កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបសំបុក Online Scams នៅសង្កាត់​អូរបែក​ក្អម​ឃាត់​ខ្លួន​មនុស្ស ​៤៩នាក់
មនុស្សប្រុសស្រីពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ បណ្តាល​ឲ្យ​ក្មេង​ម្នាក់​រង​របួស​ធ្ងន់​នឹងត្រូវបញ្ចូនទៅតុលាការទាំង ២នាក់
ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់
ស្នងការរាជធានី បញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យទីតាំងផាប់មួយកន្លែង នៅខណ្ឌទួលគោក ក្រោយឃើញមានក្មេងៗទៅប្រមូលផ្តុំផឹកស៊ីទាំងថ្ងៃ

សន្តិសុខ និង សង្គម

មនុស្សជាច្រើន ភៀសខ្លួនចេញពីលំនៅឋាន ខណៈអំពើហិង្សា បានធ្វើឲ្យរង្គោះរង្គើប្រទេសហៃទី

2024/03/01 12:50:56 pm        143
ភាពភ័យខ្លាចជាបន្តបន្ទាប់ បានកើតឡើងនៅទីប្រជុំជន ទីក្រុង ព័រ អូប្រាំង កាលពីថ្ងៃព្រហស្បតិ៍ ខណៈអំពើហិង្សា និងការបាញ់កាំភ្លើង បានផ្ទុះឡើង ជាអ្វីដែលមេដឹកនាំក្រុមជនអន្ធពាល បាននិយាយថា គឺជាបាតុកម្មប្រឆាំងអាជ្ញាធរ។ការប៉ះទង្គិចប្រដាប់អាវុធ ដែលពាក់ព័ន្ធជាមួយក្រុមជនអន្ធពាល នគរបាល និងអ្នកតាំងខ្លួនជាអ្នកការពារ បានកើតឡើង នៅថ្ងៃតែមួយដែលនាយករដ្ឋមន្ត្រីប្រទេសហៃទី លោក Ariel Henry បានទៅដល់ប្រទេសកេនយ៉ា ដើម្បីពិភាក្សាអំពីការដាក់ពង្រាយបេសកកម្មសន្តិសុខពហុសាសន៍ នៅក្នុងប្រទេសដែលគាំទ្រដោយអង្គការសហប្រជាជាតិមួយនេះ។នៅពាក់កណ្តាលថ្ងៃ ស្ថាប័ន និងអាជីវកម្មភាគច្រើន នៅក្នុងទីក្រុង បានបិទទ្វារ ហើយមនុស្សរាប់ពាន់នាក់ បានព្យាយាមរត់ចេញពីទីក្រុងដោយថ្មើរជើង ឬតាមការដឹកជញ្ជូនសាធារណៈ។អង្គភាពនគរបាលពិសេស ត្រូវបានដាក់ពង្រាយនៅទូទាំងទីក្រុង ហើយសហជីពនគរបាលជាតិ ស៊ីណាប៉ូហា(SYNAPOHA) បាននិយាយថា មន្រ្តីបួននាក់បានស្លាប់ រួមទាំងអធិការម្នាក់។ក្រុមជនអន្ធពាលហិង្សា បានពង្រីកដែនដីរបស់ពួកគេ ហើយបច្ចុប្បន្ននេះ ត្រូវបានគេសន្និដ្ឋានថា នឹងគ្រប់គ្រងភាគច្រើននៅក្នុងរដ្ឋធានី។ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ជម្លោះនៅក្នុងប្រទេសនេះ បានសម្លាប់មនុស្សជិត ៥.០០០នាក់កាលពីឆ្នាំមុន ហើយបានជំរុញឲ្យមនុស្សប្រហែល ៣០០.០០០នាក់ ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ខណៈការប្រយុទ្ធគ្នា បានធ្វើឲ្យរាំងស្ទះដល់សេវាស្បៀងអាហារ និងសេវាវេជ្ជសាស្រ្ត។

អតីតឯកអគ្គរដ្ឋទូតអាមេរិក នឹងផ្ដល់ចម្លើយពីភាពមានទោសលើបទចារកម្មឱ្យគុយបា អស់ពេលរាប់ទសវត្សរ៍

2024/03/01 12:09:59 pm        89
កំណត់ត្រារបស់តុលាការអាមេរិកបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ថាអតីតឯកអគ្គរដ្ឋទូតអាមេរិក នឹងផ្ដល់ចម្លើយពីភាពមានទោសរបស់ខ្លួនចំពោះការចោទប្រកាន់ពីបទចារកម្មឱ្យប្រទេសគុយបា អស់ជាច្រើនទសវត្សរ៍ ដែលក្រសួងយុត្តិធម៌បានពិពណ៌នាថាជាការជ្រៀតចូលខ្ពស់បំផុត និងយូរអង្វែងបំផុតក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយភ្នាក់ងារបរទេស។លោក វីកទ័រ ម៉ានូអ៊ែល រ៉ូឆា (Victor Manuel Rocha) ដែលធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសបូលីវី ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០២ ត្រូវបានចោទប្រកាន់កាលពីខែធ្នូ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសហព័ន្ធជាច្រើនករណី រួមទាំងការដើរតួជាភ្នាក់ងារបរទេសខុសច្បាប់ និងប្រើប្រាស់លិខិតឆ្លងដែនដែលទទួលបានដោយក្លែងបន្លំ។សហរដ្ឋអាមេរិកបានចោទប្រកាន់ លោក រ៉ូឆា ថាបានគាំទ្រគុយបាជាសម្ងាត់ និងបេសកកម្មប្រមូលផ្តុំស៊ើបការណ៍សម្ងាត់របស់ខ្លួនប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ១៩៨១ មក។លោកបានផ្ដល់ចម្លើយពីភាពគ្មានទោសកាលពីពាក់កណ្តាលខែកុម្ភៈ ប៉ុន្តែភាគីក្នុងសំណុំរឿងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោក «នឹងផ្លាស់ប្តូរចម្លើយរបស់ខ្លួន» ដើម្បីសារភាពកំហុស នេះបើយោងតាមឯកសារនៅក្នុងប្រព័ន្ធកំណត់ត្រាតុលាការតាមអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក ដោយបានបន្ថែមថាការកាត់ទោសត្រូវបានកំណត់សម្រាប់ថ្ងៃទី១២ ខែមេសា ខាងមុខនេះ៕

អ្នកវិទ្យាសាស្រ្ត៖ ខែកុម្ភៈ ឆ្នាំ២០២៤ នេះទំនងជាខែក្តៅបំផុតក្នុងកំណត់ត្រាខែកុម្ភៈ

2024/03/01 11:51:32 am        71
ក្នុងខែកុម្ភៈ ឆ្នាំនេះបានមើលឃើញស្ថានភាពអាកាសធាតុមិនប្រក្រតីជាច្រើនដូចជាផ្កាសាគូរ៉ា រីកមុនរដូវនៅក្នុងប្រទេសជប៉ុន កន្លែងជិះស្គីនៅអឺរ៉ុបទទេស្អាតដោយមិនមានទឹកកក និងចំហេះព្រៃយ៉ាសន្ធោសន្ធៅនៅរដ្ឋតិចសាស់ របស់អាមេរិក និងនៅប្រទេសឈីលី។ខណៈពេលដែលទិន្នន័យមិនទាន់ត្រូវបានបញ្ចប់ អ្នកវិទ្យាសាស្ត្របានប្រាប់សារព័ត៌មានរ៉យទ័រថា ខែកុម្ភៈ ឆ្នាំ២០២៤ គឺកំពុងក្លាយជាខែដែលមានសីតុណ្ហភាពជាមធ្យមពិភពលោកខ្ពស់បំផុតមិនធ្លាប់មានក្នុងកំណត់ត្រាសម្រាប់ខែកុម្ភៈ ដោយសារបម្រែបម្រួលអាកាសធាតុដែលជំរុញដោយឥន្ធនៈហ្វូស៊ីល និងការឡើងកម្ដៅនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត ដែលត្រូវបានគេស្គាល់ថាជាគំរូអាកាសធាតុ អ៊ែលនីញ៉ូ (El Nino)។ប្រសិនបើទិន្នន័យត្រូវបានបញ្ជាក់ នោះនឹងក្លាយជាការបំបែកកំណត់ត្រាសីតុណ្ហភាពក្ដៅបំផុតប្រចាំខែទីប្រាំបួនជាប់ៗគ្នា នេះបើយោងតាមទិន្នន័យពីរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក ឬហៅកាត់ថា NOAA ។លោកស្រី ខារីន គ្លីសុន (Karin Gleason) អ្នកវិទ្យាសាស្ត្របរិយាកាសនៅទីភ្នាក់ងារនេះនិយាយថា គំរូអាកាសធាតុ អ៊ែលនីញ៉ូ ត្រូវបានគេរំពឹងថានឹងរលាយបាត់នៅពាក់កណ្តាលឆ្នាំ២០២៤ ហើយអាចផ្លាស់ប្តូរទៅជាគំរូអាកាសធាតុ ឡានីញ៉ា (La Nina) ដែលជាភាពត្រជាក់នៅប៉ាស៊ីហ្វិកខាងកើតវិញ ហើយនោះអាចជួយជំរុញចរន្តនៃអាកាសធាតុក្តៅរហូតដល់ចុងឆ្នាំ៕

នាយករដ្ឋមន្រ្តីលីបង់៖ ការផ្អាកប្រយុទ្ធនៅហ្កាហ្សា នឹងបង្កឱ្យមានការចរចាបទឈប់បាញ់នៅលីបង់

2024/03/01 11:47:47 am        98
នាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីខាទី (Najib Mikati) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) ថាការផ្អាកប្រយុទ្ធនៅតំបន់ហ្កាហ្សាស្ទ្រីប នៅដើមសប្តាហ៍ក្រោយ នឹងបង្កឱ្យមានការចរចាដោយប្រយោល ដើម្បីបញ្ចប់អរិភាពនៅតាមព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ជាមួយអ៊ីស្រាអែល។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ លោក មីខាទី បាននិយាយថា លោកមានទំនុកចិត្តថា ក្រុមប្រដាប់អាវុធ ហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ នឹងឈប់បាញ់ប្រហារ ប្រសិនបើអ៊ីស្រាអែលធ្វើដូចគ្នានេះ ដោយបញ្ចប់ការបាញ់ផ្លោងឆ្លងដែនរយៈពេលជិតប្រាំខែ និងការវាយប្រហារតាមអាកាស។លោក មីខាទី និយាយថា «ប្រសិនបើអាចឈានដល់ការបញ្ឈប់ប្រតិបត្តិការយោធានៅហ្កាហ្សា នោះយើងជឿជាក់ថា យើងនឹងមានពេលច្រើនសម្រាប់ការចរចា ដែលនឹងអាចសម្រេចបាននូវស្ថិរភាពយូរអង្វែងនៅភាគខាងត្បូង»។ ក្រុមហេសបូឡា គឺជាក្រុមប្រដាប់អាវុធមួយក្នុងចំណោមក្រុមដែលមានសម្ព័ន្ធមិត្តអ៊ីរ៉ង់ ជាច្រើននៅជុំវិញមជ្ឈិមបូព៌ា ដែលបានចូលប្រឡូកក្នុងភាពច្របូកច្របល់ចាប់តាំងពីថ្ងៃទី០៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាសបានវាយលុកអ៊ីស្រាអែលពីតំបន់ហ្កាហ្សាស្ទ្រីប ដែលបង្កឱ្យមានការសងសឹកយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល ទាំងលើដី អាកាស និងសមុទ្រលើតំបន់ឆ្នេរហ៊ុមព័ទ្ធនេះ៕

ប្រព័ន្ធផ្សព្វផ្សាយ អំពាវនាវឲ្យការពារអ្នកសារព័ត៌មាន នៅតំបន់ហ្កាហ្សា

2024/03/01 10:55:11 am        88
ស្ថាប័នសារព័ត៌មានជាង ៣០ បានចុះហត្ថលេខាលើលិខិតចំហមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបានបង្ហាញពីសាមគ្គីភាពជាមួយអ្នកសារព័ត៌មាន ដែលកំពុងធ្វើការនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យមានការការពារ និងសេរីភាព ក្នុងការរាយការណ៍របស់ពួកគេ។លិខិតដែលត្រូវបានសម្របសម្រួលដោយគណៈកម្មាធិការការពារអ្នកសារព័ត៌មាន(CPJ) ត្រូវបានចុះហត្ថលេខាដោយទីភ្នាក់ងារព័ត៌មានពិភពលោក AFP, AP និងរ៉យទ័រ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយឈានមុខគេផ្សេងទៀតរួមមាន New York Times, BBC News និង Haaretz របស់អ៊ីស្រាអែលផងដែរ។លិខិតនោះ បានឲ្យដឹងថា៖«អស់រយៈពេលជិត៥ខែមកនេះ អ្នកសារព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ នៅតំបន់ហ្កាហ្សា ដែលជាប្រភពតែមួយគត់នៃការរាយការណ៍ជាក់ស្តែង នៅក្នុងដែនដីប៉ាឡេស្ទីន បានធ្វើការក្នុងលក្ខខណ្ឌដែលមិនធ្លាប់មានពីមុនមក» ។គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) បានឲ្យដឹងថាសារព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយយ៉ាងហោចណាស់ ៨៩នាក់ នៅហ្កាហ្សា ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាម។សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានចាប់ផ្តើម បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ដែលមិនធ្លាប់មានពីមុន ទៅលើអ៊ីស្រាអែល ដែលបានបណ្តាលឲ្យមនុស្សប្រហែល ១.១៦០ នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខផ្លូវការរបស់អ៊ីស្រាអែលដែលសារព័ត៌មានAFPទទួលបាន។

ប្រមុខUN បញ្ជាក់ថា ការសម្លាប់មនុស្សនៅតំបន់ហ្កាហ្សា អាចទាមទារការស៊ើបអង្កេតឯករាជ្យ

2024/03/01 10:22:25 am        135
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងថា ការសម្លាប់មនុស្សជាង ១០០នាក់ ដែលកំពុងស្វែងរកជំនួយមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា គឺជាស្ថានភាពមួយ ដែលតម្រូវឲ្យមានការស៊ើបអង្កេតឯករាជ្យនិងប្រកបដោយប្រសិទ្ធភាព។ថ្លែងនៅក្នុងទីក្រុងស៊ីតវីនសិន ( St. Vincent) និងទីក្រុងហ្គ្រែនណាឌី (Grenadines) មុនពេលកិច្ចប្រជុំកំពូលក្នុងតំបន់ លោកហ្គុយតឺរេស បានបញ្ជាក់ថា លោកមានការ «តក់ស្លុត» ចំពោះដំណាក់កាលចុងក្រោយក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល ដែលអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ជនស៊ីវិលជាង ៣០.000នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ឆ្លើយតបទៅនឹងសំណួរស្តីពីការបរាជ័យនៃសេចក្តីសម្រេចថ្មីៗរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការស្វះស្វែងរកបទឈប់បាញ់ លោកហ្គុយតឺរេស បាននិយាយថា ការបែងចែកភូមិសាស្ត្រនយោបាយកាន់តែអាក្រក់ «បានផ្លាស់ប្តូរអំណាចវេតូទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការធ្វើឲ្យសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខមិនដំណើរការ»។លោកអគ្គលេខាធិការ បាននិយាយទៀតថា៖«ខ្ញុំជឿជាក់ទាំងស្រុងថា យើងត្រូវការបទឈប់បាញ់មនុស្សធម៌ ហើយយើងត្រូវការការដោះលែងចំណាប់ថ្នូរដោយគ្មានលក្ខខណ្ឌ និងជាបន្ទាន់ ហើយថា យើងគួរតែមានក្រុមប្រឹក្សាសន្តិសុខដែលអាចសម្រេចបាននូវគោលបំណងទាំងអស់នេះ»។

មន្ទីរបញ្ចកោន បញ្ជាក់ពីសម្ដីលោកអូស្ទីនដែលថា ស្ត្រី និងកុមារជាង២៥.០០០នាក់ស្លាប់ក្នុងសង្រ្គាមនៅហ្កាហ្សា

2024/03/01 10:06:16 am        142
កាលពីថ្ងៃព្រហស្បតិ៍ មន្ទីរបញ្ជកោនបានបញ្ជាក់សម្ដីរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន(Lloyd Austin)បន្ទាប់ពីលោកបាននិយាយថា មានស្ត្រី និងកុមារជាង២៥.០០០នាក់ បានស្លាប់ ដោយសារសង្រ្គាមអ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាស បើកការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា។ការបញ្ជាក់នេះ ទំនងជាលើកដំបូងដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ជាសាធារណៈពីទិន្នន័យ ពាក់ព័ន្ធនឹងការស្លាប់ក្នុងតំបន់ហ្កាហ្សា ប៉ុន្តែ ក្រោយមកមន្ទីរបញ្ចកោនបាននិយាយថា ចំនួនដែលត្រូវបានដកស្រង់ដោយលោកអូស្ទីន គឺជាការប៉ាន់ប្រមាណ របស់ក្រុមអាជ្ញាធរសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ុណ្ណោះ។នៅឯសវនាការគណៈកម្មការសេវាប្រដាប់អាវុធសភា លោក អូស្ទីន ត្រូវបានសួរថាតើស្ត្រីនិងកុមារ ប៉ុន្មាននាក់បានស្លាប់ ដោយសារសង្គ្រាមអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៧ខែតុលាមក។ ប្រមុខការពារជាតិអាមេរិករូបនេះ បាននិយាយថា មានជាង២៥.០០០នាក់ ។ ប៉ុន្មានម៉ោងក្រោយមក មន្ទីរបញ្ចកោនបាននិយាយថា លោកអូស្ទីន បានដកស្រង់ចំនួន នេះពីក្រុមហាម៉ាសទេ ហើយថា អាមេរិក ពុំបានបន្តតាមដានចំនួនអ្នកស្លាប់របស់តំបន់ហ្កាហ្សាទេ៕

អ្នកចាំយកជំនួយជាង ១០០ នាក់ស្លាប់នៅហ្កាហ្សា ខណៈចំនួនអ្នកស្លាប់សរុបកើនលើសពី ៣ ម៉ឺននាក់

2024/03/01 08:23:01 am        136
ក្រុមអាជ្ញាធរសុខាភិបាលហ្កាហ្សាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ (២៩ កុម្ភៈ) បានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១០០ នាក់ ខណៈដែលពួកគេរង់ចាំការផ្តល់ជំនួយ ប៉ុន្តែអ៊ីស្រាអែលបានស្តីបន្ទោសការស្លាប់នោះទៅលើហ្វូងមនុស្សដែលឡោមព័ទ្ធរថយន្តជំនួយ ដោយនិយាយថាជនរងគ្រោះនោះស្លាប់ដោយសាររត់ជាន់គ្នា ឬត្រូវសង្កត់ស្លាប់។មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១២ នាក់បានស្លាប់ និងជាង ២៨០ នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនៅជិតទីក្រុងហ្កាហ្សានេះ។ ក្រុមគ្រូពេទ្យបាននិយាយថា ពួកគេមិនអាចទប់ទល់នឹងចំនួនអ្នករបួសធ្ងន់ធ្ងរដ៏ច្រើនលើសលប់នេះបានទេ។មន្ត្រីម្នាក់បាននិយាយថា មានឧបទ្ទវហេតុចំនួនពីរដែលនៅចម្ងាយរាប់រយម៉ែត្រពីគ្នាបានកើតឡើង ដែលឧបទ្ទវហេតុទីមួយបណ្ដាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ ឬរងរបួស ដោយសារពួកគេសម្រុកយកជំនួយពីរថយន្តដឹកទំនិញ ហើយត្រូវបានជាន់ ឬសង្កត់ពីលើ។ ចំណែកឧប្បត្តិហេតុទីពីរកើតឡើងនៅពេលដែលមនុស្សមួយចំនួននៅក្នុងហ្វូងមនុស្សទាំងនោះបានចូលទៅជិតទាហាន ដែលបានបើកការបាញ់ប្រហារដោយសារមានអារម្មណ៍ថាស្ថិតនៅក្រោមការគំរាមកំហែង ។អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទីន ៣០.០៣៥ នាក់ឥឡូវនេះត្រូវបានបញ្ជាក់ថាបានស្លាប់ និងមនុស្សជាង ៧០.០០០ នាក់បានរងរបួសនៅក្នុងការវាយលុករបស់អ៊ីស្រាអែល៕

មនុស្ស៤៣នាក់ បានស្លាប់ ក្នុងហេតុការណ៍ឆេះអគារនៅក្នុងរដ្ឋធានីដាកា ប្រទេសបង់ក្លាដែស

2024/03/01 08:08:12 am        92
រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសបង់ក្លាដែសនិយាយថាមនុស្សយ៉ាងហោចណាស់៤៣នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យដ៏ធំមួយបានឆាបឆេះអគារកម្ពស់ច្រើនជាន់មួយកន្លែងក្នុងប្រទេសបង់ក្លាដែស។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អគ្គិភ័យ បានចាប់ផ្តើមឆាបឆេះនៅក្នុងភោជនីយដ្ឋានមួយនៅម៉ោងប្រហែល ២២:០០ ម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងរដ្ឋធានីដាកា(Dhaka)។អណ្ដាតភ្លើង បានរាលដាលយ៉ាងលឿនទូទាំងអាគារ ធ្វើឲ្យមនុស្សរាប់សិបនាក់ជាប់ក្នុងអគារនោះ។តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ក្រុមអាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុនាំឲ្យមានអគ្គិភ័យនេះ។រដ្ឋមន្ត្រីសុខាភិបាលបង់ក្លាដែស លោក សាម៉ានតា ឡាល សេន (Samanta Lal Sen) បាននិយាយថា មនុស្សយ៉ាងហោចណាស់៣៣នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបានប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យ ដាកាមេឌីខល ខូលីជ (Dhaka Medical College)។លោក សេន បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១០នាក់ផ្សេងទៀតបានស្លាប់នៅមន្ទីរពេទ្យធំក្នុងរដ្ឋធានីនេះ។មនុស្សរាប់សិបនាក់ទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅទីនោះផងដែរ។ យោងទៅតាមកាសែត Daily Bangladesh សេវាសង្គ្រោះបន្ទាន់ត្រូវបានគេហៅទៅកាន់ភោជនីយដ្ឋានកាជីហៃ (Kacchi Bhai) ស្ថិតនៅក្នុងអគារមួយដែលមានកម្ពស់ប្រាំពីរជាន់។អគារនោះ ក៏មានភោជនីយដ្ឋានផ្សេងទៀត ព្រមទាំងហាងលក់សម្លៀកបំពាក់ និងទូរស័ព្ទមួយចំនួនផងដែរ។យោងតាម AFP បានឱ្យដឹងថា អ្នកគ្រប់គ្រងភោជនីយដ្ឋាន នេះ លោក Sohelបាននិយាយថា ពួកលោកស្ថិតនៅជាន់ទី៦ នៅពេលឃើញផ្សែងហុយពេញពីជណ្តើរ ។ អគ្គិភ័យនៅតាមអគារពាណិជ្ជកម្ម និងលំនៅដ្ឋានគឺជារឿងធម្មតានៅក្នុងប្រទេសបង់ក្លាដែស។ ជារឿយៗមូលហេតុទាំងនោះត្រូវបានស្តីបន្ទោសលើការយល់ដឹងតិចតួចអំពីសុវត្ថិភាព និងការអនុវត្តន៍បទប្បញ្ញត្តិមិនគ្រប់គ្រាន់៕

មនុស្ស៦នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ធ្លាក់ឧទ្ធម្ភាគចក្រ នៅសមុទ្រប្រទេសន័រវេស

2024/02/29 02:24:38 pm        213
អង្គភាពសេវាកម្មជួយសង្គ្រោះប្រទេសន័រវេស បាននិយាយថា បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់នៅឆ្នេរសមុទ្រភាគខាងលិចប្រទេសន័រវេស កាលពីល្ងាចថ្ងៃពុធ មនុស្សទាំងប្រាំមួយនាក់ជិះនៅលើយន្តហោះ ត្រូវបានជួយសង្គ្រោះចេញពីសមុទ្រ។យោងតាមទូរទស្សន៍ជាតិ NRK បានរាយការណ៍ថា បន្ទាប់ពីការជួយសង្គ្រោះ អ្នកនៅរស់រានមានជីវិតទាំងអស់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព។ ស្ថានភាពសុខភាពរបស់ពួកគេ នៅមិនទាន់ដឹងនៅឡើយ ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅជិតឆ្នេរសមុទ្រទីក្រុង Bergen ជាទីក្រុងធំទីពីររបស់ប្រទេស។ឧទ្ធម្ភាគចក្រ ត្រូវបានគេរាយការណ៍ថា បានបាត់ដាន បន្ទាប់ពីបានចេញសញ្ញាអាសន្ន នៅម៉ោងប្រហែល ៧ និង ៣០ នាទីយប់ម៉ោងក្នុងស្រុក។ ក្រោយមក សាក្សី បានរាយការណ៍ថាបានឃើញមនុស្ស នៅក្នុងទឹកសមុទ្រ ក្បែរទីតាំងធ្លាក់ឧទ្ធម្ភាកចក្រដែលគេសង្ស័យ។អាជ្ញាធរ រួមទាំងនគរបាល ត្រូវបានផ្តល់ដំណឹងអំពីស្ថានភាពនេះ។ ជាការឆ្លើយតប រថយន្តគិលានសង្គ្រោះ ពីរគ្រឿង និងឧទ្ធម្ភាគចក្រសង្គ្រោះមួយគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។នាយកគណៈកម្មការស៊ើបអង្កេតគ្រោះថ្នាក់ប្រទេសន័រវេស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NRK ថា ទីភ្នាក់ងាររបស់លោក នឹងចាប់ផ្តើមការស៊ើបអង្កេតភ្លាមៗពីឧបទ្ទវហេតុដែលបណ្តាលឲ្យឧទ្ធម្ភាគចក្រធ្លាក់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តដល់យោធិនទើបជ្រើសរើសថ្មី យកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យពង្រឹងសមត្ថភាពខ្លួន
03/23/2026 04:03 PM
ក្រុមគាំទ្រអ៊ីរ៉ង់ នៅអ៊ីរ៉ាក់ បន្តការផ្អាកការវាយប្រហារបន្ថែមទៀត លើស្ថានទូតអាមេរិក
03/23/2026 04:03 PM
វិស័យ MSME ចូលរួមជំរុញកំណើនសេដ្ឋកិច្ចមាន ៦០% ក្នុងនោះសហគ្រិនជាស្រ្តីបានចូលរួម ៦៥%
03/23/2026 04:03 PM
ប្រមុខ IEA៖ សេដ្ឋកិច្ចពិភពលោកស្ថិតក្រោមការគំរាមកំហែងធ្ងន់ធ្ងរ ដោយសារវិបត្តិច្រកសមុទ្រហ័រមូស
03/23/2026 04:03 PM
ក្រសួងការពារជាតិ៖ យន្តហោះចម្បាំងរបស់អារ៉ាប់រួម ស្ទាក់ចាប់មីស៊ីលតម្រង់គោលដៅដែលបាញ់ដោយអ៊ីរ៉ង់
03/23/2026 04:03 PM
កម្ពុជា-ឥណ្ឌា ពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍​ទៅវិញទៅមកបន្ថែមទៀត
03/23/2026 04:03 PM
សិល្បករ សិល្បការិនី ហាត់សមរបាំចម្រុះ ដើម្បីត្រៀមចូលរួមសម្តែង ក្នុងព្រឹតិ្តការណ៍បុណ្យទន្លេ លើកទី១០
03/23/2026 04:03 PM
លោក Rutte ស្នើឲ្យលោក Trump យោគយល់ ជុំវិញការរារែករបស់សមាជិកណាតូ ក្នុងការគាំទ្រសង្គ្រាមអ៊ីរ៉ង់
03/23/2026 04:03 PM
ក្រុមអ្នកជំនាញសិក្សារូងភ្នំជាង៦០នៅតាមតំបន់ភ្នំចំនួន១០ នៅខេត្តបាត់ដំបងរកឃើញសត្វគួរឱ្យចាប់អារម្មណ៍ជាច្រើនជាប្រភេទថ្មី និងកម្រ
03/23/2026 04:03 PM
រមណីយដ្ឋានធម្មជាតិ «ទឹកឆា» ត្រូវបានអភិវឌ្ឍន៍ប្រកបដោយស្តង់ដារ និងបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
03/23/2026 03:03 PM