ជាទីសម្រាប់ចូលមកជ្រកកោន ដើម្បី​ប្រព្រឹត្តិ​បទ​ល្មើសឧក្រិដ្ឋនានាបន្តទៅមុខទៀត។ លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់កាលពីពេលថ្មីៗថា ក្នុង​យុទ្ធនាការ​រឹត​បន្តឹង​ការ​អនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទី​តាំង​រស់​នៅ​ប្រមូល​ផ្ដុំ សមត្ថកិច្ចបានចាត់វិធានការផាកពិន័យយ៉ាងតឹងរឹងលើម្ចាស់ទីតាំង និងបុគ្គល​ល្មើស​ច្បាប់​មួយ​ចំនួន ដោយទទួលបានទឹកប្រាក់សរុបចំនួន១.៧៤៤.០០០.០០០រៀល៕ អត្ថបទ៖ លីហេង

សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ

2026/04/27 09:50:40 pm        227
បណ្តាសាធារជន បានបង្ហាញការគាំទ្រខ្ពស់ចំពោះការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃកម្ពុជា ឱ្យមានការសិក្សាផ្លូវច្បាប់ ដើម្បីចាត់បញ្ជូន​ក្រុម​ក្មេង​ទំនើង​ទៅ​ជួយ​ការ​ងារ​នៅ​សមរភូមិមុខ។លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកកម្មករកម្ពុជា តំណាងកម្មករនិយោជិក និង​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ សមាជិកសមាជិកា ជិត៦ម៉ឺននាក់ បានសម្តែងការគាំទ្រ​គំនិត​ផ្ដួច​ផ្ដើម​ដ៏​វាង​វៃ​របស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ដែលបាន​គិតគូរ​ដោះ​ស្រាយ​បញ្ហា​ក្រុម​ក្មេង​ទំនើង​នៅ​ក្នុង​សង្គមជាតិ បើស្របពេលដែលកងកម្លាំងសមត្ថកិច្ចបាននឹងកំពុងព្យាយាមទប់ស្កាត់ និង​បង្ក្រាប​ជា​បន្តបន្ទាប់ផងដែរ។គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំ ណាល​ជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ក្នុង​ឱកាស​អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្ម អន្តរជាតិ ១ឧសភា សម្តេច​ធិបតី ​ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមក្មេងទំនើង ដែលដាក់នៅ​ក្នុង​ពន្ធនាគារ​ច្រើន​នាំ​អស់​តែ​បាយ ដូច្នេះគប្បីត្រូវនាំពួកគេយកទៅអប់រំនៅសមរភូមិមុខវិញ វាប្រសើរជាង ដោយ​ឱ្យ​ពួក​គេ​ជួយ​បម្រើ​ផ្នែក​វិស្វកម្មតាមទម្ងន់ទោសរបស់ពួកគេ។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានណែនាំដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និង​អគ្គមេបញ្ជាការកងទ័ព ត្រូវបញ្ជូនក្មេងទំនើងទៅសមរភូមិបីខែ ឬ៦ខែ តាមទម្ងន់ទោស ដើម្បី​ជួយ​ធ្វើ​លេណដ្ឋាន ដើម្បីឱ្យពួកគេដឹងថា អ្នកនៅជួរមុខលំបាកយ៉ាងណា ខណៈយុវជន​ដូច​គ្នា​អ្នក​នៅ​ជួរ​មុខគេកំពុងតែឈរជើងប្រឈមនឹងការគ្រោះថ្នាក់ស្លាប់ ចំណែក​ក្មេង​ទំនើង​ដែល​កំពុង​មាន​ឱកាស​មាន​សេរីភាព នៅសមរភូមិក្រោយ បែរជាដើរបង្ករឿងកាប់ចាក់គ្នាបំផ្លាញប្រទេសទៅវិញ ដូច្នេះ​ត្រូវនាំពួកគេទៅ ដើម្បីជាប្រយោជន៍ជាតិ៕ អត្ថបទ៖ លីហេង

បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់

2026/04/26 12:26:05 am        797
អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំង១ កន្លែង មានចំនួន ២អគារ ស្ថិតនៅចំណុចជិតសាលារៀនព្រហ្មនិមិត្ត ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផលបានរកឃើញជនបរទេសចម្រុះជាតិសាសន៍។តាមព័ត៌មានបឋម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់ និងរកឃើញឧបករណ៍សម្ភារៈ ដែលប្រព្រឹត្តបទល្មើសមួយចំនួន បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានសភាអ៊ីរ៉ង់ជំរុញឱ្យក្រុងតេអេរ៉ង់ និងបាកដាដ ប្រើរូបិយប័ណ្ណជាតិ ដើម្បីដោះស្រាយការ​ប៉ះពាល់ដោយសារដុល្លារអាមេរិក
08/21/2026 06:08 PM
អតីតអ្នកបើកយន្តហោះ នៅកូរ៉េខាងត្បូង ត្រូវជាប់ពន្ធនាគារ ១ជីវិតពីបទឃាតកម្ម និងគម្រោង​សម្លាប់មនុស្សផ្សេងទៀត
08/21/2026 06:08 PM
ការវាយលុករបស់យោធាមីយ៉ាន់ម៉ា ផ្តោតលើតំបន់​ដី សម្រាប់គម្រោងកំពង់ផែគាំទ្រដោយរុស្ស៊ី
08/21/2026 06:08 PM
ក្មេងជំទង់អាមេរិកដកពាក្យបណ្តឹងប្រឆាំងនឹង Meta, Google និង Snap មុនសវនាការ​
08/21/2026 06:08 PM
សារព័ត៌មានរ៉យទ័រ៖ ចរាចរណ៍នាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស ធ្លាក់ចុះយ៉ាងខ្លាំង ដោយសារហានិភ័យចំពោះនាវា
08/21/2026 06:08 PM
សហជីព Hyundai Motor ធ្វើកូដកម្មពេញ ១ថ្ងៃ​ជា​លើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍ ខណៈការចរចា​ជាប់គាំង
08/21/2026 06:08 PM
លោក Trump ជំរុញឱ្យ​ពង្រីកការបាញ់បង្ហោះយាន​អវកាសអាមេរិកជាង ១.០០០ដង ក្នុង ១ឆ្នាំ នៅឆ្នាំ២០៣០​
08/21/2026 06:08 PM
អ្នកស្លាប់ដោយសាររញ្ជួយដី នៅឥណ្ឌូនេស៊ី កើនឡើងដល់ ៧៥​​នាក់ ខណៈ​ជិត ១.០០០នាក់​រង​របួស​
08/21/2026 06:08 PM
រុស្ស៊ី​ធ្វើសមយុទ្ធ​​តេស្ត​​មីស៊ីល​ដ៏កម្រ​ ​នៅ​ក្បែរ​ប្រជុំ​​កោះប្រទាញប្រទង់​ជាមួយ​​ជប៉ុន
08/21/2026 06:08 PM
លោក Trump ចង់ជួបជាមួយលោក Kim Jong Un ថ្មី តែ​កូរ៉េខាងជើងប្រាប់​ថា មិនលឿនពេកទេ
08/21/2026 06:08 PM