តំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ណែនាំនិស្សិត ដែលត្រៀមទៅសិក្សានៅរុស្ស៊ី ឱ្យលើកកម្ពស់វប្បធម៌ជាតិ និងបង្ហាញពីជំហររាជរដ្ឋាភិបាលលើបញ្ហាព្រំដែន និង Online scam
​កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តបង្ក្រាបអនឡាញស្គេម ចំនួន៤ទីតាំង ឃាត់ជនសង្ស័យ៦នាក់
តំណាងអយ្យការសម្រេចចោទប្រកាន់មន្ត្រីក្រសួងការបរទេស៣រូបពាក់ព័ន្ធករណីលួចទិដ្ឋាការឲ្យជនបរទេសដែលជាពួក online scams

សន្តិសុខ និង សង្គម

ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់ ក្នុងតំបន់ហ្កាហ្សា កើនឡើងដល់ ៣៣.១៣៧នាក់ ខណៈជម្លោះអូសបន្លាយពេលអស់៦ខែ

2024/04/08 12:19:24 am        216
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បានប្រកាសកាលពីថ្ងៃសៅរ៍ថា ចំនួនជនជាតិប៉ាឡេស្ទីនដែលបានស្លាប់ ពីការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាស្រ្ទីប បានឡើងដល់ ៣៣.១៣៧នាក់។យោងតាមក្រសួងសុខាភិបាល បានអោយដឹងថា ក្នុងអំឡុងរយៈពេល២៤ម៉ោងកន្លងទៅនេះ កងទ័ពអ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីន៤៦នាក់ និងរបួស៦៥នាក់ទៀត នៅក្នុងប្រតិបត្ដិការសឹក៤លើក ដែលនាំអោយចំនួនអ្នកស្លាប់ឡើងដល់៣៣.១៣៧នាក់ និងរបួស ៧៥.៨១៥នាក់ ចាប់តាំងពីជម្លោះ អ៊ីស្រាអែល-ហាម៉ាស បានផ្ទុះឡើង កាលពីថ្ងៃទី៧តុលា ឆ្នាំ២០២៣ ។ មានរយៈពេល៦ខែមកហើយ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល បានបន្ដពីការផ្ទុះឡើងនៅថ្ងៃទី៧តុលា ឆ្នាំកន្លងទៅ។ តំបន់ហ្កាហ្សា ស្រ្ទីប ឥឡូវនេះ បានជាប់ក្នុងឋាននរក និងនៅតែមានស្ថានភាពដុនដាបខ្លាំងផ្នែកវិបត្ដិមុស្សធម៌ និងហានិភ័យគ្រោះទុរ្ភិក្ស។កងទ័ពអ៊ីស្រាអែល បានប្ដេជ្ញាវាយប្រហារក្រុងរ៉ាហ្វា (Rafah) ដែលគេចាត់ទុកថា ជាជម្រកចុងក្រោយនៅក្នុងតំបន់ហ្កាហ្សា។ ខណៈដែលជម្លោះកំពុងរីករាលដាលជាមួយ នឹងហានិភ័យដែលលែងអាចគ្រប់គ្រងបាន។អ៊ីស្រាអែល បានចាប់ផ្ដើមវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនេះ ក្នុងតំបន់ហ្កាហ្សា ស្រ្ទីប ដើម្បីសងសឹកនឹងការវាយប្រហារដោយកំរោលចូលរបស់ក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលនៅថ្ងៃទី៧តុលាឆ្នាំ២០២៣ដែលបានធ្វើឱ្យមនុស្សចំនួន១.២០០នាក់ ត្រូវបានសម្លាប់ និងជាង២០០នាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ៕

អ្នកគោរពបូជាប៉ាឡេស្ទីនជួបប្រទះការបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកនៅបរិវេណវិហារ al-Aqsa ក្នុងក្រុងហ្សេរុយសាឡឹម

2024/04/07 06:16:23 pm        224
កងកម្លាំងនគរបាលអ៊ីស្រាអែល បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក នៅថ្ងៃទី២ ដើម្បីបំបែកក្រុមអ្នកគោរពបូជាប៉ាឡេស្ទីន បន្ទាប់ពីការបួងសួងពេលព្រលឹមមុនថ្ងៃរះ នៅក្នុងបរិវេណវិហារ អាល់ អាកសា (al-Aqsa) ក្នុងក្រុងហ្សេរុយសាឡឹម កាលពីចុងសប្ដាហ៍នេះ។ ក្រុមអ្នកបួងសួង កំពុងអធិស្ឋានមុនពេលព្រឹកព្រលឹមថ្ងៃរះ នៅថ្ងៃចុងក្រោយនៃបុណ្យរ៉ាម៉ាដាននៅ al-Aqsa ដែលត្រូវបានចាត់ទុកដោយឥស្លាមសានិកថា ជាទីសក្ការៈបូជាដ៏ពិសិដ្ឋបំផុតទីបីរបស់សាសនាអ៊ីស្លាម។នគរបាលអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកគោរពបូជារាប់ពាន់នាក់បានចូលរួម ហើយខ្លះបានចាប់ផ្តើមស្រែកពាក្យស្លោក។ អ្នកផ្សេងទៀតបានបាញ់កាំជ្រួចទៅលើកងកម្លាំងនគរបាល ហើយនគរបាលបានបំបែកហ្វូងមនុស្ស។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ជនជាតិប៉ាឡេស្ទីន ១៦នាក់ ត្រូវបានឃុំខ្លួននៅខាងក្រៅបរិវេណព្រះវិហារនោះ។ក្នុងអំឡុងពេលអធិស្ឋាន មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅជិតព្រះវិហារកំពូលរាងដោម( Dome of the Rock) ដោយស្រែកគាំទ្រតំបន់ហ្កាហ្សា និង បរិវេណវិហារអ៊ីស្លាម Al-Aqsa ។ខណៈតំបន់នេះ ជារឿយៗជាកន្លែងនៃការប៉ះទង្គិចគ្នារវាងជនជាតិទាំង២ ក្រុមអ្នកគោរពបូជាប៉ាឡេស្ទីនបាននិយាយថា ក្រុមអាជ្ញាធរអ៊ីស្រាអែលបានរឹតបន្តឹងការចូលទៅកាន់វិហារ al-Aqsa ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមអ៊ីស្រាអែលលើពួកសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សាកាលពីថ្ងៃទី ៧ ខែតុលា។បរិវេណដែលមានទីតាំងនៅកណ្តាលទីក្រុងចាស់នៃក្រុងហ្សេរូសាឡឹម(Old City) ត្រូវគេស្គាល់ថាជាទីសក្ការបូជាដ៏ពិសិដ្ឋបំផុតទី ៣ សម្រាប់ប្រជាជនម៉ូស្លីម និងត្រូវបានជនជាតិជ្វីហ្វហៅថាជា ប្រាសាទភ្នំ ឬ Temple Mount៕

អង្គការសុខភាពពិភពលោក និយាយថា មន្ទីរពេទ្យ Al-Shifa ត្រូវបានបំផ្លាញទាំងស្រុង និងក្លិនស្អុយសាកសពរលួយ

2024/04/07 05:14:11 pm        172
អង្គការសុខភាពពិភពលោកបាននិយាយថា ក្រុមការងាររបស់ខ្លួនបានទៅដល់មន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុង ហ្កាហ្សា កាលពីចុងសប្ដាហ៍នេះ ជាទីដែលកងកម្លាំងពិសេសរបស់អ៊ីស្រាអែល បានការវាយឆ្មក់រយៈពេលពីរសប្តាហ៍ដាក់គោលដៅលើក្រុមមនុស្សដែលសង្ស័យថាជាពួកសកម្មប្រយុទ្ធ ដោយបន្សល់ទុកនូវសំណល់នៃអគារដែលត្រូវបានបំផ្លាញ និងសាកសពមនុស្សរាយប៉ាយ។ក្រុមនេះបាននិយាយថាខ្លួនបានប្រទះឃើញសាកសពយ៉ាងហោចណាស់ប្រាំនាក់នៅអគារនេះ ដែលភាគច្រើនបានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ។ លោកវេជ្ជបណ្ឌិត អាយ៉ាឌីល សាប៉ាបេកូវ (Ayadil Saparbekov) ប្រធានក្រុមសម្រាប់គ្រាអាសន្នផ្នែកសុខភាពនៅអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មន្ទីរពេទ្យនេះ ត្រូវបានបំផ្លាញទាំងស្រុង។ មានក្លិនស្អុយ និងសាកសពរលួយនៅជុំវិញលោក ។មន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យដ៏ធំបំផុតរបស់ដែនដីហ្កាហ្សាស្រ្ទីប មុនពេលសង្រ្គាម គឺជាកន្លែងថែទាំសុខភាពមួយក្នុងចំណោមកន្លែងថែទាំសុខភាពមួយចំនួនដែលបានដំណើរការដោយផ្នែកនៅភាគខាងជើងមុនពេលការវាយឆ្មក់នេះ៕

ក្រុមបាតុករប៉ះទង្គិចគ្នាជាមួយនគរបាលនៅប្រទេសនេប៉ាល់ ជុំវិញការទាមទារឱ្យមានការរៀបចំរដ្ឋឡើងវិញ

2024/04/07 04:53:30 pm        106
ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងនៅក្នុងរដ្ឋធានី កាតាម៉ាន់ឌូ (Kathmandu) របស់ប្រទេសនេប៉ាល់កាលពីថ្ងៃសៅរ៍ ៦ មេសា បន្ទាប់ពីក្រុមបាតុករទាមទារឱ្យមានការរៀបចំរដ្ឋឡើងវិញ បានប៉ះទង្គិចជាមួយកងកម្លាំងនគរបាល។ អតីតឧបនាយករដ្ឋមន្រ្ដី លោក រ៉ាចេនដ្រា ម៉ាហាតូ (Rajendra Mahato) បានអំពាវនាវឱ្យមានការហែក្បួនគាំទ្រសម្រាប់ការទទួលស្គាល់រដ្ឋ ដែលមានមូលដ្ឋានលើជនជាតិភាគតិច ប៉ុន្តែអ្វីៗបានប្រែក្លាយជាហិង្សា នៅពេលដែលក្រុមបាតុករចូលទៅក្នុងតំបន់ហាមឃាត់ដែលត្រូវបានការពារដោយកងកម្លាំងនគរបាល។ ភ្លាមៗនោះ ក្រុមបាតុករបានទំលាយរនាំង និងគប់ដុំថ្មទៅលើនគរបាល បន្ទាប់មកពួកគេត្រូវបានបំបែកដោយប្រើប្រាស់ដំបងឆក់ ដំបង និងកាណុងបាញ់ទឹក។ តាមសេចក្តីរាយការណ៍ មនុស្ស៦នាក់ រួមទាំងនគរបាល២នាក់ បានរងរបួសក្នុងឧបទ្ទវហេតុនេះ ខណៈមនុស្ស៤នាក់ ត្រូវបានចាប់ខ្លួនពីបទញុះញង់ឲ្យមានអំពើហិង្សានៅក្នុងតំបន់នេះ៕

រុស្ស៊ីជម្លៀសមនុស្សជាង ៤.០០០នាក់ ក្រោយបាក់ទំនប់ទឹក បង្កជាទឹកជំនន់ជិតព្រំដែន កាហ្សាក់ស្ថាន

2024/04/07 04:20:39 pm        149
ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានជម្លៀសមនុស្សជាង ៤.០០០នាក់នៅក្នុងតំបន់ អូរ៉េនប៊ើក(Orenburg)ក្បែរព្រំដែនរបស់ប្រទេស កាហ្សាក់ស្ថាន ដោយសារទឹកជំនន់ បន្ទាប់ពីបាក់ទំនប់ទឹក។ការិយាល័យអភិបាលខេត្ត អូរ៉េនប៊ើក បាននិយាយកាលពីចុងសប្ដាហ៍នេះថា មនុស្សចំនួន ៤.២០៨នាក់ រួមទាំងកុមារចំនួន១.០១៩នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ហើយផ្ទះសម្បែងប្រជាពលរដ្ឋ ជាង ២.៥០០ខ្នង ត្រូវបានរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលបណ្តាលមកពីបាក់ទំនប់វារីអគ្គិសនី កាលពីថ្ងៃសុក្រ ទី៥មេសា ក្រោយមានភ្លៀងធ្លាក់ខ្លាំង។ អភិបាលក្រុង លោក ដេនីស ផាស្ល័រ (Denis Pasler) បាននិយាយថា ទឹកជំនន់បានឈានដល់ កម្រិតធ្ងន់ធ្ងរបំផុត ដោយបន្ថែមថា ស្ថានភាពពិតជាលំបាក ជាពិសេសនៅក្នុងទីក្រុង អស (Orsk) ជាទីក្រុងជាប់ព្រំដែន ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ២៣០.០០០នាក់ ។ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថាមនុស្សប្រហែល ២.០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេនៅក្នុងទីក្រុង អស (Orsk)តែមួយគត់ ។ ទីក្រុងនេះ មានទីតាំងនៅតំបន់ អូរ៉េនប៊ើក (Orenburg) នៃភ្នំអ៊ូរ៉ាល់(Ural) ។ប៉ុន្តែក្រុមអាជ្ញាធរបាននិយាយថា ស្ថានភាពលំបាកនៅទូទាំងតំបន់ ហើយបានព្រមានពីកម្រិតទឹកដ៏គ្រោះថ្នាក់នៅលើទន្លេ អ៊ូរ៉ាល់ (Ural) នៅក្នុងទីក្រុងសំខាន់ អូរ៉េនប៊ើក (Orenburg)៕

មនុស្សពីរនាក់ស្លាប់ និងប្រាំពីរនាក់ រងរបួសក្នុងការបាញ់ប្រហារនៅក្លិបកម្សាន្តម៉ាទីនី ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក

2024/04/07 04:17:23 pm        106
នគរបាលបាននិយាយថា មនុស្សពីរនាក់បានស្លាប់ និង៧ នាក់បានរងរបួស រួមទាំងមន្រ្តីនគរបាលម្នាក់ផងដែរ អំឡុងការបាញ់ប្រហារនៅក្លិបកម្សាន្តម៉ាទីនី (martini bar) ក្នុងទីក្រុង Doral រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃសៅរ៍ ៦ មេសា។ ការបាញ់ប្រហារនេះ បានកើតឡើងបន្ទាប់ពីមានការឈ្លោះប្រកែកគ្នា ហើយបុគ្គលម្នាក់បានដកអាវុធ រួចបាញ់សម្លាប់សន្តិសុខម្នាក់ ដែលបានឃាត់សកម្មភាពរបស់ខ្មាន់កាំភ្លើងរូបនោះ។ នគរបាលបាននិយាយថា មនុស្សប្រាំមួយនាក់ដែលត្រូវបានគេបាញ់នោះ គឺជាអ្នកឈរមើលហេតុការណ៍ ហើយនគរបាលម្នាក់ត្រូវបានបាញ់ចំជើង។ពុំទាន់មានការបញ្ជាក់ពីអត្តសញ្ញាណរបស់ជនដៃដល់នៅឡើយទេ។យោងតាមវិទ្យាស្ថាន វាស់ស្ទង់និងការវាយតម្លៃសុខភាព នៅសាកលវិទ្យាល័យវេជ្ជសាស្រ្តវ៉ាស៊ីនតោន ( Washington School of Medicine) សហរដ្ឋអាមេរិក មានកម្រិតខ្ពស់បំផុតនៃអំពើហិង្សាដោយអាវុធក្នុងចំណោមប្រទេសមានប្រាក់ចំណូលខ្ពស់ ដែលមានប្រជាជនលើសពី១០ លាននាក់៕

ពលរដ្ឋអ៊ីស្រាអែល តវ៉ាប្រឆាំងលោក Netanyahu ខណៈសង្រ្គាមហ្កាហ្សា ឈានដល់រយៈពេលកន្លះឆ្នាំ

2024/04/07 04:05:47 pm        165
ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់បានតវ៉ាប្រឆាំងលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នៅថ្ងៃចុងសប្ដាហ៍នេះ ស្របពេលសង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាឈានដល់រយៈពេលកន្លះឆ្នាំពេញ។ក្រុមអ្នករៀបចំបាននិយាយថា មនុស្សប្រហែល ១០០.០០០នាក់ បានជួបជុំគ្នានៅផ្លូវបំបែកទីក្រុង Tel Aviv ដែលត្រូវបានប្តូរឈ្មោះជា ទីលានប្រជាធិបតេយ្យវិញ ចាប់តាំងពីការតវ៉ាដ៏ធំប្រឆាំងកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន។អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានរាយការណ៍ថា ដោយស្រែកថា រៀបចំការបោះឆ្នោតឥឡូវនេះ ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យលោក Benjamin Netanyahu លាលែងពីតំណែង ខណៈសង្រ្គាមនៅដែនដី ហ្កាហ្សា ឈានចូលដល់ខែទីប្រាំពីរនៅថ្ងៃអាទិត្យទី៧មេសា។ការប្រមូលផ្តុំគ្នាក៏ត្រូវបានធ្វើឡើងផងដែរនៅក្នុងទីក្រុងផ្សេងៗ ដោយមេដឹកនាំប្រឆាំងរបស់អ៊ីស្រាអែលលោក យ៉ែរ ឡាពីដ (Yair Lapid)កំពុងចូលរួមនៅក្នុងទីក្រុង ហ្វា សាបា(Kfar Saba) មុនពេលលោកធ្វើដំណើរទៅចូលរួមកិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន។លោកបានថ្លែងនៅក្នុងការជួបជុំនោះថា ពួកគេមិនបានដឹងអ្វីទេ ពួកគេមិនបានផ្លាស់ប្តូរទេ។ដរាបណាយើងមិនអាចនាំចំណាប់ខ្មាំងទាំងនោះត្រឡប់មកផ្ទះវិញ ពួកគេនឹងមិនផ្តល់ឱកាសឱ្យប្រទេសនេះដើរទៅមុខឡើយ។ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា ការប៉ះទង្គិចគ្នា បានផ្ទុះឡើងរវាងក្រុមបាតុករ និងកងកម្លាំងនគរបាលនៅឯការប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv ហើយនគរបាលបាននិយាយថា អ្នកតវ៉ាម្នាក់ត្រូវបានចាប់ខ្លួន។ក្រោយមក ក្រុមអ្នកតវ៉ានៅទីក្រុង Tel Aviv ត្រូវបានចូលរួមដោយក្រុមគ្រួសារចំណាប់ខ្មាំង ហ្កាហ្សានិងក្រុមអ្នកគាំទ្ររបស់ពួកគេ៕

អាជ្ញាធរខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងលួចបើកល្បែង ចាក់ឆ្នោតវៀតណាម ឃាត់ម្ចាស់ទីតាំងម្នាក់

2024/04/07 02:37:37 am        203
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានឆ្មក់ចុះបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងប្រភេទឆ្នោតវៀតណាមមួយកន្លែងនិងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់និងដករហូតវត្ថុតាងមួយចំនួន។ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង០៤និង២០នាទីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានចុះឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងដែលស្ថិតនៅផ្ទលេខ២៤ ផ្លូវលេខ២២៦ កែង ផ្លូវ២២៣ ក្រុមទី៤៨ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។តាមប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរខណ្ឌទួលគោកបានឲ្យដឹងថាក្រោយទទួលបានព័ត៌មាននិងសេចក្ដីរាយការណ៍ អាជ្ញាធរខណ្ឌទួលគោកបានចាត់កម្លាំងចុះស្រាវជ្រាវរួចក៏បានដាក់កម្លាំងចុះឆ្មក់បង្ក្រាបជាក់ស្ដែងតែម្ដង។ ក្នុងប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានឃាត់ខ្លួន ស្ត្រីម្នាក់ ដែលមើលការខុសត្រូវនៅទីតាំងនេះ និងដកហូតក្រដាសចុងសន្លឹកឆ្នោតវៀតណាម មួយចំនួន។បច្ចុប្បន្នស្ត្រីម្នាក់មើលការខុសត្រូវនៅទីតាំង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ អត្ថបទ៖ កុម្ភៈ

អគ្គិភ័យឆេះក្លឹបកម្សាន្ដ ស៊ីនហាយ ស្ទើរតែទាំងស្រុង

2024/04/07 12:45:01 am        171
ព្រះសីហនុ៖ អគ្គិភ័យបានឆាបឆេះក្លឹបកម្សាន្ដ ស៊ីនហាយ (ខារ៉ាអូខេ សៀងហៃ) ដែលស្ថិត​នៅ​ក្នុង​សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជិតរង្វង់មូលតោពីរ បណ្ដាលឱ្យខូចខាត​សម្ភារៈ​ស្ទើរ​តែ​ទាំង​ស្រុង។ គ្រោះអគ្គិភ័យនេះបានកើតឡើងនារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ កម្លាំងចម្រុះ មាន​ទាំង​រថយន្ត​ពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត អាវុធហត្ថខេត្ត ង៧០ កំពង់ផែស្វ័យត្ន ក្រុមហ៊ុនGTVC និង​រថយន្តពន្លត់អគ្គិភ័យរបស់ព្រលានយន្តហោះកងកេងផងដែរ បានចូលរួម​គ្នា​ជួយ​អន្ត​រាគមន៍​ពន្លត់​ភ្លើង​នេះ។ សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការពន្លត់កម្លាំងចម្រុះ​បាន​ប្រើប្រាស់​ទឹក​ពន្លត់​អគ្គិភ័យ​ឲ្យ​រលត់​ទៅ​វិញ​ប្រើអ​ស់ពេលប្រមាណ ៣ម៉ោង ប៉ុន្តែពុំទាន់អាចបញ្ជាក់បានពីរបាយការណ៍ជាក់លាក់ថា ទំហំ​នៃការឆាបឆេះនេះអស់ប៉ុន្មាន មានមនុស្សរងគ្រោះឬអត់ និងពុំទាន់អាចបញ្ជាក់ថា ការឆេះ​នេះ​បណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ព្រោះសមត្ថកិច្ចជំនាញកំពុងធ្វើការ។គួររំឭកផងដែរថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ទីតាំងខារ៉ាអូខេនេះ (ស៊ិន ហាយ) បាន​បិទ​ទ្វារ​មកទល់បច្ចុប្បន្ន ដោយសារបើកបន្ទប់ KTV ពាក់ព័ន្ធនឹងគ្រឿងញៀនជាដើម ហើយពេ​ល​នោះ​សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធថ្នាំញៀន និងវត្ថុតាង​បញ្ជូ​ន​ទៅ​តុលា​ការ​ផង​ដែរ​៕ គង់ ប៊ុនថា

លុយប្រហែល ៣០ លានដុល្លារត្រូវបានចោរលួចពីឃ្លាំងទុកប្រាក់ក្នុងក្រុង Los Angeles របស់អាមេរិក

2024/04/05 08:43:11 pm        157
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) ថា នគរបាល និងការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងស៊ើបអង្កេតការលួចប្រាក់ក្នុងចំនួនរហូតដល់ ៣០ លានដុល្លារអាមេរិក ពីឃ្លាំងទុកប្រាក់ក្នុងទីក្រុង ឡូសអែនជើលេស (Los Angeles) ដែលជាទីក្រុងធំទីពីរនៅក្នុងសហរដ្ឋអាមេរិក។ប្រភពពីសមត្ថកិច្ចបានប្រាប់ស្ថានីយទូរទស្សន៍ KABC ក្នុងស្រុកថា ចោរកម្មនេះបានកើតឡើងនៅឃ្លាំង ហ្កាដាវើល (GardaWorld) ក្នុងតំបន់ ស៊ីលម៉ា (Sylmar) ដែលជាសង្កាត់ជាយក្រុងក្នុងជ្រលងភ្នំ សាន ហ្វើណានដូ (San Fernando) កាលពីថ្ងៃអាទិត្យ អំឡុងពេលបុណ្យអ៊ីស្ទើរ (Easter) ហើយការលួចនេះគឺជាចោរកម្មដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុងនេះ។របាយការណ៍បាននិយាយថា ចោរបានលួចចូលក្នុងឃ្លាំងនោះដោយមិនត្រូវប្រព័ន្ធសំឡេងរោទិ៍អាសន្នចាប់បាន ដោយឆ្លងកាត់ដំបូលអគារ ហើយចូលទៅកន្លែងស្តុកលុយ។របាយការណ៍បន្ថែមថា ការចូលលួចនេះបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យ នៅឯកន្លែងដែលសាច់ប្រាក់ពីអាជីវកម្មទូទាំងតំបន់ត្រូវបានគ្រប់គ្រង និងរក្សាទុក ដោយបន្ថែមថាការទម្លុះចូលនេះមានភាពល្អិតល្អន់ ហើយធ្វើឡើងដោយក្រុមចោរមានបទពិសោធន៍ ដែលដឹងពីមធ្យោបាយដើម្បីលួចចូលដោយសុវត្ថិភាព និងដឹងពីទីតាំងដែលមិនមាននរណាម្នាក់កត់សម្គាល់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាចែករំលែកព័ត៌មានថ្មីៗ ឆ្លើយតបការវិវត្តសេដ្ឋកិច្ចតំបន់និងសកល
08/26/2026 09:08 PM
រដ្ឋមន្ត្រី ចក្រភពអង់គ្លេសអញ្ជើញចុះជួបក្រុមការងារដែលកំពុងអនុវត្តសកម្មភាពកំចាត់មីន ដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលអង់គ្លេស
08/26/2026 08:08 PM
​រាជរដ្ឋាភិបាលជំរុញអ្នករៀបចំពិព័រណ៍នានាបង្កេីនយន្តការជំនួបពាណិជ្ជកម្មដេីម្បីពង្រីកទីផ្សារកាន់តែខ្លាំងក្នុងតំបន់
08/26/2026 08:08 PM
កិច្ចប្រជុំអគ្គលេខាធិការដ្ឋាន នៃសន្និសីទប្រធានសភា នៃអន្តរសភា
08/26/2026 08:08 PM
សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេ អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមសន្និសីទ ISC-2
08/26/2026 08:08 PM
ប្រភព៖ ប៉ាគីស្ថានស្នើពេលវេលាកំណត់ថ្មី ៦០ថ្ងៃ ដើម្បីឲ្យអាមេរិក និងអ៊ីរ៉ង់ចាប់ផ្ដើម​ការចរចា​ផ្ទាល់ឡើងវិញ
08/26/2026 08:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស.)
08/26/2026 08:08 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ «សហរដ្ឋអាមេរិកនឹងមិនសម្រេចបានអ្វីឡើយ​» ជាមួយនឹងសម្ពាធសេដ្ឋកិច្ច
08/26/2026 07:08 PM
មនុស្សយ៉ាងហោច ២២នាក់ស្លាប់ និង ៣៨៤នាក់ បាត់ខ្លួន ក្រោយទឹកជំនន់ដ៏គំហក់នៅនេប៉ាល់
08/26/2026 07:08 PM
លោក Netanyahu ប្ដេជ្ញាបង្កើន​ការតាំងទីលំនៅបន្ថែម នៅ West Bank ដោយផ្គើន​នឹង​សម្ពាធអន្តរជាតិ
08/26/2026 07:08 PM