មនុស្សប្រុសស្រីពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ បណ្តាល​ឲ្យ​ក្មេង​ម្នាក់​រង​របួស​ធ្ងន់​នឹងត្រូវបញ្ចូនទៅតុលាការទាំង ២នាក់
ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់
ស្នងការរាជធានី បញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យទីតាំងផាប់មួយកន្លែង នៅខណ្ឌទួលគោក ក្រោយឃើញមានក្មេងៗទៅប្រមូលផ្តុំផឹកស៊ីទាំងថ្ងៃ
ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួសករណីផ្ទុះគ្រាប់បែកចង្កោម នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

សន្តិសុខ និង សង្គម

ប្រទេស បូលីវី ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នក្រោយភ្លៀងធ្លាក់ខ្លាំង

2024/03/11 08:36:27 am        330
ឯកសាររដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋធានីឡាប៉ាស់ (La Paz)របស់ប្រទេសបូលីវី បានជំរុញឲ្យក្រុមអាជ្ញាធរប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីទឹកក្នុងទន្លេហក់ឡើងប្រៀបច្រាំងបំផ្លាញលំនៅឋានជាច្រើនខ្នងកាលពីចុងសប្ដាហ៍នេះ។ យោងតាមឯកសារខាងលើ លោកប្រធានាធិបតីបូលីវី ល្វីស អាសេ(Luis Arce) បានសន្យាបញ្ជូនគ្រឿងចក្រធុនធ្ងន់ និងទាហានចំនួន៣ពាន់នាក់ ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញបន្ថែមទៀត ។ ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានទឹកជំនន់ នៅក្នុងភូមិឋានមួយចំនួន និង កាត់ផ្ដាច់ទំនាក់ទំនងតំបន់មួយជាច្រើនទៀតនៅក្នុងទីក្រុងនេះ ព្រមទាំងកាត់ផ្ដាច់ចរន្តអគ្គិសនី និងជន់លិចផ្លូវផងដែរ។ លោកអាសេ បាននិយាយនៅលើបណ្ដាញសង្គម Xថា យើងបារម្ភជាខ្លាំងចំពោះស្ថានភាពដ៏លំបាកដែលទីក្រុងឡាប៉ាស់ កំពុងជួបប្រទះ។ យោងតាមទិន្នន័យ មនុស្សម្នាក់បានស្លាប់ កាលពីចុងសប្ដាហ៍មុនក្នុងទីក្រុងឡាប៉ាស់ ដោយសារភ្លៀងធ្លាក់ខ្លាំង ខណៈមនុស្សជិត៥០នាក់បានស្លាប់ ក្នុងទឹកជំនន់ទូទាំងប្រទេសចាប់តាំងពីរដូវភ្លៀងធ្លាក់បានចាប់ផ្ដើមកាលពីខែមករា ៕

លោក Netanyahu៖ ភេរវករ ១៣.០០០ នាក់ស្ថិតចំណោមប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់

2024/03/11 08:19:15 am        351
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអាទិត្យ (១០ មីនា) ថាយ៉ាងហោចណាស់ «ភេរវករ» ចំនួន ១៣.០០០ នាក់ស្ថិតក្នុងចំណោមជនជាតិប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ក្នុងអំឡុងសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។លោក ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថានឹងបន្តការវាយលុកនៅភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធនេះ ដោយជាសកម្មភាពមួយដែលប្រធានាធិបតីអាមេរិកអាមេរិក ចូ បៃដិន (Joe Biden) ពិពណ៌នាថាជា «បន្ទាត់ក្រហម» របស់លោក។ប្រជាជនប៉ាឡេស្ទីនជាង ៣១.០០០ នាក់ត្រូវបានសម្លាប់នៅហ្កាហ្សា ក្នុងអំឡុងសង្គ្រាមរយៈពេលប្រាំខែ ដែលបានចាប់ផ្តើមបន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ថ្នូរ ២៥៣ នាក់ នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។ក្រសួងសុខាភិបាលហ្កាហ្សា មិនបែងចែកចំនួនអ្នកស្លាប់រវាងជនស៊ីវិល និងក្រុមសកម្មប្រយុទ្ធហាម៉ាសទេ ប៉ុន្តែបាននិយាយថាចំនួន ៧២ ភាគរយនៃអ្នកស្លាប់ទាំងអស់គឺជាស្ត្រី និងកុមារ ហើយក្រុមនេះបានច្រានចោលតួលេខអ្នកស្លាប់ ដែលអ៊ីស្រាអែល បានដាក់ឡើងចំពោះក្រុមសកម្មប្រយុទ្ធហាម៉ាស ថាជាការប៉ុនប៉ងបង្ហាញពី «ជ័យជម្នះក្លែងក្លាយ»៕

ពលរដ្ឋប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា បានរៀបចំប្រារព្ធពិធីបុណ្យរ៉ាម៉ាដានក្រោមស្រមោលសង្គ្រាម

2024/03/11 08:09:56 am        463
ប្រជាជនប៉ាឡេស្ទីនបានរៀបចំពិធីបុណ្យរ៉ាម៉ាដាន(Ramadan)ទាំងទុក្ខព្រួយជាមួយនឹងវិធានការរឹតបន្តឹងសន្តិសុខកាន់តែខ្លាំងពីសំណាក់កងកម្លាំងនគរបាលអ៊ីស្រាអែល និងទិដ្ឋភាពនៃសង្គ្រាម និងភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា ដែលជាស្រមោលគ្របដណ្ដប់លើខែដ៏វិសុទ្ធរបស់មូស្លីមសាសនិក ខណៈការចរចាធានាឲ្យបានបទឈប់បាញ់បានជាប់គាំង។ នគរបាលរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅជុំវិញផ្លូវតូចចង្អៀតនៃទីក្រុងចាស់ Old City ក្នុងទីក្រុង ហ្ស៊េរ៉ុយសាឡឹម (Jerusalem)ជាទីដែលអ្នកគោរពបូជារាប់ម៉ឺននាក់ត្រូវបានរំពឹងថានឹងទៅកាន់ បរិវេណវិហារអ៊ីស្លាមអាល់-អាកសា(Al-Aqsa)ជារៀងរាល់ថ្ងៃ ជាទីសក្ការៈមួយក្នុងចំណោមទីតាំងដ៏ពិសិដ្ឋបំផុតមួយនៅក្នុងសាសនាអ៊ីស្លាម។ តំបន់ដែលត្រូវបានចាត់ទុកថាជាកន្លែងពិសិដ្ឋបំផុតដោយជនជាតិជ្វីហ្វដែលស្គាល់វាថាជា Temple Mount គឺជាចំណុចផ្ទុះជម្លោះដ៏យូរអង្វែង និងជាចំណុចចាប់ផ្តើមមួយនៃសង្រ្គាមចុងក្រោយក្នុងឆ្នាំ ២០២១រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាចលនាសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់ហ្កាហ្សា។ ជម្លោះរយៈពេល ១០ ថ្ងៃនោះត្រូវបានបង្អាក់ដោយសង្គ្រាមបច្ចុប្បន្ន ដែលឥឡូវនេះឈានដល់ខែទី ៦ ហើយ។ ជម្លោះនេះបានចាប់ផ្តើមផ្ទុះឡើងកាលពីនៅថ្ងៃទី ៧ ខែតុលា នៅពេលក្រុមយុទ្ធជនហាម៉ាសរាប់ពាន់នាក់បានវាយលុកចូលទៅក្នុងប្រទេសអ៊ីស្រាអែល សម្លាប់មនុស្សប្រហែល១.២០០នាក់។យុទ្ធនាការឥតឈប់ឈររបស់អ៊ីស្រាអែលនៅហ្កាហ្សា បានបង្កឱ្យមានភាពអាសន្នកាន់តែខ្លាំងនៅទូទាំងពិភពលោក ខណៈការកើនឡើងហានិភ័យនៃគ្រោះទុរ្ភិក្សបានគំរាមកំហែងបន្ថែមទៀត ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ៣១.០០០នាក់រួចហើយ៕

ក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន ហែក្បួនក្នុងទីក្រុងប៉ារីស អំពាវនាវឲ្យមានបទឈប់បាញ់ និងនាំជំនួយចូលហ្កាហ្សា

2024/03/10 03:21:57 pm        370
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនរាប់រយនាក់បានដង្ហែក្បួននៅទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ ៩ មីនា ដោយទាមទារឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ខណៈជម្លោះនៅមជ្ឈិមបូព៌ាឈានចូលដល់ខែទី ៥ ។កាលពីចុងសប្ដាហ៍នេះ ក្រៅពីនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ការតវ៉ាក៏បានកើតឡើងនៅក្នុងប្រទេសជាច្រើនទៀតផងដែរ ដូចនៅទីក្រុងឡុងដ្រ៍ ច្រកភពអង់គ្លេស ហ្ស៊កដានី ឈីលី និងសហរដ្ឋអាមេរិកជាដើម។ អ្នកតវ៉ាម្នាក់មកពីចលនាសាមគ្គីភាពបារាំង-ប៉ាឡេស្ទីន បានរិះគន់ការទម្លាក់ជំនួយអាហារចូលក្នុងដែនដីហ្កាហ្សា ដោយនិយាយថាពលរដ្ឋហ្កាហ្សា ត្រូវបានគេចាត់ទុកថាដូចជាសត្វធាតុ។ ប្រទេសមួយចំនួនដូចជាបារាំង ហ្ស៊កដានី និងសហរដ្ឋអាមេរិក បានទម្លាក់ជំនួយតាមយន្តហោះ ខណៈការចូលក្នុងដែនដីឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ តាមរថយន្តមានកំណត់។ ការចរចាស្តីពីបទឈប់បាញ់ដែលអាចកើតមាននៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតែជាប់គាំង។ ទីភ្នាក់ងារផ្ដល់ជំនួយបានព្រមានអំពីគ្រោះទុរ្ភិក្សដែលកំពុងកើតមានរយៈពេល៥ខែនៅក្នុងយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស។ ភាគច្រើននៃប្រជាជន ២,៣លាននាក់នៅតំបន់ហ្កាហ្សាឥឡូវនេះ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងនៅខាងក្នុងដែនដីនេះ ខណៈដំណើរការផ្ដល់ជំនួយត្រូវបានរាំងស្ទះយ៉ាងខ្លាំងនៅប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកព្រំដែនដីគោក៕

Updat៖ មនុស្ស២១នាក់ស្លាប់ និង៦នាក់កំពុងបាត់ខ្លួនក្នុងគ្រោះទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូនេស៊ី

2024/03/10 03:13:36 pm        470
ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃអាទិត្យទី១០មីនា ថា ភ្លៀងធ្លាក់ខ្លាំងរយៈពេលជាច្រើនថ្ងៃ បានបង្កឲ្យទឹកជំនន់ និងបំណាក់ដីនៅក្នុងខេត្តស៊ូម៉ាត្រាខាងលិច (West Sumatra)របស់ប្រទេសឥណ្ឌូនេស៊ី បង្ខំឲ្យមនុស្សជាង ៧ម៉ឺន៥ពាន់នាក់ ជម្លៀសចេញពីលំនៅឋាន និងឆក់យកជីវិតមនុស្ស២១នាក់ ខណៈ៦នាក់ផ្សេងទៀតនៅតែបាត់ខ្លួន ។ ទឹកជំនន់ដ៏ធ្ងន់ធ្ងរចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននៅក្នុងទីក្រុងផាដាង (Padang) និងតំបន់ចំនួន៨ផ្សេងទៀត បានបំផ្លិចបំផ្លាញ លំនៅឋានជិត៧០០ខ្នង ស្ពាន និងសាលារៀនជាច្រើនកន្លែង និងជន់លិចផ្ទៃដីកសិកម្មប្រមាណ១១៣ហិចតា។ ក្រុមមន្ត្រីនិយាយថា ទីភ្នាក់សង្រ្គោះរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងតាមរកអ្នកបាត់ខ្លួនទាំងនោះ ខណៈក្រុមអ្នកសង្រ្គោះ១៥០នាក់ ដែលកំពុងប្រឹងប្រែងការងារសង្រ្គោះ ត្រូវបានរារាំងដោយបំណាក់ដី។ លោកអាប់ឌុល ម៉ាលីក(Abdul Malik)ប្រធានក្រុមការងារសង្រ្គោះខេត្តបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ការសង្រ្គោះថ្ងៃនេះមានការចូលរួមពីបុគ្គលិក១៥០នាក់ មកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗ៕

រដ្ឋធានីហៃទី ស្ថិតក្រោមការឡោមព័ទ្ធ ខណៈមានការកើនឡើងអំពើហិង្សាពីក្រុមជនអន្ធពាល

2024/03/10 02:02:28 pm        498
អ្នកស្រុកនៃរដ្ឋធានីរបស់ប្រទេសហៃទីបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពកាលពីថ្ងៃសៅរ៍បន្ទាប់ពីការរីករាលដាលចុងក្រោយនៃអំពើហិង្សាពីក្រុមជនអន្ធពាល ខណៈក្រុមមន្ត្រីអង្គការសហប្រជាជាតិបានព្រមានពីទីក្រុងស្ថិតនៅក្រោមការឡោមព័ទ្ធ បន្ទាប់ពីក្រុមវាយប្រហារប្រដាប់អាវុធបានដាក់គោលដៅទៅលើវិមានប្រធានាធិបតី និងទីស្នាក់ការរបស់កងម្លាំងនគរបាល។ក្រុមឧក្រិដ្ឋជន ដែលគ្រប់គ្រងភាគច្រើននៃរដ្ឋធានីព័រ-អូ-ប្រាំង (Port-au-Prince)ព្រមទាំងផ្លូវនានាភ្ជាប់ទៅដល់តំបន់ផ្សេងទៀតរបស់ប្រទេសនេះ បានបង្កភាពមហន្តរាយនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈក្រុមនេះព្យាយាមបណ្តេញលោកនាយករដ្ឋមន្ត្រី អារៀល ហេនរី(Ariel Henry) ជាមេដឹកនាំប្រទេសក្នុងតំបន់ការីអ៊ីបមួយនេះចេញពីតំណែង។ កាលពីថ្ងៃសៅរ៍ អ្នកស្រុករាប់សិបនាក់កំពុងស្វែងរកសុវត្ថិភាពនៅក្នុងអគារសាធារណៈនានា ដោយខ្លះបានសម្រុកចូលទៅក្នុងអគារមួយដោយជោគជ័យ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន AFP ។ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បាននិយាយកាលពីថ្ងៃសៅរ៍ថា ភាពចលាចលនេះបានធ្វើឱ្យជនជាតិហៃទីចំនួន ៣៦២.០០០នាក់ រត់ភៀសខ្លួននៅក្នុងប្រទេស ច្រើនជាងពាក់កណ្តាលនៃពួកគេ គឺជាកុមារ និងមួយចំនួនត្រូវបានបង្ខំឱ្យជម្លៀសចេញពីទីជម្រកជាច្រើនដង។ លោក ហ្វីលីព ប្រានឆាត (Philippe Branchat) ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ នៅប្រទេសហៃទី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនហៃទីមិនអាចដឹកនាំជីវិតសមរម្យបានទេ។ពួកគេរស់នៅក្នុងភាពភ័យខ្លាច ហើយជារៀងរាល់ថ្ងៃ រៀងរាល់ម៉ោង ស្ថានភាពបែបនេះចេះតែបន្តកើតមានកាន់តែធ្ងន់ធ្ងរ៕

បង្ក្រាបទីតាំងកម្សាន្តអតីតក្លិប BOEING នៅសង្កាត់ចតុមុខ ដែលបន្តលួចបន្លំចែកចាយ ប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនបរទេស និងខ្មែរចំនួន ៨៧នាក់

2024/03/10 01:44:16 pm        386
ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ City of Starry Sky ដែលជាអតីតក្លិបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំផ្ទាល់​ប្រតិបត្តិការបង្ក្រាបនេះ បានបញ្ជាក់ថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ឯកឧត្តម ឧត្ដមសេន៍យ៍ ព្រុំ សន្ធរ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំង​គ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការ​សម្របសម្រួល ពីព្រះរាជអជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ២៖០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានឆ្មក់ចូលបង្ក្រាបក្លិបកម្សាន្ត City of Starry Sky ជាអតីតក្លិបកម្សាន្ត BOEING ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ធ្លាប់​បានបង្ក្រាប​ម្តងរួចហើយ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ប៉ុន្តែពេលនេះ​ ក្លិបកម្សាន្តនេះបានប្តូរឈ្មោះថ្មី និងលួចបង្កប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនដដែល។ឧត្តមសេនីយ៍ឯកបន្តថា​ ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ៨៧នាក់ ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី។ ចំណែកឯវត្ថុតាងដែលរឹបអូស ​បានកម្លាំងជំនាញកំពុងរៀបចំវេចខ្ចប់ បើតាមការប៉ាន់ស្មាន​បឋម​ប្រមាណ ៣គីឡូក្រាម។ បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរ ​ធ្វើតេស្តរកសារធាតុញៀន​លើ​ជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប ​មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់នៅហ្កាហ្សា កើនឡើងដល់ ៣០.៩៦០នាក់ ខណៈមានការវាយប្រហារកាន់តែខ្លាំងពីអ៊ីស្រាអែល

2024/03/10 01:03:20 pm        400
ក្រសួងសុខាភិបាលមានមូលដ្ឋាននៅក្នុងតំបន់ហ្កាហ្សាបាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហារដ៏សន្ធឹកសន្ធាប់ឥតឈប់របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីបបានកើនឡើងដល់ ៣០.៩៦០នាក់។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន៨២ នាក់ និងប្រហែល ១២២នាក់ផ្សេងទៀតរងរបួស។យោងតាមរបាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍ កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ទៅលើតំបន់ជាច្រើននៅភាគខាងជើង និងភាគខាងត្បូងហ្កាហ្សាស្ទ្រីបកាលពីល្ងាចថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៨នាក់។របាយការណ៍ដដែលនោះបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់លើលំនៅដ្ឋានមួយកន្លែងនៅក្នុងជំរំជនភៀសខ្លួនចាបាលីយ៉ា( Jabalia) នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប កាលពីល្ងាចថ្ងៃសុក្រ។ កាលពីព្រឹកថ្ងៃសៅរ៍ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសលើលំនៅឋានជាច្រើនកន្លែងក្នុងទីក្រុងហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់។កងទ័ពអ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាទៅលើតំបន់ជាច្រើននៅក្នុងទីក្រុងហ្កាហ្សាស្រ្ទីប ភាគខាងត្បូងទីក្រុងខាន់យ៉ូនីស និងក្រុងរ៉ាហ្វា នៅថ្ងៃជាមួយគ្នានោះផងដែរ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់ ៕

ការប៉ះទង្គិចគ្នាបានផ្ទុះឡើង ខណៈនគបាលអ៊ីស្រាអែលបោសសម្អាតក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលលើផ្លូវហាយវ៉េ តេលអាវីវ

2024/03/10 12:48:44 pm        405
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែលនៅក្នុងទីក្រុង តេល អាវីវ (Tel Aviv)កាលពីថ្ងៃសៅរ៍ ៩ មីនា ខណៈកងកម្លាំងនគរបាលបានប្រើកាណុងបាញ់ទឹក និងមន្ត្រីជិះសេះដើម្បីបំបែកហ្វូងមនុស្សដែលបិទផ្លូវដ៏ធំរបស់ទីក្រុងនេះ។ ក្រុមបាតុករបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងសង្គ្រាមដែលកំពុងបន្តរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស។ ការជួបជុំផ្ទួនៗមួយត្រូវបានធ្វើឡើងនៅទីក្រុង Tel Aviv និងដឹកនាំដោយក្រុមគ្រួសារចំណាប់ខ្មាំងដែលបានអំពាវនាវឱ្យមានការដោះលែងមនុស្សជាទីស្រឡាញ់របស់ពួកគេ។ការវាយលុករបស់អ៊ីស្រាអែលបានធ្វើឱ្យតំបន់ហ្កាហ្សាធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយមនុស្សធម៌។ ភាគច្រើននៃតំបន់ឆ្នេរ បានក្លាយជាគំនរកម្ទេចថ្ម ហើយប្រជាជនភាគច្រើនត្រូវបានរត់ភៀសខ្លួន ចេញពីផ្ទះសម្បែង ខណៈមានការព្រមានរបស់អង្គការសហប្រជាជាតិអំពីការឆ្លងរាលដាលជំងឺ និងភាពអត់ឃ្លាន។សង្រ្គាមនេះត្រូវបានបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១.២០០នាក់ និងមនុស្ស២៥៣នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង៕

មន្រ្ដីរដ្ឋការរាប់រយនាក់របស់ប្រទេសយ៉េម៉ែន បានបញ្ចប់វគ្គហ្វឹកហ្វឺនយោធា ខណៈក្រុមហ៊ូធី បង្កើនការជ្រើសរើសកម្លាំង

2024/03/10 11:21:07 am        273
មន្រ្ដីរដ្ឋកាយ៉េម៉ែនរាប់រយនាក់ បានចូលរួមនៅក្នុងការធ្វើក្បួនព្យុហយាត្រាយោធាមួយ ក្នុងទីលានសាកលវិទ្យាល័យក្រុងសាណាអា (Sanaa) កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានបញ្ចប់វគ្គហ្វឹកហ្វឺនយោធារយ:ពេល១២ថ្ងៃរបស់ក្រុមហ៊ូធី។ក្រុមហ៊ូធី បាននិយាយថាវគ្គហ្វឹកហ្វឺននេះ បានធ្វើឡើង នៅក្នុងក្របខណ្ឌកិច្ចប្រឹងប្រែងប្រមូលផ្ដុំទូទៅដែលរៀបចំដោយក្រុមហ៊ូធីដើម្បីគាំទ្រប្រជាជនតំបន់ហ្កាហ្សា និងបង្កើនការត្រៀមប្រយុទ្ធប្រឆាំងនឹងការឈ្លានពានណាមួយមកលើប្រទេសយ៉េម៉ែន។មនុស្សរាប់ពាន់នាក់ បានចូលរួមវគ្គហ្វឹកហ្វឺនក្នុងផ្នែកផ្សេងៗគ្នា ក្នុងប្រទេសយ៉េម៉ែនចាប់តាំងពីមានសង្រ្គាម ក្នុងតំបន់ហ្កាហ្សាមក។ក្រុមសកម្មប្រយុទ្ធ បានបង្ហាញក្បួនព្យុហយាត្រា ដែលមានកាន់អាវុធដូចជា កាំភ្លើងវែង និងកាំភ្លើងយន្ដ ដោយស្រែកពាក្យស្លោកគាំទ្រតំបន់ហ្កាហ្សា និងប្រឆាំងនឹងអាមេរិកនិងអ៊ីស្រាអែល។សហរដ្ឋអាមេរិក បានប្រកាសនៅដើមឆ្នាំនេះថា ក្រុមឧទ្ទាមហ៊ូធី នឹងត្រូវវឹលទៅចូលបញ្ជីក្រុមភេរវជនវិញ ដែលនឹងធ្វើឲ្យក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ ជួបជាមួយនឹងទណ្ឌកម្មធ្ងន់ធ្ងរ ដែលមានគោលបំណងកាត់ផ្ដាច់ការផ្ដល់មូលនិធិ និងអាវុធ ដែលក្រុមហ៊ូធី បានប្រើប្រាស់ នៅក្នុងការវាយប្រហារក្នុងសមុទ្រក្រហមរបស់ពួកគេនោះ៕អត្ថបទ មករា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ជួបសម្តែងការគួសម ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ
03/22/2026 05:03 PM
អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប ដឹកនាំកិច្ចប្រជុំកិច្ចការ ការពារធនធានធម្មជាតិព្រៃលិចទឹក
03/22/2026 05:03 PM
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្តល់ជូនជនភៀសសឹក
03/22/2026 04:03 PM
ប្រទេសចិន ប្ដេជ្ញាថានឹងបើកសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែទូលាយសម្រាប់ក្រុមហ៊ុនបរទេស
03/22/2026 04:03 PM
មន្ត្រីអ៊ីរ៉ង់៖ ទីតាំងស៊ីវិលជាង ៨ម៉ឺនកន្លែង រងការវាយប្រហារពីអាមេរិក-អ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមចាប់ផ្តើម
03/22/2026 04:03 PM
ក្រុមបាតុករប្រមូលផ្តុំគ្នាតវ៉ានៅចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ប្រឆាំងនឹងសង្រ្គាមអ៊ីរ៉ង់
03/22/2026 04:03 PM
អ៊ីរ៉ង់៖ ច្រកហ័រមូស បើកចំហចំពោះនាវាទាំងអស់ លើកលែងតែនាវាដែលមាន «ទំនាក់ទំនងជាមួយសត្រូវ»
03/22/2026 04:03 PM
ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅព្រះសីហនុ ធ្វើឡើងដើម្បីទាក់ទាញទេសចរណ៍
03/22/2026 04:03 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោប្រាប់ឲ្យផ្តោតការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពយុវជន
03/22/2026 04:03 PM
ក្រុមបាតុកររាប់សែននាក់នៅប្រទេសឆេក បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថ្មី
03/22/2026 03:03 PM