ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់
ស្នងការរាជធានី បញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យទីតាំងផាប់មួយកន្លែង នៅខណ្ឌទួលគោក ក្រោយឃើញមានក្មេងៗទៅប្រមូលផ្តុំផឹកស៊ីទាំងថ្ងៃ
ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួសករណីផ្ទុះគ្រាប់បែកចង្កោម នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
បង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះឆាយណាបឹងបេង ខេត្ត​បន្ទាយ​មានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន

សន្តិសុខ និង សង្គម

អ្នករស់រានជីវិតនៅឧបទ្វីប Noto ប្រទេសជប៉ុន ត្រូវការជំនួយកសាងជីវិតឡើងវិញ៣ខែបន្ទាប់ ពីគ្រោះមហន្តរាយរញ្ជួយដី

2024/04/01 01:15:29 pm        192
នៅថ្ងៃច័ន្ទនេះ មានរយៈពេលបីខែ ចាប់តាំងពីការរញ្ជួយដីដ៏ខ្លាំង បានវាយប្រហារនៅឧបទ្វីប Noto និងតំបន់ជុំវិញនៅប្រទេសជប៉ុនភាគកណ្តាលកាលពីថ្ងៃចូលឆ្នាំសកល។ អ្នកនៅរស់រានជីវិតច្រើននាក់កំពុងត្រូវការជំនួយដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញ ខណៈជីវភាពរស់នៅរបស់ពួកគេនៅតែលំបាក។ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ពីការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ មានចំនួន ២៤៤នាក់ នៅក្នុងខេត្ត Ishikawa និង ៣នាក់ផ្សេងទៀតបានបាត់ខ្លួន។ មន្ត្រីខេត្ត បាននិយាយថា មនុស្ស ៨.១០៩ នាក់ កំពុងស្នាក់នៅក្នុងទីជម្រកនៅតាមមជ្ឈមណ្ឌលជម្លៀសខ្លួន ដោយពួកគេជិតពាក់កណ្តាល ស្នាក់នៅសណ្ឋាគារ ឬកន្លែងផ្សេងទៀតនៅឆ្ងាយពីលំនៅឋាន។ខេត្ត Ishikawa បានទទួលពាក្យស្នើសុំចំនួន ៧.៨០០ច្បាប់ សម្រាប់ការសុំអនុញ្ញាតរស់នៅក្នុងលំនៅឋានបណ្តោះអាសន្ន។ ប៉ុន្តែរហូតមកដល់ពេលនេះ មានតែលំនៅឋានប្រមាណ ៩០០ ខ្នងប៉ុណ្ណោះត្រូវបានបញ្ចប់ការសាងសង់។ មន្ត្រីខេត្ត និយាយថា លំនៅឋានច្រើនខ្នងបន្ថែមទៀតនឹងត្រូវរៀបចំដើម្បីផ្ដល់កន្លែងស្នាក់នៅដល់អ្នកដាក់ពាក្យដែលនៅសល់ទាំងអស់នៅត្រឹមអំឡុងខែសីហា។ទឹកម៉ាស៊ីននៅតែពុំអាចប្រើប្រាស់បាន សម្រាប់គ្រួសារប្រហែល ៧.៨៦០គ្រួសារ និងអាជីវកម្មជាច្រើន នៅភាគខាងជើងនៃឧបទ្វីបដែលរងគ្រោះដោយការរញ្ជួយដី។ ពួកគេភាគច្រើន ស្ថិតនៅក្នុងទីក្រុង Suzu និងទីក្រុង Wajima ព្រមទាំងទីក្រុង Noto និង Anamizu។ ប្រជាជនជម្លៀស កំពុងសម្រេចចិត្តផ្លាស់ប្តូរពីទីក្រុងកំណើតដែលរងគ្រោះដោយរញ្ជួយដីនាពេលនេះ។ ហេតុផលដែលបានលើកឡើងសម្រាប់ការសម្រេចចិត្ត រួមមានការងារ និងការចិញ្ចឹមកូន។ អាជ្ញាធរនិយាយថា ពួកគេនឹងធ្វើការឆ្ពោះទៅរកការស្តារនិងកសាងឡើងវិញ តាមវិធីដែលជំរុញឱ្យប្រជាជនត្រឡប់ទៅទីក្រុងកំណើតវិញ ហើយយោងតាមការស្ទង់មតិ បានឲ្យដឹងថា ៨០ភាគរយនៃប្រជាជនជម្លៀសខ្លួន សង្ឃឹមថា បានត្រឡប់ទៅកាន់សហគមន៍របស់ពួកគេវិញ។

បន្ទាប់ពីការបាក់ស្ពាន អភិបាលរដ្ឋ Maryland ជំរុញឱ្យសភាអនុម័តមូលនិធិសម្រាប់ការសាងសង់ឡើងវិញ

2024/04/01 01:11:53 pm        228
ដោយកិច្ចខិតខំប្រឹងប្រែងកំពុងធ្វើបន្តដើម្បីសម្អាតបំណែកដែករាប់ពាន់តោនពីស្ពានដែលបានបាក់រលំនៅកំពង់ផែ Baltimore អភិបាលរដ្ឋ Maryland សហរដ្ឋអាមេរិក លោក Wes Moore កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យសមាជិកគណបក្សសាធារណរដ្ឋធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តការផ្តល់មូលនិធិសហព័ន្ធ ដែលត្រូវការសម្រាប់ការសាងសង់ស្ពានឡើងវិញ និងដើម្បីទទួលបានសេដ្ឋកិច្ចកំពង់ផែត្រឡប់មករកភាពប្រក្រតីវិញ។ ស្ពាន Francis Scott Key នៅទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក បានបាក់កាលពីថ្ងៃអង្គារសប្តាហ៍កន្លងទៅនេះ បណ្តាលឲ្យកម្មករ៦នាក់ស្លាប់ នៅពេលដែលនាវាដឹកកុងតឺន័រមួយគ្រឿង បានដាច់ថាមពលអគ្គិសនី ហើយបានបុកសសរធំៗរបស់ស្ពាន។ បំណែកស្ពានភាគច្រើន បានធ្លាក់ចូលទៅក្នុងទឹកទន្លេ Patapsco ដោយធ្វើឲ្យរាំងស្ទះកំពង់ផែដឹកជញ្ជូននៅទីក្រុង Baltimore ។ រដ្ឋបាល របស់លោក Biden បានបញ្ចេញជំនួយសង្គ្រោះបន្ទាន់ដំបូងចំនួន ៦០លានដុល្លារ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើម្បីជួយសម្អាតបំណែកស្ពាន និងបើកកំពង់ផែឡើងវិញ ដែលជាច្រកដឹកជញ្ជូនធំបំផុតនៅសហរដ្ឋអាមេរិកសម្រាប់ការនាំចូល និងនាំចេញរថយន្ត ផលិតផលកសិកម្ម និងសម្ភារៈសំណង់។ កំពង់ផែនេះ ត្រូវបានបិទចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុន ដោយបន្សល់ទុកនូវការងារមិនប្រាកថប្រជាសម្រាប់មនុស្សប្រហែល ១៥.០០០នាក់ ដែលពឹងផ្អែកលើប្រតិបត្តិការប្រចាំថ្ងៃរបស់កំពង់ផែ។ មន្រ្តីសហព័ន្ធ បានប្រាប់សមាជិកសភារដ្ឋ Maryland នូវការចំណាយចុងក្រោយនៃការសាងសង់ស្ពានឡើងវិញ អាចកើនឡើងដល់យ៉ាងហោចណាស់ ២ ពាន់លានដុល្លារអាមេរិក។ ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានសន្យាថា រដ្ឋាភិបាលសហព័ន្ធនឹងរ៉ាប់រងការចំណាយ ប៉ុន្តែវានឹងអាស្រ័យលើការអនុម័តច្បាប់ដែលផ្តល់សិទ្ធិចំពោះមូលនិធិដោយទាំងសភាដឹកនាំដោយគណបក្សសាធារណរដ្ឋ និងព្រឹទ្ធសភាដឹកនាំដោយគណបក្សប្រជាធិបតេយ្យ។ លោក Moore មកពីគណបក្សប្រជាធិបតេយ្យ បាននិយាយថា គណបក្សសាធារណរដ្ឋ គួរតែមានឆន្ទៈដើម្បីអនុម័តការផ្តល់មូលនិធិសម្រាប់ជាប្រយោជន៍ មិនត្រឹមតែទីក្រុង Baltimore ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស។

ពលរដ្ឋទុយនីស៊ី ប្រមូលផ្ដុំគ្នាគាំទ្រជនរងគ្រោះហ្កាហ្សា និងទាមទារឲ្យមានបទឈប់បាញ់បន្ទាន់

2024/04/01 01:04:22 pm        106
មនុស្សរាប់រយនាក់ បានដើរក្បួនតវ៉ានៅក្នុងប្រទេសទុយនីស៊ីកាលពីចុងសប្ដាហ៍នេះ ដើម្បីប្រារព្ធទិវា 'Land Day' និងបានបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រជាពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។ក្រុមអ្នកតវ៉ា បានក្រវីទង់ជាតិប៉ាឡេស្ទីន និងស្រែកពាក្យស្លោក ខណៈពួកគេ បានប្រមូលផ្ដុំគ្នានៅខាងមុខស្ថានទូតបារាំង ក្នុងរដ្ឋធានីទុយនីស៊ី ។ អ្នកតវ៉ាម្នាក់និយាយថា ពួកគេឈរនៅជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងការរំដោះ ការតស៊ូ និងការប្ដេជ្ញាចិត្តិ របស់ពួកគេ។ អ៊ីស្រាអែល បានវាយប្រហារទាំងតាមអាកាស ទាំងការបាញ់ផ្លោង លើតំបន់ហ្កហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣២.២០០នាក់ ជាជម្លោះដ៏ធ្ងន់ធ្ងរបំផុតរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងដែនដី មួយនេះ។ ការតវ៉ាទាមទារដូចគ្នានេះ ក៏បានកំពុងកើតឡើងផងដែរ នៅក្នុងសហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ីស្រា អែល ប៉ាឡេស្ទីន ហ្ស៊កដានី អង់គ្លេស បារាំង និងប្រទេសជាច្រើនទៀតនៅលើពិភពលោក៕

អនីតិជនជន ៧នាក់ បានរងរបួសនៅក្នុងការបាញ់ប្រហារនៅទីក្រុង Indianapolis

2024/04/01 01:01:29 pm        92
នគរបាលបានបញ្ជាក់ថា អនីតីជនយ៉ាងហោចណាស់ប្រាំពីរនាក់មានអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ បានរងរបួស អំឡុងការបាញ់ប្រហារនៅទីក្រុង អ៊ីឌៀអាណាប៉ូលីស(Indianapolis) រដ្ឋអ៊ីឌៀអាណា សហរដ្ឋអាមេរិក។លោកស្រី Tanya Terry ប្រធានប្រតិបត្តិការរងនៃនគរបាលទីក្រុង Indianapolis បាននិយាយក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ ហើយស្ថិតក្នុងស្ថានភាពមានស្ថិរភាព។យោងតាមលោកស្រី Terry បាននិយាយឲ្យដឹងថា នៅម៉ោងប្រហែល ១១:៣៦ យប់ ម៉ោងក្នុងស្រុក មន្ត្រីដែលស្ថិតនៅក្នុងតំបន់នោះ បានឮការបាញ់កាំភ្លើង ហើយបានរកឃើញអនីតិជនមួយក្រុមធំ នៅពេលទៅដល់កន្លែងកើតហេតុនៅក្បែរមជ្ឈមណ្ឌលផ្សារទំនើប Circle Center ។លោកស្រី Terry បានបញ្ជាក់ថា ហេតុការណ៍នេះមានជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់អាវុធ និងបាននិយាយថា គ្មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ខ្លួននៅឡើយ ហើយការបាញ់ប្រហារនេះកំពុងត្រូវបានស៊ើបអង្កេត។

យោធាអាមេរិកអះអាងថា ខ្លួនបានកម្ទេចយានដ្រូនរបស់ក្រុមហ៊ួទីនៅលើសមុទ្រក្រហម និងនៅប្រទេសយេម៉ែន

2024/04/01 12:42:34 pm        132
យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួន បានបំផ្លាញយានដ្រូនមួយគ្រឿង នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទីនៃប្រទេសយេម៉ែន ដែលត្រូវបានញាំញីដោយសង្រ្គាម និងមួយគ្រឿងទៀត នៅលើផ្លូវដឹកជញ្ជូនដ៏សំខាន់នៅក្នុងសមុទ្រក្រហម។ នេះគឺជាការវិវឌ្ឍចុងក្រោយបំផុត នៅក្នុងភាពតានតឹងជាច្រើនខែរវាងក្រុមឧទ្ទាមដែលគាំទ្រដោយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ទីបញ្ជាការកណ្តាល(CENTCOM)របស់អាមេរិក បានអះអាងថា យានដ្រូនដែលត្រូវបានបំផ្លាញនៅព្រឹកថ្ងៃសៅរ៍ បានបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះ និងនាវាជំនួញនៅក្នុងតំបន់នេះ។ទីបញ្ជាការនេះ បានបន្ថែមថា យានដ្រូនមួយគ្រឿង គឺត្រូវបានបំផ្លាញនៅលើសមុទ្រក្រហម ខណៈដែលទីពីរត្រូវបានបំផ្លាញនៅលើដី ខណៈដែលវាត្រូវបានគេរៀបចំ ដើម្បីបាញ់បង្ហោះ។ទីបញ្ជាការកណ្តាល CENTCOM បាននិយាយថា៖«សកម្មភាពទាំងនេះ គឺចាំបាច់ដើម្បីការពារកងកម្លាំងរបស់យើង ធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងធ្វើឲ្យដែនទឹកអន្តរជាតិកាន់តែមានសុវត្ថិភាព និងសុវត្ថិភាពជាងមុនសម្រាប់សហរដ្ឋអាមេរិក សម្ព័ន្ធភាព និងនាវាពាណិជ្ជកម្ម។ពុំមានការអត្ថាធិប្បាយពីក្រុមឧទ្ទាមហ៊ួទីដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើង និងខាងលិចរបស់ប្រទេសយេម៉ែននោះទេ។ក្រុមឧទ្ទាមនេះ បានបើកយុទ្ធនាការវាយប្រហារដោយយានដ្រូន និងមីស៊ីលលើការដឹកជញ្ជូននៅសមុទ្រក្រហម កាលពីខែវិច្ឆិកា។ ពួកគេក៏បានបាញ់មីស៊ីលឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល បើទោះជាមីស៊ីលទាំងនោះ ហោះបានចម្ងាយខ្លី ឬត្រូវបានស្ទាក់ចាប់ក៏ដោយ។

ក្រុមហាម៉ាស ចោទប្រកាន់ក្រុមគូប្រជែងហ្វាតាថា បានបញ្ជូនសន្តិសុខទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង

2024/04/01 12:38:34 pm        112
ក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្កាហ្សា បាននិយាយថា ក្រុមឥស្លាមហាម៉ាស បានចោទប្រកាន់គូប្រជែងជាមួយអាជ្ញាធរប៉ាឡេស្ទីនថា បានបញ្ជូនមន្ត្រីសន្តិសុខទៅកាន់ហ្កាហ្សាភាគខាងជើង ក្រោមការបិទបាំងនៃការការពារដល់រថយន្តជំនួយ។មន្ត្រីអាជ្ញាធរប៉ាឡេស្ទីន បានបដិសេធការចោទប្រកាន់របស់ក្រុមហាម៉ាស។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរបស់ក្រុមហាម៉ាស បានប្រាប់ទូរទស្សន៍ Al-Aqsa របស់ក្រុមនេះថា បេសកកម្មរបស់កងកម្លាំងនេះ ត្រូវបានត្រួតពិនិត្យដោយលោក Majed Faraj ដែលជាប្រធានចារកម្មរបស់អាជ្ញាធរប៉ាឡេស្ទីន។ក្រុមនេះ បាននិយាយថា សមាជិកចំនួន៦នាក់នៃកម្លាំង ដែលបានដឹកតាមរថយន្តជំនួយឆ្លងកាត់តាមច្រក Rafah ជាមួយប្រទេសអេហ្ស៊ីប ត្រូវបានចាប់ខ្លួន ហើយកងកម្លាំងនគរបាល កំពុងស្វែងរកដើម្បីប្រមូលសមាជិកផ្សេងទៀតទាំងអស់។មន្ត្រីក្រុមហាម៉ាស បាននិយាយថា៖«កម្លាំងសន្តិសុខត្រូវបានសង្ស័យថា កាលពីម្សិលមិញ បានចូល ជាមួយនឹងរថយន្តដឹកជំនួយអឌ្ឍចន្ទអេហ្ស៊ីប បានសម្របសម្រួលប្រតិបត្តិការរបស់ខ្លួនទាំងស្រុងជាមួយកងកម្លាំងកាន់កាប់ (អ៊ីស្រាអែល)»។មន្ត្រីអាជ្ញាធរប៉ាឡេស្ទីននៅទីក្រុរ៉ាម៉ាឡា ក្នុងតំបន់វេសបែង( West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សេចក្តីថ្លែងការណ៍ របស់ក្រសួងមហាផ្ទៃគ្រប់គ្រងដោយក្រុមហាម៉ាស ជុំវិញការផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប គឺមិនត្រឹមត្រូវនោះទេ»។

ភ្លៀងលាយសំណុំទឹកកក និងព្យុះផ្គររន្ទះវាយប្រហារផ្នែកធំៗរបស់ប្រទេសចិន

2024/04/01 12:34:56 pm        123
ភ្លៀងធ្លាក់ខ្លាំងដែលមានលាយសំណុំទឹកកក និងព្យុះផ្គររន្ទះបានវាយលុកផ្នែកធំៗនៃប្រទេសចិន ចាប់តាំងពីថ្ងៃសៅរ៍ (៣០ មីនា) ដោយក្រុមសង្កេតការណ៍ឧតុនិយមរបស់ប្រទេសនេះបានចេញការជូនដំណឹងពណ៌ខៀវសម្រាប់អាកាសធាតុធ្ងន់ធ្ងរសម្រាប់រយៈពេលពីរថ្ងៃបន្ទាប់ ពោលគឺនៅអាទិត្យ (៣១ មីនា) និងថ្ងៃចន្ទ (០១ មេសា) នេះ។ប្រទេសចិន មានប្រព័ន្ធព្រមានអាកាសធាតុបីពណ៌សម្រាប់អាកាសធាតុសើមធ្ងន់ធ្ងរ ដោយពណ៌លឿងទុំតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកដោយពណ៌លឿង និងបន្ទាប់មកពណ៌ខៀវ។យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិបានឱ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃនៃការព្រមាននេះ ព្យុះផ្គររន្ទះ ខ្យល់កន្រ្តាក់ និងភ្លៀងសំណុំទឹកកក នឹងបោកបក់ផ្នែកខ្លះនៃទីក្រុង ឆុងឈីង (Chongqing) ខេត្ត គួយចូវ (Guizhou) ខេត្ត ហ៊ូណាន (Hunan) ខេត្ត ហ៊្វូជាន (Fujian) ខេត្ត ក្វាងទុង (Guangdong) និងតំបន់ ក្វាងស៊ី (Guangxi) ជាមួយនឹងល្បឿនខ្យល់អតិបរមាពី ១៧,២ ទៅ ២៨,៤ ម៉ែត្រក្នុងមួយវិនាទី។នៅក្នុងខេត្ត គួយចូវ ភាគនិរតីនៃប្រទេសចិន តំបន់ចំនួន ២២ បានជួបប្រទះនឹងភ្លៀងធ្លាក់ ដែលមានរយៈពេលពី ៥ ទៅ ៧ នាទីនៅក្នុងតំបន់មួយចំនួននៅចន្លោះព្រឹកថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ ជាមួយនឹងសំណុំទឹកកកដ៏ធំបំផុតដែលមានអង្កត់ផ្ចិត ៦៩ មីលីម៉ែត្រ នេះបើយោងតាមអាជ្ញាធរអាកាសធាតុខេត្ត។ ទន្ទឹមនឹងនេះ ភ្លៀងធ្លាក់ខ្លាំង និងសំណុំទឹកកក នៅតែបន្តកើតមាននៅតំបន់ជាច្រើនទៀតនៅទូទាំងប្រទេស៕

អាជ្ញាធរជប៉ុន ចុះពិនិត្យរោងចក្រឱសថ កូបាយ៉ាស៊ិ ហ្វាម៉ា ទីពីរ បន្ទាប់ពីមានអ្នកស្លាប់ ៥ នាក់

2024/04/01 11:52:00 am        120
មន្ត្រីម្នាក់បាននិយាយថា អាជ្ញាធរសុខាភិបាលបានចុះត្រួតពិនិត្យរោងចក្រផលិតឱសថ កូបាយ៉ាស៊ិ (Kobayashi) ទីពីរនៅភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ (៣១ មីនា) បន្ទាប់ពីក្រុមហ៊ុននេះបានរាយការណ៍ពីការស្លាប់ចំនួន ៥ នាក់ដែលអាចជាប់ទាក់ទងនឹងអាហារបំប៉ន។ ការត្រួតពិនិត្យនៅក្នុងខេត្ត វ៉ាកាយ៉ាម៉ា (Wakayama) នេះធ្វើឡើងបន្ទាប់ពីការចុះពិនិត្យលើកទីមួយកាលពីថ្ងៃសៅរ៍ ក្នុងទីក្រុង អូសាកា (Osaka) ដោយពង្រីកការស៊ើបអង្កេតទៅលើក្រុមហ៊ុនផលិតឱសថមួយនេះក្នុងការប្រើប្រាស់សារធាតុដំបែក្រហម «បេនី-កូជិ» (Beni-Koji)។ក្រុមហ៊ុន កូបាយ៉ាស៊ិ ដែលមានមូលដ្ឋាននៅទីក្រុងអូសាកា បាននិយាយថា ខ្លួនបានរកឃើញនូវអ្វីដែលមើលទៅដូចជាអាស៊ីត ភ្យូប៊ឺរូលីក (puberulic) មានជាតិពុល ដែលអាចត្រូវបានផលិតដោយផ្សិតពណ៌ខៀវឈ្មោះ ផេនណឺសស៊ីលៀម (penicillium) នៅក្នុងវត្ថុធាតុដើម បេនី-កូជិ ដែលផលិតនៅចន្លោះខែមេសា និងខែតុលា នៅរោងចក្រអូសាកា។ក្រុមហ៊ុនបាននិយាយថា គិតត្រឹមថ្ងៃសុក្រ មនុស្ស ១១៤ នាក់ត្រូវបានសម្រាកនៅមន្ទីរពេទ្យ ហើយមនុស្ស ៥ នាក់បានស្លាប់ បន្ទាប់ពីទទួលទានអាហារបំប៉នដែលត្រូវបានលក់នៅលើទីផ្សារថាជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល។មន្ត្រីនៅក្រសួងសុខាភិបាល និងសុខុមាលភាពរបស់ប្រទេសជប៉ុនបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា មូលហេតុនៃការស្លាប់នេះមិនត្រូវបានបញ្ជាក់ឡើយ ប៉ុន្តែត្រូវបានគេសង្ស័យថាសារធាតុ បេនី-កូជិ អាចជាមូលហេតុ ដូច្នេះទើបក្រុមមន្រ្តីចុះត្រួតពិនិត្យរោងចក្រចំនួនពីរក្នុងរយៈពេលពីរថ្ងៃមកនេះ៕

អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការក្រុមហេសបូឡា ដ៏សំខាន់ម្នាក់ក្នុងការវាយប្រហារតាមអាកាស

2024/04/01 10:18:55 am        144
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មេបញ្ជាការម្នាក់របស់ក្រុម ហេសបូឡា (Hezbollah) នៅក្នុងការវាយប្រហារតាមអាកាសលើយានជំនិះមួយគ្រឿងក្នុងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ (៣១ មីនា) ដោយកំណត់អត្តសញ្ញាណបុរសរូបនោះថាឈ្មោះ អ៊ីស្មែល អាល់ហ្ស៊ីន (Ismail Al-Zin) ដែលជាមេបញ្ជាការនៅក្នុងអង្គភាពមីស៊ីលប្រឆាំងរថក្រោះនៃកងកម្លាំង រ៉ាដវ៉ាន់ (Radwan) របស់ក្រុម ហេសបូឡា។យោធាអ៊ីស្រាអែលបាននិយាយថា លោក អាល់ហ្ស៊ីន គឺជាប្រភពចំណេះដឹងដ៏សំខាន់ទាក់ទងនឹងមីស៊ីលប្រឆាំងរថក្រោះ ហើយទទួលខុសត្រូវចំពោះការវាយប្រហារមីស៊ីលប្រឆាំងរថក្រោះរាប់សិបដង ប្រឆាំងនឹងជនស៊ីវិល សហគមន៍ និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល។ប្រភពស្និទ្ធនឹងក្រុមហេសបូឡា បាននិយាយថា លោក អាល់ហ្ស៊ីន មិនមែនជាឥស្សរជនជាន់ខ្ពស់ទេ ប៉ុន្តែបានបញ្ជាក់ថា លោកស្ថិតនៅក្នុងអង្គភាពវរជន រ៉ាដវ៉ាន់ របស់ខ្លួន។ ឥឡូវនេះអ៊ីស្រាអែលបានសម្លាប់សមាជិកប្រហែល ២៥ នាក់នៃអង្គភាពនេះ រួមទាំងមេបញ្ជាការយ៉ាងហោចណាស់បីនាក់ផងដែរ។ក្រុមហេសបូឡា បានចាប់ផ្តើមបាញ់គ្រាប់រ៉ូកែតចេញពីកំពូលភ្នំ និងភូមិនានានៅភាគខាងត្បូងលីបង់ ទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី០៨ ខែតុលា ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ខ្លួនគឺក្រុម ហាម៉ាស ដែលបានធ្វើការវាយប្រហារឆ្លងព្រំដែនចូលទៅក្នុងអ៊ីស្រាអែល កាលពីមួយថ្ងៃមុននោះ ដែលបង្កឱ្យមានការវាយលុកយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល ទាំងដីគោក អាកាស និងសមុទ្រនៅលើតំបន់ ហ្កាហ្សាស្ទ្រីប៕

មនុស្ស ៧ នាក់ស្លាប់នៅសិង្ហបុរី ខណៈករណីជំងឺគ្រុនឈាមកើនឡើងទ្វេដងក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤

2024/04/01 09:52:39 am        140
ប្រទេសសិង្ហបុរី កំពុងជួបប្រទះនឹងកំណើននៃការឆ្លងមេរោគគ្រុនឈាម ដោយករណីនៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះកើនឡើងទ្វេដងនៃរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ជំងឺគ្រុនឈាមជាង ៥.០០០ ករណីត្រូវបានរាយការណ៍ ដែលជាកំណើនពីចំនួន ២.៣៦០ ករណីនៅក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទីភ្នាក់ងារបរិស្ថានជាតិ (NEA) ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យ (៣១ ខែមីនា)។គិតត្រឹមថ្ងៃទី ២៥ ខែមីនា មនុស្ស ៧ នាក់បានស្លាប់ដោយសារជំងឺគ្រុនឈាមក្នុងស្រុក។ ក្នុងចំណោមនោះ អ្នកស្លាប់ចំនួន ៦ នាក់ត្រូវបានកត់ត្រាទុកក្នុងឆ្នាំ ២០២៣។ តួលេខនេះត្រូវបានបង្ហាញកាលពីថ្ងៃអាទិត្យ (៣១ មីនា) ក្នុងការចាប់ផ្តើមនៃយុទ្ធនាការទប់ស្កាត់ជំងឺគ្រុនឈាមថ្នាក់ជាតិ ដែលបានមកមុនរដូវជំងឺគ្រុនឈាមជាទម្លាប់ដែលចាប់ពីខែឧសភា ដល់ខែតុលា។នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅលើគេហទំព័ររបស់ទីភ្នាក់ងារបរិស្ថានជាតិ NEA មានចង្កោមគ្រុនឈាមចំនួន ២៧ ករណីស្ថិតនៅក្រោមកម្រិតប្រកាសអាសន្ន «ក្រហម» គិតត្រឹមថ្ងៃទី ២៨ ខែមីនា ដោយសំដៅទៅលើតំបន់ដែលមានហានិភ័យខ្ពស់ដែលមាន ១០ ករណី ឬច្រើនជាងនេះ។ ទីភ្នាក់ងារ NEA បានធ្វើការត្រួតពិនិត្យជាង ៨១៣.០០០ ប្រតិបត្តិការក្នុងឆ្នាំ ២០២៣ ដោយបានរកឃើញកន្លែងបង្កកំណើតមូសជាង ១៩.៦០០ ទីតាំង។ ជាងពាក់កណ្តាលត្រូវបានគេរកឃើញនៅតាមលំនៅឋាន ហើយចំនួន ៣៨ ភាគរយនៅតំបន់សាធារណៈ និង ៥ ភាគរយនៅកន្លែងការដ្ឋាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ អំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ខណៈពួកក្បត់ជាតិ​តែងតែ​បង្កើត​ផេកហ្វេក​បុក​ក្លែង​ក្លាយ​ដាក់​ឈ្មោះសម្តេច ដើម្បីបោកប្រាស់ពលរដ្ឋ
03/21/2026 08:03 AM
ដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
03/21/2026 07:03 AM
សម្តេចធិបតី នាយករដ្ឋមន្រ្តី ផ្ញើសារអបអរសាទរ និងអំណរគុណជូនសហគមន៍មូស្លីម ក្នុងឱកាសបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន
03/21/2026 07:03 AM
រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីជប់លៀង “រាត្រីនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ”
03/20/2026 11:03 PM
សម្តេចតេជោ ហ៊ុន សែន៖តើពួកក្បត់ជាតិនេះបើមិនបានភូតកុហក់វាងាប់ឬអី? បានជាពួកវាបន្តបោកប្រាស់ប្រជាជនបែបនេះ
03/20/2026 11:03 PM
ក្រសួងឧស្សាហកម្មនឹងរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ ដើម្បីជំរុញ បរិវត្តកម្មកម្ពុជា
03/20/2026 09:03 PM
ចិនជំរុញឲ្យមានអាពាហ៍ពិពាហ៍ និងការសម្រាលបុត្រ ស្របពេលផ្លាស់ប្តូរឥរិយាបថសង្គម
03/20/2026 08:03 PM
អ៊ីស្រាអែល៖ គោលដៅចំនួន ២.០០០ទីតាំង ត្រូវបានវាយប្រហារនៅលីបង់
03/20/2026 08:03 PM
ដាណឺម៉ាកនឹងជ្រើសរើសសភាថ្មី នៅក្នុងការបោះឆ្នោតស្ថិតក្រោមស្រមោលរបស់លោក Trump
03/20/2026 08:03 PM
ចិនជំរុញឲ្យគ្រប់ភាគីទាំងអស់ក្នុងជម្លោះឈូងសមុទ្រ ធានាការផ្គត់ផ្គង់ប្រេងប្រកបដោយស្ថិរភាព និងគ្មានការរារាំង
03/20/2026 08:03 PM